ពេលវេលានៃការរៀនកូដ / មេរៀនការកំណត់កាយវិការ ខ្ញុំឈ្មោះ មារីយ៉ា ខ្ញុំរៀនកម្រិតដំបូងនៅសកលវិទ្យាល័យវ៉ាស៊ីតោន និងអនាគតខ្ញុំធ្វើជាវិស្វករនៅអាម៉ាហ្សូន ខ្ញុំស្រលាញ់មុខវិជ្ជាវិទ្យាសាស្រ្តកុំព្យូទ័រពីព្រោះតែ វាមានទំនាក់ទំនងជាមួយនឹងការដោះស្រាយបញ្ហា និងការគិតបែបតក្កវិជ្ជា នៅពេលដែលបានចាប់ផ្តើមពេលវេលាធ្វើការបង្កើតអ្វីមួយ អ្នកនឹងទទួលបានអ្វីមួយដែលអស្ចារ្យ និងពិសេស អ្នកមានឱកាសបង្កើតតួអង្គផ្សេងៗគ្នា អ្នកអាចកំណត់កាយវិការផ្សេងៗគ្នាទៅឲ្យតួអង្គ ប៉ុន្តែការផ្លាស់ប្តូរកាយវិការនេះ អាចធ្វើបានយ៉ាងដូចម្តេច? រាល់ការផ្លាស់ប្តូរកាយវិការទាំងអស់គឺត្រូវបានប្រើប្រាស់រូបភាពផ្សេងៗគ្នាដែលហៅថា ទំរង់ ទំរង់និមួយៗគឺខុសៗគ្នាបន្តិចៗ នៅពេលដែលកម្មវិធីចាប់ផ្តើដំណើរការ កុំព្យូទ័រនឹងធ្វើការបង្ហាញទំរង់បន្តបន្ទាប់គ្នា ទំរង់ទាំងនោះបានបង្ហាញយ៉ាងលឿនដែលមើលទៅដូចជាតួអង្គកំពុងតែផ្លាស់ប្តុរកាយវិការ នេះជាការសម្ងាត់នៅពីក្រោយរាល់គំនូរជីវចលទាំងអស់ វាមិនគ្រាន់តែផ្លាស់ប្តុរកាយវិការរបស់តួអង្គ ប៉ុន្តែអ្នកអាចផ្លាស់ប្តូរការកំណត់អោយតួអង្គបាន ការកំណត់មុខងារតួអង្គដូចជា ការកំណត់ទីតាំងដែលបង្ហាញ ទំហំរបស់តួអង្គ ពណ៌របស់តួអង្គ ដើម្បីផ្លាស់ប្តូរការកំណត់នៃតួអង្គ អ្នកត្រូវប្រើប្រាស់មុខងារ "set" ចាប់ផ្តើមប្រើមុខងារ"set"ដើម្បីកំណត់ឲ្យតួអង្គតូចជាងមុន ដំបូង ចាប់ផ្តើទាញយកប្លុកចូលទៅក្នុងផ្ទាំងកម្មវិធី បន្ទាប់ជ្រើសរើសតួអង្គសម្រាប់ផ្លាស់ប្តូរ ជ្រើសរើសទំហំដែលចង់បង្ហាញ ទំហំធម្មតាគឺ ១០០ អ្នកអាចជ្រើសរើសយកទំហំដែលតូចជាងនឹង តួអង្គកាន់តែតូចគឹងាយមើលកម្រិតខុសគ្នា នេះជាវិធីល្អដែលបង្កើតតួអង្គបន្ថែមនៅខាងក្រោយ ប្រើប្រាស់ប្លុក set គឹសម្រាប់ផ្លាស់ប្តូរទំហំរបស់តួអង្គ បង្វិល ទិតាំង និងពណ៌ ជាមួយនឹងការផ្លាស់ប្តូរមុខងារកំណត់នេះ អ្នកអាចផ្លាស់ប្តូរបានយ៉ាងច្រើន និងអាចផ្លាសប្តូរចម្រៀង ចងចាំថាអ្នកអាចផ្លាស់ប្តូរមុខងារបានចំពោះតួអង្គដែលមានរួចហើយ ត្រូវប្រាកដថាបណ្តុំនៃប្លុកមកបន្ទាប់ពីការបង្កើតតួអង្គថ្មី អ្នកអាចសាកល្បងជាមួយនឹងការច្នៃប្រឌិត និងរីករាយជាមួយនឹងការបង្កើតតួអង្គរាំនេះ