តើជំងឺមហារីកឈាមជាអ្វី?
-
0:07 - 0:09ទោះវេជ្ជសាស្រ្តមានការជឿនលឿនក្តី
-
0:09 - 0:14ជំងឺមហារីកនៅតែជាជំងឺកាចសាហាវដែលគ្មានអ្នកជំងឺណាចង់លឺ។
-
0:14 - 0:18មូលហេតុដែលធ្វើអោយពិបាកព្យាបាលជំងឺនេះគឺដោយសារវាមិនមែនជាជំងឺតែមួយមុខឡើយ
-
0:18 - 0:24វាជាក្រុមជំងឺដែលមានជាង១០០មុខ ហើយកើតលើកោសិកាប្រភេទផ្សេងៗគ្នា។
-
0:24 - 0:26មានប្រភេទមហារីកមួយដែលមានលក្ខណៈអាក្រក់ខុសគេព្រោះ
-
0:26 - 0:30វាកើតឡើងលើក្មេងៗច្រើនជាងមហារីកណាទាំងអស់។
-
0:30 - 0:32នោះគឺមហារីកឈាម (ឈាមសសុីឈាមក្រហម)។
-
0:32 - 0:36ដែលជាមហារីកដែលចាប់ផ្តើមនៅលើកោសិកាដើមដែលមានក្នុងខួរឆ្អឹង។
-
0:36 - 0:38កោសិកាដើមប្រៀបដូចជាទារក
-
0:38 - 0:42មិនទាន់ពេញវ័យ តែមានសក្តានុពលខ្លាំង។
-
0:42 - 0:45កោសិកាដើមជាច្រើនធ្វើឯកទេសកម្មហើយក្លាយជាកោសិកានៃសរីរាង្គ
-
0:45 - 0:48ដូចជាថ្លើម ខួរក្បាល និងបេះដូង។
-
0:48 - 0:49ប៉ុន្តែនៅក្នុងជាលិកាខ្លះ
-
0:49 - 0:53ពួកវាអាចចែកខ្លួននិងរក្សាភាពជាកោសិកាដើម
-
0:53 - 0:57រហូតដល់ពេញវ័យដើម្បីអាចផលិតកោសិកាថ្មី
-
0:57 - 0:59គ្រប់គ្រាន់សំរាប់តំរូវការរបស់រាងកាយ។
-
0:59 - 1:02ឧទាហរណ៍ដូចជា ខួរឆ្អឹង
-
1:02 - 1:06ដែលនៅទីនេះហើយ កោសិកាដើមធ្វើឯកទេសកម្មទៅជាកោសិកាឈាមជាច្រើនប្រភេទ
-
1:06 - 1:08ដែលរួមមានកោសិកាឈាមស
-
1:08 - 1:10ដែលដឹកនាំអុកសុីសែនពីសួតទៅជាលិកាផ្សេងៗ
-
1:10 - 1:15ប្លាកែតដែលជួយក្នុងកំណកឈាមតាមរយៈការបិទភ្ជិតសរសៃឈាមដែលខូច
-
1:15 - 1:16ហើយនិងកោសិកាឈាមស
-
1:16 - 1:20ដែលជាអ្នកយាមល្បាត ការពារសារពាង្គកាយទល់អ្នកឈ្លានពាន
-
1:20 - 1:22ពេលខ្លះ បញ្ហាអាចកើតឡើង
-
1:22 - 1:25នៅពេលដែលកោសិកាដើមធ្វើឯកទេសកម្ម
-
1:25 - 1:29ហើយមុយតាស្យុងកើតមានឡើងនៅលើADNរបស់កោសិកា។
-
1:29 - 1:32ធម្មតាកោសិកាដែលមានADNខុសធម្មតានឹងធ្វើអត្តឃាត
-
1:32 - 1:35ប៉ុន្តែកោសិកាដែលខូចខ្លះមិនធ្វើអត្តឃាតឡើយ
-
1:35 - 1:40ហើយវាធ្វើចំណែកខ្លួនតាមអំពើចិត្ត ទោះជាវាបាត់បង់មុខងារក្តី។
-
1:40 - 1:42យើងហៅកោសិកាទាំងនេះថាជាកោសិកាមហារីក។
-
1:42 - 1:47គេមិនទាន់ច្បាស់នៅឡើយថាហេតុអ្វី មហារីកឈាមស ច្រើនកើតតែលើក្មេង
-
1:47 - 1:49ប៉ុន្តែហេតុផលមួយគឺប្រហែលដោយសារ
-
1:49 - 1:53ជំងឺនេះកើតដោយការប្រែប្រួលតែ១រឺ២នៃADN
