Stacy: អរគុណពួកឯងហើយដែលបានមក
អ្វីដែលខ្ញុំចង់បង្ហាញពួកឯងគឺនៅម្តុំ Mesa Plateau នោះឯង។
ខ្ញុំគិតថាពួកឯងនឹងចូលចិត្ត
ចាំបន្តិច! ដូចជាមានប្រហោងមួយ(ស្រែក) កើតអីអត់?
Stampy: អូ! ខ្ញុំឃើញបញ្ហាហើយ
មើលនោះ!
វាមានប្រហោងនៅតាមផ្លូវ
Stacy: មែនក៏អី Stampy?
Lizzy: មើលទៅប្រហែលជាយើងគួរតែយកប្លុកយកមកជួសជុលហើយ
Preston: តោះធ្វើវាជាការប្រលងប្រណាំង។
ពីណាគេត្រលប់មកដល់កំពូលមុនគេឈ្នះ។
Stacy: មានអីបានតើស! តោះ!
អូខេ! ខ្ញុំប្រមូលដីឥដ្ឋបន្តិចសិន
ចាំបន្តិច
ពួកឯងអើយ! ធ្វើមិនកើតទេ
Preston: ដូចតែគ្នាហ្នឹង។
Lizzy: គ្នាក៏អញ្ចឹងដែរ។
Stacy: អូខេ! ដូចរៀងចម្លែក!
Stampy: ចុះឯងទៅរួចទេ?
Stampy: អត់ដូចតែគ្នាទេ
Stacy: អូខេ!គ្រប់គ្នាតាំងស្មារតីឡើង។
Stampy: តើហ្គេមខូចមែនទេ?
Stacy: បើអញ្ចឹងមែន យើងជួសជុលម៉េចទៅ?
Lizzy: មិនដឹងដែរ!
Stampy: មានពីណាគេចេះសរសេរកូដMinecraftទេ?
Preston: ស្អីគេហ្នឹង?
Stampy: គ្នាមិនដែរឃើញអានេះពីមុនមកទេ។
Lizzy: វាគួរអោយស្រឡាញ់ណាស់។
Stacy: មែនហី? វាអាចបត់បែនបានអត់?
Preston: អូខេ កើតអីហ្នឹង?
នរណាម្នាក់ត្រូវតែត្រឡប់ទៅពិភពលោកមែនទែនហើយជួសជុលវាឡើងវិញ។
ទាងអស់គ្នា៖ អត់ទេ!
Stacy: អត់េទ
អូខេ ខ្ញុំទៅក៏បាន
ហ្អេ!
អូ!អូខេ! ខ្ញុំសែនចូលចិត្តពិភពលោកមែនទែនហើយឥឡូវនេះ
ខ្ញុំនឹងទៅព្យាយាមស្វែងរកការិយាល័យ Minecraft ។
ប៉ុន្តែ ខ្ញុំនឹងត្រូវការជំនួយរបស់អ្នក។
ចាប់ផ្តើមធ្វើមេរៀន ចាប់ផ្តើមរៀនពីរបៀប
សរសេរកូដ ហើយខ្ញុំនឹងចាប់អ្នកតាមក្រោយ
ពីរបីកម្រិតទេ?
ជូនពរខ្ញុំសំណាងល្អ!
ខ្ញុំគិតថានេះជាផ្លូវហើយល
ចុម!
ដំបងយក្ស!
ខ្ញុំមិនអីទេ!
ដើម្បីបញ្ចប់ការប្រកួត Hour of Code អ្នកនឹងត្រូវ
ត្រូវការសរសេរកូដដើម្បីសរសេរកម្មវិធីភ្នាក់ងារ។
អ្នកនឹងធ្វើការរួមគ្នាជាមួយភ្នាក់ងារដើម្បីជម្រះ
ឧបសគ្គណាមួយនៅក្នុងផ្លូវរបស់អ្នក ។
ដូច្នេះអ្នកអាចជ្រើសរើសបានរបស់របរដែលអ្នកត្រូវការសម្រាប់ការធ្វើដំណើររបស់អ្នក។
មានតែភ្នាក់ងារទេដែលអាចដាក់ និងបំបែកប្លុកបាន
ហើយមានតែអ្នកទេដែលអាចប្រមូលធាតុបាន។
អេក្រង់របស់អ្នកត្រូវបានបំបែកជាបីផ្នែកសំខាន់ៗ។
នៅខាងឆ្វេងគឺ Minecraft ។
តំបន់កណ្តាលគឺជាប្រអប់ឧបករណ៍ដែលមានពាក្យបញ្ជា
ដែលភ្នាក់ងារអាចយល់បាន។
ហើយនៅខាងស្តាំគឺជាកន្លែងធ្វើការ។
នោះហើយជាកន្លែងដែលអ្នកជង់ពាក្យបញ្ជាដើម្បីបង្កើត
កម្មវិធីរបស់អ្នកដើម្បីគ្រប់គ្រងភ្នាក់ងារ។
វាក៏អាចបំផ្លាញប្លុក និងដាក់ប្លុកផងដែរ។
វាក៏អាចបំផ្លាញប្លុកនិងដាក់ប្លុក។
នៅពេលដែលវាដាក់ប្លុកដូចជាផ្លូវដែកក្នុងMinecraftទាំងនេះ
វាដាក់នៅក្រោមខ្លួនវាផ្ទាល់។
ប្រសិនបើអ្នកភ្លេចអ្វីដែលត្រូវធ្វើ ការណែនាំ
សម្រាប់កម្រិតនីមួយៗគឺនៅខាងលើ។
ប្រសិនបើអ្នកចង់សាកល្បងម្តងទៀត អ្នកអាចចុច
ប៊ូតុងពណ៌ខៀវ "កំណត់ឡើងវិញ" ដើម្បីកំណត់អ្វីៗគ្រប់យ៉ាងឡើងវិញ
នៅកន្លែងដែលវាចាប់ផ្តើម
ហើយប្រសិនបើអ្នកត្រូវការលុបប្លុកនៃកូដ។
អូសវាពីកន្លែងធ្វើការរបស់អ្នកទៅប្រអប់ឧបករណ៍។
កុំភ្លេចចុច "Run" ដើម្បីឱ្យភ្នាក់ងារផ្លាស់ទី។
មិនអីទេ សូមបន្តសាកល្បងកម្រិតពីរបីដំបូង។
សំណាងល្អ!