សិក្សាពីចលនាសាលាជើងជាប់ដី
-
0:00 - 0:04ខ្ញុំចង់នាំអ្នកទៅពិភពលោកមួយទៀត។
-
0:04 - 0:06ហើយខ្ញុំចង់ប្រាប់អ្នកអំពី
-
0:06 - 0:10រឿងសេចក្តីស្រលាញ់មួយដែលមានអាយុ៤៥ឆ្នាំ
-
0:10 - 0:13ជាមួយនឹងជនក្រីក្រ,
-
0:13 - 0:16ដែលរស់ជាមួយនឹងចំណូលតិចជាងមួយដុល្លាក្នុងមួយថ្ងៃ។
-
0:18 - 0:22ខ្ញុំបានទៅរៀននៅសាលាដែលសម្រាប់អភិជន, អ្នកវាយឫក,
-
0:22 - 0:26មានតម្លៃថ្លៃនៅក្នុងប្រទេសឥណ្ឌា,
-
0:26 - 0:29ហើយការទៅរៀននោះស្ទើរតែបំផ្លាញខ្ញុំ។
-
0:31 - 0:33គ្រួសាខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអោយខ្ញុំ
-
0:33 - 0:36ក្លាយជាអ្នកការទូត, គ្រូបង្រៀន, វេជ្ជបណ្ឌិត..
-
0:36 - 0:40អ្វីៗទាំងអស់ត្រូវបានរៀបចំទុកសំរាប់ខ្ញុំ។
-
0:40 - 0:43បន្ទាប់មកខ្ញុំមិនចង់លេីកទេតែខ្ញុំបានជាប់ជាជើងឯកថ្នាក់ជាតិខាងកីឡាវាយកូនបាល់ផ្ទប់ជញ្ជាំងឥណ្ឌា
-
0:43 - 0:45បានបីឆ្នាំ
-
0:45 - 0:47(សម្លេងសើច)
-
0:47 - 0:50ពិភពលោកទាំងមូលបានបេីកឱកាសសម្រាប់ខ្ញុំ។
-
0:50 - 0:52អ្វីគ្រប់យ៉ាងគឺបានក្រាលជាព្រំសំរាប់ខ្ញុំដេីរ។
-
0:52 - 0:55ខ្ញុំមិនអាចធ្វើអ្វីខុសទេ។
-
0:55 - 0:57ហើយបន្ទាប់មកខ្ញុំបានគិតដោយចម្ងល់ថា
-
0:57 - 0:59ខ្ញុំចង់ទៅ រស់នៅ និងធ្វើការ
-
0:59 - 1:01ហើយគ្រាន់ចង់ឃើញថាស្ថានភាពនៅក្នុងភូមិយ៉ាងម៉េច។
-
1:01 - 1:03ហេតុនេះហើយនៅឆ្នាំ១៩៦៥,
-
1:03 - 1:07ខ្ញុំបានទៅឃេីញ គ្រោះទុរ្ភិក្សដែលអាក្រក់បំផុតនៅរដ្ឋប៊ីហារ (Bihar) នៅក្នុងប្រទេសឥណ្ឌា,
-
1:07 - 1:10ហើយខ្ញុំបានឃើញគ្រោះអត់ឃ្លាន, ការស្លាប់,
-
1:10 - 1:13របស់ប្រជាជនដោយសារការអត់ឃ្លាន, ជាលើកតំបូងបំផុត។
-
1:13 - 1:16ដែលនាំអោយផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។
-
1:16 - 1:18ខ្ញុំបានត្រឡប់មកផ្ទះវិញ,
-
1:18 - 1:20ប្រាប់ម្តាយរបស់ខ្ញុំថា,
-
1:20 - 1:23«ខ្ញុំចង់រស់នៅនិងធ្វើការនៅក្នុងភូមិ»។
-
1:23 - 1:25គ្រាន់តែឭ, ម្តាយខ្ញុំបានសន្លប់ឈរ។
-
1:25 - 1:28(សម្លេងសើច)
-
1:28 - 1:30«ស្អីគេនេះ?
-
1:30 - 1:33ពិភពលោកទាំងមូលបេីកឱកាសរងចាំកូន, ការងារដ៏ល្អបំផុតរងចាំកូន,
-
1:33 - 1:35ហើយកូនចង់ទៅធ្វើការនៅតាមភូមិ?
-
1:35 - 1:37ម៉ែចង់ដឹងថា, តើឯងកើតអី?»
-
1:37 - 1:39ខ្ញុំបានឆ្លើយថា, «អត់មានកើតអីទេ, ខ្ញុំមានការអប់រំដែលល្អបំផុត។
-
1:39 - 1:41ដែលបង្រៀនអោយខ្ញុំចេះគិត។
-
1:41 - 1:44ហើយខ្ញុំចង់ធ្វេីអ្វីខ្លះសំរាប់ជាការតបស្នង
-
1:44 - 1:46តាមវិធីរបស់ខ្ញុំផ្ទាល់។»
-
1:46 - 1:48«តើឯងចង់ធ្វើអ្វីនៅក្នុងភូមិ?
-
1:48 - 1:50បេីអត់ការងារ, អត់លុយ,
-
1:50 - 1:52អត់សន្តិសុខ, អត់អនាគតផងហ្នឹង។»
-
1:52 - 1:54ខ្ញុំបានឆ្លើយថា, «ខ្ញុំចង់រស់នៅ
-
1:54 - 1:57និង ជីកអណ្តូងជាច្រើនក្នុងរយៈពេល ៥ឆ្នាំ។»
-
1:57 - 1:59«ជីកអណ្តូងជាច្រើនក្នុងរយៈពេល៥ឆ្នាំ?
-
1:59 - 2:02កូនបានទៅរៀននៅសាលា និងមហាវិទ្យាល័យដែលថ្លៃបំផុតនៅប្រទេសឥណ្ឌា
-
2:02 - 2:04ហើយកូនឯងចង់ជីកអណ្តូងអោយបានច្រើនក្នុងរយៈពេល៥ឆ្នាំ?»
-
2:04 - 2:08ម្តាយខ្ញុំគាត់មិនបាននិយាយរកខ្ញុំអស់រយៈពេលយ៉ាងយូរ,
-
2:08 - 2:11ពីព្រោះគាត់បានគិតថាខ្ញុំបានធ្វើអោយគ្រួសារខ្ញុំអស់សង្ឃឹម។
-
2:13 - 2:15ប៉ុន្តែក្រោយមក,
-
2:15 - 2:18ខ្ញុំបានទទួលចំនេះដឹងនិងជំនាញវិសាមញ្ញច្រើនបំផុត
-
2:18 - 2:20ដែលប្រជាក្រីក្រមាន,
-
2:20 - 2:23ដែលមិនធ្លាប់ត្រូវបានបង្ហាញនៅក្នុងសង្គមទូទៅ..
