Return to Video

SCOAN Thessalonica Sermon From Prophetess Evgenia Do Not Confess That God Does Not Exist 2022 05 22

  • 0:00 - 0:18
    ភ្លេង
  • 0:18 - 0:22
    បងប្អូនក្នុងព្រះយេស៊ូ​​«គ្រីស្ត អេម៉ាញូអែល
  • 0:23 - 0:26
    អេម៉ាញូអែល ព្រះគង់ជាមួយយើង​(ម៉ាថាយ 1ៈ23)
  • 0:26 - 0:36
    ព្រះគង់ជាមួយយើង ពេលព្រះគង់ជាមួយយើង នរណាប្រឆាំងនឹងយើងបាន
  • 0:39 - 0:47
    សម្រាប់បងប្អូនដែលមិនស្គាល់ខ្ញុំ ខ្ញុំឈ្មោះ អីវជែនណា គេស្គាល់យើងដោយផលរបស់យើង!
  • 0:49 - 0:56
    មុនយើងចូលមេរៀន ខ្ញុំសុំសង្ខេបពីជីវិតខ្ញុំបន្តិច
  • 0:58 - 1:07
    កាលខ្ញុំនៅតូច ខ្ញុំគ្មានគោលបំណង ឬគោលដៅជីវិតទេ
  • 1:07 - 1:09
    ក្មេងៗសួរខ្ញុំ «ធំឡើងចង់ធ្វើអី?»
  • 1:09 - 1:11
    ខ្ញុំធ្លាប់គេថា​ «ខ្ញុំអត់ដឹង!»
  • 1:11 - 1:20
    ក្រោយមកមានស្រ្តីម្នាក់ដែលស្និតនិងគ្រួសារខ្ញុំ ឱ្យខ្ញុំធ្វើពេទ្យចាប់សរសៃទៅ
  • 1:20 - 1:29
    ព្រោះខ្ញុំអត់ដឹងធ្វើអី ខ្ញុំតាមគាត់ធ្វើពេទ្យចាប់សរសៃ
  • 1:30 - 1:41
    ខ្ញុំសប្បាយនឹងការងារព្រោះបានជួយគេ ខ្ញុំចង់មានអំណាចថែមទៀត
  • 1:41 - 1:43
    ជាអំណាចរបស់ព្រះ!​
  • 1:45 - 1:50
    នៅកន្លែងខ្ញុំធ្វើការ ខ្ញុំជួបស្រីម្នាក់ធ្លាប់ចេះ រីគី!
  • 1:52 - 1:57
    ពេលខ្ញុំឃើញគាត់ធ្វើរីគី ខ្ញុំសួរថាធ្វើអីគេហ្នឹង?
  • 1:57 - 1:59
    នាងថា ខ្ញុំធ្វើរីគី
  • 1:59 - 2:05
    អ៊ីចឹងខ្ញុំក៏សួរ រីគីហ្នឹងអីគេ ព្រោះពួកយើងអត់ស្គាល់
  • 2:06 - 2:13
    នាងថា វាជាអ្វីដែលធ្វើឱ្យមានកំលាំង ហើយវាមកពីព្រះ!
  • 2:13 - 2:18
    នាងថា «រីគីវាមកពីព្រះ! នឹងមានទេវតាមកជួបអ្នក
  • 2:18 - 2:23
    ហើយអ្នកនឹងព្យាបាលគេនឹងរំដោះគេទៀត!»
  • 2:23 - 2:27
    ខ្ញុំរំភើបមែនទែន ខ្ញុំប្រាប់គាត់ខ្ញុំចង់ចេះដែរ!
  • 2:27 - 2:30
    នាងសួរខ្ញុំថា «ប្រាកដហើយ» ខ្ញុំថា«មែន!»
  • 2:30 - 2:35
    នាងក៏បង្រៀនខ្ញុំឱ្យធ្វើវា នាងបើកផ្លូវក្នុងខ្លួនខ្ញុំ ដែលគេហៅថា កាខ្រាស
  • 2:35 - 2:44
    ខ្ញុំក៏រៀនទទួលអំណាចពីមេឃ ពីដី ធម្មជាតិនឹងចក្រវាលទាំងមូល!