-
1:53 - 1:56ដោយឡែកមហារីកភាគច្រើនទាល់តែមានការប្រែប្រួលច្រើន
-
1:56 - 2:01ដែលធ្វើអោយមហារីកឈាមសលេចឡើងលឿនជាមហារីកផ្សេងទៀត។
-
2:01 - 2:05លើសពីនេះ ការប្រែប្រួលADNខ្លះអាចកើតនៅក្នុងកោសិកាឈាមស
-
2:05 - 2:07ក្នុងពេលទារកក្នុងផ្ទៃកំពុងលូតលាស់
-
2:07 - 2:09ដែលធ្វើអោយហនិភ័យនៃមហារីកឈាមសកាន់តែកើនឡើង។
-
2:09 - 2:12ទោះបីជាមហារីកនេះប៉ះពាល់ក្មេងៗច្រើនជាមហារីកផ្សេងក្តី
-
2:12 - 2:16យើងឃើញថាជាទូទៅ អ្នកជំងឺនេះភាគច្រើនជាមនុស្សពេញវ័យ។
-
2:16 - 2:21នៅពេលដែលមហារីកឈាមសកើតឡើង កោសិកាខូចនោះនឹងបង្កើនចំនួនក្នុងខួរឆ្អឹង
-
2:21 - 2:25រហូតដែលវាប្រើប្រាស់ទីកន្លែងនិងធនធានអស់។
-
2:25 - 2:27នៅពេលដែលខួរឆ្អឹងមិនអាចផលិត
-
2:27 - 2:29កោសិកាឯកទេសតាមចំនួនដែលត្រូវការរបស់រាងកាយ
-
2:29 - 2:31ឈាមនឹងខ្សោះ។
-
2:31 - 2:32ការខ្វះឈាមក្រហម
-
2:32 - 2:35មានន័យថាសាច់ដុំមិនអាចទទួលបានអុកសុីសែនគ្រប់គ្រាន់
-
2:35 - 2:39ការខ្វះប្លាកែតនាំអោយខ្វះអ្នកជួយទប់ឈាប
-
2:39 - 2:43ហើយការខ្វះឈាមក្រហមមានន័យថាប្រព័ន្ធស៊ាំត្រូវខូចខាត
-
2:43 - 2:45ធ្វើអោយមានហនិភ័យនៃការបង្ករោគកើនឡើង។
-
2:45 - 2:47ដើម្បីធ្វើឈាមមានមុខងារធម្មតាវិញ
-
2:47 - 2:50កោសិកាឈាមមហារីកត្រូវតែលុបបំបាត់។
-
2:50 - 2:52ប៉ុន្តែដោយសារកោសិកាឈាមមហារីកមិនមែនជាដុំសាច់
-
2:52 - 2:54គេមិនអាចវះកាត់យកវាចេញឡើយ។
-
2:54 - 2:59ជំនួសវិញ កោសិកាមហារីកត្រូវបានសំលាប់តាមរយៈវិធីសាស្រ្តព្យាបាលផ្សេងៗ
-
2:59 - 3:00ដែលក្នុងនោះមានការព្យាបាលតាមគីមី(Chemotherapy)
-
3:00 - 3:05ការផ្សំរវាងឱសថដែលអាចសំលាប់កោសិកាមហារីក។
-
3:05 - 3:08ជាអកុសល ឱសថរបៀបនេះក៏អាចសំលាប់កោសិកាធម្មតាផងដែរ
-
3:08 - 3:11ដូចជាកោសិកាសក់ និងពោះវៀន។
-
3:11 - 3:14ហើយពេលខ្លះកំរិតប្រើខ្ពស់ពេក
-
3:14 - 3:17រហូតដល់វាអាចសំលាប់កោសិកាខួរឆ្អឹង
-
3:17 - 3:19រួមទាំងកោសិកាដើមផង។
-
3:19 - 3:24នៅពេលដែលរឿងនេះកើតឡើង ខ្លួនយើងនឹងមិនអាចផលិតកោសិកាឈាមថ្មីដោយខ្លួនឯងទៀតបានឡើយ។
-
3:24 - 3:28សំណាងល្អ កោសិកាដើមអាចរកបានពីខាងក្រៅ
-
3:28 - 3:30គឺពីអ្នកដែលអាចបរិច្ចាក។
-
3:30 - 3:33ក្រោយពេលកោសិកាដើមត្រូវបានដាក់អោយអ្នកជំងឺ
-
3:33 - 3:36វានឹងបង្កើនចំនួនក្នុងខួរឆ្អឹងនិងបង្កើតជាឈាម។
