WEBVTT 00:00:02.760 --> 00:00:08.500 អ៊ីនធឺណិត | Wires, Cables, និង Wi-Fi 00:00:08.500 --> 00:00:12.780 ខ្ញុំឈ្មោះ Tess Winlock។ ខ្ញុំជាវិស្វករផ្នែកSoftware នៅក្រុមហ៊ុន Google។ 00:00:12.780 --> 00:00:17.740 នេះគឺជាសំណួរ តើរូបភាពមួយ, សារជាអក្សរ ឬអ៊ីមែលត្រូវបានផ្ញើពីឧបករណ៍មួយ 00:00:17.740 --> 00:00:25.050 ទៅឧបករណ៍មួយទៀតបានយ៉ាងដូចម្តេច? វាមិនមែនជាវេទមន្តទេ វាជាអ៊ីនធឺណិត។ ប្រព័ន្ធដែលបង្កើតឡើងដើម្បីផ្លាស់ទីព័ត៌មាន។ 00:00:25.050 --> 00:00:29.660 អ៊ិនធឺណិតគឺច្រើនដូចជាសេវាប្រៃសណីយ៍, ប៉ុន្តែវត្ថុរូបវ័ន្តដែលត្រូវបានបញ្ជូនគឺខុសគ្នាបន្តិច។ 00:00:29.660 --> 00:00:36.910 ជំនួសឱ្យប្រអប់ និងស្រោមសំបុត្រ អ៊ីនធឺណិតបញ្ជូនព័ត៌មានប្រព័ន្ធគោលពីរ។ 00:00:36.910 --> 00:00:41.360 ព័ត៌មានត្រូវបានបង្កើតឡើងដោយប៊ីត។ ប៊ីតអាចពិពណ៌នាថាជាគូផ្ទុយគ្នា៖ បិទ ឬ បើក, ព្រម​ ឬ​ មិនព្រម។ 00:00:41.360 --> 00:00:49.330 ជាធម្មតាយើងប្រើអត្ថន័យ 1 មានន័យថាបើក ឬ 0 មានន័យថាបិទ។ ពីព្រោះប៊ីតមានពីរ ស្ថានភាពដែលអាចកើតមាន NOTE Paragraph 00:00:49.330 --> 00:00:56.150 យើងហៅវាថា កូដប្រព័ន្ធគោលពីរ។ 8 ប៊ីត​ដែល​ជាប់​គ្នា​ធ្វើ​ឲក្លាយជា 1 បៃត៍។ 00:00:56.150 --> 00:01:01.700 1000 បៃត៍ទាំងអស់រួមគ្នាគឺគីឡូបៃត៍។ 1000 គីឡូបៃត៍ គឺ​ជា​មេកាបៃត៍។ 00:01:01.700 --> 00:01:07.940 ចម្រៀងមួយជាធម្មតាត្រូវបានអ៊ិនកូដប្រើប្រហែល 3-4MB។ វាមិនមានបញ្ហាទេប្រសិនបើវាជារូបភាព វីដេអូ ឬចម្រៀង អ្វីៗគ្រប់យ៉ាង 00:01:07.940 --> 00:01:12.860 នៅលើអ៊ីនធឺណិតត្រូវបានតំណាង និងផ្ញើនៅជុំវិញជា ប៊ីត។ ទាំងអស់នេះគឺជាអាតូមនៃព័ត៌មាន។ 00:01:12.860 --> 00:01:16.820 ប៉ុន្តែវាមិនដូចយើងកំពុងផ្ញើ 1 និង 0 ពីកន្លែងមួយទៅកន្លែងមួយទៀត NOTE Paragraph 00:01:16.820 --> 00:01:22.200 ឬពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយផ្ទាល់នោះទេ។ ដូច្នេះតើអ្វីជាវត្ថុរូបវ័ន្តពិតដែលត្រូវបានបញ្ជូនតាមខ្សែនិងផ្លូវឆ្លងកាត់? 