  • 2:46 - 2:54
    ពេលធ្វើវាដំបូងខ្ញុំមានអារម្មណ៍ល្អណាស់ ខ្ញុំមានអារម្មណ៍កក់ក្ដៅក្នុងខ្លួន
  • 2:54 - 3:01
    ខ្ញុំអាចជួយគេ គេបាត់ឈឺក្បាល ជាពីជម្ងឺច្រើនទៀត
  • 3:01 - 3:06
    ខ្ញុំបន្តរធ្វើបានយូរបន្តិច ចិត្តខ្ញុំចាប់ផ្តើមខ្លាច!
  • 3:06 - 3:20
    ខ្ញុំចាប់ផ្តើមឃើញរឿងអាក្រក់ៗ ជាពេលដែលខ្ញុំដឹងថារីគីនេះមិនមែនមកពីព្រះដូចមនុស្សភាគច្រើនជឿនោះទេ!
  • 3:20 - 3:24
    ម៉េចខ្ញុំដឹង ព្រោះវាធ្វើឱ្យខ្ញុំឈឺច្រើន និងបំផ្លាញជីវិតខ្ញុំទាំងស្រុង!
  • 3:25 - 3:32
    ខ្ញុំធ្វើការលែងកើត ធ្វើអីក៏អត់បាន ខ្ញុំត្រូវការគេជួយគ្រប់យ៉ាង
  • 3:32 - 3:37
    ហើយដែលអាក្រក់បំផុត គឺខ្ញុំក្បែនឹងស្លាប់៣ដង
  • 3:40 - 3:44
    តែមានគេជួយខ្ញុំ ឱ្យរស់វិញ! នរណាគេ?
  • 3:45 - 3:46
    ព្រះយេស៊ូគ្រីស្ត!
  • 3:46 - 3:56
    សំលេងទះដៃ
  • 3:57 - 4:03
    ខ្ញុំវេទនាច្រើនណាស់ ធ្វើឱ្យខ្ញុំឆ្អែតលែងនិយាយ!
  • 4:03 - 4:09
    ដូច្នេះ ខ្ញុំក៏លុតជង្គង់ហើយអធិស្ឋានទៅព្រះ!
  • 4:11 - 4:22
    ខ្ញុំថា«ព្រះយេស៊ូអើយ​ជួយខ្ញុំផង សូមនាំខ្ញុំទៅជួបអ្នកជឿព្រះដែលអាចជួយខ្ញុំបាន!»
  • 4:23 - 4:29
    ខ្ញុំអធិស្ឋានកាលថ្ងៃសុក្រ ថ្ងៃអាទិត្យ ព្រះឆ្លើយតប!
  • 4:29 - 4:40
    ស្រ្តីម្នាក់ប្រាប់ខ្ញុំថា មានអ្នកសំណព្វព្រះម្នាក់ ដែលព្យាបាល សង្គ្រោះ រំដោះ ហើយឱ្យពរទៀត!
  • 4:40 - 4:50
    សំលេងទះដៃ
  • 4:50 - 5:05
    ម្នាក់នោះគឺលោកគ្រូ ហារី ជាគ្រូ ជាឳពុក ជាបង មេខ្ញុំផង គឺទាំងអស់ ហើយខ្ញុំស្រឡាញ់គាត់!
  • 5:06 - 5:15
    ព្រោះខ្ញុំក្លាយជាសិស្សគាត់ ព្រះបានដោះខ្ញុំ ហើយឱ្យខ្ញុំដឹងថាខ្ញុំកើតមកដើម្បីអី្វ
  • 5:16 - 5:17
    អាមែន?
  • 5:18 - 5:21
    ហាលេលូយ៉ា ទះដៃឱ្យខ្លាំងថ្វាយព្រះយេស៊ូ!
  • 5:21 - 5:28
    សំលេងទះដៃ
  • 5:29 - 5:38
    ខ្ញុំឈរមុខអ្នករាល់គ្នាពេលនេះ ជាស្រ្តីនៃជំនឿ ក្នុងព្រះនាមព្រះយេស៊ូ​ អាមែន!
