< Return to Video

ការអធិស្ឋានដែលព្រះតែងឆ្លើយតប!!! ព្យាការី ធីប៊ី ចសឆ្វា

  • 0:00 - 0:06
    អ្នកធ្លាប់​តម​អាហារ ប៉ុន្តែ​អត់បានផល
  • 0:06 - 0:08
    ពីថ្ងៃនេះទៅ សាកវិធីនេះវិញ
  • 0:08 - 0:14
    ព្រះនឹងធ្វើការ អ្នកនឹងមកវិញដើម្បីធ្វើបន្ទាល់!
  • 0:15 - 0:20
    ព្រះគុណ និងក្តីសុខដល់ទាំងអស់គ្នា ក្នុងព្រះនាមព្រះយេស៊ូវដ៏មានចេស្តា
  • 0:20 - 0:25
    ហើយសូមស្វាគមន៍មកកាន់វិដេអូមួយទៀតនៃ 'កេរ្ត៍ដំណែលដ៏រស់នៅ'
  • 0:25 - 0:31
    ថ្ងៃនេះ យើងនឹងមើលេវិដេអូពីររបស់ Prophet T.B. ចសឆ្វា
  • 0:31 - 0:37
    និយាយអំពីប្រធានបទសំខាន់ និងការណែនាំ
  • 0:37 - 0:41
    ដែលខ្ញុំជឿថាពិតជាអាចជួយជីវិតគ្រីស្ទានរបស់អ្នកបាន
  • 0:41 - 0:45
    ឃ្លីបទី១ កាត់ចេញពី សេចក្តីអធិប្បាយមួយ
  • 0:45 - 0:49
    ហើយ​​ឃ្លីប​ទី​ពីរ ​កាត់ចេញ​ពី​ ទីបន្ទាល់
  • 0:49 - 0:54
    ពីស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់ ដែលបានទទួលការរំដោះ
  • 0:54 - 0:59
    ពីវិញ្ញាណអាក្រក់ដែលនាំនាងទៅជាជីវិតជាគ្រូមន្តអាគមន៍
  • 0:59 - 1:05
    ហើយចំពេលដែលហោរា ធីប៊ី ចសឆ្វា កំពុងស្តាប់ទីបន្ទាល់របស់នាង
  • 1:05 - 1:10
    គាត់បានប្រើបទពិសោធន៍ជីវិតរបស់នាងជាឱកាស
  • 1:10 - 1:15
    ដើម្បីបង្រៀនសអំពីគោលការណ៍ខាងវិញ្ញាណដ៏សំខាន់នេះ
  • 1:15 - 1:21
    ដូច្នេះ សូម​ទទួល​ពរ​ ដែលនឹងរៀន​ពីរបៀប​អធិស្ឋាននេះ
  • 1:21 - 1:29
    វិធីតម ដែលតែងតែធ្វើឱ្យព្រះចេញចិត្ត
  • 1:29 - 1:32
    តោះមើល
  • 1:32 - 1:37
    បើ​អ្នក​មិន​ចង់​​បំរើសាតាំងទេ សូមកែចរិត​រ​អ្នក
  • 1:37 - 1:41
    ​មាន​ន័យ​ថាពី​ថ្ងៃ​នេះ​ទៅ កុំ​ចាប់​ផ្ដើមមកសុំ​ព្រះ​ «សូមឱ្យខ្ញុំជា!»
  • 1:41 - 1:47
    តែអធិស្ឋាន យកឈ្នះកំសោយអ្នកវិញ
  • 1:47 - 1:51
    ពី​ថ្ងៃ​នេះ​ទៅ កុំ​ចាប់​ផ្ដើម​សុំ «ព្រះ​អង្គឱ្យពរ​ខ្ញុំ!»
  • 1:51 - 1:56
    តែអធិស្ឋាន យកឈ្នះកំសោយអ្នកវិញ
  • 1:56 - 1:59
    ​ពី​ថ្ងៃ​នេះ​ទៅ កុំ​ចាប់​ផ្ដើម​មកសុំ “ព្រះអង្គ​ការពារ​ខ្ញុំ!
  • 1:59 - 2:01
    គេដេញតាមខ្ញុំ! គេចង់សម្លាប់ខ្ញុំ!”
  • 2:01 - 2:02
    អ្នកកំពុងតែខាតពេលហើយ
  • 2:02 - 2:07
    សុំព្រះភ្លាម - អធិស្ឋាន យកឈ្នះកំសោយរបស់អ្នក
  • 2:07 - 2:11
    នោះគឺជាផ្លូវដែលសាតាំងប្រើដើម្បីចូល
  • 2:11 - 2:13
    មកធ្វើទុក្ខអ្នក ដោយភាពក្រ
  • 2:13 - 2:15
    ធ្វើឱ្យអ្នករងទុក្ខ ដោយគ្មានក្ដីសុខ
  • 2:15 - 2:17
    ធ្វើឱ្យអ្នកឈឺចាប់ដោយសាជំងឺ
  • 2:17 - 2:19
    ធ្វើឱ្យអ្នកឈឺចាប់ជាមួយអ្វីដែលអ្នកកំពុងជួប
  • 2:19 - 2:22
    សាតាំងប្រើកំសោយ​របស់​យើងដើម្បី​ចូលក្នុង​យើង
  • 2:22 - 2:29
    បើអ្នកបិទផ្លូវនោះ លែងមានអារក្សទៀតហើយ
  • 2:29 - 2:39
    បង!មកនេះ ថ្ងៃនេះខ្ញុំសុំរំខានអ្នកព្រោះអ្នករំខានខ្ញុំ!
  • 2:39 - 2:46
    ឈរកន្លែងនេះ បងសូមឈរទីនេះ
  • 2:46 - 2:51
    ឈរកន្លែងនេះ
  • 2:51 - 2:59
    គាត់នឹងឆ្លងកាត់តាមនេះដើម្បីមករកខ្ញុំ
  • 2:59 - 3:05
    តែ​បើ​យើង​ពីរ​នាក់​បិទ នឹងគ្មាន​ផ្លូវ​​ឱ្យគាត់ឆ្លងទេ
  • 3:05 - 3:18
    មានន័យថាអ្នករស់នៅក្នុងភាពពេញលេញ - នៃជីវិតដែលបរិបូណ៌
  • 3:18 - 3:22
    វិធីល្អគឺត្រូវបិទវា
  • 3:22 - 3:24
    គឺជាកំសោយ
  • 3:24 - 3:31
    ដែល​ជា​ច្រកទ្វាកំសោយ ឱ្យគាត់​នេះ​ចូល​មក​តាមនេះ
  • 3:31 - 3:34
    និងធ្វើទុក្ខដោយភាពក្រ
  • 3:34 - 3:35
    រងទុក្ខដោយសារ ជំងឺ,
  • 3:35 - 3:43
    រងទុក្ខដោយភាពទន់ខ្សោយ និងការបង្អាក់ - ភ្លក់ការលំបាកអស់ហើយ
  • 3:43 - 3:45
    នេះគឺជាកន្លែងដែលត្រូវឆ្លងកាត់
  • 3:45 - 3:52
    ជុំនួសឱ្យផ្តើមភ្លាមសុំ​៖ ​«​ព្រះអង្គ សូម​ឱ្យខ្ញុំ​ជា!»
