អ៊ីនធឺណីត៖ របៀបដែលការស្វែងរកដំណើរការ សួស្តី ខ្ញុំគឺ Jonh ខ្ញុំដឹកនាំ​ក្រុមផ្នែកការស្រាវជ្រាវ និង Machine Learning នៅ Google ខ្ញុំគិតថាវាជាគំនិតដ៏អស្ចារ្យ ដែលមនុស្សទូទាំងពិភពលោក ងាកទៅរក Search Engines ដើម្បីរសួរ ទាំងសំនួរតិចតួច និងសំណួរសំខាន់ៗខ្លាំង ដូច្នេះ វាជាការទទួលខុសត្រូវដ៏ធំធេង ក្នុងការផ្តល់ចម្លើយដ៏ល្អបំផុតដល់ពួកគេ តាមតែយើងអាចធ្វើបាន សួស្តីឈ្មោះខ្ញុំ Akshaya ហើយខ្ញុំធ្វើការនៅ ក្រុមស្រាវជ្រាវសម្រាប់ Bing មានពេលជាច្រើនដងហើយដែល យើងចាប់ផ្តើម ពិនិត្យទៅលើ បញ្ញាសិប្បនិម្មិត និង Machine Learning ប៉ុន្តែយើងត្រូវដោះស្រាយថា តើអ្នកប្រើប្រាស់នឹងប្រើវាយ៉ាងដូចម្ដេច? ពីព្រោះនៅចុងបញ្ចប់ គឺយើងចង់ធ្វើឱ្យវាមានឥទ្ធិពលទៅដល់សង្គម សាកសួរសំណួរសាមញ្ញមួយ តើត្រូវចំណាយពេលប៉ុន្មានដើម្បី ធ្វើដំណើរទៅភពព្រះអង្គារ? តើលទ្ធផលទាំងនេះមកពីណា? ហើយ ហេតុអ្វីបានជាលទ្ធផលខ្លះ មានលំដាប់មុនលទ្ធផលមួយផ្សេងទៀត? តោះចូលទៅមើលរបៀបដែលម៉ាស៊ីនស្វែងរក ប្រែក្លាយសំណើរបស់អ្នកឱ្យទៅជាលទ្ធផល រឿងដំបូងដែលអ្នកត្រូវធ្វើ ដឹងនោះគឺ នៅពេលដែលអ្នកធ្វើការស្រាវជ្រាវ ម៉ាស៊ីនស្វែងរក មិនបាន ចេញទៅរកគេហទំព័រទូទាំងពិភពលោក ដើម្បីដំណើរការស្វែងរក តាមពេលវេលាជាក់ស្តែងនោះទេ ហើយនោះ គឺដោយសារតែមាន ជាងមួយពាន់លានគេហទំព័រ នៅលើអ៊ីនធឺណិត និងរាប់រយទៀតដែល ត្រូវបានគេបង្កើតឡើងជារៀងរាល់នាទី ដូច្នេះប្រសិនបើម៉ាស៊ីនស្វែងរកត្រូវមើលទៅ រាល់គេហទំព័រទាំងអស់ដើម្បីស្វែងរក គេហទំព័រមួយដែលអ្នកចង់បាន នោះ វាអាចនឹងត្រូវចំំណាយ ពេលរៀងរហូតដើម្បីរកវា ដូច្នេះដើម្បីធ្វើឱ្យការស្វែងរកលឿនជាងមុន ម៉ាស៊ីនស្វែងរកតែងតែធ្វើការស្កេន គេហទំព័រទុកជាមុន ដើម្បីកត់ត្រាព័ត៌មានដែលប្រហែលជាអាច ជួយអ្នកក្នុងការស្វែងរកនៅពេលក្រោយ តាមវិធីនោះ នៅពេលអ្នកស្វែងរក អំពីការធ្វើដំណើរទៅកាន់ភពព្រះអង្គារ ម៉ាស៊ីនស្វែងរកមានអ្វីដែលវាត្រូវការរួចទៅហើយ ដើម្បីផ្តល់ចម្លើយអោយអ្នក ក្នុងពេលវេលាជាក់ស្តែងរួចទៅហើយ នេះជារបៀបដែរវាដំណើរការ អ៊ីនធឺណិត គឺជាគេហទំព័រមួយ ដែលភ្ជាប់គ្នាទៅវិញទៅមកដោយ Hyperlinks ម៉ាស៊ីនស្វែងរក ដំណើរការជាប់ ជានិច្ចនូវកម្មវិធីមួយ ដែលមានឈ្មោះថា Spider ដែលឆ្លងកាត់ តាមរយៈគេហទំព័រទាំងនេះ ដើម្បីប្រមូលព័ត៌មានអំពីពួកគេ រាល់ពេលរកឃើញ Hyperlink វាតាមគេរហូតដល់វា បានទៅដល់ទំព័រទាំងអស់ ដែលវាអាចរកបាននៅលើអ៊ីនធឺណិតទាំងមូល សម្រាប់ទំព័រនីមួយៗដែល Spider ចូលមើល វាកត់ត្រាព័ត៌មានទាំងអស់ដែល វាអាចត្រូវការសម្រាប់ការស្វែងរក ដោយបន្ថែមវាទៅក្នុងទិន្នន័យ មូលដ្ឋានពិសេសមួយ ដែលហៅថា Search Index ឥឡូវយើងត្រលប់ទៅ ការស្វែងរកពីដំបូងវិញ ហើយ មើលថាតើយើងអាចរកឃើញ របៀបដែលម៉ាស៊ីនស្វែងរក ដំណើរការចេញជាលទ្ធផល នៅពេលអ្នកសួរថា តើប្រើរយៈពេលប៉ុន្មាន ដើម្បីធ្វើដំណើរទៅភពព្រះអង្គារ ម៉ាស៊ីនស្វែងនឹងរកក្នុងពាក្យនីមួយៗ និងនៅក្នុង​ Search Index ដើម្បីទទួលបានបញ្ជីឈ្មោះ Page​ ទាំងអស់ភ្លាមៗ នៅលើគេហទំព័រអ៊ីនធឺណីត ដែលមានពាក្យដែលអ្នកបានស្វែងរក ប៉ុន្តែ​​ដោយគ្រាន់តែការស្វែងរកពាក្យទាំងនេះ វាអាចត្រឡប់មកវិញជាមួយរាប់លាន Page ដូច្នេះម៉ាស៊ីនស្វែងរក ចាំបាច់ត្រូវការកំណត់ លទ្ធផលដែលល្អបំផុតដើម្បីបង្ហាញអ្នកជាមុន ហើយនេះគឺជាកន្លែងដែលវាពិបាកតាមបន្តិច ពីព្រោះម៉ាស៊ីនស្វែងរក ប្រហែលជាត្រូវទាយអ្វីដែលអ្នកកំពុងរកមើល ម៉ាស៊ីនស្វែងរកនីមួយៗ ប្រើ Algorithm ផ្ទាល់ខ្លួន ដើម្បីចាត់ចំណាត់ថ្នាក់ Page ដោយផ្អែកលើ​អ្វីដែលវាគិតថាអ្នកចង់បាន ចំណាត់ថ្នាក់នៃក្បួនដោះស្រាយ របស់ម៉ាស៊ីនស្វែងរក ប្រហែលអាចពិនិត្យមើល ថាតើពាក្យដែរអ្នកស្វែងរកបង្ហាញ ក្នុងចំណងជើងរបស់ Page វាអាចពិនិត្យមើលថាតើ ពាក្យទាំងអស់ដែល បង្ហាញនៅជាប់គ្នា​ ឬចំនួននៃការគណនាផ្សេងទៀត ដែលជួយឱ្យវាកំណត់បានល្អជាងមុនអំពី Page ណាដែលអ្នកចង់រកមើល និងមួយណាដែលអ្នកមិនចង់រក Google បានបង្កើតក្បួនដោះស្រាយ ដ៏ល្បីល្បាញបំផុត សម្រាប់ការជ្រើសរើសលទ្ធផលដែលទាក់ទងគ្នាបំផុត សម្រាប់ការស្វែងរក ដោយពិចារណា​ លើចំនួនទំព័រគេហទំព័រផ្សេងទៀត ដែលភ្ជាប់ទៅនឹង Page ដែលបានផ្តល់ឱ្យ គំនិតនោះគឺថាប្រសិនបើ ប្រសិនបើ គេហទំព័រជាច្រើនគិតថា គេហទំព័រណាមួយគួរឱ្យចាប់អារម្មណ៍ វាប្រហែលជាគេហទំព័រ អ្នកកំពុងស្វែងរក ក្បួនដោះស្រាយនេះត្រូវបានគេហៅថា "ចំណាត់ថ្នាក់ Page'' មិនមែនដោយសារវាចំណាត់ថ្នាក់គេហទំព័រទេ ប៉ុន្តែដោយសារតែវាត្រូវបានដាក់ឈ្មោះតាម