  • 5:38 - 5:51
    សំលេងទះដៃ
  • 5:52 - 5:58
    មុននឹងយើងស្តាប់មេរៀនថ្ងៃនេះ ខ្ញុំសុំបងប្អូនអធិស្ឋានខ្លីជាមួយខ្ញុំសិន
  • 5:58 - 6:05
    ដើម្បីឱ្យទ្រង់បើកចិត្តយើងហើយដាក់ព្រះបន្ទូលទ្រង់ចូល
  • 6:06 - 6:09
    បើសិនជាបាន អាចថាតាមខ្ញុំ
  • 6:09 - 6:11
    ព្រះវិញ្ញាណបរិសុទ្ធអើយ
  • 6:14 - 6:16
    ព្រះវិញ្ញាណនៃព្រះដ៏រស់នៅ
  • 6:17 - 6:19
    សូមគង់ក្នុងចិត្តខ្ញុំ
  • 6:20 - 6:22
    ធ្វើជាដំណាក់ទ្រង់
  • 6:24 - 6:25
    ព្រះវិញ្ញាណបរិសុទ្ធហើយ
  • 6:26 - 6:28
    សូមយាងគង់ក្នុងចិត្តខ្ញុំ
  • 6:29 - 6:32
    ធ្វើជាដំណាក់ទ្រង់
  • 6:33 - 6:35
    សូមដកខ្ញុំចេញ
  • 6:35 - 6:38
    ហើយឱ្យខ្ញុំដូចទ្រង់ចូលវិញ
  • 6:38 - 6:43
    សូមដកការស្អប់ចេញ ដាក់ក្តីស្រឡាញ់ទ្រង់ចូលវិញ
  • 6:43 - 6:54
    សូមដកការភ័យខ្លាចចេញ សូមដាក់ជំនឿទ្រង់ចូល ក្នុងព្រះនាមព្រះយេស៊ូគ្រីស្ទ អាមែន
  • 6:57 - 7:02
    យើងដឹងថា យើងរស់ក្នុងសម័យកាលដែលពិបាក
  • 7:03 - 7:07
    យើងលឺរឿងរ៉ាវច្រើនកំពុងកើតឡើងជុំវិញ
  • 7:07 - 7:13
    ស្តាប់ពត៌មាន ឃើញសង្គ្រាម ឃើញអ្នកក្រ ...
  • 7:13 - 7:19
    មានជំងឺ មានរោគជាច្រើន
  • 7:19 - 7:23
    ធ្វើឱ្យយើងខ្លាច និងបាក់ទឹកចិត្ត
  • 7:24 - 7:30
    ទាំងអស់នេះធ្វើយើងតក់ស្លុត ហើយស្រ្តេស
  • 7:31 - 7:35
    ធ្វើឱ្យយើងមានសំនួរទាំងនេះ
  • 7:35 - 7:37
    «តើព្រះទតឃើញការទាំងអស់នេះទេ?»
  • 7:38 - 7:39
    «ព្រះនៅឯណា?»
  • 7:40 - 7:43
    «តើមានព្រះមែនឬទេ?»
  • 7:43 - 7:47
    គំនិតទាំងនេះផុសឡើង សូមម្បីតែគ្រីស្ទានយើងក៏មានដែរ
  • 7:48 - 7:50
    «ខ្ញុំឆ្ងល់ណាស់ លើលោកនេះមានព្រះឬអត់?»
  • 7:50 - 7:53
    ហេតុអ្វីគំនិតផុសឡើងបាន?
  • 7:54 - 7:57
    ព្រោះខ្វះចំណោះដឹង
  • 7:58 - 8:04
    ព្រោះអវិជ្ជា អវិជ្ជា​ធ្វើឱ្យរងទុក្ខ
  • 8:06 - 8:10
    បងប្អូនយើងច្រើន ជឿថាយើងស្គាល់ព្រះ
  • 8:10 - 8:13
    យើងគិតថាយើងស្គាល់ទ្រង់
  • 8:13 - 8:15
    តែការពិត យើងអត់ទេ
  • 8:16 - 8:21
    ពេលដែលគំនិតគិតថាគ្មានព្រះផុសឡើង ហើយយើងយល់ស្របថាគ្មានព្រះ
  • 8:22 - 8:26
    អ៊ីចឹង ម៉េចក៏យើងថាមានចំណេះពីព្រះបន្ទូលព្រះ?
