Return to Video

វិធីសាស្ត្រក្នុងការបង្កើត (និងស្ដារឡើងវិញ) នូវជំនឿទុកចិត្ដ

  • 0:00 - 0:06
    ខ្ញុំនឹងណែនាំពីវិធីសាស្រ្ដបង្កើត
    និងស្ដារឡើងវិញនូវការជឿទុកចិត្ដលើគ្នា
  • 0:06 - 0:08
    ដោយសារ ខ្ញុំជឿថាការជឿទុកចិត្ដ
  • 0:09 - 0:12
    គឺជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់
    កិច្ចការដែលយើងធ្វើទាំងអស់
  • 0:13 - 0:16
    ហើយយើងក៏រៀនចេះ
    ជឿជាក់លើអ្នកដទៃវិញ
  • 0:17 - 0:20
    នោះយើងនឹងទទួលបាននូវ
    ការវីវត្ដន៍ទៅមុខយ៉ាងពិតប្រាកដ។
  • 0:23 - 0:25
    ចុះប្រសិនបើការជឿទុកចិត្ដត្រូវ
    បាត់បង់ទៅវិញ?
  • 0:27 - 0:32
    ចុះបើសិនមានវីឌីអូមួយបង្ហាញថា
    ប្រធានក្រុមហ៊ុនរបស់អ្នកមើលងាយបុគ្គលិក?
  • 0:34 - 0:40
    តើមានអ្វីកើតឡើង បើកន្លែងការងារជួបបញ្ហា
    អយុត្តិធម៌ ការរើសអើង និងភាពអវិជ្ជមាន?
  • 0:42 - 0:44
    តើមានអ្វីកើតឡើង
    បើមានបែកធ្លាយទិន្នន័យសង្ងាត់
  • 0:44 - 0:49
    តែបែរជាព្យាយាមបិទបាំងកុហក
    ជាជាងដោះស្រាយបញ្ហានោះទៅវិញ?
  • 0:51 - 0:53
    ហើយរឹតតែ
    ធ្ងន់ធ្ងរជាងនេះ
  • 0:53 - 0:57
    តើវានឹងទៅជាយ៉ាងណា ប្រសិនបើបច្ចេកវិទ្យា
    បានឈានដល់ការបំផ្លាញជីវិតមនុស្ស ?
  • 0:59 - 1:01
    ប្រសិនបើខ្ញុំធ្វើបទបង្ហាញបែបនេះ
    កាលពី ៦ខែមុនវីញ
  • 1:01 - 1:04
    ខ្ញុំប្រហែលជាបានពាក់អាវយឺត
    មានអក្សរ Uber ហើយ ។
  • 1:06 - 1:09
    ខ្ញុំជាសាស្ត្រាចារ្យម្នាក់នៅ
    សាលាពាណិជ្ជកម្មហាវើដ
  • 1:09 - 1:13
    ប៉ុន្តែមានអង្គការមួយបាន
    ព្យាយាមទាក់ទងខ្ញុំឲ្យធ្វើការជាមួយ
  • 1:14 - 1:19
    បើគិតមើលទៅ វាហាក់ដូចជា
    រឿងដែលសប្បាយចិត្ដអស្ចារ្យមូយ
  • 1:21 - 1:23
    ខ្ញុំបានអានកាសែត
    ពត៍មានជាច្រើន
  • 1:23 - 1:27
    ហើយអ្វីដែលខ្ញុំអាននោះ បានទាក់ទាញខ្ញុំឲ្យ
    កាន់តែចង់ធ្វើការជាមួយអង្គការនោះមែនទែន
  • 1:27 - 1:31
    ហើយអង្គការនោះ គឺជាអង្គការដែលគ្មាន
    ការជឿទុកចិត្ដលើគ្នានោះទេ
  • 1:31 - 1:34
    ដែលជាប្រភពបង្ករឲ្យមានបញ្ហា
    ជាច្រើនកើតឡើង
  • 1:35 - 1:38
    តែខ្ញុំចង់ប្រាប់អ្នករាល់គ្នាអំពីលក្ខណៈ
    របស់ខ្ញុំដោយពាក្យមួយម៉ាត់
  • 1:38 - 1:41
    អ្វីដែលខ្ញុំចូលចិត្ដវបំផុតនោះគឺ
    ការជួយស្រោចស្រង់អ្នកដ៏ទៃ
  • 1:42 - 1:47
    ខ្ញុំជឿថា យើងតែងតែមាន
    ចំនុចល្អៗនៅគ្រប់ផ្នែកទាំងអស់
  • 1:47 - 1:49
