Inner and Outer Worlds - Part 1 - Akasha |ពិភពខាងក្នុង(នគរកាយ), ពិភពខាងក្រៅ-១-អាកាសា
-
0:01 - 0:07ដើម្បីមើលពិភពលោកដូចគ្រាប់ខ្សាច់មួយពំនូក និងមើលឋានសួគ៌គួរដូចជាផ្កាព្រៃ, អ្វីៗស្ថិតក្នុងដៃអ្នក បញ្ជាក់ថាត្រូវគ្រប់គ្រា ចាយវេលាត្រឹមតែ១ម៉ោងប៉ុណ្ណោះ។ _ ដោយ វិល្លៀម ប៊ីលឃើ
-
0:19 - 0:21ការចាប់ផ្តើមដំបូងជាស្លាកសញ្ញា,
-
0:21 - 0:25ជាប៊ីកប៊ែង, ជាសញ្ញា អូម (Om)ដំបូង។
-
0:25 - 0:29ទ្រឹស្ដីប៊ីកប៊ែង (Big Bang) និយាយថា ចក្រវាឡមានរូបរាង
-
0:29 - 0:33វង់ដូចគូទខ្យងផ្តើមពីចំណុចដ៏សែនក្តៅ និងកំហាប់ដ៏ខ្ពស់ហួសពីការស្មាន
-
0:33 - 0:35ហៅថា ស៊ីងឃ្យូលែរីធី (singularity)
-
0:35 - 0:39ដែលតូចជាងក្បាលម្ជុលរាប់លានដង។
-
0:39 - 0:44មិនចាំបាច់សួរទេថា ហេតុអ្វី ឬកើតដោយរបៀបណាទេ?
អ្វីដែលកាន់តែអាថ៌កំបាំង, -
0:44 - 0:47យើងទទួលយកកាន់តែច្រើន ពេលណា
-
0:47 - 0:54យើងកាន់តែយល់នូវភាពដ៏អស្ចារ្យរបស់ចក្រវាឡ។
-
0:55 - 1:03ចក្រវាឡត្រូវបានគេគិតថា មានទំនាញជាយថាហេតុ
-
1:03 - 1:08ដោយដំណើយឺតៗទាំងការរីកធំឡើង
ឬទាំងការសង្រួមនៃចក្រវាឡឲ្យកក្រើកធំឡើង។ -
1:09 - 1:12ប៉ុន្តែ, តាមរូបភាពពីកែវយឹតអវកាស ហាបប៊ល (Hubble)
-
1:12 - 1:18បានបង្ហាញថា ការរីកធំនៃចក្រវាឡនេះ
ហាក់ដូចជាកំពុងពន្លឿនយ៉ាងប្រាកដមែន។ -
1:18 - 1:21ការពង្រីកធំកាន់តែឆាប់រហ័សឡើងៗ
-
1:21 - 1:28លូតលាស់ចេញពី ប៊ីកប៊ែង។ ប្រហែលជា,
មានម៉ាស់កាន់តែច្រើននៅក្នុងចក្រវាឡ -
1:28 - 1:32ជាងអ្វីដែលបានព្យាករណ៍តាមរូបវិទ្យាទៅទៀត។
ដើម្បីអះអាងការពីបាត់បង់ម៉ាស់, -
1:33 - 1:38បច្ចុប្បន្ន អ្នករូបវិទ្យានិយាយថា ចក្រវាឡ
មានសមាសធាតុអាតូមតែ 4% ប៉ុណ្ណោះ -
1:38 - 1:48ឬ អ្វីដែលយើងបានគិតថាជាលោកធាតុធម្មតា។
23% នៃចក្រវាលគឺជាលោកធាតុងងឹត -
1:48 - 1:54ហើយ 73% គឺជាថាមពលងងឹតជាអ្វី
ដែលយើងពីមុនគិតថា ជាលំហទទេ។ -
1:55 - 2:00វាគឺដូចជាប្រព័ន្ធប្រសាទមួយដែលមើលមិនឃើញ
ធ្វើចលនាឆ្លងកាត់ចក្រវាល -
2:00 - 2:05ដោយការតភ្ជាប់គ្រប់លោកធាតុទាំងអស់។
-
2:06 - 2:10តាមគ្រូបង្រៀនវេទបុរាណបានបង្រៀនថា ព្រះព្រហ្មណាដា (Nada)
-
2:11 - 2:14ចក្រវាឡនេះគឺការរំញ័រ។
-
2:15 - 2:18ទីវាលរំញ័រជាឫសគល់នៃការពិតគ្រប់
បទពិសោធន៍ខាងវិញ្ញាណ -
2:18 - 2:21ទាំងខាងការអង្កេតបែបវិទ្យាសាស្រ្ត។
-
2:22 - 2:26ដូចគ្នានេះ ទីវាលនៃថាមពល និងពួកអ្នកសច្ចំ,
-
2:26 - 2:31ព្រះពុទ្ធអង្គ, អ្នកយុគ្គ, ពួកអ្នកធម្មជាតិនិយម, ពួកអ្នកបួស, គ្រូវេទមន្ត, និងគ្រូទាយបានសង្កេត
-
2:31 - 2:42ដោយការពិនិត្យមើលក្នុងខ្លួនរបស់ពួកគេ ភាពរំញ័រត្រូវបាន
គេហៅថាអាកាសា, ជាសញ្ញាអូម ដំបូង, -
2:42 - 2:47ជាសំណាញ់ពេជ្ររបស់ព្រះឥន្ទ្រ, ជាតន្ត្រីវិលជុំ
-
2:47 - 2:53ហើយមានរាប់ពាន់ឈ្មោះផ្សេងៗឆ្លងកាត់តាមប្រវត្តិសាស្រ្ត។
-
2:53 - 3:03ភាពរំញ័រគឺជាឫសគុលរួមនៃគ្រប់សាសនា,
-
3:03 - 3:13ហើយការផ្សារភ្ជាប់រវាងពិភពខាងក្នុង(នគរកាយ)របស់យើង
និងពិភពខាងក្រៅរបស់យើង។ -
3:34 - 3:37នៅក្នុងព្រះពុទ្ធសាសនាមហាយាននៅសតវត្សទីបី
-
3:37 - 3:40ពួកគេបានរៀបរាប់លោកធាតុ
មិនខ្ពង់ខ្ពស់ខ្លាំង -
3:40 - 3:43ដូចរូបវិទ្យាសម័យទំនើបនេះទេ។
-
3:43 - 3:46សំណាញ់ពេជ្ររបស់ព្រះឥន្ទ្រ គឺជានិមិត្តរូប
ដែលគេបានប្រើដើម្បីរៀបរាប់ -
3:46 - 3:50អំពីការបង្រៀនតាមគម្ពីវេទដ៏ចំណាស់បំផុត
ដែលបង្ហាញពីវិធីដែលក្រណាត់ -
3:50 - 3:53នៃចក្រវាឡត្រូវបានត្បាញបញ្ចូលគ្នា។
-
3:53 - 3:56ព្រះឥន្ទ្រជាស្ដេចនៃពួកទេវៈ, បានផ្ដល់កំណើតដល់
-
3:56 - 4:03ព្រះអាទិត្យ ហើយផ្លាស់ទីខ្យល់និងទឹក។
-
4:05 - 4:09សូមស្រមៃថា សំណាញ់ពីងពាងមួយដែលពង្រីកខ្លួន
ជ្រៀតចូលគ្រប់វិមាត្រទាំងអស់។ -
4:09 - 4:12សំណាញ់នេះត្រូវបានបង្កើតពីដំណក់ទឹកសន្សើម
-
4:12 - 4:17ហើយដំណក់ទឹកនិមួយៗផ្ទុកនូវចំណាំងផ្លាត
គ្រប់ដំណក់ទឹកផ្សេងទៀត -
4:17 - 4:20និងក្នុងដំណក់ទឹកសន្សើមនិមួយៗដែលបានឆ្លុះបញ្ចាំងគ្នា
-
4:20 - 4:23អ្នកនឹងឃើញចំណាំងនៃគ្រប់ដំណក់ទឹកដទៃទៀត។
-
4:24 - 4:27សំណាញ់ទាំងមូលនៅក្នុងការឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក,
-
4:27 - 4:30ដោយគ្មានទីបំផុត។
-
4:30 - 4:33សំណាញ់ព្រះឥន្ទ្រអាចត្រូវបានចាត់ទុកថា
ជាចក្រវាឡនៃហូឡូហ្ក្រាហ្វិក (Holographic), -
4:33 - 4:36ដែលសូម្បីតែពន្លឺថ្ងៃបណ្តើកូន
-
