អ្នក​បាន​តម​អាហារ ប៉ុន្តែ​អត់បានផល ពីថ្ងៃនេះទៅ សាកវិធីនេះវិញ ព្រះនឹងធ្វើការ អ្នកនឹងមកវិញដើម្បីធ្វើបន្ទាល់! ព្រះគុណ និងក្តីសុខដល់ទាំងអស់គ្នា ក្នុងព្រះនាមព្រះយេស៊ូវដ៏មានចេស្តា ហើយសូមស្វាគមន៍មកកាន់វិដេអូមួយទៀតនៃ 'កេរ្ត៍ដំណែលដ៏រស់នៅ' ថ្ងៃនេះ យើងនឹងមើលេវិដេងូពីររបស់ Prophet T.B. ចសឆ្វា និយាយអំពីប្រធានបទសំខាន់ និងការណែនាំ ដែលខ្ញុំជឿថាពិតជាអាចជួយជីវិតគ្រីស្ទានរបស់អ្នកបាន ឃ្លីបទី១ កាត់ចេញពី សេចក្តីអធិប្បាយមួយ ហើយ​​ឃ្លីប​ទី​ពីរ​កាត់ចេញ​ពី​ ទីបន្ទាល់មួយ ពីស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់ ដែលបានទទួលការរំដោះ ពីវិញ្ញាណអាក្រក់ដែលនាំនាងទៅជាជីវិតជាគ្រូមន្តអាគមន៍ ហើយចំពេលដែលហោរា ធីប៊ី ចសឆ្វា កំពុងស្តាប់ទីបន្ទាល់របស់នាង គាត់បានប្រើបទពិសោធន៍ជីវិតរបស់នាងជាឱកាស ដើម្បីបង្រៀនមនុស្សអំពីគោលការណ៍ខាងវិញ្ញាណដ៏សំខាន់នេះ ដូច្នេះ សូម​ទទួល​ពរ​ ដែលអ្នក​រៀន​ពី​ របៀប​អធិស្ឋាននេះ វិធីតមអាហារ ដែលតែងតែធ្វើឱ្យព្រះចេញចិត្ត តោះមើល បើ​អ្នក​មិន​ចង់​​ធ្វើ​ជា​ទាសករសាតាំងទេ សូមកែចរិត​រ​អ្នក ​មាន​ន័យ​ថាពី​ថ្ងៃ​នេះ​ទៅ កុំ​ចាប់​ផ្ដើមមកសុំ​ព្រះ​ «សូមឱ្យខ្ញុំជា!» តែអធិស្ឋាន យកឈ្នះកំសោយរបស់អ្នក ពី​ថ្ងៃ​នេះ​ទៅ កុំ​ចាប់​ផ្ដើម​សុំ «ព្រះ​អង្គឱ្យពរ​ខ្ញុំ!» តែអធិស្ឋាន យកឈ្នះកំសោយរបស់អ្នក ​ពី​ថ្ងៃ​នេះ​ទៅ កុំ​ចាប់​ផ្ដើម​មកសុំ “ព្រះអង្គ​ការពារ​ខ្ញុំ! គេដេញតាមខ្ញុំ! គេចង់សម្លាប់ខ្ញុំ!” អ្នកកំពុងតែខាតពេលហើយ សុំព្រះភ្លាម - អធិស្ឋាន យកឈ្នះកំសោយរបស់អ្នក នោះគឺជាផ្លូវដែលសាតាំងប្រើដើម្បីចូល មកធ្វើទុក្ខអ្នក ឱ្យនៅក្រ ធ្វើឱ្យអ្នករងទុក្ខដោយគ្មានក្ដីសុខ ធ្វើឱ្យអ្នកឈឺចាប់ដោយសាជំងឺ សាតាំងប្រើកំសោយ​របស់​យើងដើម្បី​ចូលក្នុង​យើង បង!