- 
ជាងមួយទស្សវត្សកន្លងមកហើយ
 
- 
ខ្ញុំបានសិក្សាពីក្មេងៗត្រូវគេបណ្តេញចេញពីសាលា
 
- 
ឬហៅថាក្មេងបោះបង់ការសិក្សា
 
- 
ទីបំផុតពួកគេបរាជ័យដោយសារប្រព័ន្ធអប់រំ
 
- 
ក្លាយជាក្មេងតាមចិញ្ចើមផ្លូវ រងអំពើហឹង្សា
 
- 
ការបំពានពីប៉ូលីស
 
- 
ការធ្វើបាបយ៉ាងឃោរឃៅ
 
- 
និងការចាប់ដាក់គុក
 
- 
ខ្ញុំតាមដានក្មេងទាំងនេះជាច្រើនឆ្នាំ
 
- 
នៅតាមស្ថាប័នពាក់ព័ន្ធនានា
 
- 
ដើម្បីស្វែងយល់ពីអ្វីដែលយើងហៅថា “រុញចេញពីសាលា ចូលគុក”
 
- 
ពេលអ្នកមើលឃើញទិដ្ឋភាពបែបនេះ
 
- 
របស់ក្មេងៗក្នុងការស្រាវជ្រាវរបស់ខ្ញុំ
 
- 
អ្នកអាចនឹងឃើញបញ្ហា
 
- 
ក្មេងប្រុសម្នាក់មានកាន់ដបស្រាក្នុងដៃ
 
- 
គាត់អាយុប្រមាណ១៤ឆ្នាំ
 
- 
ហើយថ្ងៃនោះជាថ្ងៃសិក្សា
 
- 
អ្នកដទៃនៅពេលឃើញទិដ្ឋភាពបែបហ្នឹង
 
- 
មើលឃើញជាក្រុមក្មេងពាល
 
- 
ក្រុមវ៉ៃតប់
 
- 
ក្រុមឧក្រិដ្ឋជន
 
- 
ប៉ុន្តែខ្ញុំឃើញរូបភាពខុសពីហ្នឹង
 
- 
ខ្ញុំឃើញក្មេងៗទាំងនេះតាមរបៀបមួយ
 
- 
ដែលពួកគេអាចនាំនូវតំលៃដល់ប្រព័ន្ធអប់រំ
 
- 
តើអ្នកនឹងចូលរួមជាមួយខ្ញុំប្តូររបៀបយើងដាក់ងារក្មេងៗ
 
- 
ពី “បង្កគ្រោះថ្នាក់” ទៅ “ពេញដោយសក្ដានុពល” ?
 
- 
(សំលេងទះដៃ)
 
- 
តើខ្ញុំដឹងដោយរបៀបណាថាក្មេងៗទាំងនេះ
 
- 
មានសក្តានុពល និងតាំងចិត្តផ្លាស់ប្តូរ?
 