4:36 - 4:43ក៏មានលំនាំដូចគ្នានេះដែរ។
-
4:43 - 4:46អ្នកវិទ្យាសាស្រ្តអាមេរិកកាំង ជាតិស៊ែប៊ីគឺ
លោក នីកូឡា ថែលស្លា (Nikola Tesla), -
4:46 - 4:50ពេលខ្លះ ត្រូវបានសំដៅដល់បុរសម្នាក់ដែលបានបង្កើតថ្មី
-
4:50 - 4:51ប្រចាំសតវត្សទី20 ។
-
4:51 - 4:53លោក ថែលស្លា (Tesla) បានទទួលខុសត្រូវចំពោះការរុករក
-
4:53 - 4:56វិធីជំនួសចរន្តអគ្គិសនីឆ្លាស់ និងការបង្កើតឧបករណ៍ផ្សេងទៀតជាច្រើន
-
4:56 - 5:00ដែលសព្វថ្ងៃ ក្លាយជាផ្នែកមួយនៃជីភាពប្រចាំថ្ងៃ។
-
5:00 - 5:03ដោយសារតែ ការចាប់អារម្មណ៍របស់លោក
នៅក្នុងប្រពៃណីនៃគម្ពីរវេទបុរាណ, -
5:03 - 5:06លោក ថែលស្លា (Tesla) ជាមនុស្សម្នាក់គត់
មានជំហរយល់ដឹងពីវិទ្យាសាស្រ្ត -
5:06 - 5:10ទាំងពីម៉ូដែល ទាំងលោកខាងកើត និងទាំងលោកខាងលិច។
-
5:10 - 5:14ដូចអ្នកវិទ្យាសាស្ដ្រអស្ចារ្យជាច្រើនរូបដែរ, លោក ថែលស្លា
មិនត្រឹមតែបានពិនិត្យមើលយ៉ាងជ្រៅ -
5:14 - 5:16ទៅក្នុងអាថិកំបាំងនៃពិភពខាងក្រៅនោះទេ,
-
5:16 - 5:20ប៉ុន្តែគាត់ក៏បានពិនិត្យមើលទៅយ៉ាងជ្រៅក្នុងកាយគាត់ដែរ។
-
5:20 - 5:24ដូចអ្នកធ្វើយូហ្ហាសម័យបុរាណដែរ, លោក ថែលស្លា បានប្រើពាក្យអាកាសា (Akasha)
-
5:24 - 5:31ដើម្បីរៀបរាប់អំពីអារម្មណ៍នៃលំហរ
ដែលពង្រីកជ្រៀងចូលគ្រប់វត្ថុៗទាំងអស់។ -
5:32 - 5:36លោក ថែលស្លា បានសិក្សាជាមួយ
អាចារ្យស្វាមិ វិវេកាណានដា (Swami Vivekananda), ដែលជាអ្នកកម្មដ្ឋានយូហ្ហាម្នាក់ ដែលបាននាំយកការបង្រៀន -
5:36 - 5:39របស់បុព្វបុរសឥណ្ឌាទៅលោកខាងលិច។
-
5:39 - 5:43តាមការបង្រៀននៃគម្ពីរវេទនេះ, អាកាសា ជាលំហនៃខ្លួនវា;
-
5:43 - 5:45ជាលំហដែលលោកធាតុផ្សេងទៀតបំពេញឲ្យវា,
-
5:45 - 5:49ដែលកើតមានក្នុងភពជាមួយនឹងភាពរំញ័រ។
-
5:49 - 5:56ទាំងពីរនេះ គឺមិនអាចកាត់ផ្ដាច់គ្នាបានទេ។ អាកាសា
ជា យីនក្នុងយ៉ាង។ -
6:00 - 6:10គោលគំនិតទំនើបដែលអាចជួយយើងដើម្បី
ពន្យល់គោលគំនិត នៃអាកាស, -
6:10 - 6:16ឬសារធាតុបឋម គឺជាគំនិតពី ហ្វេកថល (fractal) នេះ។
-
6:16 - 6:20គំរូរូបភាពអត់មានទេ រហូតដល់ឆ្នាំ 1980
ដោយការរីកចម្រើនក្នុងវិស័យកុំព្យូទ័រ -
6:20 - 6:24ទើបអនុញ្ញាតឱ្យយើងបង្កើតរូបភាពពិត
និងបង្កើតឡើងវិញដោយប្រើគណិតវិទ្យា -
6:24 - 6:27តាមលំនាំធម្មជាតិ។
-
6:27 - 6:30ពាក្យហ្វេកថល (fractal) នេះ បានបង្កើតឡើងក្នុងឆ្នាំ 1980
-
6:30 - 6:32ដោយគណិតវិទូលោក Benoit Mandelbrot
-
6:32 - 6:35ជាអ្នកដែលបានសិក្សាសមីការគណិតវិទ្យាសាមញ្ញមួយចំនួន,
-
6:35 - 6:40នៅពេលដែលពួកគេ ត្រូវបានធ្វើម្តងហើយ ម្តងទៀត,
បង្កើតជារូបរាងដែលគ្មានទីបញ្ចប់ -
6:40 - 6:43រៀបតាមលំដាប់តាមការផ្លាស់ប្តូរទម្រង់គណិតវិទ្យា
ឬតាមទម្រង់ធរណីមាត្រ -
6:43 - 6:44ក្នុងក្របខណ្ឌកំណត់មួយ។
-
6:44 - 6:48ពួកគេគឺមានកំណត់, ប៉ុន្តែនៅក្នុងពេលតែមួយ, ក៏គ្មានកំណត់ដែរ។
-
6:48 - 6:52ហ្វេកថល (fractal) ជាធរណីមាត្ររាងរដិបរដុប
-
6:52 - 6:56ដែលអាចបែកចេញ ជាផ្ទាំងៗ ដែលផ្នែកនិមួយៗ ប្រហែលជា
-
6:56 - 7:00ច្បាប់ចម្លងនៃលំនាំទាំងមូលដែលទំហំត្រូវបានកាត់បន្ថយ
-
7:00 - 7:06ដែលអចលវត្ថុនេះហៅថា ស៊ែលស៊ីមីឡារីធី (self-similarity) ។
-
7:06 - 7:08ហ្វេកថល របស់លោក Mandelbrot
-
7:08 - 7:12ដែលហៅថាក្រយ៉ៅដៃព្រះ។
-
7:22 - 7:27អ្នកកំពុងមើលពីស្នាដៃសិល្បៈដែលបង្កើតដោយ
ធម្មជាតិខ្លួនវាផ្ទាល់។ -
7:27 - 7:30ប្រសិនបើអ្នកចុចលើរូប Mandelbrot លំនាំជាក់លាក់ណាមួយ,
-
7:30 - 7:34វាមើលទៅដូចជាព្រះអាទិទេពនៃសាសនាហិណ្ឌូ ឬព្រះពុទ្ធអង្គ។
-
7:34 - 7:42គេហៅរូបនេះថា ជារូបព្រះពុទ្ធអង្គ " Buddhabrot"។
-
7:53 - 8:01ប្រសិនបើអ្នកមើលទៅលើទម្រង់មួយចំនួននៃសិល្បៈ
និងស្ថាបត្យកម្មបុរាណ, -
8:01 - 8:04អ្នកនឹងឃើញថា មនុស្សបានភ្ជាប់ទំនាក់ទំនង
ជាយូរមកហើយនឹងសោភណភាព -
8:04 - 8:14និងភាពដ៏ពិសិដ្ឋជាមួយនឹងលំនាំ ហ្វេកថលនេះ។
-
8:18 - 8:22ធ្វើឲ្យស្មុគ្រស្មាញគ្មានទីបញ្ចប់, តាមពិតគ្រប់ផ្នែកផ្ទុកនូវគ្រាប់ពូជ
-
8:22 - 8:24ដើម្បីបង្កើតគំរូទាំងមូលនេះឡើង។
-
8:24 - 8:28ហ្វេកថល បានផ្លាស់ប្តូរទស្សនៈអ្នកគណិតវិទូ អំពីចក្រវាឡ
-
8:28 - 8:30និងរបៀបដែលចក្រវាឡធ្វើប្រតិបត្តិការ។
-
8:30 - 8:33ជាមួយនឹងកម្រិតសម្តែងថ្មីនិមួយៗ,
-
8:33 - 8:36មានភាពខុសគ្នាពីលំនាំដើម។
-
8:36 - 8:39ការផ្លាស់ប្តូរជានិរន្ត និងការប្តូររូបរាង្គកើតឡើង