-
2:23 - 2:25មិនត្រូវបានគេដឹងឮ, ទទួលស្គាល់,
-
2:25 - 2:27យកទៅអនុវត្តនៅក្នុងទ្រង់ទ្រាយធំ។
-
2:27 - 2:29ហើយខ្ញុំបានគិតថាខ្ញុំនឹងបើកមហាវិទ្យាល័យជើងជាប់ដី (Barefoot College) ..
-
2:29 - 2:31មហាវិទ្យាល័យសម្រាប់តែអ្នកក្រីក្រប៉ុណ្ណោះ។
-
2:31 - 2:33អ្វីដែលអ្នកក្រីក្រគិតថាសំខាន់
-
2:33 - 2:36នឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងមហាវិទ្យាល័យនេះ។
-
2:37 - 2:39ខ្ញុំបានទៅភូមិនេះជាលើកទី១។
-
2:39 - 2:41ពួកព្រឹទ្ធាចារ្យជាច្រើនបានមកជួបខ្ញុំ
-
2:41 - 2:43ហើយបានសួរខ្ញុំថា, «តើឯងរត់គេចពីប៉ូលីសមែនទេ?»
-
2:43 - 2:45ខ្ញុំបានឆ្លើយថា, «អត់ទេ។»
-
2:45 - 2:48(សម្លេងសើច)
-
2:49 - 2:51«តើឯងប្រលងធ្លាក់មែនទេ?»
-
2:51 - 2:53ខ្ញុំបានឆ្លើយថា, «អត់ទេ។»
-
2:53 - 2:56«តើឯងចូលធ្វើការងាររដ្ឋមិនបានមែនទេ?» ខ្ញុំបានឆ្លើយថា,«អត់ទេ។»
-
2:56 - 2:58«តើអ្នកឯងមកធ្វើអ្វីទីនេះ?»
-
2:58 - 3:00តើហេតុអ្វីបានជាឯងនៅទីនេះ?
-
3:00 - 3:02ប្រព័ន្ធអប់រំនៅឥណ្ឌា
-
3:02 - 3:05សមអោយឯងងាកមើលទៅក្រុង ប៉ារីស និង ញូវដេលី និង ហ្ស៊ូរិច,
-
3:05 - 3:07តើឯងនឹងធ្វើអ្វីនៅក្នុងភូមិនេះ?
-
3:07 - 3:10តើឯងមានបញ្ហាអ្វីដែលមិនអាចប្រាប់ពួកយើងបាន?»
-
3:10 - 3:13ខ្ញុំបានឆ្លើយថា, «អត់ទេ។» ខ្ញុំពិតជាចង់បង្កើតមហាវិទ្យាល័យមួយ
-
3:13 - 3:15សម្រាប់តែអ្នកក្រីក្រ។
-
3:15 - 3:18អ្វីដែលអ្នកក្រីក្រគិតថាសំខាន់នឹងដាក់បញ្ចូលនៅក្នុងសាលានេះ។»
-
3:18 - 3:22ដូច្នេះពួកព្រឹទ្ធាចារ្យបានផ្តល់ដំបូន្មានល្អៗ និង
ជ្រាលជ្រៅខ្លះដល់ខ្ញុំ។ -
3:22 - 3:24ពួកគាត់បាននិយាយថា, «សូម,
-
3:24 - 3:27កុំយកអ្នកណាដែលមានសញ្ញាបត្រ និងគុណវឌ្ឍន៍ស្រាប់
-
3:27 - 3:29ចូលក្នុងសាលារបស់ឯង។»
-
3:29 - 3:32ហេតុនេះហើយវាជាសាលាតែមួយគត់នៅឥណ្ឌា
-
3:32 - 3:35ដែលប្រសិនបើអ្នកមានសញ្ញាបត្របណ្ឌិត ឬ អនុបណ្ឌិត
-
3:35 - 3:37នោះអ្នកមិនត្រូវបានទទួលស្គាល់អោយចូលទេ។
-
3:37 - 3:42អ្នកត្រូវជាមនុស្សដែលគេចវេស ឬ ត្រូវគេបណ្តេញចេញ ឬអ្នកបោះបង់ចោលការសិក្សា
-
3:42 - 3:45ដើម្បីបានចូលរៀននៅសាលារបស់យើង។
-
3:45 - 3:47អ្នកត្រូវតែធ្វើការដោយដៃរបស់អ្នក។
-
3:47 - 3:49អ្នកត្រូវតែមានភាពថ្លៃថ្នូរស្រលាញ់ការងារពលកម្ម។
-
3:49 - 3:52អ្នកត្រូវតែបង្ហាញថាអ្នកមានជំនាញដែលអ្នកអាចផ្តល់ទៅអោយសហគមន៍
-
3:52 - 3:55ហើយផ្តល់សេវាកម្មទៅអោយសហគមន៍។
-
3:55 - 3:58ហេតុនេះយើងបានចាប់ផ្តើមមហាវិទ្យាល័យជើងជាប់ដី
-
3:58 - 4:00ហើយយើងបានកំណត់ឡើងវិញវិជ្ជាជីវៈ។
-
4:00 - 4:02តើនរណាជាអ្នកអាជីព?
-
4:02 - 4:04អ្នកអាជីពគឺជាមនុស្ស
-
4:04 - 4:06ដែលមានសមត្ថភាព,បូកផ្សំនិង
-
4:06 - 4:09ទំនុកចិត្ត និងជំនឿ។
-
4:09 - 4:12អ្នកជំនាញខាងព្យាករណ៍កន្លែងមានទឹកគឺជាមនុស្សអាជីព។
-
4:12 - 4:14ឆ្មបបែបប្រពៃណី
-
4:14 - 4:16គឺជាមនុស្សអាជីព។
-
4:16 - 4:19អ្នកតឆ្អឹងបាក់តាមប្រពៃណីគឺមនុស្សអាជីព។
-
4:19 - 4:21ពួកគេគឺជាមនុស្សអាជីពដែលមាននៅទូទាំងពិភពលោក។
-
4:21 - 4:25អ្នកអាចរកពួកគេឃើញនៅក្នុងភូមិដែលមិនអាចទៅដល់
ជុំវិញពិភពលោក។ -
4:25 - 4:28ហើយយើងបានគិតថាមនុស្សទាំងអស់នេះគួរតែចូលរួមនៅក្នុង
សង្គមទូទៅ -
4:28 - 4:31និងបង្ហាញថាចំណេះដឹង និងជំនាញទាំងឡាយដែលពួកគេមានគឺមាន
-
4:31 - 4:33លក្ខណៈសាកល
-
4:33 - 4:35ដែលត្រូវតែយកមកប្រើប្រាស់, ត្រូវយកមកអនុវត្ត,
-
4:35 - 4:37យកមកបង្ហាញដល់ពិភពនៅខាងក្រៅអោយបានឃេីញ..
-
4:37 - 4:39ថាចំណេះដឹង និងជំនាញទាំងនេះ
-
4:39 - 4:43គឺនៅមានប្រយោជន៍សូម្បីតែសម្រាប់ពេលបច្ចុប្បន្ន។
-
4:43 - 4:45ហេតុនេះសាលាមានដំណើរការ
-
4:45 - 4:49តាមលំនាំជីវិត និងរបៀបនៃការធ្វើការរបស់មហាត្មៈ ហ្គាន់ឌី
-
4:49 - 4:53អ្នកបរិភោគនៅនឹងដី, អ្នកដេកនៅនឹងដី, អ្នកធ្វើការនៅនឹងដី។
-
4:53 - 4:55គ្មានកិច្ចសន្យាសរសេរជាលាយលក្ខណ៍អក្សរ។
-
4:55 - 4:58អ្នកអាចស្នាក់នៅជាមួយខ្ញុំ២០ឆ្នាំ, ហើយចាកចេញថ្ងៃស្អែកក៍បាន។
-
4:58 - 5:01ហើយគ្មាននរណាម្នាក់ដែលអាចទទួលបានប្រាក់ខែច្រើនជាង
១០០ ដុល្លាអាមេរិកក្នុងមួយខែឡើយ។ -
5:01 - 5:04ប្រសិនបើអ្នកមកចង់បានលុយ, សូមកុំមកសាលាជើងជាប់ដី។
-
5:04 - 5:06បេីមកដើម្បីធ្វើការ និងការជំនៈ,
-
5:06 - 5:08អ្នកគួរមកសាលាជើងជាប់ដី។
-
5:08 - 5:11នោះគឺជាកន្លែងដែលយើងចង់អោយអ្នកសាកល្បងគំនិតប្លែកៗខ្លះ។
-
5:11 - 5:13គំនិតអ្វីក៏ដោយដែលអ្នកមាន, មកទីនេះ ហើយសាកល្បងវា។
-
5:13 - 5:15អត់បញ្ហា ប្រសិនបើអ្នកបរាជ័យ។
-
5:15 - 5:18ខូចខាត, របួសស្នាម, អ្នកចាប់ផ្តើមម្តងទៀត។
-
5:18 - 5:21វាជាសាលាតែមួយគត់ដែលគ្រូគឺជាអ្នករៀន
-
5:21 - 5:24ហើយអ្នករៀនគឺជាគ្រូ។
-
5:24 - 5:27ហើយវាក៏ជាសាលាតែមួយគត់ដែលយើងមិនចេញវិញ្ញាបនបត្រ
អោយឡើយ។ -
5:27 - 5:30អ្នកត្រូវបានបញ្ជាក់វិញ្ញាបនបត្រដោយសហគមន៍ដែលដែលអ្នកបំរើ។
-
5:30 - 5:32អ្នកមិនត្រូវការក្រដាស់មួយសន្លឹកដើម្បីព្យួរនៅលើជញ្ជាំង
-
5:32 - 5:35ដើម្បីបង្ហាញថាអ្នកគឺជាវិស្វករឡើយ។
-
5:37 - 5:39ដូច្នេះនៅពេលដែលខ្ញុំបាននិយាយអញ្ចឹង,
-
5:39 - 5:42ពួកគេបាននិយាយថា, «អញ្ចឹងបង្ហាញពួកយើងមកអ្វីដែលអាចធ្វើបាន។ តើអ្នកកំពុងធ្វើអ្វី?
-
5:42 - 5:46នេះគឺថាគ្មានន័យអ្វីទាំងអស់ប្រសិនបើអ្នកមិនអាចបង្ហាញវាអោយឃេីញជាក់ស្តែង»
-
5:46 - 5:49ហេតុនេះហើយ ពួកយើងបានកសាងសាលាជើងជាប់ដីទី១
-
5:49 - 5:52នៅឆ្នាំ១៩៨៦។
-
5:52 - 5:54វាត្រូវបានកសាងដោយស្ថាបត្យករសាលាជើងជាប់ដីចំនួន១២នាក់
-
5:54 - 5:56ដែលមិនចេះអាន និងសរសេរ,
-
5:56 - 5:59កសាងក្នុងតម្លៃ ១,៥០ ដុល្លាក្នុងមួយម៉ែតការ៉េ
-
5:59 - 6:03មនុស្សចំនួន ១៥០នាក់បានរស់នៅទីនោះ, ធ្វើការនៅទីនោះ។
-
6:03 - 6:06ពួកគេបានទទួលពាន់រង្វាន់ស្ថាបត្យកម្មអាហ្គា ខាន
(Aga Khan Award for Architecture) នៅឆ្នាំ២០០២។ -
6:06 - 6:09ប៉ុន្តែក្រោយមកពួកគេត្រូវបានសង្ស័យថាច្បាស់ជាមាន
ស្ថាបត្យករនៅពីក្រោយខ្នងការសាងសង់សាលានេះ។ -
6:09 - 6:11ខ្ញុំបានប្រាប់គេថា, «បាទ, ស្ថាបត្យករបានគូរប្លង់អាគារ,
-
6:11 - 6:15ប៉ុន្តែជាក់ស្តែងក្រុមស្ថាបត្យករសាលាជើងជាប់ដីបានកសាងសាលានោះ។»
-
6:16 - 6:19ពួកយើងគឺជាមនុស្សតែមួយក្រុមគត់ដែលជាក់ស្តែងបានប្រគល់រង្វាន់៥០.០០០ដុល្លាទៅអោយគេវិញ,
-
6:19 - 6:21ពីព្រោះពួកគេមិនបានជឿពួកយើង,
-
6:21 - 6:25ហើយយើងបានគិតថាពួកគេពិតជាបានធ្វេីអោយប៉ះពាល់ដល់
កិត្តិនាមរបស់ -
6:25 - 6:28ស្ថាបត្យករសាលាជើងជាប់ដី ទីឡូនៀ។
-
6:28 - 6:30ខ្ញុំបានសួរអ្នកជំនាញខាងព្រៃឈើ..
-
6:30 - 6:33ដែលជាអ្នកជំនាញ មានអំណាច សញ្ញាបត្រខ្ពស់..
-
6:33 - 6:36ខ្ញុំបាននិយាយថា, «តើអ្នកអាចកសាងអ្វីបាននៅកន្លែងនេះ?»
-
6:36 - 6:38គេបានមើលទៅដី ហើយបាននិយាយថា, «បំភ្លេចវាចោលទៅ, គ្មានផ្លូវទេ។
-
6:38 - 6:40វាគ្មានតម្លៃអីទេ។
-
6:40 - 6:42អត់ទឹក, ដីសុទ្ធតែថ្ម។»
-
6:42 - 6:44ខ្ញុំមិនអស់ចិត្ត។
-
6:44 - 6:46ហើយខ្ញុំបាននិយាយថា, «មិនអីទេ, ខ្ញុំនឹងទៅជួបព្រឹទ្ធាចារ្យនៅក្នុងភូមិ
-
6:46 - 6:49ហើយបានសួរគាត់ថា, «តើខ្ញុំអាចដាំអ្វីបាននៅកន្លែងនេះ?»
