ខ្ញុំឈ្មោះថា ឃូ ម៉ីលី ហើយខ្ញុំជាអ្នកឌីហ្សាញ និង បង្កើតរបស់ថ្មីៗ។ របស់មួយចំនួនដែលខ្ញុំបានឌីហ្សាញមាននៅក្រុមហ៊ុនអ៊ែភផល ហើយឥឡូវនេះខ្ញុំឌីហ្សាញផលិតផលសម្រាប់កុមារម្ដង ដើម្បីអោយពួកគេងាយស្រួលក្នុងការរៀនសូត្រនៅសាលា ក្រៅពីនេះមុខរបរខ្ញុំមានដូចជាធ្វើជាឌីជេ និងរាំផងដែរ។ កុំព្យូទ័រកំពុងមាននៅគ្រប់ទីកន្លែង! វាមាននៅក្នុងហោប៉ាវ ក្នុងឡាន និងព្រមទាំងពាក់លើក៏ដៃក៏មាន។ វាក៏ប្រហែលជាកំពុងនៅក្នុងកាតាបរបស់អ្នកផងដែរ។ តើអ្វីទៅដែលយើងអាចហៅថាកុំព្យូទ័របាន? ពិតមែនហើយ តើអ្វីទៅដែលយើងអាចហៅថាកុំព្យូទ័របាននោះ? តើវាដំណើរការយ៉ាងម៉េចវិញ? សួរស្ដី ខ្ញុំឈ្មោះថាណាត! ខ្ញុំជាអ្នកឌីហ្សាញម្នាក់ដែលបានចូលរួមបង្កើតអិចបុកស៍ដំបូងគេបង្អស់។ ក្នុងនាមជឫមនុស្ស ពួកយើងតែងតែបង្កើតឧបករណ៍ផ្សេងៗ ដើម្បីជួយឲ្យយើងដោះស្រាយបញ្ហាផ្សេងៗ។ ឧបករណ៍ដូចជារទេះរុញ ញញួរ ឬក៏ម៉ាស៊ីនព្រីន ឬឡានធំដឹងទំនិញក៏ថាបាន។ ការបង្កើតរបស់ទាំនេះជួយពួកយើងក្នុងការធ្វើការងារដោយដៃ។ យូរៗទៅ មនុស្សចាប់ផ្ដើមឆ្ងល់ថា តើយើងអាចបង្កើតម៉ាស៊ីនអោយវាជួយយើង ធ្វើការងារដែលប្រើប្រាស់ខួរក្បាលបានដែរឬទេ ដូចជាការគិតលេខ ឬការកំណត់ទីតាំរបស់ផ្កាយនៅក្នុងលំហរ។ ជាជាងការធ្វើចលនា ឬរៀបចំរូបធាតុដូចជាដីនិងដុំថ្ម ម៉ាស៊ីនទាំនេះនឹងត្រូវបានឌីហ្សាញអោយរៀបចំពត៌មានវិញ។ នៅពេលដែលអ្នកត្រួសត្រាយនៃវិទាសាស្រ្តកុំព្យូទ័ប្រមូលផ្ដុំគំនិតបង្កើតម៉ាស៊ីនដែលចេះគិតដំបូង ពួកគេបានយល់ដឹងថាវានឹងត្រូវមានភារកិច្ចបួនជាចម្បង។ វានឹងត្រូវទទួលពត៌មាន ស្ដុកទុកពត៌មាន បម្លែងពត៌មាននោះ បន្ទាប់មកផលិតចេញជាចម្លើយ។ វាអាចស្ដាប់ទៅដូចជាងាយស្រួលមែន តែភារកិច្ចទាំបួននេះគឺមាននៅក្នុងគ្រប់កុំព្យូទ័រ។ វាគឺជាលក្ខណៈដែលអោយយើងហៅម៉ាស៊ីនមួយថាជាកុំព្យូទ័របាន។ កុំព្យូទ័រដំបូងគឺធ្វើលើងដោយប្រើប្រាស់ឈើនិងដែក ចាប់តាំពីសតវត្សទី២០មក កុំព្យូទ័រក៏ចាប់ផ្ដើមមានផ្នែកអេឡិចត្រូនិច។ កុំព្យូទ័រដំបូងទាំងនេះមានទំហំធំហើយមានល្បឿនយឺត។ កុំព្យូទ័រទំហំប៉ុនបន្ទប់មួយអាចនឹងប្រើពេលរាប់ម៉ោងដើម្បីគ្រាន់តែគិតចំណោតងាយមួយ។ ម៉ាស៊ីនទាំងនេះផ្គុំឡើងដោយដែករលោង មានពត៌ខុសៗគ្នា ព្រមទាំមានភ្លើងភ្លឺភ្លែតផងដែរ។ កុំព្យូទ័រចាប់ផ្ដើមឡើងជាម៉ាស៊ីនគិតលេខងាយៗ តែវាពិតជាអស្ចារ្យណាស់សម្រាប់ពេលនោះ ហើយវាអាចគិតបានតែលេខប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះយើងអាចប្រើប្រាស់វាដើម្បី