< Return to Video

The Internet: How Search Works

  • 0:03 - 0:05
    អ៊ីនធឺណីត៖ របៀបដែលការស្វែងរកដំណើរការ
  • 0:06 - 0:07
    សួស្តី ខ្ញុំគឺ Jonh
  • 0:07 - 0:10
    ខ្ញុំដឹកនាំ​ក្រុមផ្នែកការស្រាវជ្រាវ
    និង Machine Learning នៅ Google
  • 0:12 - 0:14
    ខ្ញុំគិតថាវាជាគំនិតដ៏អស្ចារ្យ
  • 0:14 - 0:16
    ដែលមនុស្សទូទាំងពិភពលោក
  • 0:16 - 0:19
    ងាកទៅរក Search Engines ដើម្បីរសួរ
    ទាំងសំនួរតិចតួច
  • 0:19 - 0:21
    និងសំណួរសំខាន់ៗខ្លាំង
  • 0:21 - 0:23
    ដូច្នេះ វាជាការទទួលខុសត្រូវដ៏ធំធេង
  • 0:23 - 0:26
    ក្នុងការផ្តល់ចម្លើយដ៏ល្អបំផុតដល់ពួកគេ
    តាមតែយើងអាចធ្វើបាន
  • 0:27 - 0:28
    សួស្តីឈ្មោះខ្ញុំ Akshaya
  • 0:28 - 0:31
    ហើយខ្ញុំធ្វើការនៅ
    ក្រុមស្រាវជ្រាវសម្រាប់ Bing
  • 0:31 - 0:33
    មានពេលជាច្រើនដងហើយដែល
    យើងចាប់ផ្តើម
  • 0:33 - 0:36
    ពិនិត្យទៅលើ បញ្ញាសិប្បនិម្មិត
    និង Machine Learning
  • 0:36 - 0:37
    ប៉ុន្តែយើងត្រូវដោះស្រាយថា
  • 0:37 - 0:39
    តើអ្នកប្រើប្រាស់នឹងប្រើវាយ៉ាងដូចម្ដេច?
  • 0:39 - 0:42
    ពីព្រោះនៅចុងបញ្ចប់
    គឺយើងចង់ធ្វើឱ្យវាមានឥទ្ធិពលទៅដល់សង្គម
  • 0:44 - 0:45
    សាកសួរសំណួរសាមញ្ញមួយ
  • 0:46 - 0:48
    តើត្រូវចំណាយពេលប៉ុន្មានដើម្បី
    ធ្វើដំណើរទៅភពព្រះអង្គារ?
  • 0:49 - 0:51
    តើលទ្ធផលទាំងនេះមកពីណា?
  • 0:51 - 0:54
    ហើយ ហេតុអ្វីបានជាលទ្ធផលខ្លះ
    មានលំដាប់មុនលទ្ធផលមួយផ្សេងទៀត?
  • 0:56 - 0:58
    តោះចូលទៅមើលរបៀបដែលម៉ាស៊ីនស្វែងរក
  • 0:58 - 1:00
    ប្រែក្លាយសំណើរបស់អ្នកឱ្យទៅជាលទ្ធផល
  • 1:00 - 1:03
    រឿងដំបូងដែលអ្នកត្រូវធ្វើ
    ដឹងនោះគឺ នៅពេលដែលអ្នកធ្វើការស្រាវជ្រាវ
  • 1:03 - 1:06
    ម៉ាស៊ីនស្វែងរក មិនបាន
    ចេញទៅរកគេហទំព័រទូទាំងពិភពលោក
  • 1:06 - 1:08
    ដើម្បីដំណើរការស្វែងរក
    តាមពេលវេលាជាក់ស្តែងនោះទេ
  • 1:08 - 1:11
    ហើយនោះ គឺដោយសារតែមាន
    ជាងមួយពាន់លានគេហទំព័រ
  • 1:11 - 1:14
    នៅលើអ៊ីនធឺណិត និងរាប់រយទៀតដែល
    ត្រូវបានគេបង្កើតឡើងជារៀងរាល់នាទី
  • 1:14 - 1:16
    ដូច្នេះប្រសិនបើម៉ាស៊ីនស្វែងរកត្រូវមើលទៅ
  • 1:16 - 1:19
    រាល់គេហទំព័រទាំងអស់ដើម្បីស្វែងរក
    គេហទំព័រមួយដែលអ្នកចង់បាន
  • 1:19 - 1:21
    នោះ វាអាចនឹងត្រូវចំំណាយ
    ពេលរៀងរហូតដើម្បីរកវា
  • 1:21 - 1:23
    ដូច្នេះដើម្បីធ្វើឱ្យការស្វែងរកលឿនជាងមុន