មកនេះ ថ្ងៃនេះខ្ញុំនឹងរំខានអ្នកព្រោះអ្នករំខានខ្ញុំ! ឈរកន្លែងនេះ បង សូមឈរទីនេះ ឈរកន្លែងនេះ គាត់នឹងឆ្លងកាត់តាមនេះដើម្បីមករកខ្ញុំ ប៉ុន្តែ​បើ​យើង​ពីរ​នាក់​រួម​គ្នា វា​គ្មាន​ផ្លូវ​​ឆ្លង​កាត់​ទេ មានន័យថាអ្នករស់នៅក្នុងភាពហូរហៀរ - ជីវិតដែលបរិបូណ៌ វិធីល្អគឺត្រូវបិទវា គឺជាកំសោយ និងរងទុក្ខដោយភាពក្រីក្រ រងទុក្ខដោយសារ ជំងឺ, រងទុក្ខដោយភាពទន់ខ្សោយ និងការបង្អាក់ - ភ្លក់ការលំបាកអស់ហើយ នេះគឺជាកន្លែងដែលត្រូវឆ្លងកាត់ ជុំនួសឱ្យផ្តើមភ្លាមសុំ​៖ ​«​ព្រះអង្គ សូម​ឱ្យខ្ញុំ​ជា!» តើវាសមហេតុផលទេសុំ "ព្រះអង្គ សូម​ឱ្យខ្ញុំ​ជា!"? ហេតុអ្វីមិនបិទផ្លូវ ហើយទទួលជីវិតបរិបូរណ៍ - ជីវិតហូរហៀរវិញ? ប៉ុន្តែ​យើង​បន្ត​សុំ "សូមព្យាបាល​ខ្ញុំ!" ពេលអ្នកឈឺ អ្នកសុំ "សូមព្យាបាលខ្ញុំ!" ពេល​អ្នក​ក្រ អ្នក​សុំ "សូម​ឱ្យពរ​​ខ្ញុំ!" ពេល​អ្នក​ជា​ស្ត្រី​គ្មាន​កូន អ្នក​សុំ “សូម​ឱ្យខ្ញុំមានកូន” អត់ទេ! ព្រះដឹងហើយ; ដឹងពីស្ថានភាពរបស់អ្នក មានន័យថា អ្នកថាព្រះរបស់អ្នកទ្រង់ខ្វាក់ មួយអង្គដែលបង្កើតអ្នក ស្គាល់អ្នក ទ្រង់ដឹងពីចរិតរបស់អ្នក ដឹងពីគំនិតអ្នក ហើយឥឡូវនេះអ្នកកំពុងប្រាប់ទ្រង់ថា "ខ្ញុំក្រ សូមឱ្យពរខ្ញុំ!" តើយើងយល់ទេ? អ្វី​ដែល​យើង​កំពុង​និយាយ​នេះ - ដើម្បីរៀបចំ​និង​ធ្វើ​ឱ្យ​ជីវិត​អ្នក​សមរម្យ... ជីវិត​អ្នក​សមរនឹងការងារ មនុស្សច្រើន បានផ្តាច់ចេញពីព្រះអាទិករ ដើម្បី​ឱ្យ​ជីវិត​អ្នក​សមរម្យ​ឡើង​វិញ ​ពី​ថ្ងៃ​នេះ​ទៅ ចាប់​ផ្ដើម​អធិស្ឋានយកឈ្នះកំសោយអ្នក នេះ​ជា​អ្វី​ដែល​ព្រះ​កំពុង​មាន​បន្ទូល​នឹងសាវក​ប៉ុល ​​​ គាត់​បាន​ចូល​ទៅ​​ព្រះ​បី​ដង៖ ‹សូម​ប្រោស​ទូលបង្គំ! មាន​បន្លា​១​ចាក់ក្នុង​សាច់​ឈាម​ខ្ញុំ!' ព្រះ​មាន​ព្រះបន្ទូល​ថា « ព្រះគុណ​អញល្មមដល់ឯងហើយ »ទាំង៣ដង នេះមានន័យថា 'សេចក្តីសុចរិតរបស់ទ្រង់គឺសមល្មមដល់អ្នកហើយ' រាល់ពេលដែលប៉ូលសុំថា 'សូមខ្ញុំជាចុះ' ព្រះមានបន្ទូលថា 'ព្រះគុណ​អញល្មមដល់ឯងហើយ' មាន​ន័យ​ថា ‹ចូរ​ស្វែង​រក​នគរព្រះ​ជា​មុន​សិន ទើបការព្យាបាល ព្រះពរ និងអ្វីៗទាំងអស់នឹងមកតាមក្រោយ ព្រះបានប្រើប៉ុលធ្វើជាគំរូសម្រាប់យើងទាំងអស់គ្នា យើង​មិន​ដែល​ឮ​អ្វី​សោះ ក្រៅ​ពី​ទ្រង់មាន​ព្រះបន្ទូល​បី​ដង​ថា "ព្រះគុណ​អញល្មមដល់ឯងហើយ!" គម្ពីរមិនបានសរសេរតរទៀតទេ យើង​មិន​ដែល​ឮ​ថា​​ប៉ូលស្លាប់ដោយសារជំងឺឯណា ហើយ​ប៉ូល​រស់ដល់អាយុដែល​ព្រះ​បាន​សន្យា​នឹងគាត់ សូមប្រាប់អ្នកជិតខាង "បញ្ហារបស់ខ្ញុំគឺកំសោយ មិនមែនការលំបាកទេ" មិនមែនជាជំងឺ មិនមែនទុក្ខលំបាកខ្ញុំទេ នោះគឺជាបញ្ហាពិតរបស់អ្នក ស្ថានភាពរបស់អ្នកនឹងមិនដូចនេះទេ សរុបមក ការអធិស្ឋាននៅថ្ងៃនេះផ្តោតលើគ្រឹះនៃការយកឈ្នះកំសោយរបស់អ្នក "ខ្ញុំក្រ" - ព្រះដឹង "ខ្ញុំឈឺ" - ព្រះដឹង "ខ្ញុំគ្មានកូន" - ព្រះដឹង ទោះ​ជា​អ្នក​មាន​បញ្ហា​អ្វី​ក៏ដោយ ក៏ព្រះ​ទ្រង់​ជ្រាប វាមិនចាំបាច់ក្នុងការចាប់ផ្តើមដោយបញ្ហាទេ 'ខ្ញុំនេះ! ខ្ញុំ​ត្រូវការនេះ!' បិទផ្លូវដែលសាតាំងចូលដើម្បីធ្វើទុក្ខអ្នក បិទកំសោយអ្នក បិទច្រកដែលសាតាំងកំពុងប្រើដើម្បីធ្វើទុក្ខអ្នក វាប្រើកំសោយយើងដើម្បីធ្វើទុក្ខយើង វាប្រើកំសោយយើងដើម្បីវាយប្រហាយើង វាប្រើកំសោយយើងដើម្បី វ៉ៃយើង ដោយសារកំសោយ អធិស្ឋានយកឈ្នះកំសោយរបស់អ្នក ហើយនៅពេលដែលបិទវាបានហើយ គ្រប់ទាំងអស់នឹងបានតាមក្រោយ យល់ពីកំសោយ សូមព្រះអង្គផ្ដល់ព្រះគុណមកខ្ញុំផង ខ្ញុំមិនចង់និយាយច្រើនពេកទេ' បន្ទាប់ពីអ្នកអធិស្ឋាន អ្នកជាមនុស្ស អ្នកចង់រស់តាមការអធិស្ឋាននោះ ពេលអ្នកចង់​និយាយ ហើយអ្នករៀបនឹងនិយាយច្រើនទៀត អ្នកនឹកចាំថាអ្នកបានអធិស្ឋានឈប់ធ្វើវា "កុំបារម្ភ - ខ្ញុំនឹងជួបអ្នកពេលក្រោយ" ព្រោះមិនចង់និយាយច្រើន ព្រោះមានតែជាមនុស្សល្ងង់ទេ ដែលនឹងអធិស្ឋានកុំឱ្យនិយាយច្រើន ហើយគ្រាន់ឈប់អធិស្ឋានភ្លាម និយាយច្រើនភ្លាម អធិស្ឋាន​ម្ដង​ទៀត​ ‹ព្រះអង្ញ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទេ› ពេលដែលអ្នកបន្តអធិស្ឋានប្រឆាំងនឹងកំសោយអ្នក អ្នកត្រូវតែចាប់ផ្តើមរស់នៅក្នុងជីវិតដូចអ្នកអធិស្ឋាននោះ សូមប្រាប់អ្នកជិតខាង "រស់នៅក្នុងជីវិតដូចអ្នកអធិស្ឋាននោះ" អ្វីដែលអ្នកអធិស្ឋានសុំបែបណា - រស់នៅបែបហ្នឹង 'ខ្ញុំមិនចង់និយាយច្រើនពេកទេ បន្ទាប់អធិស្ឋានហើយ ខ្ញុំនឹងរស់នៅដោយមិននិយាយច្រើនទៀត បើ​អ្នក​ចង់​តម