    ហើយខ្ញុំក៏បាន
    ឃើញនឹងភ្នែក
  • 1:49 - 1:52
    ពីរបៀបដែលក្នុងស្ថាប័នផ្សេងៗ
    សហគមន៏
  • 1:52 - 1:55
    និងបុគ្គលមានការផ្លាស់ប្តូរ
    យ៉ាងឆាប់រហ័ស ។
  • 1:56 - 2:01
    ខ្ញុំចូលធ្វើការនៅ អ៊ូបឺ
    ព្រោះសង្ឃឹមថាអាចផ្លាស់ប្តូរទីនោះ
  • 2:01 - 2:03
    អាចផ្តល់ផលប្រយោជន៍ដល់គ្រប់គ្នា
  • 2:03 - 2:07
    ដែលអាចកាត់បន្ថយ
    បញ្ហារបស់ពួកគេមួយចំនួនធំបាន ។
  • 2:09 - 2:13
    ប៉ុន្ដែនៅពេលខ្ញុំចាប់ផ្ដើមការងារនៅអ៊ូបឺ
    ខ្ញុំបែរជាបានបង្កើតនូវកំហុសធំមួយទៅវិញ ។
  • 2:14 - 2:20
    ខ្ញុំបានតាំងចិត្តជាសាធាណៈថា
    ត្រូវតែពាក់អាវយឺតរបស់ អ៊ូបឺ ជារៀងរាល់ថ្ងៃ
  • 2:20 - 2:23
    រហូតទាល់តែបុគ្គលិកទាំងអស់
    បានពាក់អាវ អ៊ូបឺ នោះតាមគ្រប់ៗគ្នា ។
  • 2:24 - 2:27
    ខ្ញុំដឹងច្បាស់ថា
    រឿងនេះមិនអាចទៅរួចឡើយ។
  • 2:27 - 2:29
    (សំលេងសើច)
  • 2:29 - 2:33
    ខ្ញុំបានពាក់អាវយឺត Uberនោះ
    រយៈពេល ២៥០ថ្ងៃ ។
  • 2:34 - 2:38
    ហើយឥឡូវ ខ្ញុំបានបំពេញ
    ការប្តេជ្ញានោះរួចហើយ ។
  • 2:39 - 2:41
    ហើយខ្ញុំក៏បានត្រលប់មក
    សាលាពាណិជ្ជកម្មហាវើដវិញហើយ ។
  • 2:41 - 2:45
    អ្វីដែលខ្ញុំចង់ធ្វើពេលនេះ
    គឺ ចែករំលែកជាមួយនឹងអ្នករាល់គ្នា
  • 2:45 - 2:49
    ពីវិធីសាស្រ្ដដែលខ្ញុំបានយកឈ្នះ
    ហើយមានសេរីភាពឡើងវិញ
  • 2:49 - 2:52
    វាដូចជា ជំហានទារកអញ្ចឹង
  • 2:52 - 2:53
    (សំលេងសើច)
  • 2:53 - 2:55
    ប៉ុន្ដែ ខ្ញុំចង់ប្រាប់ថា
    ខ្ញុំកំពុងដើរលើផ្លុវនៅឡើយទេ
  • 2:55 - 2:57
    (សំលេងសើច)
  • 2:57 - 3:01
    ដូច្នេះ ប្រសិនបើយើងចង់ស្ដារ
    ការជឿទុកចិត្ដឡើងវិញ
  • 3:01 - 3:03
    យើងត្រូវស្វែងយល់ពីធាតុផ្សំ
    សំខាន់ៗរបស់វាមុនសិន
  • 3:04 - 3:08
    ធាតុផ្សំសំខាន់ៗនៃការជឿទុកចិត្ដ
    ត្រូវបានគេស្គាល់យ៉ាងច្បាស់
  • 3:08 - 3:10
    ធាតុទាំងនោះមានចំនួន ៣ ។
  • 3:12 - 3:17
    បើសិនអ្នកអាចសម្គាល់ឃើញថា
    ខ្ញុំគឺជាមនុស្សសោះត្រង់
  • 3:17 - 3:19
    នោះអ្នកនឹងជឿជាក់លើខ្ញុំ
    យ៉ាងខ្លាំង
  • 3:20 - 3:26
    ហើយបើអ្នកដឹងថា ខ្ញុំជាមនុស្ស
    ប្រកបដោយហេតុផលមានចំណេះដឹងខ្ពស់វិញ
  • 3:26 - 3:28
    នោះអ្នកនឹងរឹតតែជឿជាក់លើខ្ញុំថែមទៀត
  • 3:29 - 3:33
    ហើយបើអ្នកដឹងថាខ្ញុំមានចិត្ដ
    អាណិតស្រឡាញ់និងយល់ចិត្តអ្នក
  • 3:33 - 3:36
    នោះអ្នកនឹងរឹងតែជឿជាក់
    លើខ្ញុំកាន់តែខ្លាំង
