ភាពអស្ចារ្យនៃរបាំបុរាណខ្មែរ
-
0:01 - 0:03របាំក្បាច់បុរាណ
-
0:03 - 0:04ឬសិល្បៈនៃរបាំខ្មែរបុរាណ
-
0:04 - 0:06មានអាយុកាលជាង១០០០ឆ្នាំមកហើយ។
-
0:07 - 0:10របាំនេះបង្កើតឡើងជារបាំសម្ដែងដើម្បីបន់ស្រន់
-
0:10 - 0:12សម្រាប់សុំទឹកភ្លៀង និងជីជាតិ
-
0:12 - 0:15ព្រមទាំងភាពរុងរឿង ចំពោះវិស័យកសិកម្ម។
-
0:17 - 0:19អ្នករបាំទាំងប្រុសទាំងស្រី
-
0:19 - 0:21បានបូជាថ្វាយដល់ប្រាង្គប្រាសាទ
-
0:21 - 0:24ដែលជាកន្លែងពួកគេជឿថាជាស្ពានរវាង
ឋានសួគ៌ និងឋានមនុស្សលោក។ -
0:24 - 0:29រាងកាយរាំរបស់ពួកគេពាំនាំយក
ពាក្យបន់ស្រន់របស់មនុស្សទៅកាន់ទេវតា -
0:29 - 0:33និងការប្រទាន់ពរពីទេវតា
បានបញ្ជូនមកតាមពួកគេ -
0:33 - 0:35មកកាន់ប្រជារាស្រ្ត និងដែនដីរបស់ពួកគេ។
-
0:38 - 0:40ក្បាច់ពត់រាំនៅក្នុងរបាំខ្មែរ
មានច្រើនបែបណាស់។ -
0:41 - 0:43ខ្នងយើងត្រូវពើងឡើងលើ
-
0:44 - 0:45ជង្គង់យើងត្រូវបត់ចុះ
-
0:46 - 0:47ម្រាមជើងយើងពត់ង
-
0:48 - 0:49កែងដៃយើងលាត្រង់
-
0:50 - 0:52និងម្រាមដៃយើងពត់មកក្រោយ។
-
0:53 - 0:57ក្បាច់ពត់រាំទាំងនេះបង្កើត
ជាចលនាបត់បែនដូចពស់វែក -
0:57 - 1:02ហើយមានសារៈសំខាន់ណាស់
ព្រោះមុនកំណើតសាសនាធំៗ -
1:02 - 1:08ប្រជាជនខ្មែរ និងមនុស្សនៅលើពិភពលោក
មានជំនឿលើវិញ្ញាណ។ -
1:09 - 1:12ពស់វែក គឺជាតួអង្គសំខាន់
ជាពិសេសនៅក្នុងជំនឿនេះ -
1:12 - 1:16ដោយសារតែខ្លួនវាមានចលនាបត់បែន
(វង្ករេខា) -
1:16 - 1:18វាធ្វើចលនាទោរទន់តាមលំហូរនៃទឹក។
-
1:19 - 1:23ដូច្នេះដើម្បីធ្វើឲ្យមានភាពទោរទន់
ដូចជាពស់ក្នុងខ្លួនអ្នករាំ -
1:23 - 1:27គឺត្រូវស្រមៃដល់រូបភាពទន្លេ
ដែលហូរកាត់ផែនដី -
1:27 - 1:32ដែលធ្វើឲ្យមានលំហូរ
នៃទឹកផ្ដល់ជីវិត។ -
1:33 - 1:35ដូចអ្វីដែលអ្នកបានឃើញពេលនោះ
-
1:35 - 1:38របាំខ្មែរបុរាណ គឺជាការវិវត្តន៏របស់ធម្មជាតិ
-
1:38 - 1:42ទាំងរបស់ដែលមានរូបរាងជុំវិញយើង
និងវិញ្ញាណដែលនៅខាងក្នុងខ្លួនរបស់យើង ។ -
1:43 - 1:46យើងមានកាយវិការដៃ៤សំខាន់ៗ
ដែលយើងប្រើ។ -
1:46 - 1:48តើយើងអាចធ្វើតាមទាំងអស់គ្នាបានទេ?
