"មនុស្សគ្រប់គ្នានៅក្នុងប្រទេសនេះគួរតែ
រៀនពីរបៀបក្នុងការបង្កើតកុំព្យួទ័រ...
ព្រោះវាបង្រៀនអ្នកពីរបៀបគិត
ខ្ញុំមានអាយុ ១៣ ឆ្នាំ
នៅពេលដែលខ្ញុំបានប្រើកុំព្យូទ័រជាលើកដំបូង
ឪពុកម្តាយរបស់ខ្ញុំបានទិញ
Macintosh ឱ្យខ្ញុំ
នៅឆ្នាំ ១៩៨៤ នៅពេលខ្ញុំមានអាយុ ៨ ឆ្នាំ
ខ្ញុំរៀនថ្នាក់ទី ៦
ខ្ញុំបានរៀនសរសេរកូដនៅមហាវិទ្យាល័យ
នៅឆ្នាំទី ១ ឆមាសទី ១ នៃការណែនាំ
អំពីវិទ្យាសាស្រ្តកុំព្យូទ័រ
ខ្ញុំបានសរសេរកម្មវិធីមួយ
ដើម្បីលេង tic-tac-toe
ខ្ញុំគិតថាវាជាការចាប់ផ្តើមដ៏ដំបូងបំផុត
ខ្ញុំគិតថាកម្មវិធីដំបូងដែលខ្ញុំបានសរសេរគឺ
សួរអ្នកថាតើពណ៌មួយណាដែលអ្នក
ចូលចិត្ត ឬអ្នកអាយុប៉ុន្មាន
ខ្ញុំរៀនដំបូងគេ
ពីរបៀបបង្កើតរង្វង់ពណ៌បៃតង
បន្ទាប់មករាងការ៉េពណ៌ក្រហម
ដែរលេចឡើងនៅលើអេក្រង់
លើកទីមួយដែរខ្ញុំពិតជាបាន
ធ្វើអ្វីមួយអោយកើតឡើង
ហើយនិយាយថា“ សួស្តីពិភព”
ហើយខ្ញុំបានធ្វើឱ្យកុំព្យួទ័រធ្វើវា
វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់
ការរៀនធ្វើកម្មវិធីមិនបានចាប់ផ្តើម
ដោយសារការចង់រៀន
វិទ្យាសាស្ត្រកុំព្យូទ័រ
ឬព្យាយាមពង្រឹងទៅលើវិន័យរបស់វា
ឬអ្វីៗផ្សេងទៀតនោះទេ
វាបានចាប់ផ្តើម
ពីព្រោះខ្ញុំចង់ធ្វើរឿងសាមញ្ញមួយនេះ
ខ្ញុំចង់ធ្វើអ្វីដែលសប្បាយៗ
សម្រាប់ខ្លួនខ្ញុំ
និងបងប្អូនស្រីរបស់ខ្ញុំ
ខ្ញុំបានសរសេរកម្មវិធីតូចមួយនេះ
បន្ទាប់មកបានបន្ថែមមូលដ្ឋាន
បន្តិចបន្តួចទៅលើវា
ហើយបន្ទាប់មក
នៅពេលដែលខ្ញុំត្រូវការរៀនអ្វីថ្មី
ខ្ញុំមើលទៅវាឡើងវិញ
ទាំងក្នុងសៀវភៅ ឬតាមអ៊ីនធឺណិត
វាពិតជាមិនខុសពីការលេងឧបករណ៍តន្រ្តី
ឬអ្វីមួយ ឬលេងកីឡាទេ
វាចាប់ផ្តើមជាមួយការភិតភ័យខ្លាំងដែរ
ប៉ុន្តែយូរ ៗ ទៅ អ្នកនឹងរៀនពីវាបន្តិចម្តងៗ
ការសរសេរកូដ គឺជាអ្វីដែលអាចរៀនបាន
ហើយខ្ញុំដឹងថាវាអាចជាការភ័យខ្លាច
ហើយមានរឿងជាច្រើនកំពុង
បំភ័យអ្នក
តែ មានអ្វីដែលមិនគួរអោយភ័យខ្លាច?