- 
ខ្ញុំដឹងព្រោះខ្ញុំជាម្នាក់ក្នុងចំណោមនោះ
 
- 
ដឹងទេ ខ្ញុំធំឡើងក្នុងទីក្រុងជាមួយភាពក្រីក្រ
 
- 
ដោយគ្មានឪពុក
 
- 
គាត់បោះបង់ខ្ញុំតាំងពីខ្ញុំមិនទាន់កើតម្ល៉េះ
 
- 
យើងរស់នៅដោយពិឹងលើជំនួយ
 
- 
ពេលខ្លះគ្មានជំរក
 
- 
អត់ឃ្លានជាច្រើនលើកច្រើនគ្រា
 
- 
ពេលខ្ញុំអាយុ១៥ឆ្នាំ
 
- 
ខ្ញុំត្រូវបានគេចាប់ដាក់ឃុំ៣ដង ពីបទល្មើស៣
 
- 
មិត្តល្អបំផុតរបស់ខ្ញុំត្រូវបានគេសំលាប់
 
- 
ហើយមិនយូរប៉ុន្មាន
 
- 
ខណៈដែលខ្ញុំកំពុងឈរក្បែរពូខ្ញុំ
 
- 
គាត់ត្រូវបានគេបាញ់
 
- 
ខណះកំពុងរង់ចាំរថយន្តសង្គ្រោះ
 
- 
ជាងមួយម៉ោង
 
- 
គាត់ហូរឈាមច្រើន ស្លាប់លើចញ្ចើមផ្លូវ
 
- 
ខ្ញុំបានបាត់បង់ជំនឿចិត្ត និងក្តីសង្ឃឹមក្នុងលោក
 
- 
ហើយខ្ញុំឈប់ជឿអ្វីទាំងអស់ ព្រោះសង្គមនេះធ្វើអោយខ្ញុំបរាជ័យ។
 
- 
ខ្ញុំគ្មានអ្វីផ្តល់អោយនរណាម្នាក់
 
- 
ហើយគ្មាននរណាម្នាក់ផ្តល់អ្វីៗអោយខ្ញុំដែរ។
 
- 
ខ្ញុំជឿថានេះជាវាសនារបស់ខ្ញុំ
 
- 
ខ្ញុំគិតថាខ្ញុំនឹងគ្មានជីវិតរស់ដល់អាយុ១៨ឆ្នាំផង
 
- 
មូលហេតុខ្ញុំមកទីនេះថ្ងៃនេះ
 
- 
គឺព្រោះតែគ្រូបង្រៀនម្នាក់ដែលយកចិត្តទុកដាក់នឹងខ្ញុំ
 
- 
និងជួយដាស់សតិខ្ញុំរហូតមក
 
- 
គ្រូបង្រៀនម្នាក់នេះ
 
- 
គឺអ្នកស្រី រូស
 
- 
គាត់គឺជាគ្រូម្នាក់ដែលចូលចិត្តឈឺឆ្អាលរឿងកូនសិស្ស
 
- 
(សំលេងសើច)
 
- 
គាត់គឺជាគ្រូដែលតែងតែនិយាយថា៖
 
- 
វិចទ័រ ខ្ញុំនៅទីនេះ ពេលណាទើបអ្នកត្រូវការខ្ញុំ...
 
- 
(សំលេងសើច)
 
- 
តែខ្ញុំមិនទាន់ត្រៀមខ្លួនរួច
 
- 
ប៉ុន្តែគាត់យល់ពីគោលការណ៍គ្រឹះមួយអំពីក្មេងដូចខ្ញុំ
 
- 
ពួកយើងគឺដូចជាអ័យស្ទ័រអញ្ចឹង
 
- 
យើងបើកគំរបឡើង នៅពេលយើងត្រៀមខ្លួនរួចប៉ុណ្ណោះ
 
- 
ហើយប្រសិនបើអ្នកមិននៅទីនោះក្បែរយើងទេ
 
- 
យើងនឹងបិទគំរបរបស់យើងវិញភ្លាម
 
- 
អ្នកស្រី រូស នៅទីនោះក្បែរខ្ញុំ
 
- 
គាត់ដាក់ខ្ឡួនចូលជិតពួកយើង
 
- 
គាត់គោរពសហគមន៍ខ្ញុំ សាច់ញាតិខ្ញុំ និងក្រុមគ្រួសារខ្ញុំ
 
- 
ខ្ញុំប្រាប់គាត់ពីរឿងលោកពូ រ៉ូបេន
 
- 
គាត់យកខ្ញុំទៅធ្វើការជាមួយគាត់ព្រោះខ្ញុំគ្មានលុយ
 
- 
ហើយគាត់ដឹងច្បាស់ថាខ្ញុំត្រូវការលុយចាយ
 
- 
គាត់រើសអេតចាយសំរាប់ចិញ្ចឹមជីវិត
 
- 
ម៉ោង៤ភ្លឺមុនទៅសាលា
 
- 
ខ្ញុំជញ្ជូនសំបកដបបោះចូលឡានគាត់
 
- 
ធ្វើអោយសំបកដបបែក
 
- 
មុតដៃហូរឈាម
 
- 
ជោគខោនិងស្បែកជើងកីឡារបស់ខ្ញុំ
 
- 
ខ្ញុំតក់ស្លុត ឈឺយ៉ាងខ្លាំង ក៏សំរាក
 
- 
ពូសម្លឹងមុខខ្ញុំ ហើយគាត់និយាយថា
 
- 
"Mijo,
 
- 
estamos buscando vida."
 
