Return to Video

អ៊ីនធឺណិត៖ Wires, Cables និងWifi

  • 0:03 - 0:08
    អ៊ីនធឺណិត | Wires, Cables, និង Wi-Fi
  • 0:08 - 0:13
    ខ្ញុំឈ្មោះ Tess Winlock។
    ខ្ញុំជាវិស្វករផ្នែកSoftware នៅក្រុមហ៊ុន Google។
  • 0:13 - 0:18
    នេះគឺជាសំណួរ តើរូបភាពមួយ, សារជាអក្សរ
    ឬអ៊ីមែលត្រូវបានផ្ញើពីឧបករណ៍មួយ
  • 0:18 - 0:25
    ទៅឧបករណ៍មួយទៀតបានយ៉ាងដូចម្តេច? វាមិនមែនជាវេទមន្តទេ វាជាអ៊ីនធឺណិត។ ប្រព័ន្ធដែលបង្កើតឡើងដើម្បីផ្លាស់ទីព័ត៌មាន។
  • 0:25 - 0:30
    អ៊ិនធឺណិតគឺច្រើនដូចជាសេវាប្រៃសណីយ៍,
    ប៉ុន្តែវត្ថុរូបវ័ន្តដែលត្រូវបានបញ្ជូនគឺខុសគ្នាបន្តិច។
  • 0:30 - 0:37
    ជំនួសឱ្យប្រអប់ និងស្រោមសំបុត្រ
    អ៊ីនធឺណិតបញ្ជូនព័ត៌មានប្រព័ន្ធគោលពីរ។
  • 0:37 - 0:41
    ព័ត៌មានត្រូវបានបង្កើតឡើងដោយប៊ីត។
    ប៊ីតអាចពិពណ៌នាថាជាគូផ្ទុយគ្នា៖ បិទ ឬ បើក, ព្រម​ ឬ​ មិនព្រម។
  • 0:41 - 0:49
    ជាធម្មតាយើងប្រើអត្ថន័យ 1 មានន័យថាបើក ឬ 0 មានន័យថាបិទ។ ពីព្រោះប៊ីតមានពីរ ស្ថានភាពដែលអាចកើតមាន
  • 0:49 - 0:56
    យើងហៅវាថា កូដប្រព័ន្ធគោលពីរ។
    8 ប៊ីត​ដែល​ជាប់​គ្នា​ធ្វើ​ឲក្លាយជា 1 បៃត៍។
  • 0:56 - 1:02
    1000 បៃត៍ទាំងអស់រួមគ្នាគឺគីឡូបៃត៍។
    1000 គីឡូបៃត៍ គឺ​ជា​មេកាបៃត៍។
  • 1:02 - 1:08
    ចម្រៀងមួយជាធម្មតាត្រូវបានអ៊ិនកូដប្រើប្រហែល 3-4MB។
    វាមិនមានបញ្ហាទេប្រសិនបើវាជារូបភាព វីដេអូ ឬចម្រៀង អ្វីៗគ្រប់យ៉ាង
  • 1:08 - 1:13
    នៅលើអ៊ីនធឺណិតត្រូវបានតំណាង និងផ្ញើនៅជុំវិញជា ប៊ីត។
    ទាំងអស់នេះគឺជាអាតូមនៃព័ត៌មាន។
  • 1:13 - 1:17
    ប៉ុន្តែវាមិនដូចយើងកំពុងផ្ញើ 1 និង 0
    ពីកន្លែងមួយទៅកន្លែងមួយទៀត
  • 1:17 - 1:22
    ឬពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយផ្ទាល់នោះទេ។
    ដូច្នេះតើអ្វីជាវត្ថុរូបវ័ន្តពិតដែលត្រូវបានបញ្ជូនតាមខ្សែនិងផ្លូវឆ្លងកាត់?
  • 1:22 - 1:26
    សូមក្រឡេកមើលឧទាហរណ៍តូចមួយ
    នៅទីនេះអំពីរបៀបដែលមនុស្សអាច
  • 1:26 - 1:31
    ទំនាក់ទំនងដោយផ្ទាល់ដើម្បីផ្ញើព័ត៌មានបន្តិចបន្តួច
    ពីកន្លែងមួយទៅកន្លែងមួយទៀត។
  • 1:31 - 1:37
