ជួយក្មេងៗដែលប្រព័ន្ធអប់រំមិនបានអើពើនិងមើលរំលង
-
0:01 - 0:03ជាងមួយទស្សវត្សកន្លងមកហើយ
-
0:03 - 0:08ខ្ញុំបានសិក្សាពីក្មេងៗត្រូវគេបណ្តេញចេញពីសាលា
-
0:08 - 0:10ឬហៅថាក្មេងបោះបង់ការសិក្សា
-
0:10 - 0:14ទីបំផុតពួកគេបរាជ័យដោយសារប្រព័ន្ធអប់រំ
-
0:14 - 0:17ក្លាយជាក្មេងតាមចិញ្ចើមផ្លូវ រងអំពើហឹង្សា
-
0:17 - 0:19ការបំពានពីប៉ូលីស
-
0:19 - 0:20ការធ្វើបាបយ៉ាងឃោរឃៅ
-
0:20 - 0:23និងការចាប់ដាក់គុក
-
0:23 - 0:27ខ្ញុំតាមដានក្មេងទាំងនេះជាច្រើនឆ្នាំ
-
0:27 - 0:29នៅតាមស្ថាប័នពាក់ព័ន្ធនានា
-
0:29 - 0:35ដើម្បីស្វែងយល់ពីអ្វីដែលយើងហៅថា “រុញចេញពីសាលា ចូលគុក”
-
0:37 - 0:39ពេលអ្នកមើលឃើញទិដ្ឋភាពបែបនេះ
-
0:39 - 0:41របស់ក្មេងៗក្នុងការស្រាវជ្រាវរបស់ខ្ញុំ
-
0:43 - 0:45អ្នកអាចនឹងឃើញបញ្ហា
-
0:45 - 0:49ក្មេងប្រុសម្នាក់មានកាន់ដបស្រាក្នុងដៃ
-
0:49 - 0:51គាត់អាយុប្រមាណ១៤ឆ្នាំ
-
0:51 - 0:53ហើយថ្ងៃនោះជាថ្ងៃសិក្សា
-
0:53 - 0:56អ្នកដទៃនៅពេលឃើញទិដ្ឋភាពបែបហ្នឹង
-
0:56 - 0:58មើលឃើញជាក្រុមក្មេងពាល
-
0:58 - 1:00ក្រុមវ៉ៃតប់
-
1:00 - 1:01ក្រុមឧក្រិដ្ឋជន
-
1:02 - 1:04ប៉ុន្តែខ្ញុំឃើញរូបភាពខុសពីហ្នឹង
-
1:04 - 1:07ខ្ញុំឃើញក្មេងៗទាំងនេះតាមរបៀបមួយ
-
1:08 - 1:12ដែលពួកគេអាចនាំនូវតំលៃដល់ប្រព័ន្ធអប់រំ
-
1:12 - 1:17តើអ្នកនឹងចូលរួមជាមួយខ្ញុំប្តូររបៀបយើងដាក់ងារក្មេងៗ
-
1:18 - 1:22ពី “បង្កគ្រោះថ្នាក់” ទៅ “ពេញដោយសក្ដានុពល” ?
-
1:22 - 1:24(សំលេងទះដៃ)
-
1:30 - 1:32តើខ្ញុំដឹងដោយរបៀបណាថាក្មេងៗទាំងនេះ
-
1:32 - 1:35មានសក្តានុពល និងតាំងចិត្តផ្លាស់ប្តូរ?