00:01:22.200 --> 00:01:25.920 សូមក្រឡេកមើលឧទាហរណ៍តូចមួយ នៅទីនេះអំពីរបៀបដែលមនុស្សអាច 00:01:25.920 --> 00:01:30.750 ទំនាក់ទំនងដោយផ្ទាល់ដើម្បីផ្ញើព័ត៌មានបន្តិចបន្តួច ពីកន្លែងមួយទៅកន្លែងមួយទៀត។ 00:01:30.750 --> 00:01:36.590 យើងអាចបើកភ្លើងសម្រាប់ 1 ឬបិទសម្រាប់ 0 ឬប្រើសម្លេងប៊ីប ឬប្រភេទស្រដៀងគ្នាដើម្បីផ្តល់ជាលេខកូដ Morse។ 00:01:36.590 --> 00:01:42.000 វិធីសាស្រ្តទាំងនេះដំណើរការ ប៉ុន្តែ វាពិតជាយឺត ងាយនឹងមានកំហុស និងពឹងផ្អែកទាំងស្រុងទៅលើមនុស្ស។ 00:01:42.000 --> 00:01:46.610 អ្វីដែលយើងពិតជាត្រូវការគឺម៉ាស៊ីន។ ពេញមួយប្រវត្តិសាស្ត្រ យើងបានបង្កើតប្រព័ន្ធជាច្រើន 00:01:46.610 --> 00:01:51.210 ដែលពិតជាអាចផ្ញើព័ត៌មានប្រព័ន្ធគោលពីរ តាមរយៈប្រភេទផ្សេងៗនៃមធ្យោបាយដោយផ្ទាល់។ 00:01:51.210 --> 00:02:00.250 សព្វថ្ងៃនេះយើងបញ្ជូនប៊ីតដោយអគ្គិសនី ពន្លឺ និងរលកវិទ្យុ។ ដើម្បីផ្ញើប៊ីតតាមរយៈអគ្គិសនី, 00:02:00.250 --> 00:02:04.799 ស្រមៃថាអ្នកមានអំពូលភ្លើងពីរតភ្ជាប់ ដោយខ្សែស្ពាន់។ ប្រសិនបើប្រតិបត្តិករឧបករណ៍មួយ 00:02:04.799 --> 00:02:09.280 បើកអគ្គិសនី នោះអំពូលនឹងភ្លឺឡើង។ ប្រសិនបើគ្មានអគ្គិសនី ក៏គ្មានភ្លើងដែរ។ 00:02:09.280 --> 00:02:14.139 ប្រសិនបើប្រតិបត្តិករទាំងពីរយល់ស្របថាបើកភ្លើង មានន័យថា 1 ហើយបិទភ្លើងមានន័យថា 0 បន្ទាប់មកយើងមាន 00:02:14.139 --> 00:02:19.599 ប្រព័ន្ធសម្រាប់បញ្ជូនព័ត៌មានពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតដោយប្រើអគ្គិសនី។ 00:02:19.599 --> 00:02:24.999 ប៉ុន្តែយើងមានបញ្ហាតូចមួយប្រសិនបើអ្នកត្រូវការ ដើម្បីផ្ញើ 0 ប្រាំដងក្នុងមួយជួរ 00:02:24.999 --> 00:02:29.989 អញ្ចឹងតើអ្នកអាចធ្វើវាតាមរបៀបណា ហើយមនុស្សម្នាក់អាចរាប់ចំនួន 0 បានអស់ទេ? 00:02:29.989 --> 00:02:34.599 ដូច្នេះ ដំណោះស្រាយគឺយើងត្រូវណែនាំ នាឡិកាឬកម្មវិធីកំណត់ម៉ោង។ ប្រតិបត្តិករអាចយល់ស្របថា 00:02:34.600 --> 00:02:38.769 អ្នកផ្ញើនឹងផ្ញើ 1 ប៊ីតក្នុងមួយវិនាទី អ្នកទទួលនឹងអង្គុយចុះ ហើយកត់ត្រារៀងរាល់វិនាទី 00:02:38.769 --> 00:02:43.980 និងមើលអ្វីដែលមាននៅក្នុងជួរ។ ដើម្បីផ្ញើលេខ 0 ប្រាំដងនៅក្នុងជួរតែមួយ អ្នកគ្រាន់តែបិទភ្លើង 00:02:43.980 --> 00:02:48.200 រងចាំរយៈពេល 5 វិនាទី ហើយមនុស្សម្នាក់ដែលនៅចុងក្រោយគេ នឹងសរសេរអ្វីទាំងអស់ក្នុងរយៈពេល 5 វិនាទី។ 00:02:48.200 --> 00:02:53.909 ហើយសម្រាប់លេខ 1 ប្រាំដងនៅក្នុងមួយជួរ, បើកភ្លើង, រង់ចាំ 5 វិនាទី និងសរសេររាល់វិនាទី។ 00:02:53.909 --> 00:02:57.629 ជាក់ស្តែងយើងចង់ផ្ញើរបស់លឿនជាង 1 ប៊ីតក្នុងមួយវិនាទី 00:02:57.629 --> 00:03:04.260 ដូច្នេះយើងត្រូវបង្កើនកម្រិតបញ្ជូន - សមត្ថភាពបញ្ជូនអតិបរមានៃឧបករណ៍មួយ។ កម្រិតបញ្ជូនត្រូវបានវាស់ដោយ ប៊ីតរ៉េត 00:03:04.260 --> 00:03:08.840 ដែលជាចំនួនប៊ីតដែលយើងពិតជាអាចផ្ញើក្នុងរយៈពេល ដែលបានកំណត់ ជាធម្មតាវាត្រូវបានវាស់វែងជា វិនាទី។ 00:03:08.840 --> 00:03:13.980 រង្វាស់ល្បឿនខុសគ្នាគឺជាការពន្យារពេល ឬរយៈពេលដែលវាត្រូវការប៊ីត 00:03:13.980 --> 00:03:21.739 ក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត, ពីប្រភពទៅឧបករណ៍ស្នើសុំ។ 00:03:21.739 --> 00:03:26.559 នៅក្នុងសទិសភាពរបស់មនុស្សយើង មួយប៊ីតក្នុងមួយវិនាទីគឺ លឿនណាស់ ប៉ុន្តែវាពិតជាពិបាកសម្រាប់មនុស្សក្នុងការតាមដាន។ 00:03:26.559 --> 00:03:31.419 អាចនិយាយបានថា អ្នកពិតជា ចង់ទាញយកបទចម្រៀង 3MB ក្នុងរយៈពេល 3 វិនាទី 00:03:31.419 --> 00:03:37.079 នៅ 8 លានប៊ីតក្នុងមួយមេកាបៃត៍មានន័យថា ប៊ីតរ៉េត គឺប្រហែល 8 លានប៊ីតក្នុងមួយវិនាទី។ 00:03:37.079 --> 00:03:40.949 ជាក់ស្តែង មនុស្សមិនអាចផ្ញើ ឬទទួល 8 លានប៊ីតក្នុងមួយវិនាទី ប៉ុន្តែម៉ាស៊ីនអាចធ្វើវាបានយ៉ាងល្អ។ 00:03:40.949 --> 00:03:45.370 ប៉ុន្តែឥឡូវនេះក៏មានសំណួរផងដែរ គឺថាតើខ្សែប្រភេទណាដែលត្រូវបញ្ជូនសារទាំងនេះ 00:03:45.370 --> 00:03:50.059 និងកម្រិត​ណា​ដែល​រលកសញ្ញា​អាច​ធ្វើ​ទៅបាន។ ជាមួយនឹងខ្សែអ៊ីសឺរណិត ជាប្រភេទខ្សែដែលអ្នក 00:03:50.059 --> 00:03:55.939 អាចស្វែងរកនៅផ្ទះ ការិយាល័យ ឬសាលារៀនដែលអ្នកឃើញ ការបាត់បង់រលកសញ្ញាដែលអាចវាស់វែងបាន ឬការជ្រៀតជ្រែក 00:03:55.939 --> 00:04:01.059 គ្រាន់តែប៉ុន្មានរយហ្វីត។ សម្រាប់អ៊ីនធឺណិត ដើម្បីធ្វើការនៅជុំវិញពិភពលោក យើងត្រូវមាន 00:04:01.059 --> 00:04:06.139 វិធីសាស្រ្តជំនួសដើម្បីផ្ញើប៊ីតយ៉ាងពិតប្រាកដ នៅចម្ងាយឆ្ងាយ។ យើងនិយាយដូចឆ្លងមហាសមុទ្រ។ 00:04:06.139 --> 00:04:11.400 ដូច្នេះតើយើងអាចប្រើអ្វីទៀត? តើអ្វី​ដែល​យើង​ដឹង​ថា​ធ្វើ​ ចលនា​លឿន​ជាង​អគ្គិសនីតាមរយៈខ្សែ? 