អ្នកធ្លាប់​តម​អាហារ ប៉ុន្តែ​អត់បានផល ពីថ្ងៃនេះទៅ សាកវិធីនេះវិញ ព្រះនឹងធ្វើការ អ្នកនឹងមកវិញដើម្បីធ្វើបន្ទាល់! ព្រះគុណ និងក្តីសុខដល់ទាំងអស់គ្នា ក្នុងព្រះនាមព្រះយេស៊ូវដ៏មានចេស្តា ហើយសូមស្វាគមន៍មកកាន់វិដេអូមួយទៀតនៃ 'កេរ្ត៍ដំណែលដ៏រស់នៅ' ថ្ងៃនេះ យើងនឹងមើលេវិដេអូពីររបស់ Prophet T.B. ចសឆ្វា និយាយអំពីប្រធានបទសំខាន់ និងការណែនាំ ដែលខ្ញុំជឿថាពិតជាអាចជួយជីវិតគ្រីស្ទានរបស់អ្នកបាន ឃ្លីបទី១ កាត់ចេញពី សេចក្តីអធិប្បាយមួយ ហើយ​​ឃ្លីប​ទី​ពីរ ​កាត់ចេញ​ពី​ ទីបន្ទាល់ ពីស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់ ដែលបានទទួលការរំដោះ ពីវិញ្ញាណអាក្រក់ដែលនាំនាងទៅជាជីវិតជាគ្រូមន្តអាគមន៍ ហើយចំពេលដែលហោរា ធីប៊ី ចសឆ្វា កំពុងស្តាប់ទីបន្ទាល់របស់នាង គាត់បានប្រើបទពិសោធន៍ជីវិតរបស់នាងជាឱកាស ដើម្បីបង្រៀនសអំពីគោលការណ៍ខាងវិញ្ញាណដ៏សំខាន់នេះ ដូច្នេះ សូម​ទទួល​ពរ​ ដែលនឹងរៀន​ពីរបៀប​អធិស្ឋាននេះ វិធីតម ដែលតែងតែធ្វើឱ្យព្រះចេញចិត្ត តោះមើល បើ​អ្នក​មិន​ចង់​​បំរើសាតាំងទេ សូមកែចរិត​រ​អ្នក ​មាន​ន័យ​ថាពី​ថ្ងៃ​នេះ​ទៅ កុំ​ចាប់​ផ្ដើមមកសុំ​ព្រះ​ «សូមឱ្យខ្ញុំជា!» តែអធិស្ឋាន យកឈ្នះកំសោយអ្នកវិញ ពី​ថ្ងៃ​នេះ​ទៅ កុំ​ចាប់​ផ្ដើម​សុំ «ព្រះ​អង្គឱ្យពរ​ខ្ញុំ!» តែអធិស្ឋាន យកឈ្នះកំសោយអ្នកវិញ ​ពី​ថ្ងៃ​នេះ​ទៅ កុំ​ចាប់​ផ្ដើម​មកសុំ “ព្រះអង្គ​ការពារ​ខ្ញុំ! គេដេញតាមខ្ញុំ! គេចង់សម្លាប់ខ្ញុំ!” អ្នកកំពុងតែខាតពេលហើយ សុំព្រះភ្លាម - អធិស្ឋាន យកឈ្នះកំសោយរបស់អ្នក នោះគឺជាផ្លូវដែលសាតាំងប្រើដើម្បីចូល មកធ្វើទុក្ខអ្នក ដោយភាពក្រ ធ្វើឱ្យអ្នករងទុក្ខ ដោយគ្មានក្ដីសុខ ធ្វើឱ្យអ្នកឈឺចាប់ដោយសាជំងឺ ធ្វើឱ្យអ្នកឈឺចាប់ជាមួយអ្វីដែលអ្នកកំពុងជួប សាតាំងប្រើកំសោយ​របស់​យើងដើម្បី​ចូលក្នុង​យើង បើអ្នកបិទផ្លូវនោះ លែងមានអារក្សទៀតហើយ បង!មកនេះ ថ្ងៃនេះខ្ញុំសុំរំខានអ្នកព្រោះអ្នករំខានខ្ញុំ! ឈរកន្លែងនេះ បងសូមឈរទីនេះ ឈរកន្លែងនេះ គាត់នឹងឆ្លងកាត់តាមនេះដើម្បីមករកខ្ញុំ តែ​បើ​យើង​ពីរ​នាក់​បិទ នឹងគ្មាន​ផ្លូវ​​ឱ្យគាត់ឆ្លងទេ មានន័យថាអ្នករស់នៅក្នុងភាពពេញលេញ - នៃជីវិតដែលបរិបូណ៌ វិធីល្អគឺត្រូវបិទវា គឺជាកំសោយ ដែល​ជា​ច្រកទ្វាកំសោយ ឱ្យគាត់​នេះ​ចូល​មក​តាមនេះ និងធ្វើទុក្ខដោយភាពក្រ រងទុក្ខដោយសារ ជំងឺ, រងទុក្ខដោយភាពទន់ខ្សោយ និងការបង្អាក់ - ភ្លក់ការលំបាកអស់ហើយ នេះគឺជាកន្លែងដែលត្រូវឆ្លងកាត់ ជុំនួសឱ្យផ្តើមភ្លាមសុំ​៖ ​«​ព្រះអង្គ សូម​ឱ្យខ្ញុំ​ជា!» តើវាសមទេសុំ "ព្រះអង្គ សូម​ឱ្យខ្ញុំ​ជា!"