Return to Video

September 30 - Refocusing on Mission

  • 0:12 - 0:17
    បេសកកម្មសេវេនដេយអាត់វេនទីស្ទ
    ត្រូវបានចាប់ផ្តើមតាំងពី១៥០ឆ្នាំមុន
  • 0:18 - 0:22
    ក្នុងទីក្រុងនិងភូមិមួយចំនួន
    នៃភាគឦសានទ្វីបអាមេរិច
  • 0:23 - 0:27
    មិនយូរប៉ុន្មាន បេសកកម្មអាត់វេនទីស្ទនេះ
    បានរីកសុះសាយដល់ពិភពលោកទាំងមូល។
  • 0:27 - 0:31
    តែសមិទ្ធផលល្អនេះអាចកើតឡើងបានដោយ
    ព្រោះតែសមាជិកស្មោះត្រង់១ចំនួនប៉ុណ្ណោះ
  • 0:31 - 0:35
    ដែលបានសម្លឹងមើលឃើញតម្រូវការរបស់
    សកលលោក ជាជាងតម្រូវការផ្ទាល់ខ្លួន។
  • 0:36 - 0:40
    ដោយព្រោះតែសមាជិកអាត់វេនទីស្ទដែលបានប្តេជ្ញា
    ក្នុងចិត្តថា "ខ្ញុំនឹងទៅ"
  • 0:40 - 0:42
    "ខ្ញុំនឹងទៅអោយបានឆ្ងាយពីទីលំនៅរបស់ខ្ញុំ
  • 0:42 - 0:44
    ហួសទីប្រទេសកំណើតរបស់ខ្ញុំ
  • 0:44 - 0:46
    ហួសពីភាសាកំណើតរបស់ខ្ញុំ
  • 0:46 - 0:48
    ហួសពីប្រជាជនរបស់ខ្ញុំ
  • 0:48 - 0:52
    ដើម្បីទៅជាពន្លឺបំភ្លឺដល់អ្នកដែលមិនទាន់
    បានលឺដំណឹងល្អរបស់ព្រះ"។
  • 0:53 - 0:55
    សកម្មជនស្មោះត្រង់ជាច្រើន
  • 0:55 - 0:59
    បានពលីជិវិតរបស់ខ្លួន ដើម្បីអោយ
    អ្នកដទៃបានសង្គ្រោះ។
  • 0:59 - 1:01
    ពួកគេទៅចោលផ្ទះសម្បែងរបស់គេ
  • 1:02 - 1:06
    ព្រះវិហារសេវេនដេយអាត់វេនទីស្ទបាន
    បង្កើតឡើងដោយការលះបង់របស់អ្នកទាំងនោះ។
  • 1:06 - 1:08
    ក៏បានលូតលាស់ឡើងក្នុងការលះបង់
    របស់ពួកកេ។
  • 1:08 - 1:13
    ហើយក៏នៅតែត្រូវការលះបង់បន្ថែមទៀតដើម្បី
    នឹងលូតលាស់ជាបន្ត។
  • 1:13 - 1:17
    ការលះបង់ដោយស្ម័គ្រពីចិត្តរបស់អ្នក
    ដែលកំពុងជឿ
  • 1:17 - 1:21
    ថាដំណឹងល្អនៃនគររបស់ព្រះ ត្រូវផ្សាយ
    ដល់មនុស្សទាំងអស់ក្នុងពិភពលោក
  • 1:21 - 1:24
    និងជាស្មរបន្ទាល់ដល់គ្រប់ជាតិសាសន៍
  • 1:24 - 1:26
    ជាង៣០ឆ្នាំមុន
  • 1:26 - 1:30
    ព្រះវិហារពិភពលោកបានធ្វើការបោះឆ្នោត
    យកឯកសារ១ឈ្មោះថា
  • 1:30 - 1:34
    ផែនការយុទ្ធសាស្ត្រនៃព្រះវិហារសេវេនដេយ
    អាត់វេនទីស្ទពិភពលោក។
  • 1:34 - 1:37
    ឯកសារនេះបានសិក្សារអំពីឧបសគ្គ
  • 1:37 - 1:39
    ដែលព្រះវិហារតែងតែប្រឈមមុខ។
  • 1:40 - 1:42
    ឯកសារនេះចាប់ផ្តើមដោយពាក្យថា
  • 1:42 - 1:45
    "ស្ថិតិដែលគួអោយព្រួយបារម្ភ។
  • 1:45 - 1:48
    ចំនួនមនុស្សក្នុងពិភពលោកមាន ៥ពាន់
    ៣រយលាននាក់
  • 1:48 - 1:53
    តែអាត់វេនទិស្ទមានតែ ៦លាននាក់ប៉ុណ្ណោះ"
  • 1:54 - 1:59
    ឯកសារនេះបានចងក្រងនូវយុទ្ធសាស្ត្រដើម្បី
