(តន្ត្រីដែលលើកទឹកចិត្ត) មើលពិភពលោកតាមរយៈការយល់ឃើញរបស់ព្រះជាម្ចាស់ ព្រះយេស៊ូយាងមកវិញ អេកអីទ័រ ណូហិមស័រ ១៨៤៤ (សំលេងស្រែក) សូមអានព័ត៌មាននេះ! សូមអានពីការយាងមកវិញរបស់ព្រះគ្រិស្ត! (សំលេងស្រែក) សូមអានព័ត៌មាននេះ! ខ្ញុំចង់ឃើញទិដ្ឋភាពពីក្នុងពពកទាំងនោះណាស់។ អ្នកនិងបានឃើញឆាប់ៗនេះ។ យើងនឹងឃើញទាំងអស់គ្នា។ (សំលេងស្រែក) អានពីការយាង មកវិញរបស់ព្រះគ្រិស្ត! កុំភ្លេចកាសែតរបស់អ្នក! សូមអានព័ត៌មាននេះ! ក្មេងប្រុស ខ្ញុំយកមួយច្បាប់ដែរ! មានមនុស្សច្រើនចង់ដឹងពីការវិល ត្រឡប់របស់ព្រះជាម្ចាស់អត់? បាទលោក មនុស្សចង់ឮពីចុងបញ្ចប់នៃពិភពលោក (សំលេងជជែកគ្នា) (សំលេងកាក់ក្រឹកៗ) (សំលេងស្រែក) សូមអានព័ត៌មាននេះ! សូមអានពីការយាងមកវិញរបស់ព្រះគ្រិស្ត! Writers: HG Saldan Aaron Harttslar Director of Photography: Peter Moss Editors: Bin Li, Keita Idenu Director of production: Lisa Soupar Music: Catalin Marin Casting: Ilona Smith Producers: Neil Allen, Calvin Dever and others សូមប្រាប់ពិភពលោក ដោយផ្អែកលើព្រឹត្តិការណ៍ពិតៗ ២៨ ឆ្នាំក្រោយ កសិដ្ឋានលោក មីលលើ, ១៨១៦ (ស្នូរកាំភ្លើងធំនិងការផ្ទុះខ្ទរខ្ទារ) (ស្រែក) លោកប្រធាន មីលលើ?! (ស្រែក) ទេ! គ្មានទៀតទេ! (ការផ្ទុះនឹងស្រែកបន្ត) លោកប្រធាន យើងអស់គ្រាប់ហើយ! លោកប្រធាន?! លោកប្រធាន?! លោកប្រធាន មីលលើ?! (ដង្ហក់រកខ្យល់) (ការអាន) “ប៉ុន្តែតើអាចនឹកស្មាន ដល់ទេ ថាព្រះដែលល្អបំផុត “ទ្រង់ចូលចិត្តកូនជាទីស្រឡាញ់របស់ទ្រង់ “ ប៉ុន្តែក៏បាចអំពើអាក្រក់ដោយដៃធំដែរ? “ ជាព្រះដែលយាងមក នឹងលើកជាតិ សាសន៍ដែលមានបញ្ហារបស់យើង- “ ទ្រង់បានយាងមក តែមិនបាន ផ្លាស់ប្ដូរផែនដីទេ។ " (សំលេងជ្រូក) កូនៗបានសួររកបង។ បងអាចយកនំបុ័ង ប័រ ហើយនឹងឈីស អោយពួកគេបានទេ? បាទបានអូនសម្លាញ់។ (ដកដង្ហើមធំ) ចុះតើបងកំពុងតែគិត ពីអ្វីខ្លះថ្ងៃនេះ លោកមីលលើ? វូលធារ. វូលធារ គាត់ជឿថាមានអំណាចកំពូលមួយ។ ប៉ុន្តែគាត់មិនព្រមទទួលថា ព្រះមានការ ពាក់ពាន់នឹងយើងផ្ទាល់ខ្លួនម្នាក់នោះទេ។ ខ្ញុំ…បានរួចជីវិតពីសង្គ្រាមនៅ ផ្លាតបឺគ ឡូស៊ី ហើយ ... ... ខ្ញុំត្រូវតែដឹងពីមូលហេតុ។ ចុះសំដីរបស់លោកវូលធារ មិនផ្ដល់ចម្លើយទេឬ? (សំលេងនិយាយគ្នា) ព្រះបានយាងមកក្នុងសមរភូមិដើម្បីនឹង … ធ្វើឆាឆៅនៅជីវិតរបស់មនុស្សឬ? វាមិនសមហេតុផលសោះ វីលលាម។ វាមិនទំនង។ បើឯងបានឃើញសំបកគ្រាប់ និងឈាមថ្ងៃនោះ, អ្នកនឹងដឹងថា មានតែការពន្យល់ មួយគត់ចំពោះជ័យជម្នះរបស់យើង គឺដូចជាការអន្តរាគមន៍មកពីព្រះ។ ហើយចុះ បុរសៗ និងកេ្មងៗដែល ស្លាប់នៅជុំវិញអ្នកនោះ? តើជាស្នាដៃរបស់ព្រះទេអី ដែលដាក់ពួកគេក្នុងផ្នូរនោះ? ខ្ញុំគ្មានចម្លើយទេ អាប់នឺ។ អ្វីដែលខ្ញុំដឹង ខ្ញុំគួរតែស្លាប់ តែខ្ញុំនៅរស់។ ព្រះគម្ពីរប្រហែលជាមានចម្លើយ ។ លោកមីលលើអើយ។ គម្ពីរគ្រាន់តែជារឿងព្រេងទេ លោកគ្មាន ភស្តុតាងថាវាប្រើការបានឡើយ។ អ្នកក៏គ្មានភស្តុតាងជំទាស់ដែរ។ ទស្សនៈពីរនេះ គឺតម្រូវឱ្យ មានជំហាននៃសេចក្ដីជំនឿ។ ពិតណាស់ទស្សនៈទាំងពីរនេះ ទាមទារការចាប់អារម្មណ៍ដូចគ្នា។ ដូច្នេះ តើអត្ថបទបុរាណនេះ ជាអំណះ អំណាងរបស់អ្នកលើអ្វីទាំងអស់មែនទេ? វាប្រហែលជាមានចម្លើយដែលខ្ញុំកំពុងតែរក។ ចុឹង ខ្ញុំនឹងប្រាប់អ្នកពីអ្វីដែល ខ្ញុំកំពុងតែរក។ ថែម១កែវទៀត។ វីលលឹម ... សួរស្ដី! យើងត្រូវការគ្រូអធិប្បាយ … (ការនិយាយមិនច្បាស់បន្ត) (សំឡេងប្យ៉ាណូក្នុងព្រះវិហារ) អាបនឺគាត់ឈឺ។ - អូ! - ដូចនេះពួកគេ ... ពួកគេបានសូមបងឲ្យអានសេចក្តីអធិប្បាយ។ ហើយចម្លើយរបស់បងគឺ ...? នេះជាអ្វីដែលបងទទួល ព្រោះ បងនិយាយជាមួយអ្នកម៉ែ។ បងប្រាប់គាត់ថា បងនឹងអានការអធិប្បាយ លើកក្រោយពេលដែល អេលីហ៊ូ មិននៅ។ មើលទៅ … គាត់បានប្រាប់ចាស់ទុំណាមួយហើយ។ “ការពិត លុះត្រាតែបានអនុវត្តដោយធ្វើជាគំរូ សេចក្ដីណែនាំឪពុកម្តាយទាំងអស់ “មិនគ្រាន់តែបង្ហាញការបង្រៀន ពីសេចក្ដីពិតប៉ុណ្ណោះទេ “ប៉ុន្តែ ឪពុកម្តាយផ្ទាល់ “ភាគច្រើននៅតែរឹងរូស, “មិនគិតពីព្រះដែលបង្កើតពួកគេ នឹងព្រះយេស៊ូវ ដែលបង្ហូរលោហិតដើម្បីលោះគេឡើយ" (បុរសម្នាក់ក្អក) “ឪពុកម្តាយជាទីស្រឡាញ់អើយ កុំឆោតឡើយ។ “ប្រសិនបើអាចបង្ហាត់កូនរបស់អ្នកក្នុង ផ្លូវដែលពួកគេគួរប្រព្រឹត្ត , “គឺមិនត្រឹមតែបង្ហាត់ពួកគេទេ , “ប៉ុន្តែ ទង្វើរបស់អ្នកគួរតែ ត្រឹម ... “ ត្រឹម ... “ទង្វើរបស់អ្នកគួរតែត្រឹមត្រូវតាមការ ត្រាស់ហៅនៃព្រះដល់ចិត្តអ្នកដែរ។ " (ការរអ៊ូរទាំខ្សឹបៗ) “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះ “បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ “ដើម្បីឲ្យអ្នកណាដែលជឿដល់ ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ “គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ " “អញបានស្រឡាញ់ឯង ដោយសេចក្ដី ស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប “ហេតុនេះបានជាអញទាញនាំឯងមក … " “ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះ នៃឯង … គឺជាព្រះដ៏សង្គ្រោះរបស់ឯង ..." “ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដង ហើយដោយព្រោះបាបរបស់មនុស្សជាច្រើន, “នោះទ្រង់នឹងលេចមកម្ដងទៀត … គឺសម្រាប់ នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់។ " “បើខ្ញុំទៅ … នោះខ្ញុំនឹងត្រឡប់មកវិញ ..." កូនតូចអើយ ... មានរឿងអី? កូនចាបនេះ វាងាប់ហើយ អូ ... កូនសម្លាញ់អើយ។ បានហើយ។ វាមិនអីទេ។ ទេ។ មានបញ្ហា។ មកណេះ។ យើងនឹងយកកូនចាបតូចនេះទៅកប់។ ប៉ា ៗ ... កូនមិនចង់ស្លាប់ទេ។ បានហើយកូនសម្លាញ់។ អឺ... កូននឹងរស់នៅ ជាច្រើនឆ្នាំទៅមុខទៀត។ ប៉ុន្តែ ... ... ថ្ងៃណាមួយយើងទាំងអស់គ្នា នឹងលាចាកពីលោកនេះទៅ។ ចុះប៉ាមិនខ្លាចទេឬ? អត់ទេ។ មិនខ្លាចទៀតទេ។ ដ្បិតប៉ាមានព្រះយេស៊ូវជាមិត្តពិសេសម្នាក់។ ពីរឆ្នាំក្រោយ ១៨១៨ “ថ្ងៃទី១៦ ខែសីហា ឆ្នាំ១៨១៨។ “ឥឡូវនេះ បន្ទាប់ពីបានសិក្សាពីរឆ្នាំរួចមក “ខ្ញុំស្កប់ចិត្ត ដោយទំនាយនៃពាក្យ សន្យានៅក្នុងព្រះគម្ពីរជាច្រើន “បានកើតឡើងហើយ។ “ដូច្នេះ ខ្ញុំចង់ដឹងថា... “ចុះហេតុអ្វីបានជាការយាងមកវិញជា លើកទី២របស់ទ្រង់មិនទាន់កើតឡើង?” យើងត្រឡប់ទៅសបិ្តរបស់ដានីយ៉ែលវិញ មែនទេ? អញ្ចឹង និយាយមក ដើម្បីគ្រួសារទាំងមូលបានឮផង។ “លំដាប់នោះ ខ្ញុំក៏ឮអ្នក បរិសុទ្ធម្នាក់កំពុងតែនិយាយ ... “តើដល់កាលណាទើបបាន សម្រេចការជាក់ស្ដែង “... ដើម្បីនឹងប្រគល់ទីបរិសុទ្ធ ហើយនឹងពួកពលបរិវារឲ្យត្រូវជាន់ឈ្លីទៅ? “អ្នកនោះក៏ប្រាប់មកខ្ញុំថា, “'គឺដរាបដល់បានកន្លង២៣០០ព្រឹកនឹងល្ងាចទៅ - “'នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើងវិញ។ '” ហឹម នេះជាពេលរងចាំដ៏យូរនៅសម័យលោកដានីយ៉ែល។ បងគិតថា យូរជាងនឹងទៀត។ ទីបរិសុទ្ធ ត្រង់នេះសំដៅទៅផែនដី ... ... ហើយ ... ទីបរិសុទ្ធសំដៅទៅផែនដី ហើយការសំអាត ប្រាកដជា ... ការសំអាតផែនដីហើយ។ បន្ទាប់ពីព្រះយេស៊ូវយាងមកវិញជាលើកទីពីរ។ ប្រសិនបើមួយថ្ងៃ តំណាងអោយមួយឆ្នាំ ... វីលលឹម រកឃើញអ្វីទៅ? ព្រះយេស៊ូវយាងមកវិញ។ ចា៎ ការលេចមកដ៏រុងរឿង។ នៅថ្ងៃណាមួយ។ សង្ឃឹមដ៏មានពររបស់យើង។ ឡូសុី អូនមិនយល់ទេ។ បើសិន ... ... ថ្ងៃនីមួយៗរបស់ដានីយ៉ែល តំនាងអោយមួយឆ្នាំ, នឹង … ថ្ងៃទាំង២៣០០នោះ នឹងកើតជា២៣០០ឆ្នាំរហូតដល់ ព្រះគ្រិស្តយាងមកវិញជាលើកទីពីរ , ហើយពេលវេលានេះចាប់ផ្ដើម នៅឆ្នាំ ៤៥៧ មុនគ្រិស្តសករាជ , ដែលបង្ហាញក្នុងដានីយ៉ែលជំពូក៩ ហើយក៏បានបញ្ជាក់ដោយអ្នកប្រវត្តិសាស្ត្រ , នោះនឹងនាំយើងទៅ ... ... ឆ្នាំ១៨៤៣. ព្រះគ្រិស្តយាងមកវិញ។ អ្នកសង្រេ្គាះរបស់ខ្ញុំនៅប្លាតសបឹគនឹងមក។ … ឆ្នាំ១៨៤៣។ (នាឡិកាបន្លឺសូរឡើងណេងណឹង) (នាឡិកាបន្លឺសូរតឹកៗ) វីលលឹម? វីលលឹម បងសម្លាញ់? - (ថ្ងូរ) - មកចូលគេង។ (ដកដង្ហើមធំ) ព្រះគម្ពីរមានចម្លើយសម្រាប់ពេល ដែលព្រះគ្រិស្តនឹងយាងមកវិញ។ ជាច្រើនសតវត្យហើយដែល ព្រះបន្ទូលរបស់ព្រះនៅតែមាន។ ហើយស្អែកក៏នៅតែមានដែរ។ តើអ្នកអាចជឿអ្វីដែលព្រះជាម្ចាស់ បានបើកសំដែងទេ? ពិតជាជឿ។ ខ្ញុំនឹងលែងមានការសង្ស័យពីភាព ស្មោះត្រង់របស់ព្រះគម្ពីរហើយ។ “ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ “ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង។ " ជាច្រើនឆ្នាំក្រោយ - នៅដើមទសវត្សឆ្នាំ ១៨៣០ ( សេះកញ្ជ្រៀវ ) គេបុកទង្គិចនឹងអ្វី? បងមិនប្រាកដដែរ។ ទោះជាអ្វីក៏ដោយ វាមិនព្រមកម្រើកសោះ។ អឹម។ ដីនេះមានភាពរឹងរូសដូចបុរស ដែលមានសំបុត្រដីនឹងដែរ។ ឡូសុី ... បងបានពន្យល់ពីគោលជំហររបស់បងហើយ។ ពួកបាបទីស្ទ មេតូឌីស្ទ នឹងប្រេសបីធើរីអិន, ពួកគេទាំងអស់គ្នាជឿថា ព្រះគ្រិស្តនិងយាងមកវិញ នៅចុងបញ្ចប់នៃសហស្សវត្សដែល បានទាយទុកនៅក្នុងគម្ពីរវិវរណៈ។ ហាក់ដូចជា … យើងអាចនាំសេចក្ដីសុខសាន្ត មួយពាន់ឆ្នាំដោយខ្លួនឯងអញ្ចឹង! (ដកដង្ហើមធំ) បើការសិក្សាព្រះគម្ពីរជាច្រើនឆ្នាំនេះ បានបង្ហាញបងអ្វីសោះ យ៉ាងហោចណាស់ក៏ដឹងថា ព្រះគ្រិស្តនិងមកវិញ ដើម្បីនឹងសំអាតផែនដី នៅដើមមួយពាន់ឆ្នាំ មិនមែននៅចុងទេ។ រឿងនេះមិនគួរទុកសម្រាប់តែគ្រួសារយើងទេ។ បងត្រូវតែប្រាប់គេឯងដែរ វីលឹម។ បងមិនមែនជាសាសនវិទូទេ។ ក៏គ្មាននរណាបានសូមអោយបងធ្វើជាអ្នកចាំយាមដែរ។ ពិតមែនទេ? (ដកដង្ហើមធំ) ឡូសុី ... បងគ្រាន់តែជាកសិករសាមញ្ញម្នាក់។ បន្តិចទៀតបងអាយុ៥០ហើយ។ បងចាស់ពេក មិនអាចនឹងធ្វើកិច្ចការទាំងអស់នេះទេ។ “ដូច្នេះ បើគេមិនជឿ ធ្វើដូចម្ដេច ឲ្យគេអំពាវនាវដល់ព្រះបាន? “ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះបាន? “ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ?" បងនឹងធ្វើកិច្ចព្រមព្រៀងជាមួយនិងព្រះ។ បងនឹងនិយាយលុះត្រាតែមាននរណាមកសូមបង។ ជាជម្រើសរបស់អ្នក។ តើអ្នកជាថ្មឬក៏ជានង្គ័ល? ហើយតើនិងត្រូវរង់ចាំយូរប៉ុន្មាន ទៅ ទើបនិងមានគេមក ហើយនិងសូមស្ដាប់ប្រាជ្ញារបស់អ្នក? (សូរគោះទ្វារ) ចូលមក។ - អឺវីញ។ - អុំ ឡូសុី។ អ្នកមានរឿងអី បានជាមកដោយមិនដឹងមុនបែបនេះ? បាទ គ្រូគង្វាលព្រះវិហារបាបទីស្ទ របស់យើងជាប់រវល់។ ដូច្នេះម៉ែនឹងពុកសង្ឃឹមថាអ្នកនឹង នីយាយជំនោះគាត់ស្អែកនេះ។ ពួកគាត់គិតថាអ្នកអាចនិយាយពីបទទំនាយ ព្រះគម្ពីរដែលអ្នកបានសិក្សា។ បងមិនមែនជាសាសនវិទូទេ , ក៏គ្មាននរណាបានសូមអោយបងធ្វើអ្នកចាំយាមដែរ។ តើអ្នកជាថ្មឬក៏ជានង្គ័ល? ហើយតើនឹងត្រូវរង់ចាំយូរប៉ុន្មាន ទៅ ទើបនឹងមានគេ ...? បងនឹងធ្វើកិច្ចព្រមព្រៀងជាមួយនឹងព្រះ។ បងនឹងនិយាយ លុះត្រាតែមាននរណាមកសូមបង។ ទេ! ព្រះអើយ! ទេ! ខ្ញុំមិនអាចអធិប្បាយទេ! ខ្ញុំគ្មានជំនាញ ក៏មិនមែនជាអ្នកចាំយាមដែរ។ សូមអង្វរ កុំដាក់បន្ទុកដ៏ធ្ងន់នេះ នៅលើស្មាខ្ញុំអី! ចាត់អ្នកផ្សេងវិញទៅ! (យំ) ប៉ុន្តែខ្ញុំបានសន្យាជាមួយនឹងទ្រង់។ ខ្ញុំអាចធ្វើអ្វីបានក្រៅពីព្រមទៅ? តើខ្ញុំអាចនឹងបត្តិសេធអ្នកតែមួយ គត់ដែលបានអត់ទោសខ្ញុំ - ហើយក៏បានសង្គ្រោះខ្ញុំពីខ្លួនឯងផ្ទាល់? (ដកដង្ហើមធំ) ខ្ញុំមិនអាចទេ។ ដូចដែលយើងដឹងស្រាប់ហើយ មានភស្តុតាងជា ច្រើនក្នុងសុបិន្តរបស់លោកដានីយ៉ែល ដែលថា ការសំអាតរបស់ទីបរិសុទ្ធ ជានិមិត្តរូបពីការយាងមកវិញរបស់ព្រះគ្រិស្ត ដើម្បីសំអាតផែនដីដ៏មានការឈឺចាប់របស់យើង ដែលយើងបានបំផ្លិចបំផ្លាញដោយសង្គ្រាម ហើយដែលខូចពីព្រោះអំពើបាប។ ប៉ុនែ្តភស្តុតាងនេះមាំមួនដែលថាសុបិន្ត របស់លោកដានីយ៉ែល ត្រូវចាប់ផ្ដើមក្នុងឆ្នាំ៤៥៧ មុនព្រះគ្រិស្ត។ ឥឡូវនេះ ... ... ដក៤៥៧ ពីលេខ២៣០០ ហើយអ្នកនឹងនៅមាន១៨៤៣ឆ្នាំក្រោយព្រះគ្រិស្ត ជាពេលដែលសុបិននេះនឹងត្រូវបានសម្រេច។ ការសន្និដ្ឋានត្រូវតែជា ពេលវេលាណាមួយ នៅក្បែរឆ្នាំ១៨៤៣នេះ ជាពេលដែលអ្នកសង្គ្រោះរបស់យើង គឺ ព្រះយេស៊ូគ្រិស្ត នឹងមកនាំយើងទៅផ្ទះរបស់យើង។ (ដង្ហក់រកខ្យល់ នឹង ការនិយាយខ្សឹបៗ) ខ្ញុំគិតថាបងថ្លៃរបស់អ្នកឆ្កួតហើយ។ មិត្តភ័ក្ដិនឹងគ្រួសារជាទី ស្រឡាញ់របស់ខ្ញុំអើយ តើអ្នកបានត្រៀមខ្លួនហើយឬនៅ សម្រាប់ព្រឹត្តិការណ៍ដ៏ធំនឹងសំខាន់នេះ? តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់ ការយាងមកវិញរបស់ព្រះគ្រិស្ត? កន្លែងនេះ ... ... កន្លែងនេះជាភស្តុតាងមាំមួនមែនដែលថា ពេលវេលានេះមិននៅឆ្ងាយទេ។ នឹកចាំផែនដីកាល់ពីមុនទេ? គេក៏បានគិតថាលោកណូអេជាមនុស្សឆ្កួត ដែរ ប៉ុន្តែទឹកជំនន់បានកើតឡើងមែន។ ត្រៀមខ្លួនទាំងអស់គ្នា - រត់ទៅរកទូកទៅ , ទទួលទីជម្រកនៅក្នុងពាក្យសន្យា អស្ចារ្យ របស់ព្រះេយស៊ូគ្រិស្ត ដែលបានប្រាប់ថា “ខ្ញុំនឹងយាងមកវិញ។” ហើយអ្វីដែលខ្ញុំនិយាយនៅថ្ងៃនេះ ខ្ញុំសង្ឃឹមថានឹងអាចហៅគ្នាថាជាមិត្តភ័ក្ដិ។ ពីព្រោះខ្ញុំក៏បានរកឃើញមិត្តភ័ក្ដិ ក្នុងព្រះេយស៊ូផងដែរ។ (ភ្លេងបានលេងពីលើការនិយាយ) តើស្អែកបងពិតជាត្រូវទៅទៀតឬ? បាទ។ ទៅអិចអីុទ័រ។ ហឹម។ ចុះមកវិញពេលណា? (ដកដង្ហើមធំ) អូននឹងរៀបគ្រឿងដែលត្រូវការអោយ , ប៉ុន្តែអូនចង់អោយបងសម្រាកអោយបានច្រើន ហើយថែខ្លួនអោយបានល្អ។ បងនឹងធ្វើតាម។ តើអូន ... អន់ចិត្តនឹងបងទេ? អូនអន់ចិត្តម្ដេចបាន? បងកំពុងតែឆ្លើយតបទៅនឹងការត្រាស់ហៅរបស់បង។ ពេលខ្លះបង ... គ្រាន់តែចង់អោយបានផ្សេងពីនេះ។ ឆាប់ៗនេះហើយ អ្នកសង្គ្រោះរបស់យើងនឹងមកដល់។ តើឋានសួគ៌នឹងប្លែកពីនេះយា៉ងណា? បើសិនជាយើងមានការយល់ ត្រឹមត្រូវ ពីសប្ដាហ៍ទាំង៧០នេះ គឺថាមួយថ្ងៃតាងអោយមួយឆ្នាំ ហើយអ្នកធ្វើបកស្រាយគ្រិស្តទានភាគ ច្រើនក៏យល់ព្រមដែរក្នុងរឿងនេះ ជាមួយនឹងអ្នករូបនិយមដ៏ល្បី លោកអីសាក នូធិនផងដែរ នោះយើងមិនអាចចៀសផុត ពីសេចក្ដីសន្និដ្ឋាននេះបាន។ សុបិនរបស់ដានីយ៉ែលដែលទាក់ទងទៅនឹង២៣០០ឆ្នាំ នេះ នឹងត្រូវបានសម្រេចនៅក្បែរឆ្នាំ១៨៤៣។ ទេ។ យើង ... យើងមិនអាចបម្រើម្ចាស់ពីរបានទេ។ (និយាយរអ៊ូៗក្នុងមាត់) យើង មិន .... យើងមិនអាចនឹងស្រឡាញ់ ផែនដីដ៏អាក្រក់ក្នុងពេលបច្ចុប្បន្ននេះនេះបាន ហើយក្នុងពេលតែមួយនោះ បម្រើព្រះផងទេ។ ពេលដែលយើងកំពុងអួតខ្លួនថា យើងមានសេចក្ដីសុចរិតហើយ ខ្ញុំក៏មានកំហុសក្នុងកិច្ចការ នេះដូចអ្នកដទៃដែរ ... (ស្នូរជើងដកថយ) ... បន្តិចទៀតនេះយើងនឹងរៀនពី ភាពអាម៉ាស់ដែលគ្មានទីបំផុត ... ... គឺថាយើងមានភាពវេទនា ក្រ ហើយនិងខ្វាក់ផង។ (សូររអូខ្លាំងៗ) (សូរកណ្តឹង) អូ បងមីលលឺ? បងមីលលឺ! យូស្វេ ហែម្ស។ ខ្ញុំផ្ងើរសំបុត្រទៅបងពីមួយខែមុន សូមបងមកព្រះវិហារខ្ញុំនៅបុសតុន។ អូរ .... សួស្ដីបង ... ហែម្ស។ យូស្វេ ហែម្ស។ ខ្ញុំ ... ខ្ញុំធ្លាប់អធិប្បាយពីការតមស្រា នឹងពីការបញ្ឍប់ទាសភាព ប៉ុន្តែក្រុមជំនុំខ្ញុំមិនដែរបានឮការ ចែកចាយដូចបងទេ។ ពេលឆាប់ៗនេះបងអាចមក បុសតុនបានទេ? ពីរសបា្តហ៍ទៀត? បុសតុន? ល្អហើយ។ ចុះបីសប្ដាហ៍វិញ។ (សើចតិចៗ) អាំ, លោកគ្រូគង្វាល ដ៏ល្អម្នាក់នោះស្គាល់ពីជីវប្រវត្តិខ្ញុំ។ អ្នក ... ចង់អោយខ្ញុំទៅបុសតុន? ផ្លូវឆាតាន។ លេខ៨។ សូមចែកចាយប្រធានបទដូចនៅទីនេះដែរ។ ប៉ុន្តែខ្ញុំគ្រាន់តែជាកសិករ។ បងជាកសិករដែលមានសារ មួយដែលត្រូវប្រាប់គ្រប់គ្នា។ ពួកយើងនឹងរងចាំបងនៅថ្ងៃទី៨។ គាត់ជានរណា? នោះជាយូសេ្វ វី ហែម្ស។. គាត់ជាបុគ្កលមួយដែលគួរតែពិចារណាជាមុនសិន។ គាត់បានសំឡេងក្នុងការនិយាយ គាំទ្រនៅការចេះប្រមាណ ហើយក៏បានរៀបចំស្ទើរតែដោយខ្លួនឯង នៅក្រុមនិរាក្រីតិជននៅបុសតុន។ អ្នកស្គាល់ព្រះវិហារគាត់ទេ? បាទ, បាទ។ ព្រះវិហារផ្លូវឆាតាន។ អូរ! ពិតជាត្រូវការឃើញមែន។ កាល់វីនីស នឹង ដាង់ឃើរ , មា៉គូលតូននាន នឹងអាគ្រារីអិន , ខ្វីខើរលាយជាមួយនឹងយូនីធារីអិន នឹងទស្សនវិទូ - ទាំងអស់គ្នាមកដើម្បីនឹងឆ្លៀត យកពេលវេលារបស់គេ។ គឺជាកន្លែងដែលមនុស្សមកដើម្បីនឹង អធិប្បាយ អធិស្ឋាន នឹង ... ... តវ៉ាប្រឆាំង។ មើលទៅបងនឹងទៅទីក្រុងដ៏ធំហើយ មីលលឺ។ ដូច្នេះបើព្រឹត្តិការណ៍ទាំងអស់ នេះបានកើតឡើងហើយ តើយើងមិនគួររង់ចាំការសម្រេច ពាក្យសន្យាដ៏ធំរបស់ទ្រង់ទេឬ? ដូចនេះ ដើម្បីបញ្ចប់, ខ្ញុំជឿជាក់ថាព្រះគម្ពីរគឺច្បាស់ណាស់ - ព្រះេយស៊ូនឹងយាងមកក្នុង ពេលដ៏ខ្លីនៃ៤ឆ្នាំខាងមុខនេះ។ (ដង្ហក់រកខ្យល់ នឹងនិយាយស្ងាត់ៗដ៏រំភើប) បងបាននិយាយល្អជាងពេលព្រឹកទៅទៀត មីលលឺ ! (ការសើច) ល្អហើយ។ បងសម្រាកសិន។ ស្អែកគេនឹងមកដើម្បីស្ដាប់បន្ថែមទៀត។ អំណាចនៃសាររបស់បងគឺពិតជាមិនអាចបដិសេធបានទេ។ យូសេ្វ គឺមិនមែនអំណាចរបស់ខ្ញុំទេ ក៏មិនមែនសាររបស់ខ្ញុំដែរ។ នេះជាពាក្យពិតរបស់ព្រះ ដែលថ្លែង ប្រាប់ដោយមាត់ដ៏សាមញ្ញមួយ។ យ៉ាងណាក៏ សារដែលចេញពីមាត់ នោះពិតជាធ្វើឲ្យរំភើបចិត្តមែន! ប៉ាប្រាប់ថាអ៊ំបានច្បាំងក្នុង សង្គ្រាមនៅឆ្នាំ១៨១២។ មានគ្រាប់មួយផ្ទុះមិនឆ្ងាយពីកន្លែង អ៊ំទៅម្ដាយខ្មួយទេ។ អ៊ំគិតថានោះជាទីបញ្ចប់របស់អ៊ំហើយ។ (សំឡេងស្រដៀងនឹងការផ្ទុះ) ពិតមែន។ ប៉ុន្តែពេលដែលផ្សែងបាត់អស់ , អ៊ំរួចជីវិតដោយសារអំណាចនៃព្រះ ដែលពេញដោយក្ដីស្រឡាញ់។ វាពិតជាកើតឡើងមែនទេ? អូរ មើលទៅស្លឹកឈើវាមិនច្រុះឆ្ងាយពីដើមឡើយ។ សូមអភ័យទោសកូនស្រីព្រហើនរបស់ខ្ញុំផង។ រឿងនេះពិតដូចដែលអ៊ំកំពុង តែអង្គុយនៅពីមុខខ្មួយដែរ។ ហើយរឿងពិតមួយទៀតដែលអ្នកនឹងឮ គឺថាពេលចូលដេកមកដល់ហើយ។ និយាយរាត្រីសួស្ដីដល់លោកមីលលឺនឹងប៉ាទៅ។ - រាត្រីសួស្ដី។ - រាត្រីសួស្ដី។ អញ្ចឹងបងពិតជាជឿនៅប្រធានបទបងមែន? ខ្ញុំបានបាត់បង់តែឥលូវត្រូវបានរកឃើញវិញ។ បើទ្រង់អាចសង្គ្រោះខ្ញុំ យូស្វេ ទ្រង់អាចសង្គ្រោះទាំងអស់គ្នាដែរ។ អញ្ចឹងហេតុអីបានជាបងលាក់ពន្លឺនេះនៅ ក្រោមថាំងនៃភូមិតូចៗនេះ? តើ បាល់ទីមួរ រូចិសទើ ផីលឡាដូផីអា រួមទាំងនូរយួក - គឺមនុស្សទាំង១៧លាននាក់នៃប្រទេសអាេមរីក - មិនគួរបានកម្លាំងចិត្តដោយ សេចក្ដីសង្ឃឹមនោះដែរទេ? ចុះផែនដីទាំងមូលវិញ? ខ្ញុំបានធ្វើការជាខ្លាំងក្នុង ប៉ុន្មានឆ្នាំនេះ ហើយបានឃើញមនុស្សជាច្រើនបែរ មកដើរតាមសេចក្ដីដ៏ពិតរបស់ព្រះ។ ប៉ុន្តែ ... ... ខ្ញុំកំពុងតែរកជំនួយ។ ខ្ញុំត្រូវការជំនួយ។ ដោយកម្លាំងនៃជំនឿស៊ុបរបស់បង ខ្ញុំត្រៀមនឹងដាក់គ្រប់ទាំងអស់នៅលើ អាសនារបស់ព្រះដើម្បីនឹងជួយបង។ គ្រាន់តែឆ្លើយនៅសំនួរនេះសិន ... តើបងនឹងឈរក្បែរខ្ញុំទេ បើសិនខ្ញុំធ្វើកិច្ចការនេះ? បាទ ខ្ញុំនឹងឈរជាមួយ។ ដូចនេះសូមត្រៀមសម្រាប់កិច្ចប្រជុំ។ បើព្រះគ្រិស្តមកក្នុងប៉ុន្មាន ឆ្នាំនេះមែន មិនគួរខ្ចះខ្ចាយពេលការចែកចាយដំណឹងល្អនេះឡើយ។ យើងនឹងនិយាយអោយលឺ ដូចសំឡេងផ្គរលាន់ ទ្វារនឹងបើកនៅគ្រប់ទីក្រុង ហើយដំនឹងល្អនេះនឹងបានប្រកាសដល់ចុងផែនដី , ព្រោះគឺទីនេះហើយ បងមីលលឺ ដែលខ្ញុំចាប់ផ្ដើមជួយបង។ ពួតឡែ៉ន មេ៉ន ១៨៤០ (សូរកណ្តឹង) (ធ្វើឲ្យបំពង់កស្រឡះ) ខ្ញុំគ្រាន់តែជាកសិករចាស់ម្នាក់។ ប៉ុន្តែព្រះគម្ពីរខ្ញុំបានផ្ដល់ភាពរីករាយ ណាស់ដល់ចិត្តខ្ញុំ។ ការបើកសំដែងដែលនៅក្នុងសៀវភៅ ដានីយ៉ែលនិងវិវរណៈ ដែលយើងនឹងនិយាយជាមួយគ្នានៅថ្ងៃនេះ គឺជាផលផ្លែនៃការសិក្សា ជាច្រើនឆ្នាំរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំគិតថាជាការសំខាន់ដែលអ្នកយល់ថា ខ្ញុំក៏មិនមែនមានជំនឿបែបនេះតែឯងទេ។ មានជាច្រើនអ្នកទៀតនៅជុំវិញប្រទេសរបស់យើង ឥលូវនេះក៏ជឿលើសេចក្ដីពិតទាំងនេះផងដែរ។ សាររបស់យើងគឺដដែល ពីព្រោះបានកត់ត្រាច្បាស់លាស់ណាស់នៅក្នុង ព្រះគម្ពីរដើម្បីទាំងអស់គ្នាអាចនឹងអានបាន។ ហើយក៏បានចែកចាយជាបន្ទាន់ ពីព្រោះ មិត្តសម្លាញ់អើយ ព្រះគ្រិស្តនឹងយាងមកក្នុងពេលខ្លីខ្លាំងណាស់។ តែសូមកំុផ្ដោតគំនិតទៅលើថ្ងៃឬពេលណាមួយអី។ ពីព្រោះពេលទាំងអស់នេះជិតមកដល់ ព្រះគ្រិស្តក៏ជិតមកដល់ដែរ។ ត្រូវតែស្គាល់ នឹងរកទ្រង់ជាមុនសិន។ យើងត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក , ពីព្រោះសេចក្ដីស្រឡាញ់នេះក៏មកពីព្រះផងដែរ។ ហើយអ្នកដែលស្រឡាញ់គឺបានកើត មកពីព្រះហើយក៏ស្គាល់ទ្រង់។ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក។ គឺនឹងលែងមានសេចក្ដីស្លាប់ទៀត។ ហើយនិងគ្មានការសោកសង្រេង នឹងការយំទៀតដែរ។ ក៏គ្មានការឈឺចាប់ទៀត។ ពីព្រោះទាំងអស់នេះបានកន្លងផុតហើយ។ អេល្លែនអើយ ត្រូវទៅដេក។ ប៉ា កូនសូមពេលបន្តិចទៀត។ កូនត្រូវការសម្រាក កូនសម្លាញ់។ មកេអលែ្លន។ យើងនឹងអធិស្ឋាន អោយឯងគ្រាន់បើនៅថ្ងៃស្អែក។ រៀងរាល់ព្រឹកមុនខ្ញុំបើកភ្នែករបស់ខ្ញុំ ខ្ញុំអធិស្ឋានសូមអោយថ្ងៃនេះជាថ្ងៃដែលខ្ញុំ នឹងភេ្លចគ្រោះថ្នាក់ដែលបានកើតឡើង។ ពេលខ្ញុំឃើញពន្លឺពេលព្រឹក អ្វីៗទាំងអស់មកវិញ។ (ដកដង្ហើមធំ) ម៉ាក់សន្យា កូនសម្លាញ់ ឪពុកនៅនគរ ឋានសួគ៌របស់យើងមិនបំភ្លេចកូនទេ។ ខ្ញុំចង់អោយថ្ងៃដែល លោកមីលលឺបាន និយាយក្នុងព្រះវិហារ បានមកដល់ឆាប់ៗ។ គ្មានការឈឺចាប់ទៀត។ ខ្ញុំមិនដែលឮថាព្រះយេស៊ូជា អ្នកព្យាបាលពីមុនសោះ។ ខ្ញុំធ្លាប់ឮពីកំហឹងរបស់ទ្រង់ ... ហើយការជំនុំជម្រះរបស់ទ្រង់ ប៉ុន្តែខ្ញុំអត់ដែលឮ ការព្យាបាលរបស់ទ្រង់សោះ។ គឺពីរោះណាស់។ (សើចតិចៗ) (សំឡេងសើច ហើយនិយាយស្ងាត់ៗបន្ត) ខ្ញុំដូចជានឹកមីលលឺកាល់ពីមុន។ ពេលនេះភ្នែកគាត់ឃើញតែឋានសួគ៌មួយគត់។ មែនហើយ មាត់របស់គាត់ដូច ជាមិនចេះឈប់និយាយវាសោះ។ គាត់ឈប់ផឹកស្រាទៀតផង។ មានន័យថា យើងនៅសល់ច្រើនជាងមុនទៅទៀត។ អាស់! នរណាអាចស្មានដល់ថាអ្នកកសិករម្នាក់នេះ នឹងក្លាយទៅជាមន្ត្រីតុលាការនៃសន្តិភាព រួចហើយនឹងដឹកនាំបដិវត្តន៍សាសនាមួយ? មីលលឺមិនមែនជាមនុស្សឯកឆន្ទទេ។ បានាបុី ឡាសុន ទើបតែមកពីប្រទេសអង់គ្លេស គាត់និយាយថា នៅទីនោះអណ្ដាតទាំងអស់ កំពុងនិយាយពីគំនិតនៃថ្ងៃប្រល័យលោកនេះ ហើយវាកំពុងរាលដាលពេញទ្វីបអឺរ៉ុប។ ពិតមែនរឺ! រឿងនេះពិតមែន។ គំនិតនៃការយាងមកវិញជាលើកទីពីរនេះ ត្រូវបាន គេលឺដល់ទៅទ្វីបអាហ្រិ្វកនឹងប្រទេសឥណ្ឌា។ ពិតមែន ហើយអ្នកច្នៃរ៉ែក៏គិតថាគេអាច បំលែងដែកទៅជាមាសដែរ។ បើគេគ្រាន់តែជាអ្នកជឿ មិនមែន មានន័យថាកើតឡើងទេ។ ការរកឃើញទាំងអស់នេះគឺសំខាន់ណាស់ ... (ភ្លេងលេងពីលើការអធិប្បាយ) .. ១៨៤៣ឆ្នាំក្រោយពីពេលព្រះគ្រិស្ត, ហើយបទទំនាយនឹងបានសម្រេច។ ទោះបងបញ្ចុះបញ្ចូលល្អយ៉ាងណានៅថ្ងៃនេះ , យើងមិនទាន់ទៅឆ្ងាយគ្រប់គ្រាន់ឡើយ។ យូស្វេ អ្នកមានការរំភើប ដូចជាបុរសក្មេងម្នាក់។ គឺពិតជាធ្វើឲ្យមានកម្លាំងមែន តែក្នុងពេលតែមួយក៏ធ្វើឲ្យធុញដែរ។ ការស្នើសូម កំពុងហូរមកពីគ្រប់ទីក្រុងទាំង លើទាំងក្រោមនៃឆ្នេរសមុទ្រខាងកើត។ ខ្ញុំចង់ថា បងអាចអធិប្បាយ ក្នុងគ្រប់ព្រះវិហារ ពីកន្លែងនេះដល់តំបន់ហ្វលុរីដា។ កប់ខ្ញុំនៅឡូ ហាមផទុន ក្បែរ ព្រៃឈើមេផុលរបស់ខ្ញុំ។ ពីរដងក្នុងមួយថ្ងៃ ក៏នៅមិនអាចគ្រប់តម្រូវការដែរ។ ហើយកុំភ្លេចថាត្រូវ ផ្គត់ផ្គង់ប្រពន្ធរបស់ខ្ញុំ រហូតដល់ថ្ងៃជំនុំជម្រះ។ ដូចនេះ ជំហៀនបន្ទាប់គឺពង្រីកដោយការបោះពុម្ព។ ការបោះពុម្ពនេះមិនត្រឹមតែឮដោយត្រចៀកមួយគូរទេ ប៉ុន្តែភ្នែករាប់មិនអស់ នឹងបានឃើញទំព័រនីមួយៗ។ យើងនឹងបង្កើនសំឡេងរបស់បង។ ហើយកុំនិយាយ “ខ្ញុំជាកសិករដ៏សាមញ្ញមួយ” ប៉ុន្តែខ្ញុំជាកសិករសាមញ្ញម្នាក់មែន។ ដែលសុំជំនួយ! ខ្ញុំមិនបានគិតថាវានឹងទៅជាបែបនេះទេ។ អ្នកកាសែតបានប្រមាថគ្រប់បែបយ៉ាង ពីកិច្ចការដែលបងបានធ្វើ។ ឥលូវនេះយើងនឹងឆ្លើយតបទៅវិញ។ ប៉ុន្តែលក្ខខ័ណ្ឌខ្លួនយើង។ ខ្ញុំជាបុរសដែលចាស់និងហត់ម្នាក់។ ហើយខ្ញុំជាម្ចាស់រោងពុម្ព កាសែតដែរ។ ២០ មិនា ១៨៤០ “និមិត្តសញ្ញានៃពេលវេលា" មើល! កន្លែងនេះសរសេរពីសារដែលបា៉តែងនិយាយ - ខ្ញុំសូមមើលដែរ។ - “អំណួតតែងតែមកមុនការធ្លាក់។” យើងមិនគួរអោយក្បាលរបស់យើង ហើមដោយគិតថាយើងសំខាន់ទេ។ ពាក្យនឹងចេញពីព្រះគម្ពីរមែនឬ? នេះជាពាក្យពីម្ដាយឯង។ “គឺដរាបដល់បានកន្លង២៣០០ព្រឹកនឹងល្ងាចទៅ , “នោះទើបទីបរិសុទ្ធនឹងស្អាតឡើងវិញ។ " លោកមីលលឺនឹងអ្នកដែលស្ដាប់តាមគាត់ កំពុងតែរងការបោកដ៏ធំមួយ។ ពួកគេអះអាងថាព្រះេយស៊ូនឹងយាង មកនៅថ្ងៃដែលបានកំណត់មួយ។ ពិតមែន ហើយក៏មិនមែនជាលើកដំបូងដែរ ដែលចុងបញ្ចប់នៃផែនដីត្រូវបាន ទាយទុកដោយមនុស្សភ្លីភ្លើ។ ក៏មិនមែនលើកចុងក្រោយដែរ។ ខ្ញុំខ្លាចថា ថ្ងៃនោះផុតទៅ នឹងមានសំឡេងស្រែកពីអ្នកដែលមិន ជឿថាយើងមិនមានភាពស្មោះត្រង់ទេ ... ... ហើយនិងនាំជាច្រើនអ្នកអោយបាត់បង់។ មើលចុះ ចុងបញ្ចប់នៃផែនដីនឹងមិន មកដល់នៅក្នុងប៉ុន្មានឆ្នាំខ្លីនេះទេ។ ទេ។ ប៉ុន្តែនឹងបញ្ចប់មែន។ ហើយពេលនោះមកដល់ ... ... តើអ្នកត្រៀមខ្លួនហើយឬនៅអ្នកមានបាបអើយ? តើអ្នកនឹងអាចឈរ នៅមុខព្រះដ៏បរិសុទ្ធ នៅពេលទ្រង់មានព្រះទ័យក្រោធឬ ពេលដែលទ្រង់មើលអំពើដែលអ្នកកំពុងតែលាក់ ហើយស្រែកថា “ចេញអោយឆ្ងាយពីអញ អ្នកដែលធ្វើបាបទាំងឡាយអើយ!" រួចភ្លើងនៃឋាននរកនឹងចាប់ផ្ដើម ឡើងនៅក្បែរកែងជើង នៃពួកដែលបានបង្វែរខ្លួន ទៅតាមគំនិតរបស់លោកមីលលឺ។ អូរ វានឹងកាន់តែក្តៅជាងនេះសម្រាប់គាត់។ សូមអត់ទោសអំពើបាបដែលខ្ញុំបានធ្វើ ទាស់នឹងព្រះនាមទ្រង់ ហើយសង្គ្រោះខ្ញុំពីអំណាចអាក្រក់ផង។ តើខ្ញុំត្រូវធ្វើអ្វីដើម្បីឲ្យបានរួច ជីវិតពិតប្រាកដ? ម៉ាក់! សូមមានសេចក្ដីមេត្តា។ សូមមានក្ដីមេត្តាចំពោះចិត្ត អាក្រក់ខ្ញុំ។ សូមទ្រង់អត់ទោសអំពើទុច្ចរឹតរបស់ខ្ញុំដែល ទាស់នឹងព្រះនាមទ្រង់។ សូមអត់ទោសខ្ញុំផង។ តើខ្ញុំត្រូវធ្វើអ្វីដើម្បីបានសង្គ្រោះ ពិតប្រាកដ? អេល្លែន កូនសម្លាញ់អើយ មានរឿងអ្វី? រឿងអីទៅ? ចុះបើសិនជាខ្ញុំត្រូវគេនាំអោយវង្វេង ម៉ាក់? ហេតុអ្វីឯងនិយាយបែបនេះ? ខ្ញុំភ័យណាស់។ ម៉ាក់ លោកគ្រូអធិប្បាយបាននិយាយ អាក្រក់ជាច្រើនពីលោកមីលលឺ។ កុំស្តាប់រឿងនោះអី។ ប៉ុន្តែខ្ញុំបានឮ។ យើងទាំងអស់គ្នាបានឮដែរ! យើងកំពុងនៅក្នុងកន្លែងថ្វាយបង្គំ។ គឺគ្មានការលួងលោមចិត្តនៅទីនោះទេ។ ដល់ពេលកេងហើយ។ មក។ (ក្អក) ម៉ាក់របស់អ្នកបាននិយាយថាអ្នកមិន សប្បាយចិត្តជាខ្លាំងកាលពីយប់មិញ។ ខ្ញុំភ័យខ្លាចជាខ្លាំង។ បង ស្តុកមា៉ន ខ្ញុំដឹងថាបងជឿលើការ បង្រៀនរបស់លោកមីលលឺ។ បាទ ខ្ញុំជឿមែន។ គ្រូគង្វាលមេតូដីសជាច្រើន ក៏ជឿដែរ។ លោកមីលលឺចែកចាយសេចក្ដី សង្ឃឹមក្នុងការយាងមកវិញ ភាពបន្ទាន់របស់គាត់ បង្ហាញ អារម្មណ៍ពិតដោយក្ដីស្រឡាញ់។ តែពេលនេះខ្ញុំឮគ្រូគង្វាល និយាយត្រឹមតែពីការឆេះនៅក្នុងភ្លើងរហូត។ តើខ្ញុំមានសេចក្ដីសង្ឃឹមមកពីណាទៅ ... ... សម្រាប់យើងទាំងអស់គ្នា បើសិនព្រះបិតានៅឋានសួគ៌ជាអ្នកប្រើអំណាច ផ្ដាច់ការ សប្បាយក្នុងការធ្វើទារុណកម្មរហូត។ ការឈឺចិត្តខ្លាំងរបស់អ្នក បង្ហាញថាព្រះវិញ្ញាណបរិសុទ្ធ កំពុងធ្វើការក្នុងចិត្តអ្នក។ ព្រះរបស់យើងមិនសប្បាយចិត្តក្នុងការ បំផ្លាញយើងទេ។ ក៏មិនមែនជាធម្មជាតិរបស់ទ្រង់ក្នុងការកាត់ ទោសឡើយ តែដើម្បីស្វែងរកអ្នកដែលបាត់បង់។ ខ្ញុំអាចប្រាកដពីរឿងនេះបែបណាទៅ? មានសេរីភាពឡើង េអល្លែនអើយ។ មានសេរីភាព ទុកចិត្តព្រះយេស៊ូទៅ។ ពីព្រោះទ្រង់នឹងមិនភ្លេចអ្នកដែលកំពុងរក ទ្រង់ដោយស្មោះឡើយ។ អរគុណហើយ បងស្តុកមា៉ន។ កំុអរគុណខ្ញុំអី េអល្លែន។ អរគុណព្រះជាម្ចាស់ព្រះេយសូ៊វិញ។ ហើយចែកចាយសារនៃការយាងមកវិញនេះជាមួយអ្នកឯទៀត។ (ក្អក) លោកចាស់ទុំហែម្ស ហើយនិងបងមីលលឺបាន ប្រកាសធ្វើការប្រជុំមួយនៅបុសតុន។ លោកចាស់ទុំហែម្ស ដឹងទេថាប៉ាកំពុងឈឺ? យើងផ្ញើរសំបុត្រទៅគាត់មួយហើយ។ សួស្ដីមិត្ត! (ហែម្សកំពុងតែសើច) គាត់គួរតែដឹង។ យូសេ្វ គាត់ធ្វើដំណើរមិនបានទេ។ ធ្វើដំណើរមិនបាន! ទេ។ ទេ ទេ។ ពិតជាមិនអាច។ គ្រុនពោះវៀនគឺធ្ងន់ធ្ងរ។ វាជាជំនឿធ្ងន់ណាស់។ ខ្ញុំដឹងថាអ្នកទាំងពីរបាន ... រៀបចំយ៉ាងយក ចិត្តទុកដាក់សម្រាប់គម្រោងនេះ។ គឺជាលើកដំបូងហើយដែលយើងទាំង អស់គ្នានឹងនៅកន្លែងតែមួយ , ដោយមានគោលបំនងតែមួយ - គឺពួកបាប់ទីស្ទ មេតូដីស្ទ ប្រេសបីធើរីអិន - ពួកគាត់ដឹងថាការយាងមកវិញនេះគឺជិតដល់មែនហើយ។ ដូច្នេះ អ្នកនឹងទៅជួបពួកគេ។ រួចអ្នកនឹងវិលមកប្រាប់វីលលឹមពីការប្រជុំនោះ។ ខ្ញុំគ្រាន់តែចង់ជួបគាត់ដើម្បីលើក ទឹកចិត្តគាត់។ បានទេ? (ដកដង្ហើមធំ) (សូរថ្ងូរមកពីវីលលឹម) សួស្ដីសម្លាញ់។ អ្នកសុខសប្បាយទេថ្ងៃនេះ? (ថ្ងូរ) មើលទៅដូចជាមិនធូរសោះ។ ដូចនេះ ... ... ខ្ញុំនឹងទុកអ្នកទាំងពីរ ... មានពេលបន្តិចចុះ។ ប៉ុន្តែយូស្វេ តែប៉ុន្មាននាទីបុណ្ណោះ។ គាត់មិនអាចទទួលភ្ញៀវយូរទេ។ បាទ។ ប្រាកដហើយ! (ការបិទទ្វារ) បងប្រាកដទេ ថាមិនអាចជិះរទេះបាន? ខ្ញុំអាចធ្វើគ្រែអស្ចារ្យ សម្រាប់បងនៅ ខាងក្រោយ ដែលមានភួយក្រាស់ៗ - អត់ទេ ហើយខ្យល់បរិសុទ្ធនឹង ... អត់ទេ យូស្វេ។ មនុស្សអាចមកជួបបងក្នុងកិច្ចប្រជុំ។ ខ្ញុំគិត យើងអាចរៀបកន្លែងមួយ អត់ទេ យូស្វេ បញ្ហានេះធំជាងមនុស្សម្នាក់។ (ក្អក) នេះជាអំណាចនៃព្រះ។ គ្រូគង្វាលជាច្រើន នាក់បានភ្ញាក់ឡើងហើយ។ អ្នកមិនត្រូវការខ្ញុំទេ។ បាទ។ ពិតមែន។ ... បងនិយាយត្រូវហើយ។ ខ្ញុំនឹងអធិស្ឋានអោយអ្នក។ អរគុណ។ បងពិតជាប្រាកដទេ ...?! ទៅ! ទៅចុះ! (ក្អក) (សូរថ្ងូរ) កិច្ចប្រជុំទីមួយរបស់ក្រុម មីលឺរ៉ែត បុសតុន ១៣ តុលា ១៨៤០ អូរ! យូស៉ែប បេត្ស អស្ចារ្យ មែន - យូរបុណ្ណាហើយ? - យូរពេកហើយ បងហែម្ស។ យូរណាស់។ ខ្ញុំឮច្រើនពីស្នាដៃ របស់អ្នកទាក់ទងនឹងការចេះប្រមាណ ជាមួយនឹងក្រុមទំនាក់ទំនងគ្រិស្តទាន។ តែអ្នកបានធ្វើអោយឈ្មោះអ្នកកាន់តែល្បី ដោយនិយាយអំពីភាពអាក្រក់នៃទាសភាពផងដែរ។ ខ្ញុំជាអ្នកបម្រើសាមញ្ញមួយ យូស្វេ អើយ។ ព្រះមានបន្ទូលហើយខ្ញុំធ្វើតាម។ ទោះយ៉ាងណា កិត្តិនាមរបស់អ្នកសមនឹងទទួលមែន។ តើពិតមែនទេ? ដែលថាបងមីលលឺមិនអាចមកបាន? មែន។ គឺ គ្រុនពោះវៀន។ គួរអោយអាណិតណាស់។ អូរ អូរ លោកបេត្ស ខ្ញុំសូមនែនាំអោយ ស្គាល់ ហាយរឹម អេតសុន? អាស អ្នកប្រហែលស្គាល់បងអេតសុន តាមគ្រូគង្វាលហ្វីនី។ អូរ បាទ។ ការងារទាក់ទងនឹងការចេះប្រមាណ និងការបំបាត់ទាសភាពរបស់បងហ្វីនី ពិតជាល្បីមែន។ រីករាយដែលបានស្គាល់អ្នក។ នេះជា លោកអូវេន ក្រូសីអឺ។ រីករាយដែលបានស្គាល់អ្នក។ ខ្ញុំតាមដានគំនិតរបស់លោកមីលឺ តាំងពីខ្ញុំបានលឺគាត់និយាយ នៅ ញូបេតហ្វួតឆ្នាំមុន។ ជានាយនាវា ខ្ញុំដើរជុំវិញពិភពលោក។ ប៉ុន្តែថ្ងៃនេះខ្ញុំទៅឆ្ងាយជាងការឆ្លង សមុទ្រទៅទៀត។ ខ្ញុំប្តេជ្ញា បម្រើដល់សារការយាងមកវិញនេះ។ ខ្ញុំក៏មានការត្រាស់ហៅនេះដែរ។ ខ្ញុំក៏ដូចគ្នា។ បងឈ្មោះអីដែរ? បងមកពីណាវិញ? បាទ ខ្ញុំឈ្មោះសាំយូអែល ស្នូរ។ ខ្ញុំធ្វើការអោយអ្នកស្រាវជ្រាវ នៅទីក្រុងបុសតុននេះឯង។ អ្នកមកដើម្បីធ្វើវីភាគសំណេរទេដឹង? អូរ អត់ទេលោក។ ខ្ញុំទទួលស្គាល់ថា ពីដំបូងខ្ញុំពិតជា មានការសង្ស័យមែន។ តែខ្ញុំបានសិក្សាគំនិតរបស់មីលលឺ ហើយខ្ញុំជឿថាគំនិតទាំងនោះមាន ការពិតដ៏អស្ចារ្យ។ អាស! (ការសើច) កិច្ចប្រជុំបញ្ចប់ហើយ តែខ្ញុំនៅតែឃើញ ការពិភាក្សាគ្នាតទៀត! ខ្ញុំទើបប្រាប់បុរសទាំងនេះថា ខ្ញុំប្តេជ្ញា ទាំងស្រុងដល់កិច្ចការព្រះ។ ខ្ញុំសប្បាយចិត្តជាខ្លាំងដែលឮរឿងនេះ។ ខ្ញុំនឹងប្រាប់រឿងនេះដល់បង មីលលឺពេលខ្ញុំជួបគាត់។ អ្នកអាចប្រាប់គាត់ដែរថា ខ្ញុំនឹងប្រើលុយ ចែកចាយសារការយាងមកវិញនេះ។ អូរ នេះពិតជារឿងល្អមែន! (ការសើច) ខ្ញុំថានឹងឈរពីក្រោយលោកមីលលឺ នឹងការងាររបស់គាត់ មិនមែនបង្កើតព្រះវិហារថ្មីទេ តែប្រកាសថា ការយាងមកជាលើកទីពីរនេះជិតដល់ហើយ។ (ការជជែកគ្នាដែលមិនសូវច្បាស់បន្តទៀត) តើកិច្ចប្រជុំជោគជ័យទេ? មានគេមកពីម៉េន ទីក្រុងញូយួក កុននិកធីកាត់ វឺមុន នូ ហេមផសឺ កោះរូ៉ត! មានការចែកចាយគំនិតជាច្រើន! គឺជាការប្លាស់ប្ដូរគំនិតទៅវិញទៅ មកនឹងការរំភើបផងដែរ! មានមនុស្សជាច្រើនសន្យាថា នឹងផ្តល់លុយជាជំនួយដែរ។ ហើយសិងថាយើងនឹងធ្វើបែបនេះភ្លាមៗម្ដងទៀត។ លើកក្រោយនេះបងនឹងចូលរួម ជាមួយ លោកយូែស៉ប បេត្សដែរ។ បេត្ស ខ្ញុំចាំថាធ្លាប់ជួបគាត់ពីឆ្នាំមុន។ ជាបុរសខ្ពស់ម្នាក់។ គាត់ក៏មិនប្រើថ្នាំជក់ដែរ។ កាល់នោះខ្ញុំគិតថាគាត់ ... ចម្លែក។ គាត់អញ្ចឹងមែន ប៉ុន្តែគាត់ក៏សំខាន់ ណាស់សម្រាប់យើង! យើងមានធនធានហើយ! ទីក្រុងច្រើនទៀត! ការបោះពុម្ពថែមទៀត! ពាក្យរបស់អ្នកនឹងបះពាល់មនុស្សជាច្រើន។ យូស្វេសូមចាំថា នេះមិនមែនការងារយើងទេ - តែជារបស់ព្រះ។ មែនហើយ។ (តន្ត្រីដែលលើកទឹកចិត្ត) “និមិត្តសញ្ញានៃពេលវេលា" “ការប្រាប់អោយដឹងពីភាពមានអំណរ” “ការដាស់តឿនសម្រាប់ភីឡាដេលភា” "និមិត្តសញ្ញានៃពេលវេលា" “សម្រែកពេលយប់ពីទិសខាងដ្បូង!" “កាលប្បវត្តិនៃការយាងមកវិញ" កញ្ញា ១៨៤៣ ឥលូវនេះ … ប្រហែលដល់ពេល។ អឹម។ (ការនិយាយខ្សឹបៗ) យើងសម្របសម្រួលមិនបានទេ។ សំដីលោកមីលលឺនឹងអ្នកតាមគាត់គឺមិនពិតទេ។ អ្នកដែលទាក់ចិត្តដោយអណ្ដាតផ្អែមរបស់គាត់ គ្មានកន្លែងនៅក្នុងអាគារថ្វាយបង្គំនេះទេ។ ដូចនេះ ... ... នៅក្នុងព្រះនាមរបស់ព្រះ អ្នក ត្រូវលះបង់គំនិតហួសហេតុទាំងនេះទៅ។ បើអ្នកមិនធ្វើ ... ... កន្លែងអធិស្ឋាននេះនឹងមិន ស្វាគមន៍អ្នកទៀតទេ។ អ្នកប្រហែលគិតថា អ្នកកំពុងក្រវែងយើងចោល។ តែការស្វែងយល់របស់មីលលឺ នៃការយាងមកឆាប់ៗរបស់ព្រះគ្រិស្ត មិនអាចបដិសេធបានឡើយ។ យើងត្រូវដើរតាមព្រះបន្ទូលរបស់ព្រះ ជាងបទបញ្ជារបស់មនុស្ស។ យើងនឹងមិនលាក់បាំងដំណឹងដ៏ល្អនេះឡើយ។ ហើយបើសិន យើងត្រូវចាកចេញមែន ... ... នោះយើងនឹងទៅ។ គ្រួសារខ្ញុំមានអំណរហួសថ្លែងពីសង្ឃឹម ក្នុងការយាងមកវិញរបស់ព្រះគ្រិស្ត។ យើងស្គាល់ក្ដីស្រឡាញ់ ក្ដី ស្រឡាញ់របស់ព្រះយេស៊ូ។ នេះ ... នេះជាអ្វីដែលលើកយើងឡើង ត្រកងយើងទៅមុខ។ ក៏នឹងនាំយើងដល់ទីលំនៅដែរ។ គេនិយាយដាក់យើងបែបនេះយ៉ាងម៉េចបាន? យើងមិនអាចអោយផ្លែប៉ោមខូច មួយបំផ្លាញផ្លែផ្សេងបានទេ។ យើងនឹងប្រកាស ដកខ្លួនគេពីសមាគមព្រះវិហារ របស់យើងនៅថ្ងៃអាទិត្យក្រោយ។ ពួកគេនឹងជាគំរូមួយ។ យើងត្រូវគោរពទំនៀមទំលាប់របស់យើង។ វា៉សីញតោន នូ ហេមផសឺ ១៨៤៣ នៅក្នុងថ្ងៃបរិសុទ្ធនេះ , ខ្ញុំសូមទុកអោយអ្នកនៅសំណើមួយ គឺអោយស្រឡាញ់ព្រះជា ម្ចាស់របស់អ្នកអស់អំពីចិត្ត គឺត្រូវធ្វើតាមគ្រប់ទាំងបញ្ញត្តិរបស់ទ្រង់ ហើយគោរពទ្រង់ដោយរក្សាថ្ងៃសាបាត៍ របស់ទ្រង់អោយបរិសុទ្ធ។ អាម៉ែន។ ខ្ញុំចង់និយាយជាមួយគាត់។ ម៉ាក់ ... ម៉ាក់ កុំអី។ លុះត្រាតែម៉ាក់ចាំបាច់។ ប៉ុន្តែយើងទើប តែមកទីនេះទេ។ ខ្ញុំ ... សូមចាំថាយើងជាអ្នកក្រៅ។ ចាស់ទុំ វាលលឺ នឹងចាប់អារម្មណ៍ លើអ្វីដែលខ្ញុំចង់និយាយ។ កុំអី ... អត់ទោសលោក។ អត់ទោស។ ខ្ញុំចង់និយាយជាមួយលោកជាពិសេស។ ពីគ្រឹត្តវិន័យមួយដែលនៅក្នុងព្រះគម្ពីរ ... ខ្ញុំបានផ្តោតអារម្មណ៍យ៉ាងខ្លាំង ពិសេសទៅលើថ្ងៃសាបាត៍។ - បាទ។ បងប្រេសតុន។ ផ្អែកលើព្រះគម្ពីរ ... (ភ្លេងបានលេងពីលើការសន្ទនា) គាត់បានស្តាប់អ្វីដែលម៉ាក់ប្រាប់។ គាត់ពិតជាស្តាប់មែន។ ចុះគាត់នឹងប្តូរថ្ងៃថ្វាយបង្គំ ពីថ្ងៃអាទិត្យទៅថ្ងៃសៅរ៍ ដូចគ្រឹត្តវិន័យប្រាប់ ទេ? គាត់ចាប់អារម្មណ៍ខ្លាំងអ្វីដែល យើងចែកចាយពីគម្ពីរ។ មានន័យថា ...? គាត់បានសន្យាថានឹងផ្ដោតគំនិតលើរឿងនេះ ហើយក៏ចង់ស្រាវជ្រាវបន្ថែមទៀត អរុណសួស្ដី បងប្រេសតុន។ - ... លើគំនិតនឹងផងដែរ។ សួស្ដី។ ដោយនិយាយបែបនេះ ម៉ាក់ចង់ថាម៉ាក់ ឈ្នះហើយមែនទេ? ថ្ងៃសៅរ៍ ... ... គឺជាថ្ងៃទីប្រាំពីរនៃសប្ដាហ៍។ គឺជាសាបាត៍របស់ព្រះ។ គឺអញ្ចឹងមែន។ ម៉ាក់! មានអ្នកខ្លះជឿ ថាការរង់ចាំការយាងមកនឹងថ្ងៃជំនុំជម្រះ គឺសំខាន់ជាងការថ្វាយបង្គំនៅថ្ងៃណាទៅទៀត។ អរុណសួស្ដី អ្នកទាំងពីរ។ ប្រហែលថ្ងៃនោះមិនសូវសំខាន់នៅពេលខាងមុខ។ ម៉ាក់បានដាំគ្រាប់ពូជមួយ។ ក្នុងនាមជាអ្នកគ្រូ កូនសម្លាញ់ លើសពីអ្នកដទៃទៀត កូនគួរយល់ពីរបៀបដែលចំណេះដឹងដុះឡើង។ ព្រះយេស៊ូនឹងយាងមក អិកអីទ័រ នូ ហេមផសឺ - ១២ សីហា ១៨៤៤ សូមអានទាំងអស់គ្នា! អានពីការយាងមកវិញរបស់ព្រះគ្រិស្ត! អានព័ត៌មានថ្មីៗពីការយាង មកវិញរបស់ព្រះគ្រិស្ត! បន្លែ! ខ្ញុំយកមួយកូនប្រុស។ តាមពិតទៅ បងគួរតែអរគុណគេ។ ខ្ញុំដូចជាសង្ហាណាស់។ ហេតុអ្វីបានគេចូលចិត្តធ្វើឲ្យ ខ្ញុំធាត់ម៉្លេះ? ដូច្នេះ អ្នកគិតថាមានមនុស្ស ប៉ុន្មានអ្នកនឹងមក? នេះជាតង់ធំបំផុតដែលបានសាងឡើងលើទឹកដីអាមេរីក! គឺពង្រីកឡើងអោយមាន ៦០០០កៅអី! គេកំពុងតែមក ហើយច្រើនទៀត! តង់ធំសំបើម។ មានអីទៀត? ខ្ញុំជាមនុស្សចុងក្រោយក្នុងលោកដែលឃើញការនេះ។ បងជាម្នាក់ក្នុងក្រុមដំបូង។ យើងគួរតែទៅហើយ។ មានការប្រជំុតូចមួយកំពុងកើតឡើង។ ខ្ញុំចង់ឈប់នៅទីនោះមុនសិន។ ប៉ុន្តែតង់ធំនោះ! យើងតម្រូវអោយនៅទីនោះ។ យូស្វេ ផែនដីទាំងមូលកំពុងពេញដោយការរំពឹងទុក។ មិនមែនគ្រប់ទាំងអស់ ទៅតាមគម្រោងជាក់លាក់ទេ។ ខ្ញុំប្រាប់បងបេត្សថា ខ្ញុំនឹងចូលរួមជាមួយគាត់។ ប៉ុន្តែ ... ... គាត់គួរតែនៅក្នុងតង់ធំនោះដែរ! វ៉ូ វ៉ូ! ខ្ញុំកំពុងរកយូស៉ែប បេត្ស។ តើខ្ញុំអាចរកអង់ប្រជុំនៅទីណាដែរ? នៅទីនោះ។ ពិតមែន - ឆ្នាំ ១៨៤៣បានកន្លងផុតហើយ។ មនុស្សជាច្រើនកំពុងតែរសាប់រសល់។ បងប្អូនសួរថា ហេតុអ្វីព្រះសង្គ្រោះ យើងមិនទាន់មក ក៏ចង់ដឹងថាក្តីសង្ឃឹមដ៏មានពររបស់យើង នឹងកើតឡើងនៅពេលណា? ខ្ញុំត្រឹមតែអាចប្រាប់ថាក្នុងពេលនេះ េសចក្តីជំនឿរបស់យើងកំពុងត្រូវបានសាកល្បង។ កាលខ្ញុំជានាយនាវាមួយដែលនៅកណ្ដាលសមុទ្រ យើងមិនបានទម្លាក់ខ្លួនចូលទៅក្នុងសមុទ្រ ដោយកំហឹងក្នុងពេលមានខ្យល់ព្យុះទេ។ ទេ។ យើងបានតោងជាប់នឹងខ្សែពួរ។ យើងបានស្រែកថា : “ដៃទាំងអស់មកលើនាវា” ពេលនេះក៏ដោយ បងប្អូនអើយ កុំអោយយើងបាក់ទឹកចិត្តឡើយ តែខំប្រឹងទេ្វដងទៀត។ កូនកំលោះនឹងមក។ ការតស៊ូរបស់យើងមិនមែនឥតបានការឡើយ។ មែន យើងបានសង្ឃឹមថា ពេលនេះថ្ងៃដ៏មានពររបស់យើង ... - (សេះមកជិតដល់) - ... នឹងបានមកដល់ហើយ។ ... ហើយពេលវេលាចុងក្រោយ នេះជាពេលដ៏មានតម្លៃបំផុត។ (អ្នកមើលពីចម្ងាយនិយាយគ្នាស្ងាត់ៗ) ខ្ញុំមានដំណឹង។ សូមឲ្យបងខ្ញុំនិយាយសិន។ គាត់មកនេះ ដោយមានដំណឹងសម្រាប់យើង។ (ការនិយាយខ្សឹបៗ) បងស្នូរ មានដំណឹងពិតសម្រាប់ យើងពីព្រះជាម្ចាស់។ ឲ្យគាត់មកហើយនិយាយសារគាត់ចុះ។ សូមអញ្ជើញ ... ព្រះដ៏មានពររបស់យើងបានសន្យានឹងយើង ... ... ថាទ្រង់នឹងយាងមកវិញ ... ... ដើម្បីនឹងយករាស្រ្តរបស់ទ្រង់ទៅឯទ្រង់។ ដូចនេះ កាលដែលព្រះយេស៊ូមកលើកដំបូង , ព្រះគម្ពីរបានប្រាប់យើងថា “ពេលវេលាបានសម្រេចហើយ" តើពេលវេលាណាទៅដែលបានសម្រេច? ពេលក្នុងបទទំនាយ! ពិតណាស់។ ពិតណាស់។ អ្នកប្រវត្តិសាស្ត្របញ្ជាក់ថា ព្រះគ្រិស្ត សុគតក្នុងពេលនិទាយរដូវនៃគ្រិស្តសករាជ្រ ៣១, គឺចំកណ្ដាលសប្ដាហ៍ទី៧០របស់លោកដានីយ៉ែល។ ដូចនេះ ព្រះគម្ពីរបានប្រាប់យើងថា ពេលនិទាយរដូរនេះ ក៏ជាពេលបុណ្យរំលងដែរ។ ថ្ងៃដើម្បីធួននឹងបាបគឺត្រូវមកដល់ នៅក្នុងពេលសរទរដូវ។ ហើយតើសំដេចសង្ឃធ្វើអ្វី នៅថ្ងៃដើម្បីធួននឹងបាប? សំអាតទីបរិសុទ្ធ។ មែនហើយ។ អរគុណ លោកវ៉ែត៍។ គាត់បានសំអាតទីបរិសុទ្ធ! ដូចនេះ តើយើងគួរតែសន្និដ្ឋានថា ទ្រង់នឹងយាងមកសំអាតទីបរិសុទ្ធ ចំថ្ងៃដើម្បីធួននឹងបាបនេះដែរទេ? - បាទ! - (ការនិយាយខ្សឹបៗ) គម្ពីរលេវីវិន័យប្រាប់ថាថ្ងៃដើម្បីធួននឹងបាប គឺត្រូវនឹងថ្ងៃទី១០ ខែអស្សុជ។ បងប្អូនអើយ យើងបានចាំព្រះគ្រិស្តមកវិញ ពេលនិទាយរដូរនោះ មិនត្រូវទេ។ បើតាមប្រតិទិនរបស់ជនជាតិជ្វីហ្វ , ថ្ងៃទី១០ ខែអស្សុជ គឺត្រូវនឹង ... ... ថ្ងៃទី២២ ខែតុលាក្នុងឆ្នាំនេះ។ (សម្មាជិកអង្គប្រជុំរកខ្យល់ នឹងលាន់មាត់) យើងដឹងថ្ងៃហើយ។ ថ្ងៃទី២២ ខែតុលា ឆ្នាំ១៨៤៤។ (សម្មាជិកនៃអង្គប្រជុំនិយាយខ្សឹបៗ ដោយរំភើបញាប់ញ័រ) អស្ចារ្យ មែន! អូរ! គាត់ដូចជាប្រាកដណាស់។ ចុះបងមិនប្រាកដឬ? ដាក់ថ្ងៃជាក់លាក់បែបនេះគឺឆ្គួតហើយ។ ទេ។ ពេលនេះមិនល្អទេបង។ យើង… យើងមិនមានការយល់ព្រមគ្នាទេ។ ចូរយើងមានសង្ឃឹមថាទ្រង់នឹងបើក សំដែងបន្ថែមទៀតនៅពេលខាងមុខ។ ម្ចាស់ផ្ទះកំពុងតែសម្អាតជង្រុក ស្រូវរបស់ខ្លួន។ ការដាក់ថ្ងៃនេះ ធ្វើឲ្យបងអន់ចិត្តហើយមើលទៅ។ ក្ដីសង្ឃឹមរបស់យើងមិនមែនលើថ្ងៃឬម៉ោងណាមួយទេ តែគឺលើការជិតមកដល់របស់ព្រះគ្រិស្ត។ ចុះលោកយូស្វេគិតយ៉ាងណាដែរ? យើងមិនព្រមទាំងពីរ។ តែមនុស្សកំពុងទាមទារភាពច្បាស់លាស់។ បងបានខុស ពីឆ្នាំ១៨៤៣។ បងមិនគួររាប់លេខសូន្យ ពេលដែលរាប់ពីមុន គ្រិស្តសករាជ មកគ្រិស្តសករាជ។ ហើយបងបានធ្វើឲ្យបងប្អូនសង្ស័យយ៉ាងណាទៅ? ដូចនេះ បងមិនព្រមទទួលថ្ងៃណាមួយឡើយ? ទេ។ បងមិនព្រមទេ។ ប៉ុន្តែការសិក្សារបស់បងស្នូរទាក់ទង នឹងទីបរិសុទ្ធគឺធ្វើឲ្យបងគិតមែន។ អញ្ចឹង បងគួរតែរកសេចក្ដីពិតសម្រាប់ឥលូវ ហើយនិងភាពច្បាស់លាស់ពីព្រះវិញ វីលលឹម។ ព្រះគម្ពីរគឺច្បាស់ហើយ។ យ៉ាងណាក៏បងស្នូរជាបងម្នាក់ដែលអាច ទុកចិត្តបានក្នុងព្រះជាម្ចាស់ដែរ។ ខ្ញុំនឹងចំណាយពេលខ្លះសិក្សានឹងអធិស្ឋាន ពីថ្ងៃដែលគាត់បានលើក។ (សំឡេងសេះ) ខ្ញុំនិងប្រពន្ធខ្ញុំ សប្បាយចិត្តដែល បានទិញដីរបស់លោក។ បើអ្នកមិនប្រកាន់សំនួរខ្ញុំទេ តើអ្នកទាំងពីរនឹងទៅកន្លែងណាទៀតក្រោយពីនេះ? ទៅឋានសួគ៌។ ចុះបើចុងបញ្ចប់នៃពិភពលោកមិនកើតឡើង , អ្នកនឹងមានកម្រោងអ្វីវិញ ... ព្រះជាម្ចាស់មានគម្រោងដ៏ធំ សម្រាប់យើងទាំងអស់គ្នា។ បាទលោក។ ពិតមែន។ ដូចនេះ សូម្បីផ្ទះក៏បានលក់ដើម្បី ផ្គត់ផ្គង់ការផ្សាយដំណឹងដែរ។ កូនរបស់យើងគិតថាយើងឆ្កួតហើយ។ ហឹម! តែបងនៅតែរឹងមាំក្នុងជំនឿរបស់បង។ បាទអូន។ នាឡិកាកំពុងលោតហើយ។ ពេលវេលាដែលព្រះបានកំណត់ក៏ជិតដល់ដែរ។ មើលទៅ កូនឃ្លានអាហារវិញហើយ អេលែ្លន។ យើងសប្បាយចិត្តដែលឃើញកូនបែបនេះ។ យើងជិតដល់ផ្ទះហើយ។ គ្រាន់តែគំនិតនេះក៏ផ្ដល់កម្លាំងដល់ខ្ញុំដែរ។ ទំរាំដល់ពេលនោះ ... ... យើងត្រូវតែធ្វើគ្រប់យ៉ាងដើម្បីអ្នកដែល យើងស្គាល់ទាំងអស់ អាចនឹងដឹងពីដំនឹងល្អ។ (ស្នូរជើង) អូ! លោកវ៉ែត៍ ខ្ញុំបានរៀប ខិត្តប័ណ្ណរបស់អ្នករួចហើយ។ ក្រុមរបស់អ្នកបានក្លាយជា អតិថិជនល្អបំផុតរបស់ខ្ញុំ។ អូ! អរគុណសួស្ដី។ អ្នកធ្វើការងារផ្សព្វផ្សាយដំនឹងល្អដែរឬ? បាទ លោក។ ជេមស៍ វ៉ែត៍ពី ក្រុមទំនាក់ទំនងគ្រិស្តទាន។ រីករាយដែលបានជួបអ្នក ប្អូនវ៉ែត៍ ខ្ញុំឈ្មោះរូបឺត ហ៉ាម៉ុន។ អស់ $១.២០សេន លោក។ - អរគុណ លោក។ ពេលវេលាខ្លីណាស់។ ទៅជុំគ្នាទេ អ្នកកំលោះ ចាំមើល យើងអាចផ្លាស់ប្ដូរអ្វីខ្លះ។ បាទ។ សំណាងល្អ លោកទាំងពីរ។ អ្នកកំលោះ ពីរសប្តាហ៍ទៀត ព្រះអង្គសង្គ្រោះ យើងនឹងយាងមកវិញ។ (ដកដង្ហើមធំ) ការយាងមកវិញរបស់ព្រះជាម្ចាស់។ សូមអញ្ជើញ ... លោក ... ព្រះគ្រិស្តយាងមកក្នុងពីរសប្ដាហ៍ខ្លីមុខ នេះ។ សូមរៀបចិត្តអ្នក។ អូរ។ អញ្ចឹង ប្រាប់ទ្រង់ថា ទ្រង់នឹង ចេញថ្លៃស្រាពេលមកដល់។ ខ្ញុំអាណិតបុរសទាំងនេះណាស់។ លោក ... - លោក សូមអញ្ចើញ។ - អរគុណសម្លាញ់។ លោក… “ថ្ងៃទី៦ ខែតុលា ១៨៤៤។ “ជូនចំពោះ បងហែម្ស , “ក្រោយពីការសិក្សា និងការអធិស្ឋានជាច្រើន , “ឥលូវនេះខ្ញុំបានឃើញភាពរុងរឿងមួយ នៅក្នុងខែអស្សុជ “ដែលខ្ញុំមិនដែលឃើញពីមុន។ “យើងជិតដល់ផ្ទះហើយ។ “រុងរឿង រុងរឿង រុងរឿង។ " សូមមកឯព្រះយេស៊ូគ្រិស្ត , ជាកូនចៀមដែលត្រូវគេសម្លាប់ , ហើយឥលូវនេះមានព្រះជន្មរស់ ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចរស់។ សូមគោរពតាមព្រះបន្ទូលទ្រង់ ... នឹងជឿចុះ។ គឺគ្មានពេលបង្អង់ឡើយ។ ខ្ញុំសូមអង្វរអ្នកទាំងអស់គ្នា កុំពន្យារពេលទៀត។ ទេ។ សូម្បីមួយភែ្លតក៏ដោយ។ តើអ្នកមិនចង់មានផ្ទះដែលសង់ដោយ ដៃដ៏អស់កល្យនៅឋានសួគ៌ទេឬ? ដូចនេះ ព្រះគ្រិស្តបានប្រាប់ថា "ចូរស្វែងរកនគរ ... ព្រះជាមុនសិន “ទើបគ្រប់របស់ទាំងនោះ “នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។ " (សូរតន្រ្តីធ្វើឲ្យរំជួលចិត្ត) បិទ ស្ដេចលើអស់ទាំងស្ដេចនឹង យាងមកនៅថ្ងៃទី២២ ខែតុលា អញ្ចឹង ខ្ញុំចង្រៃហើយ! កប៉ាល់ខ្ញុំនឹងចេញទៅស្អែក ហើយខ្ញុំបានសម្រេចហើយ។ ខ្ញុំមិនអង្វរ ក្នុងពេលដែលអ្នកទាំង អស់គ្នាកំពុងសម្លឹងមើលទៅលើមេឃទេ! ព្រះយេស៊ូនឹងយាងមកស្អែកនេះហើយ កូន! អញ្ចឹង ពេលទ្រង់មក ប្រាប់ឲ្យទៅរកខ្ញុំ កណ្តាលសមុទ្រទៅ! យូស៉ែប សូមអង្វរ ... តាមគេមកវិញមក។ យើងនឹងបាត់បង់កូនប្រុសរហូតហើយ! ធ្វើអីមួយទៅ! បិតាបរិសុទ្ធអើយ ក្នុងពេលចុង ក្រោយនេះមុននឹងទ្រង់យាងមក សូមផ្សះផ្សារគ្រួសារដែលបែកបាក់ និងក្ដីមេត្តាដល់កូនប្រុសរបស់យើងផង។ សូមបញ្ជូនកូនប្រុសរបស់យើងមកវិញ ដើម្បីយើងអាចជួបទ្រង់ជាមួយគ្នា។ ២២ តុលា ១៨៤៤ វាល្អប្រពៃមែន ដែលយើងអាចនៅជុំគ្នា ក្នុងពេលវេលាចុងក្រោយនេះ។ លោក យើងធ្វើអស់ពីសមត្ថភាពហើយ។ ពិតមែនឬ? អូរ ... អរគុណ ... ... សម្រាប់ការប្រាប់ពិភពលោកមុនហួសពេល។ ចុះបើយើងមកមុនពេលកំណត់វិញ? (សូរ្យ ព្យាណូរស់រវើកពីខាងក្នុង) អ្នកទាំងអស់គ្នា! បីយ៉ែឥតគិតថ្លៃរហូត ដល់ចុងបញ្ចប់នៃពីភពលោក! (ទាំងអស់គ្នាស្រែកអបអរ) (សូរជួង) (សូរជួងបន្ត) (សូរជួងចុងក្រោយ ខ្ទរខ្ទារ) មើលទៅ ... ស្ដាយមែនដែលព្រះជាម្ចាស់ដ៏ល្អ មិនបានមកចូលរួមជាមួយយើងនៅយប់នេះទេ ... ... ពីព្រោះយើងនៅតែមានកន្លែង សម្រាប់ម្នាក់ទៀតដែរ! (បុរសទាំងអស់សើច ហើយនិយាយបន្ត) (ភ្លេងសប្បាយលេងបន្ត) (ច្រៀង) ♪ អ្វីដែលកំប្លែងដែល ខ្ញុំមិនដែរបានឃើញពីមុន ♪ ចម្រៀងតូចមួយដែលហៅថាមាន់ បារាំងនៅក្នុងចំបើង។ ♪ (សូរសន្ធឹកផ្គរលាន់) (សូរទីទុយយំ) (សូរសន្ធឹកផ្គរលាន់) (តន្ត្រីដែលសោកសៅ) (សូរសន្ធឹកផ្គរលាន់បន្ត) សាររបស់ព្រះគឺមិនមានបំណងពាក់ពិន នឹងថ្ងៃជាក់លាក់ណាមួយទេ។ តែមិនមែនអត់ប្រយោជន៍ទេ។ មើលអ្វីដែលបងបានចាប់ផ្ដើម។ បងបាននាំរាប់ពាន់អ្នកហើយ។ ហើយខ្ញុំនាំគេទៅណាវិញ បងហែម្ស? ទៅរកការខកចិត្តឬ? ការអស់សង្ឃឹម? ទៅរកសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះ។ ការដាក់ថ្ងៃបែបនេះ ដូចជាធ្វើឲ្យ ព្រះបន្ទូលលែងអាចទុកចិត្តបាន។ ហេតុអីបានជាខ្ញុំទន់ខ្សោយ ដល់ថ្នាក់គាំទ្ររឿងនេះ? យើងនឹងរងចាំបន្តទៀត។ រហូតដល់ទីបញ្ចប់? យើងនឹងរងចាំរហូតដល់ចប់។ (ក្អក) ពួតគីបសុន - ២៣ តុលា ១៨៤៤ មើលទៅព្រឹកនេះ អ្នកនៅជាមួយយើងដដែល ហាយរឹម។ មាន់ក៏អញ្ចឹង! ប្រហែលព្រះយេស៊ូនឹងមក បើអ្នកធ្វើម្ហូបព្រឹកឲ្យគាត់! (ទាំងអស់គ្នាសើច) តើនេះមិនមែនជារឿងប្រឌិតដែលមានល្បិច ស្ពស់ទេឬ អេសធើរ? ទេ ហាយរឹម។ កុំនិយាយបែបនោះ។ វាគ្មានការជាក់ស្ដែងសោះ ចំពោះសេចក្ដី សង្ឃឹមយ៉ាងទុកចិត្តរបស់យើង … អូរ បងហាយរឹម ... តើយើងគួរធ្វើអ្វី? យើងត្រូវតែអធិស្ឋាន។ បងប្អូនអើយ តើអ្នកនឹងចូលរួមជាមួយយើងក្នុង ការអធិស្ឋានសូមការណែនាំទេ? ការណែនាំ? បងហាយរឹមអើយ បើកភ្នែកបងមើល។ ប៉ុន្តែនេះជាពេលដែលយើងគួរតែរួបរួមគ្នា។ គេបោកយើងហើយ។ បងចង់ឲ្យយើងបន្តក្នុងសេចក្ដីសង្ឃឹម មិនសមហេតុផលនេះទៀតឬ? បើសិនជាអ្នកគ្រាន់តែផ្ដល់ឱកាសឲ្យព្រះ ... ខ្ញុំបានឲ្យហើយ ... បិតាអើយ ទ្រង់បានប្រទានពរយើង ក្នុងពេលដែលយើងបានរងចាំការយាង មកវិញរបស់ព្រះអង្គមែន។ ដៃរបស់យើងបានព្យាបាលអ្នកជំងឺ។ ចិត្តរបស់យើងបានលើកឡើង ក្នុងការ ដែលបានឃើញមនុស្សជាច្រើន ជឿលើទ្រង់ គឺក្តីសង្ឃឹមនៃការយាង មកវិញដ៏អស្ចារ្យ របស់ទ្រង់។ ព្រះអង្គអើយ យើងមិនបានលះបង់ក្ដី ជំនឿរបស់យើងទេ ប៉ុន្តែយើងសូមប្រាជ្ញាដើម្បីយល់ ថាហេតុអ្វីទ្រង់មិនយាងមក។ យើងត្រូវការឲ្យទ្រង់បង្ហាញផ្លូវទៅមុខទៀត។ សូមទទួលពាក្យសំណូមរបស់យើងផង បិតាអើយ ហើយបញ្ជូនពន្លឺរបស់ទ្រង់ ដើម្បីឲ្យយល់ពីការខកចិត្តដ៏ធំរបស់យើងផង។ សូមទូលទាំងអស់នេះក្នុងនាមរបស់ព្រះរាជបុត្រា ជាទីស្រឡាញ់របស់ទ្រង់ គឺព្រះយេស៊ូគ្រិស្ត។ បងប្អូនទាំងអស់គ្នាអើយ។ ព្រះទ្រង់ពិតជាមិនបានបំភេ្លចយើងទេ។ អូវេន ទៅផ្ទះអ្នកជិតខាងជាមួយខ្ញុំសិន។ គេក៏ពិតជាបានរងនៅការឈឺចាប់ដោយព្រួយនេះដែរ។ យើងទាំងអស់គ្នានិងមានការកម្សាន្តចិត្ត បើសិនយើងចែករំលែកបទពិសោធន៍នេះ។ ពិតហើយ។ ហាយរឹម។ ហាយរឹម! ព្រះកំពុងឆ្លើយតបការអធិស្ឋានរបស់យើង ព្រឹកមិញនេះហើយ។ ទ្រង់ផ្ដល់ពន្លឺដើម្បីឲ្យយល់ការខកចិត្ត ដ៏ធំរបស់យើង។ គ្រីស្ទានពីមុន បានគិតថាព្រះយេស៊ូមក ដើម្បីរៀបចំនគរមួយនៅផែនដីនេះ មិនមែននគរដែលនៅនគរឋានសួគ៌ទេ។ ក្រោយពីការសុគតរបស់ទ្រង់លើ ឈើឆ្កាង ពួកគេក៏ខកចិត្តជាខ្លាំង ដូចយើងពេលនេះដែរ។ ហាយរឹម យើងពិតជាបានជ្រើសពេលខុសហើយ។ ទេ លោកគ្រូហាន់ ខ្ញុំគិតថាថ្ងៃនោះត្រូវ។ ចុះហេតុអ្វីព្រះអង្គសង្គ្រោះមិនបានយាងមក? ប្រហែលយើងខុសនៅអ្វីដែលនឹងកើត ឡើងនៅថ្ងៃទី២២ ខែតុលានោះ។ គ្រីស្ទានពីមុនក៏ត្រូវដែរ ពីថ្ងៃខែដែល ព្រះមេសុីនឹងយាងមក ប៉ុន្តែការរំពឹងគិតរបស់គេនោះមិនត្រូវ។ ប្រហែលពិតសម្រាប់យើងដែរហើយ។ ទំនាយរបស់លោកដានីយ៉ែល ប្រាប់ថា ចុងបញ្ចប់នៃពេល២៣០០ថ្ងៃនេះ ទីបរិសុទ្ធនឹងបានសម្អាត។ ចុះបើយើងបានយល់ខុសនៅអត្ថន័យ ពីពាក្យ ទីបរិសុទ្ធនេះ? - ប៉ុន្តែទីបរិសុទ្ធនេះគឺផែនដី។ - មែនទេ? លោកដានីយ៉ែលបាននិយាយក្នុងជំពូក៧ថា “មាន១អង្គដូចជាមនុស្សជាតិ … ទ្រង់យាងមកឯព្រះដ៏មានព្រះជន្មពីបុរាណនោះ " មិនមែនមកផែនដីដូចយើងធ្លាប់គិតទេ។ ដូច្នេះព្រះដ៏មានជន្មពីបុរាណនេះនៅឯណា? នៅឋានសួគ៌។ ក្រោយពីទ្រង់សុគតលើឈើឆ្កាង ព្រះយេស៊ូ បានក្លាយជាសម្ដេចសង្ឃរបស់យើង ហើយការងារនៃការប្រោសលោះបាន រើពីទីបរិសុទ្ធនៅផែនដីទៅទីបរិសុទ្ធនៅ ឋានសួគ៌វិញ។ ដូចជាសមហេតុផលមែន ... ... យោងតាមអ្វីដែលបានសរសេរក្នុងគម្ពីរ ហេព្រើរ ជំពូក៨ - “យើងរាល់គ្នាមានសម្តេចសង្ឃ១អង្គយ៉ាងនោះ “…ជាអ្នកមានការងារក្នុងទីបរិសុទ្ធ ហើយក្នុងរោងឧបោសថដ៏ពិត “ដែលព្រះជាម្ចាស់បានដំឡើង មិនមែនជាមនុស្សទេ។ " ដូចនេះ ព្រះយេស៊ូនៅតែយាងមកឆាប់ៗនេះ មែនឬ។ គ្រាន់តែមិនដឹងលឿនប៉ុណ្ណា។ មែន ហើយគឺនៅកន្លែងនេះឯង ការងារនៃការសម្អាតរបស់ទ្រង់ នឹងចាប់ផ្តើមក្នុងទីបរិសុទ្ធបំផុត។ (ការដកដង្ហើមធំ) (ការដកដង្ហើមធំ) លូសុី បងបានធ្វើអ្វី? បងបាននិយាយចេញពីចិត្ត ហើយចេញពីព្រះគម្ពីរដែរ ជាពាក្យដែលបានបន្ទន់ចិត្តមនុស្ស រាប់ពាន់នាក់។ ហើយតើគេនឹងធ្វើឲ្យចិត្តរបស់គេរឹងវិញទេ? ប្រហែល។ ហើយប្រហែលជាបងស្នូរ នឹងជិះសត្វសេះមកដោយ ... ... មានថ្ងៃខែផ្សេងទៀត។ អ្វីទៅ ដែលសំខាន់បំផុតពីសារដែល ព្រះផ្ដល់ឲ្យបង? នេះជារឿងដែលបងគួរតែគិត។ បាទ។ “កាន់ឲ្យជាប់។ “កុំឲ្យនរណាយកមកុដរបស់អ្នកឡើយ។ “ខ្ញុំបានដាក់គំនិតខ្ញុំលើពេលមួយទៀត “ហើយខ្ញុំនឹងឈរទីនេះ រហូតដល់ ព្រះផ្ដល់ពន្លឺបន្ថែមទៀត។ “ហើយពេលនោះគឺថ្ងៃនេះ ថ្ងៃេនះ ថ្ងៃេនះរហូតដល់ទ្រង់យាងមកវិញ “ហើយខ្ញុំនឹងឃើញទ្រង់ដូចក្តីប្រាថ្នា ចិត្តខ្ញុំ។ " បិតា សូមជួយឲ្យចិត្តកូននៅរឹងពឹងក្នុង ពាក្យសន្យារបស់ទ្រង់។ ទោះកូនមិនយល់មូលហេតុទ្រង់មិនបានយាងមកក៏ដោយ កូននៅតែអធិស្ឋានសូមទ្រង់យាងមកឆាប់ៗដដែល។ ចំពោះបងប្អូនរបស់កូនទាំងប៉ុន្មានដែលបានចោល ក្ដីសង្ឃឹមនៃការយាងមកវិញរបស់ទ្រង់ យើងសូមការប្រោសប្រណីពិសេសសម្រាប់ពួកគេ។ សូមទ្រង់ផ្ដល់ប្រាជ្ញា ... យ៉ាប់ហើយ! អេល្លែន! អេលែ្លន! កើតអីហ្នឹង? នាងមានដង្ហើមទេ? ខ្ញុំអត់ប្រាកដទេ។ អេល្លែន! អេល្លែន! អេែល្លន! ខ្ញុំជាអ្នកនាំសារមកពីព្រះ។ ចូរមើលម្ដងទៀត។ ខ្ពស់ជាងមុន។ មិនមែនចុងបញ្ចប់ទេ គឺការចាប់ផ្ដើមវិញ។ ឯងមិនអីទេ? អេែល្លន បងភ័យណាស់។ បងស្មានថាបាត់បង់ឯងហើយ។ ខ្ញុំបានឃើញរឿងខ្លះ។ ខ្ញុំត្រូវបានយកទៅកន្លែងផ្សេងមួយ , ដែលខ្ពស់ជាងផែនដីនេះ ហើយខ្ញុំ ... ខ្ញុំ ... ... ខ្ញុំបានឮសំលេងមួយ។ សំលេងនោះបាននិយាយមកខ្ញុំ។ នរណាបាននិយាយមកឯង? អេល្លែន បងបានអធិស្ឋានឲ្យឯង។ - ឯងឮសំឡេងរបស់បងមែន? - ទេ។ ខ្ញុំគិតថាជាសំលេងទេវតា។ (ស្ត្រីៗ ដង្ហក់រកខ្យល់) ខ្ញុំមិនដែលបានលឺអ្វីដូចនេះពីមុនសោះ។ គួរឲ្យអាណិត មើលទៅនាងបានបុក ក្បាលនឹងអ្វីមួយហើយ ។ ខ្ញុំបានឃើញអ្នកដែលជឿលើការយាងមកវិញ កំពុងដើរតាមផ្លូវមួយទៅកាន់ទីក្រុងនៅឋានសួគ៌។ ហើយឲ្យតែគេសម្លឹងមើលព្រះយេស៊ូ ដែលកំពុងតែនាំគេទៅទីក្រុងនោះ ... ... គេមានសុវត្ថិភាព។ ឥលូវឯងមានសុវត្ថិភាពហើយ។ ផែនដីនេះងងឹតណាស់។ ចំពោះខ្ញុំឥលូវផែនដីនេះដូចជាអន់ណាស់ ព្រោះខ្ញុំបានឃើញកន្លែងអស្ចារ្យ ជាង។ អេលីសាបែត្ស ខ្ញុំមានអារម្មណ៍ថា កម្លាំងរបស់ខ្ញុំបានកើនឡើងនៅថ្ងៃនេះ។ ខ្ញុំបានឃើញអ្វីល្អអស្ចារ្យ ជាច្រើន។ ក៏បានស្តាប់ឮផងដែរ។ ដូចឯងនិយាយហើយ។ អេលីសាបែត្ស ខ្ញុំមិនដែលកុហកទេ។ ឥលូវក៏បងមិនបានថាឯងកុហកឯណា។ ឯងសន្លប់ព្រោះតែជំងឺ។ ខួរក្បាល របស់ឯងមិននឹងនរទេ។ - ឯងមិនដឹងថាឯងនិយាយពីអី។ - ទេ។ អេលីសាបែត្ស ព្រះវិញ្ញាណបរិសុទ្ធបាន បង្ហាញខ្ញុំឲ្យឃើញសំរែកនៅពាក់កណ្ដាលអធ្រាត្រ ក៏បានពន្យល់ពីការខកចិត្តរបស់យើង។ ទ្រង់ផ្តល់កម្លាំងចិត្តដល់ក្ដីសង្ឃឹម យើងក្នុងការយាងមកវិញ។ មនុស្សខ្លះមិនបានស្តាប់ ហើយធ្លាក់ពីផ្លូវទៅ។ ឯងជួបឧបទ្ទវហេតុពីក្មេង។ នេះហើយបានឯងខ្សោយ។ អេល្លែន ឯងមិនអាចមានជីវិតធម្មតាទេ។ ហើយយើងក៏យល់រឿងនេះដែរ។ ឯងមិនអាចរៀបការទេ។ ឯងក៏មិនអាចជួយអ្វីដែរ។ តែនេះមិនមែនរបៀបទាក់ទាញចំណាប់អារម្មណ៍ទេ។ ហេតុអ្វីបងនិយាយបែបនេះដាក់ខ្ញុំ? ខ្ញុំសន្យាថា និយាយការពិត។ អញ្ចឹង ការពិតរបស់បងគឺ - ព្រះគ្រិស្តមិន យាងមកផែនដីពេលឆាប់ៗនេះទេ ហើយបងឈប់ទៅក្រុមអធិស្ឋានដែរ។ - តែ អេលីសាបែត្ស - ទេ ឯងបានឮអ្វីដែលបងនិយាយហើយ។ គិតថាបងជាមនុស្សម្នាក់ដែល ធ្លាក់ពីផ្លូវចុះ។ ជាមួយការឈ្លោះគ្នាពីរឿង ព្រះយេស៊ូមិនបានមកនៅខែតុលានេះ មើលទៅខ្ញុំនៅតែឯងហើយក្នុងការ ប្តេជ្ញារបស់ខ្ញុំ ថា នឹងថ្វាយបង្គំនៅថ្ងៃសៅរ៍។ អ្ហារ ប៉ុន្តែអ្នកស្រីប្រេសតុន ខ្ញុំខ្លាចថាអត់មានព្រះវិហារនៅក្បែរនេះដែល ថ្វាយបង្គំនៅថ្ងៃសៅរ៍ទេ។ ហឹម។ បើលោកចាស់ទំ វាលលឺដែលនៅ ហីលបូរូនៅជិតជាងមុន។ ម៉ាក់ សូមអង្វរ! គ្រួសារហ្វាន្សវើសចិត្តល្អណាស់ ដែលបានឲ្យ ខ្ញុំស្នាក់នៅទីនេះពេលដែលខ្ញុំកំពុងបង្រៀន។ ម៉ាក់អាចនឹងធ្វើឲ្យគាត់អន់ចិត្ត។ អ្វីដែលធ្វើឲ្យព្រះអន់ចិត្ត គឺថា យើងថ្វាយបង្គំនៅថ្ងៃខុស។ លោកចាស់ទំវាលលឺដ៏ល្អ ក៏បានយល់ដែរ ថាថ្ងៃសៅរ៍ - ថ្ងៃសៅរ៍ - ជាថ្ងៃទីប្រាំពីរនៅក្នុងសប្ដាហ៍។ បានសរសេរក្នុងក្រឹត្យវិន័យថា យើងគួរ សម្រាកការងារហើយរក្សាថ្ងៃនោះឲ្យបរិសុទ្ធ។ តើមានភាពខុសគ្នាអ្វីទៅចំពោះព្រះ ក្នុងការថ្វាយបង្គំថ្ងៃនេះ ឬថ្ងៃណាផ្សេង? វីលលឹម គឺមានភាពខុសគ្នារហូតដល់ ទ្រង់ឆ្លាក់នៅលើថ្ម រួចហើយបញ្ជូនចុះមកពីលើភ្នំជាមួយលោកម៉ូសេ។ ថ្ងៃសប្ប័ទបានមកឯយើងជាកាដូរមួយ - ហើយយើងក៏មិនអាចនឹងឈប់ឬក៏ផ្លាស់ប្ដូរបានទេ។ ទ្រង់ថែមទាំងប្រើពាក្យថា ចងចាំ ទៀត។ ទោះជាលោកចាស់ទំវាលលឺនៅជិត នេះក៏ដោយ គាត់គឺជាមេតូដីស្ទ តែយើងនៅក្នុងក្រុមបងប្អូនគ្រិស្តជនទេ។ និកាយរបស់គាត់មិនមែនជាបញ្ហាសម្រាប់ព្រះទេ គឺគ្រាន់តែ លោកចាស់ទំវាលលឺជឿថាគ្រឹត្សវិន័យ គឺហៅថា បទបញ្ជារ បើសិនក្រឹត្យវិន័យទាំងនោះត្រូវបានហៅថាជា “យោបល់” ទាំងដប់វិញនោះ ទើបយើងអាចនឹងគោរពទ្រង់តាមពេលដែល យើងចង់ ឬអត់តែម្ដង។ អូ! រទេះសេះត្រៀមរួចហើយ។ ទោះជាយើងទៅថ្វាយបង្គំនៅថ្ងៃខុសក៏ដោយ ក៏យើងមិនគួរយឺតដែរ។ ជាមួយនឹងអ្នកទាំងអស់គ្នានៅទីនេះ ខ្ញុំក៏មានការខកចិត្តជាខ្លាំង ហើយថែមទាំងមានភាពអាម៉ាស់ ពេលដែលព្រះយេស៊ូមិនបានមកឆ្នាំមុន។ ខ្ញុំមិនទាន់យល់ហេតុដែល ទ្រង់មិនបានមកនៅឡើយ តែខ្ញុំនៅតែជឿពាក្យសន្យាទាំងប៉ុន្មាន ដែលមានក្នុងព្រះគម្ពីរ ថាថ្ងៃណាមួយទ្រង់នឹងយាងមកវិញ។ ហេតុនេះ ខ្ញុំនៅតោងជាប់ក្នុង សេចក្ដីសង្ឃឹមនៃការយាងមកវិញ។ សូមអរគុណ អ្នកស្រីខួច។ មាននរណាទៀតដែលចង់និយាយនៅថ្ងៃនេះទេ? ខ្ញុំសម្រេចចិត្តនឹងចូលរួម ជាមួយអ្នកដែលរក្សាថ្ងៃសប្ប័ទបរិសុទ្ធ របស់ព្រះ នៅថ្ងៃទីប្រាំពីរនៃសប្ដាហ៍នីមួយៗ។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំសូមសន្យាថានឹងរក្សាថ្ងៃសៅរ៍ ជាថ្ងៃសប្ប័ទ ... ដូចដែលព្រះបានបង្គាប់យើងឲ្យធ្វើ។ ហើយខ្ញុំដែរ ក៏ចង់ធ្វើជាអ្នកដែលរក្សា ថ្ងៃសប្ប័ទ ... ... ពីថ្ងៃនេះតទៅ។ (ចម្រៀងគ្រិស្តសាសនា បានលេង) “អញក៏តាំងថ្ងៃឈប់សម្រាករបស់អញឲ្យគេដែរ ទុកសម្រាប់ជាទីសំគាល់ដល់អញ ហើយនឹងគេ “ប្រយោជន៍ឲ្យគេបានដឹងថា អញជាព្រះយេហូវ៉ា។ " “ដូច្នេះ កូនមនុស្សជាម្ចាស់នៃថ្ងៃឈប់ សម្រាកដែរ។" “ព្រះទ្រង់ក៏ប្រទានពរដល់ថ្ងៃទី៧នោះ ព្រមទាំងញែកទុកជាថ្ងៃបរិសុទ្ធ “ពីព្រោះនៅថ្ងៃនោះ ទ្រង់បានឈប់សម្រាក ពីគ្រប់ទាំងការ “ដែលទ្រង់បានបង្កើតបានធ្វើ , “ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បាន ធ្វើផ្ទៃមេឃ ផែនដី … “រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សម្រាក … " បងសន្យាថា បងនឹងមកវិញដោយ ភាពរំភើបរីករាយជាថ្មី។ ចំណាយពេលជាមួយលោកចាស់ទំ វាលលឺជាអ្វីដែលបងត្រូវការ។ អ្វីយើងត្រូវការ គឺផ្លូវចេញផុតពីភាព ដ៏លំបាកនេះ។ យូស៉ែប យើងគ្មានមួយកាក់ឡើយ។ តើកិច្ចការថ្ងៃសប្ប៏ទនេះនឹងនាំបងដល់ណាទៅ? បងកំពុងតែតាមចិត្តបង។ ព្រះបន្ទូលរបស់ព្រះបានធ្វើឲ្យបងមានជំនឿស៊ុប។ បងមិនដឹងវិធីណាទៀតដើម្បីវែកញែកការពិតបានទេ។ លោកចាស់ទំវាលលឺបានចែកចាយ ព្រះបន្ទូលជាមួយខ្ញុំ ហើយខ្ញុំរកឃើញក្ដីសុខជាច្រើនក្នុង គំនិតត្រឹមត្រូវរបស់គាត់។ ព្រះគ្រិស្តក៏រក្សាថ្ងៃទីប្រាំពីរដែរ។ ការធ្វើតាមទ្រង់ជាអ្វីដែលសំខាន់បំផុត។ ខ្ញុំគាំទ្រថ្ងៃសប្ប័ទ។ ចុះនារីម្នាក់នេះវិញ? ម្នាក់ឃើញការជាក់ស្ដែងនៅម៉េន។ ហឹម។ ខ្ញុំមិនចង់សន្មតទេ រហូតទាល់តែខ្ញុំបានជួប និងឃើញផ្ទាល់សិន។ ទោះយ៉ាងណា ខ្ញុំថានាងគួរឲ្យសង្ស័យ។ គួរឲ្យសង្ស័យខ្លាំងមែន។ យើងមកថ្ងៃនេះ ដោយមានជំនឿផ្សេងៗ , ជុំគ្នាព្រោះតែការបេ្តជ្ញាចំពោះព្រះយេស៊ូ និងការទទួលព្រះគម្ពីរថាជាព្រះបន្ទូលរបស់ ព្រះដែលនឹងដឹកនាំយើង។ ព្រឹកនេះ អ្នកនាង អេល្លែន ហាម៉ុន ដែលរស់នៅក្នុងសហគមន៍របស់យើង ត្រូវបានសូមឲ្យនិយាយមកកាន់យើង។ នាងនឹងចែកចាយអ្វីដែលព្រះបាន ប្រទានពរនាងថ្មីៗនេះ។ (អ្នកដទៃនិយាយស្ងាត់ៗ) ខ្ញុំគិតថាមិនអាចធ្វើការនេះបានទេ។ មានជំនឿឡើង។ គ្រាន់មកទីនេះ ក៏ជាការមួយដ៏ក្លាហានទៅហើយ។ អ្នកនាង ហាម៉ុន។ ខ្ញុំកំពុងតែអធិស្ឋាននៅផ្ទះរបស់ អ្នកស្រី ហែន្ស នៅភួតលិន្ត។ ខ្ញុំលែងដឹងខ្លួន ហើយវត្តមាននៃ ព្រះវិញ្ញាណគង់ជាមួយខ្ញុំ។ (ការនិយាយខ្សឹបៗ) ខ្ញុំបានឡើងយ៉ាងខ្ពស់ពីលើផែនដីដ៏ងងឹតនេះ ហើយខ្ញុំរកមើលអ្នកដែលជឿលើ ការយាងមកវិញ តែមិនឃើញសោះ។ សំលេងមួយ គឺទេវតា បាននិយាយមកខ្ញុំថា “ចូរមើលម្ដងទៀត ហើយមើលឲ្យខ្ពស់ជាងមុន។" រួចខ្ញុំបានឃើញផ្លូវត្រង់តែចង្អៀតមួយដែល ខ្ពស់ឆ្ងាយជាងផែនដីងងឹតនេះ។ អ្នកដែលជឿលើការយាងមកវិញកំពុងតែដើរលើផ្លូវនេះ សំដៅទៅទីក្រុងដ៏ភ្លឺនិងបរិសុទ្ធ។ នៅពីក្រោយអ្នកជឿទាំងនេះមានពន្លឺមួយ , ដែល ទេវតាបានប្រាប់ថា ជាសំរែកពាក់កណ្ដាលអធ្រាត្រ។ ទេវតាក៏បានបញ្ជាក់ថា សាររបស់លោកមីលលឺជាពន្លឺ ហើយកាលបរិច្ឆេទនេះជាចំណុចផ្តើមនៃ ដំណើររបស់យើង មិនមែនបញ្ចប់ទេ។ ហើយគ្រប់គ្នាមានសុវត្ថិភាពដោយសម្លឹង ជាប់ទៅឯព្រះេយស៊ូ ដែលជាអ្នកនាំផ្លូវគេទៅទីក្រុងបរិសុទ្ធនោះ។ អ្នកខ្លះបានហត់ - ដោយទីក្រុងនោះនៅឆ្ងាយនៅឡើយ ហើយពួកគេស្មានថាគួរតែដល់មុននេះហើយ។ តែព្រះយេស៊ូផ្តល់កម្លាំងចិត្តដល់គេ ... ដោយលើកព្រះហស្តស្ដាំរបស់ទ្រង់ ដែលមានពន្លឺដ៏អស្ចារ្យ មួយ ហូរពីលើក្រុមដែលជឿលើការយាងមកវិញ , ហើយក្នុងពេលនោះ គេស្រែកឡើងថា “ហាលេលូយ៉ា!" តែបងសាជិន្ត បើការជាក់ស្ដែងរបស់អ្នក នាងហាម៉ុនមកពីព្រះវិញ លោកនីកូលអើយ ការជាក់ស្ដែង របស់នាងមិនមែនមកពីព្រះទេ។ ប៉ុន្តែសម្លាញ់ តើអ្នកអាចប្រាកដយ៉ាងម៉េចបាន? បងអូទីស បើសិនព្រះដ៏មានអំនាចមានសារ សម្រាប់រាស្ត្រទ្រង់មែននោះ តើទ្រង់នឹងប្រើមាត់មនុស្សទន់ខ្សោយឲ្យ បញ្ជូនសារនោះឬ? នាងសិងតែដើរមិនរួចផង។ នាងខ្ពស់បុិននេះ។ ឪពុកនាងជាអ្នកធ្វើមួក។ នាងគ្មានប្រវត្តិមកពីជួរអ្នកផ្សព្វផ្សាយ ដំនឹងល្អទេ។ បងប្អូន ព្រះជាម្ចាស់ក៏ឲ្យយើងប្រយ័ត្នដែរថា "ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ “ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន “តែខាងក្នុងរបស់គេ ជាឆ្កែចចក ដែលឆ្មក់ស៊ីវិញ។ " ខ្ញុំបានឮថា ការជាក់ស្ដែងមកឯនាងដូច គេសណ្តំអញ្ចឹង។ ខ្ញុំស្គាល់អ្នកជិតខាងម្នាក់ដែរ។ គាត់គិតថា គួរឲ្យជឿបាន។ តើអ្នកទាំងពីរធ្លាប់ឃើញនាងទេ? ទេ! ហើយយើងក៏មិនជួបដែរ។ ការជាក់ស្ដែងរបស់អេល្លែន ហាម៉ុនគឺជាការ កុហករបស់មេបោកប៉ុណ្ណោះ។ នាងនឹងមិនហានមានវានៅមុខខ្ញុំទេ។ មែន នាងមិនអាចទេ លោករ៉ូបុីន! ជំនឿដ៏រឹងមាំរបស់យើងនឹងបញ្ឈប់ការងារ របស់សាតាំង។ នាងនិយាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយ ភាពទន់ភ្លន់ណាស់។ បងនីកូលអើយ កុំចាញ់បោកគេ។ បងបាននិយាយជាមួយនឹងពួកគេឬ? តើគេយល់ស្របទេ? លុះត្រាតែ គេបានជួបអេល្លែនផ្ទាល់ បងច្បាស់ថាគេនឹងជឿជាក់សេចក្តីពិតរបស់ព្រះ។ អញ្ជើញពួកគេមកទៅអញ្ចឹង។ - សាជិន្ត និងរ៉ូបុីន? - ទេ អេល្លែន។ នាងធ្វើដំណើរជាមួយបងស្រីនាង ឈ្មោះសារ៉ា។ អញ្ចើញអ្នកនាងហាម៉ុនមកនេះមក។ តែចុះសាជិន្តនិងរ៉ូបុីននឹងថាយ៉ាងម៉េចវិញ? យើងត្រូវឲ្យមិត្តរបស់យើងឮពាក្យ របស់នាងដោយផ្ទាល់។ នាងនិងផ្តល់ក្ដីសង្ឃឹមដល់ចិត្តរបស់ពួកគេ។ មែនហើយ។ បើសាររបស់អេល្លែនមកពីព្រះ ... ... ការជំទាស់របស់សាជិន្ត ឬ រ៉ូបុីនមិន អាចពន្លិចនាងបានទេ។ សារ៉ា ខ្ញុំសប្បាយដែលបងមកជាមួយ ថ្ងៃនេះ។ បងក៏មិនចង់ទៅណាផ្សេងដែរ ប្អូនស្រី។ មនុស្សជាច្រើនចង់ស្តាប់ឯងណាស់។ ខ្ញុំសប្បាយចិត្តដែរ បើនៅផ្ទះ ហើយមិនជាប់ពាក់ពាន់ក្នុងរឿងនេះ។ តែឯងកាន់តែរឹងមាំរាល់ថ្ងៃតើ។ ហើយឯងក៏និយាយអញ្ចឹង។ ពិតមែន។ តែខ្ញុំមិនចង់ដាក់បន្ទុកថែមលើគ្រួសារយើងទេ។ អេល្លែន ឯងមិនដឹងទេឬ ថាសារដែលព្រះប្រទានឲ្យឯង លើកទឹកចិត្តនឹងវិញ្ញាណយើងទាំងអស់គ្នា? ឯងមានឱកាសដើម្បីជួបជាមួយនឹង គ្រួសារហាម៉ុន ឬនៅ? ប្អូនវ៉ែត៍ខ្ញុំសួរថាបានជួប នឹងគ្រួសារហាម៉ុន ឬនៅ? ខ្ញុំញាំទឹកតែហើយ លោក។ អរគុណដែលបានសួរ។ ហេតុអីមិនទៅជួបនាង មុននឹងនិយាយលែងចេញ។ កញ្ញាហាម៉ុន រីករាយណាស់ដែល បានជួបអ្នកម្ដងទៀត។ អ្នកនៅចាំខ្ញុំទេ ខ្ញុំឈ្មោះជេមស៍ វ៉ែត៍។ ខ្ញុំជាគ្រូគង្វាលនៃ ក្រុមទំនាក់ទំនងគ្រិស្តទាន។ ខ្ញុំធ្លាប់ជួបឪពុករបស់អ្នក។ ពីមុនយើងធ្លាប់ចែកខិតប័ណ្ណជាមួយគ្នា។ ខ្ញុំក៏រីករាយនឹងជួបលោកដែរ លោកវ៉ែត៍។ ខ្ញុំឮរឿងល្អៗជាច្រើនពីការងារ អ្នកសម្រាប់ព្រះ។ ខ្ញុំក៏ធ្លាប់ឮរឿងនេះដែរ , តែ ក៏នៅតែធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលដដែល។ ខុសទេ បើខ្ញុំសួរអាយុអ្នក កញ្ញាហាម៉ុន? ខ្ញុំនឹងអាយុ១៨ឆ្នាំពេលខួបកំណើត បន្ទាប់របស់ខ្ញុំ។ ចុះអ្នកវិញ លោកវ៉ែត៍ អាយុប៉ុន្មានដែរ? ខ្ញុំអាយុ២៣ឆ្នាំហើយ។ ហើយអ្នកកំពុងតែបម្រើព្រះមែនឬ? បាទ។ ខ្ញុំឈប់ធ្វើគ្រូបង្រៀនដើម្បីផ្សាយដំនឹងល្អ។ ហុឺម។ សូមស្វាគមន៍ ។ យើងពិតជាមានកិត្តិយស ណាស់ដែលអ្នកបានមកកន្លែងយើង។ សូមអរគុណ។ នេះជាកិត្តិយសយើងទេតើ។ នារីដ៏សុភាពនេះ ពិតជាមិនមែនកូនសាតាំងទេ។ លោកសាជិន្ត! លោករ៉ូបុីន! ខ្ញុំភ្ញាក់ផ្អើល ហើយសប្បាយមែន។ យើងគិតថាចង់ពឹងពាក់ចិត្តសប្បុរសរបស់អ្នក ដោយសូមស្នាក់នៅផ្ទះគ្រួសារអ្នកមួយយប់។ ខ្ញុំបានអធិស្ឋានឲ្យលោកអាចជួបអេលែ្លន ហាម៉ុន ហើយព្រះឆ្លើយការអធិស្ឋានរបស់ខ្ញុំ។ - ចូលមក ចូលមក។ - នាងហាម៉ុន ... ... នៅទីនេះ? នាងមកដល់ពីរបីថ្ងៃមុនដើម្បីចែកចាយដល់យើង។ អាក់ លោករ៉ូបុីន អាម ... ... យើងភ្លេច ... ទៅជួបមិត្តលោក ដែលកំពុងតែឈឺ។ អូរ អាក់ មែន! ខ្ញុំមានមិត្តម្នាក់។ គាត់កំពុងឈឺ។ យើងបានរៀបគម្រោងរួច។ អ្នកមិនអាចចូលមក មួយភ្លែត ឲ្យស្គាល់គ្នាបានទេ? - មិនអាចទេ។ - ទេ។ ពិតជាស្តាយណាស់។ បើលោកមិនអាចស្នាក់នៅបាន ខ្ញុំអាចនាំ កញ្ញាហាម៉ុនទៅថ្វាយបង្គំជាមួយលោក។ ថ្ងៃអាទិត្យនេះ។ យើងអាចនាំនាង ទៅជួបលោកនៅបូស្តុន។ - យើងមិនអនុញ្ញាត ... - អាក… បាទ! គម្រោងនេះដូចជាល្អមែន។ (សើចតិចៗ) បាទ បាទ។ សូមយកយុវនារីហាម៉ុនមកបូស្តុន។ យើងនឹងអឺ ជួបជាមួយនឹងនាងនៅអឺ ថ្ងៃអាទិត្យ! ធ្វើដំណើរដោយសុវត្ថិភាព លោកទាំងពីរ។ យើងនឹង ... អធិស្ឋានសូមការ ព្យាបាលដល់មិត្តរបស់លោក។ ខ្ញុំជាអ្នកបញ្ជូនសារពីព្រះ ... ទៅរេនដូល ... តាមភ្លើងនៅពីមុខអ្នកទៅ។ អរុណសួស្ដី អេល្លែន។ តើអ្នកគេងស្រួលទេ? ខ្ញុំ ... បាន ... មានអ្វីកើតឡើងប្អូន? ប្រាប់យើងមក។ យើងត្រេកអរណាស់ដែលអ្នកទទួលយើងដោយកក់ក្តៅ។ ខ្ញុំដឹងថាតាមគំនិតអ្នក យើងគួរតែទៅបូស្តុន។ ប៉ុន្តែខ្ញុំត្រូវបានបង្គាប់ឲ្យទៅ ទីក្រុងរេនដូលវិញ។ ហេតុអី ... គ្មានអ្វីសម្រាប់អ្នកនៅរេនដូលទេ លើកលែងតែអ្នកចង់បានស្បែកជើង ស្បែកថ្មីប៉ុណ្ណោះ។ អ្នកត្រូវការស្បែកជើងថ្មីទេ? ខ្ញុំចង់បានស្បែកជើងថ្មីមែន។ ខ្ញុំគ្រាន់តែដឹងថាព្រះបានបង្គាប់ខ្ញុំតាម ការជាក់ស្ដែងឲ្យទៅទីនោះ។ យើងត្រូវទៅផ្ទះគ្រួសារទេអាដែលនៅរេនដូល។ តែយើងទៅធ្វើអ្វី? អេល្លែន ជួយយើងផង។ យើងមិនយល់ទេ។ ខ្ញុំក៏អត់ដែរ។ ខ្ញុំមានពន្លឺល្មមដើម្បីឃើញជំហាន ពីមុខខ្ញុំប៉ុណ្ណោះ ហើយគឺថាត្រូវទៅរេនដូល។ ព្រះបានសន្យានឹងខ្ញុំថា ពេលខ្ញុំទៅដល់ ទ្រង់នឹងបង្ហាញមូលហេតុ។ នេះ គ្រួសារនីកូល! ហេតុអ្វីបានជាមករេនដូល? - ព្រះបន្ទូលរបស់ព្រះ។ - អូរ! យើងនាំអេល្លែន ហាម៉ុននឹងបងស្រី របស់គេដែលមកពីម៉ែន។ ខ្ញុំ ... អញ្ចឹង ... យើង ... ខ្ញុំអាចនិយាយអ្វីទៅ? “សូមស្វាគមន៍" ជាការចាប់ផ្ដើម។ អូរ ... បងប្អូនអើយ ព្រះយេស៊ូជាម្ចាស់នៃ យើង បានប្រាប់ថា “ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯ អ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចក ដែលឆ្មក់ស៊ីវិញ។ " ប្អូនប្រុសអូទីស នីកូល នឹងភរិយា គាត់ ម៉ារី បាននាំភ្ញៀវមក។ អេលែ្លន ហាម៉ុននិងបងស្រីគាត់ សារ៉ា។ ខ្ញុំស្មានតែបងថា គេចង់ជួបយើងនៅបូស្តុន? ច្បាស់ណាស់ គេមិនចង់ជួបយើងទេ។ អញ្ចឹង អាក បងប្អូនអើយ ដូចខ្ញុំបាននិយាយហើយ ព្រះកំពុងដាស់តឿនចិត្តខ្ញុំថា យើងគួរពន្យារពេលសិន។ ក្រោយអាហារថ្ងៃត្រង់ យើងនឹងបន្ត និយាយព្រះបន្ទូលព្រះទៀត។ មុនលោកមកដល់ ពួកគេបាននិយាយច្រើនដែរអំពីកញ្ញាហាម៉ុន។ គេថាការជាក់ស្ដែងរបស់នាងមកពីសាតាំង។ អេល្លែន ហាម៉ុនអាចនិយាយខ្លួនឯងបាន។ វាពិបាកយល់ណាស់។ ខ្ញុំអត់ដឹងថាគួរជឿអ្វីទេ។ លោកសាជិន្តថា នាងនឹងមិនហានមាន ការជាក់ស្ដែងនៅពីមុខគាត់ទេ ព្រោះគាត់ជាមនុស្សដែលដើរដោយទៀងត្រង់។ ហើយលោកសាជិន្តបានប្រាប់ខ្ញុំពីរបីថ្ងៃមុនដែរ ឲ្យយកអេល្លែនទៅជួបគាត់នឹងលោករ៉ូបុីន នៅបូស្តុនថ្ងៃនេះ។ ដូចនេះហេតុអ្វីបានមករេនដូលវិញ? អេល្លែនបានទទួលបង្គាប់ពីព្រះយប់មិញ។ អូរ ... ♪ អូរ, ពេលណាខ្ញុំយើញព្រះយេស៊ូ ♪ ហើយសោយរាជ្យជាមួយទ្រង់នៅខាងលើ ♪ ហើយនឹងឮសំលេងត្រែនៅពេលព្រឹក? ♪ និងផឹកពីក្ដីស្រឡាញ់ដែលគ្មានកំណត់ ♪ ហើយនឹងឮសំលេងត្រែនៅពេលព្រឹក? ♪ ចូរស្រែកថា រុងរឿង! ♪ ព្រោះខ្ញុំនឹងឡើងទៅពីលើមេឃ ... ♪ រុងរឿង ... (ការច្រៀងបានបន្ថយ) រុងរឿង។ រុងរឿង។ ច្រៀងទៀត! ♪ អូរ ចូរស្រែកថារុងរឿង! ព្រោះខ្ញុំនឹង ♪ កុំទៅក្បែរនាង! ចូរយើងអានពីព្រះបន្ទូលរបស់ព្រះ! “កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ។ “កុំឲ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឲ្យសោះ “ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ ខាងលើ “ឬនៅផែនដីខាងក្រោម , “ឬនៅក្នុងទឹកដែលទាបជាងដីផង។ “ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ … ដ្បិតអញដែលជាយេហូវ៉ា ... " - ស្ងាត់ទៅមនុស្សល្ងង់! - អ្នកកំពុងគោរពរូបចំលាក់ហើយ! អ្នកមិនឃើញទេ? អ្នកកំពុងគោរពគោមាសហើយ! ខ្ញុំធ្លាប់ឮថាការជាក់ស្ដែងដែលមកពីសាតាំង អាចបញ្ឈប់ ដោយយកគម្ពីរមួយមកដាក់ ពីលើបុគ្គលនោះ ... នេះ។ លោកយកទៅដាក់ទៅ។ ទេ។ អត់ទេ ... មិនអីទេ។ ខ្ញុំដាក់ ក៏បាន។ នេះជាទីបន្ទាល់ដែលបានបំភ្លឺគំនិត មកពីព្រះជាម្ចាស់។ “នោះទ្រង់បានផ្លាស់ការយំសោករបស់ទូលបង្គំ ឲ្យទៅជាសេចក្ដីត្រេកអរទៅវិញ “ទ្រង់បានផ្លាស់សំពត់សម្រាប់កាន់ទុក្ខចេញ ឲ្យទូលបង្គំបានស្លៀកពាក់សេចក្ដីអំណរឡើង។ " អូរ! “មានផ្លូវមួយដែលមើលទៅដូចជា ត្រឹមត្រូវល្អ ដល់មនុស្ស “តែចុងបំផុតនៃផ្លូវនោះ គឺជា សេចក្ដីស្លាប់វិញ។" នាងនិយាយខគម្ពីរដែលនាងចង្អុលនោះ! (ការខ្សឹបដោយរំភើបចិត្ត) ហាលេលូយ៉ា។ ខ្ញុំអានអក្សរមិនដាច់សោះ។ បងសម្លាញ់ ឲ្យអូនអានឲ្យស្តាប់ទេ? “បង មីលលឺ “ទោះបងមិនស្គាល់ខ្ញុំក៏ដោយ ខ្ញុំចង់សរសេរពាក្យខ្លះដល់បង។ “ខ្ញុំជឿជាក់តាំងពីដំបូងថាព្រះបានហៅបង “ដើម្បីអធិប្បាយពីពេលជាក់លាក់នៃ ការមកវិញរបស់ព្រះនៅឆ្នាំ ១៨៤៤ “ហើយក៏មានដូចដែលគួរនឹងមានមែន។ “ហើយបើពេលវេលាមិនបានប្រកាសនៅពេលនោះទេ , “ព្រះវិហារ នឹងផែនដីនឹងមិនបានទទួលការ ព្រមានទាន់ពេលឡើយ។ “ខ្ញុំបានបញ្ចូលការជាក់ស្ដែងមួយផ្នែកនៃ កញ្ញាអេល្លែន ហាម៉ុនដែលមកពីភួតលែន្ត។ “ខ្ញុំជឿថាការជាក់ស្ដែងរបស់នាងពិត ជាមកពីឋានសួគ៌មែន។ “ប្អូនស្រីហាម៉ុន បានមកស្នាក់នៅ ផ្ទះរបស់គ្រួសារខ្ញុំ “ស្ទើរតែ ៨ខែហើយ។ “ព្រះវិញ្ញាណរបស់ព្រះស្ថិតជាមួយនាង ហើយបាន ឃើញក្នុងរបៀបគួរឲ្យកត់សំគាល់។ “ខ្ញុំសូមឲ្យបងទុកចោលនៅការប្រកាន់លំអៀង នឹងការកាត់ក្ដីមួយឡែកសិន “រហូតដល់បងបានអាននិងប្រៀបធៀបជាមួយព្រះគម្ពីរ ហើយនិងសេចក្ដីពិតសម្រាប់បច្ចុប្បន្ននេះ។ “ខ្ញុំ អូទីស នីកុល្ស ក៏ជាអ្នករង់ចាំ ការយាងមកវិញរបស់ព្រះជាម្ចាស់ " ហឹម។ បងនីកុល្សស្តាប់ទៅដូចជាស្មោះមែន។ ការពិតគេគ្រាន់តែរកវិធីស្តាស្ថានការណ៍ ដ៏យ៉ាប់នេះប៉ុណ្ណោះ។ ព្រះគម្ពីរប្រាប់ថា នៅថ្ងៃចុងក្រោយ មានអ្នកខ្លះនឹងទទួលការជាក់ស្ដែងមកពីព្រះ។ អូនប្រាកដថា បន្តិចទៀត យើងនឹងឃើញមុខ ដ៏ញញឹមនៃព្រះសង្គ្រោះយើងហើយ។ សំបុត្រមួយទៀតហើយ? អ្នកដែលកាន់លទ្ធិហួសហេតុពេកកំពុងផ្សាយ រឿងមិនពិតគ្រប់មុខហើយ។ និយាយអញ្ចឹង បងចង់ថាអេល្លែន ហាម៉ុនរឺ? យងតាមការវិភាគច្រើន នាងជាអ្នកជឿពិត ហើយស្មោះដែរ តែបងភ្ញាក់ផ្អើលពីការប្រើ ពាក្យ ជាក់ស្តែង នេះ។ គេថា ការជាក់ស្តែងវែងជាងគេរបស់នាងគឺ៤ម៉ោង។ តែការជាក់ស្ដែង? សុខភាពមិនល្អរបស់នាងទេ ជាមូលហេតុសមជាង។ បងទៅជួបនាងទេ? គេហៅនាងនិយាយទៀងទាត់ហើយ។ បងជឿថាគង់នឹងជួបនាងពេលណាមួយ។ យូស៉ែប អូនគ្មានម្សៅគ្រប់សម្រាប់ដុត នំប៉័ងសូម្បីមួយដុំ។ អូនត្រូវការប៉ុន្មាន? យ៉ាងតិចពីរកំប៉ុងទៀត។ កំពុងតែដើររកព្រះយេស៊ូទៀតហើយ លោកបេត្ស? - (បុរសនៅក្បែរសើច) - ខ្ញុំគិតថាគាត់ទៅខាងនោះហើយ។ ទេ ប្រហែលខាងនោះទេដឹង ... (បុរសសើចបន្តទៀត) យូស៉ែប តើខ្ញុំអាចជួយលោកអ្វីខ្លះ? គ្រាន់តែម្សៅមុីខ្លះ។ យកឲ្យគ្រប់លុយនេះ។ តើនេះជាអាហារល្ងាចយើងមែនទេ? មែនហើយ។ យើងមានដំណាប់ ឬប័រផ្លែប៉ោមទេ? អត់ទេ លុះត្រាបងបានយកមកកាល់បងចេញក្រៅ។ ព្រូឌី ... បងប្រើលុយចុងក្រោយដែលបងមានលើ លោកនេះ ទិញម្សៅមុីនោះឯង។ ដំបូងកសិដ្ឋានដើម្បីការងារក្រុមមីលឺរ៉ែត។ ក្រោយមកគ្រួសារនឹងមិត្តចំអកយើង។ កូនយើងទៅសមុទ្រ។ ហើយឥលូវ យើងអស់លុយទៀត? បងគិតថាយើងអាចទ្រាំបែបនេះយូរប៉ុន្មានទៀត? យើងត្រូវអធិស្ឋាន។ ព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ។ យូែស៉ប សូមអង្វរ ... ... បងគ្មានអ្វីនិយាយទៀតឬ? ប្រហែលដីគួរតែលេបបងទៅទាំងមូល។ នេះជាអ្វីដែលបងគួរអធិស្ឋានឬ? លោកដ្រូ មានសំបុត្រឲ្យខ្ញុំទេ? អូរបាទ លោកបេត្ស។ ខ្ញុំពិតជាមានមែន។ តំលៃសេវ៉ា ៥សិន្ត។ លោក ខ្ញុំ ... ... ខ្ញុំអត់មានលុយទេ។ លាកអាចបង់ពេលណាដែលលោកមាន។ ធ្វើបែបនេះមិនសមទេ លោក។ សូម្បី៥សិន្តក៏ខ្ញុំគ្មានដែរ។ យូស៉ែប ខ្ញុំទទួលពាក្យលោកថានឹងរកវិធី ដើម្បីសងលុយនេះ។ ម៉ាថាយ បើសិនជាលោក ... បើកសំបុត្រនោះ ... ... ខ្ញុំស្រួលចិត្តជាង។ (សើចតិចៗ) “ខ្ញុំផ្ញើរសារនេះមកអ្នក ដោយនាមបរបស់ព្រះជាម្ចាស់" ពេលលោកយកទំនិញទាំងនេះដល់ផ្ទះខ្ញុំ ប្រពន្ធខ្ញុំនឹងថាអ្នកច្រលំហើយ តែកុំបារម្ភពីគាត់អី។ ប្រាកដហើយ កាពីតែនបេត្ស។ ព្រូឌី! (ការសើច) - យូស៉ែប ពិតជាការអស្ចារ្យ មែន។ - មែនហើយ។ តុលាការទីក្រុងផួតលែន្ត ម៉ែន - ៣០ សីហា ១៨៤៦ ខ្ញុំសូមប្រកាសថាអ្នកជាប្តីនឹងប្រពន្ធហើយ។ លោកនឹងអ្នកស្រី ជេមស៍ វ៉ែត៍។ អបអរសាទរ។ អរគុណ។ អេល្លែន វ៉ែត៍ ស្តាប់ទៅពីរោះមែន បងគិតអញ្ចឹងទេ? បាទ ពិតមែន។ ឈ្មោះនេះសមនឹងអូនណាស់ ... … អ្នកស្រី វ៉ែត៍។ (ការសើច) មានបញ្ហាអ្វី? ខ្ញុំតែងតែស្រមៃពេលវេលានេះក្នុងព្រះវិហារ។ តែយើងគ្មានព្រះវិហារជារបស់យើងទេ។ អ្វីដែលបងបេត្សសរសេរធ្វើឲ្យចិត្ត អូនរំភើបមែន។ មែនហើយ។ អ្វីដែលគាត់លើកឡើងគឺមកពីព្រះគម្ពីរ។ គាត់បង្ហាញថា ថ្ងៃសប្ប័ទមានតាំងពីដើមកំណើតមក ហើយរំលឹកថាគឺជាចំណុចកណ្តាលនៃ គ្រិត្តវិន័យទាំងដប់របស់ព្រះ។ បើព្រះវិហារពីដើមបានកាន់ថ្ងៃទី៧ជាថ្ងៃសប្ប័ទ នោះយើងក៏ធ្វើតាមគេដែរ។ ច្បាស់ណាស់ថា ថ្ងៃចុងក្រោយមុន ព្រះយេស៊ូយាងមកវិញ ការគោរពគ្រឹត្តវិន័យរបស់ព្រះនឹងក្លាយ ជារឿងដែលសំខាន់។ លោកយ៉ូហាន ក្នុងគម្ពីរវិវរណៈ ជំពូក១២ ខ១៧ បកស្រាយពីក្រុមមនុស្ស “ដែលកាន់តាមបញ្ញត្តិព្រះ ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូ។" នៅថ្ងៃចុងក្រោយ មនុស្សទាំងនេះនឹង ទទួលសេចក្ដីក្រោធរបស់សាតាំង។ ហើយក្នុងជំពូក១៤ ខ៦ដល់១១ យូហ៉ានបកស្រាយពាក្យទូន្មានចុងក្រោយរបស់ព្រះ ដែលត្រូវប្រាប់ពីភពលោកមុនព្រះយេស៊ូយាងមក ជានិមិត្តសញ្ញាក្នុងសាររបស់ទេវតាទាំងបី។ ខ១២ ប្រាប់យើងពីក្រុមមនុស្សដែលនឹង នាំសារនេះដល់ពីភពលោក - “ជាពួកអ្នកដែលកាន់តាមបញ្ញត្តិព្រះ “ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូ។ " មិនមែនបែបនេះឬបែបនោះទេ។ ព្រះយេស៊ូមានព្រះបន្ទូលនៅក្នុងដំណឹងល្អថា “បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាម បញ្ញត្តិរបស់ខ្ញុំចុះ" អរគុណ សូមព្រះប្រទានពរបងប្អូន។ អរគុណ លោកបេត្ស។ នេះបានលើកទឹកចិត្តយើងមែន បងខឺទីស។ ប្អូនស្រីវ៉ែត៍ យើងរីករាយណាស់ដែលប្អូនមក ជាមួយនឹងប្តីថ្មោងថ្មីរបស់ប្អូន។ ព្រះបានបង្ហាញយើងនៅសេចក្ដីពិត តាមសាររបស់បងបេត្សអំពីថ្ងៃសប្ប័ទ។ ព្រះទ្រង់រុងរឿង។ អេល្លែន ... សូមទុកកន្លែងខ្លះសម្រាប់ប្អូនស្រីវ៉ែត៍។ ពន្លឺចាំងផ្លេកៗ។ ផ្កាយ។ ច្រើនដូចខ្សាច់ដែលនៅឆ្នេរសមុទ្រ។ មើលទៅភាពរុងរឿងនៃការបង្កបង្កើតរបស់ព្រះ។ - នាងយ៉ាងម៉េចហើយ? - ធម្មតា។ ការជាក់ស្ដែងមិនដែលធ្វើឲ្យនាងខ្សោយទេ។ តាមពិត នាងជាសះស្បើយជារឿយៗវិញ។ អ្វីដែលនាងនិយាយយប់នេះដោយមិន ដែលចេញពី ណ៉ូអីញលែ្លនសោះ។ ខ្ញុំ ... ខ្ញុំចំណាយពេល២០ឆ្នាំនៅសមុទ្រ ដើម្បីរៀនមិនដល់ពាក់កណ្ដាលផង។ បងធ្លាប់ជាមនុស្សដែលជំទាស់នាងយ៉ាងខ្លាំង។ ដល់ពេលនេះ ប្អូនវ៉ែត៍។ គ្មានវិធីដែលនាងអាចដឹង ពីផ្កាយ នឹងភពទាំងឡាយដែលនាង បកស្រាយយប់នេះទេ បើសិនព្រះមិនបានបង្ហាញនាង។ ប្អូនអាចរាប់ខ្ញុំក្នុងក្រុមដែលគាំទ្រ នាងខ្លាំងបំផុត។ បងបានរៀនពីថ្ងៃសប្ប័ទ ជាមួយបងអេតសុន នឹងបងក្រូសីអឺនៅពួតគីបសុន ហើយបន្តទៅផ្ទះរបស់ខឺទីសនៅតុបសាម ក៏បានជួបគ្រួសារវ៉ែត៍។ តើអ្នកស្រីវ៉ែត៍មានវេទមន្តសន្លប់របស់នាងទេ? ព្រូឌី បងខុសហើយដែលសង្ស័យនាង។ នាងមានការជាក់ស្ដែងនៅចំពីមុខបង។ បងជឿថាព្រះកំពុងប្រើនាង ដើម្បីបញ្ជាក់ការពិតដែលទ្រង់បង្ហាញក្នុង ការសិក្សាព្រះគម្ពីររបស់យើង។ អូននៅតែសង្ស័យ។ ប្រហែលនឹងយល់ច្បាស់ជាងបើអានសំនេររបស់បង។ បងនឹងសរសេរការជាក់ស្ដែងរបស់នាងឬ? មែន ហើយពីថ្ងៃទី៧ជាថ្ងៃសប្ប័ទដែរ។ ទាំងនេះជាកំហុសរបស់មីលលឺ។ មាននរណាឃើញតាចាស់ វីលលឹមទេ? មិនគួរជឿ គាត់ចាប់ផ្តើមរឿងឆ្កួតទាំងនេះ។ អឺ! គឺមានមនុស្សឆ្កួតមុនគាត់ទៀត។ ហើយច្រើននាក់ក្រោយនឹងដែរ។ ខ្ញុំឮថាគាត់ឈឺ មិនដែលចេញពីកសិដ្ឋានគាត់ទេ។ ខ្ញុំគួរតែអធិស្ឋាន ប៉ុន្តែ ... ខ្ញុំជាមនុស្សលាក់ពុតហើយ។ ហេតុអ្វីពួកមីលឺរ៉ែត៍ខកចិត្តទាំងនេះ មិនទៅព្រះវិហារដែលគេធ្លាប់ទៅពីមុន? អ្នកខ្លះទៅមែន។ តែខ្លះទៀតមិនទៅទេ ទោះគេអាចទៅក៏ដោយ។ ភាគច្រើននៅតែជឿថាព្រះយេស៊ូអាច យាងមកវិញពេលណាក៏បាន។ មើលទៅនៅតែដាក់ថ្ងៃខែនឹងពិនិត្យមេឃដដែល។ អាណិតវីលលឹមមែន។ សោកស្ដាយណាស់ ការខំប្រឹងរបស់គាត់មានលទ្ធផលបែបនេះ។ ហោចណាស់ គាត់នឹងហែម្សនោះ បានចាត់ចែងត្រឹមត្រូវ។ - ខ្ញុំមានន័យថាគឺ - រញ៉េរញ៉ៃមែន។ គឺគ្មានអ្នកដឹកនាំ គ្មានព្រះវិហារទេ។ ខ្ញុំឮថាមាននារីក្មេងម្នាក់មកពីម៉ែន មានការជាក់ស្ដែង ហើយកាពីតែនទូកកំពុងប្រជុំសម្រាប់ អធិស្ឋាននៅថ្ងៃសៅរ៍។ ថ្ងៃសៅរ៍? អញ្ចឹង នោះជាក្រុមដែល ខ្ញុំមិនចូលរួមជាមួយទេ។ (សើចទាំងអស់គ្នា) (កូនង៉ាយំ) “សាររបស់ទេវតាទាំងបីហើយនិងថ្ងៃសៅរ៍" បេត្សបានបោះពុម្ភពីថ្ងៃសប្ប័ទទៀតហើយ។ តែគាត់បានលុយមកពីណា? ខ្ញុំ ... គាត់គ្មានទេ។ យើងនៅតែត្រូវរកលុយបង់ថ្លៃការចំនាយនោះ។ យើងរកលុយ ៧ដុល្លា ៥០សិន្តម៉េចបាន? ថ្ងៃជំនុំជម្រះបានមកដល់ហើយ។ ចម្រូតឆ្នាំនេះ ... (ភ្លេងមានអំណរលេងពីលើការសន្ទនា) - អាម៉ែន។ - អាម៉ែន។ អាម៉ែន។ យើងខំប្រឹងសិក្សាព្រះបន្ទូលណាស់ តែអូននៅតែមិនយល់ព្រះបន្ទូល ដែលបងនឹងអ្នកឯទៀតខំប្រឹងសិក្សា។ អូនមានអារម្មណ៍ថាអូនបានតែនៅខាងក្រៅ មើលចូលមកក្នុងបុណ្ណោះ។ អេល្លែន ពេលដែលយើងទ័លគំនិត ព្រះផ្ដល់ការជាក់ស្ដែងដល់អូនជាការ បញ្ជាក់ច្បាស់ពីបន្ទូលទ្រង់។ តែពេលអូនមិននៅក្នុងការជាក់ស្ដែងនោះ គឺដូចជាគំនិតអូនត្រូវចាក់ជាប់មិនឲ្យយល់ ព្រះបន្ទូលទៅវិញ។ (កូនង៉ាយំ) ប្រហែលជាព្រះពរហើយ។ ប្រហែលព្រះកំពុងការពារអូន ដើម្បីអ្នកឯទៀតមិនអាចចោទថា សាររបស់យើង ផ្អែកលើការជាក់ស្ដែងរបស់អូនជាជាងព្រះបន្ទូល។ (កូនង៉ាយំ) យើងបានទៅការប្រជុំដល់ទៅបីដងហើយ ដើម្បីរកសេចក្ដីពិតពីព្រះគម្ពីរ។ តើយើងត្រូវតែទៅការប្រជុំនៅកូនិកទីកឹតដែល នៅផ្ទះ គ្រួសារបេលតេនទៀតឬ? បងគិតថាប្រសើរណាស់បើអាចចូលរួម។ តែជែមស៍ យើងគ្មានលុយគ្រប់ទេ។ សប្ដាហ៍ក្រោយបងនឹងបានប្រាក់ឈ្នួល ពីការកាប់អុស។ បងនឹងបាន១០ដុល្លាពីការងាររបស់បង។ ជែមស៍ អូនមិនអាចមើលកូនផង ធ្វើដំណើរ ផងបានទេ។ អូនធ្វើមិនបាន។ ព្រះបិតាទ្រង់បានហៅយើងសម្រាប់ការងារនេះ។ ទ្រង់នឹងមិនទុកយើងចោល ឬបោះបង់យើងទេ។ (កូនង៉ាយំបន្ត) ការប្រជុំថ្ងៃសប្ប័ទ នៅផ្ទះរបស់បេលតេន កូនិកទីកឹត - ១៨៤៨ យើងមានការជជែកគ្នាដែលរំជើបរំជួលមែនព្រឹកនេះ។ យើងត្រូវតែរក្សាភាពនឹងន។ មានសញ្ញាជាច្រើននៃការយាងមកវិញរបស់ព្រះយេស៊ូ ដែលបានប្រាប់ដល់សាវ័កទ្រង់ក្នុងគម្ពីរម៉ាថាយ បានកើតឡើងនៅជុំវិញយើងនៅថ្ងៃនេះ។ ត្រូវហើយ។ ហើយយើងក៏បានគ្រាន់បើឡើងដែរ។ បួនឆ្នាំមុន អ្នកណាគិតថាយើងនឹងថ្វាយបង្គំ នៅថ្ងៃសៅរ៍ទៅ? ពិតណាស់។ ការព្រមព្រៀងគ្នាអាចកើតឡើង ពេលដែលយើងរួបរួមគ្នា។ យើងគោរពគ្រឹត្យវិន័យទ្រង់មិនមែនដើម្បី សង្គ្រោះទេ គឺព្រោះយើងបានសង្គ្រោះហើយ។ ត្រូវណាស់។ ដូចព្រះយេស៊ូបាននិយាយដែរ "បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាម" ហើយបើអ្នកស្រឡាញ់ខ្ញុំ អ្នកនឹងចាំទាល់តែ គ្រប់គ្នាត្រៀមបរិភោគដែរ។ (ទាំងអស់គ្នាសើច) បេត្ស។ (សើច) អេល្លែននិងអ្នកបានចំណាយពេលជាច្រើនធ្វើដំណើរ ដើម្បីផ្សាយដំណឹង តែអ្នកមិនអាចនៅគ្រប់ទីកន្លែងទេ។ ហើយយើងក៏មិនចង់នៅគ្រប់កន្លែងដែរ។ ទុកកូនប្រុសយើងចោលពេលធ្វើដំណើរ ធ្វើឲ្យរទេះស្រាលមែន តែចិត្តយើងធ្ងន់។ ព្រះបានបង្ហាញខ្ញុំវិធីដែលយើងអាចជួបក្រុម អ្នកដែលជឿលើការយាងមកវិញរបស់ព្រះយេស៊ូ ដោយមិនបាច់ធ្វើដំណើរញឹកញាប់ពេក។ យើងត្រូវបោះពុម្ពកាសែតមួយ។ ប៉ុន្តែបងបេត្សជឿថាយើងគួរតែជំរុញក្នុង ការសរសេរសៀវភៅ នឹងខិតប័ណ្ណទៅវិញ , មិនមែនកាសែតដែលចេញញឹកញាប់ទេ។ បងនីកូល ផ្លូវពីរនេះដូចគ្នាទេ។ យើងគ្មានបញ្ហាជាមួយវិធីគាត់ទេ។ តែប្តីខ្ញុំត្រៀមខ្លួនហើយ ដើម្បីនឹងសរសេរ ទស្សនាវដ្ដីមួយ ព្រោះសៀវភៅមិនសូវមាននរណាមើលទេ។ តើយើងនឹងបានប្រាក់ពីណា? យើងនឹងចាប់ផ្ដើមពីកាសែតតូចមួយសិន។ ពេលអ្នកជឿដូចយើងបានអាន គេនឹងជួយផ្គត់ផ្គង់ឲ្យបោះពុម្ពបន្តទៀត។ ព្រះបានប្រាប់ខ្ញុំថា ពីចំនុចតូចដំបូង កាសែតនេះនឹងបានទៅជុំវិញពិភពលោក។ “សេចក្ដីពិតសម្រាប់ពេលនេះ" តើអស់ប៉ុន្មានទៅ? ៦៥២ ដុល្លារ អែននី។ ៦០០ ... សូមព្រះមេត្តាផង។ ហែរឹម អេតសុន ចេញលុយមែនទេ? បាទ។ តែយើងប្រកាសក្នុងសៀវភៅ “ រេវ៉ូ ” ហើយ ហើយឥលូវទទួលបានលុយបន្តិចបន្តួចដើម្បី សងគេហើយ។ នេះជាការអស្ចារ្យ ។ បាទ ... ហើយដំណឹងអស្ចារ្យនេះផ្សាយលឿនណាស់។ មូលដៃអាវឡើង ... ... ព្រោះការងារយើងចាប់ផ្ដើមហើយ។ “អ៉ាតវែនរេវ៉ូនឹងសប្ប័ទហេរ៉ូត" គេគួរហៅកាសែតនេះថា សារនៃការភូតកុហក។ អត្ថបទនេះនិយាយកុហកអំពីការងាររបស់ព្រះ! គេបានបំពុលមនុស្សច្រើនណាស់ ជែមស៍។ មនុស្សល្អដែលយើងធ្លាប់បោះពុម្ព អត្ថបទគេក្នុង រេវ៉ូ ដែរ ឥលូវពន្យល់ខុសពីព្រះគម្ពីរ ហើយផ្សាយកំហុសគេទៀត។ មានព័ត៌មានអាក្រក់ផ្សេងទៀត។ នៅវិសកុនសិន តង់សំរាប់ប្រជុំបានបាត់ហើយ។ - យើងមិនអាចឲ្យវាកើតឡើងទេ! - យើងមិនអាចបញ្ឈប់ដែរ។ យើងមិនបានរៀបចំត្រឹមត្រូវទេ។ យើងគ្មានអំណាចឡើយ។ (ការក្អក) យើងត្រូវរកវិធីព្យាបាលសួតរបស់បង។ នេះជាសំបុត្រមួយទៀតពី ចុន អេនឌ្រូស៍ នឹង ចុន លុហ្វបូរូ។ - វាមិនអាក្រក់ទេ។ - អានសិនទៅ។ ពួកគេនឿយហត់ណាស់។ បងអែនឌ្រូខំធ្វើការរាល់សប្ដាហ៍ ដើម្បីផ្គត់ផ្គង់គ្រួសារ។ ភ្នែកឥលូវប្រិលហើយ។ សំឡេងគាត់ចុះខ្សោយ ក្រោយអធិប្បាយ រាល់ចុងសប្តាហ៍។ ហើយខ្ញុំសង្ឃឹមថាមានបញ្ហាតែបុណ្ណឹងចុះ។ បងចង់ប្រាប់អូនអ្វីទៀត? ម្ចាស់ផ្ទះបានប្រាប់ពីតម្លៃជួលផ្ទះ សម្រាប់ឆ្នាំថ្មី។ ១៤.៥០ដុល្លាក្នុងមួយខែ។ យើងគួរធ្វើអ្វីទៅ? យើងអាចទៅកន្លែងថ្មី។ ទៅវឺម៉ុន្ត មែន? យោបល់ខ្លះថាឲ្យទៅមីជីកាន់។ ចង់រើទៅនៅទិសខាងលិចមែនទេ? អ្នកធ្លាប់ទៅពីមុនដែរតើ។ អ្នកក៏ថា អ្នកស្រុកនោះចិត្តល្អដែរ។ បងប្អូនដែលនៅបាតទូលគ្រីកចង់រ៉ាប់រង លើការបោះពុម្ព។ បាតទូលគ្រីក។ ស្តាប់ទៅមិនសូវកក់ក្តៅសោះ។ (ការសើច) តើអូនមិនបានប្រយុទ្ធនឹងជំងឺច្រើនទេឬ? ទីនោះប្រហែលល្អសម្រាប់អូនជាង។ ពិតមែនឬ? បាតទូលគ្រីក មុីជីកាន់ ១៨៥៥ ស្ត្រីខ្លះនឹងយកពូកមកឲ្យ រួមនិងតុ នឹងកៅអីពីរដែរ។ អាគារមួយនៅតាមផ្លូវនេះមានកន្លែង គ្រប់ឲ្យកូនអ្នករត់លេង។ អាគារថ្វាយបង្គំទីមួយរបស់យើងនឹងរួចរាល់ក្នុង ពីរបីសប្ដាហ៍ទៀត។ អរគុណលោកអូរែអឺ។ អ្នកបានប្រទានពរដល់គ្រួសារយើង។ មុនខ្ញុំទៅ ខ្ញុំបានខ្ចីលុយខ្លះ ដើម្បីទិញស្ករពីរបីដុំ ហើយនិង ស្រូវសាឡីពីរកញ្ឆេរ។ យើងនឹងសងវិញទាំងអស់។ (ក្អក) មកនេះ។ អ្នកចង់បង្ហាញបង្អួចដល់ប៉ាឬ? “មនុស្សមិនសូវផ្ដោតអារម្មណ៍លើគម្ពីរទេ “ហើយព្រះបានផ្ដល់ពន្លឺតូចដើម្បីនាំ មនុស្សប្រុស ស្រី “ទៅរកពន្លឺដែលធំជាង - គឺគម្ពីរនោះឯង។ “ខ្ញុំមិនសូមឲ្យអ្នកយកពាក្យខ្ញុំទេ។ “ទុកអ្នកស្រីវ៉ែត៍មួយឡែកសិន។ “កំប្រើពាក្យខ្ញុំទាល់តែអ្នកអាច ធ្វើតាមព្រះគម្ពីរសិន។ “ខ្ញុំដំកើងព្រះបន្ទូលនៅមុខអ្នករាល់គ្នា។ “ជំហរនឹងជំនឿយើងគឺនៅក្នុងគម្ពីរនេះឯង។ " បងចង់ឲ្យអូនដឹងថា បងបានដាក់ផ្ទះ យើងក្នុងឈ្មោះអូនហើយ។ អូនមិនចង់ឮរឿងនេះទេ។ ហឺម។ ឥលូវមានជម្រើសអ្វី ក្រៅពីស្តាប់ទៅ? (ក្អក) បើសម្រាក បងនឹងឆាប់ជា។ បងផ្ទេរផ្ទះនេះទៅឈ្មោះអូនហើយ។ បើព្រះឲ្យខ្ញុំសម្រាកក្នុងផ្នូរមែន ខ្ញុំមិនទុកស្ត្រីមេម៉ាយនឹងក្មេងបីនាក់ ឲ្យគ្មានផ្ទះនៅទេ។ ខ្ញុំមិនព្រមទេ។ អូនជឿថាព្រះទ្រង់មិនដកបងចេញពីយើងទេ។ មានការងារច្រើនណាស់ដែលលោក ត្រូវធ្វើ លោកវ៉ែត៍។ ឥលូវយើងអាចរាប់អ្នកជឿទាំងអស់ដល់ ទៅ ២០០០នាក់ហើយ។ អេល្លែន បងបានខំធ្វើការងារនេះ ... ទេ បងបានជោកជ័យហើយ។ យើងនឹងបន្តក្នុងការរង់ចាំព្រះ។ (ក្អក) យើងត្រូវតែដកកម្មសិទ្ធនេះចេញពីបុគ្គលនីមួយៗ។ បងបេល ខ្ញុំជាម្ចាស់រោងពុម្ពនេះ ហើយមិនត្រូវទេ។ ហើយខ្ញុំក៏ជាម្ចាស់ដីដែលជា កន្លែងព្រះវិហារដែរ។ ចុះយើងដាក់ឈ្មោះនរណាវិញ? ខ្ញុំគិតថាគ្មានឈ្មោះអ្នកណាទេ។ បងអេនដ្រូស៍បានមានយោបល់ថា យើងមិនបាច់រៀបចំព្រះវិហារស្របនឹងច្បាប់ឡើយ។ ប៉ុន្តែយើងអាចស្ថិតនៅក្រោម ច្បាប់នៃរដ្ឋមុីជីកាន់ ជាសមាគមមួយ។ ជាសមាគម? គ្រិស្តទានពីដំបូងក៏រៀបចំឡើងបែបនេះដែរ។ ត្រូវតែមានការពិភាក្សា។ យើងគួរតែកោះហៅអង្គប្រជុំមួយនៅ បេតតូលគ្រីកនេះ។ ត្រូវតែមានការយល់ស្របគ្នា ទោះជាយើងត្រូវអង្គុយរហូតដល់ព្រះយាងមកក៏ដោយ។ (បុរសនីយាយជាមួយគ្នា) (ការនីយាយបានស្ងាត់ទៅវិញ) តើមាននរណាគាំទ្រការបង្កើតសមាគម បោះពុម្ពមួយទេ? គាំទ្រ។ គាំទ្រ។ គាំទ្រ។ លោកទាំងអស់ ក្រោមច្បាប់រដ្ឋមីជីកាន់ , យើងមិនអាចបញ្ចូលការបោះពុម្ភនេះ ទាល់តែយើងជ្រើសរើសឈ្មោះមួយសិន។ បងអេនដ្រូស៍និយាយត្រូវ! ខ្ញុំយល់ស្របជាមួយបងអេនដ្រូស៍។ លោកទាំងអស់ សូមកុំឈប់រឿងដែល យើងបានចំណាយពេលពីរថ្ងៃហើយ អី។ កូនរបស់យើងបានកើតហើយ , ឥលូវនេះធំទៀតផង ពីបាកណាស់ បើគ្មានឈ្មោះច្បាស់លាស់។ មានគេហៅយើងថា ក្រុមដែលបិទទ្វារ ... ... ព្រោះយើងជឿថាទ្វារទៅទីបរិសុទ្ធ ត្រូវបានបិទ, ហើយទ្វារទៅទីបរិសុទ្ធបំផុតដែលនៅនគរឋានសួគ៌ ត្រូវបានបើកវិញ។ នេះគួរជាផ្នែកនៃឈ្មោះយើងទេ? (ការនិយាយស្ងាត់ៗ) ទោះយើងរើសឈ្មោះអ្វីក៏ដោយ ... ... គឺមិនគួរធ្វើឲ្យពិភពលោកទាស់ចិត្តឡើយ។ យើងបានពិភាក្សាពីរថ្ងៃហើយ។ នៅតែមិនចប់ទៀត? ដំណើរទៅមុខហើយ។ តែក៏នៅមានការជំទាស់ដែរ។ ជែមស៍ សំខាន់ ទាំងអស់គ្នាមានឱកាសនិយាយ។ (សំឡេងកូនង៉ា) បាទ ចុន ហឺបឹត ពិសេសគឺឯង។ កូនទីបួនយើង ប្រហែលឡូឡាជាងគេ។ តើគេបានវាពីណា? (ការដកដង្ហើមធំ) បាតទូលគ្រីក មីុជីកាន់ - ១ តុលា ១៨៦០ សុភាពបុសទាំងអស់ ... បងប្អូន សូមស្តាប់សិន។ ខ្ញុំថាគួរហៅសមាគមយើងជា “ព្រះវិហារនៃព្រះ”។ អ្នកផេ្សងមានឈ្មោះនោះហើយ។ ហើយតើឈ្មោះនោះដូចជាអួតពេកទេដឹង? បើអញ្ចឹងមែន។ (ការពិភាក្សាបន្ត) (គោះតុខ្លាំងៗ) ប្រហែលយើងគួរគិតពីគោលជំហរធំ ទាំងពីរនៃជំនឿយើងវិញ - គឺថ្ងៃសប្ប័ទនិងការយាងមកវិញរបស់ព្រះយេស៊ូ។ ចុះយើងគិតបែបណាបើគេហៅយើងថា សេវេនដេយអាត់វេនទីស្ទ? (ការនិយាយស្ងាត់ៗដូចជាគាំទ្រ) តើគាំទ្រឈ្មោះនេះទេ? ខ្ញុំឯកភាពថាយើងហៅខ្លួនយើងជា ពួកសេវេនដេយអាត់វេនទីស្ទ។ យល់ព្រម។ (តន្ត្រីនៃជ័យជម្នះ) ព្រះវិហារសេវេនដេយអាត់វេនទីស្ទ ថ្ងៃល្អ។ ថ្ងៃល្អមែន លោក។ ថ្ងៃនេះពិតជាយូរនឹងមកដល់មែន។ (កូនង៉ាស្រែកខ្លាំងឡើងៗ) ១៤ ធ្នូ ១៨៦០ ជំងឺកាន់តែរាល ហើយអូនធ្វើអ្វីមិនបានសោះ។ មានតែអធិស្ឋានទេ។ - (បន្តការស្រែកយំ) - ប៉ុន្តែកូនយើងក្ដៅដូចភ្លើងអញ្ចឹង។ (កូនង៉ាក្អក ហើយឈ្លក់) (ការស្រែកយំ) (សំឡេងបំពេរ) ជែមស៍ ... (ការយំបន្ត) កុំយកកូនយើងអី! ជែមស៍ ... ១២ មករា ១៨៦១ ២៩ថ្ងៃមុននេះ ... ... យើងបាត់បង់ យ៉ូហាន កូនតូចរបស់យើង។ ឥលូវខ្ញុំយល់ការសោកសៅនៃស្ដេចដាវីឌ ពេលបុត្រាព្រះអង្គបានស្លាប់។ “ កូនអញ ... កូនអញអើយ ស៊ូឲ្យអញបាន ស្លាប់ជំនួសឯង ..." តែខ្ញុំនៅប្រកាន់ខ្ជាប់ពាក្យសន្យា របស់ព្រះបិតា , ដែលថា " គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់ សេចក្ដីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ " តែខ្ញុំមកចំពោះមុខអ្នករាល់គ្នាថ្ងៃនេះ ទី១២ ខែមករា ឆ្នាំ១៨៦១ ... ... ដើម្បីប្រាប់អ្នកពីការជាក់ស្ដែង ដែលខ្ញុំឃើញ គឺរដ្ឋច្រើនទៀតនឹងចូលជាមួយការូលែណា ខាងត្បូងក្នុងការចេញពីសហព័ន្ធ , ហើយសង្គ្រាមដ៏អាក្រក់មួយនឹងកើតឡើង។ ខ្ញុំបានឃើញកងទ័ពដ៏ធំរបស់ខាងជើងនិងខាងត្បូង។ ខ្ញុំឃើញសង្គ្រាមកំពុងកើតឡើង ឮសំឡេងកាំភ្លើងធំ។ អ្នកស្លាប់និងរបួសដួលនៅគ្រប់កន្លែង។ ហើយក្នុងការជាក់ស្ដែងនោះ ខ្ញុំក៏បានទៅផ្ទះ របស់អ្នកដែលបាត់បង់បងប្អូន កូន នឹងប្តីក្នុងសង្គ្រាមនោះ។ ហើយក៏មាន ... ... បុរសនឹងស្ត្រីខ្លះនៅក្នុងកន្លែង ថ្វាយបង្គំយើងថ្ងៃនេះ នឹងបាត់បង់អ្នកជាទីស្រឡាញ់ក្នុង ថ្ងៃខាងមុខនេះ។ សង្គ្រាមនេះនឹងកើតឡើងព្រោះភាពជាទាសករ និងការរឹងចចេសនៃអ្នកដែលមិនព្រម ឃើញសេចក្តីពិតក្នុងព្រះ។ ច្បាប់បានប្រាប់ឲ្យយើងប្រគល់ ទាសករដល់ម្ចាស់គេវិញ , យើងមិនត្រូវធ្វើតាមឡើយ។ “ដូច្នេះខ្ញុំ អេប្រាហឹម លីងខុន ប្រធានាធិបតីនៃសហរដ្ឋអាមេរិក , “ដោយរយៈអំណាចដែលខ្ញុំមាន “ដែលបានផ្ទេរឲ្យដោយរដ្ឋធម្មនុញ នឹងច្បាប់ , “បានគិតថានឹងកោះហៅ , “ហើយឥលូវនេះកោះហៅ ... “… កងទ័ពរបស់រដ្ឋដែលនៅក្នុងសហភាព “ដែលមានចំនួនសរុប ៧៥០០០នាក់ ... “… ដើម្បីនឹងបង្ក្រាបការផ្គួបបញ្ចូលគ្នា “ហើយធ្វើឲ្យច្បាប់ទាំងឡាយ ត្រូវបានប្រតិបត្តិតាម។ " សង្គ្រាមនេះជារឿងសោកសៅមួយនៃជាតិសាសន៍យើង។ មែនហើយ។ ខ្ញុំចង់ឲ្យមនុស្សទាំងអស់ស្តាប់ តាមព្រះបន្ទូលព្រះណាស់។ ខែឧសភា ១៨៦៣ ប្អូនវ៉ែត៍ សុខភាពប្អូនយ៉ាងម៉េចហើយ? ប្អូនត្រូវការសម្រាកទៀត។ ថ្ងៃនេះ កុនហ្វឺរិនស៍ក្នុងតំបន់ប្រាំមួយ បានបោះឆ្នោតបង្កើតជេនេរូលកុនហ្វឺរិនស៍ហើយ ដែលមានលោក យ៉ូហាន បែអីងតុនធ្វើ ជាប្រធានទីមួយ។ ការពិតនេះ ធ្វើឲ្យជំហានខ្ញុំនឹងនរ។ ការងាររបស់ព្រះអាចបន្តទៅមុខ បានដោយគ្មានឧបសគ្គ។ ព្រះដឹកនាំហើយយើងដើរតាម។ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៨៦៣ តែគេដូចមិនមានបញ្ហាអ្វីផងពេលដែលយើង ចាកចេញបាត់។ ហើយនោះទើបតែប៉ុន្មានថ្ងៃទេ! - គាត់មិនអីទេ។ ចារ។ គាត់ ... - គ្រូពេទ្យប្រាប់ថាជារោគរលាកសួត? ច្បាស់ហើយឬ? ម៉ាក់! អរគុណព្រះអ្នកទាំងពីរនៅទីនេះ។ ហេនរី? ហេនរី ឮម៉ាក់ទេ? ម៉ាក់ ... សន្យានឹងកូនមក ... ថាបើខ្ញុំស្លាប់ ... សូមយកខ្ញុំទៅបញ្ចុះនៅ ក្បែរប្អូនប្រុសខ្ញុំ យ៉ូហាន ហឺបឺតផង … ... ដើម្បីយើងអាចឡើងមកវិញជុំគ្នា ... ... នៅព្រឹកនៃការរស់ឡើងវិញនោះ។ កូនប្រុសអើយ ព្រះនឹងធ្វើគ្រប់ទាំង អស់ឲ្យប្រសើរ។ ខ្ញុំមិនអាចទ្រាំទៀតទេ។ ក្នុងការបាត់បង់យ៉ូហានជាទីស្រឡាញ់ បីខែក្រោយកំណើតរបស់គេ ... វាដូចជាយើងគ្រាន់តែបានខ្ចីគេពីព្រះ។ តែនេះ! ម៉ាក់ ... ... ខ្ញុំនឹងជួបម៉ាក់នៅឋានសួគ៌, ព្រោះខ្ញុំដឹងថាម៉ាក់នឹងនៅទីនោះ ... (យំ) ទេ ហេនរី! ហេនរី! ហេនរី! (យំ) (ការយំបន្ត) អូននៅសរសេរទៀត។ ហាក់បីដូចជារាប់ខែហើយដែលអូនអង្គុយនៅតុនោះ។ ខ្ញុំអាចយល់ច្បាស់ជាង ពេលដែលខ្ញុំសរសេរ គំនិតរបស់ខ្ញុំដាក់ក្រដាស។ វាជាការជាក់ស្ដែងមួយពាក់ពាន់ នឹងសុខភាពរបស់យើង។ អានឲ្យបងស្តាប់បន្តិចបានទេ? ខ្លឹមសារដែលបានទទួលនោះ ជាទំនាក់ទំនងរវាងការថែទាំផ្នែក ព្រលឹងវិញ្ញាណនិងខ្លួនប្រាណរបស់យើង។ គ្នាយើងជាច្រើនខំធ្វើការរបស់ព្រះរហូត ដល់ជិតខូចសុខភាពទៅហើយ។ អូនឃើញថាថ្នាំជក់ក្នុងប្រភេទអ្វីក៏ជា ថ្នាំពុលដែលនឹងសំលាប់យឺតៗដែរ។ តែគេច្រើនថាថ្នាំជក់អាចព្យាបាលបាន ... អូនគ្រាន់តែប្រាប់អ្វីដែលបាន ឃើញបុណ្ណោះ។ (សើច) ត្រូវចៀសវាងជាតិអាល់កុល តែ នឹងកាហ្វេ។ ហឹម។ និយាយទៀតមក។ យើងគួរតែឈប់ហូបសាច់ , ហើយត្រឡប់ទៅញាំអាហារជំនាន់សួនច្បារអេដែន - គ្រាប់ធញ្ញាជាតិ បន្លែ គ្រាប់ផ្លែឈើ នឹងផ្លែឈើវិញ។ ព្រះពិតជាបានបង្ហាញអូនមែនឬ? (សើច) តើយើងរស់គ្មានសាច់យ៉ាងម៉េចបាន? - យ៉ាប់ជាងនេះទៀត។ - ដកដង្ហើមធំ។ ចៀសវាងនំដែលសម្បូរជាតិនឹងនំផៃដែលផ្អែមផង។ (សើចទាំងអស់គ្នា) អូននឹងធ្វើឲ្យអ្នកលក់សាច់ អ្នកលក់បារី , ម្ចាស់កន្លែងលក់ស្រា ... តាមរកយើងហើយ។ - អូរ អ្នកដុតនំដែរ។ - មានទៀត។ ខ្លួនប្រានយើងត្រូវការទឹកបរិសុទ្ធ ការហាត់ប្រាណ នឹងខ្យល់បរិសុទ្ធ។ ការថែទាំសុខភាពរបស់យើងក៏ជា កិច្ចការព្រលឹងវិញ្ញាណដែរ។ អូនបានឃើញថា ជាកិច្ចការពិសិដ្ឋមួយ មិនមែនថែរក្សាតែសុខភាពរបស់យើងទេ , តែត្រូវបង្រៀនអ្នកឯទៀតឲ្យចេះ ថែរក្សាសុខភាពគេដែរ។ អេតសុន! ដៃ។ ព្រះវរបិតាដែលនៅនគរឋានសួគ៌ , អរគុណដែលទ្រង់ប្រទានពរនៅអាហារដែលមានជីវជាតិ និងម្ហូបដែលឆ្ងាញ់នេះដែរ។ ក្នុងព្រះនាមព្រះអង្គ។ អាម៉ែន! អាម៉ែន។ អេតសុន ហេតុអ្វីកូនមិនទទូលទាន? ព្រោះគេច្អែតនឹងម្ហូបដែលមិនគួរហូប។ នែ វីលលី ឈប់រករឿងបងឯងទៅ។ យើងមិនគួរផ្ដោតអារម្មណ៍ទៅលើ បញ្ជីអាហារដែលអាក្រក់ទេ។ គឺសំខាន់ជាងក្នុងការយល់ដឹងថា ខ្លួនប្រាណយើងគឺជាវិហាររបស់ព្រះ ហើយយើងត្រូវថែរក្សាឲ្យបានត្រឹមត្រូវផង។ តើកូនយល់ទេ? - បាទ។ - ល្អហើយ។ ប៉ា សូមហុចខ្ទឹមបារាំងបានទេ? (ការដួលរលំ) ជែមស៍ ជែមស៍។ - ជែមស៍! - ប៉ា! កូន ទៅហៅគ្រូពេទ្យមក។ ជែមស៍! ជែមស៍ ... មើលនេះ។ អូននៅទីនេះ។ អូននៅទីនេះ។ ជែមស៍ មើលអូនមក។ ប្តីលោកស្រីដាច់សរសៃឈាមខួរក្បាលទៀតហើយ។ - គាត់ដូចជាគ្រាន់ជាងមុនហើយ ... - (ជែមស៍និយាយរអ៊ូៗ) ទេ កុំខំប្រឹងពេលនេះ។ លោកកំពុងមានរោគខ្វិនមុខហើយ។ វាតែងតែមានក្រោយកើតរឿងបែបនេះ។ ប្រាប់មកថាយើងត្រូវធ្វើអ្វីពេលនេះ។ ការសម្រាកគឺសំខាន់បំផុត។ គឺសម្រាកឲ្យច្រើន។ ហើយខ្ញុំគិតថានឹងល្អដោយបង្ហូរឈាមគាត់។ បង្ហូរឈាម? ខ្ញុំគិតថាមិនបាច់ទេ។ ជាងកាត់សក់នៅផ្លូវម៉ែននឹងទទួលបញ្ចាខ្ញុំ។ គាត់មានឧបករណ៍ត្រឹមត្រូវសម្រាប់ធ្វើ ការវះកាត់។ ការបង្ហូរឈាមចេញជាវិធីដ៏ល្អបំផុតក្នុងការ ព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាលនេះ។ យើងនឹងគិតម្តងទៀត ពេលជែមស៍ធូស្បើយអាចធ្វើវិធីនេះបាន។ អ្នកស្រីវ៉ែត៍ អ្នកមិនមែនជាគ្រូពេទ្យទេ។ ខ្ញុំនឹងមកវិញនៅព្រឹកស្អែក។ ជំងឺដាច់សរសៃឈាមខួរក្បាលនេះសាហាវណាស់។ លោកសំណាងហើយដែលនៅរស់ លោកវ៉ែត៍។ អរគុណហើយ។ កូនជូនដំណើរលោកគ្រូពេទ្យល្អផង។ លោកវ៉ែត៍ ខ្ញុំបានយកកូនប្រុសពីរនាក់ ដាក់ក្នុងផ្នូរហើយ។ លោកមិនទៅណាទាំងអស់។ ព្រះដ៏ល្អទ្រង់បានខ្ចីការប្រើប្រាស់ជំហៀង ខាងស្ដាំលោកដើម្បីឲ្យយល់ច្បាស់។ ទ្រង់នឹងរកវិធីល្អបំផុតសម្រាប់ជួយលោក ឲ្យមានសុខភាពល្អឡើងវិញ។ (តន្ត្រីបានលេងពីលើការនិយាយ) ថ្ងៃេនះ យើងនឹងចាប់ផ្ដើមវិទ្យាស្ថាន កែប្រែសុខភាពលោកខាងលិចនេះ។ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៨៦៦ យើងបានរកការលើកទឹកចិត្តសំរាប់គម្រោងនេះ ដោយមើលការវិវឌ្ឍន៍សុខភាពនៃ ប្អូនជែមស៍ជាទីគោរពរបស់យើង។ អ្នកស្រីវ៉ែត៍បានប្រើវិធីដែលព្រះ បានបង្ហាញក្នុងការជាក់ស្ដែង , បញ្ជាក់ឲ្យឃើញថាយើងនៅមាន ការងារជាច្រើនដែលត្រូវធ្វើ។ ពេលខាងមុខ ការថែទាំសុខភាពនឹងក្លាយជា ចំណុចសំខាន់របស់ព្រះវិហារយើង។ ខ្ញុំឃើញថា គ្រាន់តែសម្រាកច្រើន មិនអាចឲ្យជាទេ។ គឺត្រូវផ្គំជាមួយការហាត់ប្រាណ ចំណីអាហារនិងសេចក្ដីជំនឿលើព្រះដែរ។ ហើយជាច្រើនអ្នកក៏ដឹងពីសារៈសំខាន់នៃទឹក , ហើយការប្រើប្រាស់ផ្លែឈើ គ្រាប់ធញ្ញាជាតិ គ្រាប់ផ្លែឈើនឹងបន្លែផង។ អ្វីដែលយើងបរិភោគពិតជាសំខាន់ណាស់។ គម្រោងនេះមិនមែនសម្រាប់តែ ព្យាបាលទេ តែក៏សម្រាប់បង្ការដែរ។ សូមព្រះប្រទានពរដល់ការ ស្តាប់បង្គាប់របស់យើង ហើយប្រទានកម្លាំងសម្រាប់បន្តការងាររបស់ទ្រង់ នៃការចែកចាយសារដ៏ល្អនៃការ យាងមកវិញដល់ផែនដីទាំងមូល។ (ការទះដៃ) (ការទះដៃ) នោះគឺបួដូយ។ B_O_U_R_D_E_A_U បងលុហ្វបូរូ និងបងបួដូយបានទៅកាលីហ្វួញ័រ តែឯណាអ្នកឯទៀតដែលនឹងថា : “ព្រះជាម្ចាស់ ខ្ញុំនៅឯនេះ។ សូមចាត់ខ្ញុំទៅ”? យើងមិនគួរអើពើនឹងអ្នកដែលត្រូវការជំនួយទេ។ ការអប់រំនឹងការព្យាបាលដើរទន្ទឹមគ្នា។ តើយើងអាចព្យាបាលរូបកាយតែទុកឲ្យ គំនិតចុះខ្សោយយ៉ាងម៉េចបាន? ព្រះយេស៊ូបានចំណាយពេលព្យាបាល ច្រើនជាងការអធិប្បាយទៀត។ ពិតណាស់។ យើងត្រូវការអ្នកចេះធ្វើការបន្ថែមទៀត។ (ដកដង្ហើមធំ) ចារ។ យើងត្រូវបង្ហាត់យុវជនច្រើនទៀតសម្រាប់ការនេះ។ យុវជន្មយើងចាប់ផ្ដើមការងារភ្លាម បន្ទាប់ពីចប់នៅសាលាវេយ្យាករណ៍។ គួរតែមានវិធីឲ្យគេមានការអប់រំល្អជាងនេះ។ ខ្ញុំត្រូវការជំនួយខ្លះរៀបអុសទាំងនេះ។ អរគុណទឹកចិត្តរបស់អ្នក។ ខ្ញុំឈ្មោះបេល។ គុតលូ បេល។ ហេតុអ្វីលោកជាប់កាប់អុសអញ្ចឹង? - ខ្ញុំមិនជាប់ទេ លោកម្ចាស់ ... - ស្តែតស៍។ គេឈ្មោះចច ស្តែតស៍។ ខ្ញុំអេតសុន វ៉ែត៍។ ពុះអុសល្អសម្រាប់សុខភាពខ្ញុំ។ ប្រពន្ធខ្ញុំបានស្លាប់ឆ្នាំមុន។ ហើយខ្ញុំឈប់ខ្វល់ពីសុខភាពរបស់ខ្ញុំ។ ចូលរួមសោកស្តាយផង។ តែ ... ចុះការពុះអុសជួយលោកយ៉ាងម៉េចទៅ? ជាជាងការលេបថ្នាំជាច្រើន ខ្ញុំបាន រៀនប្រើអាវៈយវៈខ្ញុំនៅក្រៅវិញ។ ហើយឥលូវលោកនៅទីនេះជួយកិច្ចការផ្ទះ? គំនិតមុតគឺល្អដូចពូថៅមុតអញ្ចឹង។ តើលោកធ្លាប់ធ្វើអ្វីមុនមកពុះអុសទីនេះ? ខ្ញុំធ្លាប់ជាគ្រូបង្រៀនជាច្រើនឆ្នាំ។ ក្រោយមកជាអ្នកត្រួតពិនិត្យសាលា។ ខ្ញុំបានជួបបុរសល្អម្នាក់នៅវិទ្យាស្ថានសុខភាពសប្ដាហ៍នេះ។ - អឺម។ - ឈ្មោះគាត់គឺ គូូតលូ បេល។ - ប៉ាគិតថាធ្លាប់ឃើញគាត់ដែរ។ - ចារ។ គាត់មកដល់ដោយមានសុខភាព ខ្សោយ ហើយស្មារតីមិននឹងន។ គាត់ពុះអុសជិតមួយម៉ោងដែរ។ អឹម ចារ - ការហាត់ប្រាននឹងចេញមក ក្រៅជាការអស្ចារ្យសម្រាប់សុខភាព។ ក្រោយពីបាននិយាយជាមួយគាត់ ហើយ ចច នឹងខ្ញុំចាប់ផ្ដើមគិត ... អឹម? ពីការពុះអុស? ទេ វីលលី - ពីការទៅសាលារៀន។ “ការបង្រៀនជាការដែលហ្មត់ចត់ បំផុតដែលបុរសនឹងស្ត្រីបានទទួល “ក្នុងការទាក់ទងជាមួយគំនិតយុវជន្ន។ “ត្រូវតែយកចិត្តទុកដាក់បំផុតក្នុង ការអប់រំយុវជន្ន - “ក្នុងការប្រើរបៀបផ្សេងៗ , “ដើម្បីអាចរកបានភាពប្រសើរ ខ្ពង់ខ្ពស់នៃគំនិត។ " សាលារៀនសេវេនដេយអាត់វេនទីស្ទ ទីមួយ ខែមិថុនា ១៨៧២ យ៉ូហាន ហ៉ាវី ខេលុគ។ វីលលឹម ខេ ខេលុគ។ ចច ស្តែតស៍។ អេតសុន វ៉ែត៍។ វីលលឹម វ៉ែត៍។ ផ្ទះរបស់អ្នកជាពិភពលោក។ (ភ្លេង) ពីរឆ្នាំមកហើយ តាំងពីបងប្រុសពេលដែលបងជាអ្នកត្រួសត្រាយ យ៉ូសែប បេត្សបានស្លាប់ ... ... ហើយ ៣០ឆ្នាំហើយតាំងពីព្រះបាន លើកអ្នកត្រួសត្រាយទាំងនេះឡើង។ ក្នុងការជាក់ស្ដែងរបស់ខ្ញុំថ្មីៗនេះ អ្នកនាំសារពីឋានសួគ៌បានប្រាប់ថា , “អ្នកកំពុងតែគិតគំនិតដែលមានកំណត់ ពេកសម្រាប់ពេលនេះ។ “ផ្ទះរបស់អ្នកជាពិភពលោក។ " យើងទើបតែប្រើធនធានជាច្រើន ក្នុងការបោះពុម្ព “សញ្ញានៃពេលវេលា" ចុះគម្រោងរបស់យើងសំរាប់ ប៉ាសុីហ្វិកប្រ៉េសវិញ? តើយើងមិនបានឲ្យបងលុហ្វបុរូ នឹងបងបួដូទៅកាលីហ្វួញ័រ - ដោយប្រើលុយជាច្រើន - គ្រាន់តែចង់ឲ្យឆ្លងមហាសមុទ្រទេឬ? - (និយាយរអូរទាំ) - តើលុយនេះបានមកពីណា? (និយាយរអូរទាំបន្ត) ធនធានរបស់យើងប្រើប្រាស់ល្អ ជាងនៅទីនេះ - ផ្ទះយើង។ “ផ្ទះរបស់អ្នកជាពិភពលោក" យើងត្រូវបន្តទៀតដើម្បីគ្រប់គ្នាអាចមានឱកាស ទទួលសេចក្ដីពិតនេះ។ សារដែលយើងមានគឺសម្រាប់ពិភពលោកទាំងមូល។ គឺនឹងទៅដោយមានអំណាចដល់អូរេគុនដ៏ឆ្ងាយ , ដល់អឺរ៉ុប អូស្ត្រាលី នឹងកោះ ដែលនៅកណ្ដាលសមុទ្រ , គឺគ្រប់ទាំងសាសន៍ ភាសា និងមនុស្សផង។ (ការនិយាយស្ងាត់ៗ) សូមស្ងាត់! តើយើងសួរពីការងារនេះយ៉ាងម៉េចបាន? ឥលូវយើងអាចជួយជីវិតដែលនឹងបាត់បង់។ បងអេនឌ្រូស៍ខ្ញុំគិតថាយើងគួរតែ ពិភាក្សារឿងនេះ ក្នុងអង្គសន្និសិទធំរបស់យើងនៅខែសីហា។ យើងនឹងធ្វើការបោះឆ្នោតសម្រាប់ពង្រីក ការផ្សាយដល់ប្រទេសខាងក្រៅ។ ការប្រជុំសន្និសិទធំ ថ្ងៃទី១៤ ខែសីហា ឆ្នាំ១៨៧៤ ដើម្បីពង្រីក ទាំងអស់គ្នានឹងមាន អារម្មណ៍តានតឹងដែរ។ គេនឹងបញ្ជូនបងអេនឌ្រូស៍ទៅប្រទេសស្វីស! (ការអបអរសាទរ នឹងការទះដៃ) (ដកដង្ហើមធំ) ដំណើរឆ្លងកាត់មហាសមុទ្រ - បងបេត្សពិតជាចូលចិត្តមិនខាន។ មែនហើយ។ យើងមានទំនុកចិត្ត ថាព្រះកំពុងដឹកនាំយើង។ សូមធ្វើដំណើរដោយសុវត្ថិភាព បងអេនឌ្រូស៍ - គ្រួសារខ្ញុំនឹងអធិស្ឋានឲ្យបង។ ប្រយ័ត្នជើងបងផង។ លាសិនហើយ! គាត់នឹងផ្សាយដំនឹងល្អនៃការជិតយាងមកវិញ របស់ព្រះគ្រិស្តនៅទ្វីបអឺរ៉ុប។ ហើយលើសពីនេះយើងត្រូវតែប្រាប់ពិភពលោកទាំងមូល។ “យើងមិនខ្លាចអ្វីនៅអនាគតឡើយ “លុះត្រាតែយើងភ្លេចពីរបៀបដែល ព្រះបានដឹកនាំយើង , “និងការបង្រៀនរបស់ទ្រង់ក្នុង ប្រវត្តិសាស្ត្រយើង " (ភ្លេងជោគជ័យបន្លឺឡើង) (ចម្រៀង “ចូរលើកត្រែឡើង”) នៅឆ្នាំ១៨៧៤ ព្រះវិហារសេវេនដេយអាត់វេនទីស្ទ មានអ្នកជឿប្រហែល៧៥០០នាក់ , សឹងតែទាំងអស់ស្ថិតនៅទិសឦសាននៃសហរដ្ឋអាមេរិក។ ក្រោយជែមស៍ស្លាប់ក្នុងឆ្នាំ១៨៨១ អេល្លែន វ៉ែត៍ធ្វើដំណើរច្រើន ក៏ជួយក្នុងការបង្កើតព្រះវិហារអាត់វេនទីស្ទ នៅសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសអូស្ត្រាលី នឹងនូហ្សេឡង់។ ជាមួយអត្ថបទទស្សនាវដ្ដីនិងសំបុត្រ ច្រើន គាត់បោះពុម្ពសៀវភៅ២៤ក្បាល ក្នុងពេលដែលគាត់ស្លាប់នៅឆ្នាំ១៩១៥ ហើយបានក្លាយជាម្នាក់ ក្នុងចំណោមនិពន្ធស្ត្រី ពិភពលោកស្គាល់។ ថ្ងៃនេះ ព្រះវិហារសេវេនដេយអាត់វេនទីស្ទ មាននៅក្នុង២០០ប្រទេសជាង។ មានអ្នកជំនឿជុំវិញពិភពលោករាប់សិបលានក៏មាន អ្នកជឿថ្មីៗជាងមួយលាននាក់ដែររៀងរាល់ឆ្នាំ។ ក្នុងនាមជាសហគមន៍គ្រិស្តទានធំជាងគេទីប្រាំ ពិភពលោក គឺមានបណ្ដាញអន្តរជាតិនៃព្រះវិហារ សាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យ ប៉ុស្តិ៍ផ្សព្វផ្សាយ កន្លែងបោះពុម្ព ក្រុមហុ៊នផលិតអាហារសុខភាព ហើយនិង ទីភ្នាក់ងារក្រុមមនុស្សធម៌សកលផងដែរ។ បេសកម្មចម្បងរបស់ព្រះវិហារគឺដូចសារទំនាយ ដែលសរសេរទុកនៅក្នុងគម្ពីរវីវរណៈ ១៤:៦-១២ គឺប្រាប់ដំណឹងល្អពីក្ដីស្រឡាញ់ នឹងការអត់អោន ទោសព្រះ ដែលមើលឃើញក្នុងព្រះយេស៊ូ ហើយនិងប្រាប់ដល់ពិភពលោកពីការ សន្យាថា ទ្រង់ជិតយាងមកវិញហើយ។ “ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ៍ , “ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត។ " ម៉ាថាយ ២៤:១៤