-
1:48 - 1:50បាន? ល្អ
-
1:52 - 1:54នេះគឺជាដើមឈើ។
-
1:55 - 1:57ដើមឈើនេះនឹងដុះឡើង
-
1:58 - 2:01ហើយវានឹងមានស្លឹកជាច្រើន
-
2:02 - 2:04បន្ទាប់ពីមានស្លឹកហើយ
-
2:04 - 2:07វានឹងចេញជាផ្កា
-
2:08 - 2:10បន្ទាប់ពីចេញផ្កា
-
2:10 - 2:12វានឹងបង្កើតជាផ្លែ។
-
2:12 - 2:14ផ្លែនោះនឹងទុំជ្រុះ
-
2:15 - 2:17ហើយដើមឈើថ្មីនឹងដុះឡើង។
-
2:17 - 2:19នៅក្នុងកាយវិការដៃទាំង៤នោះ
-
2:19 - 2:21តំណាងឲ្យដំណើរវិវត្ដន៍នៃជីវិត ។
-
2:29 - 2:31កាយវិការដៃទាំង៤ នេះត្រូវបានប្រើ
-
2:31 - 2:36ដើម្បីបង្កើតភាសាថ្មីស្រឡះមួយសម្រាប់
អ្នករបាំក្នុងការបញ្ចេញពីអារម្មណ៍ពួកគេ។ -
2:36 - 2:38ឧទាហរណ៍
-
2:38 - 2:38ខ្ញុំអាចនិយាយថា
-
2:38 - 2:40"ខ្ញុំ"
-
2:40 - 2:42"ខ្ញុំ"។
-
2:42 - 2:45ក្នុងរបាំវាទៅជា...
-
2:47 - 2:48"ខ្ញុំ"
-
2:48 - 2:50ឬខ្ញុំអាចនិយាយថា...
-
2:51 - 2:55"នែ! លោក អញ្ជើញមកនេះ មកនេះ"។
-
2:55 - 2:56ក្នុងរបាំ ...
-
2:59 - 3:01"មកនេះ"
-
3:01 - 3:02ឬ,"ចេញទៅ ទៅ!"
-
3:02 - 3:04(សម្លេងសើច)
-
3:06 - 3:08"ទៅ"។
-
3:08 - 3:10និងអ្វីគ្រប់យ៉ាងពី ...
-
3:12 - 3:13សេចក្ដីស្រលាញ់ ...
-
3:19 - 3:21ទៅជាទុក្ខសោក
-
3:22 - 3:22ទៅ --
-
3:22 - 3:24(ទម្លាក់ជើងខ្លាំង)
-
3:24 - 3:25កំហឹង
-
3:25 - 3:27ក៏អាចបង្ហាញចេញមកតាមរយៈរបាំបានដែរ។
-
3:30 - 3:32គេមានសិល្បៈសិល្ប៍ជាក់លាក់មួយ
-
3:32 - 3:36ដែលគ្រប់របស់ដែលត្រូវបានច្រោះ
ផ្លាស់ប្ដូរ និងដាក់បញ្ចូលគ្នា -
3:36 - 3:39ដើម្បីបង្កើតសមត្ថភាពដ៏អស្ចារ្យ
គ្មានដែនកំណត់ក្នុងសិល្ប:។ -
3:40 - 3:41ពាក្យខ្មែរសសម្រាប់សិល្ប:គឺ
-
3:41 - 3:42សិល្បៈ
-
3:42 - 3:45តាមការពិត ឫសគល់នៃពាក្យនេះគឺ
មានន័យថា"សិល្ប៍"។ -
3:46 - 3:47អ្នកសិល្បៈ --
-
3:47 - 3:49សិល្បករ
-
3:49 - 3:51ឬសិល្បការិនី កាលពីមុន
-
3:51 - 3:53គឺពោរពេញដោយសិល្សសាសន៍
(អ្នកចេះសិល្ប៍)។ -
3:54 - 3:56ខ្ញុំពិតជាមានមោទនភាពណាស់ក្នុងការនិយាយថា
-
3:56 - 3:59ខ្ញុំជាខ្សែស្រឡាយដ៏វែងនៃអ្នកចេះសិល្ប៏សាសន៍
-
3:59 - 4:02តាំងពីអ្នកគ្រូរបស់ខ្ញុំ គឺ
សូភីលីន ឈៀម សាភីរ៉ូ -
4:02 - 4:05រហូតដល់គ្រូរបស់គាត់ទៀត
ដែលគាត់ជាអតីតតារាសម្ដែងនៅឯព្រះរាជវាំង -