  • 1:23 - 1:25
    ម៉ាស៊ីនស្វែងរកតែងតែធ្វើការស្កេន
    គេហទំព័រទុកជាមុន
  • 1:25 - 1:29
    ដើម្បីកត់ត្រាព័ត៌មានដែលប្រហែលជាអាច
    ជួយអ្នកក្នុងការស្វែងរកនៅពេលក្រោយ
  • 1:29 - 1:30
    តាមវិធីនោះ នៅពេលអ្នកស្វែងរក
  • 1:30 - 1:32
    អំពីការធ្វើដំណើរទៅកាន់ភពព្រះអង្គារ
  • 1:32 - 1:34
    ម៉ាស៊ីនស្វែងរកមានអ្វីដែលវាត្រូវការរួចទៅហើយ
  • 1:34 - 1:37
    ដើម្បីផ្តល់ចម្លើយអោយអ្នក
    ក្នុងពេលវេលាជាក់ស្តែងរួចទៅហើយ
  • 1:37 - 1:38
    នេះជារបៀបដែរវាដំណើរការ
  • 1:38 - 1:42
    អ៊ីនធឺណិត គឺជាគេហទំព័រមួយ
    ដែលភ្ជាប់គ្នាទៅវិញទៅមកដោយ Hyperlinks
  • 1:42 - 1:45
    ម៉ាស៊ីនស្វែងរក ដំណើរការជាប់
    ជានិច្ចនូវកម្មវិធីមួយ
  • 1:45 - 1:46
    ដែលមានឈ្មោះថា Spider
  • 1:46 - 1:48
    ដែលឆ្លងកាត់
    តាមរយៈគេហទំព័រទាំងនេះ
  • 1:48 - 1:49
    ដើម្បីប្រមូលព័ត៌មានអំពីពួកគេ
  • 1:50 - 1:52
    រាល់ពេលរកឃើញ Hyperlink
  • 1:52 - 1:55
    វាតាមគេរហូតដល់វា
    បានទៅដល់ទំព័រទាំងអស់
  • 1:55 - 1:57
    ដែលវាអាចរកបាននៅលើអ៊ីនធឺណិតទាំងមូល
  • 1:57 - 1:59
    សម្រាប់ទំព័រនីមួយៗដែល Spider ចូលមើល
  • 1:59 - 2:02
    វាកត់ត្រាព័ត៌មានទាំងអស់ដែល
    វាអាចត្រូវការសម្រាប់ការស្វែងរក
  • 2:02 - 2:06
    ដោយបន្ថែមវាទៅក្នុងទិន្នន័យ
    មូលដ្ឋានពិសេសមួយ ដែលហៅថា Search Index
  • 2:07 - 2:10
    ឥឡូវយើងត្រលប់ទៅ
    ការស្វែងរកពីដំបូងវិញ
  • 2:10 - 2:12
    ហើយ មើលថាតើយើងអាចរកឃើញ
    របៀបដែលម៉ាស៊ីនស្វែងរក
  • 2:12 - 2:13
    ដំណើរការចេញជាលទ្ធផល
  • 2:14 - 2:15
    នៅពេលអ្នកសួរថា
  • 2:15 - 2:17
    តើប្រើរយៈពេលប៉ុន្មាន
    ដើម្បីធ្វើដំណើរទៅភពព្រះអង្គារ
  • 2:17 - 2:20
    ម៉ាស៊ីនស្វែងនឹងរកក្នុងពាក្យនីមួយៗ
    និងនៅក្នុង​ Search Index
  • 2:20 - 2:22
    ដើម្បីទទួលបានបញ្ជីឈ្មោះ Page​
    ទាំងអស់ភ្លាមៗ
  • 2:22 - 2:23
    នៅលើគេហទំព័រអ៊ីនធឺណីត
  • 2:23 - 2:25
    ដែលមានពាក្យដែលអ្នកបានស្វែងរក
  • 2:25 - 2:27
    ប៉ុន្តែ​​ដោយគ្រាន់តែការស្វែងរកពាក្យទាំងនេះ
  • 2:27 - 2:29
    វាអាចត្រឡប់មកវិញជាមួយរាប់លាន Page
  • 2:29 - 2:31
    ដូច្នេះម៉ាស៊ីនស្វែងរក ចាំបាច់ត្រូវការកំណត់
  • 2:31 - 2:33
    លទ្ធផលដែលល្អបំផុតដើម្បីបង្ហាញអ្នកជាមុន
  • 2:33 - 2:36
    ហើយនេះគឺជាកន្លែងដែលវាពិបាកតាមបន្តិច
    ពីព្រោះម៉ាស៊ីនស្វែងរក
  • 2:36 - 2:38
