-
មេរៀននេះហៅថា ប្រណាំងគ្រាប់ឡុកឡាក់។ ស្ទើរតែគ្រប់គ្នា
ចូលចិត្តលេងហ្គេមកុំព្យូទ័រ។ តើអ្នកធ្លាប់គិតថា
-
កម្មវិធីកុំព្យូទ័រអាចធ្វើឱ្យជំហាននីមួយៗរបស់
ហ្គេម ក្លាយទៅជាកម្មវិធីមួយបានដោយរបៀបណា?
-
ជំហានដំបូងក្នុងការបង្កើតហ្គេមកុំព្យូទ័រ និងការដោះស្រាយ
បញ្ហាណាមួយ វាត្រូវការ ការគិត និងការរៀបផែនការ។
-
ជំហាននៃការដោះស្រាយបញ្ហា បង្កើតបានជា
ក្បួនដោះស្រាយ ដែលជាផែនការលំដាប់លំដោយ
-
សម្រាប់ការដោះស្រាយបញ្ហាមួយ ឬការបំពេញកិច្ចការមួយ។
ក្នុងមេរៀននេះ អ្នកនឹងត្រូវបង្កើតក្បួនដោះស្រាយមួយ
-
សម្រាប់ហ្គេមប្រណាំងគ្រាប់ឡុកឡាក់។ អ្នកនឹងត្រូវសួរ
មិត្តភក្ដិឱ្យគេសាកល្បងផែនការនោះ ដើម្បីមើលថាតើ
-
គេអាចលេងហ្គេមតាមលំដាប់លំដាប់នោះបានឬទេ។ ក្រោយពេល
អ្នកសរសេរកម្មវិធី ប្រាកដថាជំហានទាំងនោះត្រឹមត្រូវហើយ
-
វាដល់ពេលត្រូវបកប្រែក្បួនដោះស្រាយនោះ ទៅជា
កម្មវិធីមួយ ដោយប្រើភាសាដែលកុំព្យូទ័រ
-
អាចយល់បាន។ ស្ទើរគ្រប់យ៉ាងដែលយើងធ្វើរាល់ថ្ងៃនេះ
ត្រូវការក្បួនដោះស្រាយ ដែលជាបញ្ជីនៃជំហានផ្សេងៗ
-
ដែលអ្នកអាចធ្វើតាម ដើម្បីបញ្ចប់កិច្ចការមួយ។ សាកគិតអំពី
ការរៀបចំខ្លួនទៅសាលារៀន ឬការជួបជុំ
-
មិត្តភក្ដិ ឬការចម្អិនម្ហូប។
ដើម្បីបំពេញកិច្ចការទាំងនោះ អ្នកត្រូវ
-
បំបែកវាទៅជាជំហានតូចៗ ហើយពេលខ្លះ
ជំហាននោះត្រូវតែមានលំដាប់លំដោយទៀតផង។
-
ដូចជាការធ្វើសាំងវ៉ិច។ ទោះយកគ្រឿងផ្សំណាមួយ
ចេញពីទូទឹកកកមុន ក៏មិនអីដែរ។
-
ប៉ុន្តែអ្នកមិនអាចលាបប៊័រសណ្ដែកដីបានទេ
បើអ្នកមិនបើកគម្របវា។ កុំព្យូទ័រត្រូវការក្បួនដោះស្រាយ
-
និងកម្មវិធី ដើម្បីបង្ហាញផ្លូវឱ្យពួកវាអាចធ្វើរឿងណាមួយបាន
ខណៈដែលយើងអាចធ្វើរឿងនោះបានដោយមិនបាច់គិតច្រើន។
-
ក្បួនដោះស្រាយ គឺអ្នកកំណត់ថាមានអ្វីដែលនឹងកើតឡើង
ខណៈដែលកម្មវិធី គឺជាពាក្យណែនាំ
-
ដែលផ្ដល់ទៅឱ្យកុំព្យូទ័រ ដើម្បីវាអាចបំពេញកិច្ចការបាន។
ក្បួនដោះស្រាយ ត្រូវបានបកប្រែទៅជា
-
កម្មវិធី មុនពេលកុំព្យូទ័រអាចប្រើវាបាន។
ការបំបែកកិច្ចការមួយទៅជាជំហានៗ
-
អាចជារឿងពិបាកដែរ។ ប៉ុន្តែវាមិនខុសពីការរៀនអ្វីថ្មីទេ
វានឹងកាន់តែងាយស្រួល នៅពេលយើងអនុវត្តវាច្រើនដង។