ចំណុចដែលអស្ចារ្យមួយដែលខ្ញុំបានដឹងពីសៀគ្វីគឺ សៀគ្វីគឺជាតម្រងសិល្បៈមួយ។ ប្រសិនបើខ្ញុំមានគំិនិតច្នៃប្រឌិត ដូចនេះខ្ញុំអាចបង្កើតគំិនិតនោះបានដោយការប្រើប្រាស់សៀគ្វី។ អញ្ជឹងបើអ្នកមានគំនិតបង្កើតថ្មី, អ្នកអាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីឲ្យគំនិតនោះចេញជារូបរាងនៅខាងក្រៅបាន។ រាល់ច្រកចេញឬច្រកចូលរបស់កុំព្យូទ័រគឺជាការជះប្រភេទលទ្ធផលនែការបញ្ជូលព៍ត័មានដែលបញ្ចូលទៅកាន់វា។ ដែលតាងដោយ ការបឹទឬក៏បើក នៃស៊ីញ៉ាល់អគ្គីសនី ឬ មួយ​(១) នឹង សូន្យ(០) ដើម្បីដំណើរការនូវព៍ត័មានដែលបានបញ្ជូលជាច្រកចូល​​ នឹង បង្កើតនូវព៍ត័មានឲ្យទៅជាច្រកចេញ កុំព្យូទ័រត្រូវការ​ កែប្រែនិង បញ្ចូលស៊ីញ៉ាល់របស់ច្រកចូល ដើម្បីធ្វើវា, កុំព្យូទ័របានប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិចតូចៗ ដែលបង្កើតបានទៅជាទម្រង់នៃសៀគ្វី។ តោះពេលនេះយើងទៅមើលឲ្យកាន់តែច្បាស់នៃរបៀបដែលសៀគ្វីដំណើរការ ដែលតាងដោយ លេខសូន្យ(០) និង លេខមួយ(១)។ នេះគឺជាសៀគ្វីដែលសាមញបំផុតមួយ។ វាប្រើប្រាស់ស៊ីញ៉ាល់អគ្គីសនី, បឹទ ឬ បើក, បន្ទាប់មកវានិងភ្នាលគ្នា។ អញ្ចឹងប្រសិនបើយើងឲ្យតម្លៃស៊ីញ៉ាល់របស់់វាជាលេខមួយ(១) នោះសៀគ្វីនឹងឲ្យលេខសូន្យ(០)មកកាន់់អ្នកវិញ។ ហើយប្រសិនបើអ្នកឲ្យសៀគ្វីជាតម្លៃលេខសូន្យ(០), វានឹងចេញជាលេខមួយ(១) វិញ។ ស៊ីញ៉ាល់ដែលចូលមិនដូចជាស៊ីញ៉ាល់ដែលចេញនោះទេ។ ដូចនេះគេហៅវាថាជាច្រក NOT. បន្ដុំសៀគ្វីដែលស្មុគស្មាញអាចដាក់ស៊ីញ្ញាល់បានច្រើនបញ្ជូលគ្នា​ ហើយវាផ្ដល់តម្លៃមួយផ្សេងទៀត។ ឧ. សៀគ្វីមួយស៊ីញ៉ាល់មានច្រកចូល​ពីរ, មួយក្នុងចំណោមពីរមានតម្លៃស៊ីញ៉ាល់់ស្មើនឹងមួយ(១) ឬ សូន្យ(០)។ ដូចនេះប្រសិនបើច្រកចូល មានតម្លៃស្មើសូន្យ (០) នោះលទ្ធផលនៃច្រកចេញគឺមានតម្លៃស្មើ សូន្យ(០) ដូចគ្នា។ សៀគ្វីមួយនេះនឹងផ្ដល់តម្លៃស្មើមួយ(១)។ ប្រសិនបើអ្នកឲ្យច្រកចូលទី១ស្មើមួយ(១)និងច្រកចូលទី២ស្មើមួយនោះច្រកចូលទាំងពីរមានតម្លៃស្មើ១។ យើងហៅវាថា ច្រក AND។ មានសៀគ្វីតូចៗបន្ថែមទៀតដែលមានលក្ខណៈជាLogic តាមការភ្ជាប់សៀគ្វីនេះបញ្ចូលគ្នា យើងអាចបង្កើតបានជាសៀគ្វីដែលមានលក្ខណៈសុាំញុាំ។ ឧ.