    យើងអាចបើកភ្លើងសម្រាប់ 1 ឬបិទសម្រាប់ 0 ឬប្រើសម្លេងប៊ីប ឬប្រភេទស្រដៀងគ្នាដើម្បីផ្តល់ជាលេខកូដ Morse។
  • 1:37 - 1:42
    វិធីសាស្រ្តទាំងនេះដំណើរការ ប៉ុន្តែ វាពិតជាយឺត ងាយនឹងមានកំហុស និងពឹងផ្អែកទាំងស្រុងទៅលើមនុស្ស។
  • 1:42 - 1:47
    អ្វីដែលយើងពិតជាត្រូវការគឺម៉ាស៊ីន។
    ពេញមួយប្រវត្តិសាស្ត្រ យើងបានបង្កើតប្រព័ន្ធជាច្រើន
  • 1:47 - 1:51
    ដែលពិតជាអាចផ្ញើព័ត៌មានប្រព័ន្ធគោលពីរ
    តាមរយៈប្រភេទផ្សេងៗនៃមធ្យោបាយដោយផ្ទាល់។
  • 1:51 - 2:00
    សព្វថ្ងៃនេះយើងបញ្ជូនប៊ីតដោយអគ្គិសនី
    ពន្លឺ និងរលកវិទ្យុ។ ដើម្បីផ្ញើប៊ីតតាមរយៈអគ្គិសនី,
  • 2:00 - 2:05
    ស្រមៃថាអ្នកមានអំពូលភ្លើងពីរតភ្ជាប់
    ដោយខ្សែស្ពាន់។ ប្រសិនបើប្រតិបត្តិករឧបករណ៍មួយ
  • 2:05 - 2:09
    បើកអគ្គិសនី នោះអំពូលនឹងភ្លឺឡើង។
    ប្រសិនបើគ្មានអគ្គិសនី ក៏គ្មានភ្លើងដែរ។
  • 2:09 - 2:14
    ប្រសិនបើប្រតិបត្តិករទាំងពីរយល់ស្របថាបើកភ្លើង
    មានន័យថា 1 ហើយបិទភ្លើងមានន័យថា 0 បន្ទាប់មកយើងមាន
  • 2:14 - 2:20
    ប្រព័ន្ធសម្រាប់បញ្ជូនព័ត៌មានពីមនុស្សម្នាក់
    ទៅមនុស្សម្នាក់ទៀតដោយប្រើអគ្គិសនី។
  • 2:20 - 2:25
    ប៉ុន្តែយើងមានបញ្ហាតូចមួយប្រសិនបើអ្នកត្រូវការ
    ដើម្បីផ្ញើ 0 ប្រាំដងក្នុងមួយជួរ
  • 2:25 - 2:30
    អញ្ចឹងតើអ្នកអាចធ្វើវាតាមរបៀបណា
    ហើយមនុស្សម្នាក់អាចរាប់ចំនួន 0 បានអស់ទេ?
  • 2:30 - 2:35
    ដូច្នេះ ដំណោះស្រាយគឺយើងត្រូវណែនាំ
    នាឡិកាឬកម្មវិធីកំណត់ម៉ោង។ ប្រតិបត្តិករអាចយល់ស្របថា
  • 2:35 - 2:39
    អ្នកផ្ញើនឹងផ្ញើ 1 ប៊ីតក្នុងមួយវិនាទី
    អ្នកទទួលនឹងអង្គុយចុះ ហើយកត់ត្រារៀងរាល់វិនាទី
  • 2:39 - 2:44
    និងមើលអ្វីដែលមាននៅក្នុងជួរ។
    ដើម្បីផ្ញើលេខ 0 ប្រាំដងនៅក្នុងជួរតែមួយ អ្នកគ្រាន់តែបិទភ្លើង
  • 2:44 - 2:48
    រងចាំរយៈពេល 5 វិនាទី ហើយមនុស្សម្នាក់ដែលនៅចុងក្រោយគេ
    នឹងសរសេរអ្វីទាំងអស់ក្នុងរយៈពេល 5 វិនាទី។
  • 2:48 - 2:54
    ហើយសម្រាប់លេខ 1 ប្រាំដងនៅក្នុងមួយជួរ, បើកភ្លើង,
    រង់ចាំ 5 វិនាទី និងសរសេររាល់វិនាទី។
  • 2:54 - 2:58
    ជាក់ស្តែងយើងចង់ផ្ញើរបស់លឿនជាង 1 ប៊ីតក្នុងមួយវិនាទី
  • 2:58 - 3:04