  • 3:52 - 3:55
    តើវាសមទេសុំ "ព្រះអង្គ សូម​ឱ្យខ្ញុំ​ជា!"?
  • 3:55 - 4:04
    ហេតុអ្វីក៏មិនបិទផ្លូវហ្នឹង ហើយទទួលជីវិតបរិបូរណ៍ - ជីវិតហូរហៀរវិញ?
  • 4:04 - 4:06
    តែយើង​នៅតែសុំ "សូមព្យាបាល​ខ្ញុំ!"
  • 4:06 - 4:07
    ពេលអ្នកឈឺ អ្នកសុំ "សូមព្យាបាលខ្ញុំ!"
  • 4:07 - 4:10
    ពេល​អ្នក​ក្រ អ្នក​សុំ "សូម​ឱ្យពរ​​ខ្ញុំ!"
  • 4:10 - 4:13
    ពេល​អ្នក​គ្មាន​កូន អ្នក​សុំ “សូម​ឱ្យខ្ញុំមានកូន”
  • 4:13 - 4:17
    អត់ទេ! ព្រះដឹងហើយ ដឹងពីស្ថានភាពអ្នកហើយ
  • 4:17 - 4:20
    ពេលអ្នកប្រាប់ព្រះថា "ខ្ញុំចង់ទៅកន្លែងនោះ"
  • 4:20 - 4:24
    មានន័យថា អ្នកថាព្រះហ្នឹងខ្វាក់
  • 4:24 - 4:27
    ព្រះអង្គដែលបង្កើតអ្នក ស្គាល់អ្នក
  • 4:27 - 4:30
    ទ្រង់ដឹងពីចរិតអ្នក ដឹងពីគំនិតអ្នក
  • 4:30 - 4:35
    ហើយឥឡូវនេះអ្នកកំពុងប្រាប់ទ្រង់ថា "ខ្ញុំក្រ សូមឱ្យពរខ្ញុំ!"
  • 4:35 - 4:37
    តើយើងយល់ទេ?
  • 4:37 - 4:44
    អ្វី​ដែល​យើង​កំពុង​និយាយ​នេះ - គឺដើម្បីរៀបចំ​និង​ធ្វើ​ឱ្យ​ជីវិត​អ្នក​ស្របគ្នា ...
  • 4:44 - 4:46
    ​អ្នកត្រូវ​តែសម្របជីវិតអ្នក
  • 4:46 - 4:52
    មនុស្សច្រើន បានផ្តាច់ចេញពីព្រះដែលបង្កើតគេ
  • 4:52 - 5:03
    ដើម្បី​ឱ្យ​ជីវិត​អ្នកត្រឹមត្រូវឡើង​វិញ ​ពី​ថ្ងៃ​នេះ​ទៅ ចាប់​ផ្ដើម​អធិស្ឋានយកឈ្នះកំសោយអ្នក
  • 5:03 - 5:09
    នេះ​ជា​អ្វី​ដែល​ព្រះ​កំពុង​មាន​បន្ទូល​នឹងសាវក​ប៉ុល ​​​
  • 5:09 - 5:17
    គាត់​បាន​ចូល​ទៅ​​ព្រះ​បី​ដង៖ ‹សូម​ប្រោស​ទូលបង្គំ! មាន​បន្លា​១​ចាក់ក្នុង​សាច់​ឈាម​ខ្ញុំ!'
  • 5:17 - 5:20
    ព្រះ​មាន​ព្រះបន្ទូល​ថា « ព្រះគុណ​អញល្មមដល់ឯងហើយ »ទាំង៣ដង
  • 5:20 - 5:31
    នេះមានន័យថា 'សេចក្តីសុចរិតរបស់ទ្រង់គឺសមល្មមដល់អ្នកហើយ'
  • 5:31 - 5:35
    រាល់ពេលដែលប៉ូលសុំថា 'សូមឱ្យខ្ញុំជា' ព្រះមានបន្ទូលថា 'ព្រះគុណ​អញល្មមដល់ឯងហើយ'
  • 5:35 - 5:44
    មាន​ន័យ​ថា ‹ចូរ​ស្វែង​រក​នគរព្រះ​ជា​មុន​សិន ទើបការព្យាបាល ព្រះពរ និងអ្វីៗទាំងអស់នឹងមកតាមក្រោយ
  • 5:44 - 5:53
    ព្រះបានប្រើប៉ុលធ្វើជាគំរូសម្រាប់យើងទាំងអស់គ្នា
  • 5:53 - 5:57
    យើង​មិន​ដែល​ឮ​អ្វី​សោះ ក្រៅ​ពី​ទ្រង់មាន​ព្រះបន្ទូល​បី​ដង​ថា
  • 5:57 - 5:59
    "ព្រះគុណ​អញល្មមដល់ឯងហើយ!"
  • 5:59 - 6:00
    គម្ពីរមិនបានសរសេរតរទៀតទេ
  • 6:00 - 6:06
    យើង​មិន​ដែល​ឮ​ថា​​ប៉ូលស្លាប់ដោយសារជំងឺឯណា
  • 6:06 - 6:11
    ហើយ​ប៉ូល​រស់ដល់អាយុដែល​ព្រះ​បាន​សន្យា​នឹងគាត់
  • 6:11 - 6:16
    តើអ្វីជាបញ្ហាឥឡូវនេះ? គឺកំសោយ
  • 6:16 - 6:23
    សូមប្រាប់អ្នកជិតខាង "បញ្ហារបស់ខ្ញុំគឺកំសោយ មិនមែនការលំបាកទេ"
  • 6:23 - 6:29
    មិនមែនជាជំងឺ មិនមែនទុក្ខលំបាកទេ
  • 6:29 - 6:33
    បញ្ហា​​របស់​ខ្ញុំ​គឺ​កំសោយ​របស់​ខ្ញុំ»
  • 6:33 - 6:36
    នោះគឺជាបញ្ហាពិតរបស់អ្នក
  • 6:36 - 6:41
    បើ​អ្នក​បាន​អធិស្ឋាន​យកឈ្នះ​នឹង​រឿង​នេះ​គ្រប់​ពេល
  • 6:41 - 6:44
    ស្ថានភាពរបស់អ្នកនឹងមិនដូចនេះទេ
  • 6:44 - 6:57
    សរុបមក ការអធិស្ឋាននៅថ្ងៃនេះផ្តោតលើគ្រឹះនៃការយកឈ្នះកំសោយរបស់អ្នក
  • 6:57 - 7:01
    "ខ្ញុំក្រ" - ព្រះដឹង
  • 7:01 - 7:04
    "ខ្ញុំឈឺ" - ព្រះដឹង
  • 7:04 - 7:07
    "ខ្ញុំគ្មានកូន" - ព្រះដឹង
  • 7:07 - 7:10
    ទោះ​ជា​អ្នក​មាន​បញ្ហា​អ្វី​ក៏ដោយ ក៏ព្រះ​ទ្រង់​ជ្រាប
  • 7:10 - 7:12
    វាមិនចាំបាច់ក្នុងការចាប់ផ្តើមដោយបញ្ហាទេ
  • 7:12 - 7:17
    'ខ្ញុំនេះ! ខ្ញុំ​ត្រូវការនេះ!'
