-
ខ្ញុំឈ្មោះថា ឃូ ម៉ីលី ហើយខ្ញុំជាអ្នកឌីហ្សាញ និង បង្កើតរបស់ថ្មីៗ។
-
របស់មួយចំនួនដែលខ្ញុំបានឌីហ្សាញមាននៅក្រុមហ៊ុនអ៊ែភផល
ហើយឥឡូវនេះខ្ញុំឌីហ្សាញផលិតផលសម្រាប់កុមារម្ដង
-
ដើម្បីអោយពួកគេងាយស្រួលក្នុងការរៀនសូត្រនៅសាលា
-
ក្រៅពីនេះមុខរបរខ្ញុំមានដូចជាធ្វើជាឌីជេ និងរាំផងដែរ។
-
កុំព្យូទ័រកំពុងមាននៅគ្រប់ទីកន្លែង!
-
វាមាននៅក្នុងហោប៉ាវ ក្នុងឡាន និងព្រមទាំងពាក់លើក៏ដៃក៏មាន។
-
វាក៏ប្រហែលជាកំពុងនៅក្នុងកាតាបរបស់អ្នកផងដែរ។
-
តើអ្វីទៅដែលយើងអាចហៅថាកុំព្យូទ័របាន?
-
ពិតមែនហើយ តើអ្វីទៅដែលយើងអាចហៅថាកុំព្យូទ័របាននោះ?
-
តើវាដំណើរការយ៉ាងម៉េចវិញ?
-
សួរស្ដី ខ្ញុំឈ្មោះថាណាត!
ខ្ញុំជាអ្នកឌីហ្សាញម្នាក់ដែលបានចូលរួមបង្កើតអិចបុកស៍ដំបូងគេបង្អស់។
-
-
ក្នុងនាមជឫមនុស្ស ពួកយើងតែងតែបង្កើតឧបករណ៍ផ្សេងៗ
ដើម្បីជួយឲ្យយើងដោះស្រាយបញ្ហាផ្សេងៗ។
-
ឧបករណ៍ដូចជារទេះរុញ ញញួរ ឬក៏ម៉ាស៊ីនព្រីន ឬឡានធំដឹងទំនិញក៏ថាបាន។
-
ការបង្កើតរបស់ទាំនេះជួយពួកយើងក្នុងការធ្វើការងារដោយដៃ។
-
យូរៗទៅ មនុស្សចាប់ផ្ដើមឆ្ងល់ថា
-
តើយើងអាចបង្កើតម៉ាស៊ីនអោយវាជួយយើង
ធ្វើការងារដែលប្រើប្រាស់ខួរក្បាលបានដែរឬទេ
-
ដូចជាការគិតលេខ ឬការកំណត់ទីតាំរបស់ផ្កាយនៅក្នុងលំហរ។
-
ជាជាងការធ្វើចលនា ឬរៀបចំរូបធាតុដូចជាដីនិងដុំថ្ម
-
ម៉ាស៊ីនទាំនេះនឹងត្រូវបានឌីហ្សាញអោយរៀបចំពត៌មានវិញ។
-
នៅពេលដែលអ្នកត្រួសត្រាយនៃវិទាសាស្រ្តកុំព្យូទ័ប្រមូលផ្ដុំគំនិតបង្កើតម៉ាស៊ីនដែលចេះគិតដំបូង
-
ពួកគេបានយល់ដឹងថាវានឹងត្រូវមានភារកិច្ចបួនជាចម្បង។
-
វានឹងត្រូវទទួលពត៌មាន
-
ស្ដុកទុកពត៌មាន
-
បម្លែងពត៌មាននោះ បន្ទាប់មកផលិតចេញជាចម្លើយ។
-
វាអាចស្ដាប់ទៅដូចជាងាយស្រួលមែន
-
តែភារកិច្ចទាំបួននេះគឺមាននៅក្នុងគ្រប់កុំព្យូទ័រ។
-
វាគឺជាលក្ខណៈដែលអោយយើងហៅម៉ាស៊ីនមួយថាជាកុំព្យូទ័របាន។
-
កុំព្យូទ័រដំបូងគឺធ្វើលើងដោយប្រើប្រាស់ឈើនិងដែក
-
-
ចាប់តាំពីសតវត្សទី២០មក កុំព្យូទ័រក៏ចាប់ផ្ដើមមានផ្នែកអេឡិចត្រូនិច។
-
កុំព្យូទ័រដំបូងទាំងនេះមានទំហំធំហើយមានល្បឿនយឺត។
-
កុំព្យូទ័រទំហំប៉ុនបន្ទប់មួយអាចនឹងប្រើពេលរាប់ម៉ោងដើម្បីគ្រាន់តែគិតចំណោតងាយមួយ។
-
ម៉ាស៊ីនទាំងនេះផ្គុំឡើងដោយដែករលោង មានពត៌ខុសៗគ្នា ព្រមទាំមានភ្លើងភ្លឺភ្លែតផងដែរ។
-
កុំព្យូទ័រចាប់ផ្ដើមឡើងជាម៉ាស៊ីនគិតលេខងាយៗ
-
តែវាពិតជាអស្ចារ្យណាស់សម្រាប់ពេលនោះ ហើយវាអាចគិតបានតែលេខប៉ុណ្ណោះ។
-
