អ្នកធ្លាប់តមអាហារ ប៉ុន្តែអត់បានផល
ពីថ្ងៃនេះទៅ សាកវិធីនេះវិញ
ព្រះនឹងធ្វើការ អ្នកនឹងមកវិញដើម្បីធ្វើបន្ទាល់!
ព្រះគុណ និងក្តីសុខដល់ទាំងអស់គ្នា ក្នុងព្រះនាមព្រះយេស៊ូវដ៏មានចេស្តា
ហើយសូមស្វាគមន៍មកកាន់វិដេអូមួយទៀតនៃ 'កេរ្ត៍ដំណែលដ៏រស់នៅ'
ថ្ងៃនេះ យើងនឹងមើលេវិដេអូពីររបស់ Prophet T.B. ចសឆ្វា
និយាយអំពីប្រធានបទសំខាន់ និងការណែនាំ
ដែលខ្ញុំជឿថាពិតជាអាចជួយជីវិតគ្រីស្ទានរបស់អ្នកបាន
ឃ្លីបទី១ កាត់ចេញពី សេចក្តីអធិប្បាយមួយ
ហើយឃ្លីបទីពីរ កាត់ចេញពី ទីបន្ទាល់
ពីស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់ ដែលបានទទួលការរំដោះ
ពីវិញ្ញាណអាក្រក់ដែលនាំនាងទៅជាជីវិតជាគ្រូមន្តអាគមន៍
ហើយចំពេលដែលហោរា ធីប៊ី ចសឆ្វា កំពុងស្តាប់ទីបន្ទាល់របស់នាង
គាត់បានប្រើបទពិសោធន៍ជីវិតរបស់នាងជាឱកាស
ដើម្បីបង្រៀនសអំពីគោលការណ៍ខាងវិញ្ញាណដ៏សំខាន់នេះ
ដូច្នេះ សូមទទួលពរ ដែលនឹងរៀនពីរបៀបអធិស្ឋាននេះ
វិធីតម ដែលតែងតែធ្វើឱ្យព្រះចេញចិត្ត
តោះមើល
បើអ្នកមិនចង់បំរើសាតាំងទេ សូមកែចរិតរអ្នក
មានន័យថាពីថ្ងៃនេះទៅ កុំចាប់ផ្ដើមមកសុំព្រះ «សូមឱ្យខ្ញុំជា!»
តែអធិស្ឋាន យកឈ្នះកំសោយអ្នកវិញ
ពីថ្ងៃនេះទៅ កុំចាប់ផ្ដើមសុំ «ព្រះអង្គឱ្យពរខ្ញុំ!»
តែអធិស្ឋាន យកឈ្នះកំសោយអ្នកវិញ
ពីថ្ងៃនេះទៅ កុំចាប់ផ្ដើមមកសុំ “ព្រះអង្គការពារខ្ញុំ!
គេដេញតាមខ្ញុំ! គេចង់សម្លាប់ខ្ញុំ!”
អ្នកកំពុងតែខាតពេលហើយ
សុំព្រះភ្លាម - អធិស្ឋាន យកឈ្នះកំសោយរបស់អ្នក
នោះគឺជាផ្លូវដែលសាតាំងប្រើដើម្បីចូល
មកធ្វើទុក្ខអ្នក ដោយភាពក្រ
ធ្វើឱ្យអ្នករងទុក្ខ ដោយគ្មានក្ដីសុខ
ធ្វើឱ្យអ្នកឈឺចាប់ដោយសាជំងឺ
ធ្វើឱ្យអ្នកឈឺចាប់ជាមួយអ្វីដែលអ្នកកំពុងជួប
សាតាំងប្រើកំសោយរបស់យើងដើម្បីចូលក្នុងយើង
បើអ្នកបិទផ្លូវនោះ លែងមានអារក្សទៀតហើយ
បង!មកនេះ ថ្ងៃនេះខ្ញុំសុំរំខានអ្នកព្រោះអ្នករំខានខ្ញុំ!
ឈរកន្លែងនេះ បងសូមឈរទីនេះ
ឈរកន្លែងនេះ
គាត់នឹងឆ្លងកាត់តាមនេះដើម្បីមករកខ្ញុំ
តែបើយើងពីរនាក់បិទ នឹងគ្មានផ្លូវឱ្យគាត់ឆ្លងទេ
មានន័យថាអ្នករស់នៅក្នុងភាពពេញលេញ - នៃជីវិតដែលបរិបូណ៌
វិធីល្អគឺត្រូវបិទវា
គឺជាកំសោយ
ដែលជាច្រកទ្វាកំសោយ ឱ្យគាត់នេះចូលមកតាមនេះ
និងធ្វើទុក្ខដោយភាពក្រ
រងទុក្ខដោយសារ ជំងឺ,
រងទុក្ខដោយភាពទន់ខ្សោយ និងការបង្អាក់ - ភ្លក់ការលំបាកអស់ហើយ
នេះគឺជាកន្លែងដែលត្រូវឆ្លងកាត់
ជុំនួសឱ្យផ្តើមភ្លាមសុំ៖ «ព្រះអង្គ សូមឱ្យខ្ញុំជា!»