    ប្រហែលជាត្រូវទាយអ្វីដែលអ្នកកំពុងរកមើល
  • 2:39 - 2:41
    ម៉ាស៊ីនស្វែងរកនីមួយៗ
    ប្រើ Algorithm ផ្ទាល់ខ្លួន
  • 2:41 - 2:43
    ដើម្បីចាត់ចំណាត់ថ្នាក់ Page
  • 2:43 - 2:45
    ដោយផ្អែកលើ​អ្វីដែលវាគិតថាអ្នកចង់បាន
  • 2:45 - 2:47
    ចំណាត់ថ្នាក់នៃក្បួនដោះស្រាយ
    របស់ម៉ាស៊ីនស្វែងរក
  • 2:47 - 2:48
    ប្រហែលអាចពិនិត្យមើល
  • 2:48 - 2:51
    ថាតើពាក្យដែរអ្នកស្វែងរកបង្ហាញ
    ក្នុងចំណងជើងរបស់ Page
  • 2:51 - 2:54
    វាអាចពិនិត្យមើលថាតើ ពាក្យទាំងអស់ដែល
    បង្ហាញនៅជាប់គ្នា​
  • 2:55 - 2:57
    ឬចំនួននៃការគណនាផ្សេងទៀត
  • 2:57 - 2:59
    ដែលជួយឱ្យវាកំណត់បានល្អជាងមុនអំពី
  • 2:59 - 3:01
    Page ណាដែលអ្នកចង់រកមើល
    និងមួយណាដែលអ្នកមិនចង់រក
  • 3:03 - 3:05
    Google បានបង្កើតក្បួនដោះស្រាយ
    ដ៏ល្បីល្បាញបំផុត
  • 3:05 - 3:08
    សម្រាប់ការជ្រើសរើសលទ្ធផលដែលទាក់ទងគ្នាបំផុត
    សម្រាប់ការស្វែងរក
  • 3:08 - 3:10
    ដោយពិចារណា​ លើចំនួនទំព័រគេហទំព័រផ្សេងទៀត
  • 3:10 - 3:12

    ដែលភ្ជាប់ទៅនឹង Page ដែលបានផ្តល់ឱ្យ
  • 3:12 - 3:13
    គំនិតនោះគឺថាប្រសិនបើ
  • 3:13 - 3:16
    ប្រសិនបើ គេហទំព័រជាច្រើនគិតថា
    គេហទំព័រណាមួយគួរឱ្យចាប់អារម្មណ៍
  • 3:16 - 3:18
    វាប្រហែលជាគេហទំព័រ
    អ្នកកំពុងស្វែងរក
  • 3:18 - 3:21
    ក្បួនដោះស្រាយនេះត្រូវបានគេហៅថា
    "ចំណាត់ថ្នាក់ Page''
  • 3:21 - 3:22
    មិនមែនដោយសារវាចំណាត់ថ្នាក់គេហទំព័រទេ
  • 3:23 - 3:25
    ប៉ុន្តែដោយសារតែវាត្រូវបានដាក់ឈ្មោះតាម
    អ្នកបង្កើតគឺ Larry Page
  • 3:25 - 3:27
    ដែលជាស្ថាបនិកម្នាក់របស់ Google
  • 3:28 - 3:31
    ពីព្រោះគេហទំព័រច្រើនតែបង្កើត
    លុយនៅពេលមានអ្នកចូលមើលវា
  • 3:31 - 3:33
    ជនខិលខូចមួយចំនួនតែងតែ
    ព្យាយាមរកវិធី
  • 3:33 - 3:36
    ដើម្បីបន្លំ ជាមួយ Algorithms
    ដូច្នេះ Page របស់ពួកគេ
  • 3:36 - 3:38
    ត្រូវបានបង្ហាញនៅលំដាប់ខ្ពស់ជាង
    នៅក្នុងតារាងលទ្ធផល
  • 3:38 - 3:41
    ម៉ាស៊ីនស្វែងរក តែងតែ
    ធ្វើបច្ចុប្បន្នភាព Algorithms របស់ពួកគេ
  • 3:41 - 3:43
    ដើម្បីការពារគេហទំព័រក្លែងក្លាយ
  • 3:43 - 3:45
    ឬមិនគួរឱ្យទុកចិត្ត ពីការទទួលបានលំដាប់លើគេ
  • 3:45 - 3:47
    ទីបំផុត វាអាស្រ័យលើអ្នកដើម្បីពិនិត្យមើល
  • 3:48 - 3:49
    Page ទាំងដែលមិនគួរឱ្យទុកចិត្ត
  • 3:50 - 3:51
    ដោយមើលអាសយដ្ឋានគេហទំព័រទាំងនោះ