ប៉ុន្តែឥឡូវនេះយើងអាចប្រើប្រាស់វាដើម្បី
និយាយជាមួយគ្នា លេងហ្គេម បញ្ជារ៉ូបូត
-
ហើយក៏អាចប្រើប្រាស់វាធ្វើរឿងជាច្រើនទៀត
តាមការស្រមើស្រមៃរបស់យើង។
-
កុំព្យូទ័រសម័យថ្មីមានរូបរាងខុសប្លែកពីកុំព្យូទ័រជំនាន់ដើម
-
ក៏ប៉ុន្តែពួកវានៅតែបំពេញភារកិច្ចចម្បងទាំងបួននោះដដែល។
-
ជាដំបូងយើងនឹងនិយាយអំពីការទទួលយកពត៌មាន។
-
នេះជាផ្នែកដែលខ្ញុំចូលចិត្តពីព្រោះពត៌មាននោះសំដៅលើ
-
អ្វីៗទាំងឡាយដែលកើតឡើងនៅក្នុងពិភពលោក ឬ
អ្វីដែលអ្នកធ្វើដែលនឹងបញ្ជាឲ្យកុំព្យូទ័របម្លែងពត៌មាន។
-
អ្នកអាចបញ្ចូលពត៌មានបានតាមក្ដារចុចរបស់កុំព្យូទ័រ
-
អ្នកអាចបញ្ជាវាបានតាមម៉ៅស៍ មីក្រូហ្វូន និងកាមេរ៉ា។
-
ហើយឥឡូវនេះបើសិនជាអ្នកកំពុងតែពាក់កុំព្យូទ័រនៅលើកដៃរបស់អ្នក
វាក៏ប្រហែលជាអាចស្ដាប់ចង្វាក់បេះដូងអ្នកផងដែរ
-
ឬក៏នៅក្នុងឡាន វាក៏អាចនឹងទទួលដឹងថាឡានរបស់អ្នកកំពុងធ្វើអ្វី។
-
រីឯអេក្រង់ថាច់ស្គ្រីនវិញអាចដឹងពីការប៉ះ ហើយវាទទួលយកពត៌មានពីម្រាមដៃអ្នកជាការបញ្ជាឲ្យវាធ្វើអ្វីមួយ
-
ពត៌មានទាំនេះនឹងត្រូវបានបញ្ចូលទៅក្នុងកុំព្យូទ័រ
ហើយវាក៏នឹងត្រូវស្តុកទុកនៅក្នុងមេម៉ូរី។
-
ខួរក្បាលកុំព្យូទ័រមានទួនាទីទទួលពត៌មានពីមេម៉ូរី។
-
វាបម្លែង ឬប្ដូរពត៌មាននោះ
ដោយប្រើប្រាស់អាល់ហ្គោរីតម៍
-
ដែលជាកម្រងនៃការបញ្ជារបស់កុំព្យូទ័រ។
-
បន្ទាប់មកវាបញ្ជូនពត៌មានដែលបម្លែងហើយ
ទៅស្តុកទុកនៅក្នុងមេម៉ូរីម្ដងទៀត។
-
ការប្រព្រឺត្តនេះបន្តរហូតដល់ពត៌មានទាំនោះ
ត្រូវបានបម្លែងទៅជាលទ្ធផលដែលយើងចង់បាន។
-
លទ្ធផលដែលកុំព្យូទ័រនិមួយៗអាចបញ្ចេញមក
អាស្រ័យលើមុខងារដែលវាត្រូវបានកំណត់អោយធ្វើ។
-
-
លទ្ធផលនៃកុំព្យូទ័ររួមមានទាំងការផ្ដល់សញ្ញាសម្រាប់បញ្ជារ៉ូបូតផងដែរ។
-
ហើយនៅពេលដែលកុំព្យូទ័រធ្វើការទំនាក់ទំនងគ្នាតាមបណ្ដាញអ៊ីនធឺណិត
-
លទ្ធផលដែលកុំព្យូទ័រមួយបញ្ចេញនឹងត្រូវបានទទួលយកជាការបញ្ជានៅក្នុងកុំព្យូទ័រមួយទៀត។
-
កុំព្យូទ័រដែលយើងប្រើប្រាស់រាល់ថ្ងៃនេះមានរូបរាងខុសឆ្ងាយពីម៉ាស៊ីនគិតលេខដំបូងៗ។
-
ហើយតើអ្នកណាអាចថាបានថាកុំព្យូទ័រនៅថ្ងៃអនាគតនឹងមានរូបរាងយ៉ាងម៉េចនោះ?
-
ក្ដីសង្ឃឹមខ្ញុំគឹចង់ឲ្យអ្នកទាំអស់គ្នាបានចូលរួម
ក្នុងការកំណត់រូបរាងរបស់កុំព្យូទ័រនៅពេលអនាគត។
-
ក៏ប៉ុន្តែគ្រប់កុំព្យូទ័រទាំងឡាយ មិនថាវាប្រើប្រាស់បច្ចេកវិទ្យាបែបណានោះទេ
-
គឺវាតែងតែបំពេញភារកិច្ចទាំងបួននេះ។
-
វាទទួលយកពត៌មាន
-
វាស្តុកទុកពត៌មាន
-
វាបម្លែងពត៌មាន
-
ហើយដាក់បញ្ចាំលទ្ធផល។