សូមស្វាគមន៍មកកាន់ការបង្រៀនអំពីវិធីបូក
លោកគ្រូដឹងថាប្អូនៗកំពុងគិតអ្វី
ការបូកលេខវាមិនមែនជាការងាយស្រួលទេសំរាប់លោកគ្រូទេ ។
ពិតមែន លោកគ្រូសូមទោសផង ។
លោកគ្រូសង្ឃឹមថាលោគ្រូនឹង
លោកគ្រូសង្ឃឹមថានៅចុងបញ្ចប់នៃការបង្រៀននេះ
ឬ ក៏ ពីរ បី សប្តាហ៍ ប្អូនប្រាកដជាយល់ពីមូលដ្ឋានវិធីបូក
ដូចច្នេះ តោះចាប់ផ្តើម
លោកគ្រូជឿថាយើងអាច ដាក់ជាលំហាត់មួយចំនួន ។
បាទ ឥឡូវលោកគ្រូនឹងចាប់ផ្តើមជាមួយនិងលំហាត់ដ៏សម្មញ្ញមួយ
១ + ១
លោកគ្រូជឿជាក់ថាប្អូនៗដឹងចម្លើយហើយ ។
ប៉ុន្តែ លោកគ្រូចង់បង្ហាញប្អួនអំពីវិធីគណនា
ចៀសវាកុំឲ្យប្អូនៗភ្លេចពីវិធីគណនា
ឬមួយក៏ប្អូនៗ មិនទាន់ចេះស្ទាត់ទេ
យើងអាចនិយាយថា បើលោកគ្រូមាន
មួយ
យើងអាចនិយាយថាផ្លែប័រមួយ
បើលោកគ្រូមានផ្លែប័រមួយ
ហើយស្រាប់តែមានប្អូនម្នាក់ឲ្យផ្លែប័រមកលោកគ្រូមួយទៀត
តើឥឡូវនេះលោកគ្រូមានផ្លែប័រប៉ុន្មានទៅ?
បាទ ឥឡូវសាករាប់មើលសិន ១ ២
ដូចច្នេះ ១ + ១ = ២
ឥឡូវលោកគ្រូដឹងថាប្អូនៗកំពុងគិតអីហើយ
គឺគិតថា "លំហាត់អីស្រួលម៉្លេះ" ។
ដូច្នេះ លោកគ្រូនឹងដាក់លំហាត់ដែលពិបាកជាងនេះបន្តិច
លោកគ្រូចូលចិត្តផ្លែប័រ ដូចច្នេះ លោកគ្រូនឹងលើកឧទាហរណ៍ដោយប្រើឈ្មោះវា
តើ ៣ + ៤ ស្មើប៉ុន្មាន?
ម្តងនេះខ្ញុំគិតថាវាពិតជាពិបាកជាងមុន ។
តោះ ឥឡូវយើងលើកយកឧទាហរណ៍អំពី ផ្លែប័រ ។
ហើយក្រែងលោ ប្អូនៗមិនស្គាល់
ផ្លែនោះគឺជាផ្លែឈើមួយប្រភេទដែលមានរស់ជាតិឆ្ងាញ់។
វាគឺជាប្រភេទផ្លែឈើដែលសំបូរជាតិខ្លាញ់ ។
ពេលខ្លះប្អូនៗប្រហែលជាមិនគិតថាវាជាផ្លែឈើនោះទេ
ទោះបីជាអ្នកធ្លាប់ញ៉ាំវាម្តងរួចទៅហើយក្តី
ឥឡូវលោលគ្រូ និយាយថា លោកគ្រូមានផ្លែប័រចំនួន ៣ ។
១ ២ ៣ ត្រូវទេ? ១ ២ ៣
ហើយបើប្អូនឲ្យផ្លែប័រលោកគ្រូចំនួន ៤ ទៀត ។
ឥឡូវយើងដាក់វាពណ៌លឿង
ដូចច្នេះប្អូនដឹងថាទាំងនេះគឺប្អូនជាអ្នកឲ្យលោកគ្រូ ។
១
២
៣
៤
ដូចច្នេះតើផ្លែប័រសរុបដែលលោកគ្រូមានគឺប៉ុន្មាន?