- 
"ពួកយើងកំពុងស្វែងរកជីវិតដ៏ប្រសើរមួយ
 
- 
យើងកំពុងព្យាយាមបងើ្កតអ្វីៗ ពីបាតដៃទទេ"។
 
- 
អ្នកស្រី រូស ស្តាប់រឿងខ្ញុំ
 
- 
ចង់អោយខ្ញុំនិយាយរឿងនេះក្នុងថ្នាក់ ហើយគាត់និយាយថា
 
- 
“វិចទ័រ នេះគឺជាអំណាចរបស់អ្នក
 
- 
នេះជាសក្កានុពលរបស់អ្នក
 
- 
គ្រួសារ វប្បធម៍ សហគមន៍ បានបង្រៀននិងលុតដំអ្នកអោយចេះតស៊ូ
 
- 
អ្នកនឹងប្រើវាជាប្រយោជន៍ក្នុងការរៀនសូត្រ
 
- 
ដើម្បីអាចត្រឡប់មកជួយអភិវឌ្ឍន៍សហគមន៍របស់អ្នក។”
 
- 
ជាមួយការជួយរបស់អ្នកស្រី រូស
 
- 
ខ្ញុំត្រឡប់មកចូលរៀនវិញ។
 
- 
លទ្ធផលរៀនក៏បានល្អ
 
- 
ហើយខ្ញុំបានបញ្ចប់ការសិក្សាដូចគេឯង។
 
- 
(សំលេងទះដៃ)
 
- 
ប៉ុន្តែអ្នកស្រី រូស និយាយមកខ្ញុំមុនថ្ងៃបិទវគ្គថា
 
- 
វិចទ័រអ្នកគ្រូមានមោទនភាពចំពោះកូនណាស់
 
- 
អ្នកគ្រូដឹងច្បាស់ថាកូនអាចធ្វើបាន
 
- 
ឥឡូវដល់ពេលចូលរៀនមហាវិទ្យាល័យហើយ
 
- 
(សំលេងសើច)
 
- 
មហាវិទ្យាល័យ? ខ្ញុំហ្នឹង?
 
- 
អូយ អ្នកគ្រូនិយាយស្អីហ្នឹង ខ្ញុំហ្នឹងចូលរៀនមហាវិទ្យាល័យ?
 
- 
ក្រោយមកខ្ញុំបានដាក់ពាក្យចូលរៀន ដោយមានការណែនាំ និងជ្រំុជ្រែងពីគាត់
 
- 
ខ្ញុំទទួលបានលិខិតអនុញ្ញាតិអោយចូលរៀន
 
- 
ប៉ុន្តែឋិតក្រោមលក្ខខ័ណ្ឌមួយសរសេរថា
 
- 
"អ្នកត្រូវបានអនុញ្ញាតិអោយចូលរៀនសាកល្បងសិន។"
 
- 
“ស្អីគេ... សាកល្បងសិន”? ខ្ញុំកំពុងតែសាកល្បងស្រាប់ហើយហ្នឹង
 
- 
គ្មានបញ្ហា?"
 
- 
(សំលេងសើច)
 
- 
វាគឺការសាកល្បងផ្នែកអប់រំ មិនមែនផ្នែកព្រហ្មទណ្ឌទេ។
 
- 
តើគ្រូដូចអ្នកស្រីរូស បានធ្វើអ្វីខ្លះទើបបានជោគជ័យនឹងក្មេងៗ
 
- 
ដូចក្មេងៗឋិតក្នុងការស្រាវជ្រាវរបស់ខ្ញុំ?
 
- 
ខ្ញុំសូមស្នើយុទ្ធសាស្រ្តចំនួនបី
 
- 
ទីមួយ៖
 
- 
បោះចោលទស្សនៈអន់ថយក្នុងវិស័យអប់រំ
 
- 
ក្មេងទាំងនេះមកពីកន្លែងដែលប្រើហឹង្សា
 
- 
ក្រុមអ្នកក្រីក្រ
 
- 
ក្មេងទាំងនេះអាចបង្កគ្រោះថ្នាក់ ជាសិស្សគេចសាលា។
 
- 
ក្មេងទាំងនេះបង្រៀនយ៉ាងណាក៏មិនចេះដែរ។
 
- 
បើពួកគេមានបញ្ហា
 
- 
យើងមានដំណោះស្រាយ”
 