4:06 - 4:09ទៅដល់អ្នករបាំបុរាណកាលពីសម័យអង្គរ
-
4:09 - 4:11និងរហូតដល់អ្នកភូមិដំបូង
-
4:11 - 4:13ដែលជាដើមកំណើតនៃសិល្បៈ។
-
4:15 - 4:17យ៉ាងណាមិញ
-
4:17 - 4:20កេរ្ដ៍ដំណែលរបស់យើងជិតនឹងត្រូវបាន
បំផ្លាញទាំងស្រុង។ -
4:25 - 4:27ប្រសិនបើមានអ្នកណាពាក់វ៉ែនតា
-
4:27 - 4:28សូមមេត្តាក្រោកឈរឡើង។
-
4:33 - 4:35ប្រសិនបើអ្នកចេះនិយាយ
លើសពីមួយភាសា -
4:35 - 4:36សូមមេត្តាក្រោកឈរឡើង។
-
4:41 - 4:43ប្រសិនបើអ្នកមានសម្បុរស
-
4:43 - 4:44សូមមេត្តាក្រោកឈរឡើង។
-
4:52 - 4:55វ៉ែនតារបស់អ្នកបញ្ជាក់ថា អ្នកអាចមាន
លទ្ធភាពបង់ថ្លៃសេវាពិនិត្យសុខភាព។ -
4:57 - 5:01ភាសាទី២ ឬទី៣ដែលអ្នកអាចនិយាយបាន
បង្ហាញពីការសិក្សាដ៏ខ្ពង់ខ្ពស់របស់អ្នក។ -
5:03 - 5:07សម្បុរសរបស់អ្នកមានន័យថា
អ្នកមិនចាំបាច់ធ្វើការក្រោមពន្លឺថ្ងែនោះឡើយ។ -
5:08 - 5:10នៅក្រោមរបបខ្មែរក្រហម
-
5:10 - 5:14ដែលបានកាន់កាប់ប្រទេសកម្ពុជា
ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ -
5:14 - 5:16បើគិតទៅ
ពួកយើងអាចនឹងស្លាប់បាត់ទៅហើយ -
5:16 - 5:19ព្រោះយើងជាមុខសញ្ញារបស់គេ
ដោយសារតែអភ័យឯកសិទ្ធិរបស់យើង។ -
5:25 - 5:26ដូចដែលឃើញហើយ
-
5:26 - 5:29ពួកខ្មែរក្រហមមើលមកប្រទេសកម្ពុជា
-
5:29 - 5:32ហើយពួកគេបានមើលឃើញភាពមិនស្មើគ្នា
កើតមានជាច្រើនសតវត្ស។ -
5:32 - 5:34ស្តេច និងពួកឥស្សរជននៅជុំវិញគាត់
-
5:34 - 5:37មានភាពសប្បាយរីករាយ
និងការសោយសុខក្នុងជីវិតរបស់ពួកគេ -
5:37 - 5:40ខណៈពេលដែលប្រជាជនជាច្រើន
ទទួលរងទុក្ខពីការធ្វើពលកម្មឥតឈប់ឈរ -
5:41 - 5:42និងភាពក្រីក្រ ទុរភឹក្សអត់ឃ្លាន។
-
5:43 - 5:46អ្នកមិនចាំបាច់អានសៀវភៅប្រវត្តិសាស្រ្ត
ដើម្បីយល់ដឹងពីការពិតនោះទេ។ -
5:46 - 5:47ពាក្យខ្មែរសម្រាប់ "I"
-
5:47 - 5:50សម្រាប់ "me"
-
5:50 - 5:52គឺខ្ញុំ។
-
5:53 - 5:57ហើយពាក្យនេះក៏អាចមានន័យថា
"ទាសករ" បានដែរ -
5:57 - 6:01ហើយអ្នករបាំត្រូវបានគេហៅថា
ជាខ្ញុំព្រះរបាំ -
6:01 - 6:03ឬ "ទាសករនៃរបាំអស្ចារ្យ"។
-
6:05 - 6:08ខ្មែរក្រហមបានព្យាយាមលប់បំបាត់
ភាពជាទាសករនៅប្រទេសកម្ពុជា -
6:08 - 6:12ផ្ទុយទៅវិញ ពួកគេធ្វើឲ្យប្រជាជនទាំងអស់
ក្លាយទៅជាទាសករដើម្បីបំបាត់ទាសភាព។ -
