< Return to Video

ភាពអស្ចារ្យនៃរបាំបុរាណខ្មែរ

  • 0:01 - 0:03
    របាំក្បាច់បុរាណ
  • 0:03 - 0:04
    ឬសិល្បៈនៃរបាំខ្មែរបុរាណ
  • 0:04 - 0:06
    មានអាយុកាលជាង១០០០ឆ្នាំមកហើយ។
  • 0:07 - 0:10
    របាំនេះបង្កើតឡើងជារបាំសម្ដែងដើម្បីបន់ស្រន់
  • 0:10 - 0:12
    សម្រាប់សុំទឹកភ្លៀង និងជីជាតិ
  • 0:12 - 0:15
    ព្រមទាំងភាពរុងរឿង ចំពោះវិស័យកសិកម្ម។
  • 0:17 - 0:19
    អ្នករបាំទាំងប្រុសទាំងស្រី
  • 0:19 - 0:21
    បានបូជាថ្វាយដល់ប្រាង្គប្រាសាទ
  • 0:21 - 0:24
    ដែលជាកន្លែងពួកគេជឿថាជាស្ពានរវាង
    ឋានសួគ៌ និងឋានមនុស្សលោក។
  • 0:24 - 0:29
    រាងកាយរាំរបស់ពួកគេពាំនាំយក
    ពាក្យបន់ស្រន់របស់មនុស្សទៅកាន់ទេវតា
  • 0:29 - 0:33
    និងការប្រទាន់ពរពីទេវតា
    បានបញ្ជូនមកតាមពួកគេ
  • 0:33 - 0:35
    មកកាន់ប្រជារាស្រ្ត និងដែនដីរបស់ពួកគេ។
  • 0:38 - 0:40
    ក្បាច់ពត់រាំនៅក្នុងរបាំខ្មែរ
    មានច្រើនបែបណាស់។
  • 0:41 - 0:43
    ខ្នងយើងត្រូវពើងឡើងលើ
  • 0:44 - 0:45
    ជង្គង់យើងត្រូវបត់ចុះ
  • 0:46 - 0:47
    ម្រាមជើងយើងពត់ង
  • 0:48 - 0:49
    កែងដៃយើងលាត្រង់
  • 0:50 - 0:52
    និងម្រាមដៃយើងពត់មកក្រោយ។
  • 0:53 - 0:57
    ក្បាច់ពត់រាំទាំងនេះបង្កើត
    ជាចលនាបត់បែនដូចពស់វែក
  • 0:57 - 1:02
    ហើយមានសារៈសំខាន់ណាស់
    ព្រោះមុនកំណើតសាសនាធំៗ
  • 1:02 - 1:08
    ប្រជាជនខ្មែរ និងមនុស្សនៅលើពិភពលោក
    មានជំនឿលើវិញ្ញាណ។
  • 1:09 - 1:12
    ពស់វែក គឺជាតួអង្គសំខាន់
    ជាពិសេសនៅក្នុងជំនឿនេះ
  • 1:12 - 1:16
    ដោយសារតែខ្លួនវាមានចលនាបត់បែន
    (វង្ករេខា)
  • 1:16 - 1:18
    វាធ្វើចលនាទោរទន់តាមលំហូរនៃទឹក។
  • 1:19 - 1:23
    ដូច្នេះដើម្បីធ្វើឲ្យមានភាពទោរទន់
    ដូចជាពស់ក្នុងខ្លួនអ្នករាំ
  • 1:23 - 1:27
    គឺត្រូវស្រមៃដល់រូបភាពទន្លេ
    ដែលហូរកាត់ផែនដី
  • 1:27 - 1:32
    ដែលធ្វើឲ្យមានលំហូរ
    នៃទឹកផ្ដល់ជីវិត។
  • 1:33 - 1:35
    ដូចអ្វីដែលអ្នកបានឃើញពេលនោះ
  • 1:35 - 1:38
    របាំខ្មែរបុរាណ គឺជាការវិវត្តន៏របស់ធម្មជាតិ
  • 1:38 - 1:42
    ទាំងរបស់ដែលមានរូបរាងជុំវិញយើង
    និងវិញ្ញាណដែលនៅខាងក្នុងខ្លួនរបស់យើង ។
  • 1:43 - 1:46
    យើងមានកាយវិការដៃ៤សំខាន់ៗ
    ដែលយើងប្រើ។
  • 1:46 - 1:48
    តើយើងអាចធ្វើតាមទាំងអស់គ្នាបានទេ?