-
1:35 - 1:38ខ្ញុំដឹងព្រោះខ្ញុំជាម្នាក់ក្នុងចំណោមនោះ
-
1:39 - 1:43ដឹងទេ ខ្ញុំធំឡើងក្នុងទីក្រុងជាមួយភាពក្រីក្រ
-
1:43 - 1:44ដោយគ្មានឪពុក
-
1:44 - 1:47គាត់បោះបង់ខ្ញុំតាំងពីខ្ញុំមិនទាន់កើតម្ល៉េះ
-
1:47 - 1:49យើងរស់នៅដោយពិឹងលើជំនួយ
-
1:49 - 1:50ពេលខ្លះគ្មានជំរក
-
1:50 - 1:53អត់ឃ្លានជាច្រើនលើកច្រើនគ្រា
-
1:53 - 1:55ពេលខ្ញុំអាយុ១៥ឆ្នាំ
-
1:55 - 2:00ខ្ញុំត្រូវបានគេចាប់ដាក់ឃុំ៣ដង ពីបទល្មើស៣
-
2:00 - 2:03មិត្តល្អបំផុតរបស់ខ្ញុំត្រូវបានគេសំលាប់
-
2:04 - 2:05ហើយមិនយូរប៉ុន្មាន
-
2:05 - 2:08ខណៈដែលខ្ញុំកំពុងឈរក្បែរពូខ្ញុំ
-
2:08 - 2:09គាត់ត្រូវបានគេបាញ់
-
2:10 - 2:12ខណះកំពុងរង់ចាំរថយន្តសង្គ្រោះ
-
2:12 - 2:14ជាងមួយម៉ោង
-
2:16 - 2:20គាត់ហូរឈាមច្រើន ស្លាប់លើចញ្ចើមផ្លូវ
-
2:21 - 2:24ខ្ញុំបានបាត់បង់ជំនឿចិត្ត និងក្តីសង្ឃឹមក្នុងលោក
-
2:24 - 2:28ហើយខ្ញុំឈប់ជឿអ្វីទាំងអស់ ព្រោះសង្គមនេះធ្វើអោយខ្ញុំបរាជ័យ។
-
2:29 - 2:31ខ្ញុំគ្មានអ្វីផ្តល់អោយនរណាម្នាក់
-
2:31 - 2:35ហើយគ្មាននរណាម្នាក់ផ្តល់អ្វីៗអោយខ្ញុំដែរ។
-
2:35 - 2:37ខ្ញុំជឿថានេះជាវាសនារបស់ខ្ញុំ
-
2:37 - 2:40ខ្ញុំគិតថាខ្ញុំនឹងគ្មានជីវិតរស់ដល់អាយុ១៨ឆ្នាំផង
-
2:40 - 2:43មូលហេតុខ្ញុំមកទីនេះថ្ងៃនេះ
-
2:43 - 2:47គឺព្រោះតែគ្រូបង្រៀនម្នាក់ដែលយកចិត្តទុកដាក់នឹងខ្ញុំ
-
2:47 - 2:50និងជួយដាស់សតិខ្ញុំរហូតមក
-
2:51 - 2:52គ្រូបង្រៀនម្នាក់នេះ
-
2:52 - 2:55គឺអ្នកស្រី រូស
-
2:56 - 3:00គាត់គឺជាគ្រូម្នាក់ដែលចូលចិត្តឈឺឆ្អាលរឿងកូនសិស្ស
-
3:00 - 3:01(សំលេងសើច)
-
3:02 - 3:04គាត់គឺជាគ្រូដែលតែងតែនិយាយថា៖
-
3:04 - 3:08វិចទ័រ ខ្ញុំនៅទីនេះ ពេលណាទើបអ្នកត្រូវការខ្ញុំ...
-
3:08 - 3:09(សំលេងសើច)
-
3:10 - 3:12តែខ្ញុំមិនទាន់ត្រៀមខ្លួនរួច
-
3:12 - 3:16ប៉ុន្តែគាត់យល់ពីគោលការណ៍គ្រឹះមួយអំពីក្មេងដូចខ្ញុំ
-
3:16 - 3:18ពួកយើងគឺដូចជាអ័យស្ទ័រអញ្ចឹង
-
3:18 - 3:20យើងបើកគំរបឡើង នៅពេលយើងត្រៀមខ្លួនរួចប៉ុណ្ណោះ
-
3:21 - 3:24ហើយប្រសិនបើអ្នកមិននៅទីនោះក្បែរយើងទេ
-
3:24 - 3:26យើងនឹងបិទគំរបរបស់យើងវិញភ្លាម
-
3:26 - 3:28អ្នកស្រី រូស នៅទីនោះក្បែរខ្ញុំ
-
3:28 - 3:30គាត់ដាក់ខ្ឡួនចូលជិតពួកយើង
-
3:30 - 3:34គាត់គោរពសហគមន៍ខ្ញុំ សាច់ញាតិខ្ញុំ និងក្រុមគ្រួសារខ្ញុំ
-
3:34 - 3:38ខ្ញុំប្រាប់គាត់ពីរឿងលោកពូ រ៉ូបេន
-
3:38 - 3:41គាត់យកខ្ញុំទៅធ្វើការជាមួយគាត់ព្រោះខ្ញុំគ្មានលុយ
-
3:41 - 3:43ហើយគាត់ដឹងច្បាស់ថាខ្ញុំត្រូវការលុយចាយ
-
3:43 - 3:46គាត់រើសអេតចាយសំរាប់ចិញ្ចឹមជីវិត
-
3:47 - 3:48ម៉ោង៤ភ្លឺមុនទៅសាលា
-
3:48 - 3:51ខ្ញុំជញ្ជូនសំបកដបបោះចូលឡានគាត់
-
3:52 - 3:53ធ្វើអោយសំបកដបបែក
-
3:54 - 3:56មុតដៃហូរឈាម
-
3:56 - 4:00ជោគខោនិងស្បែកជើងកីឡារបស់ខ្ញុំ
-
4:00 - 4:04ខ្ញុំតក់ស្លុត ឈឺយ៉ាងខ្លាំង ក៏សំរាក
-
4:05 - 4:08ពូសម្លឹងមុខខ្ញុំ ហើយគាត់និយាយថា
-
4:08 - 4:10"Mijo,
-
4:10 - 4:12estamos buscando vida."
-
4:13 - 4:15"ពួកយើងកំពុងស្វែងរកជីវិតដ៏ប្រសើរមួយ
-
4:16 - 4:20យើងកំពុងព្យាយាមបងើ្កតអ្វីៗ ពីបាតដៃទទេ"។
-
4:21 - 4:24អ្នកស្រី រូស ស្តាប់រឿងខ្ញុំ
-
4:24 - 4:26ចង់អោយខ្ញុំនិយាយរឿងនេះក្នុងថ្នាក់ ហើយគាត់និយាយថា
-
4:26 - 4:29“វិចទ័រ នេះគឺជាអំណាចរបស់អ្នក
-
4:29 - 4:31នេះជាសក្កានុពលរបស់អ្នក
-
4:31 - 4:36គ្រួសារ វប្បធម៍ សហគមន៍ បានបង្រៀននិងលុតដំអ្នកអោយចេះតស៊ូ
-
4:36 - 4:41អ្នកនឹងប្រើវាជាប្រយោជន៍ក្នុងការរៀនសូត្រ
-
4:42 - 4:46ដើម្បីអាចត្រឡប់មកជួយអភិវឌ្ឍន៍សហគមន៍របស់អ្នក។”
-
4:47 - 4:48ជាមួយការជួយរបស់អ្នកស្រី រូស
-
4:48 - 4:51ខ្ញុំត្រឡប់មកចូលរៀនវិញ។
-
4:51 - 4:54លទ្ធផលរៀនក៏បានល្អ
-
4:55 - 4:58ហើយខ្ញុំបានបញ្ចប់ការសិក្សាដូចគេឯង។
-
4:58 - 4:59(សំលេងទះដៃ)
-
5:06 - 5:08ប៉ុន្តែអ្នកស្រី រូស និយាយមកខ្ញុំមុនថ្ងៃបិទវគ្គថា
-
5:08 - 5:11វិចទ័រអ្នកគ្រូមានមោទនភាពចំពោះកូនណាស់
-
5:12 - 5:14អ្នកគ្រូដឹងច្បាស់ថាកូនអាចធ្វើបាន
-
5:14 - 5:17ឥឡូវដល់ពេលចូលរៀនមហាវិទ្យាល័យហើយ
-
5:17 - 5:18(សំលេងសើច)
-
5:19 - 5:21មហាវិទ្យាល័យ? ខ្ញុំហ្នឹង?
-
5:21 - 5:24អូយ អ្នកគ្រូនិយាយស្អីហ្នឹង ខ្ញុំហ្នឹងចូលរៀនមហាវិទ្យាល័យ?
