[ភ្លេង!!!!]
ខ្ញុំឈ្មោះ Lesley Torres
ហើយខ្ញុំជាសិស្សវិទ្យាសាស្រ្តកុំព្យូទ័រម្នាក់
អ្វីដែលខ្ញុំចូលចិត្តអំពីវិទ្យាសាស្ត្រកុំព្យូទ័រ
គឺវាជួយខ្ញុំអភិវឌ្ឍការច្នៃប្រឌិតរបស់ខ្ញុំ
ហើយវាក៏បង្រៀនខ្ញុំផងដែរពី
ជំនាញដោះស្រាយបញ្ហា។
នេះគឺជា Sprite Lab,
កន្លែងដែលអ្នកអាចបង្កើតកម្មវិធីដោយការស្រមើលស្រមៃ
និងកម្មវិធីសប្បាយៗ និងកម្មវិធីមានប្រយោជន៍ផ្សេងទៀត។
នេះគឺជា Sprite
Sprite គឺជាអ្វីមួយ
អ្នកអាចធ្វើអន្តរកម្មជាមួយបាន,
ដូចជាតួអង្គនៅក្នុងហ្គេម
ឬវត្ថុនៅក្នុងឈុតមួយ។
ជាមួយ Sprite Lab អ្នកអាចផ្លាស់ប្តូរ
ការកំណត់លក្ខណៈផ្សេងគ្នានៃ Sprite,
ដូចជារូបរាងរបស់វា
ទីកន្លែង
ហើយនឹង ពណ៌។
អ្នកក៏អាចផ្លាស់ប្តូរពី
របៀបដែល Sprite
មានឥរិយាបទនៅលើអេក្រង់។
Sprites ក៏អាចធ្វើអន្តរកម្មជាមួយអ្នក
ឬគ្នាទៅវិញទៅមកផងដែរ។
អ្នកអាចបង្កើតពិធីជប់លៀងរាំ,
សត្វចិញ្ចឹមនិម្មិត,
ឬពិភពលោកសត្វទាំងមូល
ដែលធ្វើអ្វីដែលអ្នកប្រាប់ពួកគេ។
ឥឡូវនេះអ្នកអាចចំណាយពេលខ្លះ
ក្នុងការលេងជាមួយ Sprite Lab ហើយមើលថា
ការស្រមើលស្រមៃរបស់អ្នកនាំអ្នកបង្កើតអ្វីថ្មី!
[ភ្លេង!!!!]