-
អ៊ីនធឺណីត៖ សន្តិសុខ
តាមប្រព័ន្ធអ៊ីនធឺណីត និងបទឧក្រិដ្ឋកម្ម
-
សួស្តី! ខ្ញុំឈ្មោះ ជេននី ម៉ាទីន
-
ហើយខ្ញុំគឺជានាយិកានៃការស៊ើបអង្កេតសន្តិសុខ
តាមប្រព័ន្ធអ៊ីនធឺណិតនៅក្រុមហ៊ុន Symantec
-
សព្វថ្ងៃនេះ ការវាយប្រហារតាមប្រព័ន្ធ
អ៊ិនធឺរណីតបង្ករបញ្ហាជាខ្លាំងទៅដល់សង្គម
-
ទាំងបញ្ហាផ្ទាល់ខ្លួន បញ្ហាហិរញ្ញវត្ថុ
និងថែមទាំងបញ្ហាសន្តិសុខជាតិទៀតផង
-
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
រាប់រយលានលេខកាតឥណទានត្រូវបានគេលួច
-
រាប់សិបលានលេខនៃបញ្ជីរសន្តិសុខសង្គម
និងកំណត់ត្រាសុខភាពត្រូវបានធ្វើអោយខូច
-
សូម្បីតែ នុយក្លេអ៊ែរ centrifuges
ក៏ត្រូវបានគេលួចយកព៌ត៍មាន
-
ហើយប្រភេទយន្តហោះគ្មានមនុស្សបើក
ក៏ត្រូវបានគេប្លន់តាមផ្លូវដែរ
-
ទង្វើរទាំងអស់នេះត្រូវបានធ្វើដោយ
ការកេញប្រវេញពីភាពទន់ខ្សោយ
-
ខាងផ្នែក Hardware និងផ្នែក Software
-
ឬជាញឹកញាប់នោះគឺ ដោយការទាញយកប្រយោជន៍ពី
ការសំរេចចិត្តខុសដោយអចេតនា
-
ដែលធ្វើឡើងដោយអ្នកដែលប្រើប្រាស់ Software
ផងដែរ
-
មនុស្សដែរប្រព្រឹត្តបទឧក្រិដ្ឋតាម
ប្រព័ន្ធអ៊ីនធឺណីតទាំងនេះ
-
មិនមែនប្រើប្រវត្តិរូប ឬមានគោលបំណង
តែមួយនោះទេ ពូកគេអាចជានរណាម្នាក់
-
ដែលមានប្រភពមកពីក្រុមភេរវករអន្តរជាតិ
-
ឬក្មេងជំទង់ដែលប្រកួតប្រជែងដើម្បីអួត
គ្នាទៅវិញទៅមក
-
សព្វថ្ងៃនេះ ប្រទេសធំៗបំផុតនៅលើពិភពលោក
-
មិនត្រឹមតែមាន កងទ័ពប្រដាប់អាវុធ
ធម្មតាប៉ុណ្ណោះទេ
-
ប៉ុន្តែក៏មានកងទ័ពផ្នែកអ៊ិនធឺរណែតផងដែរ
-
ជាការពិតណាស់ សង្គ្រាមលោកលើកក្រោយប្រហែលជា
មិនមែនប្រយុទ្ធជាមួយអាវុធបុរាណទេ
-
ដោយការប្រើកុំប្រាស់ព្យូទ័រ
-
ដើម្បីបិទការផ្គត់ផ្គង់ទឹកថ្នាក់ជាតិ
បិទបណ្តាញថាមពល និងប្រព័ន្ធដឹកជញ្ជូនជាដើម
-
សួស្តី, ខ្ញុំឈ្មោះ Parisa
ហើយខ្ញុំជា Google Security Princess
-
ខ្ញុំធ្វើការលើផលិតផលផ្សេងៗគ្នាជាច្រើន
របស់ Google
-
និងប្រើវិធីផ្សេងៗគ្នាជាច្រើន
-
ដើម្បីព្យាយាមធ្វើឱ្យកម្មវិធី Software របស់
យើងកាន់តែមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន
-
ឥឡូវ សូមក្រឡេកមើល
-
ពីរបៀបដែលឧក្រិដ្ឋកម្មតាមប្រព័ន្ថ
អ៊ិនធឺរណីតដំណើរការអំពើរទុច្ចរិតរបស់គេ
-
យើងនឹងរៀនអំពីរ មេរោគក្នុង Software
-