  • 7:17 - 7:22
    បិទផ្លូវដែលសាតាំងចូលដើម្បីធ្វើទុក្ខអ្នក
  • 7:22 - 7:30
    បិទកំសោយអ្នក បិទច្រកដែលសាតាំងកំពុងប្រើដើម្បីធ្វើទុក្ខអ្នក
  • 7:30 - 7:32
    វាប្រើកំសោយយើងដើម្បីធ្វើទុក្ខយើង
  • 7:32 - 7:33
    វាប្រើកំសោយយើងដើម្បីវាយប្រហាយើង
  • 7:33 - 7:36
    វាប្រើកំសោយយើងដើម្បី វ៉ៃយើង
  • 7:36 - 7:40
    ដោយសារកំសោយ អធិស្ឋានយកឈ្នះកំសោយរបស់អ្នក
  • 7:40 - 7:46
    ហើយនៅពេលដែលបិទវាបានហើយ គ្រប់ទាំងអស់នឹងបានតាមក្រោយ
  • 7:46 - 7:49
    យល់ពីកំសោយ
  • 7:49 - 7:52
    ពេលអ្នកបើកមាត់និយាយថា 'ព្រះអង្គ ខ្ញុំនិយាយច្រើនពេក!
  • 7:52 - 7:57
    សូមព្រះអង្គផ្ដល់ព្រះគុណមកខ្ញុំផង ខ្ញុំមិនចង់និយាយច្រើនពេកទេ'
  • 7:57 - 8:03
    បន្ទាប់ពីអ្នកអធិស្ឋាន អ្នកជាមនុស្ស អ្នកចង់រស់តាមការអធិស្ឋាននោះ
  • 8:03 - 8:05
    ពេលអ្នកចង់​និយាយ ហើយអ្នករៀបនឹងនិយាយច្រើនទៀត
  • 8:05 - 8:12
    អ្នកនឹកចាំថាអ្នកបានអធិស្ឋានឈប់ធ្វើវាហើយ
  • 8:12 - 8:16
    បើមានគេនិយាយថា "ធីប៊ី ចសឆ្វា មានអីចង់និយាយ?"
  • 8:16 - 8:22
    "កុំបារម្ភ - ខ្ញុំនឹងជួបអ្នកពេលក្រោយ"
  • 8:22 - 8:25
    ព្រោះមិនចង់និយាយច្រើនទេ
  • 8:25 - 8:31
    ព្រោះមានតែមនុស្សល្ងង់ទេ ដែលនឹងអធិស្ឋានកុំឱ្យនិយាយច្រើន
  • 8:31 - 8:36
    តែគ្រាន់តែឈប់អធិស្ឋានភ្លាម និយាយច្រើនភ្លាម
  • 8:36 - 8:38
    អធិស្ឋាន​ម្ដង​ទៀត​ ‹ព្រះអង្គ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទេ›
  • 8:38 - 8:42
    ពេលដែលអ្នកបន្តអធិស្ឋានប្រឆាំងនឹងកំសោយអ្នក
  • 8:42 - 8:47
    អ្នកត្រូវតែចាប់ផ្តើមរស់នៅក្នុងជីវិតដូចអ្នកអធិស្ឋានសុំ
  • 8:47 - 8:51
    សូមប្រាប់អ្នកជិតខាង "រស់នៅក្នុងជីវិតដូចអ្នកអធិស្ឋានសុំ"
  • 8:51 - 8:56
    អ្វីដែលអ្នកអធិស្ឋានសុំបែបណា - រស់នៅបែបហ្នឹង
  • 8:56 - 8:58
    'ខ្ញុំមិនចង់និយាយច្រើនពេកទេ
  • 8:58 - 9:03
    បន្ទាប់អធិស្ឋានហើយ ខ្ញុំនឹងរស់នៅដោយមិននិយាយច្រើនទៀត
  • 9:03 - 9:12
    បើ​អ្នក​ចង់​តម ការ​តម​ដែល​ព្រះឆ្លើយតប...
  • 9:12 - 9:19
    អ្នក​មិន​ចាំបាច់​ ទាល់តែ​ព្រះ​ប្រាប់អ្នកឱ្យ​តមនោះទេ
  • 9:19 - 9:23
    គ្រប់ពេលដែលអ្នកសម្រេចចិត្តតមដើម្បីយកឈ្នះកំសោយអ្នក នោះព្រះនឹងឆ្លើយតប
  • 9:23 - 9:26
    នរណាខ្លះជួបរឿងហ្នឹង សុំលើកដៃ
  • 9:26 - 9:32
    ប៉ុន្តែ​អ្នកខ្លះគេតម​ អ្នក​ទៅ​​លើភ្នំអធិស្ឋានតម ព្រោះអ្នកក្រ
  • 9:32 - 9:34
    ហើយ​អ្នកចង់​ឲ្យ​ព្រះ​ប្រទាន​ពរ​ នឹងមាន​ភាព​ជោគជ័យ
  • 9:34 - 9:37
    ហើយអ្នកទៅក្នុងព្រៃ ហើយចាប់ផ្តើមតមអាហារ​ ៤ថ្ងៃ
  • 9:37 - 9:45
    ទោះអ្នកតម១០០ឆ្នាំក៏ដោយ អ្នកនឹងស្លាប់នៅទីនោះ!
  • 9:45 - 9:54
    តមចុះ អធិស្ឋានយកឈ្នះកំសោយអ្នក ហើយវាជាការឆ្លើយតបផ្ទាល់!
