-
ចំណុចដែលអស្ចារ្យមួយដែលខ្ញុំបានដឹងពីសៀគ្វីគឺ
-
សៀគ្វីគឺជាតម្រងសិល្បៈមួយ។ ប្រសិនបើខ្ញុំមានគំិនិតច្នៃប្រឌិត ដូចនេះខ្ញុំអាចបង្កើតគំិនិតនោះបានដោយការប្រើប្រាស់សៀគ្វី។
-
អញ្ជឹងបើអ្នកមានគំនិតបង្កើតថ្មី,
-
អ្នកអាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីឲ្យគំនិតនោះចេញជារូបរាងនៅខាងក្រៅបាន។
-
រាល់ច្រកចេញឬច្រកចូលរបស់កុំព្យូទ័រគឺជាការជះប្រភេទលទ្ធផលនែការបញ្ជូលព៍ត័មានដែលបញ្ចូលទៅកាន់វា។
-
ដែលតាងដោយ ការបឹទឬក៏បើក នៃស៊ីញ៉ាល់អគ្គីសនី
-
ឬ មួយ(១) នឹង សូន្យ(០)
-
ដើម្បីដំណើរការនូវព៍ត័មានដែលបានបញ្ជូលជាច្រកចូល នឹង បង្កើតនូវព៍ត័មានឲ្យទៅជាច្រកចេញ
-
កុំព្យូទ័រត្រូវការ កែប្រែនិង បញ្ចូលស៊ីញ៉ាល់របស់ច្រកចូល
-
ដើម្បីធ្វើវា, កុំព្យូទ័របានប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិចតូចៗ ដែលបង្កើតបានទៅជាទម្រង់នៃសៀគ្វី។
-
តោះពេលនេះយើងទៅមើលឲ្យកាន់តែច្បាស់នៃរបៀបដែលសៀគ្វីដំណើរការ ដែលតាងដោយ លេខសូន្យ(០) និង លេខមួយ(១)។
-
នេះគឺជាសៀគ្វីដែលសាមញបំផុតមួយ។
-
វាប្រើប្រាស់ស៊ីញ៉ាល់អគ្គីសនី, បឹទ ឬ បើក, បន្ទាប់មកវានិងភ្នាលគ្នា។
-
អញ្ចឹងប្រសិនបើយើងឲ្យតម្លៃស៊ីញ៉ាល់របស់់វាជាលេខមួយ(១) នោះសៀគ្វីនឹងឲ្យលេខសូន្យ(០)មកកាន់់អ្នកវិញ។
-
ហើយប្រសិនបើអ្នកឲ្យសៀគ្វីជាតម្លៃលេខសូន្យ(០), វានឹងចេញជាលេខមួយ(១) វិញ។
-
ស៊ីញ៉ាល់ដែលចូលមិនដូចជាស៊ីញ៉ាល់ដែលចេញនោះទេ។ ដូចនេះគេហៅវាថាជាច្រក NOT.
-
បន្ដុំសៀគ្វីដែលស្មុគស្មាញអាចដាក់ស៊ីញ្ញាល់បានច្រើនបញ្ជូលគ្នា ហើយវាផ្ដល់តម្លៃមួយផ្សេងទៀត។
-
ឧ. សៀគ្វីមួយស៊ីញ៉ាល់មានច្រកចូលពីរ, មួយក្នុងចំណោមពីរមានតម្លៃស៊ីញ៉ាល់់ស្មើនឹងមួយ(១) ឬ សូន្យ(០)។
-
ដូចនេះប្រសិនបើច្រកចូល មានតម្លៃស្មើសូន្យ (០) នោះលទ្ធផលនៃច្រកចេញគឺមានតម្លៃស្មើ សូន្យ(០) ដូចគ្នា។
-
សៀគ្វីមួយនេះនឹងផ្ដល់តម្លៃស្មើមួយ(១)។
-
ប្រសិនបើអ្នកឲ្យច្រកចូលទី១ស្មើមួយ(១)និងច្រកចូលទី២ស្មើមួយនោះច្រកចូលទាំងពីរមានតម្លៃស្មើ១។ យើងហៅវាថា ច្រក AND។
-
មានសៀគ្វីតូចៗបន្ថែមទៀតដែលមានលក្ខណៈជាLogic
-
តាមការភ្ជាប់សៀគ្វីនេះបញ្ចូលគ្នា យើងអាចបង្កើតបានជាសៀគ្វីដែលមានលក្ខណៈសុាំញុាំ។
-
ឧ.អ្នកអាចបញ្ចូលសៀគ្វី ២bitsហៅថា Adder
-
ហើយសៀគ្វី២bitsនោះមាន១និង០ ហើយបើកវាបូកវា។
-
ដូចជា ០+០ = ០,
-
០+១=១, ១+១=២។
-
ត្រូវការច្រកចូល២ពីព្រោះវាមាន២គោលដើម្បីបូក។
-
នៅពេលដែលអ្នកមានadderមួយសម្រាប់adderពីរbits
-
អ្នកអាចគុណវាបញ្ចូលគ្នាពីមួយទៅមួយដើម្បីបានលេខកាន់តែច្រើន.
