អស្ចារ្យ! យើងចាប់បានត្រី(codfish) មួយក្បាលហើយ! តើអ្នកដឹងទេប្រសិនបើអ្នកចិញ្ចឹមត្រី(codfish)ទៅជាត្រីដូហ្វីន? ត្រីដូហ្វីននឹងនាំអ្នកទៅរកកប៉ាល់លិច កន្លែងដែលអាចមានកំណប់? យើងត្រូវតែខិតកាន់តែជិត ។ ល្បែងផ្គុំរូបបន្ទាប់ត្រូវបានកំណត់ថាជាល្បិចកល ដូច្នេះយើងរៀនជំនាញសរសេរកូដបន្ថែមទៀត ។ ស្អី​គេ​ហ្នឹង ? ល្អាង ? សូមស្វាគមន៍អ្នកផ្សងព្រេង! ខ្ញុំឈ្មោះមឹក ។ ខ្ញុំបានកត់សម្គាល់ឃើញថាអ្នកកំពុងប្រើសំណុំពាក្យបញ្ជាដូចគ្នា ម្តងហើយម្តងទៀតនៅក្នុងល្បែងផ្គុំរូបចុងក្រោយ ។ ច្បាស់ជាធុញទ្រាន់បន្តិចហើយ ។ តើអ្នកធ្លាប់សង្ឃឹមថាអ្នកមានវិធីធ្វើអ្វីមួយទេ ម្តងហើយម្តងទៀតដូចដែលអ្នកដឹង លាងចាន ឬដុសធ្មេញរបស់អ្នកដោយមិនហត់នឿយ ឬធុញទ្រាន់ ? នោះពិតជាល្អណាស់ ។ កុំព្យូទ័រពិតជាអាចធ្វើការដូចគ្នាម្តងហើយម្តងទៀតបានយ៉ាងល្អ ដោយប្រើរង្វិលជុំកូដ(Loop) ។ នៅពេលអ្នកចង់អោយកម្មវិធីរបស់អ្នកធ្វើការណែនាំដូចគ្នាច្រើនដង អ្នកអាចប្រើរង្វិលជុំ! រង្វិលជុំ មានការណែនាំជាមួយពាក្យបញ្ជា ដើម្បីធ្វើឡើងវិញរហូតដល់គោលដៅដែលចង់បាន ។ នៅពេលដែលកម្មវិធីរបស់អ្នកចាប់ផ្តើមធ្វើឡើងវិញរហូតដល់គោលដៅដែលចង់បាន រង្វិលជុំវានឹងបន្តអានការណែនាំ នៅខាងក្នុងរហូតដល់វាឈានដល់គោលដៅ ។ សាកល្បងវិធីនេះដោយខ្លួនឯង! ដាក់ពាក្យបញ្ជាដែលអ្នកចង់ធ្វើ នៅខាងក្នុងអោយធ្វើម្តងហើយម្តងទៀត រហូតដល់គោលដៅរបស់ប្លុក, ចុចរត់ហើយសង្កេតមើលវា! មែនហើយ នោះគឺចំលែកបន្តិចហើយ ។ អ្នកណាដឹងថាមឹកអាចសរសេរកូដបាន? ខ្ញុំមិនទាំងគិតថាពួកគេមានម្រាមដៃផង។ ដូច្នេះឥឡូវនេះយើងដឹងពីរង្វិលជុំ។ ចូរយើងប្រើវាដើម្បីប្រមូលកំណប់របស់យើងបន្ថែមទៀត។ Subtitles by the Amara.org community