  • 8:28 - 8:38
    តែព្រះបន្ទូលបង្រៀនយើងថា អ្វីដែលយើងឆ្លងកាត់មិនមែនដើម្បីបំផ្លាញយើងទេ តែដើម្បីរក្សាយើងវិញ!
  • 8:38 - 8:40
    ហាលេលូយ៉ា!
  • 8:40 - 8:47
    សំលេងទះដៃ
  • 8:48 - 8:50
    សូមបែទៅអ្នកក្បែយើង ហើយនិយាយថា
  • 8:50 - 9:01
    អ្វីដែលអ្នកឆ្លងកាត់មិនមែនដើម្បីបំផ្លាញអ្នកទេ តែដើម្បីរក្សាអ្នកវិញ!
  • 9:02 - 9:04
    ហាលេលូយ៉ា! អាមែន?
  • 9:06 - 9:10
    ពាក្យថារក្សាអ្នក គឺខ្ញុំចង់មានន័យថា រក្សាអ្នកចេញពីគំនិតអាក្រក់
  • 9:10 - 9:14
    ពីគំនិតអវិជ្ជមាន ព្រោះថាបើអ្នកគិតអី អ្នកនឹងនិយាយថាចេញមក
  • 9:15 - 9:21
    ដូច្នេះមេរៀនយើងថ្ងៃនេះគឺ កុំឱ្យគិតថាគ្មានព្រះនោះឡើយ!
  • 9:22 - 9:26
    សូមបែរទៅអ្នកជិតអ្នក ប្រាប់ថា កុំឱ្យគិតថា
  • 9:27 - 9:28
    គ្មានព្រះនោះឡើយ!
  • 9:29 - 9:31
    កុំឱ្យគិតថាគ្មានព្រះនោះឡើយ!
  • 9:33 - 9:40
    យើងនឹងអានព្រះបន្ទូល ហើយមើលថានរណាខ្លះដែលថាគ្មានព្រះ
  • 9:40 - 9:42
    នៅគម្ពី ទំនុកដំកើង 53
  • 9:44 - 9:45
    ខ​1
  • 9:49 - 9:53
    ទំនុកដំកើង 53:1
  • 9:56 - 9:57
    ខ្ញុំសុំអានជូន
  • 9:58 - 10:04
    មនុស្ស​ល្ងង់​ខ្លៅ​បាន​គិត​ក្នុង​ចិត្ត​ថា គ្មាន​ព្រះ​ឡើយ
  • 10:05 - 10:15
    គេ​សុទ្ធ​តែ​ជា​មនុស្ស​ខូច​អាក្រក់ ហើយ​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត​គួរ​ស្អប់​ខ្ពើម ឥត​មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​សោះ
  • 10:15 - 10:17
    វាតិចទេ អ៊ីចឹងខ្ញុំនឹងអាន
  • 10:19 - 10:22
    មនុស្ស​ល្ងង់​ខ្លៅ​បាន​គិត​ក្នុង​ចិត្ត​ថា គ្មាន​ព្រះ​ឡើយ
  • 10:24 - 10:34
    គេ​សុទ្ធ​តែ​ជា​មនុស្ស​ខូច​អាក្រក់ ហើយ​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត​គួរ​ស្អប់​ខ្ពើម ឥត​មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​សោះ
  • 10:38 - 10:39
    នរណាគេល្ងង់?