- 
ទីពីរ៖
 
- 
សូមអោយតំលៃរឿងរ៉ាវ ដែលពួកគេនាំមកសាលា។
 
- 
រឿងរ៉ាវជូរច៉ត់ពួកគេបានឆ្លងកាត់គឺអស្ចារ្យខ្លាំងណាស់។
 
- 
ហើយខ្ញុំដឹងថា អ្នកដឹងរឿងទាំងនេះខ្លះដែរ។
 
- 
រឿងរ៉ាវ និងបទពិសោធន៍ជូរច៉ត់ទាំងនេះ
 
- 
បង្ហាញនូវភាពរឹងមាំ ចរឹតលក្ខណៈ និងភាពអត់ធន់។
 
- 
តោះជួយក្មេងៗធ្វើអោយរឿងរបស់គេកាន់តែប្រណិត។
 
- 
លើកទឹកចិត្តពួកគេអោយមានមោទនភាពចំពោះខ្លួនឯង
 
- 
ពីព្រោះប្រព័ន្ធអប់រំរបស់យើងស្វាគមន៍ ក្រុមគ្រួសារ វប្បធម៌
 
- 
សហគមន៍របស់គេ
 
- 
និងជំនាញដែលគេបានរៀនដើម្បីរស់។
 
- 
យ៉ាងណាមិញ យុទ្ធសាស្រ្តទីបីដែលជាយុទ្ធសាស្រ្តសំខាន់បំផុត
 
- 
គឺធនធានទំនុបបំរុង។
 
- 
យើងត្រូវផ្តល់ធនធានគ្រប់គ្រាន់ដល់ពួកគេ
 
- 
ភាពក្លាហានតែមួយមុខមិនគ្រប់គ្រាន់ទេ
 
- 
អ្នកអាចអង្គុយចាំមើលហើយប្រាប់ខ្ញុំថា៖
 
- 
"នែប្អូនប្រុស រៀនចេះជួយខ្លួនឯងនឹងអ្វីដែលប្អូនមាន។"
 
- 
ប៉ុន្តែតើខ្ញុំជួយខ្លួនឯងយ៉ាងម៉េច បើកើតមកគ្មានអ្វីផងហ្នឹង?
 
- 
(សំលេងសើច)
 
- 
ជួយប្រាប់ផង តើខ្ញុំគួរជួយខ្លួនឯងដោយរបៀបណា?
 
- 
(សំលេងទះដៃ)
 
- 
ការបណ្តុះបណ្តាលការងារ
 
- 
ការអប់រំណែនាំ
 
- 
ការប្រឹក្សាយោបល់។ល។
 
- 
គឺបង្រៀនក្មេងៗអោយចេះរៀនពីកំហុសរបស់ខ្លួន
 
- 
ជាជាងការដាក់ទណ្ឌកម្មពួកគេ
 
- 
និងបណ្តេញចេញពីសាលាដូចសត្វធាតុ។
 
- 
ចុះបើធ្វើដូច្នេះវិញតើអ្នកយល់យ៉ាងណាដែរ?
 
- 
ខ្ញុំសំណូមពរអោយមានប្រព័ន្ធយុត្តិធម៌ ស្តារសប្បទា នៅគ្រប់វិទ្យាល័យទាំងអស់ក្នុងសហរដ្ឋអាមេរិក។
 
- 
(សំលេងទះដៃ)
 
- 
យើងបានធ្វើតេស្តគំនិតទាំងនេះក្នុងសហគមន៍វ៉តក្នុងទីក្រុងអីលអេ
 
- 
ជាមួយក្មេងៗចំនួន៤០នាក់ដែលបានបណ្តេញចេញពីសាលា
 
- 
វីលៀមគឺជាក្មេងប្រុសម្នាក់ចំណោមនោះ។
 
- 
គាត់ត្រូវបានគេដាក់ងារមិនល្អជាច្រើន។
 
- 
គាត់បោះបង់ការសិក្សា គាត់ជាសមាជិកក្មេងពាល
 
- 
ជាឧក្រិដ្ឋជន។
 
- 
ពេលពួកយើងជួបគាត់ គាត់បានបដិសេធន៍យើង។
 
- 
ប៉ុន្តែខ្ញុំចាំពាក្យអ្នកស្រី រូស ធ្លាប់និយាយថា
 
- 
“ហេ ខ្ញុំនៅទីនេះចាំជួយអ្នកជានិច្ច ពេលអ្នកត្រូវការសូមមករកខ្ញុំចោះ”។
 
- 
(សំលេងសើច)
 
- 
មួយរយៈក្រោយ
 
- 
ក្រោយមកគាត់ចាប់ផ្តើមបើកចិត្ត
 
- 
ហើយខ្ញុំនៅចាំទិដ្ឋភាពថ្ងៃមួយដែលគាត់បានផ្លាស់ប្តូរខ្លួនឯងតាមរយៈការជួយក្មេងស្រីម្នាក់។
 