ចម្លើយគឺផ្លែប័រចំនួន ១ ២ ៣ ៤ ៥ ៦ ៧
ដូចច្នេះ ៣ + ៤ = ៧
ហើយឥឡូវនេះលោកគ្រូនឹងណែនាំប្អូនៗ
ពីវិធីគណនាម្យ៉ាងទៀត
គេហៅថា បន្ទាត់ដែលមានក្រឹតលេខ
ហើយលោកគ្រូយល់ថានេះហើយជាវិធីដែលខ្ញុំបានគិតក្នុង
អារម្មណ៍
នៅពេលដែលខ្ញុំភ្លេច គឺប្រសិនជាខ្ញុំមិនបានចងចាំ
ដូចច្នេះគូលបន្ទាត់ដែលមានក្រឹតលេខ គឺលោកគ្រូគ្រាន់តែសរសេរលេខទៅតាមលំដាប់
ហើយយើងអាចបង់លេខឲ្យបានច្រើនតាមដែលប្អូនអាច
ហើយចំនួនដែលលោកគ្រូប្រើគឺស្ថិតនៅក្នុងបន្ទាត់លេខនេះ
ដូចច្នេះប្អូនដឹងលេខដំបូងគេគឺពិតជាលេស ០
ដែលគ្មានតម្លៃលេខទេ
ប្រហែលពីមុនប្អូនមិនដឹង តែឥឡូវបានដឹងហើយ
បន្ទាប់មកប្អូនបន្តទៅ
លេខ ១
២
៣
៤
៥
៦
៧
៨
៩
១០
វានៅតែមានតម្លៃលេខ បើយយើងនៅតែបន្តរាប់
១១
ដូចច្នេះយើងអាចចាប់ផ្តើមបូក ៣ + ៤ ដូច្នេះត្រូវចាប់ផ្តើមរាប់ចេញពីលេខ ៣
ដូច្នេះលេខបីនៅត្រង់នេះ
ហើយយើងនឹងបូក ៤ បញ្ចូលទៅលើ ៣
អ្វីដែលយើងចាំបាច់ត្រូវធ្វើគឺបើបន្ទាត់ក្រឹតលេខ
ឬក៏យើងរំកិលទៅខាងស្តាំជាបន្តបន្ទាប់ គឺ ៤ ទៀត
អឹញ្ចឹង យើងរាប់ ១ ២ ៣ ៤
សូមចំណាំនូវអ្វីដែលយើងបានធ្វើ
គឺយើងគ្រាន់តែបង្កើនវា ដោយ ១ ២ ៣ ៤
ហើងយើងនឹងបញ្ចប់ត្រឹមលេខ ៧
ហើយ ៧ នោះគឺជាចមើ្លយរបស់យើង
យើងអាចគូសមួយផ្សេងទៀតឲ្យពេញលេញ
យើងអាចនិយាយថា តើ
សួរថាតើ ៨ = ១ ស្មើប៉ុន្មាន?
គិតមើលសិន..... ៨ + ១ ស្មើ......?
បាន ប្អូនប្រកដជាដឹងហើយមើលទៅ
៨ + ១ គឺស្មើនឹងចំនួនដែលនៅបន្ទាប់លេខ ៨ មួយខ្ទង់
តែបើប្អូនបើបន្ទាត់មានក្រឹតលេខគឺត្រូវមើលពីលេខ ៨ ទៅ
ហើយប្អូនគ្រាន់តែបូកបន្ថែម ១ ពីលើ
៨ + ១ = ៩
តោះ យើងធ្វើលំហាត់ឲ្យពិបាកជាងនេះ
ហើយប្អូននឹងដឹង
បើប្អូនមានភាពស្រពិចស្រពិលកាលពីដំបូង
ប្អូនក៏អាចគូសជារង្វង់
ប្អូនអាចគូលជាបន្ទាត់ក្រឹតលេខ
ហើយបើសិនជាយឺតពេល យើងអាចអនុវត្តន៍លំហាត់បន្ថែមទៀត
ប្អូននៅតែមានសង្ឃឹមក្នុងការចងចាំមេរៀននេះ
ហើយប្អូននឹងធ្វើលំហាត់នេះក្នុងរយៈពេលកន្លះនាទីតែប៉ុណ្ណោះ
គ្រូសូមសន្សាប្អូន ។ គឺប្អូនគ្រាន់តែបន្តអនុវត្តន៍ឲ្យបានច្រើន
យើងអាចថា.....