  • 10:40 - 10:49
    មនុស្សល្ងង់ជាមនុស្សមិនទទួលខុសត្រូវ មិនពិចារណា មិនចេះគិត
  • 10:49 - 10:57
    ជាអ្នកដែលមិនយល់ព្រះបន្ទូល ជាអ្នកដែលជឿលើ​មនុស្សជុំវិញគេ
  • 10:58 - 11:00
    គេដឹងពីបាប
  • 11:02 - 11:06
    គេដឹងថាបាបវាអាក្រក់ តែគេនៅតែធ្វើ
  • 11:08 - 11:11
    ដូច្នេះគេនិយាយអត់ប្រយោជន៍ សំដីឥតន័យ
  • 11:12 - 11:17
    ដែលចេញមកពីចិត្តដែលអត់ប្រយោជន៍ និងឥតន័យ
  • 11:17 - 11:21
    ព្រោះគេធ្វើរឿងឥតតំលៃ មិនគាប់ព្រះទ័យព្រះសោះ!
  • 11:23 - 11:29
    សំលេងទះដៃ
  • 11:29 - 11:43
    សូមប្រាប់អ្នកជិតអ្នក «សំដីអត់ប្រយោជន៍ និងឥតន័យ គឺមកពីចិត្តដែលអត់ប្រយោជន៍ និងឥតន័យ
  • 11:44 - 11:50
    ព្រោះគេធ្វើរឿងឥតតំលៃ មិនគាប់ព្រះទ័យព្រះសោះ!
  • 11:50 - 11:54
    បងប្អូនអើយ ទ្រង់មានបន្ទូលថា អ្វីដែលអ្នកនិយាយវានឹងក្លាយទៅជាការពិត
  • 11:54 - 11:59
    ដូច្នេះយើងត្រូវតែប្រយ័ត្ន ព្រោះពាក្យយើងមានអំណាច
  • 12:00 - 12:04
    មាត់និយាយអ្វីដែលមានពេញនៅក្នុងចិត្ត
  • 12:06 - 12:07
    តើនៅក្នុងចិត្តអ្នកមានអី?
  • 12:09 - 12:12
    តើមានព្រះបន្ទូលព្រះ ឬមានអ្វីផ្សេង
  • 12:13 - 12:23
    ពាក្យយើងជាឧបករណ៍ ហើយយើងត្រូវចេះប្រើវា
  • 12:25 - 12:35
    ពេលខ្លះយើងថា «ជីវិតខ្ញុំឥតបានការ តែងតែមានបញ្ហានៅកន្លែងធ្វើការ
  • 12:35 - 12:37
    ខ្ញុំតែងតែឈ្លោះប្តីប្រពន្ធ!»
  • 12:37 - 12:41
    អ្នកចាប់ផ្តើមនិយាយរឿងហ្នឹងដដែលៗ
  • 12:41 - 12:45
    វាជាការពិត បើអ្នកនៅតែបន្តរនិយាយ វានឹងកើតឡើង
  • 12:45 - 12:48
    អ្នកមានបញ្ហានៅកន្លែងធ្វើការ ថ្ងៃមួយគេនឹងដេញចោល
  • 12:48 - 12:53
    អ្នកថាមានបញ្ហាគ្រួសារ មិនយូរមិនឆាប់អ្នកនឹងលែងលះ
  • 12:53 - 12:59
    ហើយ យើងចេះតែឆ្ងល់ម៉េចក៏ជីវិតយើងអត់រីកចំរើន នេះជាមូលហេតុ គឺបាប!
  • 13:00 - 13:03
    នៅពេលអ្នកឥតនិយាយឬប្រកាសទេ តែព្រះទ្រង់ធ្វើ
  • 13:05 - 13:08
    ហើយបើចំអ្នកគ្រីស្ទានផង វាកាន់តែអាក្រក់
  • 13:09 - 13:10
    ហេតុអ្វី កាន់តែអាក្រក់?
  • 13:10 - 13:22
    ព្រោះអ្នកជាមនុស្សឥតថ្លៃថ្នូរ ហើយគេគិតថា«គ្រីស្ទានអីនិយាយអ៊ីចឹង? ជេ ផឹក ជក់!»
  • 13:22 - 13:26
    យើងទៅជាមនុស្សឥតថ្លៃថ្នូរ នេះជារឿងសំខាន់!