6:12 - 6:16ពួកគេក្លាយជាអ្នកជិះជាន់ប្រជារាស្រ្ដ
ពេលដែលពួកគេចង់លប់បំបាត់ទាសភាពទៅវិញ។ -
6:16 - 6:18ពួកគេជម្លៀសប្រជាជនចេញពីរាជធានី(ភ្នំពេញ)
-
6:18 - 6:21និងបង្ខំមនុស្សឱ្យទៅជំរំពលករ។
-
6:21 - 6:22ពួកគេបំបែកបំបាក់គ្រួសារជាច្រើន
-
6:23 - 6:25និងបណ្ដុះផ្នត់គំនិតកុមារឲ្យ
ប្រឆាំងនឹងឪពុកម្តាយរបស់ពួកគេ។ -
6:26 - 6:29គ្រប់ទីកន្លែងទាំងអស់ ប្រជាជនស្លាប់
និងត្រូវបានគេសម្លាប់ -
6:29 - 6:31បាត់បង់ជីវិតដោយសារជម្ងឺ
-
6:31 - 6:33ធ្វើការលើសកម្លាំង
-
6:33 - 6:35ការសម្លាប់(ប្រហារជីវិត) និងភាពអត់ឃ្លាន។
-
6:37 - 6:41លទ្ធផលនៃសកម្មភាពទាំងនេះគឺ
ប្រជាជនមួយភាគបីត្រូវបានបាត់បង់ជីវិត -
6:41 - 6:43ត្រឹមតែរយៈពេលតិចជាង ៤ឆ្នាំប៉ុណ្ណោះ
-
6:43 - 6:47ហើយក្នុងនោះ ៩០ ភាគរយ
គឺជាសិល្បកររបាំខ្មែរ។ -
6:48 - 6:49មានន័យថា
-
6:50 - 6:54៩ ភាគ ១០ នៃទស្សនៈវិស័យសម្រាប់ប្រពៃណី
និងអនាគត ត្រូវបានបាត់បង់។ -
6:56 - 6:57ប៉ុន្ដែ ជាភ័ព្វសំណាងល្អ
-
6:57 - 7:00គ្រូរបស់គ្រូរបស់ខ្ញុំ
-
7:00 - 7:03ជា សាមី សុត សំអុន និង ឆេង ភុន
-
7:03 - 7:06ដែលបានដឹកនាំ និងចងក្រង
វិស័យសិល្បៈឲ្យមានជីវិតសារជាថ្មី -
7:06 - 7:08ពីផេះនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍
-
7:09 - 7:10ចាប់ផ្ដើមពី សិស្សម្នាក់
-
7:10 - 7:12កាយវិការមួយ
-
7:12 - 7:14ក្បាច់រាំម្ដងមួយៗ ។
-
7:14 - 7:16ពួកគេបានសរសេរពីសេចក្តីស្រឡាញ់
-
7:16 - 7:17សិល្ប៏សាសន៍
-
7:17 - 7:18សម្រស់
-
7:18 - 7:21ប្រវត្តិសាស្រ្ត និងទស្សនវិជ្ជា
នៃពូជពង្សវង្សត្រកូលរបស់យើង -
7:21 - 7:23ចូលទៅក្នុងខ្លួនអ្នកជំនាន់ក្រោយ។
-
7:26 - 7:28រយៈ ៤០ ឆ្នាំក្រោយមក
-
7:28 - 7:31របាំបុរាណខ្មែរត្រូវបានរស់រានមានជីវិតឡើងវិញ
ទៅកាន់កម្រិតមួយថ្មី ។ -
7:32 - 7:36ប៉ុន្ដែ របាំបុរាណនៅតែស្ថិតក្នុង
មជ្ឈដ្ឋានគ្រោះថ្នាក់ដដែល ។ -
7:36 - 7:41មហន្តរាយនៃសង្គ្រាមនៅតែដិតដាមក្នុង
ចិត្តប្រជាជនខ្មែររហូតដល់សព្វថ្ងៃនេះ។ -
7:41 - 7:43វាត្រូវបានចារជាប់នៅក្នុងរាងកាយរបស់យើង
-
7:43 - 7:46បង្ហាញតាមការចម្លងហ្សែននៃ PTSD
(ជំងឺស្ត្រេសក្រោយទុក្ខវេទនា) -
7:47 - 7:49និងក្នុងគ្រួសារដែលប្រឈមនឹង
ភាពក្រីក្រដ៏យូរអង្វែង -