-
6:49 - 6:51គាត់មើលមកខ្ញុំយ៉ាងស្ងៀមស្ងាត់ ហើយបាននិយាយថា,
-
6:51 - 6:53«អ្នកឯងធ្វើអានេះ, អ្នកធ្វើអានេះ, អ្នកដាក់អានេះ, ហើយវា
នឹងកើត។» -
6:53 - 6:56នេះជាអ្វីដែលវាកើតរហូតដល់សព្វថ្ងៃនេះ។
-
6:57 - 6:59ឡើងទៅលើដំបូល,
-
6:59 - 7:01ហើយស្ត្រីទាំងអស់និយាយថា, «ចេញទៅ។
-
7:01 - 7:04បុរសៗគួរតែចេញទៅពីព្រោះពួកយើងមិនចង់ចែករំលែក
បច្ចេកវិទ្យានេះជាមួយនឹងបុរសទេ។ -
7:04 - 7:06នេះជាការធ្វើអោយដំបូលមិនជ្រាបទឹក។»
-
7:06 - 7:08(សម្លេងសើច)
-
7:08 - 7:11ដំបូលធ្វើពីស្កត្នោត បន្តិច, ជាមួយស្លឹកស្បូវ បន្តិច
-
7:11 - 7:13និងមានវត្ថុផ្សេងៗខ្លះទៀត ដែលខ្ញុំមិនស្គាល់។
-
7:13 - 7:15ប៉ុន្តែវាពិតជាមិនលេចទឹក។
-
7:15 - 7:18ចាប់តាំងពីឆ្នា១៩៨៦, ដំបូលមិនដែលលេចទឹកទេ។
-
7:18 - 7:21បច្ចេកវិទ្យានេះ, ស្ត្រីនឹងមិនប្រាប់បុរសៗឡើយ។
-
7:21 - 7:24(សម្លេងសើច)
-
7:24 - 7:26វាគឺជាសាលាតែមួយគត់
-
7:26 - 7:30ដែលដំណើរការដោយចរន្តអគ្តិសនីដែលដើរដោយពន្លឺព្រះអាទិត្យទាំងស្រុង។
-
7:30 - 7:32ថាមពលទាំងអស់គឺបានមកពីព្រះអាទិត្យ។
-
7:32 - 7:34បន្ទះនៅលើដំបូលដែលមានកំលាំង ៤៥គីឡូវ៉ាត់។
-
7:34 - 7:36ហើយអ្វីៗទាំងអស់ដើរដោយថាមពលព្រះអាទិត្យសម្រាប់រយៈពេល
២៥ឆ្នាំខាងមុខ។ -
7:36 - 7:38អោយតែព្រះអាទិត្យនៅបញ្ចេញពន្លឺ,
-
7:38 - 7:40ពួកយើងនឹងមិនមានបញ្ហាជាមួយនឹងថាមពលទេ។
-
7:40 - 7:42ប៉ុន្តែចំនុចល្អគឺ
-
7:42 - 7:45ថាវាត្រូវបានតម្លើង
-
7:45 - 7:48ដោយអ្នកបួសម្នាក់, អ្នកបួសសាសនាហិនឌូ
-
7:48 - 7:51ដែលបានទទួលការសិក្សាជាបឋមតែ៨ឆ្នាំប៉ុណ្ណោះ..
-
7:51 - 7:54មិនដែលបានទៅរៀននៅសាលា, មិនដែលទៅរៀននៅមហាវិទ្យាល័យ
-
7:54 - 7:56គាត់ដឹងច្រើនអំពីថាមពលព្រះអាទិត្យ
-
7:56 - 8:00ជាងអ្នកដែលខ្ញុំស្គាល់នៅក្នុងពិភពលោក ខ្ញុំធានា។
-
8:02 - 8:04អាហារ, ប្រសិនបើអ្នកមកមហាវិទ្យាល័យជើងជាប់ដី
-
8:04 - 8:07គឹចំអិនដោយថាមពលពីព្រះអាទិត្យ។
-
8:07 - 8:10ប៉ុន្តែមនុស្សដែលផលិតចង្ក្រានថាមពលព្រះអាទិត្យ
-
8:10 - 8:13គឺជាស្ត្រី
-
8:13 - 8:15ស្ត្រីដែលមិនចេះអក្សរ,
-
8:15 - 8:17ដែលពិតជាបានផលិត
-
8:17 - 8:19ចង្ត្រានថាមពលព្រះអាទិត្យដែលស្មុកស្មាញ។
-
8:19 - 8:22វាជាចង្ក្រានប៉ារ៉ាបូលប្រើថាមពលព្រះអាទិត្យ។
-
8:25 - 8:29ជាអកុសល, ពួកគេជិតក្លាយជាជនជាតិអាឡឺម៉ង់ពាក់កណ្តាលទៅហើយ,
-
8:29 - 8:31ពួកគេច្បាស់លាស់ណាស់។
-
8:31 - 8:33(សម្លេងសើច)
-
8:33 - 8:36អ្នកនឹងមិនអាចរកស្ត្រីឥណ្ឌាដែលច្បាស់លាស់បែបនេះទេ។
-
8:37 - 8:39ដាច់ខាតរហូតដល់ចំនុចចុងក្រោយ,
-
8:39 - 8:41ពួកគេអាចបង្កើតចង្ក្រាននោះ។
-
8:41 - 8:43ហើយយើងចំអិនអាហារសម្រាប់៦០ នាក់ ពីរដងក្នុងមួយថ្ងៃ
-
8:43 - 8:45ដោយប្រើចង្ក្រានថាមពលព្រះអាទិត្យ។
-
8:45 - 8:47យើងមានពេទ្យធ្មេញ..
-
8:47 - 8:50គាត់ជាជីដូន, មិនចេះអក្សរ, ដែលជាពេទ្យធ្មេញ។
-
8:50 - 8:52គាត់ព្យាបាលធ្មេញកុមារ
-
8:52 - 8:55៧.០០០ នាក់។
-
8:56 - 8:58បច្ចេកវិទ្យាសាលាជើងជាប់ដី
-
8:58 - 9:01នេះគឺនៅឆ្នាំ១៩៨៦..អត់មានវិស្វករ, អត់មានស្ថាបត្យករបានគិតអំពីវា
-
9:01 - 9:04ប៉ុន្តែពួកយើងបានប្រមូលទឹកភ្លៀងពីដំបូល។
-
9:04 - 9:06ទឹកតិចតួចបំផុតដែលបានបាត់បង់។
-
9:06 - 9:08ដំបូលទាំងអស់ត្រូវបានតភ្ជាប់ទៅអាងស្តុកក្រោមដី
-
9:08 - 9:10ដែលមានចំណុះ ៤០០ ០០០ លីត្រ,
-
9:10 - 9:12ហើយទឹកមិនត្រូវបានខ្ជះខ្ជាយឡើយ។
-
9:12 - 9:15ប្រសិនបើមានការរាំងស្ងួត៤ឆ្នាំ, យើងនៅតែមានទឹកនៅក្នុងសាលា,
-
9:15 - 9:17ពីព្រោះយើងបានត្រងទឹកភ្លៀង។
-
9:17 - 9:20ក្មេងៗ ៦០%មិនទៅសាលាទេ,
-
9:20 - 9:22ពីព្រោះពួកគេត្រូវមើលសត្វ..