ការ​តម​ដែល​ព្រះឆ្លើយតប... គ្រប់ពេលដែលអ្នកសម្រេចចិត្តតមដើម្បីយកឈ្នះកំសោយអ្នក នោះព្រះនឹងឆ្លើយតប នរណាខ្លះជួបរឿងហ្នឹង សុំលើកដៃ ប៉ុន្តែ​អ្នកខ្លះគេតម​ អ្នក​ទៅ​​លើភ្នំអធិស្ឋានតម ព្រោះអ្នកក្រ ហើយ​អ្នកចង់​ឲ្យ​ព្រះ​ប្រទាន​ពរ​ នឹងមាន​ភាព​ជោគជ័យ ហើយអ្នកនៅក្នុងព្រៃ ហើយចាប់ផ្តើមតមអាហារ​ ៤ថ្ងៃ ទោះអ្នកតម១០០ឆ្នាំក៏ដោយ អ្នកនឹងស្លាប់នៅទីនោះ! តមចុះ ហើយអធិស្ឋានយកឈ្នះកំសោយអ្នក វាជាចម្លើយពិត! ព្រះ​ឆ្លើយ​ភ្លាម​ៗ ព្រោះ​ទ្រង់ចង់​បាន​អ្នក​បង្កើត​ទំនាក់ទំនង នៅពេលអ្នកបង្កើតទំនាក់ទំនងរបស់អ្នក - 'ខ្ញុំនិយាយច្រើនពេក; ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ពេក​ទេ' - ព្រះទ្រង់តែងរីករាយ អ្វី​ដែល​សំខាន់​ចំពោះ​ព្រះ​គឺ​ទំនាក់ទំនង​របស់​យើង មិន​មែន​ជា​អ្វី​ដែល​យើង​ធ្វើ​នោះ​ទេ ចូរ​តមចុះ - អ្វីៗ​ផ្សេង​ទៀត​នឹង​​ឲ្យ​អ្នកតាមក្រោយ រាល់ពេលដែលអ្នកមានឱកាសតមអាហារ ដោយសារតែកំសោយអ្នក ទ្រង់នឹងមានឆ្លើយតប អ្នក​ធ្លាប់តម​អាហារ ប៉ុន្តែ​ឥតបានផល សាកល្បងចាប់ពីថ្ងៃនេះតទៅ បើ​អ្នក​អាចយក១​ថ្ងៃ​តម​ពី​ព្រឹក​ដល់​ល្ងាច ដោយសារ​តែកំសោយរបស់​អ្នក អ្នកនឹងមកវិញ មកធ្វើទីបន្ទាល់ សុបិន្តអាក្រក់ដែលអ្នកមាន - ដោយសារកំសោយអ្នក អារក្សវាយប្រហារអ្នក សាតាំងចូលតាមរយៈកំសោយរបស់អ្នក ដើម្បីវាយអ្នកដោយវិញ្ញាណការលំបាក គ្មានកូន - តាមរយៈកំសោយ ជាមួយនេះខ្ញុំសប្បាយចិត្តសម្រាប់ជីវិតរបស់អ្នក។ កំសោយនៅកំរិតណា ដូច្នេះ យើង​មើលពី​កម្រិត​របស់គេ​ តើពួកគេខឹងញឹកញាប់ប៉ុណ្ណា? តើ​ពួក​គេ​មាន​ចំណង់ទេ ​ឬ​កំសោយត្រង់ណា​? នោះអាចជាផ្លូវភេទ កំហឹង មិនអត់ទោស ស្អប់ ឬជាអំណួត ក្រោកឡើង តើឃើញវាជាចំណេះឬទេ? អ៊ីចឹង​ហើយ​ ​ខ្ញុំ​ឱ្យក្រោកឡើង​ ហើយ​ឈរ​ថ្វាយ​ព្រះ​យេស៊ូ យើងបន្តរឈរ ហើយឱ្យនាងនិយាយ វា​​សំខាន់​ខ្លាំង​ណាស់​ សូមកត់ទុក តើបានស្តាប់អត់ទេ? នាង​សំដៅលើ​ផលផ្លែនៃសាច់ឈាម​ទាំង​អស់ នាងថា មានមួយដែលគេត្រូវតែ ... ត្រង់នោះ បានហើយ និយាយតពីកន្លែងឈប់ហ្នឹងទៀត វាអាចជាកំហឹង