7:49 - 7:52និងវប្បធម៌ដែលបែកបាក់យ៉ាងសម្បើម
ព្រមទាំងឧបសគ្គភាសាផងដែរនោះ។ -
7:55 - 7:57ប៉ុន្ដែភាពស្រស់ស្អាតគឺជាភាពរឹងមាំបំផុត។
-
7:59 - 8:03ភាពស្រស់ស្អាតមានសមត្ថភាព
ក្នុងការដុះលូតលាស់គ្រប់ទីកន្លែង -
8:03 - 8:04នៅគ្រប់ពេលវេលា។
-
8:06 - 8:09ភាពស្រស់ស្អាត គឺជាអ្វីដែលផ្សារភ្ជាប់មនុស្ស
ទៅនឹងពេលវេលា និងទីកន្លែង។ -
8:11 - 8:14ភាពស្រស់ស្អាត គឺជាការរំដោះពីភាពរងទុក្ខ។
-
8:16 - 8:20នៅពេលសិល្បករខ្មែរព្យាយាមស្តារ
ឡើងវិញនូវវប្បធម៌ និងប្រទេសរបស់យើង -
8:20 - 8:24យើងរកឃើញថា មានផ្លូវជាច្រើន
ដើម្បីឈានទៅរកអនាគត។ -
8:26 - 8:30ហើយក្នុងប្រពៃណីមួយដែលយើង
មិនបានស្គាល់ឈ្មោះអ្នករបាំផង -
8:30 - 8:32ថាពួកគេជានរណា
-
8:32 - 8:33ថាតើជីវិតរបស់ពួកគេមានទិដ្ធភាពយ៉ាងណា
-
8:33 - 8:35ថាតើពួកគេមានអារម្មណ៍ដូចម្តេច
-
8:35 - 8:40ខ្ញុំនឹងបង្ហាញថា យើងឈានទៅមុខដោយស្មោះត្រង់
និងដោយបើកចំហចេញពីពាក្យ "ខ្ញុំ" ។ -
8:42 - 8:44ខ្ញុំ មិនមែនមានន័យថា ជាទាសករទេ
-
8:44 - 8:46ប៉ុន្ដែជាអ្នកបម្រើប្រកបដោយស្មារតីរឹងមាំ
-
8:47 - 8:48ខ្ញុំ
-
8:48 - 8:50"I"
-
8:50 - 8:51"me"
-
8:51 - 8:53"ចេញផ្កា" ។
-
8:55 - 8:57ខ្ញុំមានឈ្មោះថា ឱក ព្រហ្មសុដន្ដ
-
8:57 - 8:58ខ្ញុំជាជនជាតិខ្មែរ
-
8:58 - 9:00ហើយខ្ញុំជាជនជាតិអាមេរិក។
-
9:00 - 9:02ខ្ញុំជាកូនរបស់ជនភៀសខ្លួន
-
9:02 - 9:04ជាអ្នកបង្កើត ជាអ្នកព្យាបាល
-
9:04 - 9:06និង អ្នកសាងសង់ស្ពាន។
-
9:07 - 9:09ខ្ញុំជាសិស្សប្រុសដំបូងរបស់គ្រូខ្ញុំ
-
9:09 - 9:13នៅក្នុងប្រពៃណីមួយដែលគេ
ស្គាល់ថា មានតែមនុស្សស្រីតែប៉ុណ្ណោះ -
9:13 - 9:16ហើយខ្ញុំបានបង្កើតនូវក្រុមរាំរបាំភេទទីបី
របស់កម្ពុជា។ -
9:17 - 9:21ខ្ញុំតំណាងឲ្យ ភាតរភាពនៃភាពស្រស់ស្អាត,
ក្តីសុបិន្ត និង អំណាច -
9:21 - 9:23ដល់អ្នកដែលនៅចំពោះមុខខ្ញុំ។
-
9:23 - 9:26ភាពរួមគ្នានៃអតីតកាល បច្ចុប្បន្ន និងអនាគត
-
9:26 - 9:29និងភាពរួមគ្នានៃបុគ្គល និងសមូហភាព។
-
9:31 - 9:34ខ្ញុំសូមបង្ហាញនូវតួនាទីដ៏មានវ័យចំណាស់
-
9:34 - 9:36របស់សិល្បករជាសារ
-
9:36 - 9:39តាមរយៈពាក្យពេចន៍របស់ ឆេង ភុន
-
9:40 - 9:43"សួនច្បារដែលមានតែផ្កាមួយប្រភេទ
-
9:44 - 9:46ឬផ្កាមានតែមួយពណ៌
