អ៊ីនធឺណីត៖​ សន្តិសុខ​ តាម​ប្រព័ន្ធ​អ៊ីនធឺណីត និងបទឧក្រិដ្ឋកម្ម សួស្តី!​ ខ្ញុំឈ្មោះ ជេននី ម៉ាទីន​ ហើយខ្ញុំគឺជានាយិកានៃការស៊ើបអង្កេតសន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណិតនៅក្រុមហ៊ុន Symantec សព្វថ្ងៃនេះ ការវាយប្រហារតាមប្រព័ន្ធ អ៊ិនធឺរណីតបង្ករបញ្ហាជាខ្លាំងទៅដល់សង្គម ទាំងបញ្ហាផ្ទាល់ខ្លួន បញ្ហាហិរញ្ញវត្ថុ និងថែមទាំងបញ្ហាសន្តិសុខជាតិទៀតផង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់រយលានលេខកាតឥណទានត្រូវបានគេលួច រាប់សិបលានលេខនៃបញ្ជីរសន្តិសុខសង្គម និងកំណត់ត្រាសុខភាពត្រូវបានធ្វើអោយខូច សូម្បីតែ នុយក្លេអ៊ែរ centrifuges ក៏ត្រូវបានគេលួចយកព៌ត៍មាន ហើយប្រភេទយន្តហោះគ្មានមនុស្សបើក ក៏ត្រូវបានគេប្លន់តាមផ្លូវដែរ ទង្វើរទាំងអស់នេះត្រូវបានធ្វើដោយ ការកេញប្រវេញពីភាពទន់ខ្សោយ ខាងផ្នែក Hardware និងផ្នែក Software​ ឬជាញឹកញាប់នោះគឺ​ ដោយការទាញយកប្រយោជន៍ពី ការសំរេចចិត្តខុសដោយអចេតនា ដែលធ្វើឡើងដោយអ្នកដែលប្រើប្រាស់​ Software ផងដែរ មនុស្សដែរប្រព្រឹត្តបទឧក្រិដ្ឋតាម ប្រព័ន្ធអ៊ីនធឺណីតទាំងនេះ មិនមែនប្រើប្រវត្តិរូប ឬមានគោលបំណង តែមួយនោះទេ ពូកគេអាចជានរណាម្នាក់ ដែលមានប្រភពមកពីក្រុមភេរវករអន្តរជាតិ ឬក្មេងជំទង់ដែលប្រកួតប្រជែងដើម្បីអួត គ្នាទៅវិញទៅមក សព្វថ្ងៃនេះ​ ប្រទេសធំៗបំផុត​នៅលើពិភពលោក មិនត្រឹមតែមាន កងទ័ពប្រដាប់អាវុធ ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែក៏មានកងទ័ពផ្នែកអ៊ិនធឺរណែតផងដែរ ជាការពិតណាស់ សង្គ្រាមលោកលើកក្រោយប្រហែលជា មិនមែនប្រយុទ្ធជាមួយអាវុធបុរាណទេ ដោយការប្រើកុំប្រាស់ព្យូទ័រ ដើម្បីបិទការផ្គត់ផ្គង់ទឹកថ្នាក់ជាតិ បិទបណ្តាញថាមពល និងប្រព័ន្ធដឹកជញ្ជូនជាដើម សួស្តី, ខ្ញុំឈ្មោះ Parisa ហើយខ្ញុំជា Google Security Princess ខ្ញុំធ្វើការលើផលិតផលផ្សេងៗគ្នាជាច្រើន របស់ Google និងប្រើវិធីផ្សេងៗគ្នាជាច្រើន ដើម្បីព្យាយាមធ្វើឱ្យកម្មវិធី Software របស់ យើងកាន់តែមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន ឥឡូវ សូមក្រឡេកមើល ពីរបៀបដែលឧក្រិដ្ឋកម្មតាមប្រព័ន្ថ អ៊ិនធឺរណីតដំណើរការអំពើរទុច្ចរិតរបស់គេ យើងនឹងរៀនអំពីរ មេរោគក្នុង Software ការវាយប្រហារទៅលើប្រភពសេវា និងការបោកប្រាស់បន្លំ​ នៅក្នុងជីវវិទ្យា និង ជីវិត វីរុស គឺជាធាតុសរីរាង្គដែលឆ្លងតាមរយៈការក្អក កណ្តាស់ ឬទំនាក់ទំនងរាងកាយផ្សេងៗ​ វីរុសដំណើរការដោយការឆ្លងកោសិកា បញ្ចូលសម្ភារៈហ្សែនរបស់ពួកគេ និងប្រើកោសិកាទាំងនោះដើម្បីចម្លង ពួកគេអាចធ្វើឱ្យមនុស្សឈឺយ៉ាងខ្លាំង ហើយបន្ទាប់មករាលដាលដល់មនុស្សដទៃទៀត មេរោគកុំព្យូទ័រ ដំណើរការប្រហាក់ប្រហែលគ្នាដែរ វីរុស គឺជាកម្មវិធីដែលអាចប្រតិបត្តិបាន ដែលជាធម្មតាត្រូវបានតំឡើងដោយអចេតនា និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ក៏ដូចជាកុំព្យូទ័ររបស់ពួកគេផងដែរ មេរោគក៏អាចចម្លងខ្លួនវា ទៅកុំព្យូទ័រផ្សេងទៀតដែរ ហើយ តើមេរោគអាចមាននៅលើកុំព្យូទ័រ របស់អ្នកយ៉ាងដូចម្តេច? មានវិធីមួយចំនួនដែរអ្នកវាយប្រហារអាចឆ្លងចូល កុំព្យូទ័ររបស់នរណាម្នាក់បាន ពួកគេប្រហែលជាអាចប្រើវិធីទាក់ចិត្តអោយ ជនរងគ្រោះចូលដំឡើងកម្មវិធី ដោយការបោកបញ្ឆោតអំពីគោលបំណងរបស់កម្មវិធី ឧទាហរណ៍ដូចជា មេរោគជាច្រើនត្រូវបានក្លែង ធ្វើជាការធ្វើបច្ចុប្បន្នភាពសុវត្ថិភាព វាអាចទៅរួចផងដែរថាកម្មវិធី​ Software នៅលើកុំព្យូទ័ររបស់អ្នកមានភាពងាយរងគ្រោះ ដូច្នេះអ្នកវាយប្រហារអាចតំឡើងដោយខ្លួនឯង ដោយមិនចាំបាច់មានការអនុញ្ញាត ច្បាស់លាស់ពីរម្ចាស់កុំព្យូទ័រ នៅពេលដែលវីរុសមួយបានចូលទៅក្នុង កុំព្យូទ័ររបស់អ្នក វាអាចលួច ឬលុបឯកសារណាមួយរបស់អ្នក គ្រប់គ្រងកម្មវិធីផ្សេងៗទៀត ឬអាចអនុញ្ញាតអោយនរណាម្នាក់ដើម្បី គ្រប់គ្រងកុំព្យូទ័ររបស់អ្នកពីចម្ងាយ ដោយការប្រើប្រាស់មេរោគកុំព្យួទ័រ Hacker អាចលួចចូលទៅក្នុងកុំព្យូទ័រ រាប់លាននៅទូទាំងពិភពលោក ហើយបន្ទាប់មក ប្រើមេរោគនៅះជាកងទ័ពឌីជីថល ដែលត្រូវបានគេស្គាល់ថាជាបណ្តាញ ដើម្បីវាយប្រហារ និងធ្វើអោយខូចគេហទំព័រផ្សេងៗ ការវាយប្រហារប្រភេទនេះ ត្រូវបានគេហៅថា ការបដិសេធការចែកចាយសេវា ការបដិសេធសេវា គឺកើតឡើងនៅពេលដែលពួកHacker បំផ្លាញ់ចោលគេហទំព័រដែលមានសំណើរច្រើនពេក យើងហៅវាថាជា ការបដិសេធការចែកចាយសេវា នៅពេលការវាយប្រហារ កើតចេញពីកុំព្យូទ័រជាច្រើនក្នុងពេលតែមួយ គេហទំព័រភាគច្រើនបានត្រៀមខ្លួនដើម្បី