-
5:24 - 5:29ក្រោយមកខ្ញុំបានដាក់ពាក្យចូលរៀន ដោយមានការណែនាំ និងជ្រំុជ្រែងពីគាត់
-
5:29 - 5:31ខ្ញុំទទួលបានលិខិតអនុញ្ញាតិអោយចូលរៀន
-
5:31 - 5:33ប៉ុន្តែឋិតក្រោមលក្ខខ័ណ្ឌមួយសរសេរថា
-
5:33 - 5:37"អ្នកត្រូវបានអនុញ្ញាតិអោយចូលរៀនសាកល្បងសិន។"
-
5:37 - 5:40“ស្អីគេ... សាកល្បងសិន”? ខ្ញុំកំពុងតែសាកល្បងស្រាប់ហើយហ្នឹង
-
5:40 - 5:41គ្មានបញ្ហា?"
-
5:41 - 5:42(សំលេងសើច)
-
5:42 - 5:46វាគឺការសាកល្បងផ្នែកអប់រំ មិនមែនផ្នែកព្រហ្មទណ្ឌទេ។
-
5:47 - 5:51តើគ្រូដូចអ្នកស្រីរូស បានធ្វើអ្វីខ្លះទើបបានជោគជ័យនឹងក្មេងៗ
-
5:51 - 5:53ដូចក្មេងៗឋិតក្នុងការស្រាវជ្រាវរបស់ខ្ញុំ?
-
5:53 - 5:55ខ្ញុំសូមស្នើយុទ្ធសាស្រ្តចំនួនបី
-
5:55 - 5:56ទីមួយ៖
-
5:57 - 6:01បោះចោលទស្សនៈអន់ថយក្នុងវិស័យអប់រំ
-
6:01 - 6:03ក្មេងទាំងនេះមកពីកន្លែងដែលប្រើហឹង្សា
-
6:03 - 6:04ក្រុមអ្នកក្រីក្រ
-
6:04 - 6:07ក្មេងទាំងនេះអាចបង្កគ្រោះថ្នាក់ ជាសិស្សគេចសាលា។
-
6:07 - 6:12ក្មេងទាំងនេះបង្រៀនយ៉ាងណាក៏មិនចេះដែរ។
-
6:13 - 6:15បើពួកគេមានបញ្ហា
-
6:15 - 6:17យើងមានដំណោះស្រាយ”
-
6:18 - 6:19ទីពីរ៖
-
6:20 - 6:25សូមអោយតំលៃរឿងរ៉ាវ ដែលពួកគេនាំមកសាលា។
-
6:26 - 6:31រឿងរ៉ាវជូរច៉ត់ពួកគេបានឆ្លងកាត់គឺអស្ចារ្យខ្លាំងណាស់។
-
6:31 - 6:36ហើយខ្ញុំដឹងថា អ្នកដឹងរឿងទាំងនេះខ្លះដែរ។
-
6:37 - 6:40រឿងរ៉ាវ និងបទពិសោធន៍ជូរច៉ត់ទាំងនេះ
-
6:40 - 6:45បង្ហាញនូវភាពរឹងមាំ ចរឹតលក្ខណៈ និងភាពអត់ធន់។
-
6:46 - 6:49តោះជួយក្មេងៗធ្វើអោយរឿងរបស់គេកាន់តែប្រណិត។
-
6:49 - 6:51លើកទឹកចិត្តពួកគេអោយមានមោទនភាពចំពោះខ្លួនឯង
-
6:51 - 6:55ពីព្រោះប្រព័ន្ធអប់រំរបស់យើងស្វាគមន៍ ក្រុមគ្រួសារ វប្បធម៌
-
6:55 - 6:56សហគមន៍របស់គេ
-
6:56 - 6:59និងជំនាញដែលគេបានរៀនដើម្បីរស់។
-
7:00 - 7:04យ៉ាងណាមិញ យុទ្ធសាស្រ្តទីបីដែលជាយុទ្ធសាស្រ្តសំខាន់បំផុត
-
7:04 - 7:05គឺធនធានទំនុបបំរុង។
-
7:05 - 7:09យើងត្រូវផ្តល់ធនធានគ្រប់គ្រាន់ដល់ពួកគេ
-
7:10 - 7:13ភាពក្លាហានតែមួយមុខមិនគ្រប់គ្រាន់ទេ
-
7:14 - 7:16អ្នកអាចអង្គុយចាំមើលហើយប្រាប់ខ្ញុំថា៖
-
7:16 - 7:19"នែប្អូនប្រុស រៀនចេះជួយខ្លួនឯងនឹងអ្វីដែលប្អូនមាន។"
-
7:19 - 7:22ប៉ុន្តែតើខ្ញុំជួយខ្លួនឯងយ៉ាងម៉េច បើកើតមកគ្មានអ្វីផងហ្នឹង?