តើវាសមទេសុំ "ព្រះអង្គ សូមឱ្យខ្ញុំជា!"?
ហេតុអ្វីក៏មិនបិទផ្លូវហ្នឹង ហើយទទួលជីវិតបរិបូរណ៍ - ជីវិតហូរហៀរវិញ?
តែយើងនៅតែសុំ "សូមព្យាបាលខ្ញុំ!"
ពេលអ្នកឈឺ អ្នកសុំ "សូមព្យាបាលខ្ញុំ!"
ពេលអ្នកក្រ អ្នកសុំ "សូមឱ្យពរខ្ញុំ!"
ពេលអ្នកគ្មានកូន អ្នកសុំ “សូមឱ្យខ្ញុំមានកូន”
អត់ទេ! ព្រះដឹងហើយ ដឹងពីស្ថានភាពអ្នកហើយ
ពេលអ្នកប្រាប់ព្រះថា "ខ្ញុំចង់ទៅកន្លែងនោះ"
មានន័យថា អ្នកថាព្រះហ្នឹងខ្វាក់
ព្រះអង្គដែលបង្កើតអ្នក ស្គាល់អ្នក
ទ្រង់ដឹងពីចរិតអ្នក ដឹងពីគំនិតអ្នក
ហើយឥឡូវនេះអ្នកកំពុងប្រាប់ទ្រង់ថា "ខ្ញុំក្រ សូមឱ្យពរខ្ញុំ!"
តើយើងយល់ទេ?
អ្វីដែលយើងកំពុងនិយាយនេះ - គឺដើម្បីរៀបចំនិងធ្វើឱ្យជីវិតអ្នកស្របគ្នា ...
អ្នកត្រូវតែសម្របជីវិតអ្នក
មនុស្សច្រើន បានផ្តាច់ចេញពីព្រះដែលបង្កើតគេ
ដើម្បីឱ្យជីវិតអ្នកត្រឹមត្រូវឡើងវិញ ពីថ្ងៃនេះទៅ ចាប់ផ្ដើមអធិស្ឋានយកឈ្នះកំសោយអ្នក
នេះជាអ្វីដែលព្រះកំពុងមានបន្ទូលនឹងសាវកប៉ុល
គាត់បានចូលទៅព្រះបីដង៖ ‹សូមប្រោសទូលបង្គំ! មានបន្លា១ចាក់ក្នុងសាច់ឈាមខ្ញុំ!'
ព្រះមានព្រះបន្ទូលថា « ព្រះគុណអញល្មមដល់ឯងហើយ »ទាំង៣ដង
នេះមានន័យថា 'សេចក្តីសុចរិតរបស់ទ្រង់គឺសមល្មមដល់អ្នកហើយ'
រាល់ពេលដែលប៉ូលសុំថា 'សូមឱ្យខ្ញុំជា' ព្រះមានបន្ទូលថា 'ព្រះគុណអញល្មមដល់ឯងហើយ'
មានន័យថា ‹ចូរស្វែងរកនគរព្រះជាមុនសិន ទើបការព្យាបាល ព្រះពរ និងអ្វីៗទាំងអស់នឹងមកតាមក្រោយ
ព្រះបានប្រើប៉ុលធ្វើជាគំរូសម្រាប់យើងទាំងអស់គ្នា
យើងមិនដែលឮអ្វីសោះ ក្រៅពីទ្រង់មានព្រះបន្ទូលបីដងថា
"ព្រះគុណអញល្មមដល់ឯងហើយ!"