  • 9:54 - 10:03
    ព្រះ​ឆ្លើយ​ភ្លាម​ៗ ព្រោះ​ទ្រង់ចង់​បាន​អ្នក​បង្កើត​ទំនាក់ទំនង
  • 10:03 - 10:05
    នៅពេលអ្នកបង្កើតទំនាក់ទំនងរបស់អ្នក -
  • 10:05 - 10:09
    'ខ្ញុំនិយាយច្រើនពេក; ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ពេក​ទេ' - ព្រះទ្រង់តែងរីករាយ
  • 10:09 - 10:15
    អ្វី​ដែល​សំខាន់​ចំពោះ​ព្រះ​គឺ​ទំនាក់ទំនង​​យើង មិន​មែន​ជា​អ្វី​ដែល​យើង​ធ្វើ​នោះទេ
  • 10:15 - 10:19
    ចូរ​តមចុះ - អ្វីៗ​ផ្សេង​ទៀត​នឹង​​ឲ្យ​អ្នកតាមក្រោយ
  • 10:19 - 10:25
    រាល់ពេលដែលអ្នកមានឱកាសតមអាហារ ដោយសារតែកំសោយអ្នក
  • 10:25 - 10:28
    ទ្រង់នឹងឆ្លើយតប
  • 10:28 - 10:34
    អ្នក​ធ្លាប់តម​អាហារ ប៉ុន្តែ​ឥតបានផល
  • 10:34 - 10:39
    សាកល្បងចាប់ពីថ្ងៃនេះតទៅ
  • 10:39 - 10:46
    បើ​អ្នក​អាចយក១​ថ្ងៃ​តម​ពី​ព្រឹក​ដល់​ល្ងាច ដោយសារ​តែកំសោយរបស់​អ្នក
  • 10:46 - 10:53
    អ្នកនឹងមកវិញ មកធ្វើទីបន្ទាល់
  • 10:53 - 11:00
    សុបិន្តអាក្រក់ដែលអ្នកមាន - ដោយសារកំសោយអ្នក អារក្សវាយប្រហារអ្នក
  • 11:00 - 11:02
    ការលំបាកដែលអ្នកកំពុងជួបប្រទះ -
  • 11:02 - 11:07
    សាតាំងចូលតាមរយៈកំសោយរបស់អ្នក ដើម្បីវាយអ្នកដោយវិញ្ញាណនៃការលំបាក
  • 11:07 - 11:09
    ជំងឺដែលអ្នកមាននៅពេលនេះ -
  • 11:09 - 11:15
    វាគឺតាមរយៈកំសោយអ្នក សាតាំងមកវាយអ្នកដោយវិញ្ញាណជំងឺ
  • 11:15 - 11:19
    គ្មានកូន - តាមរយៈកំសោយ
  • 11:19 - 11:23
    សូម​ឱ្យ​យើង​ទប់ស្កាត់ការ​នេះ​ ដោយអធិស្ឋានប្រឆាំងនឹងវា
  • 11:23 - 11:25
    សូមអោយការនេះ ក្លាយជាការអធិស្ឋានរបស់អ្នក
  • 11:25 - 11:35
    ជាមួយនេះខ្ញុំសប្បាយចិត្តសម្រាប់ជីវិតរបស់អ្នក។
  • 11:36 - 11:41
    បើ​មានគ្រិស្តបរិស័ទម្នាក់​ ​យើង​​មើល​ជ្រៅ​ក្នុង​ជីវិតគេ -
  • 11:41 - 11:44
    កំសោយនៅកំរិតណា
  • 11:44 - 11:47
    ពួកគេនៅត្រង់កំរិតនោះឯង
  • 11:47 - 11:51
    ដូច្នេះ យើង​មើលពី​កម្រិត​របស់គេ​
  • 11:51 - 11:54
    តើពួកគេអធិស្ឋានប៉ុណ្ណា?
  • 11:54 - 11:57
    តើពួកគេខឹងញឹកញាប់ប៉ុណ្ណា?
  • 11:57 - 11:59
    តើ​ពួក​គេ​មាន​ចំណង់ទេ ​ឬ​កំសោយត្រង់ណា​?
  • 11:59 - 12:05
    នោះអាចជាផ្លូវភេទ កំហឹង មិនអត់ទោស ស្អប់ ឬជាអំណួត
  • 12:05 - 12:09
    ក្រោកឡើង
  • 12:09 - 12:14
    តើឃើញវាជាចំណេះឬទេ?
  • 12:14 - 12:18
    អ៊ីចឹង​ហើយ​ ​ខ្ញុំ​ឱ្យក្រោកឡើង​ ហើយ​ឈរ​ថ្វាយ​ព្រះ​យេស៊ូ
  • 12:18 - 12:22
    យើងបន្តរឈរ ហើយឱ្យនាងនិយាយ
  • 12:22 - 12:27
    វា​​សំខាន់​ខ្លាំង​ណាស់​ សូមកត់ទុក តើបានស្តាប់អត់ទេ?
  • 12:27 - 12:31
    នាង​សំដៅលើ​ផលផ្លែនៃសាច់ឈាម​ទាំង​អស់
  • 12:31 - 12:35
    នាងថា មានមួយដែលគេត្រូវតែ ... ត្រង់នោះ
  • 12:35 - 12:39
    បានហើយ និយាយតពីកន្លែងឈប់ហ្នឹងទៀត
  • 12:39 - 12:44
    វាអាចជាកំហឹង មោទនភាព ឬការអួតអាង
  • 12:44 - 12:48
    ឧទាហរណ៏ថា បើគេមានអំនួត តើអ្នកប្រើអំនួតនោះយ៉ាងណា?
  • 12:48 - 12:51
    តើអ្នកឆ្លងកាត់មោទនភាពដោយរបៀបណា?
  • 12:51 - 12:54
    ឧទាហរណ៍ថា បើបញ្ហាគឺត្រង់មានមោទនភាព
  • 12:54 - 13:00
    យើងនឹងបង្កើតរឿងដែលធ្វើឱ្យគាត់ កាន់តែមានមោទនភាព
  • 13:00 - 13:06
    ដើម្បីអួតពីខ្លួនគាត់ - ជោគជ័យរបស់គាត់អ្វីដែលគាត់សម្រេចបាន
  • 13:06 - 13:12
    ត្រង់ចំណុចខ្សោយ​នោះ យើង​ធ្វើ​ឲ្យ​ត្រង់​នោះ​កាន់​តែ​ធំប៉ោងឡើង
  • 13:12 - 13:18
    ដូច្នេះ​ចាប់គាត់ជាប់​យូរ​ល្មម​ ទើប​យើង​ចូល​ហើយ​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ
  • 13:18 - 13:21
    ទះដៃថ្វាយព្រះយេស៊ូវគ្រីស្ទ
  • 13:21 - 13:23
    តើអ្នកលឺទេ?
