0:00:05.089,0:00:12.530 មេរៀន​នេះ​ហៅ​ថា ប្រណាំង​គ្រាប់​ឡុកឡាក់។ ស្ទើរតែគ្រប់​គ្នា[br]ចូលចិត្ត​លេង​ហ្គេម​កុំព្យូទ័រ។ តើ​អ្នកធ្លាប់​គិត​ថា 0:00:12.530,0:00:17.640 កម្មវិធី​កុំព្យូទ័រអាចធ្វើ​ឱ្យ​ជំហាន​នីមួយៗ​របស់[br]ហ្គេម ក្លាយ​ទៅ​ជា​កម្មវិធី​មួយ​បាន​ដោយ​របៀប​ណា? 0:00:17.640,0:00:23.860 ជំហាន​ដំបូង​ក្នុង​ការ​បង្កើត​ហ្គេម​កុំព្យូទ័រ និង​ការ​ដោះស្រាយ[br]បញ្ហា​ណាមួយ វា​ត្រូវ​ការ ការគិត និង​ការ​រៀប​ផែនការ។ 0:00:23.860,0:00:29.240 ជំហាន​នៃ​ការ​ដោះស្រាយ​បញ្ហា បង្កើត​បានជា[br]ក្បួន​ដោះស្រាយ ដែល​ជា​ផែនការ​លំដាប់លំដោយ 0:00:29.240,0:00:35.100 សម្រាប់​ការ​ដោះស្រាយ​បញ្ហាមួយ ឬ​ការ​បំពេញ​កិច្ចការ​មួយ។[br]ក្នុង​មេរៀន​នេះ អ្នក​នឹង​ត្រូវ​បង្កើត​ក្បួនដោះស្រាយ​មួយ 0:00:35.100,0:00:41.820 សម្រាប់​ហ្គេម​ប្រណាំង​គ្រាប់ឡុកឡាក់។ អ្នក​នឹង​ត្រូវ​សួរ[br]មិត្តភក្ដិ​ឱ្យ​គេសាក​ល្បង​ផែនការ​នោះ ដើម្បី​មើល​ថា​តើ 0:00:41.820,0:00:47.000 គេ​អាច​លេង​ហ្គេម​តាម​លំដាប់លំដាប់​នោះ​បាន​ឬទេ។ ក្រោយពេល[br]អ្នក​សរសេរ​កម្មវិធី ប្រាកដ​ថា​ជំហាន​ទាំងនោះ​ត្រឹមត្រូវ​ហើយ 0:00:47.000,0:00:51.920 វា​ដល់​ពេល​ត្រូវ​បកប្រែ​ក្បួន​ដោះស្រាយ​នោះ ទៅជា[br]កម្មវិធី​មួយ ដោយ​ប្រើ​ភាសា​ដែល​កុំព្យូទ័រ 0:00:51.920,0:00:58.780 អាច​យល់​បាន។ ស្ទើរគ្រប់យ៉ាង​ដែល​យើង​ធ្វើ​រាល់​ថ្ងៃ​នេះ[br]ត្រូវការ​ក្បួន​ដោះស្រាយ ដែល​ជា​បញ្ជី​នៃ​ជំហានផ្សេងៗ 0:00:58.780,0:01:03.980 ដែល​អ្នក​អាច​ធ្វើ​តាម ដើម្បី​បញ្ចប់​កិច្ចការ​មួយ។ សាក​គិត​អំពី[br]ការ​រៀបចំ​ខ្លួន​ទៅ​សាលា​រៀន ឬ​ការ​ជួបជុំ 0:01:03.980,0:01:10.159 មិត្តភក្ដិ ឬ​ការ​ចម្អិន​ម្ហូប។[br]ដើម្បី​បំពេញ​កិច្ចការ​ទាំង​នោះ អ្នក​ត្រូវ 0:01:10.159,0:01:16.229 បំបែក​វា​ទៅជា​ជំហាន​តូចៗ ហើយ​ពេល​ខ្លះ[br]ជំហាន​នោះ​ត្រូវ​តែមាន​លំដាប់លំដោយ​ទៀត​ផង។ 0:01:16.229,0:01:20.749 ដូចជា​ការ​ធ្វើ​សាំងវ៉ិច។ ទោះយក​គ្រឿងផ្សំ​ណាមួយ[br]ចេញ​ពី​ទូទឹកកក​មុន ​ក៏​មិន​អី​ដែរ។ 0:01:20.749,0:01:26.479 ប៉ុន្តែ​អ្នក​មិន​អាច​លាប​ប៊័រ​សណ្ដែកដី​បាន​ទេ[br]បើ​អ្នក​មិន​បើក​គម្រប​វា។ កុំព្យូទ័រ​ត្រូវការ​ក្បួន​ដោះស្រាយ 0:01:26.479,0:01:31.999 និង​កម្មវិធី ដើម្បី​បង្ហាញ​ផ្លូវ​ឱ្យ​ពួកវា​អាច​ធ្វើ​រឿង​ណា​មួយ​បាន[br]ខណៈ​ដែល​យើង​អាច​ធ្វើ​រឿងនោះ​បាន​ដោយ​មិន​បាច់​គិត​ច្រើន។ 0:01:31.999,0:01:38.369 ក្បួនដោះស្រាយ គឺ​អ្នក​កំណត់​ថា​មាន​អ្វី​ដែល​នឹង​កើត​ឡើង[br]ខណៈ​ដែល​កម្មវិធី គឺជា​ពាក្យណែនាំ 0:01:38.369,0:01:44.709 ដែល​ផ្ដល់​ទៅ​ឱ្យ​កុំព្យូទ័រ ដើម្បី​វា​អាច​បំពេញ​កិច្ចការ​បាន។[br]ក្បួន​ដោះស្រាយ ត្រូវ​បាន​បកប្រែ​ទៅជា 0:01:44.709,0:01:50.989 កម្មវិធី មុន​ពេល​កុំព្យូទ័រ​អាច​ប្រើ​វា​បាន។[br]ការ​បំបែក​កិច្ចការ​មួយ​ទៅ​ជា​ជំហានៗ 0:01:50.989,0:01:57.339 អាច​ជា​រឿងពិបាក​ដែរ។ ប៉ុន្តែ​វា​មិន​ខុស​ពី​ការ​រៀន​អ្វី​ថ្មីទេ[br]វា​នឹង​កាន់តែ​ងាយស្រួល នៅ​ពេល​យើង​អនុវត្ត​វា​ច្រើន​ដង។