-
នៅថ្នាក់ទី ៨ ខ្ញុំបានរៀនពីការសរសេរប្រូក្រាម។
-
ដំបូងខ្ញុំបានរៀនពីរបៀបធ្វេី
-
រង្វង់ពណ៌បៃតងនិងការ៉េពណ៌ក្រហមអោយលេចឡើងនៅលើអេក្រង់។
-
អ្នកគ្រាន់តែរៀនមេរៀនទាំងនេះ ហើយមិនមានមេរៀនច្រើនទេ
-
ហើយនៅទីបំផុតអ្នកអាចឈានដល់ចំនុចដែលអ្នកអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន។
-
វិទ្យាសាស្រ្តកុំព្យូទ័រគឺគ្រាន់តែជាការរៀនពីរបៀបដែលកុំព្យូទ័រដំណើរការនិងរបៀបដែលវាគិត,
-
ដូច្នេះហើយអ្នកអាចបង្រៀនវាឱ្យធ្វើអ្វីថ្មី។
-
សព្វថ្ងៃនេះអ្វីដែលអ្នកអាចធ្វើបាននៅក្នុងវិទ្យាសាស្ត្រកុំព្យូទ័រគឺពិតជាអស្ចារ្យណាស់។
-
ខ្ញុំគិតថាវាស្រដៀងនឹងការមានកំពូលវេទមន្តចឹង។
-
(ថាន់យ៉ា: សិស្សវិទ្យាសាស្ត្រកុំព្យូទ័រ) នៅម៉ោងបន្ទាប់ យើងនឹងលេងល្បែង
-
ដែលនឹងបង្រៀនអ្នកពីគោលគំនិតមូលដ្ឋាននៃការសរសេរកម្មវិធីប្រូក្រាម។
-
ជាទូទៅការសរសេរប្រូក្រាមគឺជាអក្សរទាំងអស់ ប៉ុន្តែយើងនឹងប្រើប្លក់គី
-
ដែលប្រើបណ្តុំរូបភាពដែលអ្នកអូសហើយទម្លាក់ដើម្បីសរសេរប្រូក្រាម។
-
នៅក្រោមរបាំង អ្នកនៅតែកំពុងបង្កើតកូដ។
-
ដើម្បីចាប់ផ្តើម យើងនឹងបង្កើតកូដសម្រាប់កម្មវិធីប្រូក្រាមដែលនឹងជួយ
-
បក្សីខឹងនេះធ្វើដំណើរឆ្លងកាត់ផ្ទាំងសិលាដើម្បីទៅរកជ្រូកបីសាចដែលលួចពងរបស់វា។
-
ប្លក់គីត្រូវបានបំបែកជាបីផ្នែកសំខាន់ៗ។
-
នៅខាងឆ្វេងគឺជារនាំងរបស់បក្សី ជាកន្លែងដែលកូដរបស់អ្នកនឹងដំណើរការ។
-
ការណែនាំសម្រាប់កម្រិតនីមួយៗត្រូវបានសរសេរនៅខាងក្រោមផ្ទាំងសិលា។
-
ផ្នែកកណ្តាលនេះគឺជាប្រអប់ឧបករណ៍
-
ហើយប្លុកនីមួយៗគឺការបញ្ជាដែលបក្សីអាចយល់បាន។
-
ចន្លោះពណ៌សនៅខាងស្តាំហៅថាកន្លែងធ្វើការ
-
ហើយវាជាកន្លែងដែលយើងនឹងបង្កើតកម្មវិធីប្រូក្រាមរបស់យើង។
-
ប្រសិនបើខ្ញុំអូសប្លុក "ផ្លាស់ទី" ទៅកន្លែងធ្វើការរបស់យើងហើយចុច "រត់", តេីមានអ្វីកើតឡើង?
-
បក្សីផ្លាស់ទីទៅមុខមួយប្រអប់នៅលើក្រឡាចត្រង្គ។
-
ហើយចុះប្រសិនបើខ្ញុំចង់ឱ្យបក្សីធ្វើអ្វីមួយបន្ទាប់ពីការផ្លាស់ប្តូរទៅមុខមួយប្រអប់?
-
ខ្ញុំអាចបន្ថែមប្លុកមួយផ្សេងទៀតនៅក្នុងកម្មវិធីប្រូក្រាមរបស់យើង។
-
ខ្ញុំនឹងជ្រើសរើសប្លុក "បត់ស្តាំ" ហើយខ្ញុំនឹងអូសវាពីខាងក្រោម
-
ប្លុក "ផ្លាស់ទី" របស់ខ្ញុំរហូតដល់ព្រួញពណ៌លឿងលេចឡើង
-
ហើយបន្ទាប់មកខ្ញុំនឹងទម្លាក់វាហើយប្លុកទាំងពីរនឹងភ្ជាប់គ្នា។
-
នៅពេលខ្ញុំចុច "រត់" ម្តងទៀតបក្សីនឹងធ្វើតាមបញ្ជាដែលដាក់ជាបន្តបន្ទាប់
-
ពីលេីទៅក្រោម នៅលេីកន្លែងធ្វើការរបស់យើង។
-
ប្រសិនបើអ្នកចង់លុបប្លុកចោល
-
គ្រាន់តែយកវាចេញពីជង់ហើយអូសវាទៅធុងសំរាម។
-
បន្ទាប់ពីអ្នកបានវាយ "រត់" អ្នកអាចវាយប៊ូតុង "កំណត់ឡើងវិញ" បានជានិច្ចដើម្បីឱ្យបក្សីត្រឡប់មកពេលចាប់ផ្តើមវិញ។
-
តោះទៅចាប់ជ្រូកទាំងនោះឥឡូវនេះ!