0:00:08.300,0:00:11.860 ខ្ញុំឈ្មោះ Ale Flores ហើយ[br]ខ្ញុំជាអ្នកគ្រប់គ្រងផលិតផល នៅ Alexa 0:00:12.500,0:00:15.220 ខ្ញុំឈ្មោះវេជ្ជបណ្ឌិត Chelsea Haupt[br]ខ្ញុំធ្វើការនៅវិទ្យាស្ថាន Allen សម្រាប់បញ្ញាសិប្បនិម្មិត 0:00:15.360,0:00:19.500 ហើយខ្ញុំធ្វើការលើ ការសិក្សាស្វែងរកដែល[br]ដំណើរការដោយ AI 0:00:21.180,0:00:26.020 នៅជុំវិញអ្នក, កុំព្យូទ័រទាំងនេះកំពុងបង្កើត[br]ការសម្រេចចិត្ត ហើយការសម្រេចចិត្តទាំងនោះមានឥទ្ធិពល 0:00:26.020,0:00:31.259 លើជីវិតប្រចាំថ្ងៃរបស់អ្នក នៅពេលអ្នកធ្វើការស្វែងរក [br]នៅលើអ៊ីនធឺណិត ឬអូសតាមរយៈផ្ទាំងព័ត៌មានរបស់អ្នក 0:00:31.260,0:00:34.360 កុំព្យូទ័រកំណត់អ្វីដែលអ្នកឃើញ 0:00:34.360,0:00:39.060 កុំព្យូទ័រអាចស្គាល់មុខរបស់អ្នក និងយល់ពីសំឡេងរបស់អ្នក 0:00:39.060,0:00:44.080 មិនយូរប៉ុន្មាន ពួកគេនឹងបើកឡាន និងរកឃើញជំងឺ [br]ថែមទាំងល្អជាងមនុស្សទៅទៀត 0:00:44.480,0:00:46.900 ដូច្នេះ តើ​វា​អាច​ទៅ​រួច​ដោយ​របៀប​ណា? 0:00:47.520,0:00:52.960 អ្នកប្រហែលជាធ្លាប់បានលឺពីអ្វីដែលហៅថា AI ឬបញ្ញាសិប្បនិម្មិត 0:00:53.320,0:00:56.780 បញ្ញាសិប្បនិមិត្តពិតគឺនៅឆ្ងាយរាប់ទសវត្សរ៍ 0:00:57.200,0:01:01.520 ប៉ុន្តែ​ប្រភេទ AI មាន​នៅ​ទី​នេះ​សព្វ​ថ្ងៃ​ដែល​គេ​ហៅ​ថា Machine Learning 0:01:01.520,0:01:05.360 វាជាប្រភេទ AI ដែលអ្នកប្រហែលជាធ្វើអន្តរកម្[br]មជាមួយជារៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន 0:01:05.360,0:01:10.700 វាមានឱកាសដើម្បីជួយយើងដោះស្រាយបញ្ហាប្រឈមធំៗមួយចំនួនរបស់ពិភពលោក 0:01:12.660,0:01:18.180 Machine learning គឺជារបៀបដែលកុំព្យូទ័រស្គាល់គំរូ និងធ្វើការសម្រេចចិត្ត 0:01:18.180,0:01:21.360 ដោយមិនមានកម្មវិធីច្បាស់លាស់ 0:01:21.820,0:01:27.580 អ្វី​ដែល​គួរ​ឱ្យ​រំភើប​ចិត្ត​នោះ​គឺ​ថា វា​ជា​វិធី​ខុស​គ្នា​ទាំង​ស្រុង​ [br]ក្នុង​ការ​សរសេរ​កម្មវិធី​កុំព្យូទ័រ​ជាង 0:01:27.580,0:01:29.620 អ្វីដែលយើងធ្លាប់ធ្វើពីមុនមក 0:01:31.340,0:01:36.860 ជាមួយនឹង machine learning ជំនួសឱ្យការសរសេរកម្មវិធីកុំព្យូទ័រមួយជំហានម្តងៗ 0:01:37.360,0:01:43.760 អ្នកអាចសរសេរកម្មវិធីដើម្បីរៀនដូចដែលអ្នករៀន [br]តមរយៈការសាកល្បង, កំហុស និងការអនុវត្តជាច្រើន 0:01:44.560,0:01:48.880 ការរៀនបានមកពីបទពិសោធន៍ ហើយវាជាការពិតសម្រាប់ machine learning ផងដែរ 0:01:49.280,0:01:53.700 ក្នុងករណីនេះ "បទពិសោធន៍" មានន័យថាទិន្នន័យច្រើន និងច្រើន 0:01:54.500,0:01:57.560 Machine learning អាចទទួលយកទិន្នន័យគ្រប់ប្រភេទ៖ 0:01:57.560,0:02:04.520 រូបភាព វីដេអូ សម្លេង ឬ អត្ថបទ ហើយចាប់ផ្តើម[br]សម្គាល់គំរូ នៅក្នុងទិន្នន័យនោះ 0:02:06.300,0:02:11.120 នៅពេលដែលវារៀនស្គាល់គំរូនៅក្នុងទិន្នន័យ [br]វាក៏អាចរៀនធ្វើការទស្សន៍ទាយផងដែរ 0:02:11.120,0:02:12.980 ដោយផ្អែកលើគំរូទាំងនោះ 0:02:13.340,0:02:18.420 ដូចជាការកត់សម្គាល់ពីភាពខុសគ្នារវាងរូបភាពឡាន និងរូបភាពកង់ 0:02:20.600,0:02:26.200 AI និង machine learning កំពុងដើរតួនាទីកាន់តែធំនៅក្នុងសង្គមទាំងមូល 0:02:26.640,0:02:29.000 និងកំណត់អនាគតរបស់យើងទាំងអស់គ្នា 0:02:29.000,0:02:34.600 នោះហើយជាមូលហេតុ ដែលវាមានសារៈសំខាន់ខ្លាំង ក្នុងការរៀនពីរបៀបដែលវាដំណើរការ ដោយមានបទពិសោធន៍ផ្ទាល់ 0:02:35.000,0:02:39.000 អ្នក​រៀបនឹង​ទទួលបាន​ឱកាស​បណ្តុះបណ្តាល​គំរូ​​ machine learning ខ្លួន​របស់អ្នក 0:02:40.940,0:02:47.020 សូមចាំថា AI គឺដូចជាឧបករណ៍ណាមួយ៖ ដំបូងអ្នកទទួលបានចំណេះដឹង បន្ទាប់មកអ្នកទទួលបានថាមពល!