  • 13:23 - 13:27
    ​ អ៊ីចឹងឯង គេ​នឹង​​ប្រើ​អំនួត​ហ្នឹងហើយចូល​
  • 13:27 - 13:33
    ដូច្នេះ ឥឡូវហ្នឹងគាត់​នឹង​ចាប់​ផ្ដើម​ក្រអឺតក្រទម​
  • 13:33 - 13:48
    ប៉ុណ្ណឹងល្មមផ្តួលអ្នកបាន
    ឱ្យអ្នកចូលក្នុងសំណាញ់គេហើយ
  • 13:48 - 13:50
    តរទៅទៀត​
  • 13:50 - 13:52
    បន្ទាប់មក យើងនឹងប្រើច្រកហ្នឹង
  • 13:52 - 13:57
    ខណៈដែលអ្នកនៅជាប់ក្នុងស្ថានភាពនៃកំសោយហ្នឹង
  • 13:57 - 14:00
    បន្ទាប់មកយើងចូល ហើយយើងធ្វើអ្វីដែលយើងចង់ធ្វើ
  • 14:00 - 14:02
    បន្ទាប់មក ទីបំផុតយើងចាប់អ្នកបាន
  • 14:02 - 14:03
    តើ​អ្នក​ចង់​ធ្វើអ្វី?
  • 14:03 - 14:08
    ក្នុង​រឿងនេះ យើង​ប្រហែល​ជា​បំបែក​ប្តីប្រពន្ធគេ
  • 14:08 - 14:13
    ចា៎ យើងឱ្យម្នាក់នោះលែងប្រពន្ធ
  • 14:13 - 14:19
    ហើយរៀបការជាមួយស្រីម្នាក់ ដែលជាកូនចៅខ្ញុំ
  • 14:19 - 14:22
    ​អ្នក​ជោគជ័យ​ក្នុង​រឿងនេះ​​ លើមនុស្ស​ច្រើនហើយ?
  • 14:22 - 14:26
    យើងជោគជ័យ ច្រើនហើយ
  • 14:26 - 14:28
    ច្រើនជាគ្រីស្ទបរិស័ទបែបនេះ?
  • 14:28 - 14:31
    មានគ្រីស្ទបរិស័ទបែបនេះច្រើន
  • 14:31 - 14:36
    យើងលឺអ្វីដែលនាងនិយាយឥឡូវនេះទេ?
  • 14:36 - 14:42
    នាង​កំពុង​និយាយ​ថា គ្មាន​នរណាល្អ​ឥត​ខ្ចោះ គ្មាន​សូម្បី​តែ​ម្នាក់
  • 14:42 - 14:44
    នេះជាពាក្យដែលគេប្រើចូល
  • 14:44 - 14:54
    ​មើល​អ្វី​ដែល​ប៉ុល​បាន​និយាយ​​៖ ​«​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​ក៏​ខ្លាំងវិញ»
  • 14:54 - 15:01
    ​កាលពី​ប្រជុំ​លើកមុន ខ្ញុំបាន​​ប្រើ​ពាក្យ 'រងទុក្ខ' ។
  • 15:01 - 15:08
    ការរងទុក្ខនោះមានបំណង ជាប្រយោជន៍ខាងវិញ្ញាណយើង
  • 15:08 - 15:17
    ហើយខ្ញុំបានកំណត់វាថា - ពេលខ្លះយើងត្រូវបានល្បួងមែន
  • 15:17 - 15:23
    ដើម្បីឱ្យយើង រៀនអធិស្ឋានថែមទៀត
  • 15:23 - 15:30
    ឥឡូវនេះអ្វីដែលនាងនិយាយ បើអំណួតជាកំសោយរបស់អ្នក
  • 15:30 - 15:34
    ហើយអ្នកនៅតែបន្តរអធិស្ឋានទៀត
  • 15:34 - 15:39
    អ្នកត្រូវល្បួងឱ្យអួតកាន់តែខ្លាំង ខំអធិស្ឋានកាន់តែខ្លាំង
  • 15:39 - 15:45
    ក្រោយមក ពួកនោះមិនអាចប្រើច្រកហ្នឹងឈ្នះអ្នកបានទេ
  • 15:45 - 15:48
    លុះត្រាតែពួកគេឈប់អធិស្ឋាន
  • 15:48 - 15:54
    បើចង្វាក់អធិស្ឋានរបស់អ្នកដាច់ អ្នកកាន់តែមានអំនួត
  • 15:54 - 15:58
    វានឹងបំផ្លាញអ្នកកាន់តែខ្លាំង
  • 15:58 - 16:02
    មោទនភាពកាន់តែច្រើន ការបំផ្លាញកាន់តែកើនខ្លាំង
  • 16:02 - 16:08
    ប៉ុន្តែបើខ្សែនៃការអធិស្ឋានរបស់អ្នកមិនដាច់ទេ
  • 16:08 - 16:19
    មានអំនួតកាន់តែច្រើន អ្នកកាន់តែអធិស្ឋានខ្លាំង
  • 16:19 - 16:27
    គោលដៅវា គឺប្រើ និងដោយសារកំសោយអ្នក គឺដើម្បីផ្តួលអ្នកទោះជាគ្រីស្ទាន
  • 16:27 - 16:34
    ប៉ុន្តែជំនួសឱ្យផ្តួលអ្នក វាបែជាពង្រឹងអ្នកឱ្យកាន់តែមាំ
  • 16:34 - 16:42
    ពួកវាចាញ់
  • 16:42 - 16:44
    ជឿដូចខ្ញុំទេ?
  • 16:44 - 16:51
    ឥឡូវ ខ្ញុំចង់ឡើកវា ចង់រុញវា
  • 16:51 - 17:00
    អ្នក​កាន់​តែ​ព្យាយាម​រុញ​ខ្ញុំ​មិន​ឱ្យ​រុញ​​ ខ្ញុំ​កាន់​តែ​ជំរុញៗ​!
