Knarik តែងតែស្វាគមន៍ Anahit ដែលជាអ្នកជិតខាងរបស់នាង នៅពេលព្រឹកពេលនាងចេញទៅធ្វើការ ជារឿយៗពួកគេតែងតែនិយាយគ្នា មិត្តភាពរបស់ពួកគេក៏កាន់តែជិតស្និទ្ធ ថ្ងៃមួយ អ្នកជិតខាងរបស់ខ្ញុំក៏បានប្រាប់ខ្ញុំ អំពីហាងលក់ដូរថ្មីមួយដែលកំពុងតែបើក ហាងលក់ម្ហូបបួសដែលនាំឱ្យមានសុខភាពល្អ មានឈ្មោះថា Dr. Veggie ខ្ញុំចំណាប់អារម្មណ៍នឹងវា ព្រោះខ្ញុំចូលចិត្តរស់នៅប្រកបទៅដោយសុខភាពល្អ ខ្ញុំធ្វើការនៅធនាគារ ហើយវានៅជិតហាងនោះ ដូច្នេះរាល់ថ្ងៃ ខ្ញុំតែងតែញ៉ាំអាហារថ្ងៃត្រង់នៅទីនោះ ហាងនេះនៅកណ្តាល ទីក្រុង Yerevan នៃ Armenia ហើយគ្រប់គ្រងដោយសមាជិកអាត់វេនទីស្ទ ជាមជ្ឈមណ្ឌលសម្រាប់ពន្ធកិច្ចសហគមន៍ Knarik ដឹងថាអ្នកជិតខាងរបស់នាង គឺជាសមាជិកសេវេនដេយអាត់វេនទីស្ទ ប៉ុន្តែ នាងមិនយល់ ថាវាមានន័យយ៉ាងណានោះទេ Knarik ជឿលើព្រះយេស៊ូវ ប៉ុន្តែ នាងមិនចង់ទៅចូលរួម ក្នុងព្រះវិហារណាមួយឡើយ ខ្ញុំចាំយ៉ាងច្បាស់ នៅពេលខ្ញុំទៅទីនោះជាលើកដំបូង មានអារម្មណ៏ថាមានអ្វីល្អមួយនៅក្នុងខ្លួនពួកគេ ភាពស្ងប់ស្ងាត់ខាងព្រលឹងវិញ្ញាណ ដែលខ្ញុំមិនធ្លាប់ឃើញនៅក្នុងអ្នកណាឡើយ Knarik បានចាប់ផ្តើមចូលរួម ក្នុងសកម្មភាពផ្សេងៗ ដែលមាននៅក្នុងមជ្ឈមណ្ឌល ក្នុងនោះក៏មានកម្មវិធីឆ្លើយសំណួរ ទាក់ទងទៅនឹងព្រះគម្ពីរ បន្ទាប់ពីយប់ដំបូងមក នាងបានដឹងថា មានរឿងជាច្រើននៅក្នុងព្រះគម្ពីរ ដែលនាងមិនយល់ ដូច្នេះ នាងចាប់ផ្តើមអានបន្ថែមទៀត Knarik បានសម្រេចចិត្តថា នាងនឹងចូលរួមក្នុងព្រះវិហារអាត់វេនទីស្ទ ដើម្បីស្វែងរកចម្លើយទៅមួយចំនួន ក្រោយពីចូលរួមក្នុងព្រះវិហារប្រហែលជាមួយឆ្នាំមក គេបានអញ្ជើញខ្ញុំទៅចូលរួមជំរំអំពីរបៀបរស់នៅឲ្យមានសុខភាពល្អ ខ្ញុំបានសម្រេចចិត្តជ្រមុជទឹកនៅទីនោះ នោះជាថ្ងៃដ៏រីករាយបំផុតក្នុងជីវិតរបស់ខ្ញុំ! Knarik អរគុណព្រះ ចំពោះ Anahit អ្នកជិតខាងរបស់នាង និងមនុស្សនៅក្នុងហាង Dr. Veggie មជ្ឈមណ្ឌលបម្រើពន្ធកិច្ច ដូចជា Dr.Veggie អាចជាស្ពានមួយដ៏សំខាន់ រវាងព្រះវិហារអាត់វេនទីស្ទ និងសហគមន៍របស់ពួកគេ Yerevan គឺជាទីក្រុងដ៏ធំបំផុត នៃប្រទេស Armenia ដែលមានមនុស្សជាងមួយលាននាក់ មួយភាគបីនៃចំនួនប្រជាជន ក្នុងប្រទេសនេះរស់នៅទីនេះ ទីក្រុងនានាដូចជា Yerevan បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយក្នុងបេសកកម្មនេះ អ្នកអាត់វេនទីស្ទមានឱកាស បង្កើតទំនាក់ទំនង ជាមួយនឹងអ្នកនៅជុំវិញពួកគេ ប៉ុន្តែ ដើម្បីបំពេញបេសកកម្ម នៅក្នុងទីក្រុងគឺពិតជាត្រូវចំណាយច្រើនណាស់ ហាង Dr. Veggie ក៏ត្រូវបានបិទទ្វារភ្លាមៗ ដោយសារតែតម្លៃជួលឡើងថ្លៃខ្លាំង អ្នកអាត់វេនទីស្ទដែលគ្រប់គ្រងនៅទីនោះ ក៏បានដឹងពីបញ្ហានេះ ប៉ុន្តែ សមាជិកក្នុងសហគមន៍កាន់ដឹង ដែលបានចាត់ទុកទីនោះជាកន្លែងសប្បាយ និងមានសុវត្ថិភាពសម្រាប់ពួកគេទៅវិញ Dr. Veggie នឹងមានឱកាសបើកឡើងវិញ ប៉ុន្តែ ពួកគេត្រូវការជំនួយរបស់អ្នក ចំនួនខ្លះនៃដង្វាយសប្ប័ទទី១៣របស់អ្នក នឹងជួយបើកហាង Dr. Veggie ឡើងវិញ នៅក្នុងអគារថ្មីដែលបានជួសជុលរួចហើយ វានឹងផ្តល់ឱ្យពួកគេនូវកន្លែង និងដំណើរការហាងនោះ ដូច្នេះប្រយោជន៍ឱ្យពួកគេអាចផ្តោត ទៅលើការស្ថាបនាទំនាក់ទំនង ដូចជាអ្វីដែលពួកគេបានធ្វើជាមួយ Knarik ដែរ សូមអធិស្ឋានសម្រាប់អនាគតរបស់ហាង Dr. Veggie និងអ្នកអាត់វេនទីស្ទនៅ Yerevan ផង ជាអ្នកមានចិត្តឆេះឆួលសម្រាប់បេសកកម្មនេះ សូមអរគុណចំពោះការគាំទ្រ តាមរយៈដង្វាយថ្ងៃសប្ប័ទទី១៣នេះ