1 00:00:05,120 --> 00:00:09,040 ខ្ញុំឈ្មោះថា ឃូ ម៉ីលី ហើយខ្ញុំជាអ្នកឌីហ្សាញ និង បង្កើតរបស់ថ្មីៗ។ 2 00:00:10,300 --> 00:00:15,680 របស់មួយចំនួនដែលខ្ញុំបានឌីហ្សាញមាននៅក្រុមហ៊ុនអ៊ែភផល ហើយឥឡូវនេះខ្ញុំឌីហ្សាញផលិតផលសម្រាប់កុមារម្ដង 3 00:00:15,680 --> 00:00:18,060 ដើម្បីអោយពួកគេងាយស្រួលក្នុងការរៀនសូត្រនៅសាលា 4 00:00:18,060 --> 00:00:22,300 ក្រៅពីនេះមុខរបរខ្ញុំមានដូចជាធ្វើជាឌីជេ និងរាំផងដែរ។ 5 00:00:25,620 --> 00:00:27,960 កុំព្យូទ័រកំពុងមាននៅគ្រប់ទីកន្លែង! 6 00:00:27,960 --> 00:00:33,180 វាមាននៅក្នុងហោប៉ាវ ក្នុងឡាន និងព្រមទាំងពាក់លើក៏ដៃក៏មាន។ 7 00:00:33,180 --> 00:00:35,460 វាក៏ប្រហែលជាកំពុងនៅក្នុងកាតាបរបស់អ្នកផងដែរ។ 8 00:00:36,160 --> 00:00:38,820 តើអ្វីទៅដែលយើងអាចហៅថាកុំព្យូទ័របាន? 9 00:00:38,820 --> 00:00:41,000 ពិតមែនហើយ តើអ្វីទៅដែលយើងអាចហៅថាកុំព្យូទ័របាននោះ? 10 00:00:41,000 --> 00:00:42,980 តើវាដំណើរការយ៉ាងម៉េចវិញ? 11 00:00:46,380 --> 00:00:50,180 សួរស្ដី ខ្ញុំឈ្មោះថាណាត! ខ្ញុំជាអ្នកឌីហ្សាញម្នាក់ដែលបានចូលរួមបង្កើតអិចបុកស៍ដំបូងគេបង្អស់។ 12 00:00:50,460 --> 00:00:56,040 13 00:01:07,180 --> 00:01:10,520 ក្នុងនាមជឫមនុស្ស ពួកយើងតែងតែបង្កើតឧបករណ៍ផ្សេងៗ ដើម្បីជួយឲ្យយើងដោះស្រាយបញ្ហាផ្សេងៗ។ 14 00:01:10,600 --> 00:01:15,900 ឧបករណ៍ដូចជារទេះរុញ ញញួរ ឬក៏ម៉ាស៊ីនព្រីន ឬឡានធំដឹងទំនិញក៏ថាបាន។ 15 00:01:15,900 --> 00:01:19,220 ការបង្កើតរបស់ទាំនេះជួយពួកយើងក្នុងការធ្វើការងារដោយដៃ។ 16 00:01:19,220 --> 00:01:21,280 យូរៗទៅ មនុស្សចាប់ផ្ដើមឆ្ងល់ថា 17 00:01:21,380 --> 00:01:25,560 តើយើងអាចបង្កើតម៉ាស៊ីនអោយវាជួយយើង ធ្វើការងារដែលប្រើប្រាស់ខួរក្បាលបានដែរឬទេ 18 00:01:25,560 --> 00:01:29,820 ដូចជាការគិតលេខ ឬការកំណត់ទីតាំរបស់ផ្កាយនៅក្នុងលំហរ។ 19 00:01:29,820 --> 00:01:34,280 ជាជាងការធ្វើចលនា ឬរៀបចំរូបធាតុដូចជាដីនិងដុំថ្ម 20 00:01:34,280 --> 00:01:38,300 ម៉ាស៊ីនទាំនេះនឹងត្រូវបានឌីហ្សាញអោយរៀបចំពត៌មានវិញ។ 21 00:01:40,040 --> 00:01:43,740 នៅពេលដែលអ្នកត្រួសត្រាយនៃវិទាសាស្រ្តកុំព្យូទ័ប្រមូលផ្ដុំគំនិតបង្កើតម៉ាស៊ីនដែលចេះគិតដំបូង 22 00:01:43,740 --> 00:01:46,920 ពួកគេបានយល់ដឹងថាវានឹងត្រូវមានភារកិច្ចបួនជាចម្បង។ 23 00:01:48,240 --> 00:01:50,240 វានឹងត្រូវទទួលពត៌មាន 24 00:01:51,080 --> 00:01:52,360 ស្ដុកទុកពត៌មាន 25 00:01:53,400 --> 00:01:56,180 បម្លែងពត៌មាននោះ បន្ទាប់មកផលិតចេញជាចម្លើយ។ 26 00:01:56,700 --> 00:01:58,580 វាអាចស្ដាប់ទៅដូចជាងាយស្រួលមែន 27 00:01:58,580 --> 00:02:01,980 តែភារកិច្ចទាំបួននេះគឺមាននៅក្នុងគ្រប់កុំព្យូទ័រ។ 28 00:02:02,740 --> 00:02:05,620 វាគឺជាលក្ខណៈដែលអោយយើងហៅម៉ាស៊ីនមួយថាជាកុំព្យូទ័របាន។ 29 00:02:07,940 --> 00:02:10,419 កុំព្យូទ័រដំបូងគឺធ្វើលើងដោយប្រើប្រាស់ឈើនិងដែក 30 00:02:10,419 --> 00:02:12,580 31 00:02:13,360 --> 00:02:17,600 ចាប់តាំពីសតវត្សទី២០មក កុំព្យូទ័រក៏ចាប់ផ្ដើមមានផ្នែកអេឡិចត្រូនិច។ 32 00:02:17,600 --> 00:02:21,100 កុំព្យូទ័រដំបូងទាំងនេះមានទំហំធំហើយមានល្បឿនយឺត។ 33 00:02:21,100 --> 00:02:25,380 កុំព្យូទ័រទំហំប៉ុនបន្ទប់មួយអាចនឹងប្រើពេលរាប់ម៉ោងដើម្បីគ្រាន់តែគិតចំណោតងាយមួយ។ 34 00:02:27,400 --> 00:02:33,040 ម៉ាស៊ីនទាំងនេះផ្គុំឡើងដោយដែករលោង មានពត៌ខុសៗគ្នា ព្រមទាំមានភ្លើងភ្លឺភ្លែតផងដែរ។ 35 00:02:33,320 --> 00:02:36,100 កុំព្យូទ័រចាប់ផ្ដើមឡើងជាម៉ាស៊ីនគិតលេខងាយៗ 36 00:02:36,100 --> 00:02:40,760 តែវាពិតជាអស្ចារ្យណាស់សម្រាប់ពេលនោះ ហើយវាអាចគិតបានតែលេខប៉ុណ្ណោះ។ 37 00:02:40,800 --> 00:02:47,220 ប៉ុន្តែឥឡូវនេះយើងអាចប្រើប្រាស់វាដើម្បី និយាយជាមួយគ្នា លេងហ្គេម បញ្ជារ៉ូបូត 38 00:02:47,220 --> 00:02:49,980 ហើយក៏អាចប្រើប្រាស់វាធ្វើរឿងជាច្រើនទៀត តាមការស្រមើស្រមៃរបស់យើង។ 39 00:02:50,920 --> 00:02:54,120 កុំព្យូទ័រសម័យថ្មីមានរូបរាងខុសប្លែកពីកុំព្យូទ័រជំនាន់ដើម 40 00:02:54,120 --> 00:02:56,580 ក៏ប៉ុន្តែពួកវានៅតែបំពេញភារកិច្ចចម្បងទាំងបួននោះដដែល។ 41 00:03:02,740 --> 00:03:04,740 ជាដំបូងយើងនឹងនិយាយអំពីការទទួលយកពត៌មាន។ 42 00:03:04,740 --> 00:03:07,180 នេះជាផ្នែកដែលខ្ញុំចូលចិត្តពីព្រោះពត៌មាននោះសំដៅលើ 43 00:03:07,180 --> 00:03:12,240 អ្វីៗទាំងឡាយដែលកើតឡើងនៅក្នុងពិភពលោក ឬ អ្វីដែលអ្នកធ្វើដែលនឹងបញ្ជាឲ្យកុំព្យូទ័របម្លែងពត៌មាន។ 44 00:03:12,240 --> 00:03:14,160 អ្នកអាចបញ្ចូលពត៌មានបានតាមក្ដារចុចរបស់កុំព្យូទ័រ 45 00:03:14,160 --> 00:03:18,640 អ្នកអាចបញ្ជាវាបានតាមម៉ៅស៍ មីក្រូហ្វូន និងកាមេរ៉ា។ 46 00:03:18,640 --> 00:03:22,400 ហើយឥឡូវនេះបើសិនជាអ្នកកំពុងតែពាក់កុំព្យូទ័រនៅលើកដៃរបស់អ្នក វាក៏ប្រហែលជាអាចស្ដាប់ចង្វាក់បេះដូងអ្នកផងដែរ 