  • 1:48 - 1:50
    បាន? ល្អ
  • 1:52 - 1:54
    នេះគឺជាដើមឈើ។
  • 1:55 - 1:57
    ដើមឈើនេះនឹងដុះឡើង
  • 1:58 - 2:01
    ហើយវានឹងមានស្លឹកជាច្រើន
  • 2:02 - 2:04
    បន្ទាប់ពីមានស្លឹកហើយ
  • 2:04 - 2:07
    វានឹងចេញជាផ្កា
  • 2:08 - 2:10
    បន្ទាប់ពីចេញផ្កា
  • 2:10 - 2:12
    វានឹងបង្កើតជាផ្លែ។
  • 2:12 - 2:14
    ផ្លែនោះនឹងទុំជ្រុះ
  • 2:15 - 2:17
    ហើយដើមឈើថ្មីនឹងដុះឡើង។
  • 2:17 - 2:19
    នៅក្នុងកាយវិការដៃទាំង៤នោះ
  • 2:19 - 2:21
    តំណាងឲ្យដំណើរវិវត្ដន៍នៃជីវិត ។
  • 2:29 - 2:31
    កាយវិការដៃទាំង៤ នេះត្រូវបានប្រើ
  • 2:31 - 2:36
    ដើម្បីបង្កើតភាសាថ្មីស្រឡះមួយសម្រាប់
    អ្នករបាំក្នុងការបញ្ចេញពីអារម្មណ៍ពួកគេ។
  • 2:36 - 2:38
    ឧទាហរណ៍
  • 2:38 - 2:38
    ខ្ញុំអាចនិយាយថា
  • 2:38 - 2:40
    "ខ្ញុំ"
  • 2:40 - 2:42
    "ខ្ញុំ"។
  • 2:42 - 2:45
    ក្នុងរបាំវាទៅជា...
  • 2:47 - 2:48
    "ខ្ញុំ"
  • 2:48 - 2:50
    ឬខ្ញុំអាចនិយាយថា...
  • 2:51 - 2:55
    "នែ! លោក អញ្ជើញមកនេះ មកនេះ"។
  • 2:55 - 2:56
    ក្នុងរបាំ ...
  • 2:59 - 3:01
    "មកនេះ"
  • 3:01 - 3:02
    ឬ,"ចេញទៅ ទៅ!"
  • 3:02 - 3:04
    (សម្លេងសើច)
  • 3:06 - 3:08
    "ទៅ"។
  • 3:08 - 3:10
    និងអ្វីគ្រប់យ៉ាងពី ...
  • 3:12 - 3:13
    សេចក្ដីស្រលាញ់ ...
  • 3:19 - 3:21
    ទៅជាទុក្ខសោក
  • 3:22 - 3:22
    ទៅ --
  • 3:22 - 3:24
    (ទម្លាក់ជើងខ្លាំង)
  • 3:24 - 3:25
    កំហឹង
  • 3:25 - 3:27
    ក៏អាចបង្ហាញចេញមកតាមរយៈរបាំបានដែរ។
  • 3:30 - 3:32
    គេមានសិល្បៈសិល្ប៍ជាក់លាក់មួយ
  • 3:32 - 3:36
    ដែលគ្រប់របស់ដែលត្រូវបានច្រោះ
    ផ្លាស់ប្ដូរ និងដាក់បញ្ចូលគ្នា
  • 3:36 - 3:39
    ដើម្បីបង្កើតសមត្ថភាពដ៏អស្ចារ្យ
    គ្មានដែនកំណត់ក្នុងសិល្ប:។
  • 3:40 - 3:41
    ពាក្យខ្មែរសសម្រាប់សិល្ប:គឺ
  • 3:41 - 3:42
    សិល្បៈ
  • 3:42 - 3:45
    តាមការពិត ឫសគល់នៃពាក្យនេះគឺ
    មានន័យថា"សិល្ប៍"។
  • 3:46 - 3:47
    អ្នកសិល្បៈ --
  • 3:47 - 3:49
    សិល្បករ
  • 3:49 - 3:51
    ឬសិល្បការិនី កាលពីមុន
  • 3:51 - 3:53
    គឺពោរពេញដោយសិល្សសាសន៍
    (អ្នកចេះសិល្ប៍)។
  • 3:54 - 3:56
    ខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការនិយាយថា
  • 3:56 - 3:59
    ខ្ញុំជាខ្សែស្រឡាយដ៏វែងនៃអ្នកចេះសិល្ប៏សាសន៍
  • 3:59 - 4:02
    តាំងពីអ្នកគ្រូរបស់ខ្ញុំ គឺ
    សូភីលីន ឈៀម សាភីរ៉ូ
  • 4:02 - 4:05
    រហូតដល់គ្រូរបស់គាត់ទៀត
    ដែលគាត់ជាអតីតតារាសម្ដែងនៅឯព្រះរាជវាំង
  • 4:06 - 4:09
    ទៅដល់អ្នករបាំបុរាណកាលពីសម័យអង្គរ
  • 4:09 - 4:11
    និងរហូតដល់អ្នកភូមិដំបូង
  • 4:11 - 4:13
    ដែលជាដើមកំណើតនៃសិល្បៈ។
  • 4:15 - 4:17
    យ៉ាងណាមិញ
  • 4:17 - 4:20
    កេរ្ដ៍ដំណែលរបស់យើងជិតនឹងត្រូវបាន
    បំផ្លាញទាំងស្រុង។
  • 4:25 - 4:27
    ប្រសិនបើមានអ្នកណាពាក់វ៉ែនតា
  • 4:27 - 4:28
    សូមមេត្តាក្រោកឈរឡើង។
  • 4:33 - 4:35
    ប្រសិនបើអ្នកចេះនិយាយ
    លើសពីមួយភាសា
  • 4:35 - 4:36
    សូមមេត្តាក្រោកឈរឡើង។
  • 4:41 - 4:43
    ប្រសិនបើអ្នកមានសម្បុរស
  • 4:43 - 4:44
    សូមមេត្តាក្រោកឈរឡើង។
  • 4:52 - 4:55
    វ៉ែនតារបស់អ្នកបញ្ជាក់ថា អ្នកអាចមាន
    លទ្ធភាពបង់ថ្លៃសេវាពិនិត្យសុខភាព។
  • 4:57 - 5:01
    ភាសាទី២ ឬទី៣ដែលអ្នកអាចនិយាយបាន
    បង្ហាញពីការសិក្សាដ៏ខ្ពង់ខ្ពស់របស់អ្នក។
  • 5:03 - 5:07
    សម្បុរសរបស់អ្នកមានន័យថា
    អ្នកមិនចាំបាច់ធ្វើការក្រោមពន្លឺថ្ងែនោះឡើយ។
  • 5:08 - 5:10
    នៅក្រោមរបបខ្មែរក្រហម
  • 5:10 - 5:14
    ដែលបានកាន់កាប់ប្រទេសកម្ពុជា
    ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩
  • 5:14 - 5:16
    បើគិតទៅ
    ពួកយើងអាចនឹងស្លាប់បាត់ទៅហើយ
  • 5:16 - 5:19
    ព្រោះយើងជាមុខសញ្ញារបស់គេ
    ដោយសារតែអភ័យឯកសិទ្ធិរបស់យើង។
  • 5:25 - 5:26
    ដូចដែលឃើញហើយ
  • 5:26 - 5:29
    ពួកខ្មែរក្រហមមើលមកប្រទេសកម្ពុជា
  • 5:29 - 5:32
    ហើយពួកគេបានមើលឃើញភាពមិនស្មើគ្នា
    កើតមានជាច្រើនសតវត្ស។
  • 5:32 - 5:34
    ស្តេច និងពួកឥស្សរជននៅជុំវិញគាត់
  • 5:34 - 5:37
    មានភាពសប្បាយរីករាយ
    និងការសោយសុខក្នុងជីវិតរបស់ពួកគេ
  • 5:37 - 5:40
    ខណៈពេលដែលប្រជាជនជាច្រើន
    ទទួលរងទុក្ខពីការធ្វើពលកម្មឥតឈប់ឈរ
  • 5:41 - 5:42
    និងភាពក្រីក្រ ទុរភឹក្សអត់ឃ្លាន។
  • 5:43 - 5:46
    អ្នកមិនចាំបាច់អានសៀវភៅប្រវត្តិសាស្រ្ត
    ដើម្បីយល់ដឹងពីការពិតនោះទេ។
  • 5:46 - 5:47
    ពាក្យខ្មែរសម្រាប់ "I"
  • 5:47 - 5:50
    សម្រាប់ "me"
  • 5:50 - 5:52
    គឺខ្ញុំ។
  • 5:53 - 5:57
    ហើយពាក្យនេះក៏អាចមានន័យថា
    "ទាសករ" បានដែរ
  • 5:57 - 6:01
    ហើយអ្នករបាំត្រូវបានគេហៅថា
    ជាខ្ញុំព្រះរបាំ
  • 6:01 - 6:03
    ឬ "ទាសករនៃរបាំអស្ចារ្យ"។
  • 6:05 - 6:08
    ខ្មែរក្រហមបានព្យាយាមលប់បំបាត់
    ភាពជាទាសករនៅប្រទេសកម្ពុជា
  • 6:08 - 6:12
    ផ្ទុយទៅវិញ ពួកគេធ្វើឲ្យប្រជាជនទាំងអស់
    ក្លាយទៅជាទាសករដើម្បីបំបាត់ទាសភាព។
  • 6:12 - 6:16
    ពួកគេក្លាយជាអ្នកជិះជាន់ប្រជារាស្រ្ដ
    ពេលដែលពួកគេចង់លប់បំបាត់ទាសភាពទៅវិញ។
  • 6:16 - 6:18
    ពួកគេជម្លៀសប្រជាជនចេញពីរាជធានី(ភ្នំពេញ)
  • 6:18 - 6:21
    និងបង្ខំមនុស្សឱ្យទៅជំរំពលករ។
  • 6:21 - 6:22
    ពួកគេបំបែកបំបាក់គ្រួសារជាច្រើន
  • 6:23 - 6:25
    និងបណ្ដុះផ្នត់គំនិតកុមារឲ្យ
    ប្រឆាំងនឹងឪពុកម្តាយរបស់ពួកគេ។
  • 6:26 - 6:29
    គ្រប់ទីកន្លែងទាំងអស់ ប្រជាជនស្លាប់
    និងត្រូវបានគេសម្លាប់
  • 6:29 - 6:31
    បាត់បង់ជីវិតដោយសារជម្ងឺ
  • 6:31 - 6:33
    ធ្វើការលើសកម្លាំង
  • 6:33 - 6:35
    ការសម្លាប់(ប្រហារជីវិត) និងភាពអត់ឃ្លាន។
  • 6:37 - 6:41
    លទ្ធផលនៃសកម្មភាពទាំងនេះគឺ
    ប្រជាជនមួយភាគបីត្រូវបានបាត់បង់ជីវិត
  • 6:41 - 6:43
    ត្រឹមតែរយៈពេលតិចជាង ៤ឆ្នាំប៉ុណ្ណោះ
  • 6:43 - 6:47
    ហើយក្នុងនោះ ៩០ ភាគរយ
    គឺជាសិល្បកររបាំខ្មែរ។
  • 6:48 - 6:49
    មានន័យថា
  • 6:50 - 6:54
    ៩ ភាគ ១០ នៃទស្សនៈវិស័យសម្រាប់ប្រពៃណី
    និងអនាគត ត្រូវបានបាត់បង់។
  • 6:56 - 6:57
    ប៉ុន្ដែ ជាភ័ព្វសំណាងល្អ
  • 6:57 - 7:00
    គ្រូរបស់គ្រូរបស់ខ្ញុំ
  • 7:00 - 7:03
    ជា សាមី សុត សំអុន និង ឆេង ភុន
  • 7:03 - 7:06
    ដែលបានដឹកនាំ និងចងក្រង
    វិស័យសិល្បៈឲ្យមានជីវិតសារជាថ្មី
  • 7:06 - 7:08
    ពីផេះនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍
  • 7:09 - 7:10
    ចាប់ផ្ដើមពី សិស្សម្នាក់
  • 7:10 - 7:12
    កាយវិការមួយ
  • 7:12 - 7:14
    ក្បាច់រាំម្ដងមួយៗ ។
  • 7:14 - 7:16
    ពួកគេបានសរសេរពីសេចក្តីស្រឡាញ់
  • 7:16 - 7:17
    សិល្ប៏សាសន៍
  • 7:17 - 7:18
    សម្រស់
  • 7:18 - 7:21
    ប្រវត្តិសាស្រ្ត និងទស្សនវិជ្ជា
    នៃពូជពង្សវង្សត្រកូលរបស់យើង
  • 7:21 - 7:23