-
9:22 - 9:24ចៀម, ពពែ..
-
9:24 - 9:26ធ្វើការងារផ្ទះ។
-
9:26 - 9:29ហេតុនេះយើងបានគិតចាប់ផ្តើមសាលារៀន
-
9:29 - 9:31នៅពេលយប់សម្រាប់ក្មេងៗទាំងនោះ
-
9:31 - 9:33ដោយសារតែមានសាលារៀនពេលយប់នៅទីឡូនៀនេះហើយ
-
9:33 - 9:36ដែលក្មេងចំនួនជាង ៧៥ ០០០នាក់បានឆ្លងកាត់សាលាពេលយប់
ទាំងអស់នេះ។ -
9:36 - 9:38ពីព្រោះវាមានភាពងាយស្រួលសម្រាប់កុមារ,
-
9:38 - 9:40វាមិនមែនសម្រាប់ភាពងាយស្រួលរបស់គ្រូឡើយ។
-
9:40 - 9:42ហើយតើយើងបង្រៀនអ្វីខ្លះនៅសាលាទាំងនេះ?
-
9:42 - 9:44លទ្ធិប្រជាធិបតេយ្យ, ពលរដ្ឋវិជ្ជា,
-
9:44 - 9:47វិធីវាស់ដីរបស់អ្នក,
-
9:47 - 9:49តើអ្នកគួរធ្វើអ្វីប្រសិនបើអ្នកត្រូវបានគេចាប់ខ្លួន,
-
9:49 - 9:53តើអ្នកត្រូវធ្វើអ្វីប្រសិនបើសត្វរបស់អ្នកឈឺ។
-
9:53 - 9:55នេះគឺជាអ្វីដែលយើងបង្រៀននៅសាលាពេលយប់។
-
9:55 - 9:58ប៉ុន្តែសាលាទាំងអស់ត្រូវបានបំភ្លឺដោយថាមពលព្រះអាទិត្យ។
-
9:58 - 10:00រាល់ប្រាំឆ្នាំម្តង
-
10:00 - 10:02យើងមានការបោះឆ្នោត។
-
10:02 - 10:06ក្មេងៗអាយុចន្លោះពី ៦ ទៅ១៤ ឆ្នាំ
-
10:06 - 10:09ចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ,
-
10:09 - 10:13ហើយពួកគេជ្រើសរើសនាយករដ្ឋមន្ត្រី។
-
10:13 - 10:16នាយករដ្ឋមន្ត្រីអាយុ ១២ ឆ្នាំ។
-
10:17 - 10:19នាងមើលពពែ២០ក្បាលនៅពេលព្រឹក,
-
10:19 - 10:22ប៉ុន្តែនាងជានាយករដ្ឋមន្ត្រីនៅពេលល្ងាច។
-
10:22 - 10:24នាងមានខុទ្ធការល័យ,
-
10:24 - 10:27រដ្ឋមន្ត្រីអប់រំ, រដ្ឋមន្ត្រីថាមពល, រដ្ឋមន្ត្រីសុខាភិបាល។
-
10:27 - 10:29ហើយជាការពិតពួកគេគ្រប់គ្រង និងដឹកនាំ
-
10:29 - 10:32សាលាចំនួន១៥០ សម្រាប់កូនក្មេង ៧០០០ នាក់។
-
10:34 - 10:36នាងទទួលបានពានរង្វាន់ក្មេងពិភពលោក (World's Children's Prize) កាលពីប្រាំឆ្នាំមុន។
-
10:36 - 10:38ហើយនាងបានទៅប្រទេសស៊ុយអែត។
-
10:38 - 10:40វាជាលើកទី១ដែលនាងបានចេញពីភូមិរបស់នាង។
-
10:40 - 10:43មិនដែលធ្លាប់ជួបជនជាតិស៊ុយអែត។
-
10:43 - 10:45មិនបានស្រឡាំងកាំងចំពោះអ្វីគ្រប់យ៉ាងដែលកើតឡើង។
-
10:45 - 10:47ហើយម្ចាស់ក្សត្រីស៊ុយអែត, ដែលនៅទីនោះ,
-
10:47 - 10:50ងាកមកខ្ញុំ ហើយសួរថា, «តើអ្នកអាចសួរក្មេងនេះថា
តើនាងទទួលបានទំនុកចិត្តរបស់នាងពីណា? -
10:50 - 10:52នាងមានអាយុតែ១២ឆ្នាំ,
-
10:52 - 10:55ហើយនាងមិនស្រឡាំងកាំងនឹងអ្វីសោះ។»
-
10:55 - 10:58ហើយក្មេងស្រី ដែលនៅខាងស្តាំដៃគាត់,
-
10:58 - 11:01បានងាកមកខ្ញុំ ហើយមើលចំព្រះភក្រ្តរបស់ម្ចាស់ក្សត្រី
-
11:01 - 11:04ហើយបាននិយាយថា, «សូមទូលព្រះនាងផងថា ខ្ញុំគឺជានាយករដ្ឋមន្ត្រី។»
-
11:04 - 11:06(សម្លេងសើច)
-
11:06 - 11:14(សម្លេងទះដៃ)
-
11:14 - 11:18នៅកន្លែងដែលអត្រាអនក្ខរកម្មខ្ពស់ពេក,
-
11:18 - 11:21យើងប្រើអាយ៉ង។
-
11:21 - 11:24អាយ៉ងគឺជាវិធីដែលដែលទាក់ទងគ្នា។
-
11:30 - 11:33អ្នកមាន ចូឃីម ឆាឆា
-
11:33 - 11:37ដែលមានអាយុ ៣០០ ឆ្នាំ។
-
11:37 - 11:40គាត់ជាអ្នកវិភាគចិត្តសាស្ត្ររបស់ខ្ញុំ។ គាត់ជាគ្រូរបស់ខ្ញុំ។
-
11:40 - 11:42គាត់ជាគ្រូពេទ្យរបស់ខ្ញុំ។ គាត់ជាមេធាវីរបស់ខ្ញុំ។
-
11:42 - 11:44គាត់ជាម្ចាស់ជំនួយរបស់ខ្ញុំ។
-
11:44 - 11:46តាមពិតទៅគាត់ជួយរៃអង្គាសប្រាក់,
-
11:46 - 11:49ដោះស្រាយទំនាស់របស់ខ្ញុំ។
-
11:49 - 11:52គាត់ដោះស្រាយបញ្ហារបស់ខ្ញុំនៅក្នុងភូមិ។
-
11:52 - 11:54ប្រសិនបើមានបញ្ហាតានតឹងនៅក្នុងភូមិ,
-
11:54 - 11:56ប្រសិនបើវត្តមានសិស្សមករៀននៅសាលាមានការធ្លាក់ចុះ
-
11:56 - 11:58និងមានជំលោះរវាងគ្រូនិងឪពុកម្តាយសិស្ស
-
11:58 - 12:01អាយ៉ងកោះហៅគ្រូ និងឪពុកម្តាយសិស្សមកជួប
នៅមុខមនុស្សក្នុងភូមិទាំងមូល -
12:01 - 12:03ហើយប្រាប់, «អោយពួកគេចាប់ដៃគ្នា
-
12:03 - 12:05កុំអោយវត្តមានធ្លាក់ចុះទៀត។»
-
12:07 - 12:09អាយ៉ងទាំងនេះ
-
12:09 - 12:11ធ្វើពីក្រដាស់ដែលអាចប្រើឡើងវិញនៃរបាយការណ៍របស់ធនាគារពិភពលោក។
-
12:11 - 12:13(សម្លេងសើច)
-
12:13 - 12:20(សម្លេងទះដៃ)
-
12:20 - 12:24ដូច្នេះនេះជាវិធីចែករំលែក និងធ្វើអោយច្បាស់លាស់
-
12:24 - 12:26ភូមិប្រើថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ,
-
12:26 - 12:28យើងបានធ្វើពេញទូទាំងប្រទេសឥណ្ឌា
-
12:28 - 12:31ពីឡាដាក (Ladakh) ទៅ ប៊ុតាន (Bhutan) ..