  • 3:36 - 3:39
    កាលណាមានរឿងទាំង ៣ នេះ
    បានកើតឡើងហើយ
  • 3:39 - 3:41
    នោះយើងនឹងរកឃើញការជឿទុកចិត្ដ
    ដ៏រឹងមាំតាមនោះដែរ ។
  • 3:42 - 3:46
    ប៉ុន្ដែប្រសិនបើមានធាតុណាមួយ
    រង្គោះរង្គើរវិញ
  • 3:46 - 3:49
    ប្រសិនមានធាតុណាមួយបាត់បង់
  • 3:49 - 3:51
    នោះការជឿទុកចិត្ដក៏មាន
    បញ្ហាប្រឈមដូចគ្នាដែរ
  • 3:52 - 3:54
    នេះជារឿងដែលខ្ញុំចង់ធ្វើ
  • 3:54 - 3:59
    ខ្ញុំចង់ឲ្យអ្នកគ្រប់គ្នាអាចបង្កើត
    ការជឿទុកចិត្ដបន្ថែមទៀតចាប់ស្អែកទៅ
  • 3:59 - 4:02
    និយាយឲ្យចំ គឺថ្ងៃស្អែក
    ដូច្នេះ យើងត្រូវតែចាប់ផ្ដើមពីថ្ងៃនេះ
  • 4:03 - 4:09
    ហើយវីធីសាស្រ្ដនោះគឺ ត្រូវស្វែងយល់ថាតើ
    ការជឿទុកចិត្ដនោះបានរង្គើនៅត្រង់ណា
  • 4:09 - 4:12
    ហើយត្រូវមានផែនការណ៍រៀបចំជាស្រេច
    ដើម្បីដោះស្រាយបញ្ហានោះជាបន្ទាន់ ។
  • 4:12 - 4:15
    ដូចច្នេះ ខ្ញុំចង់ឲ្យយើងចូលរួម
    ទាំងអស់គ្នា។
  • 4:16 - 4:20
    អាចប្រាប់ខ្ញុំបានទេ ថាតើគ្រប់គ្នាចូលរួម
    ថ្ងៃនេះដោយស្ម័គ្រចិត្ដមែនអី?
  • 4:20 - 4:21
    (សំលេងសើច)
  • 4:21 - 4:23
    អូ ច៎ា វាពិតជាអស្ចារ្យ
  • 4:23 - 4:25
    អញ្ចឹង
  • 4:25 - 4:26
    (សំលេងសើច)
  • 4:26 - 4:28
    ពិតជាឆ្លើយតប
    ស្មោះត្រង់មែន!
  • 4:28 - 4:30
    (សំលេងសើច)
  • 4:30 - 4:36
    រឿងសំខាន់នោះគឺ ការយល់អារម្មណ៍អ្នកដទៃ
  • 4:37 - 4:38
    បញ្ហាចម្បងនោះ
  • 4:38 - 4:43
    គឺដោយសារអ្នកដទៃមិនជឿថា
    យើងយល់ពីអ្វីៗដើម្បីពួកគេកំពុងធ្វើនោះទេ
  • 4:43 - 4:47
    ហើយគេបែរជាគិតថា
    យើងខ្វល់ខ្វាយតែរឿងខ្លួនឯងទៅវិញ
  • 4:47 - 4:49
    ហើយនេះមិនមែនជារឿងចម្លែកអីនោះទេ
  • 4:49 - 4:53
    យើងពិតជារវល់ជាមួយកិច្ចការ
    ផ្ទាល់ខ្លួនជាច្រើន
  • 4:53 - 4:56
    ដែលអាចធ្វើឲ្យយើងគ្មានពេលវេលា និង
    ចន្លោះណាសេសសល់
  • 4:56 - 4:59
    ដើម្បីយល់ពីអារម្មណ៍អ្នកដទៃនោះឡើយ ។
  • 4:59 - 5:02
    ដើម្បីឲ្យឌីលីនក្លាយជាឌីលីនពិត
    នោះក៏ទាមទារពេលវេលាជាក់លាក់មួយ។
  • 5:03 - 5:08
    ចំពោះយើងវិញ បើមានកិច្ចការច្រើនត្រូវធ្វើ
    នោះយើងក៏នឹងគ្មានពេលវេលាល្អៗនោះដែរ
  • 5:08 - 5:11
    ហើយរឿងនេះនៅតែបន្ដជារៀងរហូត
  • 5:11 - 5:14
    ព្រោះប្រសិនបើមិនបង្ហាញ
    ការយកចិត្ដទុកដាក់ទេ
  • 5:14 - 5:16
    នោះអ្វីៗគ្រប់យ៉ាង
    នឹងកាន់តែពិបាកទៅៗ
  • 5:16 - 5:20