គម្ពីរមិនបានសរសេរតរទៀតទេ
យើងមិនដែលឮថាប៉ូលស្លាប់ដោយសារជំងឺឯណា
ហើយប៉ូលរស់ដល់អាយុដែលព្រះបានសន្យានឹងគាត់
តើអ្វីជាបញ្ហាឥឡូវនេះ? គឺកំសោយ
សូមប្រាប់អ្នកជិតខាង "បញ្ហារបស់ខ្ញុំគឺកំសោយ មិនមែនការលំបាកទេ"
មិនមែនជាជំងឺ មិនមែនទុក្ខលំបាកទេ
បញ្ហារបស់ខ្ញុំគឺកំសោយរបស់ខ្ញុំ»
នោះគឺជាបញ្ហាពិតរបស់អ្នក
បើអ្នកបានអធិស្ឋានយកឈ្នះនឹងរឿងនេះគ្រប់ពេល
ស្ថានភាពរបស់អ្នកនឹងមិនដូចនេះទេ
សរុបមក ការអធិស្ឋាននៅថ្ងៃនេះផ្តោតលើគ្រឹះនៃការយកឈ្នះកំសោយរបស់អ្នក
"ខ្ញុំក្រ" - ព្រះដឹង
"ខ្ញុំឈឺ" - ព្រះដឹង
"ខ្ញុំគ្មានកូន" - ព្រះដឹង
ទោះជាអ្នកមានបញ្ហាអ្វីក៏ដោយ ក៏ព្រះទ្រង់ជ្រាប
វាមិនចាំបាច់ក្នុងការចាប់ផ្តើមដោយបញ្ហាទេ
'ខ្ញុំនេះ! ខ្ញុំត្រូវការនេះ!'
បិទផ្លូវដែលសាតាំងចូលដើម្បីធ្វើទុក្ខអ្នក
បិទកំសោយអ្នក បិទច្រកដែលសាតាំងកំពុងប្រើដើម្បីធ្វើទុក្ខអ្នក
វាប្រើកំសោយយើងដើម្បីធ្វើទុក្ខយើង
វាប្រើកំសោយយើងដើម្បីវាយប្រហាយើង
វាប្រើកំសោយយើងដើម្បី វ៉ៃយើង
ដោយសារកំសោយ អធិស្ឋានយកឈ្នះកំសោយរបស់អ្នក
ហើយនៅពេលដែលបិទវាបានហើយ គ្រប់ទាំងអស់នឹងបានតាមក្រោយ
យល់ពីកំសោយ
ពេលអ្នកបើកមាត់និយាយថា 'ព្រះអង្គ ខ្ញុំនិយាយច្រើនពេក!
សូមព្រះអង្គផ្ដល់ព្រះគុណមកខ្ញុំផង ខ្ញុំមិនចង់និយាយច្រើនពេកទេ'
បន្ទាប់ពីអ្នកអធិស្ឋាន អ្នកជាមនុស្ស អ្នកចង់រស់តាមការអធិស្ឋាននោះ
ពេលអ្នកចង់និយាយ ហើយអ្នករៀបនឹងនិយាយច្រើនទៀត
អ្នកនឹកចាំថាអ្នកបានអធិស្ឋានឈប់ធ្វើវាហើយ
បើមានគេនិយាយថា "ធីប៊ី ចសឆ្វា មានអីចង់និយាយ?"
"កុំបារម្ភ - ខ្ញុំនឹងជួបអ្នកពេលក្រោយ"
ព្រោះមិនចង់និយាយច្រើនទេ
ព្រោះមានតែមនុស្សល្ងង់ទេ ដែលនឹងអធិស្ឋានកុំឱ្យនិយាយច្រើន
តែគ្រាន់តែឈប់អធិស្ឋានភ្លាម និយាយច្រើនភ្លាម
អធិស្ឋានម្ដងទៀត ‹ព្រះអង្គ ខ្ញុំមិនចង់និយាយច្រើនទេ›
ពេលដែលអ្នកបន្តអធិស្ឋានប្រឆាំងនឹងកំសោយអ្នក
អ្នកត្រូវតែចាប់ផ្តើមរស់នៅក្នុងជីវិតដូចអ្នកអធិស្ឋានសុំ
សូមប្រាប់អ្នកជិតខាង "រស់នៅក្នុងជីវិតដូចអ្នកអធិស្ឋានសុំ"
អ្វីដែលអ្នកអធិស្ឋានសុំបែបណា - រស់នៅបែបហ្នឹង
'ខ្ញុំមិនចង់និយាយច្រើនពេកទេ
បន្ទាប់អធិស្ឋានហើយ ខ្ញុំនឹងរស់នៅដោយមិននិយាយច្រើនទៀត
បើអ្នកចង់តម ការតមដែលព្រះឆ្លើយតប...
អ្នកមិនចាំបាច់ ទាល់តែព្រះប្រាប់អ្នកឱ្យតមនោះទេ
គ្រប់ពេលដែលអ្នកសម្រេចចិត្តតមដើម្បីយកឈ្នះកំសោយអ្នក នោះព្រះនឹងឆ្លើយតប
នរណាខ្លះជួបរឿងហ្នឹង សុំលើកដៃ
ប៉ុន្តែអ្នកខ្លះគេតម អ្នកទៅលើភ្នំអធិស្ឋានតម ព្រោះអ្នកក្រ
ហើយអ្នកចង់ឲ្យព្រះប្រទានពរ នឹងមានភាពជោគជ័យ
ហើយអ្នកទៅក្នុងព្រៃ ហើយចាប់ផ្តើមតមអាហារ ៤ថ្ងៃ
ទោះអ្នកតម១០០ឆ្នាំក៏ដោយ អ្នកនឹងស្លាប់នៅទីនោះ!
