ខ្ញុំឈ្មោះ Jens Bergensten តែភាគច្រើនគេហៅខ្ញុំ Jeb ខ្ញុំជាអ្នកដឹកនាំក្រុមអ្នកសរសេរកម្មវិធីនៅលើ Minecraft នៅក្នុង mojang.com។ ខ្ញុំចាប់ផ្តើមសរសេរប្រូក្រាម នៅអាយុ១១ ឬ១២ឆ្នាំ​ ដោយសារតែខ្ញុំចង់ បង្កើតហ្គេម។ មិត្តភក្តិរបស់ប៉ាខ្ញុំ បានប្រាប់ខ្ញុំថា ដើម្បីបង្កើតហ្គេមបាន ខ្ញុំត្រូវ ចេះសរសេរប្រូក្រាម។ នោះ ជាមូលហេតុដែលខ្ញូំចាប់ផ្តើម ធ្វើវា។ ខ្ញុំចូលចិត្តរចនា និងសិក្សាអំពី បង្គុំនៃរបស់ផ្សេងៗ។ ហើយនោះក៏ជាអ្វីដែលខ្ញុំចូលចិត្ត អំពី Minecraft។​ នៅក្នុងពេលប៉ុន្មានម៉ោង ក្រោយនេះ អ្នកនឹងសិក្សាអំពីមូលដ្ឋានគ្រឹះនៃ វិទ្យាសាស្ត្រកុំព្យូទ័រ ដោយការសរសេរប្រូក្រាមផ្លាស់ទី Alex ឬ Steve តាមរយៈបំណែកត្រាប់តាមនៅក្នុងពិភព Minecraft។ ការសរសេរប្រូក្រាមជំនាន់មុនច្រើនតែប្រើអក្សរ តែថ្ងៃ យើងនឹងប្រើតាមប្លក់ ដែលជាប្រព័ន្ធមួយប្រើប្រាស់ ប្លក់ ដែលអ្នកអាចចាប់អូស និងលែង ដើម្បីសរសេរប្រូក្រាម។