    ដូច្នេះយើងត្រូវបង្កើនកម្រិតបញ្ជូន - សមត្ថភាពបញ្ជូនអតិបរមានៃឧបករណ៍មួយ។ កម្រិតបញ្ជូនត្រូវបានវាស់ដោយ ប៊ីតរ៉េត
  • 3:04 - 3:09
    ដែលជាចំនួនប៊ីតដែលយើងពិតជាអាចផ្ញើក្នុងរយៈពេល
    ដែលបានកំណត់ ជាធម្មតាវាត្រូវបានវាស់វែងជា វិនាទី។
  • 3:09 - 3:14
    រង្វាស់ល្បឿនខុសគ្នាគឺជាការពន្យារពេល
    ឬរយៈពេលដែលវាត្រូវការប៊ីត
  • 3:14 - 3:22
    ក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត,
    ពីប្រភពទៅឧបករណ៍ស្នើសុំ។
  • 3:22 - 3:27
    នៅក្នុងសទិសភាពរបស់មនុស្សយើង មួយប៊ីតក្នុងមួយវិនាទីគឺ
    លឿនណាស់ ប៉ុន្តែវាពិតជាពិបាកសម្រាប់មនុស្សក្នុងការតាមដាន។
  • 3:27 - 3:31
    អាចនិយាយបានថា អ្នកពិតជា ចង់ទាញយកបទចម្រៀង
    3MB ក្នុងរយៈពេល 3 វិនាទី
  • 3:31 - 3:37
    នៅ 8 លានប៊ីតក្នុងមួយមេកាបៃត៍មានន័យថា
    ប៊ីតរ៉េត គឺប្រហែល 8 លានប៊ីតក្នុងមួយវិនាទី។
  • 3:37 - 3:41
    ជាក់ស្តែង មនុស្សមិនអាចផ្ញើ ឬទទួល
    8 លានប៊ីតក្នុងមួយវិនាទី ប៉ុន្តែម៉ាស៊ីនអាចធ្វើវាបានយ៉ាងល្អ។
  • 3:41 - 3:45
    ប៉ុន្តែឥឡូវនេះក៏មានសំណួរផងដែរ
    គឺថាតើខ្សែប្រភេទណាដែលត្រូវបញ្ជូនសារទាំងនេះ
  • 3:45 - 3:50
    និងកម្រិត​ណា​ដែល​រលកសញ្ញា​អាច​ធ្វើ​ទៅបាន។
    ជាមួយនឹងខ្សែអ៊ីសឺរណិត ជាប្រភេទខ្សែដែលអ្នក
  • 3:50 - 3:56
    អាចស្វែងរកនៅផ្ទះ ការិយាល័យ ឬសាលារៀនដែលអ្នកឃើញ
    ការបាត់បង់រលកសញ្ញាដែលអាចវាស់វែងបាន ឬការជ្រៀតជ្រែក
  • 3:56 - 4:01
    គ្រាន់តែប៉ុន្មានរយហ្វីត។ សម្រាប់អ៊ីនធឺណិត
    ដើម្បីធ្វើការនៅជុំវិញពិភពលោក យើងត្រូវមាន
  • 4:01 - 4:06
    វិធីសាស្រ្តជំនួសដើម្បីផ្ញើប៊ីតយ៉ាងពិតប្រាកដ
    នៅចម្ងាយឆ្ងាយ។ យើងនិយាយដូចឆ្លងមហាសមុទ្រ។
  • 4:06 - 4:11
    ដូច្នេះតើយើងអាចប្រើអ្វីទៀត? តើអ្វី​ដែល​យើង​ដឹង​ថា​ធ្វើ​
    ចលនា​លឿន​ជាង​អគ្គិសនីតាមរយៈខ្សែ?
  • 4:11 - 4:18
    ពន្លឺ។ យើងពិតជាអាចផ្ញើប៊ីតបានជាកាំនៃពន្លឺ
    ពីកន្លែងមួយទៅកន្លែងមួយទៀតដោយប្រើខ្សែកាបអុបទិក។
  • 4:18 - 4:23
    ខ្សែកាបអុបទិកគឺ​ជា​សរសៃ​កញ្ចក់​ដែល​បង្កើត​ឡើង
    ​ដើម្បី​ឆ្លុះ​បញ្ចាំងពន្លឺ។
  • 4:23 - 4:27
    នៅពេលអ្នកបញ្ជូនកាំនៃពន្លឺតាមរយៈខ្សែ
