-
ខ្ញុំឈ្មោះ Jens Bergensten តែភាគច្រើនគេហៅខ្ញុំ Jeb
ខ្ញុំជាអ្នកដឹកនាំក្រុមអ្នកសរសេរកម្មវិធីនៅលើ Minecraft
-
នៅ mojang.com។ ខ្ញុំចាប់ផ្តើមសរសេរប្រូក្រាម
នៅអាយុ១១ ឬ១២ឆ្នាំ ដោយសារតែខ្ញុំចង់
-
បង្កើតហ្គេម។ មិត្តភក្តិរបស់ប៉ាខ្ញុំ បានប្រាប់ខ្ញុំថា
ដើម្បីបង្កើតហ្គេមបាន ខ្ញុំត្រូវ
-
ចេះសរសេរប្រូក្រាម។ នោះ ជាមូលហេតុដែលខ្ញូំចាប់ផ្តើម
ធ្វើវា។ ខ្ញុំចូលចិត្តរចនា និងសិក្សាអំពី
-
បង្គុំនៃរបស់ផ្សេងៗ។ ហើយនោះក៏ជាអ្វីដែលខ្ញុំចូលចិត្ត
អំពី Minecraft។ នៅក្នុងពេលប៉ុន្មានម៉ោង
-
ក្រោយនេះ អ្នកនឹងសិក្សាអំពីមូលដ្ឋានគ្រឹះនៃ
វិទ្យាសាស្ត្រកុំព្យូទ័រ ដោយការសរសេរប្រូក្រាមផ្លាស់ទី Alex ឬ Steve
-
តាមរយៈបំណែកត្រាប់តាមនៅក្នុងពិភព Minecraft។
ការសរសេរប្រូក្រាមជំនាន់មុនច្រើនតែប្រើអក្សរ
-
តែថ្ងៃនេះ យើងនឹងប្រើតាមប្លក់ ដែលជាប្រព័ន្ធមួយប្រើប្រាស់
ប្លក់ ដែលអ្នកអាចចាប់អូស និងលែង
-
ដើម្បីសរសេរប្រូក្រាម។ ដែលតាមពិតទៅ អ្នកកំពុងតែ
សរសេរកូដ JavaScript។ អ្នកនឹងរៀនអំពី
-
អ្វីដែលអ្នកសរសេរប្រូក្រាមកុំព្យូទ័រប្រើរាល់ថ្ងៃ
និងមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រកុំព្យូទ័រ។
-
នៅ Mojang ក៏ប្រើប្រាស់ទម្រង់បែបនេះដែរ
ក្នុងការដំណើរការ Minecraft។ មុននឹងចាប់ផ្តើម
-
អ្នកត្រូវរើសតួអង្គរបស់អ្នកសិន។ ខ្ញុំយក Alex
តោះ! បង្កើតកូដសម្រាប់ប្រូក្រាម ដែលនឹងជួយ
-
នាងឲ្យផ្លាស់ទីនៅលើអេក្រង់។ អេក្រង់របស់អ្នក
ត្រូវបានចែកជា ៣ផ្នែកធំៗ។
-
ខាងឆ្វេង ជា Minecraft play space ដែលជាកន្លែង
ដំណើរការប្រូក្រាម។ ការណែនាំមានសរសេរ
-
នៅខាងក្រោម។ ផ្នែកកណ្តាល ជាប្រអប់ឧបករណ៍
ហើយប្លក់ទំាំងអស់នេះ នឹងបញ្ជា
-
សកម្មភាពរបស់ Alex។ ឯផ្នែកពណ៌ស ខាងស្តាំ
គឺជា work space (កន្លែងប្រតិបត្តិការ)
-
វាជាកន្លែងដែលយើងនឹងបង្កើតប្រូក្រាម។ បើយើង
ទាញប្លក់ moveForward(); មកទីនេះ
-
ហើយចុច Run នោះ Alex នឹងដើរទៅមុខ
១ ប្រឡោះ
-
ចុះបើយើងចង់ធ្វើអ្វីផ្សេងទៀត ក្រោយពេលនាងដើរ
ហើយនោះ? យើងអាចបន្ថែម
-
បន្ថែមប្លក់១ទៀតទៅក្នុងប្រូក្រាម។ ខ្ញុំរើសយក
ប្លក់ turnRight(); ហើយខ្ញុំនឹងទាញវា
-
មកក្រោមប្លក់ moveForward(); រហូតដល់បន្ទាត់
ពណ៌ទឹកក្រូចលេចចេញមក។ រួចហើយខ្ញុំនឹងលែង
-
វា ហើយប្លក់ទាំង២ នឹងឆក់ជាប់គ្នា។ ពេលយើង
ចុច Run ម្តងទៀត Alex នឹងធ្វើសកម្មភាព
-
តាមការបញ្ជាពីលើដល់ក្រោម តាមលំដាប់ក្នុង
workspace។ បើអ្នកចង់លុបចោល
-
ប្លក់ណាមួយ គ្រាន់តែទាញវាមកដាក់ក្នុង
ប្រអប់ឧបករណ៍។ សម្រាប់ការលុបចោលអ្វីដែលអ្នកបានធ្វើ
-
ហើយត្រឡប់ទៅកម្រិតចាប់ផ្តើមវិញ សូមចុច
ប៊ូតុង Stat Over នៅជ្រុងខាងលើខាងស្តាំ
-
នៃ workspace។ ម្យ៉ាងវិញទៀត អ្នកឃើញរូបត្រីកោណ
តូចនៅលើប្លក់នោះទេ?
-
រាល់ពេលដែលអ្នកឃើញវា មានន័យថាអ្នកអាចមាន
ជម្រើសផ្សេងទៀត។ តោះ! ចាប់ផ្តើម
-
សរសេរកូដ!