? ហេតុអ្វីក៏មិនបិទផ្លូវហ្នឹង ហើយទទួលជីវិតបរិបូរណ៍ - ជីវិតហូរហៀរវិញ? តែយើង​នៅតែសុំ "សូមព្យាបាល​ខ្ញុំ!" ពេលអ្នកឈឺ អ្នកសុំ "សូមព្យាបាលខ្ញុំ!" ពេល​អ្នក​ក្រ អ្នក​សុំ "សូម​ឱ្យពរ​​ខ្ញុំ!" ពេល​អ្នក​គ្មាន​កូន អ្នក​សុំ “សូម​ឱ្យខ្ញុំមានកូន” អត់ទេ! ព្រះដឹងហើយ ដឹងពីស្ថានភាពអ្នកហើយ ពេលអ្នកប្រាប់ព្រះថា "ខ្ញុំចង់ទៅកន្លែងនោះ" មានន័យថា អ្នកថាព្រះហ្នឹងខ្វាក់ ព្រះអង្គដែលបង្កើតអ្នក ស្គាល់អ្នក ទ្រង់ដឹងពីចរិតអ្នក ដឹងពីគំនិតអ្នក ហើយឥឡូវនេះអ្នកកំពុងប្រាប់ទ្រង់ថា "ខ្ញុំក្រ សូមឱ្យពរខ្ញុំ!" តើយើងយល់ទេ? អ្វី​ដែល​យើង​កំពុង​និយាយ​នេះ - គឺដើម្បីរៀបចំ​និង​ធ្វើ​ឱ្យ​ជីវិត​អ្នក​ស្របគ្នា ... ​អ្នកត្រូវ​តែសម្របជីវិតអ្នក មនុស្សច្រើន បានផ្តាច់ចេញពីព្រះដែលបង្កើតគេ ដើម្បី​ឱ្យ​ជីវិត​អ្នកត្រឹមត្រូវឡើង​វិញ ​ពី​ថ្ងៃ​នេះ​ទៅ ចាប់​ផ្ដើម​អធិស្ឋានយកឈ្នះកំសោយអ្នក នេះ​ជា​អ្វី​ដែល​ព្រះ​កំពុង​មាន​បន្ទូល​នឹងសាវក​ប៉ុល ​​​ គាត់​បាន​ចូល​ទៅ​​ព្រះ​បី​ដង៖ ‹សូម​ប្រោស​ទូលបង្គំ! មាន​បន្លា​១​ចាក់ក្នុង​សាច់​ឈាម​ខ្ញុំ!' ព្រះ​មាន​ព្រះបន្ទូល​ថា « ព្រះគុណ​អញល្មមដល់ឯងហើយ »ទាំង៣ដង នេះមានន័យថា 'សេចក្តីសុចរិតរបស់ទ្រង់គឺសមល្មមដល់អ្នកហើយ' រាល់ពេលដែលប៉ូលសុំថា 'សូមឱ្យខ្ញុំជា' ព្រះមានបន្ទូលថា 'ព្រះគុណ​អញល្មមដល់ឯងហើយ' មាន​ន័យ​ថា ‹ចូរ​ស្វែង​រក​នគរព្រះ​ជា​មុន​សិន ទើបការព្យាបាល ព្រះពរ និងអ្វីៗទាំងអស់នឹងមកតាមក្រោយ ព្រះបានប្រើប៉ុលធ្វើជាគំរូសម្រាប់យើងទាំងអស់គ្នា យើង​មិន​ដែល​ឮ​អ្វី​សោះ ក្រៅ​ពី​ទ្រង់មាន​ព្រះបន្ទូល​បី​ដង​ថា "ព្រះគុណ​អញល្មមដល់ឯងហើយ!" គម្ពីរមិនបានសរសេរតរទៀតទេ យើង​មិន​ដែល​ឮ​ថា​​ប៉ូលស្លាប់ដោយសារជំងឺឯណា ហើយ​ប៉ូល​រស់ដល់អាយុដែល​ព្រះ​បាន​សន្យា​នឹងគាត់ តើអ្វីជាបញ្ហាឥឡូវនេះ? គឺកំសោយ សូមប្រាប់អ្នកជិតខាង "បញ្ហារបស់ខ្ញុំគឺកំសោយ មិនមែនការលំបាកទេ" មិនមែនជាជំងឺ មិនមែនទុក្ខលំបាកទេ បញ្ហា​​របស់​ខ្ញុំ​គឺ​កំសោយ​របស់​ខ្ញុំ» នោះគឺជាបញ្ហាពិតរបស់អ្នក