-
Knarik តែងតែស្វាគមន៍
Anahit ដែលជាអ្នកជិតខាងរបស់នាង
-
នៅពេលព្រឹកពេលនាងចេញទៅធ្វើការ
-
ជារឿយៗពួកគេតែងតែនិយាយគ្នា
មិត្តភាពរបស់ពួកគេក៏កាន់តែជិតស្និទ្ធ
-
ថ្ងៃមួយ អ្នកជិតខាងរបស់ខ្ញុំក៏បានប្រាប់ខ្ញុំ
អំពីហាងលក់ដូរថ្មីមួយដែលកំពុងតែបើក
-
ហាងលក់ម្ហូបបួសដែលនាំឱ្យមានសុខភាពល្អ
មានឈ្មោះថា Dr. Veggie
-
ខ្ញុំចំណាប់អារម្មណ៍នឹងវា
ព្រោះខ្ញុំចូលចិត្តរស់នៅប្រកបទៅដោយសុខភាពល្អ
-
ខ្ញុំធ្វើការនៅធនាគារ
ហើយវានៅជិតហាងនោះ
-
ដូច្នេះរាល់ថ្ងៃ ខ្ញុំតែងតែញ៉ាំអាហារថ្ងៃត្រង់នៅទីនោះ
-
ហាងនេះនៅកណ្តាល
ទីក្រុង Yerevan នៃ Armenia
-
ហើយគ្រប់គ្រងដោយសមាជិកអាត់វេនទីស្ទ
ជាមជ្ឈមណ្ឌលសម្រាប់ពន្ធកិច្ចសហគមន៍
-
Knarik ដឹងថាអ្នកជិតខាងរបស់នាង
គឺជាសមាជិកសេវេនដេយអាត់វេនទីស្ទ
-
ប៉ុន្តែ នាងមិនយល់
ថាវាមានន័យយ៉ាងណានោះទេ
-
Knarik ជឿលើព្រះយេស៊ូវ
-
ប៉ុន្តែ នាងមិនចង់ទៅចូលរួម
ក្នុងព្រះវិហារណាមួយឡើយ
-
ខ្ញុំចាំយ៉ាងច្បាស់
នៅពេលខ្ញុំទៅទីនោះជាលើកដំបូង
-
មានអារម្មណ៏ថាមានអ្វីល្អមួយនៅក្នុងខ្លួនពួកគេ
-
ភាពស្ងប់ស្ងាត់ខាងព្រលឹងវិញ្ញាណ
ដែលខ្ញុំមិនធ្លាប់ឃើញនៅក្នុងអ្នកណាឡើយ
-
Knarik បានចាប់ផ្តើមចូលរួម
-
ក្នុងសកម្មភាពផ្សេងៗ
ដែលមាននៅក្នុងមជ្ឈមណ្ឌល
-
ក្នុងនោះក៏មានកម្មវិធីឆ្លើយសំណួរ
ទាក់ទងទៅនឹងព្រះគម្ពីរ
-
បន្ទាប់ពីយប់ដំបូងមក
-
នាងបានដឹងថា មានរឿងជាច្រើននៅក្នុងព្រះគម្ពីរ
ដែលនាងមិនយល់
-
ដូច្នេះ នាងចាប់ផ្តើមអានបន្ថែមទៀត
-
Knarik បានសម្រេចចិត្តថា
នាងនឹងចូលរួមក្នុងព្រះវិហារអាត់វេនទីស្ទ
-
ដើម្បីស្វែងរកចម្លើយទៅមួយចំនួន
-
ក្រោយពីចូលរួមក្នុងព្រះវិហារប្រហែលជាមួយឆ្នាំមក
-
គេបានអញ្ជើញខ្ញុំទៅចូលរួមជំរំអំពីរបៀបរស់នៅឲ្យមានសុខភាពល្អ
-
ខ្ញុំបានសម្រេចចិត្តជ្រមុជទឹកនៅទីនោះ
-
នោះជាថ្ងៃដ៏រីករាយបំផុតក្នុងជីវិតរបស់ខ្ញុំ!
-
Knarik អរគុណព្រះ
ចំពោះ Anahit អ្នកជិតខាងរបស់នាង
-
និងមនុស្សនៅក្នុងហាង Dr. Veggie
-
មជ្ឈមណ្ឌលបម្រើពន្ធកិច្ច
ដូចជា Dr.Veggie
-
អាចជាស្ពានមួយដ៏សំខាន់
-
រវាងព្រះវិហារអាត់វេនទីស្ទ
និងសហគមន៍របស់ពួកគេ
-
Yerevan គឺជាទីក្រុងដ៏ធំបំផុត
នៃប្រទេស Armenia
-
ដែលមានមនុស្សជាងមួយលាននាក់
-
មួយភាគបីនៃចំនួនប្រជាជន
ក្នុងប្រទេសនេះរស់នៅទីនេះ
-
ទីក្រុងនានាដូចជា Yerevan
-
បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយក្នុងបេសកកម្មនេះ
-
អ្នកអាត់វេនទីស្ទមានឱកាស
-
បង្កើតទំនាក់ទំនង
ជាមួយនឹងអ្នកនៅជុំវិញពួកគេ
-
ប៉ុន្តែ ដើម្បីបំពេញបេសកកម្ម
នៅក្នុងទីក្រុងគឺពិតជាត្រូវចំណាយច្រើនណាស់
-
ហាង Dr. Veggie
ក៏ត្រូវបានបិទទ្វារភ្លាមៗ
-
ដោយសារតែតម្លៃជួលឡើងថ្លៃខ្លាំង
-
អ្នកអាត់វេនទីស្ទដែលគ្រប់គ្រងនៅទីនោះ
ក៏បានដឹងពីបញ្ហានេះ
-
ប៉ុន្តែ សមាជិកក្នុងសហគមន៍កាន់ដឹង
-
ដែលបានចាត់ទុកទីនោះជាកន្លែងសប្បាយ
និងមានសុវត្ថិភាពសម្រាប់ពួកគេទៅវិញ
-
Dr. Veggie នឹងមានឱកាសបើកឡើងវិញ
ប៉ុន្តែ ពួកគេត្រូវការជំនួយរបស់អ្នក
-
ចំនួនខ្លះនៃដង្វាយសប្ប័ទទី១៣របស់អ្នក
-
នឹងជួយបើកហាង Dr. Veggie ឡើងវិញ
នៅក្នុងអគារថ្មីដែលបានជួសជុលរួចហើយ
-
វានឹងផ្តល់ឱ្យពួកគេនូវកន្លែង និងដំណើរការហាងនោះ
-
ដូច្នេះប្រយោជន៍ឱ្យពួកគេអាចផ្តោត
ទៅលើការស្ថាបនាទំនាក់ទំនង
-
ដូចជាអ្វីដែលពួកគេបានធ្វើជាមួយ Knarik ដែរ
-
សូមអធិស្ឋានសម្រាប់អនាគតរបស់ហាង Dr. Veggie
និងអ្នកអាត់វេនទីស្ទនៅ Yerevan ផង
-
ជាអ្នកមានចិត្តឆេះឆួលសម្រាប់បេសកកម្មនេះ
-
សូមអរគុណចំពោះការគាំទ្រ
តាមរយៈដង្វាយថ្ងៃសប្ប័ទទី១៣នេះ