    ចូលទៅក្នុងខ្លួនអ្នកជំនាន់ក្រោយ។
  • 7:26 - 7:28
    រយៈ ៤០ ឆ្នាំក្រោយមក
  • 7:28 - 7:31
    របាំបុរាណខ្មែរត្រូវបានរស់រានមានជីវិតឡើងវិញ
    ទៅកាន់កម្រិតមួយថ្មី ។
  • 7:32 - 7:36
    ប៉ុន្ដែ របាំបុរាណនៅតែស្ថិតក្នុង
    មជ្ឈដ្ឋានគ្រោះថ្នាក់ដដែល ។
  • 7:36 - 7:41
    មហន្តរាយនៃសង្គ្រាមនៅតែដិតដាមក្នុង
    ចិត្តប្រជាជនខ្មែររហូតដល់សព្វថ្ងៃនេះ។
  • 7:41 - 7:43
    វាត្រូវបានចារជាប់នៅក្នុងរាងកាយរបស់យើង
  • 7:43 - 7:46
    បង្ហាញតាមការចម្លងហ្សែននៃ PTSD
    (ជំងឺស្ត្រេសក្រោយទុក្ខវេទនា)
  • 7:47 - 7:49
    និងក្នុងគ្រួសារដែលប្រឈមនឹង
    ភាពក្រីក្រដ៏យូរអង្វែង
  • 7:49 - 7:52
    និងវប្បធម៌ដែលបែកបាក់យ៉ាងសម្បើម
    ព្រមទាំងឧបសគ្គភាសាផងដែរនោះ។
  • 7:55 - 7:57
    ប៉ុន្ដែភាពស្រស់ស្អាតគឺជាភាពរឹងមាំបំផុត។
  • 7:59 - 8:03
    ភាពស្រស់ស្អាតមានសមត្ថភាព
    ក្នុងការដុះលូតលាស់គ្រប់ទីកន្លែង
  • 8:03 - 8:04
    នៅគ្រប់ពេលវេលា។
  • 8:06 - 8:09
    ភាពស្រស់ស្អាត គឺជាអ្វីដែលផ្សារភ្ជាប់មនុស្ស
    ទៅនឹងពេលវេលា និងទីកន្លែង។
  • 8:11 - 8:14
    ភាពស្រស់ស្អាត គឺជាការរំដោះពីភាពរងទុក្ខ។
  • 8:16 - 8:20
    នៅពេលសិល្បករខ្មែរព្យាយាមស្តារ
    ឡើងវិញនូវវប្បធម៌ និងប្រទេសរបស់យើង
  • 8:20 - 8:24
    យើងរកឃើញថា មានផ្លូវជាច្រើន
    ដើម្បីឈានទៅរកអនាគត។
  • 8:26 - 8:30
    ហើយក្នុងប្រពៃណីមួយដែលយើង
    មិនបានស្គាល់ឈ្មោះអ្នករបាំផង
  • 8:30 - 8:32
    ថាពួកគេជានរណា
  • 8:32 - 8:33
    ថាតើជីវិតរបស់ពួកគេមានទិដ្ធភាពយ៉ាងណា
  • 8:33 - 8:35
    ថាតើពួកគេមានអារម្មណ៍ដូចម្តេច
  • 8:35 - 8:40
    ខ្ញុំនឹងបង្ហាញថា យើងឈានទៅមុខដោយស្មោះត្រង់
    និងដោយបើកចំហចេញពីពាក្យ "ខ្ញុំ" ។
  • 8:42 - 8:44
    ខ្ញុំ មិនមែនមានន័យថា ជាទាសករទេ
  • 8:44 - 8:46
    ប៉ុន្ដែជាអ្នកបម្រើប្រកបដោយស្មារតីរឹងមាំ
  • 8:47 - 8:48
    ខ្ញុំ
  • 8:48 - 8:50
    "I"
  • 8:50 - 8:51
    "me"
  • 8:51 - 8:53
    "ចេញផ្កា" ។
  • 8:55 - 8:57
    ខ្ញុំមានឈ្មោះថា ឱក ព្រហ្មសុដន្ដ
  • 8:57 - 8:58
    ខ្ញុំជាជនជាតិខ្មែរ
  • 8:58 - 9:00
    ហើយខ្ញុំជាជនជាតិអាមេរិក។
  • 9:00 - 9:02
    ខ្ញុំជាកូនរបស់ជនភៀសខ្លួន
  • 9:02 - 9:04
    ជាអ្នកបង្កើត ជាអ្នកព្យាបាល
  • 9:04 - 9:06