លោកគ្រូចង់គូសបន្ទាត់ក្រឹតលេខម្តងទៀត
តាមពិតលោកគ្រូមានឧបករណ៍គូសបន្ទាត់
ដូចច្នេះលោកគ្រូនឹងមិនគូសបន្ទាត់អាក្រក់មើលទៀតទេ
នោះហើយដែលលោកគ្រូបានឲ្យប្អូន
មើលនោះ មើលនោះ វាអស្ចារ្យណាស់
ល្អណាស់ ឲ្យលោកគ្រូគិតមើលសិន
អូ អូ យេ មើលនោះ ។
ល្អ ឥឡូវនេះវាគឺជាបន្ទាត់មួយដ៏ស្អាត ។
លោកគ្រូពិតជាមិនចង់លុបវាចេញទេ ។
ឥឡូវ លោកគ្រូនឹងគូសបន្ទាត់ដែលមានក្រឹតលេខនោះ ។
០
១
២
៣
៤
៥
៦
៧
៨
៩
១០
១១
១២
១៣
១៤
១៥
ឥឡូវតោះធ្វើលំហាត់ដែលពិបាកជាងនេះ ។
តើអ្វីទៅ.......
លោកគ្រូនឹងដាក់ពណ៌វាផ្សេងគ្នា
៥ + ៦
ដូចច្នេះបើប្អូនចង់សាកល្បង ប្អួនអាចចុចផ្អាកវីដេអូសិន
ប្អូនប្រហែលជាដឹងចម្លើយហើយ ។
មូលហេតុដែលលោកគ្រូនិយាយអញ្ចឹងព្រោះវាជាលំហាត់ពិបាក
ព្រោះថាចម្លើយវាមានច្រើន
ច្រើនជាម្រាមដៃរបស់ប្អូន
ដូចនេះប្អូនមិនអាចប្រើម្រាមដៃដើម្បីរាប់បានទេ ។
តោះចាប់ផ្តើមដោះស្រាយសំហាតើនេះ ។
តាមពិត ទូរសព្ទ័របស់ខខ្ញុំកំពង់រោទិ៍ ។
ប៉ុន្តែ ខ្ញុំសុខចិត្តមិនលើកទៅចោះ
ព្រោះថាធ្វើលំហាត់ជាមួយប្អូនៗសំខាន់ជាង ។
តោះ ចាប់ផ្តើមពីលេខ ៥ ។
ចាប់ផ្តើមពីលេខ ៥
ហើយយើងនឹងបូក ៦ ទៅលើវា ។
ដូចយើងចាប់ផ្តើមចេញដំណើរ ពី លេខ ១
២
៣
៤
៥
៦
យើងត្រូវឈប់នៅត្រង់លេខ ១១!
ដូចច្នេះ ៥ + ៦= ១១
ឥឡូវលោកគ្រួនឹងសួរប្អូនៗ មួយសំនួរ។
តើ ៦ + ៥ ស្មើប៉ុន្មាន?
អូ .....
ឥឡួងយើងនឹងមើលចម្លើយទាំងអស់គ្នា យល់ព្រំ?
តើប្អូនអាចត្រឡប់លេខនេះបានទេ
ហើយយើងនឹងបានចម្លើយដដែល
ល្អ តោះសាកល្បង
លោកគ្រូនឹងដាក់ពណ៌វាផ្សេងគ្នា
ដើម្បីកុំឲ្យយើងច្រឡំ ។
អញ្ជឹងតោះចាប់ផ្តើមពីលេខ ៦ ។
ល្អទេ? កុំមើលពណ៌លឿង ហើយបូក ៥ ពីលើវា ។
១...២...៣....៤...៥...
អា... យើងមកដល់កន្លែងដដែល ។
លោកគ្រូគិតថាប្អូនប្រាកដជាចង់ធ្វើតាមវិធីនេះ
ដើម្បីដោះស្រាយលំហាត់ស្រដៀងនេះ
ហើយប្អួននឹងឃើញថាវាមានប្រសិទ្ធិភាព...