តមចុះ អធិស្ឋានយកឈ្នះកំសោយអ្នក ហើយវាជាការឆ្លើយតបផ្ទាល់!
ព្រះឆ្លើយភ្លាមៗ ព្រោះទ្រង់ចង់បានអ្នកបង្កើតទំនាក់ទំនង
នៅពេលអ្នកបង្កើតទំនាក់ទំនងរបស់អ្នក -
'ខ្ញុំនិយាយច្រើនពេក; ខ្ញុំមិនចង់និយាយច្រើនពេកទេ' - ព្រះទ្រង់តែងរីករាយ
អ្វីដែលសំខាន់ចំពោះព្រះគឺទំនាក់ទំនងយើង មិនមែនជាអ្វីដែលយើងធ្វើនោះទេ
ចូរតមចុះ - អ្វីៗផ្សេងទៀតនឹងឲ្យអ្នកតាមក្រោយ
រាល់ពេលដែលអ្នកមានឱកាសតមអាហារ ដោយសារតែកំសោយអ្នក
ទ្រង់នឹងឆ្លើយតប
អ្នកធ្លាប់តមអាហារ ប៉ុន្តែឥតបានផល
សាកល្បងចាប់ពីថ្ងៃនេះតទៅ
បើអ្នកអាចយក១ថ្ងៃតមពីព្រឹកដល់ល្ងាច ដោយសារតែកំសោយរបស់អ្នក
អ្នកនឹងមកវិញ មកធ្វើទីបន្ទាល់
សុបិន្តអាក្រក់ដែលអ្នកមាន - ដោយសារកំសោយអ្នក អារក្សវាយប្រហារអ្នក
ការលំបាកដែលអ្នកកំពុងជួបប្រទះ -
សាតាំងចូលតាមរយៈកំសោយរបស់អ្នក ដើម្បីវាយអ្នកដោយវិញ្ញាណនៃការលំបាក
ជំងឺដែលអ្នកមាននៅពេលនេះ -
វាគឺតាមរយៈកំសោយអ្នក សាតាំងមកវាយអ្នកដោយវិញ្ញាណជំងឺ
គ្មានកូន - តាមរយៈកំសោយ
សូមឱ្យយើងទប់ស្កាត់ការនេះ ដោយអធិស្ឋានប្រឆាំងនឹងវា
សូមអោយការនេះ ក្លាយជាការអធិស្ឋានរបស់អ្នក
ជាមួយនេះខ្ញុំសប្បាយចិត្តសម្រាប់ជីវិតរបស់អ្នក។
បើមានគ្រិស្តបរិស័ទម្នាក់ យើងមើលជ្រៅក្នុងជីវិតគេ -
កំសោយនៅកំរិតណា
ពួកគេនៅត្រង់កំរិតនោះឯង
ដូច្នេះ យើងមើលពីកម្រិតរបស់គេ
តើពួកគេអធិស្ឋានប៉ុណ្ណា?
តើពួកគេខឹងញឹកញាប់ប៉ុណ្ណា?
តើពួកគេមានចំណង់ទេ ឬកំសោយត្រង់ណា?
នោះអាចជាផ្លូវភេទ កំហឹង មិនអត់ទោស ស្អប់ ឬជាអំណួត
ក្រោកឡើង
តើឃើញវាជាចំណេះឬទេ?
អ៊ីចឹងហើយ ខ្ញុំឱ្យក្រោកឡើង ហើយឈរថ្វាយព្រះយេស៊ូ
យើងបន្តរឈរ ហើយឱ្យនាងនិយាយ
វាសំខាន់ខ្លាំងណាស់ សូមកត់ទុក តើបានស្តាប់អត់ទេ?
នាងសំដៅលើផលផ្លែនៃសាច់ឈាមទាំងអស់
នាងថា មានមួយដែលគេត្រូវតែ ... ត្រង់នោះ
បានហើយ និយាយតពីកន្លែងឈប់ហ្នឹងទៀត
វាអាចជាកំហឹង មោទនភាព ឬការអួតអាង
ឧទាហរណ៏ថា បើគេមានអំនួត តើអ្នកប្រើអំនួតនោះយ៉ាងណា?
តើអ្នកឆ្លងកាត់មោទនភាពដោយរបៀបណា?