    និង អ្នកសាងសង់ស្ពាន។
  • 9:07 - 9:09
    ខ្ញុំជាសិស្សប្រុសដំបូងរបស់គ្រូខ្ញុំ
  • 9:09 - 9:13
    នៅក្នុងប្រពៃណីមួយដែលគេ
    ស្គាល់ថា មានតែមនុស្សស្រីតែប៉ុណ្ណោះ
  • 9:13 - 9:16
    ហើយខ្ញុំបានបង្កើតនូវក្រុមរាំរបាំភេទទីបី
    របស់កម្ពុជា។
  • 9:17 - 9:21
    ខ្ញុំតំណាងឲ្យ ភាតរភាពនៃភាពស្រស់ស្អាត,
    ក្តីសុបិន្ត និង អំណាច
  • 9:21 - 9:23
    ដល់អ្នកដែលនៅចំពោះមុខខ្ញុំ។
  • 9:23 - 9:26
    ភាពរួមគ្នានៃអតីតកាល បច្ចុប្បន្ន និងអនាគត
  • 9:26 - 9:29
    និងភាពរួមគ្នានៃបុគ្គល និងសមូហភាព។
  • 9:31 - 9:34
    ខ្ញុំសូមបង្ហាញនូវតួនាទីដ៏មានវ័យចំណាស់
  • 9:34 - 9:36
    របស់សិល្បករជាសារ
  • 9:36 - 9:39
    តាមរយៈពាក្យពេចន៍របស់ ឆេង ភុន
  • 9:40 - 9:43
    "សួនច្បារដែលមានតែផ្កាមួយប្រភេទ
  • 9:44 - 9:46
    ឬផ្កាមានតែមួយពណ៌
  • 9:46 - 9:47
    គឺមិនល្អទេ "។
  • 9:49 - 9:51
    នេះគឺជាការរំលឹកមួយដល់កម្លាំងរបស់យើង
  • 9:52 - 9:53
    ការលូតលាស់
  • 9:53 - 9:54
    ការរស់រានមានជីវិត
  • 9:54 - 9:56
    និងអត្ថិភាព(ភាពម្ចាស់ដើម)
  • 9:56 - 9:58
    ស្ថិតនៅក្នុងភាពចម្រុះជាច្រើន
  • 9:59 - 10:00
    ហើយ វាគឺ
  • 10:00 - 10:02
    ជាសារនៃភាពក្លាហានផងដែរ។
  • 10:03 - 10:07
    ព្រោះផ្កាមិនចាំបាច់សុំការអនុញ្ញាតពី
    នរណាម្នាក់ដើម្បីរីកនោះទេ។
  • 10:08 - 10:11
    វាបានកើតមកដើម្បីថ្វាយខ្លួន
    ដល់ពិភពលោកទាំងមូល។
  • 10:11 - 10:15
    សេចក្ដីស្រឡាញ់ដែលឥតខ្លាចក្រែង
    គឺធម្មជាតិរបស់វា។
  • 10:15 - 10:16
    សូមអរគុណ។
  • 10:16 - 10:25
    (សម្លេងទះដៃ)
Title:
ភាពអស្ចារ្យនៃរបាំបុរាណខ្មែរ
Speaker:
ឱក ព្រហ្មសុដន្ត្រ
Description:

អស់រយះពេលជាង១០០០ឆ្នាំមកហើយដែលអ្នករបាំខ្មែរត្រូវបានចាត់ទុកជាស្ពានចម្លងរវាងឋានសួគ៌និងឋានមនុស្សុ។ នៅក្នុងការសម្ដែងរាំ និងនិយាយ សិល្បករ​ ឱក ព្រហ្មសុដន្ត្រៈ ​ដែលជាស្ថាបនិកនៃក្រុមរបាំដែលជាបុរសទាំងអស់ និងភេទទី៣​ ដំបូងបង្អស់របស់ប្រទេសកម្ពុជា បានបង្ហាញយ៉ាងលំអិតអំពីប្រវត្តិសាស្ត្ររបាំបុរាណខ្មែរ​និងការរស់ឡើងវិញរបស់របាំបុរាណខ្មែរ ហើយក៏បានបង្ហាញនូវតួនាទីបុរាណ ​និងចំណាស់នៃសិល្បករជាសារអសប់រំមួយផងដែរ។

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:38

Khmer subtitles

Revisions