ដូចដែលយើងបានឆ្លងកាត់ -
8:39 - 8:42ពីកម្រិតនៃហ្វេកថលលម្អិតមួយទៅមួយផ្សេងទៀត។
-
8:42 - 8:46ការបំលែងរូបរាង្គនេះជារង្វង់ដូចគូទខ្យងនៃចក្រវាឡដែរ។
-
8:46 - 8:53អង្គបញ្ញាដែលបានបង្កប់នូវម៉ាទ្រីសលំហនៃពេលវេលា។
-
9:15 - 9:19ហ្វេកថល មានទាក់ទិននឹងភាពចលាចលដែលពោពេញ
ដោយសេចក្តីល្អនិងការបញ្ជា។ -
9:19 - 9:23នៅពេលដែលចិត្តរបស់យើងទទួលស្គាល់ ឬកំណត់លំនាំណាមួយហើយ,
-
9:23 - 9:27យើងផ្តោតនៅលើវា ប្រសិនបើវាគឺជាវត្ថុ។
-
9:27 - 9:30យើងសាកល្បងស្វែងរកលំនាំដែលយើងគិតថាស្រស់ស្អាត,
-
9:30 - 9:33ប៉ុន្តែស្ថិតលើការបញ្ជាដើម្បីកាន់កាប់លំនាំនោះនៅក្នុងចិត្តរបស់យើង,
-
9:33 - 9:37យើងត្រូវតែរុញច្រានហ្វេកថលផ្សេងទៀតឱ្យទៅឱ្យឆ្ងាយ។
-
9:53 - 9:56ដើម្បីយល់ពីហ្វេកថលឲ្យទូលំទូលាយ ដោយញាណ
-
9:56 - 10:02ត្រូវកំណត់ចលនារបស់វា។
-
10:02 - 10:06ថាមពលទាំងអស់នៅក្នុងចក្រវាឡនេះ គឺជាអព្យាក្រឹត,
-
10:06 - 10:10គ្មានពេលវេលា, គ្មានវិជ្ជមាត្រ ។
-
10:10 - 10:14ការច្នៃប្រឌិតនិងការកែខៃសមត្ថភាពរបស់ខ្លួនយើង
សម្រាប់ឲ្យស្គាល់លំនាំ -
10:14 - 10:18ជាការផ្សារភ្ជាប់គ្នារវាងលោធាតុតូច និងលោធាតុធំ។
-
10:18 - 10:22ពិភពគ្មានពេលវាលាជារលក និងពិភពរឹងជាវត្ថុនានា។
-
10:26 - 10:30ការអង្កេតជាចលនានៃការបង្កើតឆ្លងកាត់ភាពមានកំណត់
-
10:30 - 10:32ដែលស្អិតភ្ជាប់នឹងការគិត។
-
10:32 - 10:35យើងកំពុងបង្កើតការបំភាន់ដោយវត្ថុរឹង,
-
10:35 - 10:38ការបំភាន់នៃវត្ថុនានាដោយការដាក់ស្លាកឲ្យ, ការដាក់ឈ្មោះឲ្យ។
-
10:38 - 10:41ទស្សនវិទូ Kierkegaard បាននិយាយថា,
-
10:41 - 10:44«ប្រសិនបើអ្នកដាក់ឈ្មោះខ្ញុំ, មានន័យថាអ្នកបដិសេធន៍ខ្ញុំហើយ»។
-
10:44 - 10:48ដោយការដាក់ឈ្មោះឲ្យខ្ញុំ, ដាក់ស្លាកឲ្យខ្ញុំ,
មានន័យថាអ្នកបដិសេធន៍គ្រប់យ៉ាង -
10:48 - 10:51នូវអ្វីៗទៀតដែលខ្ញុំអាចធ្វើបាន។
-
10:51 - 10:54អ្នករារាំងកាំរស្មីឆ្មាៗ (ផាទីខល) ក្នុងវត្ថុមួយ
-
10:54 - 10:56ដោយចង្អុលវាថាអន់, ដោយដាក់ឈ្មោះឲ្យវត្ថុនោះ
-
10:56 - 10:59ប៉ុន្តែក្នុងពេលតែមួយ អ្នកកំពុងតែបង្កើតវត្ថុនោះ,
-
10:59 - 11:03កំណត់វត្ថុនោះឲ្យមានរូបរាង្គឡើង។
-
11:03 - 11:07ការច្នៃប្រឌិត គឺជានិស្ស័យដ៏ខ្ពស់បំផុតរបស់យើង ។
-
11:07 - 11:10ជាមួយនឹងការបង្កើតវត្ថុនានាឡើង ទន្ទឹងនឹងពេលគ្នា,
-
11:10 - 11:18ជាអ្វីដែលបង្កើតឲ្យមានការបំភាន់ដោយវត្ថុរឹង។
-
11:18 - 11:23លោក អែនស្តែន ជាអ្នកវិទ្យាសាស្រ្តដំបូងគេ ដែលទទួលស្គាល់
-
11:23 - 11:27នូវអ្វីដែលយើងគិតថាលំហទទេថា មិនម៉ែនទទេឡើយ,
-
11:27 - 11:29លំហមានលក្ខណៈសម្បត្តិ,
-
11:29 - 11:31និងមានចរិតរបស់លំហ
-
11:31 - 11:36គឺមានបរិមាណថាមពលដ៏ច្រើនស្ទើតែមិនអាចយល់បាន ។
-
11:36 - 11:39អ្នករូបវិទូដ៏ល្បីម្នាក់ គឺលោក Richard Feynman
បាននិយាយពេលមួយថា៖ -
11:39 - 11:43«មានថាមពលគ្រប់គ្រាន់ត្រឹមតែមួយម៉ែត្រគូបនៃលំហ
-
11:43 - 11:47ក៏អាចធ្វើឲ្យមហាសមុទ្រទាំងអស់នៅក្នុងពិភពលោកពុះបានដែរ»
-
11:48 - 11:52អ្នកភាវនាកម្មដ្ឋានជាន់ខ្ពស់ជាច្រើនអ្នកបានដឹងថា
ការខន្តីអត់ធន់(រឹងដូចថ្ម) បានលាក់នូវ -
11:52 - 11:55អនុភាពដ៏ធំមហិមា។
-
11:55 - 12:00ប៉ុន្តែព្រះពុទ្ធអង្គ មានពាក្យមួយផ្សេងទៀត ចំពោះខ្លឹមសារដ៏ចម្បងនេះ;
-
12:00 - 12:03ជាអ្វីដែលព្រះអង្គប្រើពាក្យថា កាលាប៉ាស (kalapas)
ដែលជាភាគកាំរស្មីល្អិតសុខុម -
12:03 - 12:06ឬ រលកថ្ងៃបណ្តើកូន ដែលបានកើតឡើងនិងរសាត់បាត់វិញ
-
12:06 - 12:18រាប់ពាន់លានដងក្នុងមួយវិនាទី។ ជាការពិត នៅក្នុងន័យនេះ,
-
12:18 - 12:23ដូចជាស៊េរីមួយនៃស៊ុម ក្នុងកាមេរ៉ាខ្សែភាពយន្ត
ហូឡូហ្ក្រាហ្វិក (Holographic) -
12:23 - 12:27ដែលផ្លាស់ប្តូរយ៉ាងរហ័ស
ដូចដើម្បីបង្កើតនូវការបំភាន់ឥតឈប់ឈរ។ -
12:27 - 12:31ពេលវិញាណប្រែជាស្ងៀមនឹងដូចថ្ម,
-
12:31 - 12:34ការបំភាន់នេះត្រូវបានគេយល់
-
12:34 - 12:39ដោយសារការបំភាន់ជាវិញាណដែលខ្លួនវាផ្ទាល់
ត្រួសត្រាយឲ្យមានការបំភាន់នេះឡើង។ -
13:18 - 13:21ក្នុងប្រពៃណីបុរាណរបស់លោកខាងកើត,
-
13:21 - 13:23បានយល់រាប់ពាន់ឆ្នាំមកហើយ
-
13:23 - 13:27ថាអ្វីៗសព្វយ៉ាងសុទ្ធតែជារំញ័រ។
-
13:27 - 13:31"ព្រះព្រហ្ម ណាដា (Nada Brahma) " - ចក្រវាឡនេះជាសំឡេង។
-
13:32 - 13:36ពាក្យថា "ណាដា (Nada)" មានន័យថាសំឡេង ឬរំញ័រ
-