មោទនភាព ឬការអួតអាង ឧទាហរណ៏ថា បើគេមានអំនួត តើអ្នកប្រើអំនួតនោះយ៉ាងណា? តើអ្នកឆ្លងកាត់មោទនភាពដោយរបៀបណា? ឧទាហរណ៍ថា បើបញ្ហាគឺត្រង់មានមោទនភាព យើងនឹងបង្កើតរឿងដែលធ្វើឱ្យគាត់ កាន់តែមានមោទនភាព ដើម្បីអួតពីខ្លួនគាត់ - ជោគជ័យរបស់គាត់អ្វីដែលគាត់សម្រេចបាន ត្រង់ចំណុចខ្សោយ​នោះ យើង​ធ្វើ​ឲ្យ​ត្រង់​នោះ​កាន់​តែ​ធំប៉ោងឡើង ដូច្នេះ​ចាប់គាត់ជាប់​យូរ​ល្មម​ ទើប​យើង​ចូល​ហើយ​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ ទះដៃថ្វាយព្រះយេស៊ូវគ្រីស្ទ តើអ្នកលឺទេ? ​ អ៊ីចឹងឯង គេ​នឹង​​ប្រើ​អំនួត​ហ្នឹងហើយចូល​ ដូច្នេះ ឥឡូវហ្នឹងគាត់​នឹង​ចាប់​ផ្ដើម​ក្រអឺតក្រទម​ ប៉ុណ្ណឹងល្មមផ្តួលអ្នកបាន ឱ្យអ្នកចូលក្នុងសំណាញ់គេហើយ តរទៅទៀត​ បន្ទាប់មក យើងនឹងប្រើច្រកហ្នឹង ខណៈដែលអ្នកនៅជាប់ក្នុងស្ថានភាពនៃកំសោយហ្នឹង បន្ទាប់មកយើងចូល ហើយយើងធ្វើអ្វីដែលយើងចង់ធ្វើ បន្ទាប់មក ទីបំផុតយើងបានគាត់ តើ​អ្នក​ចង់​ធ្វើអ្វី? ក្នុង​ករណី​នេះ យើង​ប្រហែល​ជា​បំបែក​ប្តីប្រពន្ធគេ ចា៎ យើងឱ្យម្នាក់នោះលែងប្រពន្ធ ហើយរៀបការជាមួយស្រីម្នាក់ ដែលជាកូនចៅខ្ញុំ ​អ្នក​ជោគជ័យ​ក្នុង​រឿងនេះ​​ លើមនុស្ស​ច្រើនហើយ? យើងជោគជ័យ ច្រើនហើយ ច្រើនជាគ្រីស្ទបរិស័ទបែបនេះ? មានគ្រីស្ទបរិស័ទបែបនេះច្រើន យើងលឺអ្វីដែលនាងនិយាយឥឡូវនេះទេ? នាង​កំពុង​និយាយ​ថា គ្មាន​នរណាល្អ​ឥត​ខ្ចោះ គ្មាន​សូម្បី​តែ​ម្នាក់ នេះជាពាក្យដែលគេប្រើចូល ការរងទុក្ខនោះមានបំណង ជាប្រយោជន៍ខាងវិញ្ញាណយើង ហើយខ្ញុំបានកំណត់វាថា - ពេលខ្លះយើងត្រូវបានល្បួងមែន ដើម្បីឱ្យយើង រៀនអធិស្ឋានថែមទៀត ឥឡូវនេះអ្វីដែលនាងនិយាយ បើអំណួតជាកំសោយរបស់អ្នក ហើយអ្នកនៅតែបន្តរអធិស្ឋានទៀត អ្នកត្រូវល្បួងឱ្យអួតកាន់តែខ្លាំង ខំអធិស្ឋានកាន់តែខ្លាំង ក្រោយមក ពួកនោះមិនអាចប្រើច្រកហ្នឹងឈ្នះអ្នកបានទេ លុះត្រាតែពួកគេឈប់អធិស្ឋាន បើចង្វាក់អធិស្ឋានរបស់អ្នកដាច់ អ្នកកាន់តែមានអំនួត វានឹងបំផ្លាញអ្នកកាន់តែខ្លាំង មោទនភាពកាន់តែច្រើន ការបំផ្លាញកាន់តែកើនខ្លាំង