មេរៀននេះឈ្មោះ ការតែងចម្រៀងជាមួយប៉ារ៉ាម៉ែត្រ។
ពួកយើងនឹងតែងចម្រៀងមួយចំនួន។
ពេលខ្លះ ការបន្ទរអាចខុសប្លែកបន្តិច
រាល់ពេលដែលអ្នកច្រៀង។
តើអ្នកចាំបទចម្រៀង ជីតាខ្ញុំមានផ្ទះឯស្រែ ទេ?
កន្លែងបន្ទរនោះ មានសំឡេងខុសគ្នាទៅតាម
សត្វនីមួយៗ។
ហើយនៅឯស្រែគាត់ចិញ្ចឹមគោ អ៊ី អាយ អ៊ី អាយ អូ
បន្លាស់ប្ដូរតិចៗនៅក្នុងការបន្ទរ អាចបង្ហាញបាន
ដោយប្រើរបស់ម្យ៉ាងដែលយើងហៅថា ប៉ារ៉ាម៉ែត្រ។
ពេលខ្លះ អនុគមន៍ត្រូវការប៉ារ៉ាម៉ែត្រ។
ប៉ារ៉ាម៉ែត្រគឺជាបំណែកព័ត៌មានបន្ថែមមួយ ដែលអ្នក
អាចផ្ដល់វាទៅឱ្យអនុគមន៍ដើម្បីផ្លាស់ប្ដូរ
សម្រាប់តម្រូវការពិសេស។
ពេលយើងធ្វើការ៉េមសាន់ដេឱ្យមិត្តភក្ដិ
អ្នកនឹងប្រើការធ្វើស្រដៀងគ្នានឹង
ប៉ារ៉ាម៉ែត្រក្នុងកម្មវិធីកុំព្យូទ័រដែរ។
នំការ៉េមវ៉ានីឡាអាចនឹងដូចៗគ្នា
ប៉ុន្តែពេលអ្នកសួរ
មិត្តភក្ដិថាចង់បាននំថែមពីលើចំនួនពីរជាអ្វី
អ្នកអាចនឹងបានបន្សំផ្សេងៗពីគ្នាជាច្រើន។
នំបន្ថែម (topping) គឺជាឈ្មោះអនុគមន៍ ប៉ុន្តែគ្រប់
ប្រភេទនំបន្ថែមគឺជាប៉ារ៉ាម៉ែត្រ។
អនុគមន៍និងប៉ារ៉ាម៉ែត្រធ្វើការជាមួយគ្នា
ដើម្បីធ្វើឱ្យកម្មវិធីកុំព្យូទ័រមានឥទ្ធិពល និងការ៉េមសាន់ដេកដ៏ឆ្ងាញ់។