    ធ្វើការផ្លាស់ប្តូរទិសដៅនៃបេសកកម្ម។
  • 1:59 - 2:05
    យុទ្ធសាស្ត្រថ្មីនេះគឺផ្តោតទៅលើតំបន់ និង
    សហគមន៍ដែលដំណឹងល្អមិនទាន់ទៅដល់។
  • 2:05 - 2:08
    ប្រមូលផ្តុំទាំងមនុស្ស និងថវិការ
  • 2:08 - 2:10
    ដើម្បីផ្សាយអោយដំណឹងល្អនៃក្តីសង្ឃឹម
    បានទៅដល់ពួកគេ
  • 2:10 - 2:14
    ហើយនិងបង្កើតអោយមានក្រុមជំនុំថ្មីៗ
    នៅកន្លែងថ្មីៗ
  • 2:16 - 2:19
    យុទ្ធសាស្ត្រនៃការផ្លាស់ប្តូរនេះ ត្រូវបាន
    បោះឆ្នោតទទួលយកនៅឆ្នាំបន្ទាប់
  • 2:19 - 2:23
    ក្នុងសន្និបាទព្រះវិហារពិភពលោក
    នៅ Indianapolis.
  • 2:23 - 2:26
    យុទ្ធសាស្ត្រថ្មីនេះមានឈ្មោះថា
    "បេសកកម្មពិភពលោក"។
  • 2:26 - 2:32
    ខ្ញុំគិតថាយើងមិនដែលធ្លាប់បានជួប
    ពិភាក្សាលើប្រធានបទដែលសំខាន់ជាង
  • 2:32 - 2:34
    បេសកកម្មពិភពលោកនេះទេ។
  • 2:35 - 2:38
    ហើយបេសកកម្មពិភពលោកនេះត្រូវការ
    មានយុទ្ធសាស្ត្រមួយ
  • 2:38 - 2:41
    ដើម្បីនាំដំណឹងល្អអំពីសេចក្តីស្រលាញ់
    របស់វរបិតា
  • 2:41 - 2:43
    ព្រះគុណរបស់ព្រះយេស៊ូវ
    និងការយាងមកជាលើកទី២
  • 2:43 - 2:46
    ដល់គ្រប់ទាំងសាសន៍ ភាសា
    និងមនុស្ស។
  • 2:46 - 2:51
    បេសកកម្មពិភពលោក និងយុទ្ធសាស្ត្រ
    ពិភពលោកដែលតភ្ជាប់គ្រប់ទ្វីប
  • 2:51 - 2:54
    គ្រប់ជាតិសាសន៍
    គ្រប់ទីប្រជុំជន
  • 2:54 - 2:57
    គ្រប់សហគមន៍ និងជាពិសេសបំផុត
    គឺគ្រប់អស់មនុស្ស។
  • 2:59 - 3:04
    ថ្អៃនេះ នៅពេលដែលយើងបានក្រឡេក
    មើលមកការងារជាង៣០ឆ្នាំកន្លងមក
  • 3:04 - 3:08
    បង្ហាញអោយឃើញថា ស្ថិតិនៅតែជាការ
    គួរអោយព្រួយបារម្ភ។
  • 3:08 - 3:13
    យើងមានអំណរនៅពេលបានឃើញមាន
    អ្នកជំនឿកើតឡើងក្នុងតំបន់ 10/40 Windows
  • 3:13 - 3:16
    ក្នុងទិក្រុង ក្នុងចំណោមអ្នកដែល
    មានជំនឿផ្សេងៗ
  • 3:16 - 3:19
    អ្នកដែលមានជំនឿក្នុងលោកិយ
    និងអ្នកដែលឈប់ជឿព្រះ។
  • 3:19 - 3:23
    តែពេលនេះជាពេលដែលត្រូវមានការ
    ផ្លាស់ប្តូរជាថ្មីម្តងទៀត។
  • 3:24 - 3:27
    ជាពេលដែលយើងត្រូផ្តោតចិត្ត
    និងគំនិតរបស់យើង
  • 3:27 - 3:31
    ប្រជាជនយើង ធនធានរបស់យើង
    ថវិការបស់យើង
  • 3:31 - 3:36
    "ដើម្បីផ្សព្វផ្សាយដល់អ្នកដែលមិន
    ទាន់ជឿ ដោយក្តីសង្ឃឹម"
Title:
September 30 - Refocusing on Mission
Description:

more » « less
Video Language:
English
Team:
Team Adventist
Project:
Mission Spotlight DVD
Duration:
03:51

Khmer subtitles

Revisions