លេខកូដជាច្រើនដែលមនុស្សធ្វើពិតជាសាមញ្ញណាស់
វាដូចជាការដំណើរការនៃការបំបែកបញ្ហា
បន្ទាប់មក បង្កើតវាឡើងជាមួយ
algorythims ដែលស្មុគស្មាញ
ដូចដែរមនុស្បបានគិតអំពីវាតាមបែបបុរាណ
អ្នកមិនចាំបាច់ជាមនុស្សដែរពូកែខ្លាំង
ដើម្បីរៀនពីរបៀបសរសេរកូដទេ
អ្នកគ្រាន់តែត្រូវមានការប្តេជ្ញាចិត្ត
លើសពីនេះទៀត គឺ subtraction
វាគឺប៉ុណ្នឹង!
អ្នកគួរតែដឹងអំពីតារាងមេគុណរបស់អ្នក
អ្នកមិនចាំបាច់ជាអ្នកពូកែសរសេរកូដទេ
តើអ្នកត្រូវតែជាមនុស្សពូកែខ្លាំង
ដើម្បីអានបានមែនទេ?
ទោះបីជាអ្នកចង់ក្លាយជាអ្នកប្រណាំងឡាន
ឬអ្នកចង់លេងកីឡាវាយកូនបាល់
ឬសង់ផ្ទះក៏ដោយ
របស់ទាំងអស់នេះត្រូវបានធ្វើអោយ
ប្រសើរជាងមុនដោយ software
អ្នកដឹងទេ
គឺថាកុំព្យូទ័រគឺមាននៅគ្រប់ទីកន្លែង
អ្នកចង់ធ្វើការនៅក្នុងកសិកម្មមែនទេ?
អ្នកចង់ធ្វើការនៅផ្នែកកម្សាន្ត?
ឬតើអ្នកចង់ធ្វើការនៅក្នុងផលិតកម្មទេ?
វាគឺមានគ្រប់ទីកន្លែង
ឥឡូវនេះយើងឆ្នាំ ២០១៣
អ្វីៗទាំងអស់គឺពឹងផ្អែកលើបច្ចេកវិទ្យា
ដើម្បីទំនាក់ទំនង
ដើម្បីទូរទាត់ជាមួយធនាគារ
ឬទទូលព័ត៌មានផ្សេងៗ
ហើយគ្មាននណារម្នាក់ដឹងពី
របៀបអាននិងសរសេរកូដឡើយ
នៅពេលខ្ញុំរៀននៅសាលារៀន
ខ្ញុំនៅក្នុងក្រុមមួយហៅថា "The Wiz Kids"
ហើយនៅពេលដែលមនុស្សបានដឹង
ពួកគេសើចចំអកដាក់ខ្ញុំ ពីរឿងទាំងនេះ
ហើយខ្ញុំគិតថា Men, ខ្ញុំមិនខ្វល់
ខ្ញុំគិតថាវាឡូយ
ហើយខ្ញុំបានរៀនជាច្រើន
ហើយមិត្តខ្ញុំមួយចំនួនក៏មានការងារធ្វើ
គោលការណ៍របស់យើង
គឺជួលវិស្វករដែលមានទេពកោសល្យច្រើន
តាមដែលយើងអាចរកបាន
ដែនកំណត់ទាំងមូលនៅក្នុងប្រព័ន្ធ
គឺថាមិនមានមនុស្ស
ដែលត្រូវបានបណ្តុះបណ្តាល និងមានជំនាញ
គ្រប់គ្រាន់នោះទេសព្វថ្ងៃនេះ
ដើម្បីទទួលបានធនធានមនុស្សល្អបំផុត
យើងព្យាយាមធ្វើឱ្យការិយាល័យមានភាពអស្ចារ្យ
តាមដែលអាចធ្វើទៅបាន
យើងមានមេចុងភៅអស្ចារ្យ
អាហារឥតគិតថ្លៃ
អាហារពេលព្រឹកអាហារថ្ងៃត្រង់និងពេលល្ងាច
បោកគក់ដោយឥតគិតថ្លៃ
អាហារសម្រន់