13:36 - 13:39ហើយពាក្យ "ព្រហ្ម (Brahma)" គឺជាឈ្មោះព្រះអាទិទេព។
-
13:39 - 13:44ព្រះព្រហ្ម ក្នុងពេលដំណាលគ្នាជាចក្រវាឡ
និងជាអ្នកបង្កើត។ -
13:44 - 13:48សិល្បករ និងសិល្បៈ ជាអ្វីដែលមិនអាចដាច់គ្នាបាន។
-
13:48 - 13:51ក្នុងគម្ពីរឧបនិស្ស័យ (Upanishads),
-
13:51 - 13:54ជាកំណត់ត្រាមួយក្នុងចំណោមកំណត់ត្រារបស់មនុស្ស
ដ៏ចំណាស់ជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌាបុរាណ, -
13:54 - 13:59បាននិយាយថា: «ព្រះព្រហ្ម ជាអ្នកបង្កើតលោក,
ដែលគង្សនៅលើផ្កាឈូក -
13:59 - 14:06ពេលព្រះអង្គបើកព្រះនេត្រ ពិភពលោកមានមនុស្ស។
-
14:06 - 14:12ពេលដែលព្រះព្រហ្ម បិទព្រះនេត្ររបស់ព្រះអង្គ,
-
14:12 - 14:14ពិភពលោកមិនមានមនុស្ស។ »
-
14:14 - 14:17អ្នកធម្មជាតិបុរាណ, អ្នកធ្វើកម្មដ្ឋានបែបយូហ្កា,
និងហោរាសាស្ត្រ -
14:17 - 14:19បានអះអាងថាមានវាល(ទីលាន)
-
14:19 - 14:21ជាឬសគុលតាមកម្រិតនៃវិញាណ។
-
14:21 - 14:25វាលអាកាស ឬកំណត់ត្រាអាកាស
-
14:25 - 14:28ដែលជាកន្លែងផ្ទុកនូវព័ត៌មានទាំងអស់,
ផ្ទុកនូវគ្រប់បទពិសោធន៍ទាំងអាឌិតកាល, -
14:28 - 14:32ទាំងបច្ចុប្បន្ននិងអនាគត, អ្វីៗដែលមានឥឡូវនេះហើយមានជានិរន្តន៍។
-
14:32 - 14:35វាល ឬម៉ាទ្រីស (Matrix) នេះ
-
14:35 - 14:37បានមកពីគ្រប់វត្ថុដែលកើតឡើង។
-
14:37 - 14:40ពីកូនអាតូមទៅដល់កញ្ចុំផ្កាយ,
-
14:40 - 14:47គ្រប់តារារហូតដល់ភពនានា និងដល់គ្រប់ជីវិត។
-
14:51 - 14:55លោកអ្នកគ្មានផ្លូវមើលឃើញអ្វីៗទាំងស្រុងដោយផ្ទាល់ភ្នែកឡើយ
-
14:55 - 14:58ព្រោះវាត្រូវបានបង្កើតឡើងដោយស្រទាប់លើស្រទាប់ នៃការរំញ័រ
-
14:58 - 15:01ហើយវាត្រូវប្រែប្រួលផ្លាស់ប្តូរជានិច្ចជានិរន្តរ,
-
15:01 - 15:05ដោយផ្លាស់ប្តូរព័ត៌មានជាមួយអាកាសា។
-
15:05 - 15:10ដើមឈើមួយកំពុងស្រូបពន្ពឺពីព្រះអាទិត្យ, ពីខ្យល់,
-
15:10 - 15:17ពីទឹកភ្លៀង, ស្រូបយកជីជាតិពីផែនដី។
-
15:17 - 15:20ពិភពនៃថាមពលផ្លាស់ទីនៅក្នុងនិងក្រៅជុំវិញវត្ថុនេះ
-
15:20 - 15:23ដែលយើងហៅថាដើមឈើ។
-
15:23 - 15:26ពេលដែលដួងចិត្តនៃការគិតនៅស្ងៀមនឹង,
-
15:26 - 15:29បន្តមក អ្នកនឹងយល់ឃើញការពិតតាមអ្វីដែលវាមាន។
-
15:29 - 15:31គ្រប់ទិដ្ឋភាពទាំងអស់រួមគ្នាតែមួយ។
-
15:31 - 15:34ដើមឈើ មេឃនិងដី,
-
15:34 - 15:37ទឹកភ្លៀងនិងតារា មិនអាចដាច់ពីគ្នាបានឡើយ។
-
15:37 - 15:41រស់និងស្លាប់, ខ្លួនឯងនិងអ្នកដ៏ទៃមិនអាចផ្តាច់ពីគ្នា។
-
15:42 - 15:46សូម្បីតែ ភ្នំនិងជ្រលងភ្នំក៏មិនអាចដាច់ពីគ្នាបានដែរ។
-
15:46 - 15:48នៅក្នុងប្រពៃណីជនជាតិដើមអាមេរិកកាំង
-
15:48 - 15:51និងជនជាតិដើមភាគតិចផ្សេងៗ
-
15:51 - 15:53ពួកគេនិយាយថា គ្រប់វត្ថុសុទ្ធតែមានវិញ្ញាណ
-
15:53 - 15:56ដែលអាចនិយាយដោយសាមញ្ញម្យ៉ាងទៀតថា
-
15:56 - 15:59អ្វីៗគ្រប់យ៉ាងត្រូវបានភ្ជាប់ទៅនឹងប្រភពរំញ័រតែមួយដូចគ្នា។
-
15:59 - 16:03មានវិញ្ញាណតែមួយ, មានទីវាលល្អិតសុខមតែមួយ,
-
16:03 - 16:06មានកម្លាំងមួយដែលផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។
-
16:06 - 16:09ទីវាលនេះមិនម៉ែនកើតឡើង
នៅជុំវិញអ្នកទេ, -
16:09 - 16:15ទីវាលនេះកំពុងកើតឡើងដោយ ឆ្លងកាត់ លោកអ្នក
-
16:15 - 16:19ហើយក៏កើតឡើង ដោយសារ លោកអ្នក។
-
16:19 - 16:21អ្នកគឺជា "ចក្រវាឡ " ក្នុងចក្រវាឡ។
-
16:21 - 16:25អ្នកគឺជាចក្ខុដែលបង្កើតឡើងតាមរយៈកាយ
ដែលមើលឃើញដោយលោកអ្នក។ -
16:25 - 16:28នៅពេលដែលអ្នកភ្ញាក់ពីសុបិន្ត លោកអ្នកទទួលស្គាល់ថា
-
16:28 - 16:30អ្វីគ្រប់យ៉ាង នៅក្នុងសុបិន្តជាលោកអ្នក។
-
16:30 - 16:32លោកអ្នកកំពុងបានបង្កើតសុបិន្តនោះឡើង។
-
16:32 - 16:35ដូច្នេះ ដែលហៅថាជីវិតពិត គ្មានអ្វីខុសគ្នាទេ។
-
16:35 - 16:38យើងម្នាក់ៗ និងគ្រប់អ្វីៗ គឺជាលោកអ្នក។
-
16:39 - 16:43វិញ្ញាណមួយនេះដែលកំពុងមើលឃើញចេញពីគ្រប់ក្រសែភ្នែក,
-
16:46 - 16:55នៅក្រោមផ្ទាំងថ្មនិមួយៗ នៅក្នុងភាគល្អិតសុខុមនិមួយៗ។
-
17:07 - 17:10ក្រុមអ្នកស្រាវជ្រាវអន្តរជាតិនៅអង្គការស៊ឺន(CERN),
-
17:10 - 17:12មន្ទីរពិសោធន៍អឺរ៉ុប សម្រាប់រូបវិទ្យានៃភាគល្អិតសុខម,
-
17:12 - 17:14កំពង់ស្រាវជ្រាវទីវាលល្អិតសុខមនេះ,
-
17:14 - 17:17ដែលពង្រីកបន្តនៅទូទាំងគ្រប់លោកធាតុទាំងអស់។
-
17:17 - 17:19ប៉ុន្តែជំនួសឱ្យការសម្លឹងមើលខាងក្នុងខ្លួនយើងម្នាក់ៗ,
-
17:19 - 17:23ពួកគេស្វែងយល់ពីពិភពខាងក្រៅខ្លួនវិញ។