ឆ្លើយតបសំណើរាប់លានក្នុងមួយថ្ងៃ ប៉ុន្តែប្រសិនបើវាឈានទៅដល់សំណើរាប់ពាន់លាន ឬរាប់ម៉ឺនលានដែលមកពីកន្លែងផ្សេងគ្នា នោះកុំព្យូទ័រនឹងត្រូវផ្ទុកទិន្នន័យលើសលប់ ហើយវានឹងបញ្ឈប់ការឆ្លើយតប ល្បិចមួយទៀតដែលប្រើដោយអ្នកឆបោក តាមប្រព័ន្ធអ៊ិនធឺរណីត គឺផ្ញើរសារបោកបញ្ឆោតឥតបានការមួយចំនួនធំ ក្នុងគោលបំណងដើម្បីបញ្ឆោតមនុស្ស ឱ្យចែករំលែកព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន នេះហៅថាការបោកប្រាស់បន្លំ ការបោកប្រាស់បន្លំ គឺកើតឡើងនៅពេលដែល អ្នកទទួលបានអ៊ីមែលដែលមើលទៅគួរឱ្យទុកចិត្ត ហើយសុំឱ្យអ្នកចូលទៅក្នុងគណនីរបស់អ្នក ប៉ុន្តែការចុចលើអ៊ីម៉ែល នឹងនាំអ្នកទៅកាន់គេហទំព័រក្លែងក្លាយ ប្រសិនបើអ្នកចុចចូល នោះអ្នកនឹងត្រូវគេ បោកបញ្ឆោតអោយផ្តល់លេខសំងាត់អោយអ្នកទៅគេ បន្ទាប់មក​ ពួក Hacker អាចប្រើលិខិតសម្គាល់ គណនីរបស់អ្នកដើម្បីចូលប្រើគណនីពិតរបស់អ្នក ដើម្បីលួចព័ត៌មាន ឬប្រហែលជា អាចលួចលុយរបស់អ្នកទៀតផង ជាសំណាងល្អ​ មានក្រុមហ៊ុន អង្គភាពច្បាប់ និងស្ថាប័នរដ្ឋាភិបាលជាច្រើន ដែលធ្វើការដើម្បីជួយឱ្យអ៊ិនធឺរណីត មានសុវត្ថិភាពជាងមុន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងនោះ គឺមិនទាន់​គ្រប់គ្រាន់នៅឡើយទេ អ្នកប្រហែលជាគិតថា នៅពេលប្រព័ន្ធកុំព្យូទ័រ ត្រូវបានគេលួច បញ្ហាគឺឋិតនៅលើរបៀបរៀបចំសុវត្ថិភាព ឬប្រព័ន្ធ Software ទោះយ៉ាងណាក៏ដោយ 90%នៃករណីប្រព័ន្ធដែរ ត្រូវបានគេលួចចូល គឺវាមិនមែនដោយសារតែកំហុសសុវត្តិភាពនោះទេ ប៉ុន្តែដោយសារតែកំហុសដ៏សាមញ្ញមួយ ដែលបង្ករឡើងដោយមនុស្ស វាមានជំហានដែរយើងទាំងអស់គ្នាអាចធ្វើ ដើម្បីការពារខ្លួនយើង ជាញឹកញាប់ សកម្មភាពរបស់អ្នក មិនត្រឹមតែប៉ះពាល់ ដល់សុវត្ថិភាពនៃទិន្នន័យ និងកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នកនោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់សុវត្ថិភាព របស់អ្នកដ៏ទៃ នៅសាលារៀន កន្លែងធ្វើការ និងនៅផ្ទះរបស់អ្នកផងដែរ ជាមួយទឹកប្រាក់រាប់ពាន់លាន ឬ រាប់ម៉ឺនលានដុល្លារពាក់ព័ន្ធ ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺរណែតកាន់តែ មានភាពឆ្លាតវៃជារៀងរាល់ឆ្នាំ ដូច្នេះហើយ យើងទាំងអស់គ្នា ត្រូវប្រឹងប្រែងបន្តរទៀត