បើ​អ្នក​បាន​អធិស្ឋាន​យកឈ្នះ​នឹង​រឿង​នេះ​គ្រប់​ពេល ស្ថានភាពរបស់អ្នកនឹងមិនដូចនេះទេ សរុបមក ការអធិស្ឋាននៅថ្ងៃនេះផ្តោតលើគ្រឹះនៃការយកឈ្នះកំសោយរបស់អ្នក "ខ្ញុំក្រ" - ព្រះដឹង "ខ្ញុំឈឺ" - ព្រះដឹង "ខ្ញុំគ្មានកូន" - ព្រះដឹង ទោះ​ជា​អ្នក​មាន​បញ្ហា​អ្វី​ក៏ដោយ ក៏ព្រះ​ទ្រង់​ជ្រាប វាមិនចាំបាច់ក្នុងការចាប់ផ្តើមដោយបញ្ហាទេ 'ខ្ញុំនេះ! ខ្ញុំ​ត្រូវការនេះ!' បិទផ្លូវដែលសាតាំងចូលដើម្បីធ្វើទុក្ខអ្នក បិទកំសោយអ្នក បិទច្រកដែលសាតាំងកំពុងប្រើដើម្បីធ្វើទុក្ខអ្នក វាប្រើកំសោយយើងដើម្បីធ្វើទុក្ខយើង វាប្រើកំសោយយើងដើម្បីវាយប្រហាយើង វាប្រើកំសោយយើងដើម្បី វ៉ៃយើង ដោយសារកំសោយ អធិស្ឋានយកឈ្នះកំសោយរបស់អ្នក ហើយនៅពេលដែលបិទវាបានហើយ គ្រប់ទាំងអស់នឹងបានតាមក្រោយ យល់ពីកំសោយ ពេលអ្នកបើកមាត់និយាយថា 'ព្រះអង្គ ខ្ញុំនិយាយច្រើនពេក! សូមព្រះអង្គផ្ដល់ព្រះគុណមកខ្ញុំផង ខ្ញុំមិនចង់និយាយច្រើនពេកទេ' បន្ទាប់ពីអ្នកអធិស្ឋាន អ្នកជាមនុស្ស អ្នកចង់រស់តាមការអធិស្ឋាននោះ ពេលអ្នកចង់​និយាយ ហើយអ្នករៀបនឹងនិយាយច្រើនទៀត អ្នកនឹកចាំថាអ្នកបានអធិស្ឋានឈប់ធ្វើវាហើយ បើមានគេនិយាយថា "ធីប៊ី ចសឆ្វា មានអីចង់និយាយ?" "កុំបារម្ភ - ខ្ញុំនឹងជួបអ្នកពេលក្រោយ" ព្រោះមិនចង់និយាយច្រើនទេ ព្រោះមានតែមនុស្សល្ងង់ទេ ដែលនឹងអធិស្ឋានកុំឱ្យនិយាយច្រើន តែគ្រាន់តែឈប់អធិស្ឋានភ្លាម និយាយច្រើនភ្លាម អធិស្ឋាន​ម្ដង​ទៀត​ ‹ព្រះអង្គ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទេ› ពេលដែលអ្នកបន្តអធិស្ឋានប្រឆាំងនឹងកំសោយអ្នក អ្នកត្រូវតែចាប់ផ្តើមរស់នៅក្នុងជីវិតដូចអ្នកអធិស្ឋានសុំ សូមប្រាប់អ្នកជិតខាង "រស់នៅក្នុងជីវិតដូចអ្នកអធិស្ឋានសុំ" អ្វីដែលអ្នកអធិស្ឋានសុំបែបណា - រស់នៅបែបហ្នឹង 'ខ្ញុំមិនចង់និយាយច្រើនពេកទេ បន្ទាប់អធិស្ឋានហើយ ខ្ញុំនឹងរស់នៅដោយមិននិយាយច្រើនទៀត បើ​អ្នក​ចង់​តម ការ​តម​ដែល​ព្រះឆ្លើយតប... អ្នក​មិន​ចាំបាច់​ ទាល់តែ​ព្រះ​ប្រាប់អ្នកឱ្យ​តមនោះទេ គ្រប់ពេលដែលអ្នកសម្រេចចិត្តតមដើម្បីយកឈ្នះកំសោយអ្នក នោះព្រះនឹងឆ្លើយតប នរណាខ្លះជួបរឿងហ្នឹង សុំលើកដៃ ប៉ុន្តែ​អ្នកខ្លះគេតម​ អ្នក​ទៅ​​លើភ្នំអធិស្ឋានតម ព្រោះអ្នកក្រ ហើយ​អ្នកចង់​ឲ្យ​ព្រះ​ប្រទាន​ពរ​ នឹងមាន​ភាព​ជោគជ័យ ហើយអ្នកទៅក្នុងព្រៃ ហើយចាប់ផ្តើមតមអាហារ​ ៤ថ្ងៃ ទោះអ្នកតម១០០ឆ្នាំក៏ដោយ អ្នកនឹងស្លាប់នៅទីនោះ! តមចុះ អធិស្ឋានយកឈ្នះកំសោយអ្នក ហើយវាជាការឆ្លើយតបផ្ទាល់! ព្រះ​ឆ្លើយ​ភ្លាម​ៗ ព្រោះ​ទ្រង់ចង់​បាន​អ្នក​បង្កើត​ទំនាក់ទំនង នៅពេលអ្នកបង្កើតទំនាក់ទំនងរបស់អ្នក - 'ខ្ញុំនិយាយច្រើនពេក; ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ពេក​ទេ' - ព្រះទ្រង់តែងរីករាយ អ្វី​ដែល​សំខាន់​ចំពោះ​ព្រះ​គឺ​ទំនាក់ទំនង​​យើង មិន​មែន​ជា​អ្វី​ដែល​យើង​ធ្វើ​នោះទេ ចូរ​តមចុះ - អ្វីៗ​ផ្សេង​ទៀត​នឹង​​ឲ្យ​អ្នកតាមក្រោយ រាល់ពេលដែលអ្នកមានឱកាសតមអាហារ ដោយសារតែកំសោយអ្នក ទ្រង់នឹងឆ្លើយតប អ្នក​ធ្លាប់តម​អាហារ ប៉ុន្តែ​ឥតបានផល សាកល្បងចាប់ពីថ្ងៃនេះតទៅ បើ​អ្នក​អាចយក១​ថ្ងៃ​តម​ពី​ព្រឹក​ដល់​ល្ងាច ដោយសារ​តែកំសោយរបស់​អ្នក អ្នកនឹងមកវិញ មកធ្វើទីបន្ទាល់ សុបិន្តអាក្រក់ដែលអ្នកមាន - ដោយសារកំសោយអ្នក អារក្សវាយប្រហារអ្នក ការលំបាកដែលអ្នកកំពុងជួបប្រទះ - សាតាំងចូលតាមរយៈកំសោយរបស់អ្នក ដើម្បីវាយអ្នកដោយវិញ្ញាណនៃការលំបាក ជំងឺដែលអ្នកមាននៅពេលនេះ - វាគឺតាមរយៈកំសោយអ្នក សាតាំងមកវាយអ្នកដោយវិញ្ញាណជំងឺ គ្មានកូន - តាមរយៈកំសោយ សូម​ឱ្យ​យើង​ទប់ស្កាត់ការ​នេះ​ ដោយអធិស្ឋានប្រឆាំងនឹងវា សូមអោយការនេះ ក្លាយជាការអធិស្ឋានរបស់អ្នក ជាមួយនេះខ្ញុំសប្បាយចិត្តសម្រាប់ជីវិតរបស់អ្នក។ បើ​មានគ្រិស្តបរិស័ទម្នាក់​ ​យើង​​មើល​ជ្រៅ​ក្នុង​ជីវិតគេ - កំសោយនៅកំរិតណា ពួកគេនៅត្រង់កំរិតនោះឯង ដូច្នេះ យើង​មើលពី​កម្រិត​របស់គេ​ តើពួកគេអធិស្ឋានប៉ុណ្ណា? តើពួកគេខឹងញឹកញាប់ប៉ុណ្ណា? តើ​ពួក​គេ​មាន​ចំណង់ទេ ​ឬ​កំសោយត្រង់ណា​? នោះអាចជាផ្លូវភេទ កំហឹង មិនអត់ទោស ស្អប់ ឬជាអំណួត ក្រោកឡើង តើឃើញវាជាចំណេះឬទេ? អ៊ីចឹង​ហើយ​ ​ខ្ញុំ​ឱ្យក្រោកឡើង​ ហើយ​ឈរ​ថ្វាយ​ព្រះ​យេស៊ូ យើងបន្តរឈរ ហើយឱ្យនាងនិយាយ វា​​សំខាន់​ខ្លាំង​ណាស់​ សូមកត់ទុក តើបានស្តាប់អត់ទេ? នាង​សំដៅលើ​ផលផ្លែនៃសាច់ឈាម​ទាំង​អស់ នាងថា មានមួយដែលគេត្រូវតែ ... ត្រង់នោះ បានហើយ និយាយតពីកន្លែងឈប់ហ្នឹងទៀត វាអាចជាកំហឹង មោទនភាព ឬការអួតអាង ឧទាហរណ៏ថា បើគេមានអំនួត តើអ្នកប្រើអំនួតនោះយ៉ាងណា? តើអ្នកឆ្លងកាត់មោទនភាពដោយរបៀបណា? ឧទាហរណ៍ថា បើបញ្ហាគឺត្រង់មានមោទនភាព យើងនឹងបង្កើតរឿងដែលធ្វើឱ្យគាត់ កាន់តែមានមោទនភាព ដើម្បីអួតពីខ្លួនគាត់ - ជោគជ័យរបស់គាត់អ្វីដែលគាត់សម្រេចបាន ត្រង់ចំណុចខ្សោយ​នោះ យើង​ធ្វើ​ឲ្យ​ត្រង់​នោះ​កាន់​តែ​ធំប៉ោងឡើង ដូច្នេះ​ចាប់គាត់ជាប់​យូរ​ល្មម​ ទើប​យើង​ចូល​ហើយ​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ ទះដៃថ្វាយព្រះយេស៊ូវគ្រីស្ទ តើអ្នកលឺទេ? ​ អ៊ីចឹងឯង គេ​នឹង​​ប្រើ​អំនួត​ហ្នឹងហើយចូល​ ដូច្នេះ ឥឡូវហ្នឹងគាត់​នឹង​ចាប់​ផ្ដើម​ក្រអឺតក្រទម​ ប៉ុណ្ណឹងល្មមផ្តួលអ្នកបាន ឱ្យអ្នកចូលក្នុងសំណាញ់គេហើយ តរទៅទៀត​ បន្ទាប់មក យើងនឹងប្រើច្រកហ្នឹង ខណៈដែលអ្នកនៅជាប់ក្នុងស្ថានភាពនៃកំសោយហ្នឹង បន្ទាប់មកយើងចូល ហើយយើងធ្វើអ្វីដែលយើងចង់ធ្វើ បន្ទាប់មក ទីបំផុតយើងចាប់អ្នកបាន តើ​អ្នក​ចង់​ធ្វើអ្វី? ក្នុង​រឿងនេះ យើង​ប្រហែល​ជា​បំបែក​ប្តីប្រពន្ធគេ ចា៎ យើងឱ្យម្នាក់នោះលែងប្រពន្ធ ហើយរៀបការជាមួយស្រីម្នាក់ ដែលជាកូនចៅខ្ញុំ ​អ្នក​ជោគជ័យ​ក្នុង​រឿងនេះ​​ លើមនុស្ស​ច្រើនហើយ? យើងជោគជ័យ ច្រើនហើយ ច្រើនជាគ្រីស្ទបរិស័ទបែបនេះ? មានគ្រីស្ទបរិស័ទបែបនេះច្រើន យើងលឺអ្វីដែលនាងនិយាយឥឡូវនេះទេ? នាង​កំពុង​និយាយ​ថា គ្មាន​នរណាល្អ​ឥត​ខ្ចោះ គ្មាន​សូម្បី​តែ​ម្នាក់ នេះជាពាក្យដែលគេប្រើចូល ​មើល​អ្វី​ដែល​ប៉ុល​បាន​និយាយ​​៖ ​«​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​ក៏​ខ្លាំងវិញ» ​កាលពី​ប្រជុំ​លើកមុន ខ្ញុំបាន​​ប្រើ​ពាក្យ 'រងទុក្ខ' ។ ការរងទុក្ខនោះមានបំណង ជាប្រយោជន៍ខាងវិញ្ញាណយើង ហើយខ្ញុំបានកំណត់វាថា - ពេលខ្លះយើងត្រូវបានល្បួងមែន ដើម្បីឱ្យយើង រៀនអធិស្ឋានថែមទៀត ឥឡូវនេះអ្វីដែលនាងនិយាយ បើអំណួតជាកំសោយរបស់អ្នក ហើយអ្នកនៅតែបន្តរអធិស្ឋានទៀត អ្នកត្រូវល្បួងឱ្យអួតកាន់តែខ្លាំង ខំអធិស្ឋានកាន់តែខ្លាំង ក្រោយមក ពួកនោះមិនអាចប្រើច្រកហ្នឹងឈ្នះអ្នកបានទេ លុះត្រាតែពួកគេឈប់អធិស្ឋាន បើចង្វាក់អធិស្ឋានរបស់អ្នកដាច់ អ្នកកាន់តែមានអំនួត វានឹងបំផ្លាញអ្នកកាន់តែខ្លាំង មោទនភាពកាន់តែច្រើន ការបំផ្លាញកាន់តែកើនខ្លាំង ប៉ុន្តែបើខ្សែនៃការអធិស្ឋានរបស់អ្នកមិនដាច់ទេ មានអំនួតកាន់តែច្រើន អ្នកកាន់តែអធិស្ឋានខ្លាំង គោលដៅវា គឺប្រើ និងដោយសារកំសោយអ្នក គឺដើម្បីផ្តួលអ្នកទោះជាគ្រីស្ទាន ប៉ុន្តែជំនួសឱ្យផ្តួលអ្នក វាបែជាពង្រឹងអ្នកឱ្យកាន់តែមាំ ពួកវាចាញ់ ជឿដូចខ្ញុំទេ? ឥឡូវ ខ្ញុំចង់ឡើកវា ចង់រុញវា