-
9:46 - 9:47គឺមិនល្អទេ "។
-
9:49 - 9:51នេះគឺជាការរំលឹកមួយដល់កម្លាំងរបស់យើង
-
9:52 - 9:53ការលូតលាស់
-
9:53 - 9:54ការរស់រានមានជីវិត
-
9:54 - 9:56និងអត្ថិភាព(ភាពម្ចាស់ដើម)
-
9:56 - 9:58ស្ថិតនៅក្នុងភាពចម្រុះជាច្រើន
-
9:59 - 10:00ហើយ វាគឺ
-
10:00 - 10:02ជាសារនៃភាពក្លាហានផងដែរ។
-
10:03 - 10:07ព្រោះផ្កាមិនចាំបាច់សុំការអនុញ្ញាតពី
នរណាម្នាក់ដើម្បីរីកនោះទេ។ -
10:08 - 10:11វាបានកើតមកដើម្បីថ្វាយខ្លួន
ដល់ពិភពលោកទាំងមូល។ -
10:11 - 10:15សេចក្ដីស្រឡាញ់ដែលឥតខ្លាចក្រែង
គឺធម្មជាតិរបស់វា។ -
10:15 - 10:16សូមអរគុណ។
-
10:16 - 10:25(សម្លេងទះដៃ)
- Title:
- ភាពអស្ចារ្យនៃរបាំបុរាណខ្មែរ
- Speaker:
- ឱក ព្រហ្មសុដន្ត្រ
- Description:
-
អស់រយះពេលជាង១០០០ឆ្នាំមកហើយដែលអ្នករបាំខ្មែរត្រូវបានចាត់ទុកជាស្ពានចម្លងរវាងឋានសួគ៌និងឋានមនុស្សុ។ នៅក្នុងការសម្ដែងរាំ និងនិយាយ សិល្បករ ឱក ព្រហ្មសុដន្ត្រៈ ដែលជាស្ថាបនិកនៃក្រុមរបាំដែលជាបុរសទាំងអស់ និងភេទទី៣ ដំបូងបង្អស់របស់ប្រទេសកម្ពុជា បានបង្ហាញយ៉ាងលំអិតអំពីប្រវត្តិសាស្ត្ររបាំបុរាណខ្មែរនិងការរស់ឡើងវិញរបស់របាំបុរាណខ្មែរ ហើយក៏បានបង្ហាញនូវតួនាទីបុរាណ និងចំណាស់នៃសិល្បករជាសារអសប់រំមួយផងដែរ។
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 10:38
![]() |
TED Translators admin approved Khmer subtitles for The magic of Khmer classical dance | |
![]() |
Sineang San accepted Khmer subtitles for The magic of Khmer classical dance | |
![]() |
Sineang San edited Khmer subtitles for The magic of Khmer classical dance | |
![]() |
Sineang San edited Khmer subtitles for The magic of Khmer classical dance | |
![]() |
Sineang San edited Khmer subtitles for The magic of Khmer classical dance | |
![]() |
Sok Punlyda edited Khmer subtitles for The magic of Khmer classical dance | |
![]() |
Sok Punlyda edited Khmer subtitles for The magic of Khmer classical dance | |
![]() |
Sok Punlyda edited Khmer subtitles for The magic of Khmer classical dance |