47 00:03:22,400 --> 00:03:25,520 ឬក៏នៅក្នុងឡាន វាក៏អាចនឹងទទួលដឹងថាឡានរបស់អ្នកកំពុងធ្វើអ្វី។ 48 00:03:25,520 --> 00:03:31,180 រីឯអេក្រង់ថាច់ស្គ្រីនវិញអាចដឹងពីការប៉ះ ហើយវាទទួលយកពត៌មានពីម្រាមដៃអ្នកជាការបញ្ជាឲ្យវាធ្វើអ្វីមួយ 49 00:03:36,200 --> 00:03:40,680 ពត៌មានទាំនេះនឹងត្រូវបានបញ្ចូលទៅក្នុងកុំព្យូទ័រ ហើយវាក៏នឹងត្រូវស្តុកទុកនៅក្នុងមេម៉ូរី។ 50 00:03:41,860 --> 00:03:45,480 ខួរក្បាលកុំព្យូទ័រមានទួនាទីទទួលពត៌មានពីមេម៉ូរី។ 51 00:03:45,480 --> 00:03:47,920 វាបម្លែង ឬប្ដូរពត៌មាននោះ ដោយប្រើប្រាស់អាល់ហ្គោរីតម៍ 52 00:03:47,920 --> 00:03:49,980 ដែលជាកម្រងនៃការបញ្ជារបស់កុំព្យូទ័រ។ 53 00:03:49,980 --> 00:03:54,180 បន្ទាប់មកវាបញ្ជូនពត៌មានដែលបម្លែងហើយ ទៅស្តុកទុកនៅក្នុងមេម៉ូរីម្ដងទៀត។ 54 00:03:54,200 --> 00:03:58,620 ការប្រព្រឺត្តនេះបន្តរហូតដល់ពត៌មានទាំនោះ ត្រូវបានបម្លែងទៅជាលទ្ធផលដែលយើងចង់បាន។ 55 00:04:03,320 --> 00:04:07,260 លទ្ធផលដែលកុំព្យូទ័រនិមួយៗអាចបញ្ចេញមក អាស្រ័យលើមុខងារដែលវាត្រូវបានកំណត់អោយធ្វើ។ 56 00:04:07,260 --> 00:04:13,180 57 00:04:13,180 --> 00:04:17,279 លទ្ធផលនៃកុំព្យូទ័ររួមមានទាំងការផ្ដល់សញ្ញាសម្រាប់បញ្ជារ៉ូបូតផងដែរ។ 58 00:04:17,279 --> 00:04:19,820 ហើយនៅពេលដែលកុំព្យូទ័រធ្វើការទំនាក់ទំនងគ្នាតាមបណ្ដាញអ៊ីនធឺណិត 59 00:04:19,820 --> 00:04:23,880 លទ្ធផលដែលកុំព្យូទ័រមួយបញ្ចេញនឹងត្រូវបានទទួលយកជាការបញ្ជានៅក្នុងកុំព្យូទ័រមួយទៀត។ 60 00:04:25,620 --> 00:04:29,760 កុំព្យូទ័រដែលយើងប្រើប្រាស់រាល់ថ្ងៃនេះមានរូបរាងខុសឆ្ងាយពីម៉ាស៊ីនគិតលេខដំបូងៗ។ 61 00:04:29,760 --> 00:04:32,620 ហើយតើអ្នកណាអាចថាបានថាកុំព្យូទ័រនៅថ្ងៃអនាគតនឹងមានរូបរាងយ៉ាងម៉េចនោះ? 62 00:04:32,620 --> 00:04:37,480 ក្ដីសង្ឃឹមខ្ញុំគឹចង់ឲ្យអ្នកទាំអស់គ្នាបានចូលរួម ក្នុងការកំណត់រូបរាងរបស់កុំព្យូទ័រនៅពេលអនាគត។ 63 00:04:37,480 --> 00:04:41,480 ក៏ប៉ុន្តែគ្រប់កុំព្យូទ័រទាំងឡាយ មិនថាវាប្រើប្រាស់បច្ចេកវិទ្យាបែបណានោះទេ 64 00:04:41,480 --> 00:04:44,580 គឺវាតែងតែបំពេញភារកិច្ចទាំងបួននេះ។ 65 00:04:44,580 --> 00:04:46,360 វាទទួលយកពត៌មាន 66 00:04:46,360 --> 00:04:47,980 វាស្តុកទុកពត៌មាន 67 00:04:47,980 --> 00:04:49,520 វាបម្លែងពត៌មាន 68 00:04:49,520 --> 00:04:51,460 ហើយដាក់បញ្ចាំលទ្ធផល។