-
12:33 - 12:35គ្រប់ភូមិប្រើថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ
-
12:35 - 12:38ដំឡើងដោយមនុស្សដែលយើងបានបណ្តុះបណ្តាល។
-
12:39 - 12:41ហើយយើងបានទៅឡាដាក (Ladakh),
-
12:41 - 12:43ហើយយើងបានសួរស្ត្រីម្នាក់នេះ..
-
12:43 - 12:46នេះសីតុណ្ហភាព ដក៤០អង្សា, អ្នកត្រូវតែចេញពីដំបូល
-
12:46 - 12:49ពីព្រោះមិនកន្លែងទេ, វាត្រូវបានគ្រប់ដណ្តប់ដោយព្រិល
ទាំងសងខាង.. -
12:49 - 12:51ហើយយើងបានសួរស្ត្រីនេះថា,
-
12:51 - 12:53«តើអ្នកទទួលបានប្រយោជន៍អ្វី
-
12:53 - 12:55ពីអគ្គិសនីពីពន្លឺព្រះអាទិត្យ?»
-
12:55 - 12:57ហើយគាត់គិតមួយសន្ទុះហើយបានឆ្លើយថា,
-
12:57 - 13:01«វាជាលើកទី១ដែលខ្ញុំអាចមើលឃើញមុខប្តីរបស់ខ្ញុំនៅខែធ្លាក់ទឹកកក។»
-
13:01 - 13:04(សម្លេងសើច)
-
13:04 - 13:06ទៅប្រទេសអាហ្គានីស្ថាន។
-
13:06 - 13:11មេរៀនមួយដែលយើងបានរៀននៅឥណ្ឌា
-
13:11 - 13:15គឺបុរសៗមិនអាចបង្ហាត់បង្រៀនបានទេ។
-
13:15 - 13:19(សម្លេងសើច)
-
13:19 - 13:21មនុស្សប្រុសនៅមិនស្ងៀម,
-
13:21 - 13:23មនុស្សប្រុសមានមហិច្ឆតា
-
13:23 - 13:26មនុស្សប្រុសចល័តតាមចិត្តចង់,
-
13:26 - 13:28ហើយពួកគេទាំងអស់ចង់បានវិញ្ញាបនបត្រ។
-
13:28 - 13:30(សម្លេងសើច)
-
13:30 - 13:33ពេញទូទាំងពិភពលោក, អ្នកជួបនឹងទំនោរដែល
-
13:33 - 13:35បុរសចង់បានវិញ្ញាបនបត្រ។
-
13:35 - 13:38ហេតុអ្វី? ពីព្រោះពួកគេចង់ចាកចេញពីភូមិ
-
13:38 - 13:41ហើយទៅទីក្រុង, ស្វែងរកការងារធ្វើ។
-
13:41 - 13:44ហេតុនេះយើងមានដំណោះស្រាយប្រសើរបំផុត៖
-
13:44 - 13:46បណ្តុះបណ្តាលជីដូនៗ។
-
13:48 - 13:50តើអ្វីជាវិធីប្រាស្រ័យទាក់ទងគ្នាដ៏ប្រសើរបំផុត
-
13:50 - 13:52នៅក្នុងពិភពលោកសព្វថ្ងៃ?
-
13:52 - 13:54ទូរទស្សន៍? ទេ។
-
13:54 - 13:56ទូរលេខ? ទេ។
-
13:56 - 13:58ទូរសព្ទ? ទេ។
-
13:58 - 14:00ប្រាប់ទៅស្ត្រី។
-
14:00 - 14:03(សម្លេងសើច)
-
14:03 - 14:07(សម្លេងទះដៃ)
-
14:07 - 14:09ហេតុនេះយើងបានទៅប្រទេសអាហ្គានីស្ថានជាលើកទី១,
-
14:09 - 14:11ហើយយើងបានជ្រើសរើសស្ត្រីបីរូប
-
14:11 - 14:13ហើយបាននិយាយថា, «យើងចង់នាំពួកគាត់ទៅប្រទេសឥណ្ឌ។»
-
14:13 - 14:15ពួកគេបានឆ្លើយថា, «មិនអាចទៅរួចទេ។» ពួកគេមិនទាំងដែលចេញ
ពីបន្ទប់របស់ពួកគេផង, -
14:15 - 14:17ហើយអ្នកចង់យកពួកគេទៅឥណ្ឌា។»
-
14:17 - 14:19ខ្ញុំបាននិយាយថា, «ខ្ញុំនឹងធ្វើសម្បទាន។ ខ្ញុំនឹងយកប្តីពួកអ្នកទៅ
ជាមួយដែរ។» -
14:19 - 14:21ហេតុនេះខ្ញុំបាននាំប្តីរបស់ពួកគេមកជាមួយដែរ។
-
14:21 - 14:24ពិតណាស់, ស្ត្រីមានភាពវៃឆ្លាតជាង
បុរសឆ្ងាយណាស់។ -
14:24 - 14:26ក្នុងរយៈពេល៦ខែ,
-
14:26 - 14:29តើយើងបណ្តុះបណ្តាលស្ត្រីទាំងនេះយ៉ាងម៉េច?