    ពន្លឺលោតឡើងលើ និងចុះក្រោមតាមប្រវែងនៃខ្សែ
  • 4:27 - 4:31
    រហូតដល់វាត្រូវបានទទួលនៅម្ខាងទៀត។
    អាស្រ័យលើមុំនៃប្លោត យើងពិតជាអាច
  • 4:31 - 4:36
    ផ្ញើប៊ីតច្រើនក្នុងពេលដំណាលគ្នា
    ពួកគេទាំងអស់ធ្វើដំណើរក្នុងល្បឿនរបស់ពន្លឺ។
  • 4:36 - 4:41
    ដូច្នេះ កាបអុបទិកពិតជាលឿនណាស់។ ប៉ុន្តែសំខាន់ជាងនេះ
    រលកសញ្ញារបស់វាពិតជាមិនធ្លាក់ចុះក្នុងចម្ងាយឆ្ងាយទេ។
  • 4:41 - 4:45
    នេះជារបៀបដែលអ្នកអាចទៅរាប់រយ
    ម៉ាយដោយគ្មានការបាត់បង់រលកសញ្ញា។
  • 4:45 - 4:50
    នេះ​ជាហេតុយើងប្រើខ្សែកាបអុបទិកឆ្លងកាត់មហាសមុទ្រ
    ដើម្បីភ្ជាប់ទ្វីបមួយទៅទ្វីបមួយទៀត។
  • 4:50 - 4:56
    ក្នុងឆ្នាំ 2008 មានខ្សែដែលត្រូវបានកាត់
    នៅជិតអាឡិចសាន់ឌ្រី ប្រទេសអេហ្ស៊ីប
  • 4:56 - 5:01
    ដែលពិតជារំខានដល់អ៊ីនធឺណិតសម្រាប់
    ប្រទេសភាគច្រើននៃមជ្ឈិមបូព៌ា និងប្រទេសឥណ្ឌា។
  • 5:01 - 5:05
    ​យើង​​យករឿង​​អ៊ីនធឺណិតលេងសើច ប៉ុន្តែវាជាប្រព័ន្ធដែលមានលក្ខណៈងាយស្រួលក្នុងការខូចខាតពិតមែន។
  • 5:05 - 5:09
    ហើយខ្សែកាបអុបទិកគឺល្អមែនទែន ប៉ុន្តែវាក៏មានតម្លៃថ្លៃ និងពិបាកក្នុងការធ្វើការជាមួយផងដែរ។ សម្រាប់គោលបំណងភាគច្រើន
    អ្នកនឹងប្រើប្រាស់ខ្សែស្ពាន់។
  • 5:09 - 5:17
    ប៉ុន្តែតើយើងធ្វើដូចម្តេចដើម្បីផ្លាស់ទីវត្ថុដោយគ្មាន
    ខ្សែភ្លើង? តើ​យើង​ផ្ញើ​អ្វី​ដោយ​ឥត​ខ្សែ​ដោយ​របៀប​ណា? វិទ្យុ។
  • 5:17 - 5:21
    ម៉ាស៊ីនផ្ញើប៊ីតឥតខ្សែ ជាធម្មតាប្រើរលកវិទ្យុសញ្ញា
    ដើម្បីបញ្ជូនប៊ីតពីកន្លែងមួយទៅកន្លែងមួយទៀត។
  • 5:21 - 5:28
    ម៉ាស៊ីនត្រូវបកប្រែ 1 និង 0 ទៅជារលកវិទ្យុនៃប្រេកង់ផ្សេងៗគ្នា។
  • 5:28 - 5:32
    ម៉ាស៊ីនទទួល បញ្ច្រាសដំណើរការវិញ
    ហើយបម្លែងវាត្រឡប់ទៅជាប្រព័ន្ធគោលពីរនៅលើកុំព្យូទ័ររបស់អ្នក។
  • 5:32 - 5:38
    ដូច្នេះ wireless បានបង្កើតអ៊ីនធឺណិតរបស់យើងចល័តបាន។
    ប៉ុន្តែ​រលកវិទ្យុសញ្ញា
  • 5:38 - 5:42
    ​មិនធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ​ មុន​ពេល​វា​ចូល​ទៅ​ដល់
    ច្របូកច្របល់​នោះទេ។ វិធីនេះអ្នកពិតជាមិនអាចជ្រើសយក
  • 5:42 - 5:48
    ស្ថានីយ៍វិទ្យុ Los Angeles ក្នុងទីក្រុង Chicago។