-
17:23 - 17:28ក្រុមអ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍ស៊ឺន(CERN) នៅទីក្រុងហ្សឺណែវ, ប្រទេសស្វីស
-
17:28 - 17:30បានប្រកាសថា ពួកគេបានរកឃើញ
-
17:30 - 17:32Higgs Boson, ឬ ព្រះភាគព្រះ។
-
17:32 - 17:36ការពិសោធន៍ Higgs Boson បញ្ជាក់តាមវិទ្យាសាស្រ្តថា
-
17:36 - 17:42ទីវាលនៃថាមពលដែលមើលមិនឃើញមានពេញ
ក្នុងសុញ្ញាកាសនៃលំហរ។ -
17:42 - 17:45ឧបករណ៍ជល់គ្នា hadron ដ៏ធំរបស់ CERN មានរង្វង់មានប្រវែង
-
17:45 - 17:4817 ម៉ាយល៍ (27.35 គ.ម) ក្នុងរង្វង់ដែលក្នុងនោះមានធ្នឹម
-
17:48 - 17:51នៃភាគល្អិតពី រត់បញ្ច្រាស់ទិសគ្នា,
-
17:51 - 17:54បានជួបគ្នា ទាំងបានបែកផ្កាភ្លើងនៅស្ទើរតែជិតស្មើនឹង
-
17:54 - 17:56ល្បឿននៃពន្លឺ។
-
17:56 - 18:00វិទ្យាសាស្រ្តបានសំគាល់មើលនូវអ្វីកើតចេញពី
-
18:00 - 18:02ការប៉ះទង្គិចដោយហឹង្សានេះ។
-
18:02 - 18:04គំរូស្តង់ដារមិនអាចអះអាងពីរបៀបដែល
-
18:04 - 18:07ភាគដ៏ល្អិតបានម៉ាស់មកដោយរបៀបណាទេ។
-
18:07 - 18:10អ្វីគ្រប់យ៉ាងហាក់ដូចជាកើតឡើងពីរំញ័រ
-
18:10 - 18:16ប៉ុន្តែមិនម៉ែន "វត្ថុ" បង្កើតរំញ័រទេ។
-
18:16 - 18:20វាគឺហាក់ដូចជាមានអ្នករាំរបាំអរូបីយ៍,
-
18:20 - 18:24គឺដូចជាស្រមោលដែលកំពង់រាំបង្កប់នៅក្នុងរបាំបាឡេ
នៃចក្រវាឡនេះ។ -
18:24 - 18:27គ្រប់អ្នករបាំដទៃទៀតតែងតែបានរាំ
-
18:27 - 18:29នៅជុំវិញអ្នករាំរបាំដែលលាក់ខ្លួននេះ។
-
18:29 - 18:32យើងបានសំគាល់មើលការរាំរបាំនេះ,
-
18:32 - 18:38ប៉ុន្តែមកដល់ឥឡូវនេះយើងមិនអាចឃើញ
អ្នករាំរបាំនោះទៀតទេ។ -
18:41 - 18:44នេះគេបានហៅថា "ព្រះភាគព្រះ",
-
18:45 - 18:48ជាលក្ខណៈនៃវត្ថុធាតុដើមមូលដ្ឋានរបស់ចក្រវាឡ,
-
18:48 - 18:51ជាបេះដូងនៃគ្រប់វត្ថុធាតុ ដែលគួរតែទទួលខុសត្រូវ
-
18:51 - 18:56ចំពោះម៉ាស់ និងថាមពលដែលមិនអាចពន្យល់បាន
ដែលត្រួសត្រាយការរីកធំឡើងរបស់ចក្រវាឡនេះ។ -
18:56 - 19:00ប៉ុន្តែមានគម្លាតគ្នាឆ្ងាយ ពីការពន្យល់ពីធម្មជាតិនៃចក្រវាឡ,
-
19:00 - 19:03រហូតដល់ការរកឃើញនៃការ Higgs Boson គ្រាន់តែបង្ហាញ
-
19:03 - 19:06ពីអាថ៌កំបាំងដ៏សម្បើមទៀត, ដោយបង្ហាញចក្រវាឡនោះ
-
19:06 - 19:11កាន់តែមានអាថ៍កំបាំង ជាងការដែលយើងធ្លាប់ស្រមៃទៅទៀត។
-
19:11 - 19:14វិទ្យាសាស្រ្តកំពុងខិតជិតរបាគោលរវាងវិញាណ(នាម)
-
19:14 - 19:15និងលោកធាតុ(រូប)ហើយ។
-
19:16 - 19:18ភ្នែក ដែលយើងមើលទៅទីវាលដំបូង
-
19:18 - 19:22និងភ្នែកដែលទីវាលភាគល្អិតសុខមនេះមើលមកយើង
-
19:22 - 19:29ជាភ្នែកតែមួយនិងដូចគ្នា។
-
19:35 - 19:38លោក Wolfgang Von Goethe ជាអ្នកនិពន្ធ និងជាអ្នកជំនាញ
ខាងវត្ថុបញ្ចេញពន្លឺ ជាតិអាល្លឺម៉ង់ បាននិយាយថា -
19:38 - 19:41«រលកគឺជាបាតុភូតដំបូង
-
19:41 - 19:45ដែលផ្តល់កំណើតដល់ពិភពលោក »។
-
19:45 - 19:49សៃម៉ែទីក(Cymatics) គឺជាការសិក្សាពីសំឡេងដែលធ្វើឲ្យអាចមើលឃើញ។
-
19:53 - 19:57ពាក្យសៃម៉ែទីក(cymatic) នេះបានមកពីភាសាក្រិច
មានឬសគុល ពីពាក្យសៃម៉ា "cyma" -
19:58 - 20:05ដែលមានន័យថា រលក ឬរំញ័រ។
-
20:09 - 20:12ម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រលោកខាងលិចដំបូងគេ
ដែលបានសិក្សាដោយយកចិត្តទុកដាក់យ៉ាងខ្លាំង -
20:12 - 20:14ពីបាតុភូតរលក គឺលោក Ernst Chladni,
-
20:14 - 20:16លោកជាតន្ត្រីករ និងអ្នករូបវិទ្យាជាតិអាល្លឺម៉ង់,
-
20:16 - 20:19ដែលបានរស់នៅក្នុងសតវត្សទី១៨។
-
20:19 - 20:22Chladni រកឃើញថា នៅពេលដែលគាត់រាយគ្រាប់ខ្សាច់
-
20:22 - 20:24នៅលើចានដែក បន្ទាប់មកបានធ្វើរំញ័រចាននោះ
-
20:25 - 20:29ដោយធ្នូវីយូឡុង, គ្រាប់ខ្សាច់បានរៀបចំខ្លួនវាទៅជាលំនាំផ្សេងៗគ្នា។
-
20:29 - 20:32ទម្រង់ធរណីមាត្រផ្សេងគ្នាបានបង្ហាញខ្លួនឡើង
-
20:32 - 20:38អាស្រ័យលើការរំញ័រដែលបានបង្កើត។
-
20:38 - 20:41Chladni បានកត់ត្រាកាតាឡុកទាំងមូលនៃរូបរាង្គទាំងអស់
-
20:41 - 20:44ហើយរូបរាង្គទាំងនោះត្រូវបានធ្វើជាឯកសារយោង
-
20:44 - 20:46ជារូបភាពរបស់ Chladni ។
-
20:46 - 20:49ភាគច្រើននៃលំនាំទាំងនេះអាចត្រូវបានរកឃើញ
-
20:49 - 20:53នៅទូទាំងពិភពធម្មជាតិ។ ដូចជាការធ្វើក្រឡាស្នូកសត្វអណ្តើក
-
20:54 - 21:01ឬការធ្វើលំនាំអុចៗនៃសត្វខ្លាដំបង។
-
21:03 - 21:06ការសិក្សាលំនាំ Chladni ឬលំនាំ cymatic
-