-
14:29 - 14:31ភាសាសញ្ញា។
-
14:31 - 14:34អ្នកមិនជ្រើសរើសពាក្យសរសេរទេ។
-
14:34 - 14:36អ្នកមិនជ្រើសរើសពាក្យនិយាយទេ។
-
14:36 - 14:39អ្នកប្រើភាសាសញ្ញា។
-
14:39 - 14:41ក្នុងរយៈពេល៦ខែ
-
14:41 - 14:45ពួកគេអាចក្លាយជាវិស្វករថាមពលពន្លឺព្រះអាទិត្យ។
-
14:45 - 14:48ពួកគេបានត្រលប់ទៅវិញ ហើយបង្កើតអគ្គិសនីពីពន្លឺព្រះអាទិត្យ
សម្រាប់ភូមិរបស់ពួកគេ។ -
14:48 - 14:50ស្ត្រីនេះបានត្រលប់ទៅវិញ
-
14:50 - 14:53ហើយបង្កើតអគ្គិសនីពីពន្លឺព្រះអាទិត្យសម្រាប់ភូមិទី១,
-
14:53 - 14:55បង្កើតកន្លែងរោងជាង..
-
14:55 - 14:58ជាភូមិទី១ដែលប្រើអគ្គិសនីពីពន្លឺព្រះអាទិត្យនៅក្នុងប្រទេសអាហ្គានីស្ថាន
-
14:58 - 15:01(ដោយ) ស្ត្រីបីនាក់។
-
15:01 - 15:03ស្ត្រីនេះ
-
15:03 - 15:05ជាជីដូនដ៏អស្ចារ្យ។
-
15:05 - 15:10អាយុ ៥៥ ឆ្នាំ ហើយគាត់បង្កើតអគ្គិសនីពីពន្លឺព្រះអាទិត្យ
សម្រាប់២០០ផ្ទះសម្រាប់ខ្ញុំនៅក្នុងប្រទេសអាហ្គានីស្ថាន។ -
15:10 - 15:13ហើយពួកគេមិនដែលបរាជ័យឡើយ។
-
15:13 - 15:16គាត់ពិតជាបានទៅ និងនិយាយជាមួយនាយកដ្ឋានវិស្វកម្ម
នៅប្រទេសអាហ្គានីស្ថាន -
15:16 - 15:18ហើយបានប្រាប់ប្រធាននាយដ្ឋាន
-
15:18 - 15:20ពីភាពខុសគ្នារវាងភ្លើឹង AC និង DC។
-
15:20 - 15:22គាត់មិនបានដឹង។
-
15:22 - 15:25ស្ត្រីទាំងបីនាក់នោះបានបណ្តុះបណ្តាលស្ត្រី២៧នាក់ផ្សេងទៀត
-
15:25 - 15:28ហើយបានបង្កើតអគ្គិសនីពីពន្លឺព្រះអាទិត្យសម្រាប់១០០ភូមិនៅអាហ្គានីស្ថាន។
-
15:28 - 15:31ពួកយើងបានទៅទ្វីបអាព្រិក,
-
15:31 - 15:33ហើយយើងបានធ្វើដូចមុនដែរ។
-
15:33 - 15:36យើងអោយស្ត្រីទាំងអស់នេះមកពីប្រទេស ៨, ៩ ផ្សេងគ្នាអង្គុយនៅតុតែមួយ,
-
15:36 - 15:39ទាំងអស់គ្នាជជែកគ្នាលេង, ដោយមិនចេះស្តាប់ពាក្យគ្នាមួយមាត់
-
15:39 - 15:41ពីព្រោះពួកគេនិយាយភាសាផ្សេងៗគ្នា។
-
15:41 - 15:43ប៉ុន្តែភាសាកាយវិការរបស់ពួកគេអស្ចារ្យណាស់។
-
15:43 - 15:45ពួកគេនិយាយជាមួយគ្នា
-
15:45 - 15:47ហើយក្លាយជាវិស្វករខាងពន្លឺព្រះអាទិត្យ។
-
15:47 - 15:50ខ្ញុំបានទៅប្រទេស សេរ៉ា ឡេអូន,
-
15:50 - 15:53ហើយមានរដ្ឋមន្ត្រីរូបនេះបើកឡានពេលយប់
-
15:53 - 15:55ឆ្លងកាត់ភូមិនេះ។
-
15:55 - 15:58ត្រលប់ក្រោយ, ទៅក្នុងភូមិ, សួរថា, «តើរឿងវាយ៉ាងម៉េច?»
-
15:58 - 16:00ពួកគេបានឆ្លើយថា, «ជីដូនទាំងពីររូបនេះ...»
-
16:00 - 16:03«ជីដូន?» រដ្ឋមន្ត្រីនោះមិនបានជឿនូវអ្វីដែលបានកើតឡើង។
-
16:03 - 16:06«តើពួកគេបានទៅណា?» «បានទៅប្រទេសឥណ្ឌា ហើយត្រលប់មកវិញ។»
-
16:06 - 16:08បានទៅជួបប្រធានាធិបតីផ្ទាល់។
-
16:08 - 16:10គាត់បានសួរថា, «តើលោកប្រធានាធិបតីដឹងថាមានភូមិដែលប្រើ
អគ្គិសនីពីពន្លឺព្រះអាទិត្យនៅសេរ៉ា ឡេអូន ទេ?» -
16:10 - 16:13គាត់បានឆ្លើយថា, «អត់ដឹងទេ។» ពេលនោះមនុស្សនៅខុទ្ធកាល័យ
ពាក់កណ្តាលបានទៅជួបជីដូនទាំងពីរនៅថ្ងៃបន្ទាប់។ -
16:13 - 16:15«តើរឿងវាយ៉ាងម៉េច?»
-
16:15 - 16:19ហេតុនេះហើយគាត់បានហៅខ្ញុំទៅជួប ហើយបាននិយាយថា, «តើអ្នកអាចបណ្តុះបណ្តាលជីដូនអោយខ្ញុំ១៥០ នាក់បានទេ?»