    នៅពេលយើងសង្ស័យខ្វះការទុកចិត្ដ នោះនឹងធ្វើ
    ឲ្យគ្រប់រឿងរ៉ាវទាំងអស់កាន់តែលំបាកទៅៗ
  • 5:20 - 5:24
    ហើយយើងចាប់ផ្ដើមបាត់់បង់ពេលវេលាបន្ដិចម្ដងៗ
    ក្នុងការស្វែងយល់អារម្មណ៍អ្នកដទៃ
  • 5:24 - 5:26
    នេះគឺជាទ្រឹស្ដីដែលអ្នកត្រូវធ្វើ៖
  • 5:28 - 5:34
    កំណត់ឲ្យច្បាស់ពីទីកន្លែង ពេលវេលា និង
    បុគ្គលណាម្នាក់់
  • 5:34 - 5:37
    ដែលអ្នកផ្ដោតអារម្មណ៍ឲ្យតម្លៃជាងគេ
  • 5:39 - 5:42
    ហើយត្រូវស្វែងយល់ឲ្យបានច្បាស់
  • 5:42 - 5:48
    ពីពេលវេលា ទីកន្លែងនិង បុគ្កលណា
    ដែលអ្នកមិនគួរផ្ដោតអារម្នណ៍របស់អ្នក
  • 5:49 - 5:52
    តាមរយៈស្ថានភាពបែបនេះ
  • 5:52 - 5:58
    យើងអាចយល់ដឹងពីចំនុចពិសេស
    ដែលយើងអាចងើបមុខឡើង
  • 5:58 - 6:01
    សម្លឹងមើលអ្នកដែល
    នៅចំពោះមុខយើង
  • 6:01 - 6:03
    ស្តាប់ពួកគេ
  • 6:03 - 6:07
    ផ្ដោតអារម្មណ៏លើអ្វីដែលពួកគេនិយាយ
  • 6:07 - 6:12
    នោះយើងនឺងស្វែងយល់ពីអារម្នណ៍គេ
    បានមួយចំណែក
  • 6:13 - 6:15
    បើសិនគ្មានការអ្វីចាំបាច់
  • 6:16 - 6:19
    សូមកុំមើលតែ
    ទូរស័ព្ទដៃឲ្យសោះ
  • 6:20 - 6:25
    ព្រោះទូរស័ព្ទជាមេរំខានជាងគេ
  • 6:25 - 6:30
    ហើយនៅពេលយើងប្រើទូរស័ព្ទ នោះយើងមិនអាច
    ផ្ដោតអារម្នណ៍ និងបង្កើតទំនុកចិត្ដបានឡើយ
  • 6:32 - 6:35
    វាគឺជាបញ្ហាចម្បងនៃ
    ការផ្ដោតអារម្នណ៍របស់យើង ។
  • 6:36 - 6:39
    បញ្ហាខាងគំនិតអាចមាន ២ រូបភាព
  • 6:40 - 6:43
    បញ្ហានោះអាចជា
    គុណភាពនៃការគិត
  • 6:45 - 6:48
    ឬអាចជាសមត្ថភាពនៃការប្រើប្រាស់ការគិតនោះ
  • 6:49 - 6:52
    ប្រសិនបើអ្នកមានបញ្ហា
    ខាងគុណភាពនៃការគិត
  • 6:53 - 6:54
    អញ្ចឹងខ្ញុំជួយមិនបានឡើយ
  • 6:54 - 6:55
    (សំលេងសើច)
  • 6:56 - 6:57
    ព្រោះយើងគ្មានពេលគ្រប់គ្រាន់នោះទេ
  • 6:57 - 7:01
    (សំលេងសើច)
  • 7:01 - 7:06
    តែ សំណាងល្អ ការគិតរបស់យើង
    នៅមានស្ថានភាពល្អនៅឡើយ
  • 7:06 - 7:11
    ប៉ុន្ដែសមត្ថភាពនៃទំនាក់ទំនងការគិតនោះ
    កំពុងស្ថិតក្នុងភាពគ្រោះថ្នាក់ ។
  • 7:11 - 7:15
    រឹតតែពិសេសទៅទៀត
    យើងមានដំណោះស្រាយងាយៗ
  • 7:16 - 7:21
    ប្រសិនបើយើងកំណត់ថា ការទំនាក់ទំនងមាន
    ២ បែបនៅក្នុងពិភពលោកនេះ
  • 7:21 - 7:25
    ហើយសាស្រ្តាចារ្យនៅសាលាពាណិជ្ជកម្មហាវ៉ាដ
    ល្បីល្បាញដោយសារទឺ្រស្ដីមេគុណ ២នេះ
  • 7:25 - 7:27
    អត់យល់!