21:06 - 21:10ជាវិធីសម្ងាត់មួយក្នុងការកំណត់សំលេងដ៏ខ្ពស់របស់ហ្គីតា,
សំលេងដ៏ក្រលួចរបស់វីយូឡុង -
21:10 - 21:17ហើយអ្នកធ្វើឧបករណ៍តន្ត្រីផ្សេងៗ កំណត់គុណភាពសំឡេង
នៃឧបករណ៍ដែលពួកគេបានធ្វើ។ -
21:22 - 21:26លោក Hans Jenny បានពង្រីកនៅលើការងារ
របស់ Chladni ក្នុងឆ្នាំ 1960 -
21:27 - 21:31ដោយការប្រើវត្ថុធាតុរាវផ្សេងៗ និងប្រើឧបករណ៍
អេឡិចត្រូនិកបំពងសំឡេង -
21:31 - 21:37ដើម្បីបង្កើតប្រេកង់សំឡេង និងបង្កើតពាក្ «យសៃម៉ាទីក cymatics» ។
-
21:37 - 21:41បើសិនអ្នកដំណើរការរលកស៊ីនុសសាមញ្ញ
តាមរយៈចានទឹកមួយ, -
21:41 - 21:44អ្នកនឹងអាចមើលឃើញលំនាំនៅក្នុងទឹក។
-
21:44 - 21:46អាស្រ័យលើប្រេកង់នៃរលក,
-
21:46 - 21:49លំនាំព្រាចទឹកផ្សេងគ្នានឹងលេចឡើង។
-
21:49 - 21:52ប្រេកង់កាន់តែខ្ពស់, បង្កើតលំនាំរូបនឹងកាន់តែស្មុគស្មាញ។
-
21:52 - 21:56ទម្រង់ទាំងនេះគឺ ធ្វើឡើងវិញដ៏ដែរៗ, មិនមែនដោយចៃដន្យទេ។
-
21:56 - 21:58លោកអ្នកកាន់តែសំគាល់,
-
21:58 - 22:02ធ្វើឲ្យលោកអ្នកកាន់តែចាប់ផ្តើមមើលឃើញរបៀបនៃរំញ័រដែលចាត់ចែងលោកធាតុឲ្យទៅជាទម្រង់ស្មុគស្មាញ
-
22:02 - 22:05ដោយផ្តើមពីរលកសាមញ្ញឡើងទៅ ។
-
22:05 - 22:12រំញ័រនៃទឹកនេះមានលំនាំស្រដៀងគ្នា
ទៅនឹងផ្កាព្រះអាទិត្យដែរ។ -
22:30 - 22:33គ្រាន់តែដោយផ្លាស់ប្តូរប្រេកង់សំឡេងនោះ,
-
22:33 - 22:40យើងទទួលបានលំនាំខុសគ្នា។
-
22:52 - 22:56ទឹកគឺជាសារធាតុអាថ៍កំបាំងខ្លាំងណាស់។
-
22:56 - 22:58ទឹកអាចធ្វើឲ្យមានការដក់អារម្មណ៍យ៉ាងខ្លាំង។
-
22:58 - 23:01គឺទឹកអាចទទួល និងកាន់កាប់លើរំញ័រ។
-
23:01 - 23:04ដោយសារតែសមត្ថភាពខ្ទ័រខ្ពស់របស់វា
-
23:04 - 23:08និងភាពរសើបខ្ពស់ និងការត្រៀមខ្លួនខាងក្នុងដើម្បីធ្វើឲ្យឮខ្ទ័រឡើង,
-
23:08 - 23:11ជាលទ្វផលទឹកនឹងឆ្លើយតបភ្លាមទៅ
-
23:11 - 23:13គ្រប់ប្រភេទនៃរលកសម្លេងទាំងនោះ ។
-
23:14 - 23:15ការរំញ័រទឹកនិងដី
-
23:15 - 23:18បានតាក់តែងភាគច្រើនពីម៉ាស់នៅក្នុងរុក្ខជាតិនិងសត្វ។
-
23:18 - 23:22ងាយស្រួលក្នុងការសំគាល់មើលពីរបៀបរំញ័រសាមញ្ញ
នៅក្នុងទឹក -
23:22 - 23:26ដែលអាចបង្កើតលំនាំធម្មជាតិដែលអាចស្គាល់បាន
-
23:26 - 23:30ប៉ុន្តែបើយើងបន្ថែមវត្ថុរឹងព្រមទាំងបង្កើនទំហំ,
-
23:30 - 23:35វត្ថុនោះកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀត។
-
23:35 - 23:36ការបន្ថែមម្សៅពោតក្នុងទឹក,
-
23:36 - 23:43ធ្វើឲ្យយើងទទួលបានបាតុភូតកាន់តែស្មុគ្រស្មាញថែមទៀត។
-
23:58 - 24:01ប្រហែលជា គោលការណ៍នៃជីវិតខ្លួនវា
-
24:01 - 24:04ដូចបានសំគាល់ការរំញ័រផ្លាស់ទីស្នាមប្រឡាក់ម្សៅពោត
-
24:04 - 24:11ទៅក្នុងអ្វីដែលហាក់ដូច លេចចេញជាសភាវដែលមានជីវិត។
-
24:12 - 24:15គោលការណ៍ធ្វើឲ្យមានចលនារបស់ចក្រវាឡ
-
24:15 - 24:18ដែលបានរៀបរាប់នៅក្នុងសាសនាធំៗ
-
24:18 - 24:21ដោយប្រើពាក្យដែលបានឆ្លុះបញ្ចាំងពីការយល់ដឹង
-
24:21 - 24:26តាមពេលវេលាក្នុងប្រវត្តិសាស្រ្ត។
-
24:26 - 24:31នៅក្នុងភាសារបស់ជនជាតិអ៊ីនកាស (Incas) នេះ, ដែលវាទីយ៉ាងធំនៅមុនយុគ្គអាមេរិកដើមកំណើតកូឡុំប៊ី,
-
24:31 - 24:35សម្រាប់ពាក្យ «រាង្គកាយមនុស្ស»" គឺ "camasca alpa"
-
24:35 - 24:38ដែលមានន័យថា «ផែនដីមានចលនា»។
-
24:41 - 24:44ក្នុងកាបាលា(Kaballah), ឬអាថ៌កំបាំងរបស់សាសនារបស់ជាតិជ្វីស,
-
24:44 - 24:47ពួកគេបាននិយាយអំពីសំណាញ់ញាណ ដែលជាឈ្មោះរបស់ព្រះ។
-
24:47 - 24:49ឈ្មោះនេះដែលមិនអាចនិយាយបាន។
-
24:49 - 24:51មិនអាចនិយាយបាន ដោយសារតែ
វាគឺជាការរំញ័រ -
24:51 - 24:55ដែលមាននៅគ្រប់ទីកន្លែង។ គ្រប់អ្វីៗជាពាក្យពេជ្រ, ជាលោកធាតុ
-
24:56 - 25:00អ្វីៗទាំងអស់ ជាពាក្យដ៏ពិសិដ្ឋ។
-
25:00 - 25:02នេះគឺជាតេត្រាអែត មានរូបរាង្គសាមញ្ញបំផុត
-
25:02 - 25:05ដែលអាចមាននៅក្នុងវិមាត្របី។
-
25:05 - 25:08វត្ថុខ្លះត្រូវតែមានយ៉ាងហោចណាស់បួនចំណុច
-
25:08 - 25:09ដើម្បីបង្កើតរូបរាង្គពិតប្រាកដបាន។
-
25:09 - 25:12គ្រាន់តែ, គ្រងសាងរាង្គត្រីកោណគឺមានក្នងធម្មជាតិស្រាប់
-
25:12 - 25:14ក្នុងការរក្សាលំនាំលំនឹងខ្លួនវា ។
-
25:14 - 25:17នៅក្នុងគម្ពីរសញ្ញាចាស់ពាក្យថា "តេត្រាដ្រាល"
-
25:17 - 25:21ជាញឹកញាប់ត្រូវបានប្រើដើម្បីតំណាងឲ្យ
ការបង្ហាញជាក់លាក់របស់ព្រះ។ -
25:21 - 25:24តេត្រាដ្រាល ត្រូវបានប្រើនៅពេលដែលនិយាយអំពី
ព្រះបន្ទូលរបស់ព្រះ -