ប៉ុន្តែបើខ្សែនៃការអធិស្ឋានរបស់អ្នកមិនដាច់ទេ មានអំនួតកាន់តែច្រើន អ្នកកាន់តែអធិស្ឋានខ្លាំង ប៉ុន្តែជំនួសឱ្យផ្តួលអ្នក វាបែជាពង្រឹងអ្នកឱ្យកាន់តែមាំ ពួកវាចាញ់ អ្នក​កាន់​តែ​ព្យាយាម​រុញ​ខ្ញុំ​មិន​ឱ្យ​រុញ​​ ខ្ញុំ​កាន់​តែ​ជំរុញៗ​! អ្នក​អាច​ឃើញ​ថា​ បំណងគេដែលខំ​រុញ​ខ្ញុំ​ចេញ​ពី​កន្លែង​នេះ​ត្រូវ​បាន​បរាជ័យ ដូច្នេះហើយ មិនចាំបាច់រុញខ្ញុំទេ គោលបំណង​សាតាំង មូលហេតុ​ដែល​សាតាំង​​ប្រើ​កំសោយ​នោះ - តាមពិត វាប្រើកំសោយជានុយទេ ឥឡូវ បើវា វាយកាន់អ្នកតែច្រើន អ្នកកាន់តែអធិស្ឋាន - ហ្នឹងហើយដែលមានន័យ​ថា 'ទុក្ខ​លំបាក​យើង​មាន​បំណង​ជាប្រយោជន៍​ខាង​វិញ្ញាណ​យើង' ការរងទុក្ខអាចជាការល្បួង ភាពក្រ ការវាយប្រហារ នេះ នោះ ប៉ុន្តែនៅពេលដែលវាមកដល់ ជាបំណងមានប្រយោជន៍ខាងវិញ្ញាណអ្នក ឱ្យអ្នកអធិស្ឋានកាន់តែច្រើន តមកាន់តែច្រើន ហើយស្វែងរកព្រះភក្ត្រព្រះជាម្ចាស់កាន់តែច្រើន បើកំសោយអ្នកដូចនោះ ប៉ុន្តែខ្សែអធិស្ឋានរបស់អ្នកនៅមាន បន្ទាប់មក ពេលដែលការវាយប្រហារនេះមកដល់ អ្នកអធិស្ឋានកាន់តែច្រើន ពួកគេគ្មានសិទ្ធិលើអ្នកទេ តែពេលណាដែលខ្សែអធិស្ឋានយើងដាច់ហើយ - ​បើ​គេអាចដកការអធិស្ឋាន​របស់​អ្នកបាន គេអាច​យក​ជីវិតអ្នកបាន ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​អ្វី​អាច​បំបែក​ខ្ញុំ​បាន​ឡើយ» នោះហើយជាគោលបំណង តើកំសោយអាច? ទេ - បើចង្វាក់អធិស្ឋានរបស់អ្នកនៅមាន ប៉ុន្តែ បើចង្វាក់អធិស្ឋានរបស់អ្នកបានបិទ កំសោយនោះអាចបំបែកអ្នកចេញពីសេចក្តីស្រឡាញ់របស់ព្រះ បើ​ខ្ញុំ​និយាយ​ត្រូវរឿងអ្នក សូមលើក​ដៃ​ ប្រសិនបើចង្វាក់អធិស្ឋានរបស់អ្នកបានបិទ កំសោយអ្នកអាចបំបែកអ្នកចេញពីសេចក្តីស្រឡាញ់របស់ព្រះបាន តែបើចង្វាក់អធិស្ឋានរបស់អ្នកនៅតែមាន គ្មានអ្វីអាចបំបែកអ្នកបានទេ សាវកប៉ុលចង់​មាន​ន័យបែបនេះ​​ គាត់និយាយថា "តើមានអ្វីអាចបំបែកខ្ញុំបាន? តើបន្លាអាច? ទេ តើកំសោយអាច? តើជំងឺអាច? តើសំអប់បាន? គាត់បាននិយាយថា គ្មានអ្វីអាចបំបែកគាត់បានទេ ដោយសារតែចង្វាក់អធិស្ឋានរបស់គាត់នៅតែមាន ប៉ុន្តែពេលដែលគេបិទចង្វាក់អធិស្ឋានរបស់អ្នក ហើយអ្នកមិនអាចអធិស្ឋានទៀតបានទេ នោះអ្នកចប់ហើយ យើងនឹងនិយាយរឿងនេះថែមទៀត អ្នកអាចអង្គុយ សូមមើលករណីលោកប៉ូល គាត់​ស្រែក​អង្វរ​ព្រះ​បី​ដង មិន​មែន​មួយ​ដង​ទេ បីដងមានន័យថាបីរយដង រាល់ពេលមានន័យថាមួយរយដង។ ជាច្រើនដង គាត់បានរត់ទៅរកព្រះ។ 'ព្រះយេស៊ូវ សង្គ្រោះខ្ញុំ ព្យាបាលខ្ញុំ ឱ្យពរខ្ញុំ ស​ង្រ្គោះ​ខ្ញុំ' តើ​អ្នក​រត់​ទៅ​រក​ព្រះ​ប៉ុន្មាន​ដង​ព្រោះបញ្ហា​ក្នុង​ជីវិត​អ្នក ហើយ​អ្នក​ចុះចាញ់? ចូរចាំថា ប៉ុលបានឮពីព្រះថា 'ព្រះគុណរបស់អញគឺល្មមដល់អ្នកហើយ' គាត់នៅតែបន្ត ចុះ​អ្នក​ដែល​មិន​បាន​ឮ​ព្រះ​សោះ ហើយ​អ្នក​ចុះ​ចាញ់? បើ​ប្រៀប​ធៀប​នឹង​បុរស​ម្នាក់​ដែល​បាន​ឮ​ពី​ព្រះ 'ព្រះគុណអញល្មមដល់ឯងហើយ កុំបារម្ភម្នាក់ឯង' ប៉ុន្តែ អ្នក​មិន​ដែលឺ​ពី​ព្រះ ហើយ​អ្នក​បោះបង់​ចោល ហើយ​គាត់​មិន​ដែល​អន់ចិត្ត​ដែល​ព្រះ​មិន​បាន​ដក​បន្លា​ចេញ ដោយព្រះបន្ទូលថា 'ព្រះគុណអញល្មមដល់ឯងហើយ' - គាត់ក៏អត់អី ព្រោះ​គាត់​ដឹង​ថា​គាត់​ជា​​ឬ​អត់ នឹងមិនអាចប្តូរភាពជាព្រះរបស់ទ្រង់ទេ ទោះ​បី​អ្នក​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ឬ​​អត់ អ្នកខ្សោយត្រង់ណាក៏ដោយ តែបើអ្នកមិនឈប់អធិស្ឋានទេ, កំសោយនោះជាប្រយោជន៍ខាងវិញ្ញាណ ដើម្បីទាញអ្នកឱ្យកាន់តែជិតព្រះ ដោយសារតែអ្នកមានជំនឿ ប៉ុន្តែមិនគ្រប់គ្រាន់ ប៉ុន្តែកំសោយហ្នឹង ធ្វើឱ្យអ្នកមានជំនឿគ្រប់គ្រាន់វិញ អរគុណព្រះយេស៊ូវគ្រីស្ទ អ្វី​ដែល​ព្រះ​ចង់​បាន​គឺ​ជា​អ្នក​បង្កើត​ទំនាក់​ទំនង ព្រោះសរុបទៅគឺមានតែប៉ុណ្ណឹង រាស្ត្រព្រះអើយ ទាំងអស់គឺនិយាយអំពីការកសាងទំនាក់ទំនងយើងជាមួយព្រះ មែន ក្នុងដំណើរជីវិតនេះ យើងមានកំហុស ប្រាកដ ក្នុងលោកនេះ យើងប្រឈមមុខនឹងការសាកល្បង បញ្ហា និងការសាកល្បងជំនឿ ប៉ុន្តែ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​អ្វី​មក​រំខាន​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ​ឡើយ សាតាំង​អាច​រំខាន​រឿងលុយយើង