< Return to Video

AI: What is Machine Learning?

  • 0:08 - 0:12
    ខ្ញុំឈ្មោះ Ale Flores ហើយ
    ខ្ញុំជាអ្នកគ្រប់គ្រងផលិតផល នៅ Alexa
  • 0:12 - 0:15
    ខ្ញុំឈ្មោះវេជ្ជបណ្ឌិត Chelsea Haupt
    ខ្ញុំធ្វើការនៅវិទ្យាស្ថាន Allen សម្រាប់បញ្ញាសិប្បនិម្មិត
  • 0:15 - 0:20
    ហើយខ្ញុំធ្វើការលើ ការសិក្សាស្វែងរកដែល
    ដំណើរការដោយ AI
  • 0:21 - 0:26
    នៅជុំវិញអ្នក, កុំព្យូទ័រទាំងនេះកំពុងបង្កើត
    ការសម្រេចចិត្ត ហើយការសម្រេចចិត្តទាំងនោះមានឥទ្ធិពល
  • 0:26 - 0:31
    លើជីវិតប្រចាំថ្ងៃរបស់អ្នក នៅពេលអ្នកធ្វើការស្វែងរក
    នៅលើអ៊ីនធឺណិត ឬអូសតាមរយៈផ្ទាំងព័ត៌មានរបស់អ្នក
  • 0:31 - 0:34
    កុំព្យូទ័រកំណត់អ្វីដែលអ្នកឃើញ
  • 0:34 - 0:39
    កុំព្យូទ័រអាចស្គាល់មុខរបស់អ្នក និងយល់ពីសំឡេងរបស់អ្នក
  • 0:39 - 0:44
    មិនយូរប៉ុន្មាន ពួកគេនឹងបើកឡាន និងរកឃើញជំងឺ
    ថែមទាំងល្អជាងមនុស្សទៅទៀត
  • 0:44 - 0:47
    ដូច្នេះ តើ​វា​អាច​ទៅ​រួច​ដោយ​របៀប​ណា?
  • 0:48 - 0:53
    អ្នកប្រហែលជាធ្លាប់បានលឺពីអ្វីដែលហៅថា AI ឬបញ្ញាសិប្បនិម្មិត
  • 0:53 - 0:57
    បញ្ញាសិប្បនិមិត្តពិតគឺនៅឆ្ងាយរាប់ទសវត្សរ៍
  • 0:57 - 1:02
    ប៉ុន្តែ​ប្រភេទ AI មាន​នៅ​ទី​នេះ​សព្វ​ថ្ងៃ​ដែល​គេ​ហៅ​ថា Machine Learning
  • 1:02 - 1:05
    វាជាប្រភេទ AI ដែលអ្នកប្រហែលជាធ្វើអន្តរកម្
    មជាមួយជារៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន
  • 1:05 - 1:11
    វាមានឱកាសដើម្បីជួយយើងដោះស្រាយបញ្ហាប្រឈមធំៗមួយចំនួនរបស់ពិភពលោក
  • 1:13 - 1:18
    Machine learning គឺជារបៀបដែលកុំព្យូទ័រស្គាល់គំរូ និងធ្វើការសម្រេចចិត្ត
  • 1:18 - 1:21
    ដោយមិនមានកម្មវិធីច្បាស់លាស់
  • 1:22 - 1:28
    អ្វី​ដែល​គួរ​ឱ្យ​រំភើប​ចិត្ត​នោះ​គឺ​ថា វា​ជា​វិធី​ខុស​គ្នា​ទាំង​ស្រុង​
    ក្នុង​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ជាង
  • 1:28 - 1:30
    អ្វីដែលយើងធ្លាប់ធ្វើពីមុនមក
  • 1:31 - 1:37
    ជាមួយនឹង machine learning ជំនួសឱ្យការសរសេរកម្មវិធីកុំព្យូទ័រមួយជំហានម្តងៗ
  • 1:37 - 1:44
    អ្នកអាចសរសេរកម្មវិធីដើម្បីរៀនដូចដែលអ្នករៀន
    តមរយៈការសាកល្បង, កំហុស និងការអនុវត្តជាច្រើន
  • 1:45 - 1:49
    ការរៀនបានមកពីបទពិសោធន៍ ហើយវាជាការពិតសម្រាប់ machine learning ផងដែរ
  • 1:49 - 1:54
    ក្នុងករណីនេះ "បទពិសោធន៍" មានន័យថាទិន្នន័យច្រើន និងច្រើន
  • 1:54 - 1:58
    Machine learning អាចទទួលយកទិន្នន័យគ្រប់ប្រភេទ៖
  • 1:58 - 2:05
    រូបភាព វីដេអូ សម្លេង ឬ អត្ថបទ ហើយចាប់ផ្តើម
    សម្គាល់គំរូ នៅក្នុងទិន្នន័យនោះ
  • 2:06 - 2:11
    នៅពេលដែលវារៀនស្គាល់គំរូនៅក្នុងទិន្នន័យ
    វាក៏អាចរៀនធ្វើការទស្សន៍ទាយផងដែរ
  • 2:11 - 2:13
    ដោយផ្អែកលើគំរូទាំងនោះ
  • 2:13 - 2:18
    ដូចជាការកត់សម្គាល់ពីភាពខុសគ្នារវាងរូបភាពឡាន និងរូបភាពកង់
  • 2:21 - 2:26
    AI និង machine learning កំពុងដើរតួនាទីកាន់តែធំនៅក្នុងសង្គមទាំងមូល
  • 2:27 - 2:29
    និងកំណត់អនាគតរបស់យើងទាំងអស់គ្នា
  • 2:29 - 2:35
    នោះហើយជាមូលហេតុ ដែលវាមានសារៈសំខាន់ខ្លាំង ក្នុងការរៀនពីរបៀបដែលវាដំណើរការ ដោយមានបទពិសោធន៍ផ្ទាល់
  • 2:35 - 2:39
    អ្នក​រៀបនឹង​ទទួលបាន​ឱកាស​បណ្តុះបណ្តាល​គំរូ​​ machine learning ខ្លួន​របស់អ្នក
  • 2:41 - 2:47
    សូមចាំថា AI គឺដូចជាឧបករណ៍ណាមួយ៖ ដំបូងអ្នកទទួលបានចំណេះដឹង បន្ទាប់មកអ្នកទទួលបានថាមពល!
Title:
AI: What is Machine Learning?
Description:

more » « less
Video Language:
English
Team:
Code.org
Project:
CSF '21-'22
Duration:
02:56

Khmer subtitles

Revisions