ខ្ញុំឈ្មោះ Jens Bergensten តែភាគច្រើនគេហៅខ្ញុំ Jeb ខ្ញុំជាអ្នកដឹកនាំក្រុមអ្នកសរសេរកម្មវិធីនៅលើ Minecraft នៅ mojang.com។ ខ្ញុំចាប់ផ្តើមសរសេរប្រូក្រាម នៅអាយុ១១ ឬ១២ឆ្នាំ​ ដោយសារតែខ្ញុំចង់ បង្កើតហ្គេម។ មិត្តភក្តិរបស់ប៉ាខ្ញុំ បានប្រាប់ខ្ញុំថា ដើម្បីបង្កើតហ្គេមបាន ខ្ញុំត្រូវ ចេះសរសេរប្រូក្រាម។ នោះ ជាមូលហេតុដែលខ្ញូំចាប់ផ្តើម ធ្វើវា។ ខ្ញុំចូលចិត្តរចនា និងសិក្សាអំពី បង្គុំនៃរបស់ផ្សេងៗ។ ហើយនោះក៏ជាអ្វីដែលខ្ញុំចូលចិត្ត អំពី Minecraft។​ នៅក្នុងពេលប៉ុន្មានម៉ោង ក្រោយនេះ អ្នកនឹងសិក្សាអំពីមូលដ្ឋានគ្រឹះនៃ វិទ្យាសាស្ត្រកុំព្យូទ័រ ដោយការសរសេរប្រូក្រាមផ្លាស់ទី Alex ឬ Steve តាមរយៈបំណែកត្រាប់តាមនៅក្នុងពិភព Minecraft។ ការសរសេរប្រូក្រាមជំនាន់មុនច្រើនតែប្រើអក្សរ តែថ្ងៃនេះ យើងនឹងប្រើតាមប្លក់ ដែលជាប្រព័ន្ធមួយប្រើប្រាស់ ប្លក់ ដែលអ្នកអាចចាប់អូស និងលែង ដើម្បីសរសេរប្រូក្រាម។ ដែលតាមពិតទៅ អ្នកកំពុងតែ សរសេរកូដ JavaScript។ អ្នកនឹងរៀនអំពី អ្វីដែលអ្នកសរសេរប្រូក្រាមកុំព្យូទ័រប្រើរាល់ថ្ងៃ និងមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រកុំព្យូទ័រ។ នៅ Mojang ក៏ប្រើប្រាស់ទម្រង់បែបនេះដែរ ក្នុងការដំណើរការ Minecraft។ មុននឹងចាប់ផ្តើម អ្នកត្រូវរើសតួអង្គរបស់អ្នកសិន។ ខ្ញុំយក Alex តោះ! បង្កើតកូដសម្រាប់ប្រូក្រាម ដែលនឹងជួយ នាងឲ្យផ្លាស់ទីនៅលើអេក្រង់។ អេក្រង់របស់អ្នក ត្រូវបានចែកជា ៣ផ្នែកធំៗ។ ខាងឆ្វេង ជា Minecraft play space ដែលជាកន្លែង ដំណើរការប្រូក្រាម។ ការណែនាំមានសរសេរ នៅខាងក្រោម។ ផ្នែកកណ្តាល ជាប្រអប់ឧបករណ៍ ហើយប្លក់ទំាំងអស់នេះ នឹងបញ្ជា សកម្មភាពរបស់ Alex។ ឯផ្នែកពណ៌ស​ ខាងស្តាំ គឺជា work space (កន្លែងប្រតិបត្តិការ) វាជាកន្លែងដែលយើងនឹងបង្កើតប្រូក្រាម។ បើយើង ទាញប្លក់ moveForward(); មកទីនេះ ហើយចុច Run នោះ Alex នឹងដើរទៅមុខ ១ ប្រឡោះ ចុះបើយើងចង់ធ្វើអ្វីផ្សេងទៀត ក្រោយពេលនាងដើរ ហើយនោះ? យើងអាចបន្ថែម បន្ថែមប្លក់១ទៀតទៅក្នុងប្រូក្រាម។ ខ្ញុំរើសយក ប្លក់ turnRight(); ហើយខ្ញុំនឹងទាញវា មកក្រោមប្លក់ moveForward(); រហូតដល់បន្ទាត់ ពណ៌ទឹកក្រូចលេចចេញមក។ រួចហើយខ្ញុំនឹងលែង វា ហើយប្លក់ទាំង២ នឹងឆក់ជាប់គ្នា។ ពេលយើង ចុច Run ម្តងទៀត Alex នឹងធ្វើសកម្មភាព តាមការបញ្ជាពីលើដល់ក្រោម តាមលំដាប់ក្នុង workspace។ បើអ្នកចង់លុបចោល ប្លក់ណាមួយ គ្រាន់តែទាញវាមកដាក់ក្នុង ប្រអប់ឧបករណ៍។ សម្រាប់ការលុបចោលអ្វីដែលអ្នកបានធ្វើ ហើយត្រឡប់ទៅកម្រិតចាប់ផ្តើមវិញ សូមចុច ប៊ូតុង Stat Over នៅជ្រុងខាងលើខាងស្តាំ នៃ workspace។ ម្យ៉ាងវិញទៀត អ្នកឃើញរូបត្រីកោណ តូចនៅលើប្លក់នោះទេ? រាល់ពេលដែលអ្នកឃើញវា មានន័យថាអ្នកអាចមាន ជម្រើសផ្សេងទៀត។ តោះ! ចាប់ផ្តើម សរសេរកូដ!