មិនខ្វល់ពីលំដាប់លំដោយនោះទេ
៥+៦ ឬ ៦+៥ គឺទាំងពីរនេះដូចតែគ្នា
ធ្វើបែបនេះប្រហែលជាងាយយល់ ។
បើខ្ញុំមានផ្លែ ប៊័រ ៥ ហើយប្អូនឲ្យខ្ញុំ ៦ ទៀត
លោកគ្រូនឹងទទួលបានទាំងអស់ ១១។
បើសិនជាខ្ញុំមាន ផ្លែប៊័រ ៦ វិញ ហើយប្អូនឲ្យខ្ញុំ ៥ទៀត
ខ្ញុំក៏នៅតែទទួលបាន ១១ផ្លែ
តោះធ្វើពីបីទៀត
ដោយសារតែបន្ទាត់ក្រឹតលេខនេះស្អាត
លោកគ្រូនៅតែចង់ប្រើវាដើម្បីដោះស្រាយលំហាត់មួយចំនួនទៀត ។
ថ្វីដ្បិតតែខ្ញុំនៅប្រើវាក្តី
ខ្ញុំជឿជាក់ថាខ្ញុំនៅតែធ្វើឲ្យប្អូនៗវង្វេងវង្វាន់បន្តទៀតមិនខានទេ!
ព្រោះខ្ញុំសរសេរពីលើបន្ទាត់នេះច្រើនណាស់។ ប៉ុន្តែ..
តោះមើលទាំងអស់គ្នា ។ ខ្ញុំនឹងដាក់ពណ៌សម្តង ។
តើប៉ុន្មាន..? តើ ៨+៧ ស្មើប៉ុន្មាន?
ល្អ បើអ្នកនៅតែអាចអានអានេះបាន គឺ៨ នៅត្រង់នេះ ។
ល្អ? យើងនឹងបូក៨ពីលើវា
១...២...៣....៤....៥....៦....៧។
យើងទៅរហូតដល់ ១៥។
៨+៧ គឺ ១៥
ដូច្នេះសង្ឃឹមថា វាផ្តល់ជាការយល់ឃើងមួយ
ក្នុងការធ្វើលំហាត់ប្រភេទនេះ។
ហើយវាលើសពីអ្វីដែលខ្ញុំគិតទៅទៀត
ហើយអ្នកនឹងបានរៀនអំពីវិធីគុណខ្លះៗ
ប៉ុន្តែលំហាត់ប្រភេទនេះគឺ
នៅពេលដែលអ្នកផ្តើមជាមួយមេរៀនគណិតវិទ្យា
ការអនុវត្តន៍នៅពេលនេះគឺចាំបាច់
ហើយក្នុងកំរិតខ្លះ អ្នកត្រូវចងចាំ
ប៉ុន្តែ ក្នុងពេលមួយ អ្នកនឹងដឹង នៅពេលដែលអ្នកក្រលែកមើលទៅក្រោយ
ខ្ញុំចង់ឲ្យអ្នកចងចាំថាតើអ្នកមានអារម្មណ៍យ៉ាងណា
នៅខណៈពេលដែលអ្នកកំពុងមើលវីដេអូនេះឥឡូវនេះ
ហើយបន្ទាប់មកទៀតខ្ញុំចង់ឲ្យអ្នកមើលវីដេអូនេះ នៅ ៣ ឆ្នាំទៀត
ហើយចងចាំពីអារម្មណ៍ដែលអ្នកមើលវានៅពេលនេះ
នោះអ្នកនឹងលាន់មាត់ថា អូលោកអើយ! ស្រួលអ្វីម្លេះ
ព្រោះថាអ្នកនឹងរៀនបានលឿន
ដូចច្នេះ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំគិតថាអ្នកអាចយល់
បើអ្នកមិនដឹងចម្លើយ
របស់លំហាត់វិធីបូកណាមួយ
ដែលយើងបានដាក់ឲ្យអ្នកធ្វើក្នុងលំហាត់
អ្នកអាចចុចត្រង់កន្លែពាក្យថា Hints ដែលជាកន្លែងបង្ហាញចម្លើយ ពេលនោះវានឹងបង្ហាញចម្លើយ
ហើយពេលនោះអ្នកគ្រាន់តែរាប់រង្វង់។
ឬ បើអ្នកចង់ធ្វើវាដោយខ្លួនឯង
ដូចច្នេះអ្នកអាចដោះស្រាយលំហាត់នេះបានត្រឹមត្រូវ
ហើយអ្នកអាចគូសរង្វង់
ឬក៏គូសបន្ទាត់ក្រឹត
ដូចដែលយើងបានធ្វើនៅក្នុងបទបង្ហាញនេះ
ខ្ញុំយល់ថាអ្នកកំពុងតែចាប់ផ្តើមយល់ពីលំហាត់លេខបូក ។
សប្បាយទេ!