    វាគ្រាន់តែជាត្រីកោណដែលត្រលប់ទៅមកប៉ុណ្ណោះ ។
  • 7:27 - 7:29
    (សំលេងសើច)
  • 7:31 - 7:35
    ប្រសិនបើយើងកំណត់ថា ការទំនាក៉ទំនងមាន
    ២ បែបនៅក្នុងពិភពលោកនេះ
  • 7:35 - 7:40
    ទីមួយនោះគឺ នៅពេលយើង
    ចាប់ផ្តើមរៀបចំធ្វើដំណើរ
  • 7:40 - 7:45
    ជាដំណើរនៅលើផ្លូវដែលមានភាពបត់បែន
    ឧបសគ្គ
  • 7:45 - 7:48
    អាថ៌កំបាំង និងការអស្ចារ្យជាច្រើន
  • 7:48 - 7:50
    រហូតទាល់តែអ្នកឈានទៅដល់់គោលដៅ
  • 7:52 - 7:55
    អ្នកពូកែខាងទំនាក់ទំនង
    មួយចំនួនលើពិភពលោក
  • 7:55 - 7:57
    គឺដើរតាមផ្លូវនេះ ។
  • 7:57 - 8:00
    ក៏ប៉ុន្ដែ ប្រសិនបើអ្នក
    មានបញ្ហាខាងការគិតហើយ
  • 8:00 - 8:02
    ផ្លូវនេះជាផ្លូវដែលគ្រោះថ្នាក់បំផុត
  • 8:03 - 8:06
    ដូច្នេះ ខ្ញុំសូមណែនាំដល់អ្នកថា
  • 8:08 - 8:13
    ចូរចាប់ផ្តើមដោយប្រយោគពាក់កណ្ដាល
    ដែលពិបាកយល់
  • 8:13 - 8:16
    ហើយបង្ហាញបញ្ជាក់ដោយភស្តុតាងតាមក្រោយ
  • 8:18 - 8:20
    មានន័យថា អ្នកដទៃនឹងអាចយល់ដឹងបាន
  • 8:20 - 8:22
    នូវគំនិតដ៏អស្ចារ្យរបស់យើង
  • 8:22 - 8:24
    ហើយកាន់តែពិសេសជាងនេះទៅទៀត
  • 8:26 - 8:28
    ប្រសិនបើអ្នកបរាជ័យមុននឹងដល់គោលដៅ
  • 8:30 - 8:31
    មិត្តនារីៗអើយ
  • 8:31 - 8:34
    (សំលេងសើច)
  • 8:34 - 8:41
    (សំលេងទះដៃ)
  • 8:41 - 8:44
    បើទោះបីអ្នកត្រូវគេបដិសេធ
    មុននឹងធ្វើអ្វីមួយ
  • 8:44 - 8:46
    នោះអ្នកក៏អាចបញ្ចេញគំនិតនោះបានដែរ
  • 8:46 - 8:50
    ដើម្បីកុំឲ្យអ្នកផ្សេងចូល
    មកដណ្តើមពីដៃអ្នកបាន
  • 8:50 - 8:56
    (សំលេងទះដៃ)
  • 8:56 - 8:58
    អ្នកបានធ្វើឲ្យខ្ញុំព្រឺសប្បុរហើយ
  • 8:58 - 8:59
    (សំលេងសើច)
  • 9:00 - 9:04
    បញ្ហាទី៣គឺ ភាពជាម្ចាស់ខ្លួន (មិនចម្លងគេ)
    ហើយខ្ញុំគិតថា វាជារឿងដែលស្មុគស្មាញបំផុត
  • 9:06 - 9:09
    យើងជាមនុស្សដែល
    អាចដឹងដោយញ្ញាណ
  • 9:09 - 9:11
    ភ្លាមៗបាន
  • 9:11 - 9:14
    ថាតើអ្នកណាខ្លះ ដែលកំពុងបិតបាំង ឬ
    ឈរជាម្ចាស់ការលើអ្វីដែលខ្លួនឯងមាន ។
  • 9:16 - 9:18
    ដូច្នេះ តាមការវិភាគជាច្រើន
    ទ្រឹស្ដីនេះកាន់តែច្បាស់ ។
  • 9:19 - 9:22
    បើអ្នកមិនចង់មានបញ្ហាគ្មានជាម្ចាស់លើ
    ខ្លួនអ្នកទេ ត្រូវរស់នៅជាខ្លួនអ្នក ។
  • 9:24 - 9:25
    ល្អ
  • 9:26 - 9:29
    វាពិតជាងាយស្រួលធ្វើមែនទែន
  • 9:29 - 9:32
    នៅពេលអ្នកនៅជិតមនុស្ស
    ដែលមានលក្ខណៈដូចអ្នក
  • 9:34 - 9:37
    តែអ្នកបែរជាព្យាយាមបង្ហាញ
    ពីចំនុចខុសប្លែកពីគេវិញ
  • 9:39 - 9:43
    នោះទ្រឹិស្ដីនៃការរស់នៅជាខ្លួនអ្នក
    នឹងមានជួបបញ្ហាប្រឈមខ្លាំង ។
  • 9:46 - 9:50
    ខ្ញុំមានការល្បងល
    គ្រប់ផ្នែកនៃការងាររបស់ខ្ញុំ
  • 9:50 - 9:53
    ល្បងលដោយខ្លួនឯងផង
    និងរៀនតាមរយៈការបង្រៀនគេផង
  • 9:53 - 9:56