25:24 - 25:28ឬជាឈ្មោះពិសេសរបស់ព្រះ, ស្លាកសញ្ញា ឬពាក្យអូម ។
-
25:32 - 25:36ស៊ីវិល័យពីបុរាណបានដឹងថានៅក្នុង
រចនាសម្ព័ន្ធឫសគល់ -
25:36 - 25:40នៃចក្រវាឡនេះមានរូបរាង្គជា តេត្រាដ្រាល ។
-
25:40 - 25:43ក្រៅពីរូបរាង្គនេះ, ធម្មជាតិបង្ហាញដ្រាយមូលដ្ឋាន
-
25:43 - 25:47ឆ្ពោះទៅរកលំនឹង; ជាព្រះសិវៈ។
-
25:48 - 25:51ខណៈពេលដែលវាមានមូលដ្ឋានឆ្ពោះទៅរកដ្រាយនៃ
-
25:51 - 25:55ប្តូរ! សាកទី (Shakti)
-
25:57 - 26:00នៅក្នុងព្រះគម្ពីរដំណឹងល្អរបស់លោកយ៉ូហានជាធម្មតាអានថា
-
26:00 - 26:02"ការចាប់ផ្តើមនេះគឺជាពាក្យ"
-
26:02 - 26:05ប៉ុន្តែនៅក្នុងអត្ថបទដើមពាក្យដែលបានប្រើនេះគឺជា
-
26:05 - 26:08"ស្លាកសញ្ញា" ។
-
26:08 - 26:10ទស្សនវិទូក្រិច លោក Heraclitus,
-
26:10 - 26:14ដែលរស់នៅប្រហែល 500 ឆ្នាំមុនគ្រឹះសករាជ,
-
26:14 - 26:15បានសំដៅដល់រូបសញ្ញាជាអ្វីមួយ
-
26:15 - 26:17ដែលជាមូលដ្ឋានពុំអាចស្គាល់បាន ។
-
26:17 - 26:21ប្រភពដើមនៃការសាងឡើងវិញ, នៃលំនាំនិងទម្រង់។
-
26:22 - 26:26ទស្សនវិទូលោក Stoic អ្នកដែលបានទទួល
ការបង្រៀនរបស់ Heraclitus -
26:26 - 26:28បានកំណត់ពាក្យសំណាញ់ញាណព្រះ
-
26:28 - 26:34ជាគោលការណ៍នៃជីវិត កំពុងវាតទី
ពេញចក្រវាឡ។ -
26:36 - 26:42តាម Sufism ស្លាកសញ្ញានេះ មាននៅគ្រប់ទីកន្លែង
និងគ្រប់វត្ថុទាំងអស់។ -
26:42 - 26:47ចេញពីការ ដែលមិនសម្ដែងឱ្យឃើញ
ក្លាយទៅជាសម្ដែងឱ្យឃើញ។ -
26:52 - 26:57នៅក្នុងប្រពៃណីសាសនាហិណ្ឌូ ព្រះសិវៈ Nataraja
មានន័យថា -
26:57 - 27:00«ព្រះជាម្ចាស់ខាងរបាំ»។
-
27:00 - 27:04ក្នុងចក្រភពទាំងមូលរេរាំដោយសារស្គររបស់ព្រះសិវៈ។
-
27:04 - 27:08អ្វីៗទាំងអស់ត្រូវបាន បញ្ជូលអារម្មណ៍ ឬ បញ្ចូលប្រលឹង
ជាមួយចង្វាក់ដង្ហើម។ -
27:08 - 27:11ពេលដែលព្រះសិវៈ កំពង់រេរាំយូប៉ុណ្ណា
-
27:11 - 27:14ពិភពលោកអាចបន្តវិវឌ្ឍនិងផ្លាស់ប្តូរយូប៉ុណ្ណោះដែរ,
-
27:14 - 27:18បើមិនដូច្នេះទេ ពិភពលោកនឹងរលាយ
ដោយគ្មានសល់អ្វីឡើយ។ -
27:19 - 27:21ខណៈដែរព្រះសិវៈគឺជាតំណាងនូវសក្ខីភាព
-
27:21 - 27:25នៃវិញាណរបស់យើង, Shakti ជា
ខ្លឹមសារ ឬភាពល្អឥតផ្ចោះនៃពិភពលោកនេះ។ -
27:27 - 27:30ខណៈដែល ព្រះសិវៈ ស្ថិតនៅក្នុងសភាពធ្វើភាវនាកម្មដ្ឋាន(meditation) ,
-
27:30 - 27:32Shakti ព្យាយាមដាស់ព្រះអង្គឲ្យកំរើក,
-
27:32 - 27:35ដើម្បីនាំព្រះអង្គឲ្យរាំរបាំវិញ។
-
27:35 - 27:37ស្រដៀង ធាតុយិន និងយ៉ាង,
-
27:37 - 27:41អ្នករាំរបាំ និងរបាំជាមនុស្សតែម្នាក់។
-
27:43 - 27:47ស្លាកសញ្ញា ជាមធ្យបាយគាស់កកាយរកការពិត ។
-
27:47 - 27:51អ្នកណាដែលដឹងពី ផ្លាកសញ្ញា ដូចបានដឹងការពិតដែរ។
-
27:51 - 27:54ស្រទាប់ដ៏ច្រើននៃការលាក់ទុកមាន
-
27:54 - 27:57នៅក្នុងពិភពនគរកាយនៃមនុស្ស ជាខ្យល់អាកាស ដែលបានកួច
-
27:57 - 28:00ចូលទៅក្នុងរចនាសម្ព័ន្ធដ៏ស្មុគ្រស្មាញ
-
28:00 - 28:02ដែលលាក់បាំងប្រភពដោយខ្លួនឯង។
-
28:02 - 28:05ដូចល្ខោនទេវៈដែលលាក់ និងដែលទាល់តែស្វះស្វែងរក,
-
28:05 - 28:08យើងត្រូវបានគេលាក់បាំង អស់រាប់ពាន់ឆ្នាំមកហើយ,
-
28:08 - 28:11ដោយស្ទើរតែភ្លេចល្ខោននេះទាំងស្រុងទៅហើយ។
-
28:11 - 28:15ពេលខ្លះ យើងបានភ្លេចថាមានអ្វីដែលត្រូវស្វែងរក។
-
28:18 - 28:22ក្នុងព្រះពុទ្ធសាសនា, មនុស្សម្នាក់ត្រូវបានបង្រៀនឱ្យយល់
ពីស្លាកសញ្ញាដោយផ្ទាល់, -
28:22 - 28:26ដែលជាទីវាលនៃការផ្លាស់ប្តូរឬសភាពប្រែប្រួលនៅក្នុងខ្លួន
-
28:26 - 28:29តាមរយៈការធ្វើភាវនាស្មឹងស្មាត (Meditation)។
-
28:29 - 28:31នៅពេលដែលអ្នកសំគាល់ពិភពខាងក្នុង(នគរកាយ)របស់អ្នក,
-
28:32 - 28:36អ្នកនឹងសំគាល់មើល វេទនានិងថាមពល ដែលកាន់តែហ្មត់ហ្មងឡើងៗ
-
28:36 - 28:39ពេលដែលដួងចិត្តប្រែទៅជាកាន់តែបានផ្ចិតផ្ចង់និងតម្រង់ស្មារតី។
-
28:39 - 28:42តាមរយៈការទទួលស្គាល់ដោយផ្ទាល់នូវ "អនិច្ចំ"
-
28:42 - 28:45ឬសភាពប្រែប្រួលនៅកម្រិតឫសគល់នៃវេទនា,
-
28:45 - 28:49មនុស្សម្នាក់ប្រែជាអ្នករួចរំដោះពីការប្រកាន់ភ្ជាប់
ទម្រង់ខាងក្រៅនានាដោយបណ្ដោះអាសន្ន។ -
28:51 - 28:53ខណៈ ដែលយើងទទួលស្គាល់ថាមានវាលរំញ័រ
-
28:53 - 28:56ដែលជាឫសគុលរួមនៃគ្រប់សាសនាទាំងអស់,
-
28:57 - 29:01តើយើងអាចនិយាយយ៉ាងណា ជា "សាសនារបស់ខ្ញុំឬ" ឬ "នេះជាអូម របស់ខ្ញុំឬ "?,
-
29:01 - 29:13ជា "វាលឃ្វនតិមរបស់ខ្ញុំឬ" ?
