ប្រាំឆ្នាំមុន! ខ្ញុំបានជួបនូវបទពិសោធបន្តិចមួយនៃអ្វីដែលខ្ញុំមានដូចជា Alice នៅក្នុងឋានមនោរម្យ។
Penn stateបានសួរខ្ញុំអោយធ្វើជាគ្រូបង្រៀនខាងទំនាក់ទំនងដើម្បីបង្រៀនថ្នាក់ទំនាក់ទំនងសម្រាប់សិស្សវិស្វកម្ម។
ហើយខ្ញុំបានភ័យខ្លាច។ (សើច)
ពិតជាភ័យខ្លាច!
ភ័យខ្លាច និស្សិតទាំងនេះជាមួយនឹងខួរក្បាល ដ៏ធំរបស់ពួកគេ និងសៀវភៅដ៏ធំរបស់ពួកគេ ហើយនិងពាក្យដែលមិនស្គាល់ដ៏ធំរបស់ពួកគេ។
ប៉ុន្តែខណៈដែលការសន្ទនាទាំងនេះបានបង្ហាញឡើង,
បានជួបប្រទះនូវអ្វីដែល Alice ត្រូវតែមាននៅពេលដែលនាងបានចូលក្នុងរូងទន្សាយនោះ
ហើយបានឃើញទ្វារទៅកាន់ពិភពថ្មីទាំងមូលមួយ។
នោះគ្រាន់តែជារបៀបដែលខ្ញុំមានអារម្មណ៍ ខណៈពេលដែលខ្ញុំមានការសន្ទនាជាមួយសិស្សទាំងនោះ។
ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវគំនិតដែលថាពួកគេមានហើយស្រាប់
ហើយខ្ញុំក៏ចងមានបទពិសោធផ្សេងទៀតសម្រាប់ឋានមនោរម្យនោះផងដែរ។
ហើយខ្ញុំជឿជាក់ថាគន្លឹះដើម្បីទៅបើកទ្វារនោះគឺជាការមានទំនាក់ទំនងយ៉ាងល្អ។
យើងត្រូវការ ការប្រាស្រ័យទាក់ទងយ៉ាងល្អពីអ្នកវិទ្យាសាស្រ្តនិងវិស្វកររបស់យើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរពិភពលោក។
អ្នកវិទ្យាសាស្រ្តហើយនិងវិស្វកររបស់យើងគឺជាអ្នកដែលត្រូវដោះស្រាយបញ្ហាប្រឈមធំធេងបំផុតរបស់យើង
ដែលបានមកពីថាមពល ទៅនឹងបរិស្ថាន ទៅនឹងការថែទាំសុខភាពនៅក្នុងចំណោមរឿងដទៃទៀត
ហើយប្រសិនបើយើងមិនបានដឹងអំពីវាហើយនិងយល់ពីវា បន្ទាប់មកយើងមិនបានធ្វើវា
ខ្ញុំជឿថាវាគឺជាការទទួលខុសត្រូវរបស់យើងក្នុងនាមដែលជាមិនមែនអ្នកវិទ្យាសាស្រ្តដែលធ្វើឱ្យមានអន្តរកម្មទាំងនេះ
ប៉ុន្តែការសន្ទនាដ៏អស្ចារ្យនេះមិនអាចកើតឡើងទេ ប្រសិនបើអ្នកវិទ្យាសាស្ត្រនិងវិស្វកររបស់យើងមិនបានអញ្ជើញយើងទៅមើលឋានមនោរម្យរបស់ពួកគេនោះ
ដូច្នេះអ្នកវិទ្យាសាស្រ្តនិងវិស្វករ-សូម
យកភាពល្ងង់ទាំងនេះទៅពួកយើង។
ចង់ចែករំលែកគន្លឹះមួយចំនួនទៅលើរបៀបដែលអ្នកអាចធ្វើទៅបាន
ដើម្បីឱ្យប្រាកដថាយើងអាចមើលឃើញថាអ្នកវិទ្យាសាស្រ្តរបស់យើងគឺពិតជាស៊ិចស៊ី
ហើយវិស្វកម្មរបស់អ្នកគឺពិតជាត្រូវការចូលរួម។
សំនួរដែលត្រូវឆ្លើយសម្រាប់ពួកយើងដំបូងនោះគឺ ដូច្នេះតើជាអ្វី?
ប្រាប់យើងពីមូលហេតុដែលវិទ្យាសាស្រ្តរបស់អ្នកពាក់ព័ន្ធទៅនឹងពួកយើង។
កុំគ្រាន់តែប្រាប់ខ្ញុំថាអ្នកសិក្សាអំពី កោសិកានៃឆ្អឹងនោះ
តែត្រូវប្រាប់ថាអ្នកសិក្សាអំពីកោសិកានៃឆ្អឹង ដែលវាគឺជារចនាសម្ព័នដូចសំណាញ់ នៃគ្រោងឆ្អឹងរបស់យើង
ពីព្រោះវាសំខាន់ណាស់ដើម្បីយល់ដឹងពីការព្យាបាលជំងឺពុកឆ្អឹង។
ហើយនៅពេលដែលអ្នកអធិប្បាយអំពីវិទ្យាសាស្ដ្ររបស់អ្នក
ត្រូវប្រុងប្រយ័ត្ននៃពាក្យមិនច្បាស់លាស់របស់អ្នក។
ពាក្យមិនច្បាស់លាស់ជាឧបសគ្គក្នុងការយល់ដឹងរបស់យើងអំពីគំនិតរបស់អ្នក។
ប្រាកដណាស់ថាអ្នកអាចនិយាយបានថា "ទំហំ និង សាច់ឈាម”
ប៉ុន្តែហេតុអ្វីបានជាមិនគ្រាន់តែនិយាយថា " លំហ និង ពេលវេលា " ដែលវាជាដំណើរការជាច្រើនអាចអោយពួកយើងចូលរួមបាន?
