< Return to Video

Functions with Parameters

  • 0:05 - 0:10
    នេះ​គឺជា​អនុគមន៍​មួយ​ដែល​គូរ​រាងការ៉េ​ទំហំ
    50 ភិកសែល​គ្រប់​ជ្រុង។ នេះ​ជារឿង​ល្អ ចុះបើ​ខ្ញុំ
  • 0:10 - 0:16
    ចង់​គូរ​ការ៉េ​មួយ​មាន​ជ្រុង 50 ភិកសែល
    ហើយ​ការ៉េ​មួយ​ទៀត​មាន​ជ្រុង 100 ភិកសែល?
  • 0:16 - 0:21
    ពួកយើង​មិន​គួរ​ធ្វើ​អនុគមន៍​ពីរ​ផ្សេង​ពីគ្នា
    ដែល​ធ្វើ​រឿង​ដូចគ្នា​តែមួយ​នោះ​ទេ។ ជំនួស​មក​វិញ យើង
  • 0:21 - 0:27
    អាច​ប្រើ​អនុគមន៍​តែមួយ ដោយ​ផ្លាស់ប្ដូរ​ប៉ារ៉ាម៉ែត្រ។ ប៉ារ៉ាម៉ែត្រ
    ឱ្យ​យើង​អាច​ផ្ដល់​តម្លៃ​ណាមួយ​ទៅ​ក្នុង​អនុគមន៍​មួយ
  • 0:27 - 0:32
    ហើយ​យក​ទៅ​ប្រើ​ជា​អថេរ​នៅ​ក្នុង​អនុគមន៍​នោះ។
    ឥឡូវ​សាក​ដាក់​ប៉ារ៉ាម៉ែត្រ​មួយ​ហៅ​បាន​ដូច
  • 0:32 - 0:38
    អនុគមន៍​មួយ​នេះ ដែល​យើង​អាច​ប្រើ​វា​ដើម្បី​បង្កើត​ការ៉េ
    ក្នុង​ទំហំ​ផ្សេងៗ​គ្នា។ នៅ​ក្នុង​កន្លែង​កំណត់​អនុគមន៍
  • 0:38 - 0:43
    អ្នក​អាច​កែឈ្មោះ​និង​ការ​អធិប្បាយ​ដូច
    ពីមុន​ដែរ ប៉ុន្តែ​យើង​ក៏​អាច​បន្ថែម​ប៉ារ៉ាម៉ែត្រ​មួយ​ដែរ។
  • 0:43 - 0:48
    ដាក់ឈ្មោះ​ប៉ារ៉ាម៉ែត្រ​របស់​អ្នក​នៅ​ត្រង់​កន្លែង​នេះ
    ហើយ​ចុច បន្ថែម​ប៉ារ៉ាម៉ែត្រ។ វា​នឹង​បង្កើត
  • 0:48 - 0:54
    ប្លក់​ពណ៌ក្រហម​មួយ​ជាមួយ​ឈ្មោះ​ប៉ារ៉ាម៉ែត្រ
    ដែល​អ្នក​ទើប​បង្កើត។ ឥឡូវ​យើង​អាច​ផ្លាស់ប្ដូរ​បញ្ជា
  • 0:54 - 1:02
    រំកិលទៅមុខ 100 ប្លក់ ជំនួស​ដោយ​ប៉ារ៉ាម៉ែត្រ Length (ប្រវែង)
    ដូច្នេះ​វា​នឹង​រំកិល​ទៅ​មុខ​តាម​តម្លៃ​ក្នុង Length។ ចុច​រក្សាទុក
  • 1:02 - 1:08
    ហើយ​បិទ រួច​ទាញប្លក់​បង្កើត​ការ៉េ​នោះ ចេញពី
    បញ្ជី​អនុគមន៍​ដែល​ស្ថិត​ក្នុង​ប្រអប់​ឧបករណ៍។
  • 1:08 - 1:12
    អ្នកនឹក​ឃើញ​មាន​កន្លែង​ទំនេរ​មួយ​នៅ​ជិត
    Length ពីព្រោះ​អនុគមន៍ចង់​ឱ្យ​អ្នក​ដឹង​ថា
  • 1:12 - 1:17
    តើ​តម្លៃ​អ្វី​ដែល​គួរមាន​ក្នុង​ប៉ារ៉ាម៉ែត្រ Length នេះ។
    ទាញ​ប្លក់​លេខ​ចេញ​ពី​បញ្ជី​គណិតវិទ្យា
  • 1:17 - 1:22
    ហើយ​ដាក់​វា​ចូល​កន្លែង​នេះ។ ឃើញ​ទេ នេះ​ជា​របៀប​ប្រើ
    អនុគមន៍​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​គ្រាន់តែ​ផ្លាស់ប្ដូរ
  • 1:22 - 1:26
    តម្លៃលេខ ដើម្បី​អាច​បង្កើត​ការ៉េ​ក្នុង​ទំហំ​ផ្សេងៗ​ពីគ្នា។
    អ្នក​សាកល្បង​មើល៍!
Title:
Functions with Parameters
Video Language:
English
Duration:
01:28

Khmer subtitles

Revisions