- 
ពួកយើងស្ថិតក្នុងក្រុមធំមួយ
 
- 
មានក្មេងស្រីម្នាក់ក្នុងកម្មវិធីរបស់យើងយំយ៉ាងខ្លាំង
 
- 
នាងបានប្រាប់ពួកយើងពីរឿងកំសត់របស់នាង
 
- 
ដែលឪពុករបស់នាងត្រូវបានគេសំលាប់
 
- 
ហើយសាកសពគាត់ត្រូវគេចុះផ្សាយលើទំព័រកាសែតនៅថ្ងៃបន្ទាប់។
 
- 
ខ្ញុំមិនដឹងថាត្រូវលួងនាងដោយរបៀបណា
 
- 
បានត្រឹមទុកពេលអោយនាងរំងាប់ចិត្តបន្តិចសិន
 
- 
តែវីលៀមមានទឹកចិត្តណាស់
 
- 
គាត់បានទះតុហើយស្រែកថា
 
- 
“តោះពួកយើងអោបគ្នាទាំងអស់គ្នា។”
 
- 
(សំលេងទះដៃ)
 
- 
ក្មេងស្រីនោះបានប្រែពីការស្រក់ទឹកភ្នែកឈឺចាប់ទៅជាញញឹមឡើងវិញ ហើយសំណើចក្នុងក្រុមបន្លឺឡើង
 
- 
ជាសញ្ញាប្រាប់នាងថាសហគមន៍របស់នាងនឹងគាំទ្រនាង
 
- 
ពេលនោះវីលៀមចាប់ផ្តើមយល់ពីគោលបំណងនៃការរស់នៅ
 
- 
គឺដើម្បីជួយមនុស្សក្នុងសហគមន៍របស់គាត់។
 
- 
គាត់ប្រាប់ពួកយើងពីរឿងរបស់គាត់។
 
- 
យើងធ្វើអោយរឿងគាត់កាន់តែប្រណិត
 
- 
ពីរឿងគួរអោយអាណិតទៅជារឿងគួរអោយស្ញើចសរសើរ
 
- 
ដែលបានយកឈ្នះស្ថានភាពអាក្រក់បំផុត។
 
- 
យើងអោយតំលៃខ្ពស់លើរឿងនេះ។
 
- 
វីលៀមក៏បន្តការសិក្សារហូតបានបញ្ចប់ជាស្ថាពរ
 
- 
និងទទួលបានវិញ្ញាប័នប័ត្របញ្ចប់ការសិក្សាផ្នែកសន្តិសុខ
 
- 
ហើយឥឡូវនេះកំពុងធ្វើការអោយសាលាមួយ។
 
- 
(សំលេងទះដៃ)
 
- 
ធម៌របស់អ្នកស្រីរូស
 
- 
គឺថា
 
- 
ពេលយើងបង្រៀនដោយបេះដូង ចិត្តក៏នឹងទៅជាមួយដែរ
 
- 
អ្នកនិពន្ធល្បីម្នាក់ ឈ្មោះខាលី ជីប្រាណ ពោលថា៖
 
- 
“ចាកផុតពីទុក្ខវេទនា កើតមានវិញ្ញាណដ៏អស្ចារ្យ
 
- 
កំពូលវីរជនមានស្នាមពេញខ្លួន"។
 
- 
ខ្ញុំជឿថាដើម្បីបដិវត្តន៍ប្រព័ន្ធអប់រំដែលយើងកំពុងនិយាយនេះ
 
- 
យើងត្រូវការក្មេងៗមកធ្វើការជាមួយយើង
 
- 
ពេលពួកគេប្រែជាល្អប្រណិត
 
- 
ស្គាល់ពីលក្ខណៈសម្បត្តិ ភាពអត់ធន់ និង ភាពក្លាហានរបស់ខ្លួន
 
- 
ដែលបានអភិវឌ្ឍន៍កន្លងមក
 
- 
ការសិក្សារបស់ពួកគេនឹងប្រសើរទៅតាមហ្នឹងដែរ។
 
- 
សូមមានភាពជឿជាក់លើក្មេងៗរបស់យើង។
 
- 
សូមផ្តល់ធនធានទំនុបបំរុងពួកគេអោយបានត្រឹមត្រូវ។
 
- 
ខ្ញុំនឹងប្រាប់អ្នកអំពីអ្វីដែលអ្នកគ្រូរបស់ខ្ញុំបានផ្តល់ដល់ខ្ញុំ។
 
- 
គាត់ជឿជាក់លើខ្ញុំយ៉ាងខ្លាំង
 
- 
ដែលការជឿជាក់របស់គាត់ធ្វើអោយខ្ញុំជឿជាក់លើខ្លួនឯងដែរ។
 
- 
សូមអរគុណ។
 
- 
(សំលេងទះដៃ)