មុខរបរ អាជីព ឬ​សុខភាព​របស់​យើង ប៉ុន្តែកុំឱ្យវាជ្រៀតជ្រែកក្នុងជីវិតខាងវិញ្ញាណរបស់យើងបាន កុំអោយវារំខានការអធិស្ឋានរបស់យើងជាមួយព្រះ តើអ្វីជាជំហររបស់យើង ក្នុងនាមជាអ្នកជឿ? គ្មានទេ - គ្មានអ្វីទាំងអស់ - នឹងបំបែកយើងទេ ពីសេចក្តីស្រឡាញ់របស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវឡើយ ខ្ញុំចូលចិត្តគំរូព្យាការី ធីប៊ី.យ៉ូស្វេ ​បាន​រំឭក​យើង​អំពី​រឿង​សាវក​ប៉ុល កូរិនថូសទី២ ១២:៧-១០ គាត់ស្គាល់ព្រះវិញ្ញាណ ព្រះគម្ពីរប្រាប់ថា គាត់មានបន្លានៅក្នុងសាច់គាត់ ប៉ុន្តែ វាមិន​បាន​ក្លាយ​ជា​ឧបសគ្គ​ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​គាត់​ទេ អធិស្ឋានកាន់តែច្រើន ជឿកាន់តែច្រើន ស្រឡាញ់ព្រះកាន់តែច្រើន គ្មានអ្វីរំខានដល់ការអធិស្ឋានរបស់គាត់ទេ លើកទឹកចិត្តណាស់សម្រាប់អ្នក និងខ្ញុំនៅថ្ងៃនេះ អ្នកនៅក្នុងស្ថានភាពណាក៏ដោយ រាស្ត្រព្រះអើយ - បើបញ្ហានោះរំឭកអ្នកអំពីព្រះ បើស្ថានភាពនោះ កំសោយក្លាយជាមូលហេតុរបស់អ្នកឱ្យអ្នកទុកចិត្តព្រះ បង្កើនគំនិតឱ្យពឹងផ្អែកលើព្រះ ដឹងថាប្រូម៉ូសិនមកជិតដល់ហើយ ដូច្នេះ ធ្វើតាម-ធ្វើតាមព្រះបន្ទូលក្នុងជីវិតប្រចាំថ្ងៃរបស់យើង: ឈប់អធិស្ឋានប្រឆាំងនឹងសត្រូវរបស់អ្នកទៀត ចាប់ផ្តើមអធិស្ឋានប្រឆាំងនឹងចំណុចខ្សោយរបស់អ្នក បិទទ្វារកុំឱ្យអារក្សចូលក្នុងជីវិតអ្នក ហើយ​កុំ​ឲ្យ​មាន​អ្វី​ក្នុង​លោក​នេះ ក្លាយជាឧបសគ្គដល់ការលូតលាស់ខាងវិញ្ញាណអ្នកឡើយ ហើយដល់ពេលដ៏ល្អឥតខ្ចោះរបស់ព្រះ ដែលបានកំណត់ អរគុណព្រះយេស៊ូវគ្រីស្ទ ខ្ញុំចង់ឮពីមេរៀនដែលអ្នកបានរៀន ពីការធ្វើតាមព្រះបន្ទូល​តាមរយៈ ហោរាធីប៊ី ចសឆ្វា ចង់ប្រាប់ថា ព្រះបន្ទូលក្រោមអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ មិនកំណត់តាមពេលវេលាទេ ដូច្នេះសូមចែករំលែកជាមួយយើងនូវអ្វីដែលអ្នកបានរៀនពីព្រះរាជសារនេះនៅក្នុងមតិយោបល់ខាងក្រោម ហើយជាការពិតណាស់ចងចាំជានិច្ច - ស្វែងរកហឬទ័យរបស់ព្រះ ដើម្បីឃើញជីវិតយ៉ាងច្បាស់ ក្នុងព្រះនាមព្រះយេស៊ូវ