ឧទាហរណ៍ថា បើបញ្ហាគឺត្រង់មានមោទនភាព
យើងនឹងបង្កើតរឿងដែលធ្វើឱ្យគាត់ កាន់តែមានមោទនភាព
ដើម្បីអួតពីខ្លួនគាត់ - ជោគជ័យរបស់គាត់អ្វីដែលគាត់សម្រេចបាន
ត្រង់ចំណុចខ្សោយនោះ យើងធ្វើឲ្យត្រង់នោះកាន់តែធំប៉ោងឡើង
ដូច្នេះចាប់គាត់ជាប់យូរល្មម ទើបយើងចូលហើយធ្វើអ្វីដែលយើងចង់ធ្វើ
ទះដៃថ្វាយព្រះយេស៊ូវគ្រីស្ទ
តើអ្នកលឺទេ?
អ៊ីចឹងឯង គេនឹងប្រើអំនួតហ្នឹងហើយចូល
ដូច្នេះ ឥឡូវហ្នឹងគាត់នឹងចាប់ផ្ដើមក្រអឺតក្រទម
ប៉ុណ្ណឹងល្មមផ្តួលអ្នកបាន
ឱ្យអ្នកចូលក្នុងសំណាញ់គេហើយ
តរទៅទៀត
បន្ទាប់មក យើងនឹងប្រើច្រកហ្នឹង
ខណៈដែលអ្នកនៅជាប់ក្នុងស្ថានភាពនៃកំសោយហ្នឹង
បន្ទាប់មកយើងចូល ហើយយើងធ្វើអ្វីដែលយើងចង់ធ្វើ
បន្ទាប់មក ទីបំផុតយើងចាប់អ្នកបាន
តើអ្នកចង់ធ្វើអ្វី?
ក្នុងរឿងនេះ យើងប្រហែលជាបំបែកប្តីប្រពន្ធគេ
ចា៎ យើងឱ្យម្នាក់នោះលែងប្រពន្ធ
ហើយរៀបការជាមួយស្រីម្នាក់ ដែលជាកូនចៅខ្ញុំ
អ្នកជោគជ័យក្នុងរឿងនេះ លើមនុស្សច្រើនហើយ?
យើងជោគជ័យ ច្រើនហើយ
ច្រើនជាគ្រីស្ទបរិស័ទបែបនេះ?
មានគ្រីស្ទបរិស័ទបែបនេះច្រើន
យើងលឺអ្វីដែលនាងនិយាយឥឡូវនេះទេ?
នាងកំពុងនិយាយថា គ្មាននរណាល្អឥតខ្ចោះ គ្មានសូម្បីតែម្នាក់
នេះជាពាក្យដែលគេប្រើចូល
មើលអ្វីដែលប៉ុលបាននិយាយ៖ «កាលណាខ្ញុំខ្សោយ នោះខ្ញុំក៏ខ្លាំងវិញ»
កាលពីប្រជុំលើកមុន ខ្ញុំបានប្រើពាក្យ 'រងទុក្ខ' ។
ការរងទុក្ខនោះមានបំណង ជាប្រយោជន៍ខាងវិញ្ញាណយើង
ហើយខ្ញុំបានកំណត់វាថា - ពេលខ្លះយើងត្រូវបានល្បួងមែន
ដើម្បីឱ្យយើង រៀនអធិស្ឋានថែមទៀត
ឥឡូវនេះអ្វីដែលនាងនិយាយ បើអំណួតជាកំសោយរបស់អ្នក
ហើយអ្នកនៅតែបន្តរអធិស្ឋានទៀត
អ្នកត្រូវល្បួងឱ្យអួតកាន់តែខ្លាំង ខំអធិស្ឋានកាន់តែខ្លាំង
ក្រោយមក ពួកនោះមិនអាចប្រើច្រកហ្នឹងឈ្នះអ្នកបានទេ
លុះត្រាតែពួកគេឈប់អធិស្ឋាន
បើចង្វាក់អធិស្ឋានរបស់អ្នកដាច់ អ្នកកាន់តែមានអំនួត
វានឹងបំផ្លាញអ្នកកាន់តែខ្លាំង
មោទនភាពកាន់តែច្រើន ការបំផ្លាញកាន់តែកើនខ្លាំង
ប៉ុន្តែបើខ្សែនៃការអធិស្ឋានរបស់អ្នកមិនដាច់ទេ
មានអំនួតកាន់តែច្រើន អ្នកកាន់តែអធិស្ឋានខ្លាំង
គោលដៅវា គឺប្រើ និងដោយសារកំសោយអ្នក គឺដើម្បីផ្តួលអ្នកទោះជាគ្រីស្ទាន
ប៉ុន្តែជំនួសឱ្យផ្តួលអ្នក វាបែជាពង្រឹងអ្នកឱ្យកាន់តែមាំ
ពួកវាចាញ់
ជឿដូចខ្ញុំទេ?