និយាយជាមួយគ្នា លេងហ្គេម បញ្ជារ៉ូបូត ហើយក៏អាចប្រើប្រាស់វាធ្វើរឿងជាច្រើនទៀត តាមការស្រមើស្រមៃរបស់យើង។ កុំព្យូទ័រសម័យថ្មីមានរូបរាងខុសប្លែកពីកុំព្យូទ័រជំនាន់ដើម ក៏ប៉ុន្តែពួកវានៅតែបំពេញភារកិច្ចចម្បងទាំងបួននោះដដែល។ ជាដំបូងយើងនឹងនិយាយអំពីការទទួលយកពត៌មាន។ នេះជាផ្នែកដែលខ្ញុំចូលចិត្តពីព្រោះពត៌មាននោះសំដៅលើ អ្វីៗទាំងឡាយដែលកើតឡើងនៅក្នុងពិភពលោក ឬ អ្វីដែលអ្នកធ្វើដែលនឹងបញ្ជាឲ្យកុំព្យូទ័របម្លែងពត៌មាន។ អ្នកអាចបញ្ចូលពត៌មានបានតាមក្ដារចុចរបស់កុំព្យូទ័រ អ្នកអាចបញ្ជាវាបានតាមម៉ៅស៍ មីក្រូហ្វូន និងកាមេរ៉ា។ ហើយឥឡូវនេះបើសិនជាអ្នកកំពុងតែពាក់កុំព្យូទ័រនៅលើកដៃរបស់អ្នក វាក៏ប្រហែលជាអាចស្ដាប់ចង្វាក់បេះដូងអ្នកផងដែរ ឬក៏នៅក្នុងឡាន វាក៏អាចនឹងទទួលដឹងថាឡានរបស់អ្នកកំពុងធ្វើអ្វី។ រីឯអេក្រង់ថាច់ស្គ្រីនវិញអាចដឹងពីការប៉ះ ហើយវាទទួលយកពត៌មានពីម្រាមដៃអ្នកជាការបញ្ជាឲ្យវាធ្វើអ្វីមួយ ពត៌មានទាំនេះនឹងត្រូវបានបញ្ចូលទៅក្នុងកុំព្យូទ័រ ហើយវាក៏នឹងត្រូវស្តុកទុកនៅក្នុងមេម៉ូរី។ ខួរក្បាលកុំព្យូទ័រមានទួនាទីទទួលពត៌មានពីមេម៉ូរី។ វាបម្លែង ឬប្ដូរពត៌មាននោះ ដោយប្រើប្រាស់អាល់ហ្គោរីតម៍ ដែលជាកម្រងនៃការបញ្ជារបស់កុំព្យូទ័រ។ បន្ទាប់មកវាបញ្ជូនពត៌មានដែលបម្លែងហើយ ទៅស្តុកទុកនៅក្នុងមេម៉ូរីម្ដងទៀត។ ការប្រព្រឺត្តនេះបន្តរហូតដល់ពត៌មានទាំនោះ ត្រូវបានបម្លែងទៅជាលទ្ធផលដែលយើងចង់បាន។ លទ្ធផលដែលកុំព្យូទ័រនិមួយៗអាចបញ្ចេញមក អាស្រ័យលើមុខងារដែលវាត្រូវបានកំណត់អោយធ្វើ។ លទ្ធផលនៃកុំព្យូទ័ររួមមានទាំងការផ្ដល់សញ្ញាសម្រាប់បញ្ជារ៉ូបូតផងដែរ។ ហើយនៅពេលដែលកុំព្យូទ័រធ្វើការទំនាក់ទំនងគ្នាតាមបណ្ដាញអ៊ីនធឺណិត លទ្ធផលដែលកុំព្យូទ័រមួយបញ្ចេញនឹងត្រូវបានទទួលយកជាការបញ្ជានៅក្នុងកុំព្យូទ័រមួយទៀត។ កុំព្យូទ័រដែលយើងប្រើប្រាស់រាល់ថ្ងៃនេះមានរូបរាងខុសឆ្ងាយពីម៉ាស៊ីនគិតលេខដំបូងៗ។ ហើយតើអ្នកណាអាចថាបានថាកុំព្យូទ័រនៅថ្ងៃអនាគតនឹងមានរូបរាងយ៉ាងម៉េចនោះ? ក្ដីសង្ឃឹមខ្ញុំគឹចង់ឲ្យអ្នកទាំអស់គ្នាបានចូលរួម ក្នុងការកំណត់រូបរាងរបស់កុំព្យូទ័រនៅពេលអនាគត។ ក៏ប៉ុន្តែគ្រប់កុំព្យូទ័រទាំងឡាយ មិនថាវាប្រើប្រាស់បច្ចេកវិទ្យាបែបណានោះទេ គឺវាតែងតែបំពេញភារកិច្ចទាំងបួននេះ។ វាទទួលយកពត៌មាន វាស្តុកទុកពត៌មាន វាបម្លែងពត៌មាន ហើយដាក់បញ្ចាំលទ្ធផល។