អ្នកអាចបញ្ចូលសៀគ្វី ២bitsហៅថា Adder ហើយសៀគ្វី២bitsនោះមាន១និង០ ហើយបើកវាបូកវា។ ដូចជា ០+០ = ០, ០+១=១, ១+១=២។ ត្រូវការច្រកចូល២ពីព្រោះវាមាន២គោលដើម្បីបូក។ នៅពេលដែលអ្នកមានadderមួយសម្រាប់adderពីរbits អ្នកអាចគុណវាបញ្ចូលគ្នាពីមួយទៅមួយដើម្បីបានលេខកាន់តែច្រើន. ឧ. នេះគឺជាការបូក៨bitsបញ្ចូលគ្នាដោយ បូកតម្លៃ ២៥ និង ៥០ ចូលគ្នា លេខនីមួយៗតាងដោយ ៨bits, ជាលទ្ធផលយើងមាន១៦ស៊ីញ៉ាល់ខុសគ្នាដែលចូលទៅក្នុងសៀគ្វី សៀគ្វីសម្រាប់៨bits adderមានadderតូចៗជាច្រើននៅក្នុងនោះដែលវាបូកបញ្ចូលគ្នា។ សៀគ្វីមានច្រើនប្រភេទហើយក៏មានលក្ខណៈខុសគ្នាដែរ ដូចជាការចែកនឹងការគុណជាដើម។ ជារការពិតណាស់, ព័ត៏មានទាំងអស់់ដែលដំណើរការនៅក្នុងកុំព្យូទ័រគីជាការដាក់ operation តូចៗបញ្ចូលគ្នា។ operation នីមួយៗដែលធ្វើដោយកុំព្យូទ័រ, ពិតជាមានភាពសាមញ្ញខ្លាំងមែន, វាក៏អាចធ្វើដោយមនុស្សបានដែរ។ ប៉ុន្តែការគណនារបស់កុំព្យូទ័រមានល្បឿនលឿនជាង។ កាលពីមុន, សៀគ្វីមានទំហំធំហើយ រញ៉េរញ៉ៃ, ហើយ ៨bits adder អាចធំស្មើនឹងទូរទឹកកកទៀត, ហើយវាត្រូវការវាមួយក្នុងការគណនា។ ប៉ុន្តែសព្វថ្ងៃ, សៀគ្វីកុំព្យូទ័រ មានទំហំតូចខ្លាំងមែនទែន, ហើយមានល្បឿនលឿនថែមទៀតផង។ ហេតុអ្វីបានជាកុំព្យូទ័រតូចសោះមានល្បឿនលឿនម្ល៉េស? ត្រូវហើយ, ពីព្រោះសៀគ្វីកាន់តែតូច, ធ្វើឲ្យចម្ងាយនៃស៊ីញ៉ាល់អគ្គីសនីកាន់តែគៀក។ ល្បឿនអគ្គីសនីមានលឿនចង់ស្មើទៅនឹងល្បឿនរបស់ពន្ពឺ។ ដែលនេះហើយជាសៀគ្វីសម័យទំនើបសព្វថ្ងៃនេះអាចធ្វើការគណនាគណិតវិទ្យារហូតដល់ទៅរាប់លានឯណោះ។ អញ្ចឹងទោះបីយើងលេងgame, record វីដេអូ ឬការស្វែងយល់អំពី Cosmos, អ្នកអាចធ្វើអ្វីគ្រប់យ៉ាងបានដោយរលូនជាមួយ Technology ដែលមានព័ត៍មានជាច្រើនដើម្បីដំណើរការទៅដោយរលូននិងរហ័ស។ ដោយសារតែគ្រឿងតូចៗទាំងនេះទើបបានធ្វើឲ្យ Binary ប្តូរ ទៅជា websites,videos, music, និងgames. មិនតែប៉ុណ្ណោះសៀគ្វីតូចៗទាំងនេះអាចជាយើងពិនិត្យDNA នឹង ព្យាបាលជំងឺទៀតផង។ អញ្ចឹងថាតើអ្នកទាំងអស់គ្នានឹងធ្វើយ៉ាងណាជាមួយសៀគ្វីទាំងនេះ?