  • 3:51 - 3:53
    ហើយមើលឱ្យប្រាកដថាវាមានប្រភព
    ដែលអាចទុកចិត្តបាន
  • 3:54 - 3:55
    កម្មវិធីស្វែងរកតែងតែវិវត្ត
  • 3:55 - 3:58
    ដើម្បីកែលម្អ​ algorithms
    ដូច្នេះ ពួកគេអាចទទួលបានលទ្ធផលប្រសើរជាង
  • 3:59 - 4:01
    ​ លទ្ធផលដែលលឿន
    ជាងដៃគូប្រកួតប្រជែងរបស់ពួកគេ
  • 4:01 - 4:04
    សព្វថ្ងៃនេះ ម៉ាស៊ីនស្វែងរក​
    ថែមទាំងប្រើព័ត៌មាន
  • 4:04 - 4:05
    ដែលអ្នកមិនបានផ្តល់អោយ
  • 4:05 - 4:08
    ដើម្បីជួយអ្នកកាត់បន្ថយទំហំ
    នៃការស្វែងរករបស់អ្នកផងដែរ
  • 4:08 - 4:10
    ឧទាហរណ៍
    ប្រសិនបើអ្នកបានស្វែងរក ឧទ្យានសត្វឆ្កែ
  • 4:10 - 4:13
    នោះម៉ាស៊ីនស្វែងរកភាគច្រើន
    នឹងផ្តល់ឱ្យអ្នកនូវលទ្ធផល
  • 4:13 - 4:14
    ឧទ្យានសត្វឆ្កែទាំងអស់នៅក្បែរអ្នក
  • 4:14 - 4:16
    ទោះបីជាអ្នកមិនបាន
    វាយបញ្ចូលទីតាំងរបស់អ្នកក៏ដោយ
  • 4:18 - 4:20
    ម៉ាស៊ីនស្វែងរកសម័យថ្មី ក៏យល់
  • 4:20 - 4:22
    ច្រើនជាងពាក្យនៅលើទំព័រផងដែរ
  • 4:22 - 4:25
    ប៉ុន្តែន័យពិតរបស់ពាក្យទាំងនោះ
    ដើម្បីរកអ្វីដែលល្អបំផុត
  • 4:25 - 4:27
    ដែលត្រូវនឹងអ្វីដែលអ្នកកំពុងរក
  • 4:27 - 4:30
    ឧទាហរណ៍ ប្រសិនបើអ្នកស្វែងរក Fast Pitcher
  • 4:30 - 4:32
    វានឹងដឹងថាអ្នក
    ស្វែងរកអត្តពលិកម្នាក់
  • 4:32 - 4:34
    ប៉ុន្តែប្រសិនបើអ្នកស្វែងរក Large Pitcher
  • 4:34 - 4:37
    វានឹងរកជំរើស
    សម្រាប់ផ្ទះបាយរបស់អ្នក
  • 4:38 - 4:42
    ដើម្បីយល់ពីពាក្យបានកាន់តែប្រសើរ
    យើងប្រើវិធីមួយដែលគេហៅថា Machine Learning
  • 4:42 - 4:44
    វាជាប្រភេទបញ្ញាសិប្បនិម្មិត
  • 4:44 - 4:46
    វាអនុញ្ញាតឱ្យ search algorithms ស្វែងរក
  • 4:46 - 4:49
    មិនត្រឹមតែអក្សរនីមួយៗ
    ឬពាក្យនៅក្នុង Page ប៉ុណ្ណោះទេ
  • 4:49 - 4:51
    ប៉ុន្តែយល់ពីមូលដ្ឋាន
    អត្ថន័យនៃពាក្យ
  • 4:54 - 4:56
    អ៊ិនធឺណិតកំពុងរីកចម្រើនយ៉ាងខ្លាំង
  • 4:56 - 4:58
    ប៉ុន្តែប្រសិនបើក្រុមដែលរចនា
  • 4:58 - 5:00
    Machine Learning ធ្វើការងារបានត្រឹមត្រូវ
  • 5:00 - 5:02
    នោះព័ត៌មានដែលអ្នកចង់បាន​
  • 5:02 - 5:05
    គួរតែត្រូវបានរកឃើញដោយគ្រាន់តែវាយ
    តែពីរបីអក្សរតែប៉់ុណ្ណោះ
Title:
The Internet: How Search Works
Description:

more » « less
Video Language:
English
Team:
Code.org
Project:
How Internet Works
Duration:
05:13

Khmer subtitles

Revisions Compare revisions