    ដែលធ្វើអោយខ្ញុំបាត់នូវ
    អត្តសញ្ញាណពីលើលោកនេះ។
  • 9:57 - 10:00
    ខ្ញុំជាស្រ្តីម្នាក់ដែលមាន
    គោលជំហខ្លួនឯងខ្លាំង
  • 10:00 - 10:02
    ជាមួយការវិនិច្ឆ័យខ្ពស់
  • 10:02 - 10:04
    និងការនិយាយត្រង់ ។
  • 10:05 - 10:07
    ខ្ញុំមានប្រពន្ធស្រស់ស្អាតម្នាក់
  • 10:07 - 10:11
    ហើយយើងមានមហិច្ឆតា
    ដ៏ឆ្កួតបែបនេះជាមួយគ្នា
  • 10:12 - 10:14
    ខ្ញុំចូលចិត្ដស្លៀកពាក់
    ខោអាវប្រុស
  • 10:15 - 10:16
    និងស្បែកជើងធម្មតាៗ
  • 10:17 - 10:18
    សូមអរគុណដល់អាល់ប៊ឺត ។
  • 10:18 - 10:22
    (សំលេងសើច)
  • 10:22 - 10:25
    តាមផ្នត់គំនិតមួយចំនួន
    ខ្ញុំគឺមានលក្ខណៈខុសប្លែកពីគេ
  • 10:26 - 10:28
    ខ្ញុំសង្ឃឹមថា គ្រប់គ្នាដែលនៅទីនេះ
  • 10:28 - 10:32
    មានភាពល្អឆើត
    ខុសប្លែកពីគេ
  • 10:32 - 10:34
    ក្នុងបរិបទណាមួយ
    នៃជីវិតអ្នក។
  • 10:35 - 10:37
    ប៉ុន្តែ នៅពេល
  • 10:38 - 10:44
    មានការល្បួងជាខ្លាំង ដែលធ្វើ
    ឲ្យអ្នកមិនទទួលស្គាល់ខ្លួនឯង
  • 10:44 - 10:46
    ហើយបើសិនយើងមិនទទួលស្គាល់ខ្លួនឯងនោះ
  • 10:46 - 10:48
    យើងនឹងក្លាយទៅជាមនុស្ស
    ដែលពិបាកនឹងជឿទុកចិត្ដ
  • 10:48 - 10:50
    ហើយបើយើងក្លាយជាមនុស្ស
    មិនគួរឲ្យជឿទុកចិត្ដហើយ
  • 10:50 - 10:53
    យើងក៏មិនអាចទទួលបានការងារធំៗដែរ
  • 10:53 - 10:57
    ហើយបើគ្មានឳកាសការងារធំទាំងអស់នោះទេ
    អ្នកក៏មិនអាចឡើងមុខតំណែងបានដូចគ្នា
  • 10:57 - 11:00
    បន្ដិចម្ដងៗ រហូតទាល់តែយើង
    បាក់ទឹកចិត្តយ៉ាងខ្លាំង
  • 11:00 - 11:03
    នេះបើយោងតាមក្រុមវិភាគមនុស្សជាតិ
    នៃថ្នាក់ដឺកនាំខ្ពស់ៗ
  • 11:04 - 11:05
    (សំលេងសើច)
  • 11:05 - 11:12
    ហើយទាំងអស់នេះគឺ កើតចេញពី
    ការទទួលស្គាល់ខ្លួនយើង ។
  • 11:12 - 11:14
    នេះ ជាដំបូន្មានរបស់ខ្ញុំ
  • 11:14 - 11:17
    ស្លៀកពាក់អ្វីដែលអ្នក
    គិតថាអស្ចារ្យ
  • 11:18 - 11:23
    កុំសូវខ្វាយខ្វាល់ពីអ្វី
    ដែលអ្នកផ្សេងចង់បានពីអ្នក
  • 11:23 - 11:28
    ហើយសម្លឹងមើលតែទៅភាពឥតខ្ចោះ
    នៅក្នុងខ្លួនរបស់អ្នក
  • 11:29 - 11:31
    ហើយចំពោះអ្នកដឹកនាំដែល
    មានវត្តមានទីនេះ
  • 11:32 - 11:35
    នេះជាកាតព្វកិច្ចលោកអ្នក
  • 11:35 - 11:40
    ក្នុងការកំណត់លក្ខខណ្ឌថា
    មិនត្រឹមតែជឿជាក់នូវអ្វីដែលខ្លួនឯងមាននោះទេ
  • 11:40 - 11:41
    ហើយក៏ត្រូវតែទទួលស្គាល់វា
  • 11:43 - 11:44
    អបអរសប្បាយចំពោះខ្លួនឯង
  • 11:45 - 11:49
    ពេញចិត្ដនូវអ្វីដែលខ្លួនឯងមាន
  • 11:49 - 11:52
    ដែលនេះគឺជាគន្លឹះជម្រុញយើងឲ្យ
    សម្រេចបានកាន់តែប្រសើរ
  • 11:52 - 11:54
    លើសពីអ្វីដែលយើង
    ធ្លាប់ធ្វើពីមុន ។
  • 11:56 - 12:00
    ឥឡូវនិយាយពីយ៉ូប៊ីវិញ
    តើមានអ្វី កើតឡើងនៅយ៉ូប៊ី?