  • 13:26 - 13:32
    ឧទាហរណ៍ដូចជាអ្នកឆាប់ខឹង ជាកំសោយរបស់អ្នក
  • 13:33 - 13:40
    ហើយក៏ជេរគេ ប្រើពាក្យអាក្រក់ដាក់គេឯង
  • 13:41 - 13:51
    តែមនុស្សនេះពេលខឹងហើយ និយាយក៏អត់ខ្វល់​គេខ្វល់តែពាក្យអាក្រក់ ហើយចាំតែពាក្យហ្នឹង
  • 13:51 - 13:59
    អ្នកថា«ខ្ញុំអត់បាននិយាយអីច្រើនផង» គេចេះតែខឹងខ្ញុំដែរ ព្រោះអ្នកអត់ដឹងចិត្តគេទេ
  • 13:59 - 14:01
    មានតែយេស៊ូដឹងពីចិត្តគេ
  • 14:05 - 14:15
    ដោយពាក្យសំដីអ្នក អ្នកបន្តរប្រាប់គេពេញភូមិពីក្នុងចិត្តអ្នក
  • 14:17 - 14:18
    សូមទះដៃខ្លាំងថ្វាយព្រះយេស៊ូ
  • 14:18 - 14:26
    សំលេងទះដៃ
  • 14:28 - 14:37
    ខ្ញុំចង់មានន័យថាពាក្យដែលយើងនិយាយថាគ្មានព្រះ គំនិតអវិជ្ជមាន មើលងាយគេ
  • 14:37 - 14:46
    ជេរ ឈ្លោះប្តីប្រពន្ធ ឈ្លោះជាមួយកូន ជំពាក់គេ ទាំងអស់ហ្នឹង
  • 14:47 - 14:52
    វាជាកំហុសយើង យើងបើកទ្វារឱ្យសាតាំង​ យើងជាអ្នកធ្វើ
  • 14:54 - 14:59
    សាតាំងមានអំណាចលើអ្នក តែពេលអ្នកធ្វើបាបទេ
  • 15:00 - 15:02
    វាមានអំណាចលើអ្នកភ្លាម!
  • 15:03 - 15:08
    បើអ្នកស្អាតក្នុងព្រះគ្រីស្ទ វាមិនអាចប៉ះអ្នកទេ!
  • 15:09 - 15:13
    ទោះវាល្បួងអ្នក អ្នកនឹងដេញវាចេញក្នុងព្រះនាមព្រះយេស៊ូគ្រីស្ទ
  • 15:13 - 15:14
    អាមែន?
  • 15:14 - 15:20
    សំលេងទះដៃ
  • 15:20 - 15:25
    ជារឿងធម្មតា គឺមនុស្សត្រូវប្រឈមនឹងបញ្ហាច្រើន
  • 15:25 - 15:28
    គ្មាននរណាកើតមកគ្មានបញ្ហាទេ
  • 15:28 - 15:33
    ទាំងអស់គ្នាមានបញ្ហា រួមទាំងអ្នកសំណព្វព្រះផង!
  • 15:33 - 15:35
    គេឆ្លងកាត់ការលំបាកដែរ!
  • 15:36 - 15:49
    រឿងរ៉ាវដែលអ្នកនឹងឆ្លងកាត់ជាល្បិចសាតាំងចាប់អ្នកប្រើដើម្បីឱ្យអ្នកតូចចិត្ត ហើយយល់ថាគ្មានព្រះទេ!
  • 15:50 - 16:05
    សេចក្តីត្រូវការ និងបន្ទុក ជារឿងដ៏ធំដែលសាតាំងធ្វើឱ្យកូនព្រះឆ្ងល់ពីភាពស្មោះត្រង់របស់គេ!
  • 16:05 - 16:06
    ហាលេលូយ៉ា
  • 16:06 - 16:12
    សំលេងទះដៃ
  • 16:13 - 16:16
    បើការសង្ស័យផុសឡើង ដេញវាចេញ!
  • 16:17 - 16:25
    ព្រះមិនប្រកាន់ដែលអ្នកសង្ស័យ ព្រោះវានៅជុំវិញអ្នក ឱ្យតែអ្នកស្វែងរកចម្លើយពីទ្រង់
  • 16:26 - 16:31
    អធិស្ឋានហើយសុំព្រះ «ហេតុអីខ្ញុំសង្ស័យ ខ្ញុំមានបញ្ហាអី?»
