Stacy: អរគុណពួកឯងហើយដែលបានមក អ្វីដែលខ្ញុំចង់បង្ហាញពួកឯងគឺនៅម្តុំ Mesa Plateau នោះឯង។ ខ្ញុំគិតថាពួកឯងនឹងចូលចិត្ត ចាំបន្តិច! ដូចជាមានប្រហោងមួយ(ស្រែក) កើតអីអត់? Stampy: អូ! ខ្ញុំឃើញបញ្ហាហើយ មើលនោះ! វាមានប្រហោងនៅតាមផ្លូវ Stacy: មែនក៏អី Stampy? Lizzy: មើលទៅប្រហែលជាយើងគួរតែយកប្លុកយកមកជួសជុលហើយ Preston:​​​ តោះធ្វើវាជាការប្រលងប្រណាំង។ ពីណាគេត្រលប់មកដល់កំពូលមុនគេឈ្នះ។ Stacy: មានអីបានតើស! តោះ! អូខេ! ខ្ញុំប្រមូលដីឥដ្ឋបន្តិចសិន ចាំបន្តិច ពួកឯងអើយ! ធ្វើមិនកើតទេ Preston: ដូចតែគ្នាហ្នឹង។ Lizzy: គ្នាក៏អញ្ចឹងដែរ។ Stacy: អូខេ!​​​ ដូចរៀងចម្លែក! Stampy: ចុះឯងទៅរួចទេ? Stampy: អត់ដូចតែគ្នាទេ Stacy: អូខេ!គ្រប់គ្នាតាំងស្មារតីឡើង។ Stampy: តើហ្គេមខូចមែនទេ? Stacy: បើអញ្ចឹងមែន យើងជួសជុលម៉េចទៅ? Lizzy: មិនដឹងដែរ! Stampy: មានពីណាគេចេះសរសេរកូដMinecraftទេ? Preston: ស្អីគេហ្នឹង? Stampy: គ្នាមិនដែរឃើញអានេះពីមុនមកទេ។ Lizzy: វាគួរអោយស្រឡាញ់ណាស់។ Stacy: មែនហី? វាអាចបត់បែនបានអត់? Preston: អូខេ កើតអីហ្នឹង? នរណាម្នាក់ត្រូវតែត្រឡប់ទៅពិភពលោកមែនទែនហើយជួសជុលវាឡើងវិញ។ ទាងអស់គ្នា៖ អត់ទេ! Stacy: អត់េទ អូខេ ខ្ញុំទៅក៏បាន ហ្អេ! អូ!​​​អូខេ! ខ្ញុំសែនចូលចិត្តពិភពលោកមែនទែនហើយឥឡូវ​នេះ ខ្ញុំនឹងទៅព្យាយាមស្វែងរកការិយាល័យ Minecraft ។ ប៉ុន្តែ ខ្ញុំនឹងត្រូវការជំនួយរបស់អ្នក។ ចាប់ផ្តើមធ្វើមេរៀន ចាប់ផ្តើមរៀនពីរបៀប សរសេរកូដ ហើយខ្ញុំនឹងចាប់អ្នកតាមក្រោយ ពីរបីកម្រិតទេ? ជូនពរខ្ញុំសំណាងល្អ! ខ្ញុំគិតថានេះជាផ្លូវហើយល ចុម! ដំបងយក្ស! ខ្ញុំមិនអីទេ! ដើម្បីបញ្ចប់ការប្រកួត Hour of Code អ្នកនឹងត្រូវ ត្រូវការសរសេរកូដដើម្បីសរសេរកម្មវិធីភ្នាក់ងារ។ អ្នកនឹងធ្វើការរួមគ្នាជាមួយភ្នាក់ងារដើម្បីជម្រះ ឧបសគ្គណាមួយនៅក្នុងផ្លូវរបស់អ្នក ។ ដូច្នេះអ្នកអាចជ្រើសរើសបានរបស់របរដែលអ្នកត្រូវការសម្រាប់ការធ្វើដំណើររបស់អ្នក។ មានតែភ្នាក់ងារទេដែលអាចដាក់ និងបំបែកប្លុកបាន ហើយមានតែអ្នកទេដែលអាចប្រមូលធាតុបាន។ អេក្រង់របស់អ្នកត្រូវបានបំបែកជាបីផ្នែកសំខាន់ៗ។ នៅខាងឆ្វេងគឺ Minecraft ។ តំបន់កណ្តាលគឺជាប្រអប់ឧបករណ៍ដែលមានពាក្យបញ្ជា ដែលភ្នាក់ងារអាចយល់បាន។ ហើយនៅខាងស្តាំគឺជាកន្លែងធ្វើការ។ នោះហើយជាកន្លែងដែលអ្នកជង់ពាក្យបញ្ជាដើម្បីបង្កើត កម្មវិធីរបស់អ្នកដើម្បីគ្រប់គ្រងភ្នាក់ងារ។ វាក៏អាចបំផ្លាញប្លុក និងដាក់ប្លុកផងដែរ។ វាក៏អាចបំផ្លាញប្លុកនិងដាក់ប្លុក។ នៅពេលដែលវាដាក់ប្លុកដូចជាផ្លូវដែកក្នុងMinecraftទាំងនេះ វាដាក់នៅក្រោមខ្លួនវាផ្ទាល់។ ប្រសិនបើអ្នកភ្លេចអ្វីដែលត្រូវធ្វើ ការណែនាំ សម្រាប់កម្រិតនីមួយៗគឺនៅខាងលើ។ ប្រសិនបើអ្នកចង់សាកល្បងម្តងទៀត អ្នកអាចចុច ប៊ូតុងពណ៌ខៀវ "កំណត់ឡើងវិញ" ដើម្បីកំណត់អ្វីៗគ្រប់យ៉ាងឡើងវិញ នៅកន្លែងដែលវាចាប់ផ្តើម ហើយប្រសិនបើអ្នកត្រូវការលុបប្លុកនៃកូដ។ អូសវាពីកន្លែងធ្វើការរបស់អ្នកទៅប្រអប់ឧបករណ៍។ កុំភ្លេចចុច "Run" ដើម្បីឱ្យភ្នាក់ងារផ្លាស់ទី។ មិនអីទេ សូមបន្តសាកល្បងកម្រិតពីរបីដំបូង។ សំណាងល្អ!