សូម្បីតែកន្លែងលេងហ្គេមវីដេអូ
និងScooterជិះលេងផងដែរ
វាមានរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើន
នៅជុំវិញការិយាល័យ
កន្លែងដែលមនុស្សអាចលេង
ឬសម្រាក ឬគិត ឬលេងភ្លេង
ឬច្នៃប្រឌិតផ្សេងៗ
មិនថាអ្នកកំពុងព្យាយាមរកលុយអោយបានច្រើន
ឬគ្រាន់តែផ្លាស់ប្តូរពិភពលោក
ការសរសេរកម្មវិធីកុំព្យូទ័រ គឺជាជំនាញ
ដ៏មានឥទ្ថិពលមួយដែលគួរតែរៀន
ខ្ញុំគិតថាប្រសិនបើ
មាននរណាម្នាក់ប្រាប់ខ្ញុំថា
Software គឺពិតជាអំពីមនុស្ស
ហើយវាពិតជាជួយដល់មនុស្ស
ដោយប្រើបច្ចេកវិទ្យាកុំព្យួទ័រ
វាអាចនឹងផ្លាស់ប្តូរទស្សនវិស័យ
របស់ខ្ញុំបានលឿនជាងនេះ
ដើម្បីអាចបង្កើតគំនិតមួយបាន
បន្ទាប់មក ឃើញវា
ហើយដៃរបស់អ្នកអាចចុចប៊ូតុងមួយ
វាស្ថិតនៅក្នុងដៃមនុស្សរាប់លាននាក់
ខ្ញុំចង់និយាយថា
ខ្ញុំគិតថាយើងជាមនុស្សជំនាន់ទីមួយ
នៅលើពិភពលោកដែលមានបទពិសោធន៍បែបនេះ
គ្រាន់តែគិតថា អ្នកអាចចាប់ផ្តើមអ្វីមួយ
នៅក្នុងបន្ទប់ Dorm របស់អ្នកនៅមហាវិទ្យាល័យ
ហើយអ្នកអាចហៅមនុស្សមួយក្រុមដែល
មិនធ្លាប់បានបង្កើតក្រុមហ៊ុនធំៗពីមុន
មកចូលរួមគ្នាហើយបង្កើតអ្វីមួយ
ដែលមនុស្សរាប់ពាន់លាននាក់ប្រើជាផ្នែក
នៃជីវិតប្រចាំថ្ងៃរបស់ពួកគេ
វាជារឿងដែលគួរអោយហួសចិត្ត
ប្រសិនបើអ្នកគិតអំពីវា
វាពិតជាគួរអោយកោតសរសើរ
ហើយអស្ចារ្យណាស់
អ្នកសរសេរកម្មវិធីនៅថ្ងៃស្អែក
គឺជា Wizard នាពេលអនាគត
អ្នកនឹងមើលទៅ
ដូចជាអ្នកមានអំណាចវេទមន្ត
បើប្រៀបធៀបនឹងមនុស្សដទែ
វាពិតជាអស្ចារ្យ
ខ្ញុំគិតថាវាជិតដូច
ទៅនឹងយើងមានថាមពលពិសេសដែរ
អ្នកសរសេរកូដដ៏អស្ចារ្យ
គឺជា Rock Star សព្វនេះ
ហើយមានតែប៉ុណ្ណឹង!
ការងារល្អៗបំផុតជាង ១ លាននៅអាមេរិក
អាចនឹងត្រូវបាត់បង់
ពីព្រោះមានតែសាលា ១ ក្នុងចំណោម ៤ ប៉ុណ្ណោះ
ដែលបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្តកុំព្យូទ័រ
មិនថាអ្នកចង់ក្លាយជាវេជ្ជបណ្ឌិត
ឬជាអ្នក Rockstar នោះទេ
សួរអំពីថ្នាក់សរសេរកូដនៅសាលារបស់អ្នក
ឬរៀនតាមអ៊ិនធឺណេត