-
អ្នកបានរៀនរបៀបប្រើនិងកែសម្រួល
អនុគមន៍ ដែលជាផ្នែកធ្វើឱ្យកម្មវិធីកុំព្យូទ័រ
-
មានប្រសិទ្ធភាព។ ឥឡូវ យើងរៀនរបៀបបង្កើត
និងប្រើប្រាស់អនុគមន៍ពីដំបូងមកវិញ។ ដើម្បីបង្កើត
-
សូមរកមើលប្រអប់ប្រភេទ អនុគមន៍
នៅក្នុងប្រអប់ឧបករណ៍។ នៅទីនេះ អ្នកនឹងឃើញ
-
ប្លក់មួយឈ្មោះ "ធ្វើរឿងម្យ៉ាង"។ ទាញវា
យកមកដាក់ក្នុងកន្លែងធ្វើការ ហើយប្ដូរឈ្មោះវា
-
ទៅអ្វីផ្សេងដែលអធិប្បាយអំពីមុខងារ
របស់អនុគមន៍នេះបានច្បាស់។ ខ្ញុំនឹង
-
ហៅមួយនេះថា "make a square"។ នៅទីនេះ
អ្នកអាចទាញប្លក់ផ្សេងៗមកដាក់ក្នុងអនុគមន៍ ដើម្បី
-
ធ្វើអ្វីដែលអ្នកចង់ឱ្យកើតឡើងនៅពេល
ប្រើអនុគមន៍នោះ។ អនុគមន៍ដែលយើងទើបបាន
-
បង្កើតនេះ អ្នកអាចឃើញប្លក់មួយឈ្មោះ make a
square ស្ថិតនៅក្រោមស្លាកអនុគមន៍
-
នៅក្នុងប្រអប់ឧបករណ៍ ដែលយើងអាចប្រើ
ឬក៏ "ហៅ" វាបានពីកម្មវិធីរបស់យើង។
-
នេះគឺជាជំហានសំខាន់ តែងាយភ្លេច។
ល្អណាស់ ឥឡូវដល់ពេលដែល
-
ត្រូវបន្ត ហើយច្នៃប្រឌិតអនុគមន៍របស់អ្នកហើយ!