  • 12:00 - 12:04
    នៅពេលខ្ញុំទៅដល់ទីនោះ
    យូប៊ីជួបប្រឈមបញ្ហាគ្រប់ផ្នែកទាំងអស់ ។
  • 12:05 - 12:09
    ការយល់ចិត្ត ការគិត និងភាពជាម្ចាស់ខ្លួន
    គឺជាបញ្ហាដ៏ក្ដៅគគុកមែនទែន
  • 12:11 - 12:16
    ប៉ុន្តែយើងអាចរកដំណោះស្រាយប្រកបដោយ
    ប្រសិទ្ធិភាព និងទាន់ពេលប៉ផុតចំពោះបញ្ហា ២ ។
  • 12:18 - 12:20
    ខ្ញុំនឹងពន្យល់បន្ថែមពីការយល់ចិត្តគ្នា
  • 12:20 - 12:22
    នៅពេលយើងប្រជុំនៅយូប៊ី
  • 12:22 - 12:26
    វាពិតជាចម្លែកមែនទែន
    ដែលគ្រប់គ្នាផ្ញើរសារឲ្យគ្នាទៅវិញទៅមក
  • 12:27 - 12:28
    អំពីកិច្ចប្រជុំនោះ ។
  • 12:28 - 12:34
    (សំលេងសើច)
  • 12:34 - 12:36
    ខ្ញុំមិនដែលឃើញសោះ ។
  • 12:36 - 12:38
    (សំលេងសើច)
  • 12:38 - 12:40
    ការធ្វើបែបនោះអាចជួយបានច្រើនមែន
  • 12:40 - 12:43
    តែ វាមិនបានធ្វើឲ្យកន្លែងនោះ
    មានការយកចិត្ដទុកចំពោះគ្នានោះទេ ។
  • 12:44 - 12:46
    ដំណោះស្រាយ ស្រួលងាយៗ ៖
  • 12:46 - 12:48
    បច្ចេកវិទ្យា
    ត្រូវបិត ឬយកចេញឲ្យឆ្ងាយ
  • 12:49 - 12:52
    នោះទើបធ្វើឲ្យគ្រប់គ្នាផ្ចង់អារម្មណ៍
    ហើយសម្លឹងមើល
  • 12:52 - 12:54
    សន្លឹងមើលទៅ
    អ្នកដែលកំពុងអង្គុយនៅទល់មុខខ្លួន
  • 12:54 - 12:55
    ហើយស្តាប់ពួកគេ
  • 12:55 - 12:58
    ដើម្បីស្វែងយល់ពីគំនិតរបស់ពួកគេ
    ឲ្យកាន់តែស៊ីជម្រៅ
  • 12:58 - 13:01
    និងសហការគ្នាឲ្យកាន់តែប្រសើរឡើង
    ជាងមុន ។
  • 13:03 - 13:07
    ចំណែកការគិតវីញ ក៏មានបញ្ហាដូចគ្នាដែរ
  • 13:07 - 13:10
    នេះក៏ដោយសារតែ
    ការរីកចម្រើនខ្លាំងនៃអង្គភាព
  • 13:10 - 13:12
    មានន័យថា ប្រធានៗឡើងតំណែងថ្មី
  • 13:12 - 13:15
    ម្តងហើយម្តងទៀត
  • 13:15 - 13:19
    បន្ដិចម្ដងៗ ពួកគេនឹងឡើងដល់តំណែង
    ដែលគ្មានកិច្ចការណាត្រូវធ្វើ
  • 13:20 - 13:22
    តំណែងដែលលើសពីសមត្ថភាព
  • 13:22 - 13:24
    ហើយនេះមិនមែនជាកំហុស
    ពួកគាត់ឡើយ ។
  • 13:25 - 13:29
    ដំណោះស្រាយ៖ ផ្តោតខ្លាំងលើ
    ការបណ្តុះបណ្តាលសមត្ថភាព
  • 13:29 - 13:33
    ដែលផ្តោតសំខាន់លើការគិតរបស់ពួកគេ
  • 13:33 - 13:35
    យុទ្ធសាស្រ្ត និង
    ភាពជាអ្នកដឹកនាំ ។
  • 13:36 - 13:40
    វាធ្វើឲ្យមនុស្សមានគុណភាពនៃ
    ការគិតរបស់ពួកគេ
  • 13:40 - 13:45
    ហើយធ្វើឲ្យជ្រុងនៃត្រីកោណទាំងអស់
    ផ្គុំគ្នាឡើងវិញ