  • 16:31 - 16:34
    តើព្រះមានេព្រះទ័យយ៉ាងណាចំពោះស្ថានភាពរបស់ខ្ញុំ?
  • 16:35 - 16:39
    អ្នកត្រូវតែសួរព្រះគ្រប់ស្ឋានភាពទាំងអស់​ សួរទ្រង់
  • 16:40 - 16:42
    ហេតុអីអ្នកគិតតែពីបញ្ហា?
  • 16:42 - 16:44
    ប្តូរទៅគិតពីព្រះយេស៊ូគ្រីស្ទវិញ!
  • 16:45 - 16:51
    ពីបំណងរបស់ព្រះក្នុងគ្រប់ស្ថានភាព ទុកថាជាផែនការរបស់ព្រះ
  • 16:52 - 17:00
    សំលេងទះដៃ
  • 17:00 - 17:12
    បែទៅអ្នកជិតអ្នកហើយថា «បងប្អូនប្រុសស្រីអើយ សួរបំណងរបស់ព្រះក្នុងគ្រប់ស្ថានភាព ទុកថាជាផែនការរបស់ទ្រង់!»
  • 17:12 - 17:14
    ហាលេលូយ៉ា
  • 17:14 - 17:20
    សំលេងទះដៃ
  • 17:21 - 17:23
    អ្នកមានបញ្ហា? ទូលដល់ព្រះយេសូ៊!
  • 17:24 - 17:31
    នេះជាមូលហេតុដែលយើងត្រូវអធិស្ឋានរាល់ថ្ងៃដើម្បីសួរព្រះទ័យទ្រង់
  • 17:31 - 17:36
    ព្រោះពេលយើងអធិស្ឋាន យើងជាអ្នកនិយាយទៅព្រះ
  • 17:36 - 17:41
    ពេលយើងអានព្រះបន្ទូល ទ្រង់ជាអ្នកនិយាយមកយើងវិញ
  • 17:42 - 17:45
    តើអ្នកគិតថាព្រះនឹងនិយាយមកអ្នកដោយវិធីណា?
  • 17:46 - 17:48
    គឺតាមរយៈព្រះបន្ទូលទ្រង់
  • 17:48 - 17:50
    នេះជាវិធីដែលព្រះមានបន្ទូលមកយើង!
  • 17:52 - 17:55
    អ្នកគិតថាព្រះនឹងនិយាយមកអ្នកតាមវិធីផ្សេងទៀត?
  • 17:55 - 17:57
    តើទ្រង់នឹងលេចមកជួបអ្នក?
  • 17:58 - 17:59
    អត់ទេ!
  • 18:00 - 18:02
    កុំនិយាយថាគ្មានព្រះទៀតទៅ!
  • 18:02 - 18:04
    និយាយប្រាប់ទៅអ្នកអង្គុយជិតអ្នក!
  • 18:06 - 18:13
    បើយើងដឹងពីកំណត់របស់ព្រះចំពោះស្ថានភាពយើង យើងនឹងទទួលស្គាល់ចេស្តារបស់ព្រះយេស៊ូគ្រីស្ទ!
  • 18:14 - 18:17
    ពេលដែលអ្នកដឹងថាព្រះហៅអ្នកមកធ្វើអ្វី នោះអ្នកនឹងសប្បាយចិត្ត!
  • 18:18 - 18:22
    ទោះពេលអ្នកឈឺ ក៏អ្នកនឹងថា «ថ្វាយសិរីល្អដល់ព្រះ!»
  • 18:23 - 18:28
    ហើយសេចក្តីអធិប្បាយអ្នកស្តាប់ពេលនេះ គឺជាគ្រប់ពូជ
  • 18:29 - 18:36
    ហើយបើអ្នកស្រោចទឹកគ្រាប់ពូជនេះ ជីវិតអ្នកនឹងផ្លាស់ប្តូរខ្លាំង ក្នុងព្រះនាមព្រះយេស៊ូគ្រីស្ទ!