  • 17:00 - 17:05
    អ្នក​អាច​ឃើញ​ថា​ បំណងគេដែលខំ​រុញ​ខ្ញុំ​ចេញ​ពី​កន្លែង​នេះ​ត្រូវ​បាន​បរាជ័យ
  • 17:05 - 17:07
    ដូច្នេះហើយ មិនចាំបាច់រុញខ្ញុំទេ
  • 17:07 - 17:14
    គោលបំណង​សាតាំង មូលហេតុ​ដែល​សាតាំង​​ប្រើ​កំសោយ​នោះ -
  • 17:14 - 17:18
    តាមពិត វាប្រើកំសោយជានុយទេ
  • 17:18 - 17:27
    ឥឡូវ បើវា វាយកាន់អ្នកតែច្រើន អ្នកកាន់តែអធិស្ឋាន -
  • 17:27 - 17:36
    ហ្នឹងហើយដែលមានន័យ​ថា 'ទុក្ខ​លំបាក​យើង​មាន​បំណង​ជាប្រយោជន៍​ខាង​វិញ្ញាណ​យើង'
  • 17:36 - 17:41
    ការរងទុក្ខអាចជាការល្បួង ភាពក្រ ការវាយប្រហារ នេះ នោះ
  • 17:41 - 17:46
    ប៉ុន្តែនៅពេលដែលវាមកដល់ ជាបំណងមានប្រយោជន៍ខាងវិញ្ញាណអ្នក
  • 17:46 - 17:56
    ឱ្យអ្នកអធិស្ឋានកាន់តែច្រើន តមកាន់តែច្រើន ហើយស្វែងរកព្រះភក្ត្រព្រះជាម្ចាស់កាន់តែច្រើន
  • 17:56 - 18:00
    ដូច្នេះ​អ្វី​ដែល​នាង​និយាយ​ពេល​នេះ គឺ​គេ​សំមើល​ចំណុច​ខ្សោយ
  • 18:00 - 18:07
    បើកំសោយអ្នកដូចនោះ ប៉ុន្តែខ្សែអធិស្ឋានរបស់អ្នកនៅមាន
  • 18:07 - 18:12
    បន្ទាប់មក ពេលដែលការវាយប្រហារនេះមកដល់ អ្នកអធិស្ឋានកាន់តែច្រើន
  • 18:12 - 18:23
    ពួកគេគ្មានសិទ្ធិលើអ្នកទេ
  • 18:23 - 18:25
    តែពេលណាដែលខ្សែអធិស្ឋានយើងដាច់ហើយ -
  • 18:25 - 18:32
    ​បើ​គេអាចដកការអធិស្ឋាន​របស់​អ្នកបាន គេអាច​យក​ជីវិតអ្នកបាន
  • 18:32 - 18:39
    ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​អ្វី​អាច​បំបែក​ខ្ញុំ​បាន​ឡើយ»
  • 18:39 - 18:40
    នោះហើយជាគោលបំណង
  • 18:40 - 18:44
    តើកំសោយអាច? ទេ - បើចង្វាក់អធិស្ឋានរបស់អ្នកនៅមាន
  • 18:44 - 18:50
    ប៉ុន្តែ បើចង្វាក់អធិស្ឋានរបស់អ្នកបានបិទ កំសោយនោះអាចបំបែកអ្នកចេញពីសេចក្តីស្រឡាញ់របស់ព្រះ
  • 18:50 - 18:55
    បើ​ខ្ញុំ​និយាយ​ត្រូវរឿងអ្នក សូមលើក​ដៃ​
  • 18:55 - 19:01
    ប្រសិនបើចង្វាក់អធិស្ឋានរបស់អ្នកបានបិទ កំសោយអ្នកអាចបំបែកអ្នកចេញពីសេចក្តីស្រឡាញ់របស់ព្រះបាន
  • 19:01 - 19:04
    តែបើចង្វាក់អធិស្ឋានរបស់អ្នកនៅតែមាន គ្មានអ្វីអាចបំបែកអ្នកបានទេ
  • 19:04 - 19:06
    សាវកប៉ុលចង់​មាន​ន័យបែបនេះ​​
  • 19:06 - 19:09
    គាត់និយាយថា "តើមានអ្វីអាចបំបែកខ្ញុំបាន? តើបន្លាអាច? ទេ
  • 19:09 - 19:14
    តើកំសោយអាច? តើជំងឺអាច? តើសំអប់បាន?
  • 19:14 - 19:21
    គាត់បាននិយាយថា គ្មានអ្វីអាចបំបែកគាត់បានទេ ដោយសារតែចង្វាក់អធិស្ឋានរបស់គាត់នៅតែមាន
  • 19:21 - 19:31
    ប៉ុន្តែពេលដែលគេបិទចង្វាក់អធិស្ឋានរបស់អ្នក ហើយអ្នកមិនអាចអធិស្ឋានទៀតបានទេ នោះអ្នកចប់ហើយ
  • 19:31 - 19:39
    យើងនឹងនិយាយរឿងនេះថែមទៀត អ្នកអាចអង្គុយ
  • 19:39 - 19:42
    សូមមើលករណីលោកប៉ូល
  • 19:42 - 19:45
    គាត់​ស្រែក​អង្វរ​ព្រះ​បី​ដង មិន​មែន​មួយ​ដង​ទេ
  • 19:45 - 19:49
    បីដងមានន័យថាបីរយដង
  • 19:49 - 19:52
    រាល់ពេលមានន័យថាមួយរយដង។
  • 19:52 - 19:55
    ជាច្រើនដង គាត់បានរត់ទៅរកព្រះ។
  • 19:55 - 20:01
    'ព្រះយេស៊ូវ សង្គ្រោះខ្ញុំ ព្យាបាលខ្ញុំ ឱ្យពរខ្ញុំ ស​ង្រ្គោះ​ខ្ញុំ'
  • 20:01 - 20:10
    តើ​អ្នក​រត់​ទៅ​រក​ព្រះ​ប៉ុន្មាន​ដង​ព្រោះបញ្ហា​ក្នុង​ជីវិត​អ្នក ហើយ​អ្នក​ចុះចាញ់?
  • 20:10 - 20:19
    ដោយមិនបានឮពីព្រះ - ប៉ុន្តែអ្នកបោះបង់?
  • 20:19 - 20:24
    ចូរចាំថា ប៉ុលបានឮពីព្រះថា 'ព្រះគុណរបស់អញគឺល្មមដល់អ្នកហើយ'
  • 20:24 - 20:29
    គាត់នៅតែបន្ត
  • 20:29 - 20:34
    ចុះ​អ្នក​ដែល​មិន​បាន​ឮ​ព្រះ​សោះ ហើយ​អ្នក​ចុះ​ចាញ់?
  • 20:34 - 20:38
    បើ​ប្រៀប​ធៀប​នឹង​បុរស​ម្នាក់​ដែល​បាន​ឮ​ពី​ព្រះ
  • 20:38 - 20:44
    'ព្រះគុណអញល្មមដល់ឯងហើយ កុំបារម្ភម្នាក់ឯង'
  • 20:44 - 20:48
    ប៉ុន្តែ អ្នក​មិន​ដែលឺ​ពី​ព្រះ ហើយ​អ្នក​បោះបង់​ចោល
  • 20:48 - 20:55
    ហើយ​គាត់​មិន​ដែល​អន់ចិត្ត​ដែល​ព្រះ​មិន​បាន​ដក​បន្លា​ចេញ
  • 20:55 - 21:01
    ដោយព្រះបន្ទូលថា 'ព្រះគុណអញល្មមដល់ឯងហើយ' - គាត់ក៏អត់អី
  • 21:01 - 21:04
    ព្រោះ​គាត់​ដឹង​ថា​គាត់​ជា​​ឬ​អត់
  • 21:04 - 21:07
    នឹងមិនអាចប្តូរភាពជាព្រះរបស់ទ្រង់ទេ
  • 21:07 - 21:10
    ទោះ​បី​អ្នក​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ឬ​​អត់
  • 21:10 - 21:14
    មិនមានអ្វីផ្លាស់ប្តូរនគរព្រះទេ
  • 21:14 - 21:20
    ព្រះ​នៅ​តែ​ជា​អ្នកព្យាបាល និង​អ្នក​រំដោះ ទោះ​ជា​អ្នក​បាន​ជា​ឬ​អត់
  • 21:20 - 21:27
    គាត់​​ដឹង​ថា ទោះ​គាត់​​ជា​ឬ​អត់ ព្រះយេស៊ូវ​គឺ​ជា​អ្នក​ប្រោសជំងឺដដែល
  • 21:27 - 21:33
    ដូច្នេះ ហេតុអ្វីបានជាអ្នករំខានខ្លួនឯង?