ឥឡូវ ខ្ញុំចង់ឡើកវា ចង់រុញវា
អ្នកកាន់តែព្យាយាមរុញខ្ញុំមិនឱ្យរុញ ខ្ញុំកាន់តែជំរុញៗ!
អ្នកអាចឃើញថា បំណងគេដែលខំរុញខ្ញុំចេញពីកន្លែងនេះត្រូវបានបរាជ័យ
ដូច្នេះហើយ មិនចាំបាច់រុញខ្ញុំទេ
គោលបំណងសាតាំង មូលហេតុដែលសាតាំងប្រើកំសោយនោះ -
តាមពិត វាប្រើកំសោយជានុយទេ
ឥឡូវ បើវា វាយកាន់អ្នកតែច្រើន អ្នកកាន់តែអធិស្ឋាន -
ហ្នឹងហើយដែលមានន័យថា 'ទុក្ខលំបាកយើងមានបំណងជាប្រយោជន៍ខាងវិញ្ញាណយើង'
ការរងទុក្ខអាចជាការល្បួង ភាពក្រ ការវាយប្រហារ នេះ នោះ
ប៉ុន្តែនៅពេលដែលវាមកដល់ ជាបំណងមានប្រយោជន៍ខាងវិញ្ញាណអ្នក
ឱ្យអ្នកអធិស្ឋានកាន់តែច្រើន តមកាន់តែច្រើន ហើយស្វែងរកព្រះភក្ត្រព្រះជាម្ចាស់កាន់តែច្រើន
ដូច្នេះអ្វីដែលនាងនិយាយពេលនេះ គឺគេសំមើលចំណុចខ្សោយ
បើកំសោយអ្នកដូចនោះ ប៉ុន្តែខ្សែអធិស្ឋានរបស់អ្នកនៅមាន
បន្ទាប់មក ពេលដែលការវាយប្រហារនេះមកដល់ អ្នកអធិស្ឋានកាន់តែច្រើន
ពួកគេគ្មានសិទ្ធិលើអ្នកទេ
តែពេលណាដែលខ្សែអធិស្ឋានយើងដាច់ហើយ -
បើគេអាចដកការអធិស្ឋានរបស់អ្នកបាន គេអាចយកជីវិតអ្នកបាន
ហេតុនេះហើយបានជាព្រះគម្ពីរចែងថា៖ «គ្មានអ្វីអាចបំបែកខ្ញុំបានឡើយ»
នោះហើយជាគោលបំណង
តើកំសោយអាច? ទេ - បើចង្វាក់អធិស្ឋានរបស់អ្នកនៅមាន
ប៉ុន្តែ បើចង្វាក់អធិស្ឋានរបស់អ្នកបានបិទ កំសោយនោះអាចបំបែកអ្នកចេញពីសេចក្តីស្រឡាញ់របស់ព្រះ
បើខ្ញុំនិយាយត្រូវរឿងអ្នក សូមលើកដៃ
ប្រសិនបើចង្វាក់អធិស្ឋានរបស់អ្នកបានបិទ កំសោយអ្នកអាចបំបែកអ្នកចេញពីសេចក្តីស្រឡាញ់របស់ព្រះបាន
តែបើចង្វាក់អធិស្ឋានរបស់អ្នកនៅតែមាន គ្មានអ្វីអាចបំបែកអ្នកបានទេ
សាវកប៉ុលចង់មានន័យបែបនេះ
គាត់និយាយថា "តើមានអ្វីអាចបំបែកខ្ញុំបាន? តើបន្លាអាច? ទេ
តើកំសោយអាច? តើជំងឺអាច? តើសំអប់បាន?
គាត់បាននិយាយថា គ្មានអ្វីអាចបំបែកគាត់បានទេ ដោយសារតែចង្វាក់អធិស្ឋានរបស់គាត់នៅតែមាន
ប៉ុន្តែពេលដែលគេបិទចង្វាក់អធិស្ឋានរបស់អ្នក ហើយអ្នកមិនអាចអធិស្ឋានទៀតបានទេ នោះអ្នកចប់ហើយ
យើងនឹងនិយាយរឿងនេះថែមទៀត អ្នកអាចអង្គុយ
សូមមើលករណីលោកប៉ូល
គាត់ស្រែកអង្វរព្រះបីដង មិនមែនមួយដងទេ
បីដងមានន័យថាបីរយដង
រាល់ពេលមានន័យថាមួយរយដង។
ជាច្រើនដង គាត់បានរត់ទៅរកព្រះ។
'ព្រះយេស៊ូវ សង្គ្រោះខ្ញុំ ព្យាបាលខ្ញុំ ឱ្យពរខ្ញុំ សង្រ្គោះខ្ញុំ'
តើអ្នករត់ទៅរកព្រះប៉ុន្មានដងព្រោះបញ្ហាក្នុងជីវិតអ្នក ហើយអ្នកចុះចាញ់?