-
7:23 - 7:24(សំលេងសើច)
-
7:24 - 7:25ជួយប្រាប់ផង តើខ្ញុំគួរជួយខ្លួនឯងដោយរបៀបណា?
-
7:26 - 7:26(សំលេងទះដៃ)
-
7:34 - 7:35ការបណ្តុះបណ្តាលការងារ
-
7:35 - 7:36ការអប់រំណែនាំ
-
7:36 - 7:38ការប្រឹក្សាយោបល់។ល។
-
7:38 - 7:40គឺបង្រៀនក្មេងៗអោយចេះរៀនពីកំហុសរបស់ខ្លួន
-
7:40 - 7:42ជាជាងការដាក់ទណ្ឌកម្មពួកគេ
-
7:42 - 7:46និងបណ្តេញចេញពីសាលាដូចសត្វធាតុ។
-
7:47 - 7:49ចុះបើធ្វើដូច្នេះវិញតើអ្នកយល់យ៉ាងណាដែរ?
-
7:49 - 7:54ខ្ញុំសំណូមពរអោយមានប្រព័ន្ធយុត្តិធម៌ ស្តារសប្បទា នៅគ្រប់វិទ្យាល័យទាំងអស់ក្នុងសហរដ្ឋអាមេរិក។
-
7:54 - 7:57(សំលេងទះដៃ)
-
8:01 - 8:07យើងបានធ្វើតេស្តគំនិតទាំងនេះក្នុងសហគមន៍វ៉តក្នុងទីក្រុងអីលអេ
-
8:07 - 8:10ជាមួយក្មេងៗចំនួន៤០នាក់ដែលបានបណ្តេញចេញពីសាលា
-
8:10 - 8:12វីលៀមគឺជាក្មេងប្រុសម្នាក់ចំណោមនោះ។
-
8:13 - 8:17គាត់ត្រូវបានគេដាក់ងារមិនល្អជាច្រើន។
-
8:17 - 8:20គាត់បោះបង់ការសិក្សា គាត់ជាសមាជិកក្មេងពាល
-
8:20 - 8:22ជាឧក្រិដ្ឋជន។
-
8:22 - 8:25ពេលពួកយើងជួបគាត់ គាត់បានបដិសេធន៍យើង។
-
8:25 - 8:27ប៉ុន្តែខ្ញុំចាំពាក្យអ្នកស្រី រូស ធ្លាប់និយាយថា
-
8:27 - 8:31“ហេ ខ្ញុំនៅទីនេះចាំជួយអ្នកជានិច្ច ពេលអ្នកត្រូវការសូមមករកខ្ញុំចោះ”។
-
8:31 - 8:32(សំលេងសើច)
-
8:32 - 8:33មួយរយៈក្រោយ
-
8:34 - 8:37ក្រោយមកគាត់ចាប់ផ្តើមបើកចិត្ត
-
8:37 - 8:40ហើយខ្ញុំនៅចាំទិដ្ឋភាពថ្ងៃមួយដែលគាត់បានផ្លាស់ប្តូរខ្លួនឯងតាមរយៈការជួយក្មេងស្រីម្នាក់។
-
8:40 - 8:42ពួកយើងស្ថិតក្នុងក្រុមធំមួយ
-
8:42 - 8:45មានក្មេងស្រីម្នាក់ក្នុងកម្មវិធីរបស់យើងយំយ៉ាងខ្លាំង
-
8:45 - 8:47នាងបានប្រាប់ពួកយើងពីរឿងកំសត់របស់នាង
-
8:49 - 8:53ដែលឪពុករបស់នាងត្រូវបានគេសំលាប់
-
8:53 - 8:57ហើយសាកសពគាត់ត្រូវគេចុះផ្សាយលើទំព័រកាសែតនៅថ្ងៃបន្ទាប់។
-
9:00 - 9:02ខ្ញុំមិនដឹងថាត្រូវលួងនាងដោយរបៀបណា
-
9:02 - 9:04បានត្រឹមទុកពេលអោយនាងរំងាប់ចិត្តបន្តិចសិន
-
9:04 - 9:06តែវីលៀមមានទឹកចិត្តណាស់
-
9:07 - 9:10គាត់បានទះតុហើយស្រែកថា
-
9:10 - 9:14“តោះពួកយើងអោបគ្នាទាំងអស់គ្នា។”
-
9:16 - 9:18(សំលេងទះដៃ)
-