-
16:19 - 16:21ខ្ញុំបានឆ្លើយថា, «ខ្ញុំមិនអាចធ្វើបានទេលោកប្រធានាធិបតី។
-
16:21 - 16:23ប៉ុន្តែពួកគេអាចធ្វើបាន។ ជីដូនទាំងនោះអាចធ្វើបាន។»
-
16:23 - 16:26ដូច្នេះគាត់បានកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលជើងជាប់ដីអោយខ្ញុំនៅសេរ៉ា ឡេអូន។
-
16:26 - 16:30ហើយជីដូនចំនួន១៥០នាក់បានទទួលការបណ្តុះបណ្តាលនៅសេរ៉ា ឡេអូន។
-
16:30 - 16:32ប្រទេស ហ្គាំបៀ (Gambia)៖
-
16:32 - 16:35ពួកយើងបានទៅជ្រើសរើសជីដូននៅហ្គាំបៀ។
-
16:35 - 16:37បានទៅភូមិនេះ។
-
16:37 - 16:39ខ្ញុំដឹងថាស្ត្រីណាដែលខ្ញុំចង់យក។
-
16:39 - 16:42សហគមន៍ទាំងមូលបានចូលរួមទាំងអស់គ្នា ហើយបាននិយាយថា,«យកស្ត្រីពីរនាក់នេះ។»
-
16:42 - 16:44ខ្ញុំបានឆ្លើយថា, «អត់ទេ, ខ្ញុំចង់យកស្ត្រីនេះ។»
-
16:44 - 16:46ពួកគេបាននិយាយថា, «ហេតុអ្វី? គាត់មិនចេះភាសា។ អ្នកមិនស្គាល់គាត់ផង។»
-
16:46 - 16:49ខ្ញុំបានឆ្លើយថា, «ខ្ញុំចូលចិត្តភាសាកាយវិការ។ ខ្ញុំចូលចិត្តរបៀបគាត់និយាយ។»
-
16:49 - 16:51«ប្តីគាត់ពិបាកណាស់, មិនអាចទៅរួចទេ។»
-
16:51 - 16:53ហៅប្តីមក, ប្តីបានមកដល់,
-
16:53 - 16:56ជាមនុស្សក្រអឺតក្រទម, អ្នកនយោបាយ, មានទូរសព្ទនៅក្នុងដៃ។ «មិនអាចទៅរួចទេ។»
-
16:56 - 16:59«ហេតុអ្វីទៅមិនរួច?» «មើលតើស្ត្រីនេះស្អាតកម្រិតណា។»
-
16:59 - 17:01ខ្ញុំបានឆ្លើយថា, «បាទ, នាងស្អាតណាស់។»
-
17:01 - 17:03«តើមានអ្វីកើតឡើងប្រសិនបើគាត់រត់តាមបុរសឥណ្ឌាបាត់ទៅ?»
-
17:03 - 17:05នោះជាការភ័យខ្លាចធំបំផុតរបស់គាត់។
-
17:05 - 17:08ខ្ញុំបានឆ្លើយថា, «ប្រពន្ធលោកនឹងសប្បាយ, គាត់នឹងទូរសព្ទទៅលោកតាមទូរសព្ទដៃ។»
-
17:08 - 17:11ប្រពន្ធគាត់បានទៅដូចជីដូន
-
17:11 - 17:13ហើយត្រលប់មកវិញដូចជាមេខ្លា។
-
17:13 - 17:15ពេលគាត់បានដើរចេញពីយន្តហោះ
-
17:15 - 17:18ហើយនិយាយទៅកាន់អ្នកកាសែតទាំងមូលដូចគាត់ជាអតីតមន្រ្តីជើងចាស់។
-
17:18 - 17:21គាត់បានធ្វើសន្និសីទសារព័ត៌មានថ្នាក់ជាតិ,
-
17:21 - 17:23ហើយក្លាយជាតារា។
-
17:23 - 17:26ហើយពេលខ្ញុំបានត្រលប់ទៅ៦ខែក្រោយមក, ខ្ញុំបានសួរថា,
«ប្តីនាងទៅណាហើយ?» -
17:26 - 17:28«ហូ, នៅកន្លែងណាមួយ។ អត់បញ្ហាទេ។»
-
17:28 - 17:30(សម្លេងសើច)
-
17:30 - 17:32រឿងជោគជ័យ។
-
17:32 - 17:34(សម្លេងសើច)
-
17:34 - 17:37(សម្លេងទះដៃ)
-
17:37 - 17:43ខ្ញុំគ្រាន់តែសរុបដោយនិយាយ
-
17:43 - 17:47ថាខ្ញុំគិតថាអ្នកមិនត្រូវស្វែងរកដំណោះស្រាយពីខាងក្រៅទេ។
-
17:47 - 17:49ស្វែងរកដំណោះស្រាយពីខាងក្នុង។
-
17:49 - 17:52ហើយស្តាប់មនុស្ស។ ពួកគេមានដំណោះស្រាយនៅ
ចំពោះមុខអ្នក។ -
17:52 - 17:54ពួកគេនៅគ្រប់ទីកន្លែងពេញពិភពលោក។
-
17:54 - 17:56ហើយកុំព្រួយ។
-
17:56 - 17:59កុំស្តាប់ធនាគារពិភពលោក, ស្តាប់ប្រជាជននៅនឹងកន្លែង។
-
17:59 - 18:02ពួកគេមានដំណោះស្រាយទាំងអស់នៅក្នុងពិភពលោក។
-
18:02 - 18:05ខ្ញុំនឹងបញ្ចប់ដោយសម្រង់គតិរបស់លោក មហាត្មៈ ហ្គាន់ឌី។
-
18:05 - 18:07«មុនដំបូងពួកគេមិនចាប់អារម្មណ៍នឹងអ្នក,
-
18:07 - 18:09បន្ទាប់មកពួកគេចំអកអោយអ្នក,
-
18:09 - 18:11បន្ទាប់មកពួកគេប្រយុទ្ធនឹងអ្នក,
-
18:11 - 18:13ហើយបន្ទាប់មកអ្នកឈ្នះ
-
18:13 - 18:15អរគុណ។
-
18:15 - 18:46(សម្លេងទះដៃ)
- Title:
- សិក្សាពីចលនាសាលាជើងជាប់ដី
- Speaker:
- Bunker Roy
- Description:
-
more » « less
នៅ Rajasthan, ឥណ្ឌា, មានសាលាខុសពីធម្មតាមួយបង្រៀន ស្រ្តី បុរសជនបទ ដែលភាគច្រើនមិនចេះអក្សរ អោយក្លាយជាវិស្វករថាមពលព្រះអាទិត្យ សិប្បករ ពេទ្យធ្មេញ វេជ្ជបណ្ឌិត នៅតាមភូមិរបស់ពួកគេ។ សាលានោះមានឈ្មោះថា មហាវិទ្យាល័យជើងជាប់ដី ហើយលោក បាំងកឺ រ៉យ ដែលជាស្ថាបនិក នឹងធ្វើសេចក្តីពន្យល់អំពីដំណើរការសាលានោះ ។
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 18:47
|
Dimitra Papageorgiou approved Khmer subtitles for Learning from a barefoot movement | |
|
Dimitra Papageorgiou edited Khmer subtitles for Learning from a barefoot movement | |
|
Dimitra Papageorgiou edited Khmer subtitles for Learning from a barefoot movement | |
| Sothea Oum accepted Khmer subtitles for Learning from a barefoot movement | ||
| Sothea Oum commented on Khmer subtitles for Learning from a barefoot movement | ||
| Sothea Oum edited Khmer subtitles for Learning from a barefoot movement | ||
| Sothea Oum edited Khmer subtitles for Learning from a barefoot movement | ||
|
Dimitra Papageorgiou rejected Khmer subtitles for Learning from a barefoot movement |

Sothea Oum
I have just finished reviewing your excellent works with minor changes.
Sothea Oum
Just made refinement but បាន does not appear correctly. Sothea