  • 13:45 - 13:48
    ដូច្នេះហើយ គ្រប់គ្នាអាចទំនាក់ទំនងគ្នា
    ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
  • 13:50 - 13:54
    ចំនុចចុងក្រោយគឺ ភាពម្ចាស់ការលើខ្លួនឯង
    ខ្ញុំអាចនិយាយបានថា វាក៏មានបញ្ហាដ៏ចម្បងដែរ
  • 13:55 - 13:58
    តាមពិត បញ្ហានេះមិនបាន
    ធ្វើឲ្យយ៉ូប៊ីខុសប្លែកអ្វី
  • 13:58 - 14:01
    ពីក្រុមហ៊ុនផ្សេងៗដែលខ្ញុំធ្លាប់ឃើញនៅ
    ស៊ីលេខន វ៉ាលេ និងកន្លែងផ្សេងនោះឡើយ ។
  • 14:03 - 14:08
    ការបង្រៀនមនុស្សឲ្យសម្របខ្លួន
    មានភាពងាយស្រួលណាស់
  • 14:09 - 14:12
    ការផ្តល់ជ័យលាភីក៏មានភាពងាយស្រួលដែរ
  • 14:12 - 14:15
    នៅពេលដែលពួកគេយល់ច្បាស់ពីអ្នក
  • 14:15 - 14:18
    ប៉ុន្ដែ វាពិបាកនឹងផ្ដល់ជ័យលាភី
    ដល់មនុស្សដែលមានគំនិត
  • 14:18 - 14:20
    ខុសប្លែកឆ្ងាយពីយើង ។
  • 14:22 - 14:25
    តែនៅពេលយើងយល់ដឹងពីរឿងនេះ
  • 14:25 - 14:28
    នៅពេលយើងស្វែងយល់ពីការ
    ទទួលយកភាពខុសប្លែកគ្នា
  • 14:28 - 14:32
    និងការលើកទឹកចិត្ដឲ្យអ្នកផ្សេង
    អភិវឌ្ឍលើអ្វីដែលខ្លួនគេមាន
  • 14:32 - 14:36
    អ្វីដែលអស្ចារ្យនោះគឺ
    វាជាពិភពលោកដែលខ្ញុំចង់ឃើញកូនៗខ្ញុំរស់នៅ ។
  • 14:37 - 14:39
    ជាមួយនឹងវត្តមានគ្រប់គ្នាដែលនៅទីនេះ
  • 14:39 - 14:42
    វាជាឪកាសដែលយើងអាចពួតដៃគ្នា
  • 14:42 - 14:47
    ហើយដើរឆ្ពោះទៅមុខ រួចស្ដារឡើងវិញ
    នូវជំនឿជាក់លើគ្នាទូទាំងសកលលោក ។
  • 14:47 - 14:48
    សូមអរគុណច្រើន!
  • 14:48 - 14:53
    (សំលេងទះដៃ)
Title:
វិធីសាស្ត្រក្នុងការបង្កើត (និងស្ដារឡើងវិញ) នូវជំនឿទុកចិត្ដ
Speaker:
ហ្វ្រ៊ែនសេស ហ្វ្រាយ
Description:

ការជឿទុកចិត្គគ្នា​ គឺជាមូលដ្ឋានគ្រឺះលើគ្រប់កិច្ចការទាំងអស់ដែលយើងធ្វើ ។ ចុះបើ ការទុកចិត្ដនេះត្រូវបាត់បង់វិញនោះ តើយើងគួរធ្វើយ៉ាងណា? ក្នុងសុន្ទរកថាដ៏អស្ចារ្យមួយ សាស្រ្តាចារ្យ ហ្វ្រ៊ែនសេស ហ្វ្រាយនៃសាលាពាណិជ្ជកម្ម ហាវ័ដ លើកឡើងពីវិធីសាស្ត្រក្នុងការបង្កើត រក្សា និងស្ដារឡើងវិញនូវការជឿទុកចិត្ដ ដែលជាការបង្រៀនរបស់គាត់នៅអ៊ូបឺ ។ សាស្រ្តាចារ្យ ហ្វ្រ៊ែនសេស ហ្វ្រាយ ក៏បានបន្តទៀតថា "ប្រសិនបើយើងគ្រប់គ្នាអាចរៀនជឿទុកចិត្ដគ្នាកាន់ច្រើន នោះយើងនឹងអាចទទួលបានសមិទ្ធផលកាន់តែធំធេងឡើងៗ"។

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
15:05

Khmer subtitles

Revisions