ដោយមិនបានឮពីព្រះ - ប៉ុន្តែអ្នកបោះបង់?
ចូរចាំថា ប៉ុលបានឮពីព្រះថា 'ព្រះគុណរបស់អញគឺល្មមដល់អ្នកហើយ'
គាត់នៅតែបន្ត
ចុះអ្នកដែលមិនបានឮព្រះសោះ ហើយអ្នកចុះចាញ់?
បើប្រៀបធៀបនឹងបុរសម្នាក់ដែលបានឮពីព្រះ
'ព្រះគុណអញល្មមដល់ឯងហើយ កុំបារម្ភម្នាក់ឯង'
ប៉ុន្តែ អ្នកមិនដែលឺពីព្រះ ហើយអ្នកបោះបង់ចោល
ហើយគាត់មិនដែលអន់ចិត្តដែលព្រះមិនបានដកបន្លាចេញ
ដោយព្រះបន្ទូលថា 'ព្រះគុណអញល្មមដល់ឯងហើយ' - គាត់ក៏អត់អី
ព្រោះគាត់ដឹងថាគាត់ជាឬអត់
នឹងមិនអាចប្តូរភាពជាព្រះរបស់ទ្រង់ទេ
ទោះបីអ្នកចូលទៅក្នុងនគរព្រះឬអត់
មិនមានអ្វីផ្លាស់ប្តូរនគរព្រះទេ
ព្រះនៅតែជាអ្នកព្យាបាល និងអ្នករំដោះ ទោះជាអ្នកបានជាឬអត់
គាត់ដឹងថា ទោះគាត់ជាឬអត់ ព្រះយេស៊ូវគឺជាអ្នកប្រោសជំងឺដដែល
ដូច្នេះ ហេតុអ្វីបានជាអ្នករំខានខ្លួនឯង?
និយាយគ្នាម្តងទៀតអំពីចំណុចខ្សោយដែលប្អូនស្រីនិយាយ
ព្រះគម្ពីរប្រាប់ថា គ្មាននរណាល្អឥតខ្ចោះនោះទេ
អ្នកខ្សោយត្រង់ណាក៏ដោយ តែបើអ្នកមិនឈប់អធិស្ឋានទេ,
កំសោយនោះជាប្រយោជន៍ខាងវិញ្ញាណ ដើម្បីទាញអ្នកឱ្យកាន់តែជិតព្រះ
រត់រកព្រះកាន់តែច្រើន កាន់តែជឿព្រះ មានជំនឿគ្រប់
ដោយសារតែអ្នកមានជំនឿ ប៉ុន្តែមិនគ្រប់គ្រាន់
ប៉ុន្តែកំសោយហ្នឹង ធ្វើឱ្យអ្នកមានជំនឿគ្រប់គ្រាន់វិញ
អរគុណព្រះយេស៊ូវគ្រីស្ទ
ខ្ញុំស្រលាញ់មេរៀននោះ
ខ្ញុំចូលចិត្តជាពិសេសនៅក្នុងឈុតទីមួយដែល ធីប៊ី ចសឆ្វាបាននិយាយដូច្នេះ
អ្វីដែលព្រះចង់បានគឺជាអ្នកបង្កើតទំនាក់ទំនង
ព្រោះសរុបទៅគឺមានតែប៉ុណ្ណឹង រាស្ត្រព្រះអើយ
ទាំងអស់គឺនិយាយអំពីការកសាងទំនាក់ទំនងយើងជាមួយព្រះ
មែន យើងពិតជាមានចំណុចខ្សោយ
មែន ក្នុងដំណើរជីវិតនេះ យើងមានកំហុស
ប្រាកដ ក្នុងលោកនេះ យើងប្រឈមមុខនឹងការសាកល្បង បញ្ហា និងការសាកល្បងជំនឿ
ប៉ុន្តែ យើងមិនត្រូវអនុញ្ញាតឲ្យមានអ្វីមករំខានទំនាក់ទំនងរបស់យើងជាមួយនឹងព្រះឡើយ
សាតាំងអាចរំខានរឿងលុយយើង មុខរបរ អាជីព ឬសុខភាពរបស់យើង
មិនមែនសាតាំងប៉ះយើងមិននោះទេ
ប៉ុន្តែកុំឱ្យវាជ្រៀតជ្រែកក្នុងជីវិតខាងវិញ្ញាណរបស់យើងបាន
កុំអោយវារំខានការអធិស្ឋានរបស់យើងជាមួយព្រះ
តើអ្វីជាជំហររបស់យើង ក្នុងនាមជាអ្នកជឿ?