  • 18:36 - 18:43
    សំលេងទះដៃ
  • 18:45 - 18:50
    ព្រះវិញ្ញាណបរិសុទ្ធ ជាវិញ្ញាណដែលថ្លែងទំនាយ
  • 18:52 - 18:58
    ទ្រង់ដាំគ្រប់ពូជក្នុងអ្នក ដើម្បីឱ្យអ្នកក្លាយទៅមនុស្សដែលព្រះចង់បាន
  • 18:58 - 18:59
    អាមែន?
  • 19:03 - 19:05
    យើងមើលពីគំរូនេះ
  • 19:07 - 19:17
    សាវកប៉ុលធ្លាប់ជាអ្នកបៀតបៀនគ្រីស្ទាន អ៊ីចឹងក៏ដោយ ព្រះបានរើសគាត់
  • 19:17 - 19:18
    ហេតុអី្វព្រះរើសគាត់?
  • 19:18 - 19:22
    ព្រោះគាត់មានដួងចិត្តចំពោះព្រះយេស៊ូគ្រីស្ទ បានជាព្រះរើសគាត់
  • 19:22 - 19:24
    ហើយព្រះក៏ត្រាស់ហៅគាត់
  • 19:24 - 19:37
    ព្រះបានហៅគាត់ យកគាត់ទៅអារ៉ាប់១៤ឆ្នាំពេញ ហើយដាំគ្រាប់ពូជនៃព្រះវិញ្ញាណបរិសុទ្ធក្នុងគាត់!
  • 19:38 - 19:46
    ដូច្នេះឯងបានជាគាត់អាចទៅគ្រប់ជាតិសាសន៍ ផ្សាយព្រះបន្ទូលទាំងធ្វើការអស្ចារ្យផង!
  • 19:46 - 19:47
    អាមែន?
  • 19:49 - 19:57
    បងប្អូនអើយ សេចក្តីអធិប្បាយនេះចប់ហើយ សូមយើងក្រោកឡើង ប្រកាសជាមួយគ្នា
  • 20:03 - 20:25
    ស្រែកឱ្យលឺ «ព្រះវិញ្ញាណបរិសុទ្ធជាវិញ្ញាណដែលថ្លែងទំនាយដែលដាំគ្រប់ពូជក្នុងអ្នក ដើម្បីឱ្យអ្នកធ្វើការដែលព្រះចង់ឱ្យអ្នកធ្វើបាន!
  • 20:25 - 20:27
    ហាលេលូយ៉ា!
  • 20:27 - 20:34
    សុំលេងទះដៃ
  • 20:36 - 20:43
    ដូច្នេះបងប្អូនអើយ យើងគ្រប់គ្នាមានគំរូ ដែលយើងត្រូវធ្វើតាម
  • 20:44 - 20:51
    ហើយដើម្បីកុំឱ្យខុស យើងទូលរាល់បញ្ហាទៅព្រះយេស៊ូគ្រីស្ទ!
  • 20:51 - 20:53
    តើនរណាជាតួរគំរូនោះ?
  • 20:54 - 20:58
    សរុបមក តើនរណាជាគំរូល្អបំផុតនោះ?
  • 20:59 - 21:01
    គឺព្រះយេស៊ូគ្រីស្ទ!
  • 21:02 - 21:03
    អាមែន!
  • 21:03 - 21:11
    សំលេងទះដៃ
  • 21:11 - 21:22
    សូមព្រះប្រទានពរព្រះបន្ទូលនេះហើយដាក់វាជ្រៅក្នុងចិត្តអ្នក ដើម្បីឱ្យការសង្ស័យចេញពីអ្នក ហើយទ្រង់ព្រះបន្ទូលក្នុងដាំចិត្តអ្នកវិញ
  • 21:22 - 21:23
    អាមែន?
  • 21:23 - 21:38
    ភ្លេង
Title:
SCOAN Thessalonica Sermon From Prophetess Evgenia Do Not Confess That God Does Not Exist 2022 05 22
Description:

more » « less
Video Language:
Greek
Duration:
21:39

Khmer subtitles

Revisions