00:04:11.400 --> 00:04:17.720 ពន្លឺ។ យើងពិតជាអាចផ្ញើប៊ីតបានជាកាំនៃពន្លឺ ពីកន្លែងមួយទៅកន្លែងមួយទៀតដោយប្រើខ្សែកាបអុបទិក។ 00:04:17.720 --> 00:04:22.550 ខ្សែកាបអុបទិកគឺ​ជា​សរសៃ​កញ្ចក់​ដែល​បង្កើត​ឡើង ​ដើម្បី​ឆ្លុះ​បញ្ចាំងពន្លឺ។ 00:04:22.550 --> 00:04:27.090 នៅពេលអ្នកបញ្ជូនកាំនៃពន្លឺតាមរយៈខ្សែ ពន្លឺលោតឡើងលើ និងចុះក្រោមតាមប្រវែងនៃខ្សែ 00:04:27.090 --> 00:04:31.240 រហូតដល់វាត្រូវបានទទួលនៅម្ខាងទៀត។ អាស្រ័យលើមុំនៃប្លោត យើងពិតជាអាច 00:04:31.240 --> 00:04:36.090 ផ្ញើប៊ីតច្រើនក្នុងពេលដំណាលគ្នា ពួកគេទាំងអស់ធ្វើដំណើរក្នុងល្បឿនរបស់ពន្លឺ។ 00:04:36.090 --> 00:04:41.030 ដូច្នេះ កាបអុបទិកពិតជាលឿនណាស់។ ប៉ុន្តែសំខាន់ជាងនេះ រលកសញ្ញារបស់វាពិតជាមិនធ្លាក់ចុះក្នុងចម្ងាយឆ្ងាយទេ។ 00:04:41.030 --> 00:04:45.479 នេះជារបៀបដែលអ្នកអាចទៅរាប់រយ ម៉ាយដោយគ្មានការបាត់បង់រលកសញ្ញា។ 00:04:45.479 --> 00:04:50.259 នេះ​ជាហេតុយើងប្រើខ្សែកាបអុបទិកឆ្លងកាត់មហាសមុទ្រ ដើម្បីភ្ជាប់ទ្វីបមួយទៅទ្វីបមួយទៀត។ 00:04:50.259 --> 00:04:56.360 ក្នុងឆ្នាំ 2008 មានខ្សែដែលត្រូវបានកាត់ នៅជិតអាឡិចសាន់ឌ្រី ប្រទេសអេហ្ស៊ីប 00:04:56.360 --> 00:05:00.550 ដែលពិតជារំខានដល់អ៊ីនធឺណិតសម្រាប់ ប្រទេសភាគច្រើននៃមជ្ឈិមបូព៌ា និងប្រទេសឥណ្ឌា។ 00:05:00.550 --> 00:05:05.210 ​យើង​​យករឿង​​អ៊ីនធឺណិតលេងសើច ប៉ុន្តែវាជាប្រព័ន្ធដែលមានលក្ខណៈងាយស្រួលក្នុងការខូចខាតពិតមែន។ 00:05:05.210 --> 00:05:09.110 ហើយខ្សែកាបអុបទិកគឺល្អមែនទែន ប៉ុន្តែវាក៏មានតម្លៃថ្លៃ និងពិបាកក្នុងការធ្វើការជាមួយផងដែរ។ សម្រាប់គោលបំណងភាគច្រើន អ្នកនឹងប្រើប្រាស់ខ្សែស្ពាន់។ 00:05:09.110 --> 00:05:16.970 ប៉ុន្តែតើយើងធ្វើដូចម្តេចដើម្បីផ្លាស់ទីវត្ថុដោយគ្មាន