ការវាយប្រហារទៅលើប្រភពសេវា
និងការបោកប្រាស់បន្លំ
-
នៅក្នុងជីវវិទ្យា និង ជីវិត
វីរុស គឺជាធាតុសរីរាង្គដែលឆ្លងតាមរយៈការក្អក
-
កណ្តាស់ ឬទំនាក់ទំនងរាងកាយផ្សេងៗ
-
វីរុសដំណើរការដោយការឆ្លងកោសិកា
បញ្ចូលសម្ភារៈហ្សែនរបស់ពួកគេ
-
និងប្រើកោសិកាទាំងនោះដើម្បីចម្លង
-
ពួកគេអាចធ្វើឱ្យមនុស្សឈឺយ៉ាងខ្លាំង
-
ហើយបន្ទាប់មករាលដាលដល់មនុស្សដទៃទៀត
-
មេរោគកុំព្យូទ័រ
ដំណើរការប្រហាក់ប្រហែលគ្នាដែរ
-
វីរុស គឺជាកម្មវិធីដែលអាចប្រតិបត្តិបាន
-
ដែលជាធម្មតាត្រូវបានតំឡើងដោយអចេតនា
-
និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់
ក៏ដូចជាកុំព្យូទ័ររបស់ពួកគេផងដែរ
-
មេរោគក៏អាចចម្លងខ្លួនវា
ទៅកុំព្យូទ័រផ្សេងទៀតដែរ
-
ហើយ តើមេរោគអាចមាននៅលើកុំព្យូទ័រ
របស់អ្នកយ៉ាងដូចម្តេច?
-
មានវិធីមួយចំនួនដែរអ្នកវាយប្រហារអាចឆ្លងចូល
កុំព្យូទ័ររបស់នរណាម្នាក់បាន
-
ពួកគេប្រហែលជាអាចប្រើវិធីទាក់ចិត្តអោយ
ជនរងគ្រោះចូលដំឡើងកម្មវិធី
-
ដោយការបោកបញ្ឆោតអំពីគោលបំណងរបស់កម្មវិធី
-
ឧទាហរណ៍ដូចជា មេរោគជាច្រើនត្រូវបានក្លែង
ធ្វើជាការធ្វើបច្ចុប្បន្នភាពសុវត្ថិភាព
-
វាអាចទៅរួចផងដែរថាកម្មវិធី Software
នៅលើកុំព្យូទ័ររបស់អ្នកមានភាពងាយរងគ្រោះ
-
ដូច្នេះអ្នកវាយប្រហារអាចតំឡើងដោយខ្លួនឯង
-
ដោយមិនចាំបាច់មានការអនុញ្ញាត
ច្បាស់លាស់ពីរម្ចាស់កុំព្យូទ័រ
-
នៅពេលដែលវីរុសមួយបានចូលទៅក្នុង
កុំព្យូទ័ររបស់អ្នក
-
វាអាចលួច ឬលុបឯកសារណាមួយរបស់អ្នក
-
គ្រប់គ្រងកម្មវិធីផ្សេងៗទៀត
-
ឬអាចអនុញ្ញាតអោយនរណាម្នាក់ដើម្បី
គ្រប់គ្រងកុំព្យូទ័ររបស់អ្នកពីចម្ងាយ
-
ដោយការប្រើប្រាស់មេរោគកុំព្យួទ័រ
-
Hacker អាចលួចចូលទៅក្នុងកុំព្យូទ័រ
រាប់លាននៅទូទាំងពិភពលោក
-
ហើយបន្ទាប់មក ប្រើមេរោគនៅះជាកងទ័ពឌីជីថល
ដែលត្រូវបានគេស្គាល់ថាជាបណ្តាញ
-
ដើម្បីវាយប្រហារ
និងធ្វើអោយខូចគេហទំព័រផ្សេងៗ
-
ការវាយប្រហារប្រភេទនេះ ត្រូវបានគេហៅថា
ការបដិសេធការចែកចាយសេវា
-
ការបដិសេធសេវា គឺកើតឡើងនៅពេលដែលពួកHacker
-
បំផ្លាញ់ចោលគេហទំព័រដែលមានសំណើរច្រើនពេក
-
យើងហៅវាថាជា ការបដិសេធការចែកចាយសេវា
នៅពេលការវាយប្រហារ
-
កើតចេញពីកុំព្យូទ័រជាច្រើនក្នុងពេលតែមួយ
-
គេហទំព័រភាគច្រើនបានត្រៀមខ្លួនដើម្បី
ឆ្លើយតបសំណើរាប់លានក្នុងមួយថ្ងៃ
