WordPress 4.4 [JAZZER] គឺជា កំណែដែលឆ្លើយតបតាមតម្រូវការ និងតាមស្តង់ដារ ដោយផ្ដោតទៅលើការធ្វើ ឲ្យមាតិការបស់អ្នកលេចធ្លោ។ នៅពេលអ្នកអាប់ដេតទៅកំណែ WordPress 4.4 រូបភាពនានានឹងរីករួមបានយ៉ាងល្អ។ រូបភាពទាំងអស់ នៅពេលផ្សាយទៅ វានឹងរីករួមតាមទំហំ។ សូមមើលការរីករួមរបស់វា នៅលើទូរស័ព្ទ ថាប្លេត ឬក៏កុំព្យូទ័រ។ ឥឡូវនៅពេលរូបភាពរបស់អ្នកត្រឹមត្រូវហើយ អ្នកក៏ត្រូវការរូបរាងមួយទៀត ដើម្បីរំលេច មាតិការបស់អ្នក។ សូមណែនាំរូបរាងជម្រើសដើម នៅឆ្នាំនេះ Twenty Sixteen ។ វាផ្ដល់អាទិភាពចំពោះទូរសព្ទ, រំលេចរូបភាព, របារចំហៀងស្ដាំ, ប៉ុន្តែវាជារូបរាងទាន់សម័យ ដែលធ្វើតាមការរចនាប្លក់ពីមុន។ អ្នកអាចជ្រើសរើសសណ្ខានពណ៌ ប្រាំដែលមកស្រេច ឬក៏បង្កើតខ្លួនឯង។ ពណ៌មួយណាក៏ដោយ ក៏ Twenty Sixteen ដាក់ការផ្ដោតលើទីតាំងដ៏ត្រឹមត្រូវ ពោលគឺ មាតិការបស់អ្នក។ WordPress តែងតែផ្ដល់ ភាពងាយស្រួល ឲ្យអ្នកអាចចែករំលែក មាតិការបស់អ្នកតាមសេវាកម្មនានា។ ជាមួយមុខងារ oEmbed នៅក្នុង WordPress 4.4 នាំឲ្យការមើលមាតិកាជាមុន របស់អ្នក អាចបង្ហាញនៅវេបសាយដទៃបាន។ បែបនេះ ធ្វើឲ្យមាតិការបស់អ្នកអាចចែកចាយ បានច្រើន ហើយមនុស្សជាច្រើនបានឃើញ