9:23 - 9:29ក្មេងស្រីនោះបានប្រែពីការស្រក់ទឹកភ្នែកឈឺចាប់ទៅជាញញឹមឡើងវិញ ហើយសំណើចក្នុងក្រុមបន្លឺឡើង
-
9:29 - 9:34ជាសញ្ញាប្រាប់នាងថាសហគមន៍របស់នាងនឹងគាំទ្រនាង
-
9:34 - 9:39ពេលនោះវីលៀមចាប់ផ្តើមយល់ពីគោលបំណងនៃការរស់នៅ
-
9:39 - 9:44គឺដើម្បីជួយមនុស្សក្នុងសហគមន៍របស់គាត់។
-
9:45 - 9:46គាត់ប្រាប់ពួកយើងពីរឿងរបស់គាត់។
-
9:46 - 9:48យើងធ្វើអោយរឿងគាត់កាន់តែប្រណិត
-
9:48 - 9:53ពីរឿងគួរអោយអាណិតទៅជារឿងគួរអោយស្ញើចសរសើរ
-
9:53 - 9:55ដែលបានយកឈ្នះស្ថានភាពអាក្រក់បំផុត។
-
9:55 - 9:57យើងអោយតំលៃខ្ពស់លើរឿងនេះ។
-
9:58 - 10:01វីលៀមក៏បន្តការសិក្សារហូតបានបញ្ចប់ជាស្ថាពរ
-
10:02 - 10:07និងទទួលបានវិញ្ញាប័នប័ត្របញ្ចប់ការសិក្សាផ្នែកសន្តិសុខ
-
10:07 - 10:11ហើយឥឡូវនេះកំពុងធ្វើការអោយសាលាមួយ។
-
10:11 - 10:12(សំលេងទះដៃ)
-
10:20 - 10:21ធម៌របស់អ្នកស្រីរូស
-
10:21 - 10:24គឺថា
-
10:24 - 10:28ពេលយើងបង្រៀនដោយបេះដូង ចិត្តក៏នឹងទៅជាមួយដែរ
-
10:31 - 10:35អ្នកនិពន្ធល្បីម្នាក់ ឈ្មោះខាលី ជីប្រាណ ពោលថា៖
-
10:35 - 10:40“ចាកផុតពីទុក្ខវេទនា កើតមានវិញ្ញាណដ៏អស្ចារ្យ
-
10:40 - 10:45កំពូលវីរជនមានស្នាមពេញខ្លួន"។
-
10:46 - 10:52ខ្ញុំជឿថាដើម្បីបដិវត្តន៍ប្រព័ន្ធអប់រំដែលយើងកំពុងនិយាយនេះ
-
10:52 - 10:57យើងត្រូវការក្មេងៗមកធ្វើការជាមួយយើង
-
10:57 - 10:59ពេលពួកគេប្រែជាល្អប្រណិត
-
10:59 - 11:02ស្គាល់ពីលក្ខណៈសម្បត្តិ ភាពអត់ធន់ និង ភាពក្លាហានរបស់ខ្លួន
-
11:02 - 11:05ដែលបានអភិវឌ្ឍន៍កន្លងមក
-
11:05 - 11:09ការសិក្សារបស់ពួកគេនឹងប្រសើរទៅតាមហ្នឹងដែរ។
-
11:11 - 11:14សូមមានភាពជឿជាក់លើក្មេងៗរបស់យើង។
-
11:14 - 11:17សូមផ្តល់ធនធានទំនុបបំរុងពួកគេអោយបានត្រឹមត្រូវ។
-
11:17 - 11:20ខ្ញុំនឹងប្រាប់អ្នកអំពីអ្វីដែលអ្នកគ្រូរបស់ខ្ញុំបានផ្តល់ដល់ខ្ញុំ។
-
11:20 - 11:22គាត់ជឿជាក់លើខ្ញុំយ៉ាងខ្លាំង
-
11:23 - 11:27ដែលការជឿជាក់របស់គាត់ធ្វើអោយខ្ញុំជឿជាក់លើខ្លួនឯងដែរ។
-
11:27 - 11:28សូមអរគុណ។
-
11:28 - 11:30(សំលេងទះដៃ)
- Title:
- ជួយក្មេងៗដែលប្រព័ន្ធអប់រំមិនបានអើពើនិងមើលរំលង
- Speaker:
- លោក វិចទ័រ រីយ៉ូ
- Description:
-