    អស្ចារ្យដូចwirelessដែរ សព្វថ្ងៃនេះវានៅតែពឹងផ្អែក
  • 5:48 - 5:52
    នៅលើអ៊ីនធឺណិតមានខ្សែ។ ប្រសិនបើអ្នកនៅក្នុងហាងកាហ្វេដែលប្រើប្រព័ន្ធ Wifi, បន្ទាប់មកប៊ីតត្រូវបានបញ្ជូនទៅ
  • 5:52 - 5:56
    រ៉ោតទ័រឥតខ្សែ ហើយបន្ទាប់មកត្រូវបានផ្ទេរ
    តាម​រយៈ​ខ្សែ​​ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ឆ្ងាយ​នៃ​អ៊ីនធឺណិត។
  • 5:56 - 6:01
    វិធីសាស្រ្តសម្រាប់ផ្ញើប៊ីតអាចនឹងផ្លាស់ប្តូរនាពេលអនាគត
  • 6:01 - 6:06
    មិនថាឡាស៊ែររបស់វាបញ្ជូនរវាងផ្កាយរណប
    ឬរលកវិទ្យុពីប៉េងប៉ោង ឬយន្តហោះគ្មានមនុស្សបើក
  • 6:06 - 6:11
    ប៉ុន្តែមូលដ្ឋាននៃតំណាងប្រព័ន្ធគោលពីរនៃព័ត៌មាន
    និងពិធីការសម្រាប់បញ្ជូនព័ត៌មាន
  • 6:11 - 6:15
    និង​ការ​ទទួល​បាន​ព័ត៌មាន​នឹងស្ថិតនៅសភាពដដែល។
    អ្វីគ្រប់យ៉ាងនៅលើអ៊ីនធឺណិត
  • 6:15 - 6:21
    មិនថាជា ពាក្យ អ៊ីមែល រូបភាព វីដេអូឆ្មា
    វីដេអូកូនឆ្កែ, ទាំងអស់នោះសុទ្ធតែជា 1 និង 0
  • 6:21 - 6:26
    ដែលត្រូវបានបញ្ជូនដោយចរន្តរបស់អេឡិចត្រូនិច កាំនៃពន្លឺ រលកវិទ្យុ និងសេចក្តីស្រឡាញ់ដ៏ច្រើនសន្ធឹកសន្ធាប់។
Title:
អ៊ីនធឺណិត៖ Wires, Cables និងWifi
Description:

វីដេអូអប់រំនេះណែនាំពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធនៃអ៊ីនធឺណិតផ្លាស់ទីព័ត៌មាន។

មើលច្រើនទៀតនៅ Code.org/educate/csp

បទបង្ហាញធ្វើដោយ Tess Winlock / Software Engineer នៅ Google

សូម​ថ្លែង​អំណរគុណ​ពិសេសដល់:
Tess Winlock,
Abby Huang
Bemnet Assefa
Saloni Parikh
archive.org
wikimedia
submarinecablemap.com
Google Earth
Wikipedia

ចាប់ផ្តើមរៀននៅ http://code.org/

រក្សាទំនាក់ទំនងជាមួយយើង!
• នៅលើ Twitter https://twitter.com/codeorg
• នៅលើ Facebook https://www.facebook.com/Code.org
• នៅលើ Instagram https://instagram.com/codeorg
• នៅលើ Tumblr https://blog.code.org
• នៅលើ LinkedIn https://www.linkedin.com/company/code-org
• នៅលើ Google+ https://google.com/+codeorg

more » « less
Video Language:
English
Duration:
06:41

Khmer subtitles

Revisions