1 00:00:04,980 --> 00:00:10,360 នេះ​គឺជា​អនុគមន៍​មួយ​ដែល​គូរ​រាងការ៉េ​ទំហំ 50 ភិកសែល​គ្រប់​ជ្រុង។ នេះ​ជារឿង​ល្អ ចុះបើ​ខ្ញុំ 2 00:00:10,360 --> 00:00:16,449 ចង់​គូរ​ការ៉េ​មួយ​មាន​ជ្រុង 50 ភិកសែល ហើយ​ការ៉េ​មួយ​ទៀត​មាន​ជ្រុង 100 ភិកសែល? 3 00:00:16,449 --> 00:00:21,199 ពួកយើង​មិន​គួរ​ធ្វើ​អនុគមន៍​ពីរ​ផ្សេង​ពីគ្នា ដែល​ធ្វើ​រឿង​ដូចគ្នា​តែមួយ​នោះ​ទេ។ ជំនួស​មក​វិញ យើង 4 00:00:21,199 --> 00:00:27,439 អាច​ប្រើ​អនុគមន៍​តែមួយ ដោយ​ផ្លាស់ប្ដូរ​ប៉ារ៉ាម៉ែត្រ។ ប៉ារ៉ាម៉ែត្រ ឱ្យ​យើង​អាច​ផ្ដល់​តម្លៃ​ណាមួយ​ទៅ​ក្នុង​អនុគមន៍​មួយ 5 00:00:27,439 --> 00:00:32,250 ហើយ​យក​ទៅ​ប្រើ​ជា​អថេរ​នៅ​ក្នុង​អនុគមន៍​នោះ។ ឥឡូវ​សាក​ដាក់​ប៉ារ៉ាម៉ែត្រ​មួយ​ហៅ​បាន​ដូច 6 00:00:32,250 --> 00:00:37,860 អនុគមន៍​មួយ​នេះ ដែល​យើង​អាច​ប្រើ​វា​ដើម្បី​បង្កើត​ការ៉េ ក្នុង​ទំហំ​ផ្សេងៗ​គ្នា។ នៅ​ក្នុង​កន្លែង​កំណត់​អនុគមន៍ 7 00:00:37,860 --> 00:00:42,989 អ្នក​អាច​កែឈ្មោះ​និង​ការ​អធិប្បាយ​ដូច ពីមុន​ដែរ ប៉ុន្តែ​យើង​ក៏​អាច​បន្ថែម​ប៉ារ៉ាម៉ែត្រ​មួយ​ដែរ។ 8 00:00:42,989 --> 00:00:48,280 ដាក់ឈ្មោះ​ប៉ារ៉ាម៉ែត្រ​របស់​អ្នក​នៅ​ត្រង់​កន្លែង​នេះ ហើយ​ចុច បន្ថែម​ប៉ារ៉ាម៉ែត្រ។ វា​នឹង​បង្កើត 9 00:00:48,280 --> 00:00:54,460 ប្លក់​ពណ៌ក្រហម​មួយ​ជាមួយ​ឈ្មោះ​ប៉ារ៉ាម៉ែត្រ ដែល​អ្នក​ទើប​បង្កើត។ ឥឡូវ​យើង​អាច​ផ្លាស់ប្ដូរ​បញ្ជា 10 00:00:54,460 --> 00:01:01,969 រំកិលទៅមុខ 100 ប្លក់ ជំនួស​ដោយ​ប៉ារ៉ាម៉ែត្រ Length (ប្រវែង) ដូច្នេះ​វា​នឹង​រំកិល​ទៅ​មុខ​តាម​តម្លៃ​ក្នុង Length។ ចុច​រក្សាទុក 11 00:01:01,969 --> 00:01:07,930 ហើយ​បិទ រួច​ទាញប្លក់​បង្កើត​ការ៉េ​នោះ ចេញពី បញ្ជី​អនុគមន៍​ដែល​ស្ថិត​ក្នុង​ប្រអប់​ឧបករណ៍។ 12 00:01:07,930 --> 00:01:11,980 អ្នកនឹក​ឃើញ​មាន​កន្លែង​ទំនេរ​មួយ​នៅ​ជិត Length ពីព្រោះ​អនុគមន៍ចង់​ឱ្យ​អ្នក​ដឹង​ថា 13 00:01:11,980 --> 00:01:17,110 តើ​តម្លៃ​អ្វី​ដែល​គួរមាន​ក្នុង​ប៉ារ៉ាម៉ែត្រ Length នេះ។ ទាញ​ប្លក់​លេខ​ចេញ​ពី​បញ្ជី​គណិតវិទ្យា 14 00:01:17,110 --> 00:01:22,050 ហើយ​ដាក់​វា​ចូល​កន្លែង​នេះ។ ឃើញ​ទេ នេះ​ជា​របៀប​ប្រើ អនុគមន៍​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​គ្រាន់តែ​ផ្លាស់ប្ដូរ 15 00:01:22,050 --> 00:01:25,890 តម្លៃលេខ ដើម្បី​អាច​បង្កើត​ការ៉េ​ក្នុង​ទំហំ​ផ្សេងៗ​ពីគ្នា។ អ្នក​សាកល្បង​មើល៍!