ហើយអ្វីដែលធ្វើឱ្យគំនិតរបស់អ្នកអាចដំណើរការទៅបានគឺមិនដូចទៅនិងការលើវាចុះទេ។
ផ្ទុយទៅវិញដូចដែល អែងស្តាញ បាននិយាយថា
"ការធ្វើអ្វីគ្រប់យ៉ាងដែលវា ធម្មតា ហើយ អាចធ្វើទៅបាន ប៉ុន្តែវាមិនមាន សភាពធម្មតាទេ"
អ្នកច្បាស់លាសថាវិទ្យាសាស្រ្តរបស់អ្នក
មិនធ្វើឱ្យប៉ះពាល់ដល់គំនិតរបស់អ្នក។
រឿងមួយចំនួនដើម្បីពិចារណាគឺត្រូវមានឧទាហរណ៍ មានរឿង
និង មានភាពស្រដៀងគ្នា។ ទាំងនេះគឺជាវិធីដើម្បីអោយពួកយើងចូលរួមនិងមានការរំភើបអំពីមាតិការបស់អ្នក។
ហើយនៅពេលដែលអ្នកបង្ហាញការងាររបស់អ្នក
អ្នកត្រូវទម្លាក់ចំណុចគ្រាប់កាំភ្លើងនោះចុះ។
តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាពួកគេហៅវាថាជាចំណុចគ្រាប់កាំភ្លើង? (សើច)
តើគ្រាប់កាំភ្លើធ្វើអ្វី?
គ្រាប់កាំភ្លើគឺសម្រាប់សម្លាប់ហើយពួកគេនឹងសម្លាប់ការធ្វើបទបង្ហាញរបស់អ្នក។
ស្លាយដូចនេះមិនត្រឹមតែធ្វើអោយធុញនោះទេ
ប៉ុន្តែវាពឹងផ្អែកទៅលើតបន់នៃភាសាជាច្រើននៅក្នុងខួក្បលរបស់យើង
មូលហេតុនេះហើយដែលធ្វើអោយយើងក្លាយទៅជាលើសលប់។
ផ្ទុយទៅវិញនៅក្នុងឧទាហរណ៍ក្នុងស្លាយបទបង្ហាញដោយ Genevieve Brown នេះគឺមានប្រសិទ្ធិភាពជាច្រើន។
វាបានបង្ហាញថារចនាសម្ព័ន្ធដ៏ពិសេសនៃកោសិកាឆ្អឹង
ដែលវាមានកម្លាំងដូចជាការបំផុសគំនិតនៃការរចនាប៉មអេហ្វែលតែមួយគត់ ។
ល្បិចទាំងនេះគឺដើម្បីប្រើតែជាមួយរបស់មួយ ហើយការអានប្រយោគ
ដែលធ្វើអោយអ្នកស្ដាប់អាចវាយវាចូលទៅក្នុងបាន ប្រសិនជាពួកគេអាចទទួលបានបន្តិចបន្ទួចពីការបាត់បង់
ហើយបន្ទាប់មកវាបានផ្តល់អោយមើលឃើញ ដែលជាការជំរុញដល់អារម្មណ៍ផ្សេងទៀតរបស់យើង
ហើយនិងបង្កើតអារម្មណ៍មួយដ៏ជ្រៅនៃការយល់ដឹងពីអ្វីដែលអ្នកកំពងរៀបរាប់។
ដូច្នេះខ្ញុំគិតថាទាំងនេះគឺគ្រាន់តែជាគន្លិះមួយចំនួន
ដែលអាចជួយសម្រាលខ្លះដល់ពួកយើង
ដើម្បីទៅបើកទ្វារនោះហើយនិងមើលឃើញថាឋានមនោរម្យនោះគឺជាវិទ្យាសាស្រ្តនិងវិស្វកម្ម។
ដោយសារតែខ្ញុំធ្លាប់ធ្វើការជាមួយជាមួយអ្នកវិស្វកម្ម
វាបានបង្រៀនខ្ញុំអោយខ្លាយទៅជាមានទំនាក់ទំនងយ៉ាងស្និតជាមួយភាពល្ងង់ខាងក្នុងរបស់ខ្ញុំ។
ចង់សង្ខេបជាមួយសមីការនេះ។ (សើច)
យកវិទ្យាសាស្រ្តរបស់អ្នក
ដកជាមួយនិងចំនុចគ្រាប់កាំភ្លើងហើយនឹងពាក្យមិនច្បាស់លាស់របស់អ្នក
ចែកជាមួយការពាក់ព័ន្ធរបស់ មានន័យថាការចែករំលែកអ្វីដែលជាការពាក់ព័ន្ធទៅអ្នកស្ដាប់
រួចគុណវាដោយចំណង់ចំណូលចិត្តរបស់អ្នកដែលអ្នកមានសម្រាប់ការងារដែលមិនគួរឱ្យជឿរបស់អ្នកដែលអ្នកកំពុងតែធ្វើវា
ហើយទាំងនេះត្រូវស្មើនិងអន្តរកម្មដែលមិនគួរឱ្យជឿ ដែលពោពេញទៅដោយការយល់ដឹង។
ដូច្នេះហើយអ្នកវិទ្យាសាស្រ្តហើយនិងវិស្វករ
នៅពេលដែលអ្នកបានដោះស្រាយសមីការនេះ
តាមគ្រប់មធ្យោបាយហើយ សូមយកភាពល្ងង់នោះទៅខ្ញុំ។ (សើច) អគុណ!