អ្នកបង្កើតគឺ Larry Page ដែលជាស្ថាបនិកម្នាក់របស់ Google ពីព្រោះគេហទំព័រច្រើនតែបង្កើត លុយនៅពេលមានអ្នកចូលមើលវា ជនខិលខូចមួយចំនួនតែងតែ ព្យាយាមរកវិធី ដើម្បីបន្លំ ជាមួយ Algorithms ដូច្នេះ Page របស់ពួកគេ ត្រូវបានបង្ហាញនៅលំដាប់ខ្ពស់ជាង នៅក្នុងតារាងលទ្ធផល ម៉ាស៊ីនស្វែងរក តែងតែ ធ្វើបច្ចុប្បន្នភាព Algorithms របស់ពួកគេ ដើម្បីការពារគេហទំព័រក្លែងក្លាយ ឬមិនគួរឱ្យទុកចិត្ត ពីការទទួលបានលំដាប់លើគេ ទីបំផុត វាអាស្រ័យលើអ្នកដើម្បីពិនិត្យមើល Page ទាំងដែលមិនគួរឱ្យទុកចិត្ត ដោយមើលអាសយដ្ឋានគេហទំព័រទាំងនោះ ហើយមើលឱ្យប្រាកដថាវាមានប្រភព ដែលអាចទុកចិត្តបាន កម្មវិធីស្វែងរកតែងតែវិវត្ត ដើម្បីកែលម្អ​ algorithms ដូច្នេះ ពួកគេអាចទទួលបានលទ្ធផលប្រសើរជាង ​ លទ្ធផលដែលលឿន ជាងដៃគូប្រកួតប្រជែងរបស់ពួកគេ សព្វថ្ងៃនេះ ម៉ាស៊ីនស្វែងរក​ ថែមទាំងប្រើព័ត៌មាន ដែលអ្នកមិនបានផ្តល់អោយ ដើម្បីជួយអ្នកកាត់បន្ថយទំហំ នៃការស្វែងរករបស់អ្នកផងដែរ ឧទាហរណ៍ ប្រសិនបើអ្នកបានស្វែងរក ឧទ្យានសត្វឆ្កែ នោះម៉ាស៊ីនស្វែងរកភាគច្រើន នឹងផ្តល់ឱ្យអ្នកនូវលទ្ធផល ឧទ្យានសត្វឆ្កែទាំងអស់នៅក្បែរអ្នក ទោះបីជាអ្នកមិនបាន វាយបញ្ចូលទីតាំងរបស់អ្នកក៏ដោយ ម៉ាស៊ីនស្វែងរកសម័យថ្មី ក៏យល់ ច្រើនជាងពាក្យនៅលើទំព័រផងដែរ ប៉ុន្តែន័យពិតរបស់ពាក្យទាំងនោះ ដើម្បីរកអ្វីដែលល្អបំផុត ដែលត្រូវនឹងអ្វីដែលអ្នកកំពុងរក ឧទាហរណ៍ ប្រសិនបើអ្នកស្វែងរក Fast Pitcher វានឹងដឹងថាអ្នក ស្វែងរកអត្តពលិកម្នាក់ ប៉ុន្តែប្រសិនបើអ្នកស្វែងរក Large Pitcher វានឹងរកជំរើស សម្រាប់ផ្ទះបាយរបស់អ្នក ដើម្បីយល់ពីពាក្យបានកាន់តែប្រសើរ យើងប្រើវិធីមួយដែលគេហៅថា Machine Learning វាជាប្រភេទបញ្ញាសិប្បនិម្មិត វាអនុញ្ញាតឱ្យ search algorithms ស្វែងរក មិនត្រឹមតែអក្សរនីមួយៗ ឬពាក្យនៅក្នុង Page ប៉ុណ្ណោះទេ ប៉ុន្តែយល់ពីមូលដ្ឋាន អត្ថន័យនៃពាក្យ អ៊ិនធឺណិតកំពុងរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែប្រសិនបើក្រុមដែលរចនា Machine Learning ធ្វើការងារបានត្រឹមត្រូវ នោះព័ត៌មានដែលអ្នកចង់បាន​ គួរតែត្រូវបានរកឃើញដោយគ្រាន់តែវាយ តែពីរបីអក្សរតែប៉់ុណ្ណោះ