លោក វិទ័រ រីយ៉ូ មានប្រសាសន៌ថា "គួរកំណត់ន័យអោយសិស្សតាមអ្វីដែលពួកគេចូលរួម មិនមែននៅលើអ្វីដែលពួកគេខ្វះខាតនោះទេ ជាពិសេសអ្វីៗដែលពួកគេពិបាកនិងធ្វើ"។
រួមបញ្ចូលទាំងរឿងរ៉ាវផ្ទាល់ខ្លួនជាយុវជនក្នុងទីក្រុងដែលមានការតាំងចិត្ត លោក រីយ៉ូ កំណត់យុទ្ធសាស្ត្របីក្នុងការផ្លាស់ប្ដូរឥរិយាបថក្នុងវិស័យអប់រំនិងអំពាវនាវអោយអ្នកអប់រំទាំងអស់ប្តូរការគិតចំពោះសិស្សពីបុគ្កលដែល “បង្កគ្រោះថ្នាក់” ទៅ “ពេញដោយសក្ដានុពល” វិញ ដើម្បីប្រែផ្លាស់ពួកគេជាមួយនិងគុណភាពនិងសេចក្ដីក្លាហាន។ - Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 11:53
![]() |
TED Translators admin approved Khmer subtitles for Victor Rios speaks at TED Talks Live | |
![]() |
TOLA VONG accepted Khmer subtitles for Victor Rios speaks at TED Talks Live | |
![]() |
TOLA VONG edited Khmer subtitles for Victor Rios speaks at TED Talks Live | |
![]() |
Channary Kong edited Khmer subtitles for Victor Rios speaks at TED Talks Live | |
![]() |
Channary Kong edited Khmer subtitles for Victor Rios speaks at TED Talks Live | |
![]() |
Channary Kong edited Khmer subtitles for Victor Rios speaks at TED Talks Live | |
![]() |
Channary Kong edited Khmer subtitles for Victor Rios speaks at TED Talks Live | |
![]() |
Channary Kong edited Khmer subtitles for Victor Rios speaks at TED Talks Live |
Channary Kong
Thank you so much Tola for uploading subtitle. There is very few missed spelling. Kindly double check. You're wonderful. appreciated.
Channary Kong
I find 4:13 to 4:20 the subtitle is repeated.
Channary Kong
08:01-08:07 suggest to remove ពាក្យ (លើ ) ដែលលើសចេញ។
Channary Kong
8:32 - 8:37 repeated phrase: មួយរយៈក្រោយ
Channary Kong
10:20 - 10:24 also repeated
Channary Kong
10:35: wrong spelling បន្ទាប់ណី
នឹងភាពរឹងមាំ
Channary Kong
10:40 - 10:45 លក្ខណៈមហិមាគឺដុត
not sure what ដុត means here? haha