អ្នក​កាន់​តែ​ព្យាយាម​រុញ​ខ្ញុំ​មិន​ឱ្យ​រុញ​​ ខ្ញុំ​កាន់​តែ​ជំរុញៗ​! អ្នក​អាច​ឃើញ​ថា​ បំណងគេដែលខំ​រុញ​ខ្ញុំ​ចេញ​ពី​កន្លែង​នេះ​ត្រូវ​បាន​បរាជ័យ ដូច្នេះហើយ មិនចាំបាច់រុញខ្ញុំទេ គោលបំណង​សាតាំង មូលហេតុ​ដែល​សាតាំង​​ប្រើ​កំសោយ​នោះ - តាមពិត វាប្រើកំសោយជានុយទេ ឥឡូវ បើវា វាយកាន់អ្នកតែច្រើន អ្នកកាន់តែអធិស្ឋាន - ហ្នឹងហើយដែលមានន័យ​ថា 'ទុក្ខ​លំបាក​យើង​មាន​បំណង​ជាប្រយោជន៍​ខាង​វិញ្ញាណ​យើង' ការរងទុក្ខអាចជាការល្បួង ភាពក្រ ការវាយប្រហារ នេះ នោះ ប៉ុន្តែនៅពេលដែលវាមកដល់ ជាបំណងមានប្រយោជន៍ខាងវិញ្ញាណអ្នក ឱ្យអ្នកអធិស្ឋានកាន់តែច្រើន តមកាន់តែច្រើន ហើយស្វែងរកព្រះភក្ត្រព្រះជាម្ចាស់កាន់តែច្រើន ដូច្នេះ​អ្វី​ដែល​នាង​និយាយ​ពេល​នេះ គឺ​គេ​សំមើល​ចំណុច​ខ្សោយ បើកំសោយអ្នកដូចនោះ ប៉ុន្តែខ្សែអធិស្ឋានរបស់អ្នកនៅមាន បន្ទាប់មក ពេលដែលការវាយប្រហារនេះមកដល់ អ្នកអធិស្ឋានកាន់តែច្រើន ពួកគេគ្មានសិទ្ធិលើអ្នកទេ តែពេលណាដែលខ្សែអធិស្ឋានយើងដាច់ហើយ - ​បើ​គេអាចដកការអធិស្ឋាន​របស់​អ្នកបាន គេអាច​យក​ជីវិតអ្នកបាន ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​អ្វី​អាច​បំបែក​ខ្ញុំ​បាន​ឡើយ» នោះហើយជាគោលបំណង តើកំសោយអាច? ទេ - បើចង្វាក់អធិស្ឋានរបស់អ្នកនៅមាន ប៉ុន្តែ បើចង្វាក់អធិស្ឋានរបស់អ្នកបានបិទ កំសោយនោះអាចបំបែកអ្នកចេញពីសេចក្តីស្រឡាញ់របស់ព្រះ បើ​ខ្ញុំ​និយាយ​ត្រូវរឿងអ្នក សូមលើក​ដៃ​ ប្រសិនបើចង្វាក់អធិស្ឋានរបស់អ្នកបានបិទ កំសោយអ្នកអាចបំបែកអ្នកចេញពីសេចក្តីស្រឡាញ់របស់ព្រះបាន តែបើចង្វាក់អធិស្ឋានរបស់អ្នកនៅតែមាន គ្មានអ្វីអាចបំបែកអ្នកបានទេ សាវកប៉ុលចង់​មាន​ន័យបែបនេះ​​ គាត់និយាយថា "តើមានអ្វីអាចបំបែកខ្ញុំបាន? តើបន្លាអាច? ទេ តើកំសោយអាច? តើជំងឺអាច? តើសំអប់បាន? គាត់បាននិយាយថា គ្មានអ្វីអាចបំបែកគាត់បានទេ ដោយសារតែចង្វាក់អធិស្ឋានរបស់គាត់នៅតែមាន ប៉ុន្តែពេលដែលគេបិទចង្វាក់អធិស្ឋានរបស់អ្នក ហើយអ្នកមិនអាចអធិស្ឋានទៀតបានទេ នោះអ្នកចប់ហើយ យើងនឹងនិយាយរឿងនេះថែមទៀត អ្នកអាចអង្គុយ សូមមើលករណីលោកប៉ូល គាត់​ស្រែក​អង្វរ​ព្រះ​បី​ដង មិន​មែន​មួយ​ដង​ទេ បីដងមានន័យថាបីរយដង រាល់ពេលមានន័យថាមួយរយដង។ ជាច្រើនដង គាត់បានរត់ទៅរកព្រះ។ 'ព្រះយេស៊ូវ សង្គ្រោះខ្ញុំ ព្យាបាលខ្ញុំ ឱ្យពរខ្ញុំ ស​ង្រ្គោះ​ខ្ញុំ' តើ​អ្នក​រត់​ទៅ​រក​ព្រះ​ប៉ុន្មាន​ដង​ព្រោះបញ្ហា​ក្នុង​ជីវិត​អ្នក ហើយ​អ្នក​ចុះចាញ់? ដោយមិនបានឮពីព្រះ - ប៉ុន្តែអ្នកបោះបង់? ចូរចាំថា ប៉ុលបានឮពីព្រះថា 'ព្រះគុណរបស់អញគឺល្មមដល់អ្នកហើយ' គាត់នៅតែបន្ត ចុះ​អ្នក​ដែល​មិន​បាន​ឮ​ព្រះ​សោះ ហើយ​អ្នក​ចុះ​ចាញ់? បើ​ប្រៀប​ធៀប​នឹង​បុរស​ម្នាក់​ដែល​បាន​ឮ​ពី​ព្រះ 'ព្រះគុណអញល្មមដល់ឯងហើយ កុំបារម្ភម្នាក់ឯង' ប៉ុន្តែ អ្នក​មិន​ដែលឺ​ពី​ព្រះ ហើយ​អ្នក​បោះបង់​ចោល ហើយ​គាត់​មិន​ដែល​អន់ចិត្ត​ដែល​ព្រះ​មិន​បាន​ដក​បន្លា​ចេញ ដោយព្រះបន្ទូលថា 'ព្រះគុណអញល្មមដល់ឯងហើយ' - គាត់ក៏អត់អី ព្រោះ​គាត់​ដឹង​ថា​គាត់​ជា​​ឬ​អត់ នឹងមិនអាចប្តូរភាពជាព្រះរបស់ទ្រង់ទេ ទោះ​បី​អ្នក​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ឬ​​អត់ មិនមានអ្វីផ្លាស់ប្តូរនគរព្រះទេ ព្រះ​នៅ​តែ​ជា​អ្នកព្យាបាល និង​អ្នក​រំដោះ ទោះ​ជា​អ្នក​បាន​ជា​ឬ​អត់ គាត់​​ដឹង​ថា ទោះ​គាត់​​ជា​ឬ​អត់ ព្រះយេស៊ូវ​គឺ​ជា​អ្នក​ប្រោសជំងឺដដែល ដូច្នេះ ហេតុអ្វីបានជាអ្នករំខានខ្លួនឯង? និយាយគ្នាម្តងទៀតអំពីចំណុចខ្សោយដែលប្អូនស្រីនិយាយ ព្រះគម្ពីរប្រាប់ថា គ្មាននរណាល្អឥតខ្ចោះនោះទេ អ្នកខ្សោយត្រង់ណាក៏ដោយ តែបើអ្នកមិនឈប់អធិស្ឋានទេ, កំសោយនោះជាប្រយោជន៍ខាងវិញ្ញាណ ដើម្បីទាញអ្នកឱ្យកាន់តែជិតព្រះ រត់រកព្រះកាន់តែច្រើន កាន់តែជឿព្រះ មានជំនឿគ្រប់ ដោយសារតែអ្នកមានជំនឿ ប៉ុន្តែមិនគ្រប់គ្រាន់ ប៉ុន្តែកំសោយហ្នឹង ធ្វើឱ្យអ្នកមានជំនឿគ្រប់គ្រាន់វិញ អរគុណព្រះយេស៊ូវគ្រីស្ទ ខ្ញុំស្រលាញ់មេរៀននោះ ខ្ញុំចូលចិត្តជាពិសេសនៅក្នុងឈុតទីមួយដែល ធីប៊ី ចសឆ្វាបាន​និយាយ​ដូច្នេះ អ្វី​ដែល​ព្រះ​ចង់​បាន​គឺ​ជា​អ្នក​បង្កើត​ទំនាក់​ទំនង ព្រោះសរុបទៅគឺមានតែប៉ុណ្ណឹង រាស្ត្រព្រះអើយ ទាំងអស់គឺនិយាយអំពីការកសាងទំនាក់ទំនងយើងជាមួយព្រះ មែន យើងពិតជា​មាន​ចំណុច​ខ្សោយ មែន ក្នុងដំណើរជីវិតនេះ យើងមានកំហុស ប្រាកដ ក្នុងលោកនេះ យើងប្រឈមមុខនឹងការសាកល្បង បញ្ហា និងការសាកល្បងជំនឿ ប៉ុន្តែ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​អ្វី​មក​រំខាន​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ​ឡើយ សាតាំង​អាច​រំខាន​រឿងលុយយើង មុខរបរ អាជីព ឬ​សុខភាព​របស់​យើង មិនមែនសាតាំងប៉ះយើងមិននោះទេ​ ប៉ុន្តែកុំឱ្យវាជ្រៀតជ្រែកក្នុងជីវិតខាងវិញ្ញាណរបស់យើងបាន កុំអោយវារំខានការអធិស្ឋានរបស់យើងជាមួយព្រះ តើអ្វីជាជំហររបស់យើង ក្នុងនាមជាអ្នកជឿ? គ្មានទេ - គ្មានអ្វីទាំងអស់ - នឹងបំបែកយើងទេ ពីសេចក្តីស្រឡាញ់របស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវឡើយ ខ្ញុំចូលចិត្តគំរូព្យាការី ធីប៊ី.យ៉ូស្វេ ​បាន​រំឭក​យើង​អំពី​រឿង​សាវក​ប៉ុល កូរិនថូសទី២ ១២:៧-១០ ព្រោះសូម្បីតែគាត់ស្គាល់ព្រះកម្រិតហ្នឹងហើយ គាត់ស្គាល់ព្រះវិញ្ញាណ ព្រះគម្ពីរប្រាប់ថា គាត់មានបន្លានៅក្នុងសាច់គាត់ ប៉ុន្តែ វាមិន​បាន​ក្លាយ​ជា​ឧបសគ្គ​ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​គាត់​ទេ ផ្ទុយទៅវិញ វា​បាន​ក្លាយ​ជា​មធ្យោបាយ​មួយ​ដើម្បី​ទាញ​គាត់​ឲ្យ​កាន់តែ​ជិត​ព្រះ— អធិស្ឋានកាន់តែច្រើន ជឿកាន់តែច្រើន ស្រឡាញ់ព្រះកាន់តែច្រើន គ្មានអ្វីរំខានដល់ការអធិស្ឋានរបស់គាត់ទេ លើកទឹកចិត្តណាស់សម្រាប់អ្នក និងខ្ញុំនៅថ្ងៃនេះ អ្នកនៅក្នុងស្ថានភាពណាក៏ដោយ រាស្ត្រព្រះអើយ - បើបញ្ហានោះរំឭកអ្នកអំពីព្រះ បើស្ថានភាពនោះ កំសោយក្លាយជាមូលហេតុរបស់អ្នកឱ្យអ្នកទុកចិត្តព្រះ បង្កើនគំនិតឱ្យពឹងផ្អែកលើព្រះ ដឹងថាប្រូម៉ូសិនមកជិតដល់ហើយ ដូច្នេះ ធ្វើតាម-ធ្វើតាមព្រះបន្ទូលក្នុងជីវិតប្រចាំថ្ងៃរបស់យើង: ឈប់អធិស្ឋានប្រឆាំងនឹងសត្រូវរបស់អ្នកទៀត ចាប់ផ្តើមអធិស្ឋានប្រឆាំងនឹងចំណុចខ្សោយរបស់អ្នក បិទទ្វារកុំឱ្យអារក្សចូលក្នុងជីវិតអ្នក រក្សាបណ្តាញអធិស្ឋានរបស់អ្នកជាមួយនឹងព្រះបើកជានិច្ច ហើយ​កុំ​ឲ្យ​មាន​អ្វី​ក្នុង​លោក​នេះ ក្លាយជាឧបសគ្គដល់ការលូតលាស់ខាងវិញ្ញាណអ្នកឡើយ ហើយដល់ពេលដ៏ល្អឥតខ្ចោះរបស់ព្រះ ដែលបានកំណត់ អ្វីៗគ្រប់យ៉ាងគឺស្រស់ស្អាត អរគុណព្រះយេស៊ូវគ្រីស្ទ សូមអរគុណសម្រាប់ការចូលរួមរៀនជាមួយយើង នូវមេរៀនដ៏អស្ចារ្យនៅថ្ងៃនេះ ខ្ញុំចង់ឮពីមេរៀនដែលអ្នកបានរៀន ពីការធ្វើតាមព្រះបន្ទូល​តាមរយៈ ហោរាធីប៊ី ចសឆ្វា ចង់ប្រាប់ថា ព្រះបន្ទូលក្រោមអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ មិនកំណត់តាមពេលវេលាទេ ដូច្នេះសូមចែករំលែកជាមួយយើងនូវអ្វីដែលអ្នកបានរៀនពីព្រះរាជសារនេះនៅក្នុងមតិយោបល់ខាងក្រោម ហើយជាការពិតណាស់ចងចាំជានិច្ច - ស្វែងរកហឬទ័យរបស់ព្រះ ដើម្បីឃើញជីវិតយ៉ាងច្បាស់ ក្នុងព្រះនាមព្រះយេស៊ូវ