  • 21:33 - 21:40
    និយាយគ្នាម្តងទៀតអំពីចំណុចខ្សោយដែលប្អូនស្រីនិយាយ
  • 21:40 - 21:41
    ព្រះគម្ពីរប្រាប់ថា គ្មាននរណាល្អឥតខ្ចោះនោះទេ
  • 21:41 - 21:51
    អ្នកខ្សោយត្រង់ណាក៏ដោយ តែបើអ្នកមិនឈប់អធិស្ឋានទេ,
  • 21:51 - 22:04
    កំសោយនោះជាប្រយោជន៍ខាងវិញ្ញាណ ដើម្បីទាញអ្នកឱ្យកាន់តែជិតព្រះ
  • 22:04 - 22:11
    រត់រកព្រះកាន់តែច្រើន កាន់តែជឿព្រះ មានជំនឿគ្រប់
  • 22:11 - 22:14
    ដោយសារតែអ្នកមានជំនឿ ប៉ុន្តែមិនគ្រប់គ្រាន់
  • 22:14 - 22:17
    ប៉ុន្តែកំសោយហ្នឹង ធ្វើឱ្យអ្នកមានជំនឿគ្រប់គ្រាន់វិញ
  • 22:19 - 22:20
    អរគុណព្រះយេស៊ូវគ្រីស្ទ
  • 22:20 - 22:22
    ខ្ញុំស្រលាញ់មេរៀននោះ
  • 22:22 - 22:26
    ខ្ញុំចូលចិត្តជាពិសេសនៅក្នុងឈុតទីមួយដែល ធីប៊ី ចសឆ្វាបាន​និយាយ​ដូច្នេះ
  • 22:26 - 22:30
    អ្វី​ដែល​ព្រះ​ចង់​បាន​គឺ​ជា​អ្នក​បង្កើត​ទំនាក់​ទំនង
  • 22:30 - 22:33
    ព្រោះសរុបទៅគឺមានតែប៉ុណ្ណឹង រាស្ត្រព្រះអើយ
  • 22:33 - 22:39
    ទាំងអស់គឺនិយាយអំពីការកសាងទំនាក់ទំនងយើងជាមួយព្រះ
  • 22:39 - 22:41
    មែន យើងពិតជា​មាន​ចំណុច​ខ្សោយ
  • 22:41 - 22:45
    មែន ក្នុងដំណើរជីវិតនេះ យើងមានកំហុស
  • 22:45 - 22:52
    ប្រាកដ ក្នុងលោកនេះ យើងប្រឈមមុខនឹងការសាកល្បង បញ្ហា និងការសាកល្បងជំនឿ
  • 22:52 - 23:03
    ប៉ុន្តែ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​អ្វី​មក​រំខាន​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ​ឡើយ
  • 23:03 - 23:11
    សាតាំង​អាច​រំខាន​រឿងលុយយើង មុខរបរ អាជីព ឬ​សុខភាព​របស់​យើង
  • 23:11 - 23:14
    មិនមែនសាតាំងប៉ះយើងមិននោះទេ​
  • 23:14 - 23:20
    ប៉ុន្តែកុំឱ្យវាជ្រៀតជ្រែកក្នុងជីវិតខាងវិញ្ញាណរបស់យើងបាន
  • 23:20 - 23:27
    កុំអោយវារំខានការអធិស្ឋានរបស់យើងជាមួយព្រះ
  • 23:27 - 23:29
    តើអ្វីជាជំហររបស់យើង ក្នុងនាមជាអ្នកជឿ?
  • 23:29 - 23:35
    គ្មានទេ - គ្មានអ្វីទាំងអស់ - នឹងបំបែកយើងទេ
  • 23:35 - 23:42
    ពីសេចក្តីស្រឡាញ់របស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវឡើយ
  • 23:42 - 23:49
    ខ្ញុំចូលចិត្តគំរូព្យាការី ធីប៊ី.យ៉ូស្វេ ​បាន​រំឭក​យើង​អំពី​រឿង​សាវក​ប៉ុល
  • 23:49 - 23:52
    កូរិនថូសទី២ ១២:៧-១០
  • 23:52 - 23:57
    ព្រោះសូម្បីតែគាត់ស្គាល់ព្រះកម្រិតហ្នឹងហើយ
  • 23:57 - 24:00
    គាត់ស្គាល់ព្រះវិញ្ញាណ
  • 24:00 - 24:06
    ព្រះគម្ពីរប្រាប់ថា គាត់មានបន្លានៅក្នុងសាច់គាត់
  • 24:06 - 24:13
    ប៉ុន្តែ វាមិន​បាន​ក្លាយ​ជា​ឧបសគ្គ​ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​គាត់​ទេ
  • 24:13 - 24:19
    ផ្ទុយទៅវិញ វា​បាន​ក្លាយ​ជា​មធ្យោបាយ​មួយ​ដើម្បី​ទាញ​គាត់​ឲ្យ​កាន់តែ​ជិត​ព្រះ—
  • 24:19 - 24:23
    អធិស្ឋានកាន់តែច្រើន ជឿកាន់តែច្រើន ស្រឡាញ់ព្រះកាន់តែច្រើន
  • 24:23 - 24:30
    គ្មានអ្វីរំខានដល់ការអធិស្ឋានរបស់គាត់ទេ
  • 24:30 - 24:32
    លើកទឹកចិត្តណាស់សម្រាប់អ្នក និងខ្ញុំនៅថ្ងៃនេះ
  • 24:32 - 24:37
    អ្នកនៅក្នុងស្ថានភាពណាក៏ដោយ រាស្ត្រព្រះអើយ -
  • 24:37 - 24:42
    បើបញ្ហានោះរំឭកអ្នកអំពីព្រះ
  • 24:42 - 24:49
    បើស្ថានភាពនោះ កំសោយក្លាយជាមូលហេតុរបស់អ្នកឱ្យអ្នកទុកចិត្តព្រះ
  • 24:49 - 24:55
    បង្កើនគំនិតឱ្យពឹងផ្អែកលើព្រះ
  • 24:55 - 25:00
    ដឹងថាប្រូម៉ូសិនមកជិតដល់ហើយ
  • 25:00 - 25:06