-
ឧ. នេះគឺជាការបូក៨bitsបញ្ចូលគ្នាដោយ បូកតម្លៃ ២៥ និង ៥០ ចូលគ្នា
-
លេខនីមួយៗតាងដោយ ៨bits, ជាលទ្ធផលយើងមាន១៦ស៊ីញ៉ាល់ខុសគ្នាដែលចូលទៅក្នុងសៀគ្វី
-
សៀគ្វីសម្រាប់៨bits adderមានadderតូចៗជាច្រើននៅក្នុងនោះដែលវាបូកបញ្ចូលគ្នា។
-
សៀគ្វីមានច្រើនប្រភេទហើយក៏មានលក្ខណៈខុសគ្នាដែរ ដូចជាការចែកនឹងការគុណជាដើម។
-
ជារការពិតណាស់, ព័ត៏មានទាំងអស់់ដែលដំណើរការនៅក្នុងកុំព្យូទ័រគីជាការដាក់ operation តូចៗបញ្ចូលគ្នា។
-
operation នីមួយៗដែលធ្វើដោយកុំព្យូទ័រ, ពិតជាមានភាពសាមញ្ញខ្លាំងមែន, វាក៏អាចធ្វើដោយមនុស្សបានដែរ។
-
ប៉ុន្តែការគណនារបស់កុំព្យូទ័រមានល្បឿនលឿនជាង។
-
កាលពីមុន, សៀគ្វីមានទំហំធំហើយ រញ៉េរញ៉ៃ,
-
ហើយ ៨bits adder អាចធំស្មើនឹងទូរទឹកកកទៀត, ហើយវាត្រូវការវាមួយក្នុងការគណនា។
-
ប៉ុន្តែសព្វថ្ងៃ, សៀគ្វីកុំព្យូទ័រ មានទំហំតូចខ្លាំងមែនទែន, ហើយមានល្បឿនលឿនថែមទៀតផង។
-
ហេតុអ្វីបានជាកុំព្យូទ័រតូចសោះមានល្បឿនលឿនម្ល៉េស?
-
ត្រូវហើយ, ពីព្រោះសៀគ្វីកាន់តែតូច, ធ្វើឲ្យចម្ងាយនៃស៊ីញ៉ាល់អគ្គីសនីកាន់តែគៀក។
-
ល្បឿនអគ្គីសនីមានលឿនចង់ស្មើទៅនឹងល្បឿនរបស់ពន្ពឺ។ ដែលនេះហើយជាសៀគ្វីសម័យទំនើបសព្វថ្ងៃនេះអាចធ្វើការគណនាគណិតវិទ្យារហូតដល់ទៅរាប់លានឯណោះ។
-
អញ្ចឹងទោះបីយើងលេងgame, record វីដេអូ ឬការស្វែងយល់អំពី Cosmos,
-
អ្នកអាចធ្វើអ្វីគ្រប់យ៉ាងបានដោយរលូនជាមួយ Technology ដែលមានព័ត៍មានជាច្រើនដើម្បីដំណើរការទៅដោយរលូននិងរហ័ស។
-
ដោយសារតែគ្រឿងតូចៗទាំងនេះទើបបានធ្វើឲ្យ Binary ប្តូរ
-
ទៅជា websites,videos, music, និងgames.
-
មិនតែប៉ុណ្ណោះសៀគ្វីតូចៗទាំងនេះអាចជាយើងពិនិត្យDNA នឹង ព្យាបាលជំងឺទៀតផង។
-
អញ្ចឹងថាតើអ្នកទាំងអស់គ្នានឹងធ្វើយ៉ាងណាជាមួយសៀគ្វីទាំងនេះ?