1 00:00:05,089 --> 00:00:12,530 មេរៀន​នេះ​ហៅ​ថា ប្រណាំង​គ្រាប់​ឡុកឡាក់។ ស្ទើរតែគ្រប់​គ្នា ចូលចិត្ត​លេង​ហ្គេម​កុំព្យូទ័រ។ តើ​អ្នកធ្លាប់​គិត​ថា 2 00:00:12,530 --> 00:00:17,640 កម្មវិធី​កុំព្យូទ័រអាចធ្វើ​ឱ្យ​ជំហាន​នីមួយៗ​របស់ ហ្គេម ក្លាយ​ទៅ​ជា​កម្មវិធី​មួយ​បាន​ដោយ​របៀប​ណា? 3 00:00:17,640 --> 00:00:23,860 ជំហាន​ដំបូង​ក្នុង​ការ​បង្កើត​ហ្គេម​កុំព្យូទ័រ និង​ការ​ដោះស្រាយ បញ្ហា​ណាមួយ វា​ត្រូវ​ការ ការគិត និង​ការ​រៀប​ផែនការ។ 4 00:00:23,860 --> 00:00:29,240 ជំហាន​នៃ​ការ​ដោះស្រាយ​បញ្ហា បង្កើត​បានជា ក្បួន​ដោះស្រាយ ដែល​ជា​ផែនការ​លំដាប់លំដោយ 5 00:00:29,240 --> 00:00:35,100 សម្រាប់​ការ​ដោះស្រាយ​បញ្ហាមួយ ឬ​ការ​បំពេញ​កិច្ចការ​មួយ។ ក្នុង​មេរៀន​នេះ អ្នក​នឹង​ត្រូវ​បង្កើត​ក្បួនដោះស្រាយ​មួយ 6 00:00:35,100 --> 00:00:41,820 សម្រាប់​ហ្គេម​ប្រណាំង​គ្រាប់ឡុកឡាក់។ អ្នក​នឹង​ត្រូវ​សួរ មិត្តភក្ដិ​ឱ្យ​គេសាក​ល្បង​ផែនការ​នោះ ដើម្បី​មើល​ថា​តើ 7 00:00:41,820 --> 00:00:47,000 គេ​អាច​លេង​ហ្គេម​តាម​លំដាប់លំដាប់​នោះ​បាន​ឬទេ។ ក្រោយពេល អ្នក​សរសេរ​កម្មវិធី ប្រាកដ​ថា​ជំហាន​ទាំងនោះ​ត្រឹមត្រូវ​ហើយ 8 00:00:47,000 --> 00:00:51,920 វា​ដល់​ពេល​ត្រូវ​បកប្រែ​ក្បួន​ដោះស្រាយ​នោះ ទៅជា កម្មវិធី​មួយ ដោយ​ប្រើ​ភាសា​ដែល​កុំព្យូទ័រ 9 00:00:51,920 --> 00:00:58,780 អាច​យល់​បាន។ ស្ទើរគ្រប់យ៉ាង​ដែល​យើង​ធ្វើ​រាល់​ថ្ងៃ​នេះ ត្រូវការ​ក្បួន​ដោះស្រាយ ដែល​ជា​បញ្ជី​នៃ​ជំហានផ្សេងៗ 10 00:00:58,780 --> 00:01:03,980 ដែល​អ្នក​អាច​ធ្វើ​តាម ដើម្បី​បញ្ចប់​កិច្ចការ​មួយ។ សាក​គិត​អំពី ការ​រៀបចំ​ខ្លួន​ទៅ​សាលា​រៀន ឬ​ការ​ជួបជុំ 11 00:01:03,980 --> 00:01:10,159 មិត្តភក្ដិ ឬ​ការ​ចម្អិន​ម្ហូប។ ដើម្បី​បំពេញ​កិច្ចការ​ទាំង​នោះ អ្នក​ត្រូវ 12 00:01:10,159 --> 00:01:16,229 បំបែក​វា​ទៅជា​ជំហាន​តូចៗ ហើយ​ពេល​ខ្លះ ជំហាន​នោះ​ត្រូវ​តែមាន​លំដាប់លំដោយ​ទៀត​ផង។ 13 00:01:16,229 --> 00:01:20,749 ដូចជា​ការ​ធ្វើ​សាំងវ៉ិច។ ទោះយក​គ្រឿងផ្សំ​ណាមួយ ចេញ​ពី​ទូទឹកកក​មុន ​ក៏​មិន​អី​ដែរ។ 14 00:01:20,749 --> 00:01:26,479 ប៉ុន្តែ​អ្នក​មិន​អាច​លាប​ប៊័រ​សណ្ដែកដី​បាន​ទេ បើ​អ្នក​មិន​បើក​គម្រប​វា។ កុំព្យូទ័រ​ត្រូវការ​ក្បួន​ដោះស្រាយ 15 00:01:26,479 --> 00:01:31,999 និង​កម្មវិធី ដើម្បី​បង្ហាញ​ផ្លូវ​ឱ្យ​ពួកវា​អាច​ធ្វើ​រឿង​ណា​មួយ​បាន ខណៈ​ដែល​យើង​អាច​ធ្វើ​រឿងនោះ​បាន​ដោយ​មិន​បាច់​គិត​ច្រើន។ 16 00:01:31,999 --> 00:01:38,369 ក្បួនដោះស្រាយ គឺ​អ្នក​កំណត់​ថា​មាន​អ្វី​ដែល​នឹង​កើត​ឡើង ខណៈ​ដែល​កម្មវិធី គឺជា​ពាក្យណែនាំ 17 00:01:38,369 --> 00:01:44,709 ដែល​ផ្ដល់​ទៅ​ឱ្យ​កុំព្យូទ័រ ដើម្បី​វា​អាច​បំពេញ​កិច្ចការ​បាន។ ក្បួន​ដោះស្រាយ ត្រូវ​បាន​បកប្រែ​ទៅជា 18 00:01:44,709 --> 00:01:50,989 កម្មវិធី មុន​ពេល​កុំព្យូទ័រ​អាច​ប្រើ​វា​បាន។ ការ​បំបែក​កិច្ចការ​មួយ​ទៅ​ជា​ជំហានៗ 19 00:01:50,989 --> 00:01:57,339 អាច​ជា​រឿងពិបាក​ដែរ។ ប៉ុន្តែ​វា​មិន​ខុស​ពី​ការ​រៀន​អ្វី​ថ្មីទេ វា​នឹង​កាន់តែ​ងាយស្រួល នៅ​ពេល​យើង​អនុវត្ត​វា​ច្រើន​ដង។