    ដូច្នេះ ធ្វើតាម-ធ្វើតាមព្រះបន្ទូលក្នុងជីវិតប្រចាំថ្ងៃរបស់យើង:
  • 25:06 - 25:12
    ឈប់អធិស្ឋានប្រឆាំងនឹងសត្រូវរបស់អ្នកទៀត
  • 25:12 - 25:16
    ចាប់ផ្តើមអធិស្ឋានប្រឆាំងនឹងចំណុចខ្សោយរបស់អ្នក
  • 25:16 - 25:22
    បិទទ្វារកុំឱ្យអារក្សចូលក្នុងជីវិតអ្នក
  • 25:22 - 25:26
    រក្សាបណ្តាញអធិស្ឋានរបស់អ្នកជាមួយនឹងព្រះបើកជានិច្ច
  • 25:26 - 25:30
    ហើយ​កុំ​ឲ្យ​មាន​អ្វី​ក្នុង​លោក​នេះ
  • 25:30 - 25:36
    ក្លាយជាឧបសគ្គដល់ការលូតលាស់ខាងវិញ្ញាណអ្នកឡើយ
  • 25:36 - 25:40
    ហើយដល់ពេលដ៏ល្អឥតខ្ចោះរបស់ព្រះ ដែលបានកំណត់
  • 25:40 - 25:44
    អ្វីៗគ្រប់យ៉ាងគឺស្រស់ស្អាត
  • 25:44 - 25:45
    អរគុណព្រះយេស៊ូវគ្រីស្ទ
  • 25:45 - 25:50
    សូមអរគុណសម្រាប់ការចូលរួមរៀនជាមួយយើង
    នូវមេរៀនដ៏អស្ចារ្យនៅថ្ងៃនេះ
  • 25:50 - 25:52
    ខ្ញុំចង់ឮពីមេរៀនដែលអ្នកបានរៀន
  • 25:52 - 25:56
    ពីការធ្វើតាមព្រះបន្ទូល​តាមរយៈ ហោរាធីប៊ី ចសឆ្វា
  • 25:56 - 26:01
    ចង់ប្រាប់ថា ព្រះបន្ទូលក្រោមអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ
  • 26:01 - 26:04
    មិនកំណត់តាមពេលវេលាទេ
  • 26:04 - 26:08
    ដូច្នេះសូមចែករំលែកជាមួយយើងនូវអ្វីដែលអ្នកបានរៀនពីព្រះរាជសារនេះនៅក្នុងមតិយោបល់ខាងក្រោម
  • 26:08 - 26:12
    ហើយជាការពិតណាស់ចងចាំជានិច្ច -
  • 26:12 - 26:19
    ស្វែងរកហឬទ័យរបស់ព្រះ ដើម្បីឃើញជីវិតយ៉ាងច្បាស់ ក្នុងព្រះនាមព្រះយេស៊ូវ
Title:
ការអធិស្ឋានដែលព្រះតែងឆ្លើយតប!!! ព្យាការី ធីប៊ី ចសឆ្វា
Description:

តើការអធិស្ឋាន និងការតមអាហារប្រភេទណាដែលតែងតែទាក់ទាញព្រះហឬទ័យព្រះ? ស្វែងយល់ពីការផ្លាស់ប្តូរជីវិត និងគោលការណ៍ខាងវិញ្ញាណពីព្យាការី TB Joshua ហើយបិទទ្វារ អារក្សកុំឱ្យចូលក្នុងជីវិតរបស់អ្នក!

'The Legacy Lives On' គឺជាកម្មវិធីមួយនៅលើទូរទស្សន៍ហឬទ័យព្រះ ជាមួយបងប្រុស Chris ចែករំលែកព្រះបន្ទូលនៃប្រាជ្ញា និងមេរៀនជីវិតពីអ្នកបំរើរបស់ព្រះ ព្យាការី TB Joshua ។

ជំពូក៖
00:00 - ហាយឡាយខ្លីពីព្រះបន្ទូលថ្ងៃនេះ
00:14 - ការណែនាំអំពី 'The Legacy Lives On'
01:31 - ព្យាការី TB Joshua និយាយអំពីរបៀបដែលអារក្សប្រើកំសោយរបស់អ្នក
05:03 - គំរូសាវកប៉ុលនិងបន្លានៅក្នុងសាច់ឈាមរបស់គាត់
07:57 - រស់នៅក្នុងជីវិតតាមការអធិស្ឋានរបស់អ្នក
11:36 - ដកស្រង់ចេញពីទីបន្ទាល់ស្រ្តីអាហ្វ្រិក អំពីការរំដោះពីជីវិតគ្រូធ្មប់
14:37 - ព្យាការី ធីប៊ីចសឆ្វា ប្រើទីបន្ទាល់នាងដើម្បីពន្យល់បន្ថែមអំពីរបៀបដែលអារក្សប្រើកំសោយអ្នកជានុយ
18:44 - បើជីវិតអធិស្ឋានរបស់អ្នកបានបិទ កំសោយអ្នកអាចបំបែកអ្នកចេញពីសេចក្តីស្រឡាញ់របស់ព្រះបាន
21:00 - ស្ថានភាពរបស់អ្នកមិនផ្លាស់ប្តូរជំហររបស់ព្រះទេ
22:18 - ចុងបញ្ចប់ ពីបងប្រុសគ្រីស

➡️ ប្រភពវីដេអូដើម - Emmanuel TV
➡️ តំណភ្ជាប់វីដេអូដើម៖
- https://www.youtube.com/watch?v=Bg4-m1u8vGY
- https://www.youtube.com/watch?v=GMNOemXkYB0

#TheLegacyLivesOn

➡️ ទទួលបានការលើកទឹកចិត្តប្រចាំថ្ងៃនៅលើ WhatsApp - https://godsheart.tv/whatsapp/
➡️ គាំទ្រទូរទស្សន៍ហឬទ័យព្រះ - https://godsheart.tv/financial/
➡️ ព័ត៌មានអំពីការអធិស្ឋានអន្តរកម្ម - https://godsheart.tv/interactive-prayer/
➡️ ស្ម័គ្រចិត្តជាអ្នកបកប្រែទូរទស្សន៍ហឬទ័យព្រះ - https://godsheart.tv/translate/

more » « less
Video Language:
English
Team:
God's Heart TV
Duration:
26:33

Khmer subtitles

Revisions Compare revisions