-
3:36 - 3:39ទោះជាយ៉ាងនេះក្តី ការដាក់កោសិកាដើមគឺជាការលំបាក
-
3:39 - 3:43ដែលត្រូវការភាពត្រូវគ្នានៃប្រព័ន្ធស៊ាំរបស់អ្នកទទួលនិងអ្នកបរិច្ចាក
-
3:43 - 3:47ដើម្បីជៀសវាងកុំអោយកោសិកាដែលដាក់វាយប្រហារកោសិកាអ្នកជំងឺ
-
3:47 - 3:48ដូចជាប្រព័ន្ធស៊ាំវាយប្រហារមេរោគ។
-
3:48 - 3:50ខុសពីការបញ្ចូលឈាម
-
3:50 - 3:52កោសិកាដើមមានប្រភេទHLA រាប់ពាន់
-
3:52 - 3:57ហើយសូម្បីបងប្អូនបង្កើតក៏ប្រហែលមិនមានកោសិកាដើមត្រូវគ្នាដែរ។
-
3:57 - 4:00បើសិនជាករណីនេះកើតឡើង ការស្រាវជ្រាវរកអ្នកបរិច្ចាកនឹងត្រូវផ្អែកលើទិន្នន័យ
-
4:00 - 4:05ដែលមានពត៌មានអំពីសែនរបស់អ្នកស្ម័គ្រចិត្តបរិច្ចាក។
-
4:05 - 4:07កាលណាមានចំនួនអ្នកបរិច្ចាកកាន់តែច្រើន
-
4:07 - 4:12ចំនួនជីវិតដែលគេអាចសង្រ្គោះក៏កាន់តែច្រើន។
-
4:12 - 4:17ជំងឺមហារីកឈាមសជាជំងឺគួរអោយខ្លាច ប៉ុន្តែយើងនៅមានសង្ឃឹម។
- Title:
- តើជំងឺមហារីកឈាមជាអ្វី?
- Description:
-
សូមមើលមេរៀនពេញ: http://ed.ted.com/lessons/what-is-leukemia-danilo-allegra-and-dania-puggioni
កោសិកាដើមដែលមាននៅក្នុងខួរឆ្អឹងមានសារៈសំខាន់ណាស់សំរាប់សុខភាពពីព្រោះវាជាកោសិកាដែលខ្លួនយើងត្រូវការដើម្បផលិតជាកោសិកាឈាមថ្មីដែលទ្រទ្រង់និងការពារជីវិតរបស់យើង។ នៅពេលដែលការធ្វើឯកទេសកម្មនៃកោសិកាដើមមានបញ្ហា មុយតាស្យុងអាចបណ្តាលអោយកោសិកាចែកខ្លួនដោយគ្មានការគ្រប់គ្រង បង្កើតជាមហារីកឈាម។ Danilo Allegra និង Dania Puggioni ពន្យល់ពីរបៀបដែលជំងឺនេះកើតឡើង និងការព្យាបាលដែលផ្តល់អោយអ្នកដែលកើតជំងឺនេះមាននូវសង្ឃឹម។
មេរៀនផលិតដោយ Danilo Allegra និង Dania Puggioni,
គំនូរជីវចលផលិតដោយ Zedem Media. - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 04:33
TED Translators admin approved Khmer subtitles for What is leukemia? - Danilo Allegra and Dania Puggioni | ||
Daro Rous accepted Khmer subtitles for What is leukemia? - Danilo Allegra and Dania Puggioni | ||
Sinet SEM edited Khmer subtitles for What is leukemia? - Danilo Allegra and Dania Puggioni | ||
Sinet SEM edited Khmer subtitles for What is leukemia? - Danilo Allegra and Dania Puggioni |