គ្មានទេ - គ្មានអ្វីទាំងអស់ - នឹងបំបែកយើងទេ
ពីសេចក្តីស្រឡាញ់របស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវឡើយ
ខ្ញុំចូលចិត្តគំរូព្យាការី ធីប៊ី.យ៉ូស្វេ បានរំឭកយើងអំពីរឿងសាវកប៉ុល
កូរិនថូសទី២ ១២:៧-១០
ព្រោះសូម្បីតែគាត់ស្គាល់ព្រះកម្រិតហ្នឹងហើយ
គាត់ស្គាល់ព្រះវិញ្ញាណ
ព្រះគម្ពីរប្រាប់ថា គាត់មានបន្លានៅក្នុងសាច់គាត់
ប៉ុន្តែ វាមិនបានក្លាយជាឧបសគ្គក្នុងជីវិតខាងវិញ្ញាណរបស់គាត់ទេ
ផ្ទុយទៅវិញ វាបានក្លាយជាមធ្យោបាយមួយដើម្បីទាញគាត់ឲ្យកាន់តែជិតព្រះ—
អធិស្ឋានកាន់តែច្រើន ជឿកាន់តែច្រើន ស្រឡាញ់ព្រះកាន់តែច្រើន
គ្មានអ្វីរំខានដល់ការអធិស្ឋានរបស់គាត់ទេ
លើកទឹកចិត្តណាស់សម្រាប់អ្នក និងខ្ញុំនៅថ្ងៃនេះ
អ្នកនៅក្នុងស្ថានភាពណាក៏ដោយ រាស្ត្រព្រះអើយ -
បើបញ្ហានោះរំឭកអ្នកអំពីព្រះ
បើស្ថានភាពនោះ កំសោយក្លាយជាមូលហេតុរបស់អ្នកឱ្យអ្នកទុកចិត្តព្រះ
បង្កើនគំនិតឱ្យពឹងផ្អែកលើព្រះ
ដឹងថាប្រូម៉ូសិនមកជិតដល់ហើយ
ដូច្នេះ ធ្វើតាម-ធ្វើតាមព្រះបន្ទូលក្នុងជីវិតប្រចាំថ្ងៃរបស់យើង:
ឈប់អធិស្ឋានប្រឆាំងនឹងសត្រូវរបស់អ្នកទៀត
ចាប់ផ្តើមអធិស្ឋានប្រឆាំងនឹងចំណុចខ្សោយរបស់អ្នក
បិទទ្វារកុំឱ្យអារក្សចូលក្នុងជីវិតអ្នក
រក្សាបណ្តាញអធិស្ឋានរបស់អ្នកជាមួយនឹងព្រះបើកជានិច្ច
ហើយកុំឲ្យមានអ្វីក្នុងលោកនេះ
ក្លាយជាឧបសគ្គដល់ការលូតលាស់ខាងវិញ្ញាណអ្នកឡើយ
ហើយដល់ពេលដ៏ល្អឥតខ្ចោះរបស់ព្រះ ដែលបានកំណត់
អ្វីៗគ្រប់យ៉ាងគឺស្រស់ស្អាត
អរគុណព្រះយេស៊ូវគ្រីស្ទ
សូមអរគុណសម្រាប់ការចូលរួមរៀនជាមួយយើង
នូវមេរៀនដ៏អស្ចារ្យនៅថ្ងៃនេះ
ខ្ញុំចង់ឮពីមេរៀនដែលអ្នកបានរៀន
ពីការធ្វើតាមព្រះបន្ទូលតាមរយៈ ហោរាធីប៊ី ចសឆ្វា
ចង់ប្រាប់ថា ព្រះបន្ទូលក្រោមអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ
មិនកំណត់តាមពេលវេលាទេ
ដូច្នេះសូមចែករំលែកជាមួយយើងនូវអ្វីដែលអ្នកបានរៀនពីព្រះរាជសារនេះនៅក្នុងមតិយោបល់ខាងក្រោម
ហើយជាការពិតណាស់ចងចាំជានិច្ច -
ស្វែងរកហឬទ័យរបស់ព្រះ ដើម្បីឃើញជីវិតយ៉ាងច្បាស់ ក្នុងព្រះនាមព្រះយេស៊ូវ