-
29:21 - 29:27វិបត្តិពិតប្រាកដក្នុងពិភពលោកយើងសព្វថ្ងៃ
គឺមិនមែនជាវិបត្តិសង្គម, -
29:27 - 29:31មិនមែនជាវិបត្តិនយោបាយ ឬវិបត្តិសេដ្ឋកិច្ច។
-
29:32 - 29:36វិបត្តិរបស់យើងគឺវិបត្តិនៃវិញ្ញាណ, ដែលអសមត្ថភាពក្នុងការប្រទះនូវបទពិសោធន៍ដោយផ្ទាល់
-
29:37 - 29:41នូវធម្មជាតិពិតរបស់យើង។
-
29:42 - 29:46អសមត្ថភាពក្នុងការទទួលស្គាល់ធម្មជាតិនេះនៅក្នុងខ្លួនអ្នករាល់គ្នា
-
29:46 - 29:50និងក្នុងគ្រប់មនុស្សជាតិទាំងអស់។
-
29:53 - 29:57នៅក្នុងប្រពៃណីព្រះពុទ្ធសាសនា, "ព្រះពោធិសត្វ",
-
29:57 - 30:00គឺជាព្រះអរិយបុគ្គលម្នាក់ជាប់និស្ស័យជាព្រះពុទ្ធ
ដែលបានភ្ញាក់ស្មារតី។ -
30:01 - 30:03ព្រះពោធិសត្វប្តេជ្ញាជួយដាស់អស់សព្វជាតិខេមរា
-
30:03 - 30:09ក្នុងចក្រវាឡ, ឲ្យស្គាល់នូវវិញ្ញាណតែមួយគត់ដូចៗគ្នា ។
-
30:09 - 30:13ដើម្បីដាស់វិញ្ញាណអាត្មាអញឲ្យភ្ញាក់ស្គាល់សេចក្តីពិតបានហើយ
អាត្មាអញត្រូវតែដាស់អស់ជាតិសព្វសត្វឲ្យភ្ញាក់ឡើងដែរ។ -
30:18 - 30:24"អស់សព្វសត្វទទួលទារុណធ្ងន់លើសគិរី
មានទុក្ខវក់វីនៅក្នុងចក្រវាឡ -
30:25 - 30:29ទើបអាត្មាអញប្តេជ្ញាត្រូវតែជួយដាស់វិញាណអស់ជាតិសព្វសត្វឲ្យភ្ញាក់ក្រោកឡើងដែរ។
-
30:29 - 30:32ភាពមិនល្អឥតខ្ចោះរបស់អាត្មាអញជាភាពមិនចេះនឿយហត់។
-
30:32 - 30:36អាត្មាអញប្តេជ្ញាយកឈ្នះខ្លួនឯងឲ្យបាន។
-
30:36 - 30:38ព្រះធម៌អាថ៌ ដែលមិនដែលស្គាល់ ។
-
30:38 - 30:41អាត្មាអញប្តេជ្ញាត្រូវស្គាល់ព្រះធម៌ឲ្យខាងតែបាន ។
-
30:42 - 30:46មាគ៌ាដាស់វិញ្ញាណពិបាកសម្រេច។
-
30:47 - 30:51អាត្មាអញត្រូវតែសម្រេចឲ្យបាន "។
- Title:
- Inner and Outer Worlds - Part 1 - Akasha |ពិភពខាងក្នុង(នគរកាយ), ពិភពខាងក្រៅ-១-អាកាសា
- Description:
-
ខ្សែភាពយន្តទាំង៤ភាគ អាចរកតាមគេហទំព័រ www.innerworldsmovie.com.
ភាគទី១ នៃខ្សែភាពយន្តពិភពខាងក្នុងនិងខាងក្រៅ។ អាកាសាគឺជាអ្នកដែលមិនមានការប្រកែកទេ "គ្មានអ្វីទេ" ឬទទេដែលបំពេញចន្លោះខ្វះចន្លោះ។ ដូចអែងស្តែងបានទទួលស្គាល់ថា, លំហទទេគឺមិនទទេនោះទេ។ ព្រះពុទ្ធអង្គ, អ្នកយុគ្គ, ពួកអ្នកធម្មជាតិនិយម, ពួកអ្នកបួស, គ្រូវេទមន្ត, និងហោរា បានសង្កេតដោយការពិនិត្យមើលក្នុងខ្លួនរបស់ពួកគេ លំហទទេដែលមានអនុភាពដ៏ខ្លាំង, ជាសំណាញ់នៃពត៌មាន ឬជាថាមពលដែលតភ្ជាប់គ្រប់អ្វីៗ ។ ម៉ាទ្រីស ឬសំណាញ់នេះត្រូវបានគេហៅថាផ្លាកសញ្ញា (Logos), ជាប្រភាគព្រះ (Higgs Field), ជាសញ្ញាអូម ដំបូង, ហើយមានរាប់ពាន់ឈ្មោះផ្សេងៗឆ្លងកាត់តាមប្រវត្តិសាស្រ្ត។ ភាគទី១ នៃខ្សែភាពយន្តពិភពខាងក្នុង, យើងស្វែងយល់ពីប្រភពរំញ័រពង្រើកខ្លួនទៅជាអ្វីសព្វយ៉ាង, ជាវិទ្យាសាស្ត្រនៃសៃម៉ែទីក(Cymatics) គឺជាគោលគំនិតនៃផ្លាកសញ្ញា, ហើយជាគោលគំនិតនៃព្រះព្រហ្មខាងរបាំតាមគម្ពីវេទ(ចក្រវាឡជារំញ័រឬសំលេង)។ ពេលមួយយើងទទួលស្គាល់ប្រភពនៃ រំញ័រ គឺជាឫសគុលរួមនៃសព្វធម្មជាតិ ទាំងវិទ្យាសាស្ត្រ, តើឲ្យយើងនិយាយថា «សាសនារបស់ខ្ញុំ», «ព្រះរបស់ខ្ញុំ», «ការរុករករបស់ខ្ញុំ» យ៉ាងណាទៅ?
- Video Language:
- American Sign Language
- Duration:
- 31:01
![]() |
Sokun ING edited Khmer subtitles for Inner Worlds, Outer Worlds - Part 1 - Akasha | |
![]() |
Sokun ING edited Khmer subtitles for Inner Worlds, Outer Worlds - Part 1 - Akasha | |
![]() |
Sokun ING edited Khmer subtitles for Inner Worlds, Outer Worlds - Part 1 - Akasha | |
![]() |
Sokun ING edited Khmer subtitles for Inner Worlds, Outer Worlds - Part 1 - Akasha | |
![]() |
Sokun ING edited Khmer subtitles for Inner Worlds, Outer Worlds - Part 1 - Akasha | |
![]() |
Sokun ING edited Khmer subtitles for Inner Worlds, Outer Worlds - Part 1 - Akasha | |
![]() |
Sokun ING edited Khmer subtitles for Inner Worlds, Outer Worlds - Part 1 - Akasha | |
![]() |
Sokun ING edited Khmer subtitles for Inner Worlds, Outer Worlds - Part 1 - Akasha |