-
ប៉ុន្តែប្រសិនបើវាឈានទៅដល់សំណើរាប់ពាន់លាន
ឬរាប់ម៉ឺនលានដែលមកពីកន្លែងផ្សេងគ្នា
-
នោះកុំព្យូទ័រនឹងត្រូវផ្ទុកទិន្នន័យលើសលប់
ហើយវានឹងបញ្ឈប់ការឆ្លើយតប
-
ល្បិចមួយទៀតដែលប្រើដោយអ្នកឆបោក
តាមប្រព័ន្ធអ៊ិនធឺរណីត
-
គឺផ្ញើរសារបោកបញ្ឆោតឥតបានការមួយចំនួនធំ
ក្នុងគោលបំណងដើម្បីបញ្ឆោតមនុស្ស
-
ឱ្យចែករំលែកព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន
-
នេះហៅថាការបោកប្រាស់បន្លំ
-
ការបោកប្រាស់បន្លំ គឺកើតឡើងនៅពេលដែល
អ្នកទទួលបានអ៊ីមែលដែលមើលទៅគួរឱ្យទុកចិត្ត
-
ហើយសុំឱ្យអ្នកចូលទៅក្នុងគណនីរបស់អ្នក
ប៉ុន្តែការចុចលើអ៊ីម៉ែល
-
នឹងនាំអ្នកទៅកាន់គេហទំព័រក្លែងក្លាយ
-
ប្រសិនបើអ្នកចុចចូល នោះអ្នកនឹងត្រូវគេ
បោកបញ្ឆោតអោយផ្តល់លេខសំងាត់អោយអ្នកទៅគេ
-
បន្ទាប់មក ពួក Hacker អាចប្រើលិខិតសម្គាល់
គណនីរបស់អ្នកដើម្បីចូលប្រើគណនីពិតរបស់អ្នក
-
ដើម្បីលួចព័ត៌មាន ឬប្រហែលជា
អាចលួចលុយរបស់អ្នកទៀតផង
-
ជាសំណាងល្អ មានក្រុមហ៊ុន អង្គភាពច្បាប់
និងស្ថាប័នរដ្ឋាភិបាលជាច្រើន
-
ដែលធ្វើការដើម្បីជួយឱ្យអ៊ិនធឺរណីត
មានសុវត្ថិភាពជាងមុន
-
ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងនោះ
គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ
-
អ្នកប្រហែលជាគិតថា នៅពេលប្រព័ន្ធកុំព្យូទ័រ
ត្រូវបានគេលួច
-
បញ្ហាគឺឋិតនៅលើរបៀបរៀបចំសុវត្ថិភាព
ឬប្រព័ន្ធ Software
-
ទោះយ៉ាងណាក៏ដោយ 90%នៃករណីប្រព័ន្ធដែរ
ត្រូវបានគេលួចចូល
-
គឺវាមិនមែនដោយសារតែកំហុសសុវត្តិភាពនោះទេ
-
ប៉ុន្តែដោយសារតែកំហុសដ៏សាមញ្ញមួយ
ដែលបង្ករឡើងដោយមនុស្ស
-
វាមានជំហានដែរយើងទាំងអស់គ្នាអាចធ្វើ
ដើម្បីការពារខ្លួនយើង
-
ជាញឹកញាប់ សកម្មភាពរបស់អ្នក
មិនត្រឹមតែប៉ះពាល់
-
ដល់សុវត្ថិភាពនៃទិន្នន័យ
និងកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នកនោះទេ
-
ប៉ុន្តែវាក៏ប៉ះពាល់ដល់សុវត្ថិភាព
របស់អ្នកដ៏ទៃ
-
នៅសាលារៀន កន្លែងធ្វើការ
និងនៅផ្ទះរបស់អ្នកផងដែរ
-
ជាមួយទឹកប្រាក់រាប់ពាន់លាន
ឬ រាប់ម៉ឺនលានដុល្លារពាក់ព័ន្ធ
-
ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺរណែតកាន់តែ
មានភាពឆ្លាតវៃជារៀងរាល់ឆ្នាំ
-
ដូច្នេះហើយ យើងទាំងអស់គ្នា
ត្រូវប្រឹងប្រែងបន្តរទៀត