ខ្សែភ្លើង? តើ​យើង​ផ្ញើ​អ្វី​ដោយ​ឥត​ខ្សែ​ដោយ​របៀប​ណា? វិទ្យុ។ 00:05:16.970 --> 00:05:21.129 ម៉ាស៊ីនផ្ញើប៊ីតឥតខ្សែ ជាធម្មតាប្រើរលកវិទ្យុសញ្ញា ដើម្បីបញ្ជូនប៊ីតពីកន្លែងមួយទៅកន្លែងមួយទៀត។ 00:05:21.129 --> 00:05:27.930 ម៉ាស៊ីនត្រូវបកប្រែ 1 និង 0 ទៅជារលកវិទ្យុនៃប្រេកង់ផ្សេងៗគ្នា។ 00:05:27.930 --> 00:05:32.370 ម៉ាស៊ីនទទួល បញ្ច្រាសដំណើរការវិញ ហើយបម្លែងវាត្រឡប់ទៅជាប្រព័ន្ធគោលពីរនៅលើកុំព្យូទ័ររបស់អ្នក។ 00:05:32.370 --> 00:05:37.520 ដូច្នេះ wireless បានបង្កើតអ៊ីនធឺណិតរបស់យើងចល័តបាន។ ប៉ុន្តែ​រលកវិទ្យុសញ្ញា 00:05:37.520 --> 00:05:41.780 ​មិនធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ​ មុន​ពេល​វា​ចូល​ទៅ​ដល់ ច្របូកច្របល់​នោះទេ។ វិធីនេះអ្នកពិតជាមិនអាចជ្រើសយក 00:05:41.780 --> 00:05:48.080 ស្ថានីយ៍វិទ្យុ Los Angeles ក្នុងទីក្រុង Chicago។ អស្ចារ្យដូចwirelessដែរ សព្វថ្ងៃនេះវានៅតែពឹងផ្អែក 00:05:48.080 --> 00:05:52.189 នៅលើអ៊ីនធឺណិតមានខ្សែ។ ប្រសិនបើអ្នកនៅក្នុងហាងកាហ្វេដែលប្រើប្រព័ន្ធ Wifi, បន្ទាប់មកប៊ីតត្រូវបានបញ្ជូនទៅ 00:05:52.189 --> 00:05:56.169 រ៉ោតទ័រឥតខ្សែ ហើយបន្ទាប់មកត្រូវបានផ្ទេរ តាម​រយៈ​ខ្សែ​​ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ឆ្ងាយ​នៃ​អ៊ីនធឺណិត។ 00:05:56.169 --> 00:06:01.050 វិធីសាស្រ្តសម្រាប់ផ្ញើប៊ីតអាចនឹងផ្លាស់ប្តូរនាពេលអនាគត 00:06:01.050 --> 00:06:06.099 មិនថាឡាស៊ែររបស់វាបញ្ជូនរវាងផ្កាយរណប ឬរលកវិទ្យុពីប៉េងប៉ោង ឬយន្តហោះគ្មានមនុស្សបើក 00:06:06.099 --> 00:06:10.969 ប៉ុន្តែមូលដ្ឋាននៃតំណាងប្រព័ន្ធគោលពីរនៃព័ត៌មាន និងពិធីការសម្រាប់បញ្ជូនព័ត៌មាន 00:06:10.969 --> 00:06:15.129 និង​ការ​ទទួល​បាន​ព័ត៌មាន​នឹងស្ថិតនៅសភាពដដែល។ អ្វីគ្រប់យ៉ាងនៅលើអ៊ីនធឺណិត 00:06:15.129 --> 00:06:20.580 មិនថាជា ពាក្យ អ៊ីមែល រូបភាព វីដេអូឆ្មា វីដេអូកូនឆ្កែ, ទាំងអស់នោះសុទ្ធតែជា 1 និង 0 00:06:20.580 --> 00:06:25.849 ដែលត្រូវបានបញ្ជូនដោយចរន្តរបស់អេឡិចត្រូនិច កាំនៃពន្លឺ រលកវិទ្យុ និងសេចក្តីស្រឡាញ់ដ៏ច្រើនសន្ធឹកសន្ធាប់។